«ប្រាសាទក្រពុំឈូក» ដែលមានទីតាំងស្ថិតនៅប្រហែល ១៥០ ម៉ែត្រខាងកើតផ្លូវជាតិលេខ ៦២ ក្នុងឃុំរំដោះ ស្រុករវៀង មានចម្ងាយប្រមាណ ៤៥ គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ គឺជាប្រាសាទបុរាណខ្មែរដ៏ចំណាស់មួយ ដែលកូនចៅជំនាន់ក្រោយមិនគួរមើលរំលងឡើយ។ ប្រាសាទនេះកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤ នៃគ.ស៩២០-៩៤៤ សាងសង់ឡើងពីថ្មបាយក្រៀម និងថ្មភក់ ដើម្បីឧទ្ទិសដល់ព្រហ្មញសាសនា។
.jpg)
បច្ចុប្បន្នតួប៉មដែលមានកម្ពស់ប្រមាណ ១២ ម៉ែត្រ និងកំពែងព័ទ្ធជុំវិញស្ថិតនៅក្នុងលក្ខណៈល្អបង្គួរ លើកលែងតែគោបុរៈនៅទិសខាងកើតគឺបាក់បែកស្ទើរទាំងស្រុង ព្រោះតែអំពើចោរកម្ម ដែលបានបំផ្លិចបំផ្លាញលួចយកទាំងចម្លាក់ផ្តែរ និងរូបអាទិទេពមួយចំនួនផងដែរ។ ប្រាសាទក្រពុំឈូកគឺជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរភ្ញៀវជាតិ និងអន្តរជាតិដ៏សំខាន់មួយរបស់ខេត្តព្រះវិហារ។

សព្វថ្ងៃប្រាសាទនេះក៏ជាទីកន្លែងដែលគេជឿថាមានបារមីពូកែស័ក្កសិទ្ធមួយផងដែរ។ ទោះជាយ៉ាងណាបើផ្អែកតាមការសិក្សាស្រាវជ្រាវពីអ្នកបុរាណវិទ្យា ប្រាសាទក្រពុំឈូក គឺជាសំណង់ប្រាសាទមិនទាន់សម្រេចចប់សព្វគ្រប់នោះទេ ដោយផ្អែកតាមការធ្វើកំណាយទៅលើតំបន់នៃប្រាសាទទាំងមូលឃើញថា សរសរពេជ្រ ផ្តែរ និងទ្វារចូលទៅក្នុងប្រាសាទ គឺនៅមិនទាន់មានការដាប់ ឬឆ្លាក់រចនា លម្អ អ្វីនោះឡើយ។

ចំពោះមូលហេតុដែលបណ្តាលឱ្យមានការអាក់ខាន ទៅលើការសាងសង់នៃប្រាសាទក្រពុំឈូក អាចបង្កមកពីសង្រ្គាម និងការផ្លាស់ប្តូររបបគ្រប់គ្រងរបស់រាជានាសម័យនោះ។ តាមរយៈអ្នកស្រាវជ្រាវខ្លះក៏បានលើកឡើងថា ប្រាសាទនេះទំនងជាមន្ទីរពេទ្យ១ នៅក្នុងចំណោម១០២ នៃមន្ទីរពេទ្យសមយ័អង្គរផងដែរ៕
Home ព័ត៌មានជាតិ







