ធ្លាប់តែឮចាស់ៗហៅយន្តហោះថាជាកប៉ាល់ហោះ តែឥឡូវនេះកប៉ាល់ចេះហោះមែន កប៉ាល់កូនកាត់យន្តហោះអគ្គិសនីដែលមានឈ្មោះថា Viceroy Seaglider អាចរត់នៅលើទឹកដោយប្រើអ៊ីដ្រូហ្វូល ឬហោះហើរក្នុងរយៈកម្ពស់ពី ៩ ទៅ ១៨ ម៉ែត្រពីលើទឹកដោយជោគជ័យ។
Viceroy Seaglider គឺជាកប៉ាល់កូនកាត់យន្តហោះអគ្គិសនី ដែលផលិតដោយក្រុមហ៊ុន Regent Craft របស់អាមេរិក បានចាប់ផ្តើមធ្វើតេស្តសាកល្បងដឹកអ្នកដំណើរលើកដំបូងដោយជោគជ័យ ជាមួយនឹងគំរូយន្តហោះដែលមានទំហំពេញ ដោយបង្ហាញពីគំនិតរបស់ក្រុមហ៊ុនសម្រាប់ប្រភេទកប៉ាល់ធ្វើដំណើរតាមសមុទ្រ។.jpg)
កប៉ាល់កូនកាត់យន្តហោះអគ្គិសនី Viceroy Seaglider មានសមត្ថភាពផ្ទុកអ្នកដំណើរ ១២ នាក់ និងសមាជិកនាវិកពីរនាក់ រួមទាំងអាចដឹកទំនិញបានប្រហែល ១,៦០០ គីឡូក្រាម ក្នុងល្បឿនជិះទូក ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ កប៉ាល់នេះក៏អាចរត់លើទឹកដោយប្រើអ៊ីដ្រូហ្វូល ឬហោះហើរក្នុងរយៈកម្ពស់ពី ៩ ទៅ ១៨ ម៉ែត្រពីលើទឹកទៀតផង នេះបើយោងតាមគេហទំព័របរទេស New Atlas ដែលបានរាយការណ៍កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៥។ 
កាលពីខែកញ្ញាឆ្នាំមុន ក្រុមហ៊ុន Regent Craft បានទទួលការយល់ព្រមពីឆ្មាំឆ្នេរសមុទ្រអាមេរិក ដើម្បីសាកល្បងគំរូនេះ ហើយឥឡូវនេះយើងបានធ្វើតេស្តដោយជោគជ័យ។ គំរូកប៉ាល់កូនកាត់យន្តហោះអគ្គិសនី មានទំហំដូចនឹងកំណែផលិតនាពេលអនាគត ដែលមានប្រវែង ១៦,៨ ម៉ែត្រ និងស្លាបប្រវែង ១៩,៨ ម៉ែត្រ។ ការសាកល្បងថ្មីនេះបានសរបញ្ជាក់ឱ្យឃើញ ពិភពលោកកាន់តែជឿនលឿនហើយ ដោយមានបច្ចេកទំនើបៗជាច្រើនគ្រោងនឹងដាក់ដំណើរការនាពេលអនាគត។ 
ការសាងសង់ និងអភិវឌ្ឍកប៉ាល់កូនកាត់យន្តហោះអគ្គិសនីនេះ ក៏មានគោលបំណងដឹកជញ្ជូនអ្នកដំណើររវាងកោះត្រូពិច ក៏ដូចជាដឹកជញ្ជូនទំនិញ និងជួយក្នុងការឆ្លើយតបទៅនឹងភាពអាសន្ននានាផងដែរ។ យោងតាមក្រុមហ៊ុន កប៉ាល់ហោះ Viceroy Seaglider បច្ចុប្បន្នគឺទទួលបានការបញ្ជាទិញយ៉ាងច្រើនជុំវិញពិភពលោក ជាមួយតម្លៃជាង ៩ ពាន់លានដុល្លារក្នុងមួយគ្រឿង៕










