តារាសម្តែងកូរ៉េល្បីឈ្មោះស្ថិតនៅមាត់ជ្រោះ Kim Soo Hyun បានសារភាពជាលើកដំបូងថាលោកធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ Kim Sae Ron បន្ទាប់ពីការបដិសេធជាច្រើនដងនាកន្លងមកនេះ ក្នុងពេលដែលខ្លួនឯងមានរឿងអាស្រូវដែលកំពុងបង្កភាពចលាចលពេញតំបន់អាស៊ី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPqDoRSjMCanVvPKeJqF1ki2W5Ywc0nj-_SsrsACjsAjPLWIHBfUrHO2vQfjMMdHzOG_x3MMvBTNCN9EuidzFLx4IwYsMtRKiS7adZnVSCHO11TauXy25trGby0lpB1Se9svM1U1BeWy5UwM-APE9lpg_ltCde620cgSQwRRwKg2e2Pr_5WAV7LW_hjJaT/s960/image_2025-03-14_11-35-57.png

នៅថ្ងៃទី១៤ ខែមីនា Gold Medalist ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្តែង Soo Hyun បានឆ្លើយតបនឹងពាក្យចចាមអារ៉ាមអំពីជីវិតឯកជនរបស់តារាសម្តែងថា Kim Soo Hyun បានមានទំនាក់ទំនងជាមួយ Sae Ron ពីរដូវក្តៅឆ្នាំ ២០១៩ ដល់រដូវស្លឹកឈើជ្រុះឆ្នាំ ២០២០។ អ្នកតំណាងបាននិយាយថា តារាប្រុសរូបនេះមានទំនាក់ទំនងគឺនៅពេលដែល Kim Sae Ron ពេញវ័យមិនមែននៅពេលនាងនៅក្មេងមិនទាន់គ្រប់អាយុដូចដែល ឆាណែលយូធូប Garo Sero Institute លាតត្រដាងថ្មីៗនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK70SMbCdEFSJ1cvu3tkaqad9VYwweA90WSRkYqFdDtd1Q1FmIXigZ3jjAAZsQt5rgab_l_i6bNk68EOuMwRy-1Bj3xlqOOB0KGByzl2KXAnGvlYHja7exL8NmjWzMvBrJxO6RG8qM9wIL8un524DxYaTpGYlrbOKQXDerCP29YFdc5TqJI2PJQNJUCEdY/s960/image_2025-03-14_11-35-57%20(2).png

ដើមឡើយភាគីរបស់ Soo Hyun គ្រោងនឹងឆ្លើយតបនៅសប្តាហ៍ក្រោយ ប៉ុន្តែដោយសារស្ថានភាពផ្លូវចិត្ត «មិនស្ថិតស្ថេរ» របស់តារាសម្តែងនៅព្រឹកនេះ ក្រុមហ៊ុនបានសម្រេចចិត្តប្រកាសភ្លាមៗនៅព្រឹកនេះដើម្បីការពារ Kim Soo Hyun ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារតែព័ត៌មានពី Garo Sero មតិសាធារណៈបានលើកឡើងថា ការស្លាប់របស់ Kim Sae Ron គឺពាក់ព័ន្ធនឹង Kim Soo Hyun ដែលធ្វើឱ្យលោកប្រឈមមុខនឹងសម្ពាធ និងធ្លាក់ចូលក្នុងស្ថានភាព «ចលាចលយ៉ាងធ្ងន់ធ្ងរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs2uJcBwUyRo6FbVqZNPR_EVjSuXrjYMqIX45uwNMtXCYJpqkSzmHHJyjbeSGvE0pLJUOdGRRzJvWwtw0-eZU5EKcu3N90SHEIjRQ6imMRasZIxuVwG44F9mrIJjL3ATMLvzkyyShgQDesjYt6Z6prszJZiD7lcifIbZkolGC4cQOJcMx6Pege3C4ax6CK/s1187/image_2025-02-17_09-53-26.png

យោងតាមអ្នកតំណាងរូបនេះបានឱ្យដឹងទៀតថា រូបថតរបស់តារាសម្ដែង Kim Sae Ron បង្ហោះនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៤ ហើយរូបថតដែលចេញដោយ Garo Sero ត្រូវបានថតនៅឆ្នាំ ២០២០។ អាវដែល Sae Ron ពាក់នៅថ្ងៃនោះ គឺមកពីម៉ាកបរទេស ដែលលក់នៅលើទីផ្សារក្នុងខែមិថុនា ឆ្នាំ២០១៩។ ភាគីខាងតារាសម្តែងបាននិយាយថា ហេតុដូច្នេះហើយ Garo Sero Institute បាននិយាយថា រូបថតដែលថតក្នុងឆ្នាំ ២០១៦ គឺមិនពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgouybgeYxDKZMDQBeV2C4gF45do1uK0YpkowEtsKlS69A95xeA4t49DrInYimVqz3UlKFWLu4mmxoO4CATsDS488Rb7DF_xiSX5XY8cP3tVaCnnRpjFcqQ8b6ASFOKUJt3IyXA0SpRZkebB6oaSJbUdU-H5gIKwJ6iZJcE9UdcgH7QRfN4g4JBZ3-MecYe/s867/image_2025-02-17_09-53-21%20(2).png

ទាក់ទងនឹងសំបុត្រដែលលោកបានផ្ញើជូន Sae Ron កាលនៅក្នុងជួរទាហាន ក្រុមហ៊ុនបាននិយាយថា ខ្លឹមសារគឺដូចជាលោកផ្ញើទៅមិត្តភ័ក្តិជិតស្និទ្ធដែរ។ ក្រុមហ៊ុននេះបានអះអាងថា Garo Sero មានចេតនារៀបចំអក្សរដើម្បីបង្កើតការបំភាន់ថាពួកគេជាសំបុត្រស្នេហា។ ក្រុមហ៊ុនគ្រប់គ្រងរបស់ Kim Soo Hyun បានចោទប្រកាន់ Garo Sero ថា «បំភ្លៃការពិត»។ ក្នុងអំឡុងពេលផ្សាយផ្ទាល់ ពួកគេបាននិយាយទាក់ទងម្តាយរបស់ Sae Ron ប៉ុន្តែតាមការស៊ើបអង្កេតរបស់ក្រុមហ៊ុន ម្នាក់នោះគឺជាមិត្តរបស់ម្តាយរបស់ Sae Ron ។ ផ្អែកលើរូបថត និងព័ត៌មានដែលមានចំណងជើងខុសមួយចំនួនពីប្រភពមិនស្គាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEincWzotwEEXxBiiuNIud1b0HGWFDuPdeN1BcUNva1izSxJYa1kY0YIXwBlMr0DkO7XLNXZgdZ8ZGogwNpLTC-qD4n_v6DjSVqYnI57JK5SVB5Q3tev8mNWnffJKHzwPi6t6MGFhGuTvLxsEvlvU0XRwrvHPy08rWA4njz8HRNCHCezAwkNLLviYv34oja2/s988/image_2025-03-14_11-35-58.png
ទាក់ទិននឹងជំពាក់ប្រាក់ ៧០០លានវ៉ុនប្រមាណជាង៤៨ម៉ឺនដុល្លារ របស់ Kim Sae Ron ក្រុមហ៊ុននេះបាននិយាយថា បន្ទាប់ពីជាប់ពាក់ព័ន្ធរឿងអាស្រូវ បើកបរក្នុងស្ថានភាពស្រវឹង Sae Ron ត្រូវបង់ប្រាក់ពិន័យល្មើសកិច្ចសន្យាជាង ១.១ពាន់លានវ៉ុន។ ក្រុមហ៊ុន និងតារាសម្ដែងបានដោះស្រាយបញ្ហាដោយកាត់បន្ថយសំណងមកនៅទាបបំផុតប្រហែល ៧០០ លានវ៉ុន។ ទោះបីជានាងខំប្រឹងអស់ពីសមត្ថភាពក៏ដោយ ក៏នាងមិនអាចសងបំណុលគេបានដែរ។ ដូច្នេះហើយ ក្រុមហ៊ុនត្រូវបង្ខំចិត្តអនុវត្តតាមនីតិវិធី និងដំណើរការដើម្បីលុបបំណុលជាបណ្តើរៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWBom1qFE39hSA2-zWAF308wIF7kW2_qdqT7sYOBb65w2032cbRSkClDbmDoU5lgEO4XqEOzukjyik8dKU5HmFSrNLwxx7n3MY_S7utYGug1Lf4JQgsc2p-T8mKfBOv4Ft3qFIyL2oMAhhUwniu6XqI9QeTH1TLMKbPS4HBTmKE5yI-HuisajrTiHcgZgL/s1596/image_2025-02-17_09-53-26%20(2).png

នៅខែមីនា ឆ្នាំ២០២៤ Kim Sae Ron បានផ្ញើសារទៅកាន់ Kim Soo Hyun ជាមួយនឹងខ្លឹមសារថា «សុំជំនួយ» ដើម្បីឱ្យតារាសម្តែងនិយាយឡើង ដើម្បីកុំឱ្យក្រុមហ៊ុនប្រមូលបំណុល។ ពេលនោះ អ្នកទាំងពីរបានបែកគ្នាអស់រយៈពេល៤ឆ្នាំ Soo Hyun មិនដែលខ្ចីលុយ Sae Ron ក្នុងសមត្ថភាពផ្ទាល់ខ្លួនឡើយ ហើយតារាសម្ដែងក៏គ្មានសិទ្ធិទាមទារប្រាក់ ៧០០ លានវ៉ុនពីអតីតមិត្តស្រីដែរ។ តារាសម្តែងរូបនេះក៏មិនបានដឹងអ្វីដែរអំពីទំនាក់ទំនងហិរញ្ញវត្ថុរវាង Sae Ron និងក្រុមហ៊ុន Gold Medalist។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp2-eL6mBryHnK04X6QOnLHcNOEhczNIh-RqAAwQjgGBYBKQG6HROO2y-la_fGjLWpjoYQxG9Ix4fqL2dUWpW72QX8tC0o8wNqmgJ3JN675x98fhv9huYtoBMUFtz9X-ZvF8SPccjdaxHAN2QcXoi9L9JDchKnv7sKW0u5IEEs9Tnd_3PdbCqqkm2kSKqi/s573/image_2025-02-17_09-53-20%20(2).png

ក្រុមហ៊ុនបានសម្របសម្រួលជាមួយអ្នកជំនាញផ្នែកច្បាប់ដើម្បីទាក់ទងតំណាងរបស់ Sae Ron ដើម្បីដោះស្រាយបំណុល។ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤ មេធាវីរបស់ Sae Ron បានផ្ញើឯកសារមួយទៅកាន់ក្រុមហ៊ុន ដោយបញ្ជាក់ថា៖ «កូនក្តីរបស់យើងបានសម្តែងការដឹងគុណចំពោះការគាំទ្រដែលក្រុមហ៊ុនបានផ្តល់អោយនាង»។ តំណាងរបស់ Kim Soo Hyun បាននិយាយថា ឧបទ្ទវហេតុនេះ ត្រូវបានបំភ្លៃ និងបង្កាច់បង្ខូចថា «Kim Soo Hyun បង្ខំ Kim Sae Ron ឱ្យសងបំណុល ធ្វើឱ្យនាងតូចចិត្ត ដោយប្រយោលរុញអតីតមិត្តស្រីរបស់ខ្លួនឱ្យស្លាប់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeX5X6jh1O4516Cl0rlrJ5k5TQgcdKMZOC6tUM784NSvradg7-gi59dw8c_RV6xbC9BbMxCtPUhrJao4pW7XcvXluQuNlm0LaEXm0hHXUgN_MAq8lCEMNhXHuaB-KL4XiaFN2-_FtqzLMFID8M88TVmOhvFY8hHmMPw95ozqj-OwnVS_iIRILitRub6JOk/s819/image_2025-02-17_09-53-20.png

ក្នុងរយៈពេល ៤ ថ្ងៃកន្លងមកនេះ Soo Hyun បានប្រឈមមុខនឹង ការធ្វើពហិការ ពីទស្សនិកជនអាស៊ីរាប់សែននាក់ នៅពេលដែលឆាណែលយូធូប Garo Sero បានចោទប្រកាន់តារាសម្តែង Kim Soo Hyun ថា លោកស្រលាញ់ Kim Sae Ron តាំងពីនាងនៅតូច បែរមកប្រឆាំងនាងបន្ទាប់ពីបែកគ្នាហើយរុញ នាង ដល់ទីបញ្ចប់អស់ផ្លូវដើរ។ ដំបូងឡើយ ភាគីរបស់ Kim Soo Hyun បានបដិសេធថា មិនធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ Kim Sae Ron ឡើយ។ ក្រោមសម្ពាធសាធារណៈ ម៉ាកយីហោមួយចំនួនបានលុបរូបភាពផ្សាយពាណិជ្ជកម្មរបស់តារាសម្តែងរូបនេះ។ ឧស្សាហកម្មផ្សាយពាណិជ្ជកម្មរបស់ប្រទេសកូរ៉េកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៃរឿងអាស្រូវនេះ។ Soo Hyun គឺជាទូតសុឆ្ឆន្ទៈនៃម៉ាកយីហោធំៗ១៩ម៉ាកទាំងនៅក្នុងនិងក្រៅប្រទេសកូរ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI1_fWBW6RLuSoYkg3ngJKd1BR4Y0ZkisdXtaaPeoSWKDCmQbkVEbRR8cMA4_JMshINGbiAQJtw30zrujPB_KFP8rzTHDfPIZBzEkkdFqHLEcuHQxKuO1891um95CKZCSxCP8jh5B38uiJvVxXAgLle7XOu02e_CxARgwif7_FFCyQDmda5cXmt8Uv4xyi/s636/image_2025-03-14_16-52-28.png

តារាសម្ដែង Kim Soo Hyun បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេល ១៨ ឆ្នាំមកហើយដោយបានសាងភាពល្បីល្បាញតាមរយៈរឿងល្បីៗជាច្រើនខណៈរឿង Queen of Tears ក្នុងឆ្នាំ២០២៤ ជារឿងចុងក្រោយបង្អស់របស់លោកមុននឹងមានរឿងអាស្រូវធ្ងន់ធ្ងរនេះ ហើយលោកត្រូវ បានគេចាត់ទុកថាជាការធានានៃភាពជោគជ័យសម្រាប់គម្រោងទូរទស្សន៍ដែលទទួលបានតម្លៃឈ្នួលនៃការសម្តែងបានច្រើនជាងគេ៕