Home ព័ត៌មានអន្តរជាតិ ប្លែកមែន! ពិធីបុណ្យស.ពនៅហ្កាណាមើលទៅអធឹកអធមជាងមង្គលការទៅទៀត

ប្លែកមែន! ពិធីបុណ្យស.ពនៅហ្កាណាមើលទៅអធឹកអធមជាងមង្គលការទៅទៀត

70
0

ជាធម្មតាពីធីបុណ្យស.ព គឺមិនមែនជាពិធីជួបជុំសប្បាយនោះទេ ការធ្វើពិធីនេះឡើងគឺក្នុងអត្ថន័យផ្ដល់ការគោរព និងជាការជួបជុំលាគ្នារវាងបងប្អូនសាច់ញាតិ ជាមួយអ្នកដែលបានស្លា.ប់ ហើយចំពោះការរៀបចំក៏មានច្រើនបែបទៅតាមជាតិសាសន៍ រឺជំនឿសាសនានានា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ9IBq5KUNHrp0xKHakp95VmXhgYGJkCB2_bf0MOzUnlR9jEK4H3pjdYmheDyXSphuD3pRWKjBXye9eLqthT61M-eXc__PU_adt6MRG3NldkZ0dw8hRq8GCqfHAwoELEmPeYjvRDwifkSFVZNoDuOzNuOA-WWmQTRovj-FEMn0eP0S3-EuBLZFqDvJzb0t/s1040/photo_2025-03-10_16-32-31.jpg

ដោយឡែក គេកត់សម្គាល់ឃើញ “ហ្កាណា” គឺជាប្រទេសមួយដែលមានការប្រាព្ធពិធីបុណ្យស.ពនេះរៀងខុសប្លែកពីគេបន្តិច ដោយមើលមួយភ្លែតស្មានថាជាពិធីជប់លៀង ព្រោះអ្នកចូលរួមមានការច្រៀងរាំព្រមទាំងតុបតែងខ្លួនយ៉ាងស្រស់ស្អាតក្នុងការចូលរួម។ បើតាមទិន្នន័យបានអោយដឹងថា ការរៀបចំពីធីបុណ្យស.ពនៅហ្កាណា ត្រូវចំណាយអស់ប្រាក់ច្រើនជាងការរៀបមង្គលការទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Zhc9vD_eVbVDajBl80QJ-7LGulbye0r7LW6Y1KfaTUaJNW5LdXtH1gNPt5t1UhQ4dtRBPnfq_UOHWHu9V7t4W2g40JS1bRERzuaqNYvX8D9f5TMMhx840mJTRwnh0ZLxWkRDTlFDIk7tNStak0a-pAONa8zskUo4G__7yAH1RCLndZmK4T_33ysIFgyk/s1280/photo_2025-03-10_16-32-32.jpg
នៅតាមតំបន់ខ្លះទៀតនៃប្រទេសនេះយើងឃើញថា គេបានរៀបចំដាក់សា.កស.ពអោយអង្គុយ រឺឈរធ្វើកាយវិការណាមួយដែលពួកគេតែងធ្វើប្រចាំថ្ងៃ។ ឧទាហរណ៍ដូចជា៖ ដាក់អោយសា.កស.ពជិះម៉ូតូ អង្គុយពាក់វ៉េនតាខ្មៅ រឺឈរធ្វើស្ទាយជាដើម។ ចំពោះមូលហេតុនៃការរៀបចំសា.កស.ពបែបនេះ គឺដើម្បីរំលឹកទៅដល់របៀបប្រើប្រាស់ជីវិតរបស់អ្នកស្លា.ប់ទៅកាលពួកគេនៅរស់ និងដើម្បីអោយសាច់ញាតិមានអារម្មណ៍ថាសមាជិកគ្រួសាររបស់ពួកគេនៅក្បែរពួកគេដូចដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdqcvS24p4Fz4rGkbxmK4WBnRL3seTwj90c4t2ZdNlZfb3uqg2BmOCLbxmED-cIRkjgcSOcb5gaC3fCAzNwVmdVuFzrbJ1sDbXS2O6foY44la4-iZLB7LvPidPNy3_qiSYSRfOwgOL8ElyDsp1Z4Ih6eyeYB5KBC0Nex9zb3AANmnVtg-pBXW5T_tO_oHD/s685/photo_2025-03-10_16-32-34.jpg

ក្រៅពីនេះក៏មានតំបន់ខ្លះទៀត គេរៀបចំពិធីបុណ្យស.ពដោយមានតុបតែងម.ឈូសជារូបរាងប្លែក ទៅតាមមុខរបរ ការងារ រឺអ្វីដែលអ្នកស្លា.ប់ស្រលាញ់កាលនៅមានជីវិត។ ហើយការធ្វើបែបនេះ គេយល់ថាសាច់ញាតិពួកគេដែលស្លា.ប់ទៅនោះនឹងស្ងប់ចិត្តព្រោះបានទៅជាមួយនឹងអ្វីដែលគេស្រលាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF87Eqyx084cGZ59LB67DFSHEseQ0ULaIs3XDGmShlU47KwQ7zHYrCF6rYvzUVOTlGI1lqK1lURGVHh5BdjNH2XZxoQEIZYFlq8_1TvjNimKVPDWTOA_J1g2VsV6HVlZRm9qofKQ9oOu00DhGjvvFyanzWw-hpiSG8dbiLknoOJb40EQQ8tgCWwV7uLJp8/s976/photo_2025-03-10_16-32-45.jpg

សរុបជារួមមក នេះគឺជាជំនឿសានា និងប្រពៃណីទំនៀមទម្លាប់របស់ប្រទេសប៉ុណ្ណោះ មិនមែនបានន័យថាគេមិនស្រលាញ់ រឺមិនសោកស្ដាយចំពោះការបាត់.បង់សមាជិកគ្រួសាររបស់គេនោះទេ ហើយអត្ថន័យរបស់ពិធីបុណ្យ.ពសម្រាប់គេគឺ ការអបអរចំពោះជីវិតដែលគេមាន ការបញ្ចប់នឹងចាប់ផ្ដើមមកវិញ ការជួបនៃសមាជិកគ្រួសារ និងការបង្ហាញពីអរិយធម៌របស់ពួកគេ៕