IU និង Park Bo Gum បានទាក់ទាញការចាប់អារម្មណ៍របស់អ្នកទស្សនាជាមួយនឹងការសម្តែងដ៏ស៊ីចង្វាក់គ្នារបស់ពួកគេនៅក្នុងរឿងថ្មី «When Life Gives You Tangerines» ដែលឆ្លុះបញ្ចាំងក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ នៅលើកោះ Jeju របស់តួឯកស្រី Ae-sun សម្តែងដោយ IU និង Gwan-sik សម្តែងដោយ Park Bo Gum ដែលជាមិត្តស្មោះត្រង់រហូតដល់សាងជីវិតគ្រួសារជាមួយគ្នា។

ខណៈពេលដែលរឿងភាគនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនាពេលថ្មីៗនេះ អ្នកគាំទ្រក៏បានរកឃើញព័ស្តុតាងនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាង IU និង Park Bo Gum ផងដែរ។ ការបង្ហោះនេះបានប្រៀបធៀបអ្នកទាំងពីរនៅក្នុងការថតរូបសម័យទំនើបទៅនឹងរូបថតពាណិជ្ជកម្មដែលពួកគេបានធ្វើរួមគ្នាក្នុងឆ្នាំ២០១២។
IU និង Park Bo Gum ក៏បានបង្ហាញបន្ថែមអំពីចំណងមិត្តភាពរយៈពេល ១៣ឆ្នាំរបស់ពួកគេនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ Teen Vogue ។ IU បានចាប់ផ្តើមដោយការពន្យល់ថា មូលហេតុចម្បងមួយដែលនាងសម្រេចចិត្តសម្តែងក្នុងរឿង When Life Gives You Tangerines គឺដោយសារតែ Park Bo Gum នឹងក្លាយជាតួសម្តែងរបស់នាង។ នាងក៏បានបង្ហាញពីប្រតិកម្មដំបូងរបស់នាងនៅពេលដែលនាងដឹងថាលោកនឹងសម្តែងថា អ្វីដែលខ្ញុំចងចាំនៅពេលខ្ញុំឮដំបូងថា Bo-gum ត្រូវបានសម្តែងជាតួ Gwan-sik រឿងដំបូងដែលចេញពីមាត់របស់ខ្ញុំគឺ “តើគាត់មានរូបរាងល្អមែនទេ? តើតួអង្គ Gwan-sik មើលទៅដូចនេះទេ? ព្រោះថាបើគាត់មានរូបរាងស្អាតបែបនេះ ខ្ញុំប្រាកដថាអ្នករាល់គ្នាដែលស្គាល់គាត់នៅលើកោះប្រហែលជាមានចិត្តអាណិតគាត់យ៉ាងខ្លាំង ហើយខ្ញុំមិនគិតថាគាត់នឹងអាចនៅលើកោះនោះទេ»។
Park Bo Gum បានចូលរួមដោយនិយាយថា សម្រាប់លោកពេលឮពីការសម្ដែងបង្ហាញថា IU គឺជាអ្នកសិល្បៈដែលលោកចង់រួមការងារជាយូរមកហើយ។
លោកបានប្រាប់ពីប្រវត្តិមិត្តភាពរវាងតារាទាំងពីរថា៖ «កាលយើងនៅវ័យជំទង់ យើងជួបគ្នាដំបូងដើម្បីថតស្ពតពាណិជ្ជកម្មជាមួយគ្នា បន្ទាប់មកក្នុងវ័យ ២០ ឆ្នាំ ខ្ញុំបានបង្ហាញខ្លួនពិសេសក្នុងរឿង The Producers ដូច្នេះហើយទើបបានជួបគ្នាខ្លីៗ។ ពេលនេះបន្ទាប់ពីយើងមានអាយុ ៣០ ឆ្នាំ ទីបំផុតពួកយើងបានធ្វើការលើគម្រោងដូចគ្នា ជាពិសេសគឺយើងមានអាយុដូចគ្នា ហើយខ្ញុំក៏ដូចគ្នាដែរ ។ មានភាពងាយស្រួលជាមួយគ្នា ខ្ញុំស្ទើរតែចង់ឱ្យពេលវេលាដែលយើងបានចំណាយពេលជាមួយគ្នាយូរជាងនេះ ជាពិសេសពេលដែលបានកន្លងផុតទៅ ខ្ញុំគ្រាន់តែគិតថាយើងមានពេលវេលាដ៏សប្បាយមួយហើយខ្ញុំសង្ឃឹមថាបានធ្វើការជាមួយគ្នាម្ដងទៀត»៕










