Home ព័ត៌មានអន្តរជាតិ ជប៉ុនប្រឈមនឹងបញ្ហាខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំងអាចធ្វើឱ្យក្រុមហ៊ុនជាច្រើនដួលរលំ

ជប៉ុនប្រឈមនឹងបញ្ហាខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំងអាចធ្វើឱ្យក្រុមហ៊ុនជាច្រើនដួលរលំ

74
0

ប្រទេសជប៉ុន ៖ បច្ចុប្បន្ន ប្រទេសជប៉ុនប្រឈមនឹងបញ្ហាខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង គឺខ្វះទាំងបុគ្គលិកធ្វើការពេញម៉ោង និងក្រៅម៉ោង ដែលអាចធ្វើឱ្យក្រុមហ៊ុនជាច្រើនដួលរលំ ។ តាមទិន្នន័យការស្ទង់មតិក្រុមហ៊ុនជប៉ុនចំនួន១១,០០០កន្លែង កាលពីខែមករា ឆ្នាំ២០២៥ បង្ហាញថា ក្រុមហ៊ុនជប៉ុនជាងពាក់កណ្តាល ឬប្រមាណ៥៣.៤% ចង់បានបុគ្គលិកធ្វើការពេញម៉ោង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPCXT2apTJfeJyETFwBp0tiOwXfMpaUpd7yf7ukFh_gtLDmdX0YXo6YIPU_OH-DN0NcZ_8BNh_EoAVd9ascACPkFI1fcqcqrp4JKZWXY2qCFdFEoPBPUnRgtlAe4h8JqxmtWvnGPSlPYdhv4CMA8xGnrxT8Lmg4fRs42g0l6lOJ-ZY7_PQpys8yqo9SuSL/s1280/image_2025-03-14_14-25-10.png
តាំងពីខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុននានាត្រូវការបុគ្គលិកធ្វើការពេញម៉ោងច្រើនបំផុត ដែលតម្រូវការបុគ្គលិកយ៉ាងច្រើននេះ គឺប្រហាក់ប្រហែលនឹងខែវិច្ឆិកា ឆ្នាំ២០១៨ ជាពេលដែលជប៉ុនត្រូវការបុគ្គលិកច្រើនបំផុត រហូតដល់៥៣.៩% ។ រីឯផ្នែកខ្វះខាតបុគ្គលិកធ្វើការពេញម៉ោងច្រើន គឺផ្នែកសេវាកម្មព័ត៌មាន ខ្វះខាតវិស្វករ បន្ទាប់មក ផ្នែកសាងសង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2L43_GinbsFyODk1tJeC97SKFNUO6yugAQLlYXfFhMwYqb1TZ6yaZu_hFEAfy_7xB-keJhi70IjfsBwtfWgaBlPsnpq1H_y8MAs14BkMzy-lQJOb5dEUszCzYk5WFI7L-uRgSSpQ6Qhq8TMqKxmq5SklNk4MEYBHOBD6HDMudjndSfZRUp_duOVMRd-n4/s1594/image_2025-03-14_14-25-11.png

ជប៉ុនមិនត្រឹមតែខ្វះខាតបុគ្គលិកធ្វើការពេញម៉ោងប៉ុណ្ណោះទេ ប៉ុន្តែជប៉ុនក៏ខ្វះខាតបុគ្គលិកធ្វើការក្រៅម៉ោងផងដែរ ។ តាមលទ្ធផលការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនជប៉ុនខ្វះខាតបុគ្គលិកធ្វើការក្រៅម៉ោង ប្រមាណ៣០.៦% ហើយនៅតាមភោជនីយដ្ឋានខ្វះខាតបុគ្គលិកក្រៅម៉ោងច្រើនជាងគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwWU9WAUD4JeXpMk21DTzgttBx9x3TRf75FL3Lx9ivKAd1zTHlpeOW52U_Cey1jupTwTMWqkFSTeX0vCqlgc10nAp1Ft4lHbgnAdOYtR8IDE6LDyAYCUMYSohdVsb08X_O9Kjmx-xF-kbzHa1C4sE74eGmncQEwFDuINflLouDRVdSztVc6kvfCzxjGbV2/s2048/image_2025-03-14_14-25-12.png

ក្រុមហ៊ុនមួយចំនួនបានដោះស្រាយបញ្ហានេះ ដោយការជួលបុគ្គលិកពីក្រៅប្រទេសមកធ្វើការកាន់តែច្រើន ។ តាមទិន្នន័យក្រសួងការងារជប៉ុន គឺនៅខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុនជប៉ុនបានជួលជនបរទេសមកធ្វើការ ចំនួន២លាន៣សែននាក់ កើនឡើង១២.៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ហើយក្រុមហ៊ុនចំនួន៣៤ម៉ឺន២ពាន់កន្លែង បានជួលបុគ្គលិកបរទេស យ៉ាងហោចណាស់ម្នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVPEaxeTUjk1GlVnFTmejvCC5BcL1Q8-QcUmYuA-zGu97yRp0mfD1Crnlqtz5UkpuSXCof-kKRhUk-l9iAgI2Ch_7nzTnXZb9B0LCm5HWX1oIvTAJd7_tjVpQtowcW3k6tTDQS0MCnaoBCZQtkrkUhI2tMa-vrMilefYPxU50ycKx6YKab7oWazjpnF7YU/s937/image_2025-03-14_14-25-14.png
កត្តាមួយទៀតធ្វើឱ្យជប៉ុនខ្វះខាតកម្លាំងពលកម្មខ្លាំង គឺដោយសារជប៉ុនសម្បូរពលរដ្ឋអាយុច្រើន ទើបជប៉ុនត្រូវការកម្លាំងពលកម្មបរទេសរហូតដល់ជាង៦លាននាក់ នៅឆ្នាំ២០៤០ ដើម្បីសម្រេចគោលដៅការរីកចម្រើនសេដ្ឋកិច្ច ។ សេដ្ឋវិទូសួរថា តើក្រុមហ៊ុននានានឹងឆ្លើយតបតាមការស្នើសុំរបស់សហជីពការងារដូចម្តេច ដែលចង់ឱ្យក្រុមហ៊ុនដំឡើងប្រាក់ខែបុគ្គលិក ក្រោយពីសហជីពការងារបានពិភាក្សាជាមួយក្រុមហ៊ុននានារឿងការដំឡើងប្រាក់ខែបុគ្គលិក នាពេលថ្មីៗនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieQzYF6bIlBHU3_ungSDZCSiK-FUV95TRDtU_ROEureWTYNaxgZLW6xgO13WvwmtyrTzPR0jLqylR7xaTxR-uTtvZx_qhsnldC5Et0hn6O_CxTHxLLPZ5HokiAf5E8LZNUoRHazvizydVjKyASbslnKzeIjkdgqKmfENkBK176iz8Z5F8DCjlcvU9ltOYQ/s960/photo_2025-03-14_10-37-28.jpg

ក្រុមហ៊ុនប្រមាណ៦៨.១% ដែលកំពុងខ្វះខាតបុគ្គលិក មានគម្រោងដំឡើងប្រាក់ខែឱ្យបុគ្គលិក ចាប់ពីខែមេសា ឆ្នាំ២០២៥ តទៅ ។ ប៉ុន្តែបញ្ហាខ្វះខាតបុគ្គលិកធ្វើការពុំសូវកើតឡើងនៅក្រុមហ៊ុនធំៗទេ គឺក្រុមហ៊ុនខ្នាតតូច និងមធ្យម ខ្វះខាតបុគ្គលិកច្រើនជាងក្រុមហ៊ុនធំ ។ ភ្នាក់ងារស្រាវជ្រាវយល់ឃើញថា បញ្ហានេះអាចធ្វើឱ្យក្រុមហ៊ុនដួលរលំជាបន្តបន្ទាប់ ខណៈកាលពីឆ្នាំ២០២៤ ក្រុមហ៊ុនជប៉ុនបានដួលរលំយ៉ាងច្រើន ៕