Home Blog Page 633

ដកដំណែងប្រធានសាលាដំបូងតាកែវ ក្រោយដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម

0

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ទណ្ឌកម្មលើលោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងតាកែវ ក្រោយដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT4ogKgOo-hJlK2MZOCtB2m7ubZzLgunR5W5qr8VlVWG-MBWs7Z37EI-IbPVNRYJmZAzCLmtwOREqa1ul3_tCCU0E1tm79hpMUFNVS4865tWIbLby_MjoD5kk9kwzqHbYbWNNjeB1pYqU901OZO1IXOUS1H7Zswp1hipPDrU6i1WBq7p9lwv_QyDh5MtT6/s960/image_2025-02-21_14-52-02.png

លោកស្រី ម៉ារ៉ែន បានសម្រេច ដោះលែងទណ្ឌិត មានទោសដាក់ពន្ធនាគារកំណត់១១ឆ្នាំ ពីបទឃាតកម្ម ប្រភេទបទឧក្រិដ្ឋ ឱ្យមានសេរីភាពឡើយវិញ ខណៈទណ្ឌិតទើបអនុវត្តទោស ក្នុងពន្ធនាគារបាន៥ឆ្នាំ ១ខែ និង ២ថ្ងៃ ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq2Efrf8wrYzF4tX297p7EQ97DOaU5aSRfd0t6BJv6AoqSQq54KoNQTM9MJFW8gb2EOZSq-bFocN1h-s7reutzxKPvCKvhoeb6SRzKwqJhXoK6dCWjuKHXjkIlxKlN8f8XIMsDroUWa-u38qhlOFcc2BfPV6DT3hT53gAemFhvxBVqgZtfy7mjznkUZNC2/s959/image_2025-02-21_14-52-03%20(2).png

ពាក់ព័ន្ធនឹងករណីនេះ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចជាឯកឆន្ទដាក់ទណ្ឌកម្ម ថ្នាក់ទី២ ត្រង់ចំណុច “ក” និង “គ” នៃមាត្រា៥៥ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា ក្រោមរូបភាពផ្លាស់ដោយបង្ខំ ទៅជាអនុប្រធានសាលាដំបូងខេត្តណាមួយ ចំពោះសាមីចៅក្រមដែល បានប្រព្រឹត្តកំហុសធ្ងន់ធ្ងរនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8zUkJhGPBriLQiz4jPZnzCaRA5Y_gdhuYkN9krrclp62zw7RdiozIiC1gSarvPlPuYZQlXNNl18anturJewkOl-quZOnjfK1HXFMirlQuuqtZCsQxFx2GI7HA82VlDJimoGMiRRY2zHMN0-8fXWm8OyxCnpfWihAf9aN9QNdxMSbGrzNaM8MNQrRSWNF8/s1024/image_2025-02-21_14-52-03.png

គួរបញ្ជាក់ថា ជនដែលត្រូវបានដោះលែងដោយលោកស្រី ម៉ារ៉ែន ជាទណ្ឌិតដែលកំពុងអនុវត្តទោសឧក្រិដ្ឋ ពីបទ ឃាតកម្ម តាមអំណាចសាលដីកាស្ថាពររបស់តុលាការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjWAZtl5IKACFL0XgYLghkrvSu91mwqBEusFXXK5GIUuOn9UPHwtPAOgII9UuzRdJu0L1UQ9Lp2RTV-lOyhXiykQujwsW2iNC_S2CF9fIyls4pl1EKhusAAyDPWM3FZihjP_wU5xNtvwwX8K4KIetFBrtNLhJGkYbtLFx2KI06AXmTgCh5KGA3A4KnTI41/s1280/image_2025-02-21_14-52-05%20(2).png

ក្នុងករណីចាំបាច់នៃការដោះលែង តុលាការគ្មានសិទ្ធនោះទេ ក៏ប៉ុន្តែជាបុព្វសិទ្ធិរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើសំណើថ្វាយព្រះមហាក្សត្រ៕

កន្លងផុត៨០ឆ្នាំ! រុស្សុី និងជប៉ុន នៅតែចែកកោះមួយមិនដាច់

0

កន្លងផុត៨០ឆ្នាំ ចាប់តាំងពីបញ្ចប់សង្គ្រាមលលោកលើកទី២មក ប្រជុំកោះកោះគូរីល (Kuril Islands) នៅតែជាចំណុចមិនត្រូវគ្នារវាងជប៉ុន និងរុស្ស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM7L-FIxrWrJ-tCEv5hKZKTlBb-HdMgQ-iqIJuT2MFG-hIW9Lzm4VYDpYe4zlu_2eFAeZW13ib3csNdjstnuYRniEltWm_Bgr1Sux_AAQxZRwtQQhltxJ_Yttn86vFBeAy-NRHcg26K740vaourXtBrxE-BZQSSoVQnA-iPVbK4KU77lQL6x5gVeUL1lj_/s1600/image_2025-02-21_14-48-30.png
ក្រោយត្រូវអាមេរិកទម្លាក់គ្រាប់បែកបរមាណូនៅថ្ងៃទី៦ និង ៩ ខែសីហា ឆ្នាំ១៩៤៥ ធ្វើឱ្យជប៉ុនចាញ់សង្គ្រាមលោកលើកទី២ បានធ្វើឱ្យកងទ័ពរុស្ស៊ី (សហភាពសូវៀត) ចូលកាន់កាប់ប្រជុំកោះគូរីល (Kuril Islands) និងនារទេសប្រជាជនដែលរស់នៅទីនោះ ត្រឡប់ទៅប្រទេសជប៉ុនវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSAc04rVMDMRZJd3MKnKGYoF8R_jsHnP0xXEH2gzYtxYCJ6sG0FOUBQhAE4ByYfFX7-l-jA9u9M4LL8KLKRk0oJKrHpVgRQIp9Oq7bDUpuzpfqleBO_7Dj4IXW2eTZ7IibxRXmFwTUkfOalp7tqncENmKkwD5b2AMYl1VfPe4fL6QtPcHPTrHnWmf537eC/s2048/image_2025-02-21_14-48-31%20(3).png

ក្រោយមក នៅឆ្នាំ១៩៥៦ រុស្ស៊ី បានប្រគល់កោះចំនួន២ គឺកោះ Shikotan និង Habomai នៃប្រជុំកោះគូរីលឱ្យជប៉ុន ប៉ុន្តែជប៉ុនបដិសេធមិនព្រមយក ដោយអះអាងថា ប្រជុំកោះទាំងមូលស្ថិតក្រោមអធិបតេយ្យភាពរបស់ជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQLBtvXuL48oLE2f_jIOrAmfjEiuI1hipquU99Re9qXYTtdw9M1bRECBLrx31HDXXCF47cMsUzMVIHfmCOSwNrpsRVhcrropiUva2UySpI50y-F_bvjT7yT_c1ds2TfHJ3j5fx8YMKTBF5R8aULv7Ub9CVnKwp6MKX_tzh9ZRbjZERITzifkIzZvRJHkz9/s1000/image_2025-02-21_14-48-31.png

លុះដល់ឆ្នាំ ២០០៤ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក៏នៅតែបន្តប្រគល់កោះទាំងពីរខាងលើឱ្យទៅជប៉ុនដដែល ហើយជប៉ុន បន្តប្រកែកមិនយក ដែលធ្វើឱ្យប្រទេសទាំងពីរ នៅតែមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយឡើយរហូតមកដល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx5Nlzh0an6nj-XEOvZZOcv7gv9NHhJ4pxYkGQgeilJhXeKuzyvimGL5FgH41ujWuPM6A_LV8ogNir4Xw3MR02SUP4MtEXNKLwulPft8fQjnleL47BqRYhPiK4Kvi05X6DRcMXp1u9Flkk3qaFJGvom-2rGwNXsXCsUdtxhkrojWrXz_NG1g5LTEAkEo-9/s1024/image_2025-02-21_14-48-31%20(2).png

គួររំលឹកថា នៅឆ្នាំ ១៨៧៥ ប្រទេសទាំងពីរ បានចុះសន្ធិសញ្ញាមួយ ដោយប្រគល់ប្រជុំកោះនេះទាំងមូលឱ្យជប៉ុនកាន់កាប់ ជាការដោះដូរគ្នា ដោយឱ្យរុស្ស៊ី កាន់កាប់ប្រជុំកោះ Sakhalin វិញ។ ក៏ប៉ុន្តែដោយកាលនោះជប៉ុនជាប្រទេសមហាអំណាច ក៏បានចូលឈ្លានពានដណ្តើមយកទឹកដីពាក់កណ្តាលនៃកោះ Sakhalin បន្ទាប់ពីឈ្នះសង្គ្រាមលើរុស្ស៊ី ក្នុងឆ្នាំ ១៩០៥៕

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជាពុំបានសូមទោសថៃ ដូចការចុះផ្សាយរបស់សារព័ត៌មានថៃទេ

0

ប្រទេសថៃ ៖ ក្រោយពីកើតហេតុការណ៍កងទ័ពថៃហាមឃាត់ពលរដ្ឋខ្មែរកុំឱ្យច្រៀងចម្រៀងជាតិ ដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពខ្មែរឈរជើងនៅប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ និងអះអាងថា វាជាការច្រៀងចម្រៀងបង្ហាញពីអត្តសញ្ញាណជាតិ និងពុំសមស្របតាមកិច្ចព្រមព្រៀងរវាងប្រទសទាំងពីរ បានធ្វើឱ្យពលរដ្ឋខ្មែរចាប់អារម្មណ៍យ៉ាងខ្លាំង ពីព្រោះប្រាសាទតាមាន់ធំ ស្ថិតនៅលើទឹកដីប្រទេសកម្ពុជា ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនចៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga2Z9SmMkJ69CUYWmXXqvEcYPLgZLBavbwc_9JZOswqcqU93Ist_HCDHkieZg62KslA4_xF9MrRZ4FMGBBjBMsbCLtzWOe5bM7r2cRkHy0Dl7Kt-HV2K9ZOvsECVWdJekbHYeHtdYbcJkVK44bgRlpJLE9URjtLoV7eCytVUYnqd7pM1rip0a9jB98c4OL/s1920/image_2025-02-21_14-00-43%20(2).png
ឆ្លើយតបនឹងវីដេអូកងទ័ពថៃហាមឃាត់ពលរដ្ឋខ្មែរមួយក្រុមដែលទៅលេងនៅប្រាសាទតាមាន់ធំ និងច្រៀងចម្រៀងជាតិ ដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពខ្មែរឈរជើងនៅប្រាសាទតាមាន់ធំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថា កម្ពុជានឹងដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែកម្ពុជានឹងរក្សាសិទ្ធិការពារខ្លួនគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើប្រទេសណាមួយហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធឈ្លានពានកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCIl8aUKbMxugJdBZwd-Tx02zDz8Gall6PFUUu345pKTBLFk5EVUkSrD79-eD_99SauB8MENG9ThOgStuahQuyOQb0u54XwnqdwcaOuG6wAF6HIFwdcxUaYrMEqZkoCQMQy1YhxPm_SkO1i5_Y3o3UxdC3Tc-K_JB222Joel30VVXyjx35L5WltAW7qtlw/s1280/image_2025-02-21_14-00-43.png

ប៉ុន្តែសារព័ត៌មានថៃមួយចំនួនបែរជាចុះផ្សាយថា នាយករដ្ឋមន្ត្រីកម្ពុជាបានសូមទោសថៃ ករណីពលរដ្ឋខ្មែរច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ ។ ក្រោយពីសារព័ត៌មានថៃចុះផ្សាយបែបនេះ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃនិយាយថា នាយករដ្ឋមន្ត្រីកម្ពុជាពុំបានសូមទោសថៃ ដូចការចុះផ្សាយរបស់សារព័ត៌មានថៃទេ ហើយលោកអះអាងថា ទំនាក់ទំនងរវាងកម្ពុជា និងថៃ នៅតែល្អធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJiDwsb_Rs6nzvm7w0OokU7HkcG2SneS7fjdYAsbxN7JGMByP0JlrHcM-mCi5yAEr0Wkm4cP9sa8eJqno-lUq7VxEBrt5O9pn-ugfQJohwsqlutri-_TOdiqI1YbJDZBKDXULRyR8ZyMoliifNjtJp2DX5A49gFPWB120Lq83rK9UQWgMSqc8fBLeo-5dQ/s1280/image_2025-02-21_14-00-45%20(2).png

កាលពីថ្ងៃទី២០ ខែកុម្ភៈ កន្លងមក នៅអាកាសយានដ្ឋានកងទ័ពអាកាស លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ និយាយថា សារព័ត៌មានថៃមួយចំនួនចុះផ្សាយថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទូរស័ព្ទមកថៃ ដើម្បីបង្ហាញនូវការសោកស្តាយ និងសូមទោសថៃ ចំពោះហេតុការណ៍កើតឡើងនៅប្រាសាទតាមាន់ធំ ។ លោកបញ្ជាក់ថា ការចុះផ្សាយរបស់សារព័ត៌មានថៃទាំងនេះ គឺពុំមែនជាការពិតទេ ពីព្រោះនាយករដ្ឋមន្ត្រីកម្ពុជាពុំបានសូមទោសថៃឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhY-yREH-BO0-qNZ0cLo8Osl4Yvp6ZnxoHu4UuEiRVvsGPXLuaUztyMZSCttKcszfTDqcn0Tfa1KGz1AiqzUoKRqykUy9qwfZSHU66OCJ42g6VJ6y-leOWaQOkxQE6_J9yj_FyGc-1Td_mMP0zg4oK70hSrwGjNMv3cln4EQ_p2H8AUDogSLF19SWbKHB6/s1600/image_2025-02-21_14-00-45.png

លោកបន្តថា លោកបានជជែកជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ថា ថៃពុំសប្បាយចិត្ត ដែលពលរដ្ឋខ្មែរច្រៀងចម្រៀតជាតិនៅប្រាសាទតាមាន់ធំ ហើយហេតុការណ៍នេះពុំធ្វើឱ្យកម្ពុជា និងថៃ មានបញ្ហាជាមួយគ្នាទេ ។ ដូច្នេះ សូមពលរដ្ឋថៃឈប់បារម្ភ ពីព្រោះពលរដ្ឋខ្មែរមួយក្រុមនោះ គឺដូចគ្នានឹងភ្ញៀវទេសចរបរទេសមកដើរលេងនៅប្រាសាទតាមាន់ធំ ហើយក៏នាំគ្នាច្រៀងធ្វើឱ្យមានបញ្ហា ។ ប៉ុន្តែមេបញ្ជាកងទ័ពគ្រប់ជាន់ថ្នាក់របស់កម្ពុជា និងថៃ អាចជជែកគ្នាបាន គ្មានបញ្ហាអ្វីទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNLufpA4asmBpQkshUaRIcjhXfObICpsswQa0u0egKULllZjfqLwNb8uGQDO3JYYRWO0RuWTZiqkytFFwkUgzcjmlRY0rkDzDxO-LqCr-LfVV3hK-FbqtjmABZkWnn69Sr8uj32QWpdaWLQGz76d74lYNpHSnfyqGFyY4uwPGptuZThL92mIBXrIwGyzBK/s1280/image_2025-02-21_14-00-46.png

ហេតុនេះ ខ្ញុំសូមឱ្យសារព័ត៌មានថៃចុះផ្សាយកែកម្រូវខ្លឹមសារព័ត៌មានចាស់ឡើងវិញថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពុំបានសូមទោសថៃទេ ។ ខ្ញុំធ្លាប់បានបញ្ជាក់ហើយថា ទំនាក់ទំនងរវាងកម្ពុជា និងថៃ គឺល្អធម្មតា ។ សូមសារព័ត៌មានថៃចុះផ្សាយនូវព័ត៌មានពិត បើពុំដូច្នោះទេ វានឹងក្លាយជាបញ្ហារវាងប្រទេសទាំងពីរ ។ ការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួនអាចពុំបានតាំងចិត្ត និងធ្វើឱ្យសារព័ត៌មានថៃផ្សេងទៀតចុះផ្សាយតាមដែរ ហើយវាធ្វើឱ្យខ្ញុំពុំសប្បាយចិត្ត ។ នេះបើតាមការលើកឡើងរបស់លោក Phumtham Wechayachai ៕

ដឹងអត់! តើប្រទេសណាដែលមានប្រជាជនជិះកង់ច្រើនជាងគេបំផុតក្នុងលោក?

0

ទម្លាប់នៃការជិះកង់ គឺពិតជាផ្ដល់ផលប្រយោជន៍ច្រើនខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិនីមួយៗ ពីព្រោះវាបានចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងកាត់បន្ថយបន្ទុកចំណាយនានា រួមទាំងជាផ្នែកមួយជំនួយដល់សុខភាពរាងកាយទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd6AnlAI-Wyu0E7AqsfJ0hCDA3WpmZwFDqE2omr34N9Qc2VM2LjpLEVhia1Qce3NBUkhgu940RcfNkSNIoeoqoDlTKMAhMX0j-uEhZTBbFB7KmjGQYi7YaPQ3HS-x-RBTujktxJUqKMuOD2OUqBJnBWMgEeMq86sHvhOB9e6eZRQ23Wle4znjsKlg0Bpvg/s1500/image_2025-02-21_13-29-44%20(2).pngនេះបើយោងតាមការសិក្សាស្រាវជ្រាវក្នុងឆ្នាំ ២០២០ តាមរយៈការស្ទង់មតិជាមួយមនុស្ស ៤៣០០០ នាក់ក្នុង ៥២ ប្រទេសរបស់គ្រឹះស្ថានស្រាវជ្រាវ Dalia ដែលមានទីតាំងនៅអាល្លឺម៉ង់ និងយោងតាមគេហទំព័របរទេស Euro News បានឱ្យដឹងថា៖

នៅលើពិភពលោកយើងនេះប្រទេសដែលមានប្រជាជននិយមជិះកង់ច្រើនជាងគេបំផុតនោះគឺ “ប្រទេសហូឡង់”។ ប្រទេសហូឡង់មានប្រជាជនប្រមាណ ១៨ លាននាក់ ប៉ុន្តែចំនួនកង់វិញគឺមានរហូតដល់ ២៤.១ លានគ្រឿងឯណោះ មានន័យថា មនុស្សម្នាក់យ៉ាងហោចណាស់ក៏មានកង់ ២ ទៅ ៣ គ្រឿងសម្រាប់ការធ្វើដំណើរផ្លូវជិត-ផ្លូវឆ្ងាយ ឬសម្រាប់ជិះហាត់ប្រាណជាដើម។ នេះបើយោងតាមស្ថិតិពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០២៣ ចំនួនកង់នៅក្នុងប្រទេសហូឡង់គឺបានកើនឡើងប្រហែលមួយភាគបីហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQNKC1y6vHPqBo_qo48NCqCNz96QMbThdATIIEcHKDXAcbVWUbCWWwieVm6vyysYHwZtPrQDUEINwrWdyW9E2V-ERwyLxdqAdUqulMykr3AV-ZqWvVjhyOXckHvWWcdROuWbQf-NQMYflMZ9aFbWbURedmPwS43A_7006uULSlnE7j4WkEwiBT_ovm7OC5/s1024/image_2025-02-21_13-29-44.png

មូលហេតុដែលប្រជាជននៅក្នុងប្រទេសអឺរ៉ុបមួយនេះមានទម្លាប់ជិះកង់ គឺដោយសារក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ទីក្រុងហូឡង់ជារឿយៗត្រូវបានស្ទះដោយរថយន្ត ខណៈដែលផ្លូវត្រូវបានសាងសង់ក្នុងយុគសម័យកណ្តាល មិនស័ក្តិសមសម្រាប់យានជំនិះប្រភេទនេះទេ។ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាញឹកញាប់ ធ្វើឱ្យមនុស្សជាង ៣.០០០ នាក់ស្លាប់ ដូច្នេះរដ្ឋាភិបាលហូឡង់ក៏ចាប់ផ្តើមផ្តោតលើកង់វិញ ដោយបោះបង់គម្រោងផែនការទីក្រុងរបស់ខ្លួនដែលផ្តោតលើរថយន្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr5YeRkxs3xrdcfIHWPlH5qXBQb582OJdtev_OAsCiTdlVNOc_IE1RBs3KLMQ2DjhxccUSRiBC3fnaGkyHBf7ZJqvOwZsWR3odld2SY7kajny6ch8q5C_wf6v6GGv9djFJzndSiwbSOTJgH5SkhddqAPjzCPkJCkXu7bkSufDSb3pCXYD8bNDCTy4sCDMl/s1080/image_2025-02-21_13-29-45.png

យោងតាមការស្រាវជ្រាវដែលបានចេញផ្សាយនៅលើគេហទំព័ររបស់សមាគមសុខភាពសាធារណៈអាមេរិកក្នុងឆ្នាំ ២០១៥ បានរកឃើញថាការជិះកង់អាចការពារការស្លាប់ប្រហែល ៦,៥០០ នាក់ក្នុងមួយឆ្នាំ និងបង្កើនអាយុសង្ឃឹមជាមធ្យមរបស់ប្រជាជនហូឡង់កន្លះឆ្នាំ។ សរុបមកវិញ មូលហេតុដែលប្រជាជនហូឡង់និយមជិះកង់ គឺដោយសារកត្តាភូមិសាស្ត្ររបស់ប្រទេសនេះសម្បូរទៅដោយដីទំនាប ដែលងាយស្រួលក្នុងការធ្វើដំណើរដោយកង់ ជាជាងរថយន្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5qdqs0Vc5_2XqQ6MC0IP8EPJfPVVEr2UR2ahT6-wVftvj-wRcpdArBsJ4d3asFCYbxTw7Fn_KO9ePSF6gbezv70URGTQSMquicBQSsYytVzDu06g8Vq34RTJxiMr9XZkyNqvVTnpuD6vsipHvU7E7jvufnU-DwbD5dzr4d3pSs2W4Pc6rKWF7St7L7awb/s900/image_2025-02-21_13-29-46.png

ម្យ៉ាងទៀតកង់ក៏ជាមធ្យោបាយដែលមានតម្លៃសមរម្យ និងសមស្របទៅនឹងស្ថានភាពហេដ្ឋារចនាសម្ពន្ធ័ក្នុងទីក្រុង ខណៈទីក្រុងភាគច្រើននៅប្រទេសហូឡង់មានសភាពតូចចង្អៀត និងខ្វាត់ខ្វែងច្រើន ជាហេតុធ្វើឱ្យប្រទេសហូឡង់មានប្រជាជននិយមជិះកង់ច្រើនជាងគេបំផុតនៅលើពិភពលោក៕

«រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល» ជាគោលដៅទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលគួរឱ្យចង់ទៅលេងកម្សាន្ត

0

«ទឹកធ្លាក់ថ្មក្រាល» គឺជារមណីយដ្ឋានដ៏ទាក់ទាញមួយ ស្ថិតនៅភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលភ្ញៀវទេសចរគ្រប់ជាតិសាសន៍មិនគួររំលងនោះទេ។ នៅទីនេះគឺពិតជាមានទេសភាពស្រស់ស្អាតខ្លាំងណាស់ ដោយមានសម្រស់ធម្មជាតិនៃទឹកធ្លាក់យ៉ាងស្រស់ត្រកាល គួរជាទីមនោរម្យ អាចឱ្យភ្ញៀវទេសចរ ទស្សនាលំហែកាយ ងូតទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយ ស្រស់ស្រូបអាហារជុំគ្រួសារ ឬជួបជុំមិត្តភ័ក្រ្ត នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ ស្រូបយកខ្យល់អាកាសដ៏ត្រជាក់បរិសុទ្ធ លាងជម្រះនូវភាពនឿយហត់ តប់ប្រមល់ និងទុក្ខសោកទាំងឡាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia44Tnvi9rgI-cVLJOykkC4NrQ-Zr8Js5snPl9HaDE-3O4Dtc0DFmZDKTsaCvCvlLKI7Hri1waBSFJOnf_7ak0gHQ_207qFiS4d9GKbDGS8-Me8WLO2bDcrJp_X6PmsJjGYzgdD-RDwivZliRVpo-ReMXqGaVrHHRm0NSEcyUFHGbj_Ny4y8gbR0w3p5yC/s1280/photo_2025-02-20_13-11-54.jpg

ទឹកធ្លាក់ថ្មក្រាលមានបរិស្ថានល្អ ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តមិនចេះជិនណាយនោះទេ ដោយសារនៅក្នុងតំបន់នោះមានទឹកធ្លាក់ពីលើភ្នំដែលអាចឱ្យមនុស្សចាស់ និងក្មេងងូតទឹកលេងកម្សាន្តនៅក្រោមម្លប់ឈើតូចធំបានយ៉ាងងាយស្រួលបំផុត។ ក្រៅពីងូតទឹកលេងកម្សាន្ត ភ្ញៀវទេសចរក៏អាចអង្គុយលេង ហូបអាហារបែបស្រុកស្រែឆ្ងាញ់ៗ និងគយគន់ទេសភាពធម្មជាតិដ៏ខៀវស្រងាត់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKyfxB342w-AkG2GiNxwFBhYUi6wi927A933a-LyxwIyvvotIRzGNmKBvivvmC-DMhEW0x74Vu6Xzt7CAMvttRg0yNgngBsL6xsldi6yc1Fk3cdvsY5yY7SpcUqy22bVSp756S9fVhcy53sJpL-5z_tQIEjm_Meqh5UnAPK7fypm4L9BK4m0z0yQefKYfp/s1280/photo_2025-02-20_13-11-55.jpg

ដូច្នេះដើម្បីទៅដល់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល លោកអ្នកត្រូវធ្វើដំណើរចេញពីទីរួមខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥៣ ទៅដល់ផ្សារស្រុកទឹកផុស ត្រូវបន្តដំណើរឆ្លងកាត់ផ្លូវរថភ្លើង រហូតដល់ជិតវត្តក្នុងខ្លុងពពក ដែលមានចម្ងាយជាង ៣០ គីឡូម៉ែត្រ រួចបត់ស្តាំតាមផ្លូវក្រាលកៅស៊ូ និងក្រួសក្រហមជាង ២០ គីឡួម៉ែត្រទៀត ទើបដល់ទៅដល់រមណីយដ្ឋានដ៏ស្រស់ស្អាតមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgih5o2F5dbgE5lF-6F5pQ5RNCU4N1uWEQlXXs5TVPaBqrVT0PDFF8FNRsBJE8cZAN3CI9M-iR1_DiF52efXiDqYE4PqA2YjDv-_NcJ92vX0WCK32t7Xa9b5A2kCkelvVMb_cZC7ZLTFFpQjYDprjFgl1ckiveHledq03fS3siKjHVZdpWCEhCCmVPAHg1_/s1280/photo_2025-02-20_13-11-57.jpg

រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលគឺរមណីយដ្ឋានធម្មជាតិមួយដ៏សំខាន់ ដែលប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកមកលេងកម្សាន្តជាហូរហែ ជាពិសេសគឺថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យទានតែម្តង ដោយសារនៅទីនោះមានទឹករាក់ដែលអាចលេងកម្សាន្តពីក្មេងរហូតដល់មនុស្សចាស់ មិនមានគ្រោះថ្នាក់ទេ គឺមានសុវត្ថិភាពណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ-Js5OZ44HAG6lX-0oGqsAHxmplHyeTn2D1XUqo9mFrsnWHnaFFRQBy9LHBXM2zsfEIJPbpj1niSJe45FnsqvjYJi4fR7eDqXznQob7n8APWihX7v8h43KWFcbGfdfJSLKQmZexhqsI6WvXeV1BdOWYkW-ckXiC2vUdY0ImeCwE62haV1gmUw65lLOOMu/s1280/photo_2025-02-20_13-12-00.jpg

ទោះជាយ៉ាងណា បងប្អូនដែលទៅលេងកម្សាន្តនៅរមណីយដ្ឋាននានានៅខេត្តកំពង់ឆ្នាំង សូមមេត្តាចូលរួមថែរក្សាបរិស្ថានផង ជាពិសេសកុំបោះចោលសំរាមពាសវាលពាសកាល ដោយបងប្អូនហូបរួចត្រូវច្រកថង់ បោះចូលទៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពយើង និងសហគមន៍យើង ទីក្រុងស្អាត អនាម័យល្អ៕

“ផ្លែល្មុត”ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព ហួសពីការស្មាន!

0

ល្មុត គឺជាផ្លែឈើត្រូពិចដែលមានរសជាតិផ្អែមឆ្ងាញ់ សម្បូរទៅដោយសារជាតិចិញ្ចឹម រ៉ែ កាកសរសៃ និងវីតាមីនជាច្រើន ដែលផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពជាខ្លាំង នៅពេលដែលយើងទទួលទានវា។ ល្មុត ក៏ជាផ្លែឈើធម្មជាតិ ដ៏ពេញនិយមមួយ ត្រូវបានគេយកទៅប្រើប្រាស់ក្នុងពិធីមង្គលការ និងពិធីបុណ្យទានផ្សេងៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil44CxVIlispqQWvByIx_5h1YoVMfxgwqDz9XUsZ4HAmi2ELyLqLdbvDDn-n8yER1yWy94WJuH4pGUwKrnPU0u0F9q2E0D6qdyRNgwNo9Lq2ln8ep4nnZmfkjtVBLXVmbmEFtuqXZznL-jfINTy6YmUifdkkPF2i5mqKPPFdxfQIOrQs1RoGU4x9DC5e28/s600/image_2025-02-21_13-25-09%20(2).png

យោងតាមវេជ្ជបណ្ឌិតសុខភាពវៀតណាម បានឱ្យដឹងថា ផ្លែល្មុតអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជា៖

១.សម្បូរជាតិកាកសរសៃខ្ពស់ សម្រួលដល់ការបន្ទោរបង់ ថែមទាំងត្រូវបានប្រើជាថ្នាំសម្រួល និងព្យាបាលដល់ការទល់លាមក រួមទាំងអាចប្រឆាំងជម្ងឺមហារីកពោះវៀនធំបានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWvl67ajpZU4U9i9uNivS7KKhLYWoFEK1JkyJeDeY_EoxtUzaQ7sNlguq-g6fDXlw5g4hKwXLjPLJoz4Zo94G2IyLj1G_k33CfbkpSDgwcD-AvN0Q8Qzv73htmGFBIvmNc5pXWrd0HTfnpJv3tury9rfZY53YqZXpkUcTIJLP-hzmIiIAK0xxMxZ9iBd_v/s880/image_2025-02-21_13-25-09%20(3).png

២.មានវីតាមីន A ល្អសម្រាប់ភ្នែក ជំនួយដល់កែវភ្នែករក្សាភាពភ្លឺច្បាស់ ប្រឆាំង និងសម្លាប់រ៉ាឌីកាល់សេរី ដែលបង្កឱ្យខូចខាតដល់ប្រស្រីភ្នែក។

៣.ផ្លែល្មុតផ្ទុកវីតាមីន B ដែលជំនួយដល់កោសិកាធ្វើឱ្យក្មេងជាងវ័យ និងផ្ទុកវីតាមីន C ដើរតួនាទីប្រឆាំងអុកស៊ីតកម្មក្នុងការសំលាប់រ៉ាឌីកាល់សេរី ក៏ដូចជាបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយការពារពីជម្ងឺផ្សេងៗ ព្រមទាំងល្អសម្រាប់ស្បែកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPzdv5qglYGbkNdCqJXx7sVMlO-BYtfpgQRq-Z9BWpzpPRY8EkVyQxQeMQUi16vzVDA_e2UCUG8yyIzeaXxStgXmPFKBXcB41voII7pO127Q0JexiMTqa_ZXxVaHyx9N1ri0e_cheqKOFFjDBoUjb71LeR_6ux1L74z4ntS1LXccFOK6MrkT2K9jAXUoyg/s720/image_2025-02-21_13-25-09.png

៤.សម្បូរសារជាតិកាល់ស្យូម ដែលជួយធ្វើឱ្យឆ្អឹងរឹងមាំ និងកាត់បន្ថយជម្ងឺរលាក់សន្លាក់ឆ្អឹង។

៥.សម្បូរសារជាតិចិញ្ចឹមដូចជាដែក ផូស្វ័រ និងអាស៊ីដហ្វលែត ដែលជួយជម្រុញដល់ការបង្កើននូវគ្រាប់ឈាមក្រហម ធ្វើឱ្យអ្នកចៀសផុតពីជម្ងឺស្លេកស្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5DCvjDAXKqQTGAdH5mg5UY7w2Wv3PzGdEmbuEpyKFm0Nic-9FsKpT3qQU8lT1VuHJdZp74cYQDo6CQF_9FA7w4_xajm1Zc400rOonZ-jCIzOlr-tlKK9GkEMUc49AIFi-YXMplO-bPu1oIXAQphOGBzwnziDI4TAPyv7GHLZjucocshVpck67QlNKyHDZ/s880/image_2025-02-21_13-25-10.png

៦.ផ្ទុកសារធាតុជួយឃាត់ឈាម ដូច្នេះពេលអ្នកមានរបួស ឬជួបគ្រោះថ្នាក់ ត្រូវញ៉ាំល្មុតឱ្យបានញឹកញាប់។

៧.ចំពោះអ្នកជួបប្រទះបញ្ហាគេងមិនលក់ អាចទទួលទានផ្លែល្មុត ដើម្បីដោះស្រាយបញ្ហានេះ ព្រោះផ្លែល្មុតផ្ទុកសារធាតុដែលជំនួយឱ្យឆាប់គេងលក់៕

តួកគីបិទសាលារៀន និងលុបចោលការធ្វើដំណើរតាមយន្តហោះដោយសារព្យុះព្រិលបោកបក់ខ្លាំង

0

ប្រទេសតួកគី ៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ព្យុះព្រិលបានបោកបក់យ៉ាងខ្លាំងមកលើប្រទេសតួកគី ដែលធ្វើឱ្យរដ្ឋាភិបាលបញ្ជាឱ្យបិទសាលារៀនជាច្រើនកន្លែង និងហាមពលរដ្ឋចេញក្រៅផ្ទះ បើគ្មានការងារចាំបាច់ ។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍នានាបានប្រកាសផ្អាក ឬលុបចោលការធ្វើដំណើរតាមយន្តហោះទាំងអស់ ដើម្បីរង់ចាំឱ្យអាកាសធាតុល្អប្រសើរឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibz6YeW241SWMgOpuvIlLO1MTMLB5t3DCmdEsegJsgdSNbt578EU8jU8Xey_C9iO6CkSCaiTK8ubJk9IiJ_x7UwL8fSFm9k9rvzc973v2H8jbdlWOtbbZgO_U2YGYnJl6kqqOvPV5Tso8NW0-6RJEQttGrMU5WERbCkN-1obNQsQNmCBJJXn1b27QBQtrh/s1920/image_2025-02-21_13-20-51.png
ពលរដ្ឋតួកគីពុំអាចធ្វើដំណើរនៅតាមផ្លូវនានាបានទេ ហើយពួកគេក៏សម្រុកមកជិះរថភ្លើងក្រោមដីរហូតដល់កកស្ទះ ។ វីដេអូដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម គេបានឃើញមនុស្សជាច្រើននាក់ឈរប្រជ្រៀតគ្នាយ៉ាងណែន និងពិបាកដកដង្ហើមនៅស្ថានីយរថភ្លើងក្រោមដីក្នុងទីក្រុងអ៊ីស្តង់ប៊ុល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgNd2o1lv1yg1ZKIkO3EVyoZaROFfIY7XJ9wdkWI_Lc52yRjQ-8Jvab79oJAVRxaszcb18lKUpDs5qy5F2FMNrHAkKTKqz5vRoQQ5XHGwcGk3hcw0VrRa86G7bjplP4oAymOpc23cyL-SD7Ya-40sIolUahPldh5AnppRs18oXXRh5psF-BFZKN-hI_6lk/s1600/image_2025-02-21_13-20-52.png

ព្យុះព្រិលធ្វើឱ្យផ្លូវនានានៅប្រទេសតួកគីគ្របដណ្តប់ទៅដោយព្រិល ខណៈសាឡាងដឹកអ្នកដំណើរបានផ្អាកបណ្តោះអាសន្ន ។ ហេតុនេះ ពលរដ្ឋក៏សម្រេចចិត្តធ្វើដំណើរតាមរថភ្លើងក្រោមដីជំនួស និងធ្វើឱ្យស្ថានីយរថភ្លើងក្រោមដីនីមួយៗមានអ្នកដំណើរណែនណាន់តាន់តាប់ ឈរប្រជ្រៀតគ្នា ដើរទៅមុខលែងរួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjscVr1fbQpyO3AaNgNTuc8MO1mYyyo7ogo5c4QZfHfXixVpWuagdhyphenhyphenrCjdcR59u5QorPsI84RWVJf2KnqA2BeSvVdKw17nSVLSkEEVLonn4QxwcpVHO2KDuYEaGT_PiFVS4YyajZ5jqiOxNZ-pm2J6TxRl9SvPL2qJVvYH2ky6U88KTTmaOwMKVxXr4WEK/s1800/image_2025-02-21_13-20-54.png

សារព័ត៌មានបរទេសរាយការណ៍ថា ព្យុះព្រិលបានបោកបក់យ៉ាងខ្លាំងមកលើទីក្រុងអ៊ីស្តង់ប៊ុល ធ្វើឱ្យរថយន្ត និងម៉ូតូជាច្រើនគ្រឿង ដែលគ្មានកង់ពិសេសសម្រាប់បើកបរលើព្រិល រអិលធ្វើដំណើរទៅមុខលែងកើត ។ ពលរដ្ឋជាច្រើនបានចតយានជំនិះរបស់ពួកគេនៅចិញ្ចើមផ្លូវ និងដើរទៅផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikW0DxZCwk9khl_k3ZSHuxGzmdW4ZKNvOflP48Z33ezmuwmSeuKALnqYE7xy0t_oZx5WHdTy9-tE6zIUV8urjuTGQvzy3om31TAmVL1Am5QHlV-cy53Jzvi8l5erTgH5D7VopBqN8TdgwKAqmMS4pTmxJMBL7rPQVcfj0Q8n_V2DEYS_QGWK9H9lTrHhSe/s1880/image_2025-02-21_13-20-55.png

ពលរដ្ឋម្នាក់រៀបរាប់ថា ផ្ទះខ្ញុំនៅឆ្ងាយពីទីនេះត្រឹមតែ៥០០ម៉ែត្រ ប៉ុន្តែខ្ញុំពុំអាចបើករថយន្តទៅផ្ទះបាន ដោយសាររថយន្តគ្មានកង់ពិសេសសម្រាប់បើកបរលើព្រិល ។ ខ្ញុំគ្មានជម្រើសទេ ក្រៅពីការអង្គុយរង់ចាំក្នុងរថយន្ត ។ បើព្រិលនៅតែធ្លាក់ខ្លាំង ខ្ញុំនឹងដើរទៅផ្ទះ ហើយចតរថយន្តនៅទីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8-Kl-XFwtrBHRKRAPhQPon_VXI0d8PIrb6h9I-yPQEBhwR7p-qQgTI_fKCSWIe7dhibNj1jrPIu2XT8XXIggttAPDv5IJIRrAOJr9T0KFHzBR3bhq-K5S9neioTLPjSTOA9JJomaj_Dnw8GcIxUZVjFOfQIhVC5sXX3PVHw88Ics0uUG6stVOugbgtbTD/s3000/image_2025-02-21_13-20-56.png

រីឯពលរដ្ឋម្នាក់ទៀតប្រាប់ថា ផ្លូវនានាពិបាកធ្វើដំណើរខ្លាំងណាស់ យើងមានបញ្ហាច្រើន ធ្វើអ្វីពុំបានទេ ប៉ុន្តែយើងក៏ត្រូវប្រកបការងាររកស៊ីចិញ្ចឹមជីវិតបន្តទៀត ៕

ចែកគ្នាដឹង ដើម្បីសុខភាពខ្មែរយើង! វៀតណាមស្វែងរកទីផ្សារថ្មីលក់ទុរេនបន្ទាប់ពីប្រទេសចិនលែងទិញទុរេនខ្លួន ក្រោយរកឃើញផ្ទុកសារធាតុគីមី និងជ្រលក់ថ្នាំពណ៌ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ

0

ប្រទេសវៀតណាម ៖ មន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមកំពុងព្រួយបារម្ភពីការរកទីផ្សារថ្មីលក់ទុរេន ដោយសារចិនលែងទិញទុរេនវៀតណាមច្រើនដូចមុន ក្រោយចិនរកឃើញថា ទុរេនវៀតណាមមានផ្ទុកសារធាតុគីមី Cadmium និងជ្រលក់ថ្នាំពណ៌ Basic Yellow 2 ដូចទុរេនថៃ ។ ហេតុនេះ ចិនបានកាត់បន្ថយការនាំចូលទុរេនវៀតណាមយ៉ាងច្រើនដើម្បីកុំឱ្យប៉ះពាល់សុខភាពពលរដ្ឋរបស់ខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2RqPU5MbeMtjAffNj_WoHQCOcEVG1jkftUteVp-E1mynxX7Yf9j4Tr1UgJaX3czj3U_QyMiVZCf4G2r4v9yZxYabzzvaxEbrxL0dCm1eFKpFDiXrVNUDnCqZtOsNttDCzp_VCW1mJ9d8ta7mp2-2GwM3_J2KXKwPC_Up3iJhaM4a8MXiPVywHB6YNogMS/s960/image_2025-02-21_11-08-39%20(2).png
តាមទិន្នន័យរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ការនាំចេញទុរេនវៀតណាមទៅចិន បានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់៨០% គឺវៀតណាមបាននាំចេញទុរេនត្រឹមតែ៣,៥០០តោនប៉ុណ្ណោះ ។ ការនាំចេញទុរេនវៀតណាមធ្លាក់ចុះបានប៉ះពាល់ដល់ប្រាក់ចំណូលដែលវៀតណាមទទួលបានពីការនាំចេញបន្លែ និងផ្លែឈើ ស្មើនឹង៤១៦លានដុល្លារអាមេរិក នៅខែមករា ឆ្នាំ២០២៥ គឺធ្លាក់ចុះ១១.៣% បើប្រៀបធៀបប្រចាំខែ និងធ្លាក់ចុះ៥.២% បើប្រៀបធៀបជាមួយឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc4wKiJ5zi1s_TAWFGcn7oh77o0DM00ocz473d1YQe5dGmQHNLSmmCN79bKBon5Qgo8G6B_1vPAGunwglaBhOLvPuSi8gvYjoLHuJFWwIoyGNoR_CHzAKO2G0lvk3LWJxYCB5LDey1awUVMBVy4DDUqaLhhhq4uJz3wK0IUgll_5dazmUU9oVloeKCHbvv/s1200/image_2025-02-21_11-08-39%20(3).png

ការនាំចេញទុរេនវៀតណាមទៅចិនធ្លាក់ចុះ គឺបណ្តាលមកពីវិធានការត្រួតពិនិត្យគុណភាពទុរេនរបស់ចិនកាន់តែតឹងរ៉ឹង ហើយចិនរកឃើញថា ទុរេនវៀតណាមស្ទើរទាំងអស់មានផ្ទុកសារធាតុគីមី Cadmium និងជ្រលក់ថ្នាំពណ៌ Basic Yellow 2 ដូចទុរេនថៃ ។ តាំងពីដើមឆ្នាំ២០២៥ ចិនបានកំណត់ឱ្យប្រទេសនាំចេញទុរេនទាំងអស់ត្រូវភ្ជាប់លិខិតបញ្ជាក់ការទទួលស្គាល់គុណភាពទុរេន ហើយធ្វើឱ្យការនាំចេញទុរេនវៀតណាមទៅចិនយឺតយ៉ាវយ៉ាងខ្លាំង ។ លើសពីនេះ ទុរេនវៀតណាមជាច្រើនបានកកស្ទះនៅព្រំដែន ដោយសាររង់ចាំលក្ខខណ្ឌការត្រួតពិនិត្យឯកសារគុណភាពទុរេនយ៉ាងតឹងរ៉ឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZTBTvfG2QFPXsN6ssuyTl3HdN0h0pIf4pbXZok6zytvtDyhmMxn5O7Rr0HzIG9IYrOOsvf1m7XxvjI-H1pi0xVSWz0qxTOrZP5y11HMh4L-yDO-Fo9uhzLcxkmlTMdYDQiKyFgNcCFeWhNphpd6QXzPcMfceFQz9j8Zq8gDzSsQHX2_Jypp_ZnOwOvNX1/s830/image_2025-02-21_11-08-39.png

Phan Thi Men គឺជា CEO របស់ Sutech Science and Technology Consulting និយាយថា ការត្រួតពិនិត្យគុណភាពទុរេនយ៉ាងតឹងរ៉ឹងរបស់ចិន បានធ្វើឱ្យការនាំចេញទុរេនវៀតណាមធ្លាក់ចុះយ៉ាងខ្លាំង ហើយថ្ងៃខ្លះ វៀតណាមពុំអាចនាំចេញទុរេនទៅចិនបានទេ ។ រីឯអនុរដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាមប្រាប់ថា ចិនត្រួតពិនិត្យគុណភាពទុរេនវៀតណាមជាច្រើនដំណាក់កាល ហើយក្រសួងកសិកម្មវៀតណាមបានស្នើទៅមន្ត្រីស្ថាប័នពាក់ព័ន្ធពិនិត្យគុណភាពទុរេនឡើងវិញមុនពេលនាំចេញទៅចិន ជាពិសេស ពិនិត្យរកសារធាតុគីមី ដើម្បីឱ្យត្រូវតាមស្តង់ដារកំណត់របស់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVih7AJAcroTz8g0VImxIFnpOuvzNQHW6q8R5piKnjHFsef-0mf9LnoufnDtNcCkDGcee3S8iSq0ba1F9iBpxxgL7Rj103xaRCUzhpdU_KGZDageRnKj4agZ2YyfbvALzN0KYOiyaOFqXmVwZyQUahyphenhyphenapJra1Hn85IMFiDFRwRYpL_mLlwaOgMKN5vdByo/s1280/photo_2025-02-21_11-04-19%20(2).jpg

បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមកំពុងចរចាជាមួយចិនអំពីលក្ខខណ្ឌនាំចេញទុរេន ដើម្បីឱ្យចិនជួយកាត់បន្ថយលក្ខខណ្ឌការពិនិត្យគុណភាពទុរេន និងបង្កលក្ខណៈងាយស្រួលក្នុងនីតិវិធីគយ ។ ជាមួយគ្នានេះ ក្រុមហ៊ុននាំចេញទុរេនវៀតណាមមួយចំនួនកំពុងស្វែងរកទីផ្សារថ្មីៗក្រៅពីចិន ដើម្បីបញ្ចេញទុរេនវៀតណាមយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv5Yhcd-VEAwMintwqiNLkSZbee-Q6RYAU6dPc3w4WW5wUyTGVTY4epzOQGwjzPtQOBPshdDMRz2NGcucMgL1YVOR1_rWFVFNCPBNR60g3Ez5sJW5ttn8Sf6jVj2wGz8dtmBSasF8Sadm-aaIe1EZ8tZJQXysvrfxdTmdxe66XzEqMmVwPRJzdaEIUspWV/s1200/photo_2025-02-21_11-04-19.jpg

វៀតណាមមានចម្ការទុរេនប្រមាណ ១៦ម៉ឺន ៩ពាន់ហិកតា ដែលធំជាងផ្ទៃដីដែលរដ្ឋាភិបាលកំណត់នៅឆ្នាំ២០៣០ រហូតដល់២ដង ខណៈចំនួនដើមទុរេនទើបធំលូតលាស់ និងដើមទុរេនអាចប្រមូលផល ក៏បានកើនឡើងដែរ ។ មហាជនសន្និដ្ឋានថា ចិនលែងទិញទុរេនវៀតណាមច្រើនដូចមុនក្រោយរកឃើញផ្ទុកសារធាតុគីមី និងជ្រលក់ថ្នាំពណ៌ គឺវៀតណាមអាចនឹងបញ្ចេញទុរេនទាំងនេះមកលក់ឱ្យប្រទេសជិតខាង ៕

Selena Gomez ទិញផ្ទះតម្លៃ៣៥លានដុល្លារជាមួយគូស្នេហ៍

0

ប្រព័ន្ធផ្សព្វផ្សាយ TMZ បានរាយការណ៍ថា Selena Gomez និងគូស្នេហ៍ Benny Blanco បានទិញផ្ទះជាមួយគ្នាកាលពីខែធ្នូ ឆ្នាំ២០២៤ ក្នុងខែដែលពួកគេបានប្រកាសពីការភ្ជាប់ពាក្យរបស់ពួកគេ។ ផ្ទះនេះមានតម្លៃ ៣៥ លានដុល្លារដែលជាការទិញដ៏ថ្លៃបំផុតនៅក្នុងឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ0CRw1oX-iQo1ykX129WeQEnNgPBVb5oZWTv33NX4p5n_2yuVyLqzsrbIImR61WLUCM0xEd5SEhUE00SAIH9LnRUfWfLUys0AtLq55VNSdHg80MVI0WCt2qm4YNgdOUWYEEEO4TPAG3zFlxYkhpsiRDI386QpGRYylsiCCosYtVIDjQ96P9k-5tlE4EZ1/s920/image_2025-02-20_11-17-24.png

វីឡាតម្លៃរាប់លានដុល្លារនេះត្រូវបានសាងសង់តាមបែបអេស្ប៉ាញ មានបន្ទប់គេង ៧ បន្ទប់ទឹក ១២ ។ លើសពីនេះ អចលនទ្រព្យដ៏ប្រណីត និងធំទូលាយនេះ ក៏មានបណ្ណាល័យ ផ្ទះកញ្ចក់ កន្លែងហាត់ប្រាណ អាងហែលទឹក ។ ផ្ទះនេះធ្លាប់ជាកម្មសិទ្ធិរបស់អ្នកដឹកនាំរឿងហូលីវូដដ៏ល្បីល្បាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSsR5jUgzoCtKfpZOBtynWiaJ8A3XG5BPQ-wpyL0QqSThyphenhyphenjnmIwxgIUpHtGVhz-nniJSTSJcvATJ2eLu6HYHTqAPRRMcZSgY0sjMYXxPfMU-Ze9icFFlXbwaRSz5lzwtDfeS6tp4OnGemlQ3tQYIaP6BZe9h6_QBi5QPYwpiTDP42JkUJpk7zjg-vZizyB/s2048/image_2025-02-20_11-17-21.png

Selena មានទំនាក់ទំនងស្នេហាជាមួយ Benny Blanco តាំងពីខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីរាប់អានគ្នាជាមិត្តស្និទ្ធស្នាល និងសហការជាមួយគ្នាជាច្រើនឆ្នាំ។ យោងតាមការលាតត្រដាងរបស់ Selena និង Benny គូស្នេហ៍មួយគូនេះបានផ្លាស់ទីលំនៅជាមួយគ្នាជាយូរមកហើយ។ នៅក្នុងការសន្ទនាជាមួយទស្សនាវដ្ដី People កាលពីឆ្នាំ២០២៤ Benny បាននិយាយថា អ្វីដែលលោកចូលចិត្តធ្វើរាល់ថ្ងៃគឺក្រោកពីព្រលឹមជាមួយ Selena ។ តន្ត្រីករវ័យ ៣៧ ឆ្នាំរូបនេះបានសារភាពថា «ជារៀងរាល់ថ្ងៃជាមួយ Selena គឺជាថ្ងៃដ៏ល្អបំផុតនៃជីវិតរបស់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiZn8Rki46UY5Hqe-dkk-CMXpfWFrZ3pAVDTg7tZmYD91X3-j-FWZ-L5ozrYKSFpDHv15OLNYL3QaDx-BLHNOQKHsLRbCRYMauU3O83C_IpDoL6ZpzIfubIFkL0RIFQZGYZavteMi-sGmDqXOyy6YeIhkD3ZGPA7jHOdl3-_XLQH-z_B1RWRgAkgqVA5DV/s1536/image_2025-02-20_11-17-14.png

កាលពីមុន Benny បានចែករំលែកនៅក្នុងកម្មវិធីជជែកមួយក្នុងខែឧសភា ឆ្នាំ២០២៤ ថាលោកសុបិនចង់មានផ្ទះ និងកូនជាមួយ Selena ។ នៅថ្ងៃទី១២ ខែធ្នូ Selena បានប្រកាសភ្ជាប់ពាក្យជាមួយ Benny Blanco ហើយបានបង្ហាញរូបថតជាច្រើនសន្លឹកដែលពាក់ចិញ្ចៀនភ្ជាប់ពាក្យ។ ចិញ្ចៀននោះមានតម្លៃប្រហែល ១ លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj5UY0RY5WHx9ZNcui9C7MHVsRddYdB8MPeoXwUi176V4uzjc9h_edjBn6E0J-BDS5FF83Jwg-9X2fQjRyg4Y7uH7lp_weWtoJSm35esMFRn9h2m1HCF2Bufzdf39msDmgDsPaqr6znR8VHRisd5noYcp19CBAFCPGRtFbxn8ccATk3Y8lqQiYcKhFm2Sm/s1536/image_2025-02-20_11-17-13.png

នៅថ្ងៃបុណ្យនៃក្តីស្រលាញ់ថ្ងៃទី ១៤ ខែកុម្ភៈ គូស្នេហ៍តារាមួយគូនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅពេលដែលពួកគេបានប្រកាសថាពួកគេនឹងចេញអាល់ប៊ុមរួមគ្នាមួយដែលមានឈ្មោះថា I Said I Love You First ។ អាល់ប៊ុមនេះប្រាប់ពីរឿងរ៉ាវស្នេហារបស់ Selena និង Benny ហើយគ្រោងនឹងចេញនៅថ្ងៃទី ២១ ខែមីនា៕

អ្នកពូកែចាប់មូសត្រៀមរាប់លុយឱ្យហើយទៅ! ហ្វីលីពីនបង្កើតកម្មវិធីឱ្យពលរដ្ឋចាប់មូសប្តូរយកលុយ

0

ប្រទេសហ្វីលីពីន ៖ នៅខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរសង្កាត់មួយនៅកណ្តាលទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន បានបង្កើតកម្មវិធីឱ្យពលរដ្ឋចាប់មូសប្តូរយកប្រាក់ ហើយ អាជ្ញាធរនឹងផ្តល់ប្រាក់ឱ្យពលរដ្ឋណាដែលចាប់មូសបានចាប់ពី៥ក្បាលឡើងទៅ ដើម្បីកាត់បន្ថយការឆ្លងរាតត្បាតជំងឺគ្រុនឈាមក្នុងសង្កាត់ដែលមានពលរដ្ឋរស់នៅច្រើន ។ កម្មវិធីនេះបង្កើតឡើងក្រោយពីជំងឺគ្រុនឈាមបានឆ្លងរាតត្បាតខ្លាំងនៅប្រទេសហ្វីលីពីន និងមានពលរដ្ឋស្លា.ប់ ២នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTvCpQd4mnr6OM7J2PNnn56X1j-rpmiGjN8GXcLtA09n26KfDxi7i3sIpYpeq9HaX_IafEPcsABGLr4o0AvXOzyUTYNb6MQjU_VdsYhI2z1zugN-E2opDu1ZOQhgmOzocXOkdOZ1XhUIr5VJuuA8ipDQjRI1vU8QjJvyBtrV8QBazamT3S7-PkC9FZHNmB/s1920/image_2025-02-21_09-58-18.png

អាជ្ញាធរសង្កាត់និយាយថា ប្រាក់រង្វាន់សម្រាប់ផ្តល់ឱ្យពលរដ្ឋចាប់មូសបាន គឺជាប្រាក់ដែលអាជ្ញាធរទុកសម្រាប់រៀបចំការអភិវឌ្ឍនានាក្នុងសង្កាត់ ដូចជា ៖ ការបោសសម្អាតផ្លូវថ្នល់ និងកម្ចាត់ជម្រកមូស ។ បើពលរដ្ឋចាប់បានមូស៥ក្បាល ពួកគេនឹងទទួលបានប្រាក់ចំនួន១ប៉េសូ (ឬ០.០១៧ដុល្លារអាមេរិក) ហើយអាជ្ញាធរនឹងប្រគល់ប្រាក់ឱ្យពលរដ្ឋ មិនថាពួកគេចាប់បានកូនមូស ឬមូសធំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfrZwmru3F4F1syhhC4sGKZ3nmfZhJBlxFJiLOXFGR4Wsc6Y87nAhaM7yhQkciXuczdXjrI5eYndqtkyfiO5xuy1KYdraIanj0XI6CO2MlOxgQSBh6iAelmS3Ig0Z6Ilo-OBVilh2K00Hb7ElAiYINl_i54ofdgN53a7w_A0h6DFx0Tw9iTtWUcR2Fe6Ir/s3872/image_2025-02-21_09-58-19%20(2).png
ក្រោយពីចាប់មូសបាន ពលរដ្ឋជាច្រើននាក់នាំគ្នាឈរតម្រង់ជួរដើម្បីយកមូសរស់ និងមូសងាប់ ដែលពួកគេច្រកក្នុងឧបករណ៍ផ្សេងៗមកប្រគល់ឱ្យអាជ្ញាធរ ហើយអាជ្ញាធរនឹងរាប់ចំនួនមូស ។ ក្រោយពីប្រគល់ប្រាក់ឱ្យពលរដ្ឋរួចហើយ អាជ្ញាធរនឹងប្រមូលមូសរស់ ទៅកម្ចាត់ចោលដោយប្រើប្រាស់កាំរស្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkIXJ056gyen5Ho6YAAingCYJ9uPTk1lQiIjaRJAhn5BG7HAoFRN48CM4xWOWG8F37jPGAwGhPJhq0g5CKJCEqiiof16x8fvVSyTIEWDQKmlDn7cgWh1Ue8hSt47wStuet7OaVYYIT-NhPOHO5vAjJN0lUu00ZIdXZUZ0DnndQXCGYpSaWluzAv6PB5Ihj/s750/image_2025-02-21_09-58-19.png

កម្មវិធីឱ្យពលរដ្ឋចាប់មូសប្តូរយកប្រាក់នេះ បានទទួលការកោតសរសើរពីក្រសួងសុខាភិបាលហ្វីលីពីនថា គឺជាគំនិតដ៏ល្អមួយដើម្បីកាត់បន្ថយការឆ្លងរាតត្បាតនៃជំងឺគ្រុនឈាម ប៉ុន្តែក្រសួងសុខាភិបាលពុំបានបញ្ជាក់ថា តើកម្មវិធីចាប់មូសអាចជួយកាត់បន្ថយការឆ្លងជំងឺគ្រុនឈាមដែរបានកម្រិតណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPO_jxfLfBTQeAEUViDVkokCTGaNf45EsVfD0slwF5let5zCOf_9ESCIgz1uCjgzSrBl2NjjfOO_YL41JUWtEitXF9grWGMIYgA2fRrpxgGCRy6g8zDYg9tl2qZsYmHo6CpzKTrcYEXshkuDUfHpmes4L-wXVbbhuCvZ48iQGAKdJCYLpzDJvYvKdLz45p/s2880/image_2025-02-21_09-58-25.png

ពលរដ្ឋហ្វីលីពីនមួយចំនួននិយាយថា អាជ្ញាធរសង្កាត់បង្កើតកម្មវិធីនេះល្អដើម្បីឱ្យពលរដ្ឋទទួលបានប្រាក់ ប៉ុន្តែតើកម្មវិធីនេះអាចកាត់បន្ថយចំនួនមូសឬក៏អត់? អ្វីដែលពួកគេបារម្ភខ្លាំងនោះ គឺខ្លាចមូសកាន់តែកើនឡើងលើសមុន ដោយសារពលរដ្ឋខ្លះលួចបង្កាត់មូសក្នុងផ្ទះដើម្បីប្តូរយកប្រាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC9fxnQ_DfQF5yZuyQZnXy56B86rvCzeq8dX5BvO9WTU80K0GLfUA4wYsD0oBYrxQ2X71WfK0_V46z4v52shOLfQmZLXuBLnR2r8x0YDTcEC1BqxSpQ-55RNioxSA_M1uiuCm0J05L6sjJXzTsu4tosHAE88Iv57YMjkex0NNLnYj5oJbF1Q8YBvHJCcgz/s680/image_2025-02-21_09-58-28.png

ឆ្លើយតបទៅនឹងការបារម្ភរបស់ពលរដ្ឋ អាជ្ញាធរសង្កាត់បញ្ជាក់ថា ករណីលួចបង្កាត់មូសក្នុងផ្ទះប្តូរយកប្រាក់ គឺអាចកើតឡើងខ្លះៗ ប៉ុន្តែបើសង្កាត់គ្មានវិធានការអ្វីសោះ វានឹងធ្វើឱ្យចំនួនមូសកាន់តែកើនឡើង ។ បើការរាតត្បាតជំងឺគ្រុនឈាមធ្លាក់ចុះ សង្កាត់នឹងរៀបចំកម្មវិធីនេះបន្តទៀត ប៉ុន្តែបើជំងឺគ្រុនឈាមនៅតែរាតត្បាតខ្លាំងដដែល សង្កាត់នឹងអនុវត្តវិធីផ្សេង ៕