ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាលោកស្រី ទ្រី ដាណា រងនូវសម្ពាធផ្លូវចិត្តខ្លាំងក្រោយគេនិយាយថាមិនជួយបងប្អូន បានធ្វើឱ្យអ្នកជំនួញរូបនេះគិតចង់បញ្ចប់ជីវិត។ ការព្រលយពាក្យថា ចង់ស្លាប់ លោក ផែង វណ្ណៈ បានឱ្យជម្រើសពីរទៅកាន់លោកស្រី ទ្រី ដាណា រត់ចូលឡានឬចងក ខណៈរឿងកាន់តែក្តៅដោយលោកស្រី ទ្រី ដាណា ស្វែងរកមន្ទីរពេទ្យទុកសម្រាប់បរិច្ចាគសរីរាង្គ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhta0p78R7CjSRKI_0GsHf-VNjSMzi99raH8u2hIu6p24NxDAn8fNPPaiPXWIuhUZ4j9uvhY-sxjMu_79kMBMF27jfsXMpmINnCqmvlHiBg8X8Cu43z-nXpZlNDQKQ1jqeD2eW9Zp5EumJdJPT8uHi7jE4aqr565rRucGX3GXQDCPueOwFEvSNdOapcGquk/s2048/image_2025-03-10_15-15-43.png
ថ្មីនេះលោកស្រី ទ្រី ដាណា បានបង្ហោះពាក្យថា ចង់ស្លាប់ ខណៈលោក ផែង វណ្ណៈ បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនដែលមានគណនី PVN News ថា «សូមជម្រាបជូនប្អូនស្រី ទ្រី ដាណា បើប្អូនចង់ស្លាប់អាចចងកឬអាចរត់ចូលឡានបានតែកុំមកដ្រាម៉ាតាមហ្វេកប៊ុកសុំក្តីមេត្តាពីមហាជន»។ ការបង្ហោះរបស់លោកផែង វណ្ណៈ មានមនុស្សជាច្រើនបានរិះគន់ចំពោះទង្វើរបស់លោក ស្របពេលលោកស្រី ទ្រី ដាណា ទទួលបាននៅការដឹងឮពីជម្រើសនេះនិងបានអរគុណទៅកាន់លោក ផែង វណ្ណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw44_xG5eNCu8LMGMplCxzldWq_I021dfDySuVRqpOhMIVL8A-LJZxfIMiBB7V2GDWe07tXI9GAd8qi4lizhJIRdaem-JLA-ocropvcq_6uZPOmtrud8ek6ma4MiWwgchoZ-pLhb48FD0ovfC9B_SVDFH3x68UqDUcM18W2T7WdSiwSLztvTMUodTLjzGD/s2048/image_2025-03-10_15-15-47.png

អ្វីដែលកាន់តែធ្វើឱ្យបណ្តាញសង្គមរំជើបរំជួលលោកស្រី ទ្រី ដាណា ស្រាប់តែប្រកាសសួររកមន្ទីរពេទ្យដើម្បីទុកបរិច្ចាគសរីរាង្គរបស់ខ្លួនក្រោយពេលស្លាប់ដើម្បីទុកជាប្រយោជន៍។ នៅរសៀលថ្ងៃទី១១ មីនា លោកស្រី ទ្រី ដាណា បានសំណេរយ៉ាងដូច្នេះថា «បងប្អូនមានស្គាល់ពេទ្យណាមានទទួល បរិច្ចាគសេរីរាង្គទេខ្ញុំចង់បរិច្ចាគសេរីរាង្គរបស់ខ្ញុំជូន
ដោយសារបើសិនជាខ្ញុំធ្វើការសម្លាប់ខ្លួនតាមដែរលោកពូផែងវណ្ណៈណែនាំ ខ្ញុំគិតថាមិនមានប្រយោជន៍អ្វីដល់សង្គមទេដូច្នេះខ្ញុំចង់ឱ្យការស្លាប់របស់ខ្ញុំមានប្រយោជន៍ចំពោះបងប្អូនខ្មែររបស់យើងដោយកន្លងមកខ្ញុំបានលះបង់ច្រើនចំពោះសង្គមមួយនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyf9dIG6MZohlgiXUKJoLawbexr9mthyphenhyphenL2dQMgx2BZt1boxiUxPq-74aoaNzgNEbGkPknqU0OtVf_IYR1EQLTGSFnz1_IoUnU4DKZ_4wXlvchAqCaQ1FfP4fn94zwCFk7Jv2dos_3sVB1g0bWS77etqwFti5ao_KXZ90Xq82guCkSOlo_iLSFdGU6o_8Kw/s1836/image_2025-03-11_14-32-11.png

ថៅកែពេជ្ររូបនេះបានបន្តទៀតថា«ទោះខ្ញុំមិនទទួលបានការសរសើរនិងលើកទឹកចិត្តពីអ្នកណាក៏ដោយប៉ុន្តែខ្ញុំនៅតែបន្តធ្វើគ្រប់សកម្មភាព មិនថាចុះផ្ទាល់ឬតាមបុគ្គលិកទេ ប៉ុន្តែពេលនេះគឺខ្ញុំទៅមុខលែងរួចហើយ។ ខ្ញុំបាក់ទឹកចិត្តជាខ្លាំង ដោយហេតុថាខ្ញុំលែងមានតម្លៃចំពោះបងប្អូនខ្មែរទៀតហើយ ខ្ញុំធ្វើអ្វីក៏ខ្ញុំខុស ខ្ញុំមិនបានធ្វើក៏ខ្ញុំខុស ដូចនេះផែនដីនេះលែងត្រូវការ ឈ្មោះទ្រីដាណាទៀតហើយខ្ញុំសុំជ្រើសរើសយកសេចក្តីស្លាប់ ប៉ុន្តែខ្ញុំ សុំស្លាប់ឱ្យមានន័យនឹងសុំស្លាប់ដោយការបូជាចំពោះបងប្អូនខ្មែរ។ កែវភ្នែក ថ្លើមក្រលៀន ក្រពះពោះវៀន សេរីរាង្គកន្លែងណាដែលនៅល្អខ្ញុំនឹងបរិច្ចាគឱ្យបងប្អូនដែលគាត់កំពុងតែត្រូវការ»។ លោកស្រី បានបញ្ជាក់យ៉ាងច្បាស់ថា «តាមពិតខ្ញុំមិនចង់ផុសទេប៉ុន្តែដោយសារខ្ញុំសួរទៅខាងគ្រូពេទ្យប៉ុន្មាននាក់ដែរហើយនិងអ្នកដែលនៅជុំវិញខ្លួនខ្ញុំគ្មានអ្នកណាគេប្រាប់ខ្ញុំថាកន្លែងណាដែលមានបរិច្ចាគទេ។ខ្ញុំចង់ដឹងថានៅស្រុកខ្មែរនេះមានដែរឬទេ។ខ្ញុំចង់ បរិច្ចាគជូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkFGRGp5Io9igVnp99QOwAwM_HBlMumtx39t5ch6e75zhvmf35qL_wm308OPDOMINetbFTWfLY-Tw2DTHUyet2ie5I3wFU34NuzpUiJ7Whi2QJzkzYjpv19UK1Zv-G7dRoNGLZjK-eXOjSRcAv5kN0uwvTtSbDo1f6CxKbOx39eIBkjmfT52XCvq9C6y22/s960/image_2025-03-11_14-32-12.png

គួរឱ្យដឹងថា សំណេររបស់លោក ផែង វណ្ណៈ ប្រាប់ជម្រើសឱ្យលោកស្រី ទ្រី ដាណា ស្លាប់នោះគឺមិនឃើញការបង្ហោះនោះជាសាធារណៈទៀតនោះទេប៉ុន្តែលោកបានបង្ហោះនៅលើបណ្តាញសង្គមផ្សេងទៀតជុំវិញរឿងលោកនិងលោកស្រី ទ្រី ដាណា៕