ខ្លួនធំតែមានបេះដូងខ្យូត តារាសម្ដែង Ma Dong-seok ដែលទស្សនិកជននិយមហៅថា ប្រូម៉ាប់ បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាសម្តែងល្បីឈ្មោះរូបនេះបានរៀបចំកម្មវិធីខួបកំណើតក្នុងរូបភាពដូចជាព្រះនាងរួមជាមួយនឹងម៉ាកសញ្ញា Hello Kitty។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLp5AM5Hzj2emWKNtI7Ejj49M2qKsqiPIrUsynYD9EvgYIkRyzHbtRLHvxAOtD6yKNu5Py98He20klmQ8k9Pk0auOiH4ilEn1PiCLlvUgg6q2HKVGiRXTQfrAzOqMyZSjtlN1wy2_kQ9VKwpFl-us70J0UXTP7plKnAjSWXZPZemQjSeWvHEqRobfXPbeV/s849/image_2025-03-11_11-28-28.png

ដ្បិតតែមានរូបកាយរឹងមាំ សាច់ដុំកង់ៗ ប៉ុន្តែអាកប្បកិរិយារបស់ Ma Dong-seok ពោរពេញដោយភាពទន់ភ្លន់ដូចជាមនុស្សស្រី។ ជាក់ស្តែងនៅថ្ងៃខួបកំណើតគម្រប់៥៤ឆ្នាំរបស់ខ្លួនមិនត្រឹមរៀបចំនំខួបកំណើតជាមួយ Hello Kitty ប៉ុណ្ណោះទេ ប្រូម៉ាប់ ថែមទាំងពាក់មកុដព្រះនាង និងពណ៌ផ្កាឈូកសម្រាប់រូបថតដែលបង្ហាញពីភាពប្លែកភ្នែកដែលធ្វើឱ្យអ្នកគាំទ្រចំអន់លេងសើចថា គួរឱ្យស្រលាញ់ណាស់។ ប្រសិនបើជាអ្នកតាមដានរបស់ Ma Dong-seok គឺប្រាកដជ្រាបមកហើយថាតារាប្រុសរូបនេះគឺអ្នកគាំទ្រផ្កាប់មុខម្នាក់របស់ Hello Kitty។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggz1ML9vbZl0tDkHr1X-deg-VRFB_h0aG3V5UUUaEcsEUGdXPFiKqWGpHQzSQrjRD30hezEIaOkADjJA8XRvYV-90jDyGL5wg_q8qyqx2tqre_RWG3Tsm7QSGLjDonTiJVkQHFELF_6LPMpW6phTaX5XkfI2pE3AlOOaCSaTJnfCPjeWJCgKoap7YMcVz-/s1080/Snapinsta_app_438608322_842517434350844_8245232093849793608_n_1080.jpg

របស់ប្រើប្រាស់ប្រចាំថ្ងៃរបស់ Ma Dong-seok ដែលមានដូចជា ស្រោមទូរស័ព្ទ កាស និងឆ័ត្រផងដែរសុទ្ធតែមានរូប Hello Kitty ។ ក្នុងរូបថតដែលលោកបានបង្ហោះគម្រប់ខួប ៥៤ឆ្នាំ មិនត្រឹមតែមានមកុដព្រះនាងប៉ុណ្ណោះទេថែមទាំងមានបូ Happy Birthday ជាពណ៌ផ្កាឈូក ដំបងវេទមន្ត និងប៉េងប៉ោងពណ៌ផ្កាឈូក ហើយនំខួបកំណើតរូបតុក្កតា Hello Kitty ផងដែរ។ ភ្លាមៗពេលដែលបង្ហោះខួបកំណើតរបស់ Ma Dong-seok ទទួលបានការចុច Like យ៉ាងច្រើនក្នុងរយៈពេលតែមួយថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO4eW6IbQ2mMTEIn8AhWuy-SvOVtOMt5Vhj3SGHbnKa4djgQysRGNJwQxu-ma90Vkozb2WqxU5FmnzxMGciXJOoP9GhXKe0Frzo8pkL5v87YyE_pt9cnYORTr7PSrh3SywLzu_x0lnwwxU5W-rdjvnDkeyV8jCCpvAgmYIaYGrsqgnrC_nB0KX97C0Mmwd/s849/image_2025-03-11_11-28-28%20(4).png

ជាបុរសដែលចូលចិត្ត Hello Kitty ពណ៌ផ្កាឈូកមែន ប៉ុន្តែតារាសម្ដែង Ma Dong-seok គឺមានភរិយារួចហើយគឺជា Ye Jung-hwa ដែលអ្នកទាំងពីរមានគម្លាតអាយុខុសគ្នា១៧ឆ្នាំដោយបានរៀបចំពិធីមង្គលការកាលពីខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីចុះសំបុត្រអាពាហ៍ពិពាហ៍កាលពីឆ្នាំ២០២១៕