ប្រឡូកអាជីពសិល្បៈជាថ្មីបន្ទាប់ពីរឿងអាស្រូវគ្រឿងញៀន អ្នកដឹកនាំការសម្តែង Rith Omega បានបង្ហាញពីការតស៊ូព្យាយាមរបស់ ប៊ុត សីហា ក្នុងការវិលមកជាថ្មីនេះហើយអាចចាត់ទុកថានេះជាឱកាសចុងក្រោយរបស់លោកហើយ។ លោក បានសរសើរពីការតស៊ូរបស់ ប៊ុត សីហា ហើយសង្ឃឹមថាអតីតម្ចាស់ពានរូបនេះនៅតែបន្តសកម្មភាពបែបនេះទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivqVLMQxjT7rUnai-QnxlN8XzurZLUUqQUHjr1m64BLNpZFQbJQJa9yP_VNjTnlW4tZBMFmYowpe9OYC_NZW1Ui8DwD2tJFy0oeCGq_1ydOM11F5I9sT0JjE3d6-X9zPJmizhcW66UCmk9Qm_Kzd9JRQv-rqNE_Qtt_yNsu-XfywXp4mb1gwwKP0FLKfW1/s960/image_2025-03-24_14-29-28.png
លោក ឃុន ធារិទ្ធិ ហៅ Rith Omega បានបង្ហាញរូបភាពរបស់ ប៊ុត សីហា ២សន្លឹក អមដោយខ្លឹមសារថា «ខ្ញុំសូមសរសើរការតស៊ូរបស់សីហា លើកនេះ ខ្ញុំបានរៀបចំឱ្យ Producer ធ្វើ6បទឱ្យសំរាប់ Albumថ្មីរបស់ សីហា។ បានបទភ្លាម គាត់ព្យាយាមទន្ទេញប៉ារ៉ូល ហាត់ច្រៀង នឹងនៅជាមួយខាង Producer ភ្លេង ដើម្បីធ្វើការជាក្រុម ឱ្យបទរបស់សីហា ចេញមកមួយៗគឺត្រូវមានអារម្មណ៍ សីហា ក្នុងនឹង ព្រោះតាំងពីធ្វើភ្លេង រហូតដល់ច្រៀង Mix and Master សីហា នៅ Studio រហូត ជួយឱ្យយោបល់ ចូលរួមធ្វើទាំងអស់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWoTVgvp28HqesxuYgyywqRG9v4NH93iO-BqjEKzDGJo-TOBuqufTZ-HirOVRBAj2NUNun0JLfq-hGeCVm0xYT7XNFgvJUi2-xhGxydBgNDtOEiNrEh7JjGfaZ4sxF0md8SIno8n0KtumibzwlldPG71nc9Wma8_gS7vPaU0CQFHFsfht2hOtlVz_sIAe7/s2048/image_2025-03-24_14-29-21.png

អ្នកដឹកនាំសម្តែងនិងជា Artists Manager រូបនេះបានបន្ថែមថា «ប៉ុន្មានថ្ងៃនេះខ្ញុំបុកឱ្យគាត់ហាត់ច្រៀងនិងសម បទសម្រាប់គាត់ត្រូវឡើងច្រៀងនៅ សង្ក្រាន្តវិទ្យាល័យ និងបញ្ចូលបទថ្មីគាត់ទៀត ដូចនេះគឺនៅធ្វើដល់ម៉ោង 5-6ព្រឹករាល់ថ្ងៃ… សង្ឃឹមថា សីហា នឹងរក្សាការតាំងចិត្ត ព្យាយាមនេះបន្តទៀត…..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYHG9yi8ulOa7nuJHN0I69A2k9eu55oE1JalFEZZ3aZQywYxqSZoPz2IUYlk0PnTBwgnZaeo5QWyaSFogLCIC5j8fBLCqu766r5T_-t8uPVys7j-kYEMPEzG-2S4gdtin_T4Ju8HHGnGUrLsaQASHCHjKadC1-GRT7ygMo-B0PxyFZcN9dc2tmljd72mwk/s1716/image_2025-03-24_14-29-24.png

ស្របពេល ប៊ុត សីហា លេចវត្តមាននៅកម្មវិធីសង្ក្រាន្តថ្មីៗនេះគេសង្កេតឃើញថាមានសន្ទុះគាំទ្រ ខណៈអ្នកមួយចំនួននៅតែពោលសរសើរថាលោកនៅតែមានទឹកដមសំឡេងអេមដដែល ហើយសង្ឃឹមថារូបលោកនឹងកែប្រែកំហុសកាលពីអតីតកាលរបស់ខ្លួនដែលផុងខ្លួនក្នុងរឿងគ្រឿងញៀនម្តងហើយម្តងទៀតមកជាមនុស្សថ្មីវិញឈប់សាងកំហុសឆ្គងតទៅទៀត៕