Home ព័ត៌មានអន្តរជាតិ ចែកគ្នាដឹង ដើម្បីសុខភាពខ្មែរយើង! វៀតណាមស្វែងរកទីផ្សារថ្មីលក់ទុរេនបន្ទាប់ពីប្រទេសចិនលែងទិញទុរេនខ្លួន ក្រោយរកឃើញផ្ទុកសារធាតុគីមី និងជ្រលក់ថ្នាំពណ៌ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ

ចែកគ្នាដឹង ដើម្បីសុខភាពខ្មែរយើង! វៀតណាមស្វែងរកទីផ្សារថ្មីលក់ទុរេនបន្ទាប់ពីប្រទេសចិនលែងទិញទុរេនខ្លួន ក្រោយរកឃើញផ្ទុកសារធាតុគីមី និងជ្រលក់ថ្នាំពណ៌ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ

71
0

ប្រទេសវៀតណាម ៖ មន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមកំពុងព្រួយបារម្ភពីការរកទីផ្សារថ្មីលក់ទុរេន ដោយសារចិនលែងទិញទុរេនវៀតណាមច្រើនដូចមុន ក្រោយចិនរកឃើញថា ទុរេនវៀតណាមមានផ្ទុកសារធាតុគីមី Cadmium និងជ្រលក់ថ្នាំពណ៌ Basic Yellow 2 ដូចទុរេនថៃ ។ ហេតុនេះ ចិនបានកាត់បន្ថយការនាំចូលទុរេនវៀតណាមយ៉ាងច្រើនដើម្បីកុំឱ្យប៉ះពាល់សុខភាពពលរដ្ឋរបស់ខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2RqPU5MbeMtjAffNj_WoHQCOcEVG1jkftUteVp-E1mynxX7Yf9j4Tr1UgJaX3czj3U_QyMiVZCf4G2r4v9yZxYabzzvaxEbrxL0dCm1eFKpFDiXrVNUDnCqZtOsNttDCzp_VCW1mJ9d8ta7mp2-2GwM3_J2KXKwPC_Up3iJhaM4a8MXiPVywHB6YNogMS/s960/image_2025-02-21_11-08-39%20(2).png
តាមទិន្នន័យរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ការនាំចេញទុរេនវៀតណាមទៅចិន បានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់៨០% គឺវៀតណាមបាននាំចេញទុរេនត្រឹមតែ៣,៥០០តោនប៉ុណ្ណោះ ។ ការនាំចេញទុរេនវៀតណាមធ្លាក់ចុះបានប៉ះពាល់ដល់ប្រាក់ចំណូលដែលវៀតណាមទទួលបានពីការនាំចេញបន្លែ និងផ្លែឈើ ស្មើនឹង៤១៦លានដុល្លារអាមេរិក នៅខែមករា ឆ្នាំ២០២៥ គឺធ្លាក់ចុះ១១.៣% បើប្រៀបធៀបប្រចាំខែ និងធ្លាក់ចុះ៥.២% បើប្រៀបធៀបជាមួយឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc4wKiJ5zi1s_TAWFGcn7oh77o0DM00ocz473d1YQe5dGmQHNLSmmCN79bKBon5Qgo8G6B_1vPAGunwglaBhOLvPuSi8gvYjoLHuJFWwIoyGNoR_CHzAKO2G0lvk3LWJxYCB5LDey1awUVMBVy4DDUqaLhhhq4uJz3wK0IUgll_5dazmUU9oVloeKCHbvv/s1200/image_2025-02-21_11-08-39%20(3).png

ការនាំចេញទុរេនវៀតណាមទៅចិនធ្លាក់ចុះ គឺបណ្តាលមកពីវិធានការត្រួតពិនិត្យគុណភាពទុរេនរបស់ចិនកាន់តែតឹងរ៉ឹង ហើយចិនរកឃើញថា ទុរេនវៀតណាមស្ទើរទាំងអស់មានផ្ទុកសារធាតុគីមី Cadmium និងជ្រលក់ថ្នាំពណ៌ Basic Yellow 2 ដូចទុរេនថៃ ។ តាំងពីដើមឆ្នាំ២០២៥ ចិនបានកំណត់ឱ្យប្រទេសនាំចេញទុរេនទាំងអស់ត្រូវភ្ជាប់លិខិតបញ្ជាក់ការទទួលស្គាល់គុណភាពទុរេន ហើយធ្វើឱ្យការនាំចេញទុរេនវៀតណាមទៅចិនយឺតយ៉ាវយ៉ាងខ្លាំង ។ លើសពីនេះ ទុរេនវៀតណាមជាច្រើនបានកកស្ទះនៅព្រំដែន ដោយសាររង់ចាំលក្ខខណ្ឌការត្រួតពិនិត្យឯកសារគុណភាពទុរេនយ៉ាងតឹងរ៉ឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZTBTvfG2QFPXsN6ssuyTl3HdN0h0pIf4pbXZok6zytvtDyhmMxn5O7Rr0HzIG9IYrOOsvf1m7XxvjI-H1pi0xVSWz0qxTOrZP5y11HMh4L-yDO-Fo9uhzLcxkmlTMdYDQiKyFgNcCFeWhNphpd6QXzPcMfceFQz9j8Zq8gDzSsQHX2_Jypp_ZnOwOvNX1/s830/image_2025-02-21_11-08-39.png

Phan Thi Men គឺជា CEO របស់ Sutech Science and Technology Consulting និយាយថា ការត្រួតពិនិត្យគុណភាពទុរេនយ៉ាងតឹងរ៉ឹងរបស់ចិន បានធ្វើឱ្យការនាំចេញទុរេនវៀតណាមធ្លាក់ចុះយ៉ាងខ្លាំង ហើយថ្ងៃខ្លះ វៀតណាមពុំអាចនាំចេញទុរេនទៅចិនបានទេ ។ រីឯអនុរដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាមប្រាប់ថា ចិនត្រួតពិនិត្យគុណភាពទុរេនវៀតណាមជាច្រើនដំណាក់កាល ហើយក្រសួងកសិកម្មវៀតណាមបានស្នើទៅមន្ត្រីស្ថាប័នពាក់ព័ន្ធពិនិត្យគុណភាពទុរេនឡើងវិញមុនពេលនាំចេញទៅចិន ជាពិសេស ពិនិត្យរកសារធាតុគីមី ដើម្បីឱ្យត្រូវតាមស្តង់ដារកំណត់របស់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVih7AJAcroTz8g0VImxIFnpOuvzNQHW6q8R5piKnjHFsef-0mf9LnoufnDtNcCkDGcee3S8iSq0ba1F9iBpxxgL7Rj103xaRCUzhpdU_KGZDageRnKj4agZ2YyfbvALzN0KYOiyaOFqXmVwZyQUahyphenhyphenapJra1Hn85IMFiDFRwRYpL_mLlwaOgMKN5vdByo/s1280/photo_2025-02-21_11-04-19%20(2).jpg

បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមកំពុងចរចាជាមួយចិនអំពីលក្ខខណ្ឌនាំចេញទុរេន ដើម្បីឱ្យចិនជួយកាត់បន្ថយលក្ខខណ្ឌការពិនិត្យគុណភាពទុរេន និងបង្កលក្ខណៈងាយស្រួលក្នុងនីតិវិធីគយ ។ ជាមួយគ្នានេះ ក្រុមហ៊ុននាំចេញទុរេនវៀតណាមមួយចំនួនកំពុងស្វែងរកទីផ្សារថ្មីៗក្រៅពីចិន ដើម្បីបញ្ចេញទុរេនវៀតណាមយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv5Yhcd-VEAwMintwqiNLkSZbee-Q6RYAU6dPc3w4WW5wUyTGVTY4epzOQGwjzPtQOBPshdDMRz2NGcucMgL1YVOR1_rWFVFNCPBNR60g3Ez5sJW5ttn8Sf6jVj2wGz8dtmBSasF8Sadm-aaIe1EZ8tZJQXysvrfxdTmdxe66XzEqMmVwPRJzdaEIUspWV/s1200/photo_2025-02-21_11-04-19.jpg

វៀតណាមមានចម្ការទុរេនប្រមាណ ១៦ម៉ឺន ៩ពាន់ហិកតា ដែលធំជាងផ្ទៃដីដែលរដ្ឋាភិបាលកំណត់នៅឆ្នាំ២០៣០ រហូតដល់២ដង ខណៈចំនួនដើមទុរេនទើបធំលូតលាស់ និងដើមទុរេនអាចប្រមូលផល ក៏បានកើនឡើងដែរ ។ មហាជនសន្និដ្ឋានថា ចិនលែងទិញទុរេនវៀតណាមច្រើនដូចមុនក្រោយរកឃើញផ្ទុកសារធាតុគីមី និងជ្រលក់ថ្នាំពណ៌ គឺវៀតណាមអាចនឹងបញ្ចេញទុរេនទាំងនេះមកលក់ឱ្យប្រទេសជិតខាង ៕