Home ព័ត៌មានអន្តរជាតិ អ្នកពូកែចាប់មូសត្រៀមរាប់លុយឱ្យហើយទៅ! ហ្វីលីពីនបង្កើតកម្មវិធីឱ្យពលរដ្ឋចាប់មូសប្តូរយកលុយ

អ្នកពូកែចាប់មូសត្រៀមរាប់លុយឱ្យហើយទៅ! ហ្វីលីពីនបង្កើតកម្មវិធីឱ្យពលរដ្ឋចាប់មូសប្តូរយកលុយ

88
0

ប្រទេសហ្វីលីពីន ៖ នៅខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរសង្កាត់មួយនៅកណ្តាលទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន បានបង្កើតកម្មវិធីឱ្យពលរដ្ឋចាប់មូសប្តូរយកប្រាក់ ហើយ អាជ្ញាធរនឹងផ្តល់ប្រាក់ឱ្យពលរដ្ឋណាដែលចាប់មូសបានចាប់ពី៥ក្បាលឡើងទៅ ដើម្បីកាត់បន្ថយការឆ្លងរាតត្បាតជំងឺគ្រុនឈាមក្នុងសង្កាត់ដែលមានពលរដ្ឋរស់នៅច្រើន ។ កម្មវិធីនេះបង្កើតឡើងក្រោយពីជំងឺគ្រុនឈាមបានឆ្លងរាតត្បាតខ្លាំងនៅប្រទេសហ្វីលីពីន និងមានពលរដ្ឋស្លា.ប់ ២នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTvCpQd4mnr6OM7J2PNnn56X1j-rpmiGjN8GXcLtA09n26KfDxi7i3sIpYpeq9HaX_IafEPcsABGLr4o0AvXOzyUTYNb6MQjU_VdsYhI2z1zugN-E2opDu1ZOQhgmOzocXOkdOZ1XhUIr5VJuuA8ipDQjRI1vU8QjJvyBtrV8QBazamT3S7-PkC9FZHNmB/s1920/image_2025-02-21_09-58-18.png

អាជ្ញាធរសង្កាត់និយាយថា ប្រាក់រង្វាន់សម្រាប់ផ្តល់ឱ្យពលរដ្ឋចាប់មូសបាន គឺជាប្រាក់ដែលអាជ្ញាធរទុកសម្រាប់រៀបចំការអភិវឌ្ឍនានាក្នុងសង្កាត់ ដូចជា ៖ ការបោសសម្អាតផ្លូវថ្នល់ និងកម្ចាត់ជម្រកមូស ។ បើពលរដ្ឋចាប់បានមូស៥ក្បាល ពួកគេនឹងទទួលបានប្រាក់ចំនួន១ប៉េសូ (ឬ០.០១៧ដុល្លារអាមេរិក) ហើយអាជ្ញាធរនឹងប្រគល់ប្រាក់ឱ្យពលរដ្ឋ មិនថាពួកគេចាប់បានកូនមូស ឬមូសធំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfrZwmru3F4F1syhhC4sGKZ3nmfZhJBlxFJiLOXFGR4Wsc6Y87nAhaM7yhQkciXuczdXjrI5eYndqtkyfiO5xuy1KYdraIanj0XI6CO2MlOxgQSBh6iAelmS3Ig0Z6Ilo-OBVilh2K00Hb7ElAiYINl_i54ofdgN53a7w_A0h6DFx0Tw9iTtWUcR2Fe6Ir/s3872/image_2025-02-21_09-58-19%20(2).png
ក្រោយពីចាប់មូសបាន ពលរដ្ឋជាច្រើននាក់នាំគ្នាឈរតម្រង់ជួរដើម្បីយកមូសរស់ និងមូសងាប់ ដែលពួកគេច្រកក្នុងឧបករណ៍ផ្សេងៗមកប្រគល់ឱ្យអាជ្ញាធរ ហើយអាជ្ញាធរនឹងរាប់ចំនួនមូស ។ ក្រោយពីប្រគល់ប្រាក់ឱ្យពលរដ្ឋរួចហើយ អាជ្ញាធរនឹងប្រមូលមូសរស់ ទៅកម្ចាត់ចោលដោយប្រើប្រាស់កាំរស្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkIXJ056gyen5Ho6YAAingCYJ9uPTk1lQiIjaRJAhn5BG7HAoFRN48CM4xWOWG8F37jPGAwGhPJhq0g5CKJCEqiiof16x8fvVSyTIEWDQKmlDn7cgWh1Ue8hSt47wStuet7OaVYYIT-NhPOHO5vAjJN0lUu00ZIdXZUZ0DnndQXCGYpSaWluzAv6PB5Ihj/s750/image_2025-02-21_09-58-19.png

កម្មវិធីឱ្យពលរដ្ឋចាប់មូសប្តូរយកប្រាក់នេះ បានទទួលការកោតសរសើរពីក្រសួងសុខាភិបាលហ្វីលីពីនថា គឺជាគំនិតដ៏ល្អមួយដើម្បីកាត់បន្ថយការឆ្លងរាតត្បាតនៃជំងឺគ្រុនឈាម ប៉ុន្តែក្រសួងសុខាភិបាលពុំបានបញ្ជាក់ថា តើកម្មវិធីចាប់មូសអាចជួយកាត់បន្ថយការឆ្លងជំងឺគ្រុនឈាមដែរបានកម្រិតណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPO_jxfLfBTQeAEUViDVkokCTGaNf45EsVfD0slwF5let5zCOf_9ESCIgz1uCjgzSrBl2NjjfOO_YL41JUWtEitXF9grWGMIYgA2fRrpxgGCRy6g8zDYg9tl2qZsYmHo6CpzKTrcYEXshkuDUfHpmes4L-wXVbbhuCvZ48iQGAKdJCYLpzDJvYvKdLz45p/s2880/image_2025-02-21_09-58-25.png

ពលរដ្ឋហ្វីលីពីនមួយចំនួននិយាយថា អាជ្ញាធរសង្កាត់បង្កើតកម្មវិធីនេះល្អដើម្បីឱ្យពលរដ្ឋទទួលបានប្រាក់ ប៉ុន្តែតើកម្មវិធីនេះអាចកាត់បន្ថយចំនួនមូសឬក៏អត់? អ្វីដែលពួកគេបារម្ភខ្លាំងនោះ គឺខ្លាចមូសកាន់តែកើនឡើងលើសមុន ដោយសារពលរដ្ឋខ្លះលួចបង្កាត់មូសក្នុងផ្ទះដើម្បីប្តូរយកប្រាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC9fxnQ_DfQF5yZuyQZnXy56B86rvCzeq8dX5BvO9WTU80K0GLfUA4wYsD0oBYrxQ2X71WfK0_V46z4v52shOLfQmZLXuBLnR2r8x0YDTcEC1BqxSpQ-55RNioxSA_M1uiuCm0J05L6sjJXzTsu4tosHAE88Iv57YMjkex0NNLnYj5oJbF1Q8YBvHJCcgz/s680/image_2025-02-21_09-58-28.png

ឆ្លើយតបទៅនឹងការបារម្ភរបស់ពលរដ្ឋ អាជ្ញាធរសង្កាត់បញ្ជាក់ថា ករណីលួចបង្កាត់មូសក្នុងផ្ទះប្តូរយកប្រាក់ គឺអាចកើតឡើងខ្លះៗ ប៉ុន្តែបើសង្កាត់គ្មានវិធានការអ្វីសោះ វានឹងធ្វើឱ្យចំនួនមូសកាន់តែកើនឡើង ។ បើការរាតត្បាតជំងឺគ្រុនឈាមធ្លាក់ចុះ សង្កាត់នឹងរៀបចំកម្មវិធីនេះបន្តទៀត ប៉ុន្តែបើជំងឺគ្រុនឈាមនៅតែរាតត្បាតខ្លាំងដដែល សង្កាត់នឹងអនុវត្តវិធីផ្សេង ៕