ល្មុត គឺជាផ្លែឈើត្រូពិចដែលមានរសជាតិផ្អែមឆ្ងាញ់ សម្បូរទៅដោយសារជាតិចិញ្ចឹម រ៉ែ កាកសរសៃ និងវីតាមីនជាច្រើន ដែលផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពជាខ្លាំង នៅពេលដែលយើងទទួលទានវា។ ល្មុត ក៏ជាផ្លែឈើធម្មជាតិ ដ៏ពេញនិយមមួយ ត្រូវបានគេយកទៅប្រើប្រាស់ក្នុងពិធីមង្គលការ និងពិធីបុណ្យទានផ្សេងៗផងដែរ។.png)
យោងតាមវេជ្ជបណ្ឌិតសុខភាពវៀតណាម បានឱ្យដឹងថា ផ្លែល្មុតអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជា៖
១.សម្បូរជាតិកាកសរសៃខ្ពស់ សម្រួលដល់ការបន្ទោរបង់ ថែមទាំងត្រូវបានប្រើជាថ្នាំសម្រួល និងព្យាបាលដល់ការទល់លាមក រួមទាំងអាចប្រឆាំងជម្ងឺមហារីកពោះវៀនធំបានទៀតផង។.png)
២.មានវីតាមីន A ល្អសម្រាប់ភ្នែក ជំនួយដល់កែវភ្នែករក្សាភាពភ្លឺច្បាស់ ប្រឆាំង និងសម្លាប់រ៉ាឌីកាល់សេរី ដែលបង្កឱ្យខូចខាតដល់ប្រស្រីភ្នែក។
៣.ផ្លែល្មុតផ្ទុកវីតាមីន B ដែលជំនួយដល់កោសិកាធ្វើឱ្យក្មេងជាងវ័យ និងផ្ទុកវីតាមីន C ដើរតួនាទីប្រឆាំងអុកស៊ីតកម្មក្នុងការសំលាប់រ៉ាឌីកាល់សេរី ក៏ដូចជាបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយការពារពីជម្ងឺផ្សេងៗ ព្រមទាំងល្អសម្រាប់ស្បែកផងដែរ។
៤.សម្បូរសារជាតិកាល់ស្យូម ដែលជួយធ្វើឱ្យឆ្អឹងរឹងមាំ និងកាត់បន្ថយជម្ងឺរលាក់សន្លាក់ឆ្អឹង។
៥.សម្បូរសារជាតិចិញ្ចឹមដូចជាដែក ផូស្វ័រ និងអាស៊ីដហ្វលែត ដែលជួយជម្រុញដល់ការបង្កើននូវគ្រាប់ឈាមក្រហម ធ្វើឱ្យអ្នកចៀសផុតពីជម្ងឺស្លេកស្លាំង ។
៦.ផ្ទុកសារធាតុជួយឃាត់ឈាម ដូច្នេះពេលអ្នកមានរបួស ឬជួបគ្រោះថ្នាក់ ត្រូវញ៉ាំល្មុតឱ្យបានញឹកញាប់។
៧.ចំពោះអ្នកជួបប្រទះបញ្ហាគេងមិនលក់ អាចទទួលទានផ្លែល្មុត ដើម្បីដោះស្រាយបញ្ហានេះ ព្រោះផ្លែល្មុតផ្ទុកសារធាតុដែលជំនួយឱ្យឆាប់គេងលក់៕










