ប្រទេសកូរ៉េខាងត្បូង ៖ កាលពីចុងសប្តាហ៍ទី៣ ខែមីនា ឆ្នាំ២០២៥ ភ្លើងបានឆេះព្រៃជាង៣០កន្លែងនៅកូរ៉េខាងត្បូង ដែលធ្វើឱ្យភ្នាក់ងារពន្លត់ភ្លើង និងអាជ្ញាធរស្លា.ប់ យ៉ាងហោចណាស់៤នាក់ ខណៈពលរដ្ឋជាង១,៥០០នាក់ ត្រូវជម្លៀសចេញពីលំនៅឋាន ។ ភ្នាក់ងារពន្លត់ភ្លើងសន្និដ្ឋានថា វាបណ្តាលមកពីផ្កាភ្លើងចេញពីម៉ាស៊ីនកាត់ស្មៅក្នុងកសិដ្ឋានមួយកន្លែង ហើយភ្លើងឆេះព្រៃភាគច្រើន គឺនៅភាគអាគ្នេយ៍ប្រទេស រហូតធ្វើឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសពីគ្រោះមហន្តរា.យ កាលពីថ្ងៃទី២២ ខែមីនា ។
កាលពីថ្ងៃទី២៣ ខែមីនា មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ និងសុវត្ថិភាព ប្រកាសថា ភ្លើងបានឆេះព្រៃជាច្រើនកន្លែង ស្របពេលកូរ៉េខាងត្បូងមានអាកាសធាតុក្តៅហែង ។ នៅល្ងាចថ្ងៃទី២១ ខែមីនា ភ្លើងចាប់ផ្តើមឆេះព្រៃលើកដំបូង និងឆេះខ្លាំងបំផុតនៅតំបន់សានឈៀង ភាគខាងត្បូងខេត្តកៀងសាន់ ។ តាមភ្នាក់ងារពន្លត់ភ្លើង គឺបណ្តាលមកពីផ្កាភ្លើងចេញពីម៉ាស៊ីនកាត់ស្មៅក្នុងកសិដ្ឋាន ដោយភ្នាក់ងារអាចពន្លត់ភ្លើងបាន៧០% កាលពីព្រឹកថ្ងៃទី២២ ខែមីនា ប៉ុន្តែដោយសារខ្យល់ខ្លាំង ទើបភ្លើងឆេះរាលដាលទៅតំបន់នៅក្បែរ ។
ពេលកំពុងពន្លត់ភ្លើងនៅតំបន់សានឈៀង គឺមន្ត្រីពន្លត់ភ្លើង និងអាជ្ញាធរបានស្លាប់អស់៤នាក់ ព្រមទាំងរងរបួសធ្ងន់៥នាក់ របួសស្រាលម្នាក់ ។ រីឯទីក្រុងនៅភាគខាងជើងខេត្តកៀងសាន់ ក៏មានភ្លើងឆេះព្រៃខ្លាំងដែរ និងឆេះរាលដាលទៅតំបន់ក្បែរគ្នា ។
ភ្នាក់ងារកសិកម្មកូរ៉េខាងត្បុងបានបញ្ជូនឧទ្ធម្ភាគចក្រ ជាង១០០គ្រឿង ដោយសហការជាមួយសមត្ថកិច្ច ភ្នាក់ងារពន្លត់ភ្លើង កងទ័ព និងអាជ្ញាធរ សរុបជាង៦០០នាក់ ជួយគ្នាពន្លត់ភ្លើងនៅ៣តំបន់ ព្រមទាំងបញ្ជូនឧបករណ៍ផ្សេងៗ ។ ភ្លើងបានបំផ្លាញលំនៅឋានពលរដ្ឋអស់៤០ខ្នង និងធ្វើឱ្យពលរដ្ឋជាង១,៥០០នាក់រស់នៅ៣តំបន់ត្រូវចាកចេញទៅស្នាក់នៅជម្រកបណ្តោះអាសន្ន ដូចជា ៖ មជ្ឈមណ្ឌលសហគមន៍ និងក្លិបហាត់ប្រាណ ។
.png)
រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសពីគ្រោះមហន្តរាយនៅតំបន់ភ្លើងឆេះព្រៃ និងបញ្ជូនកម្លាំងទៅតំបន់គ្រោះថ្នាក់បន្ថែមទៀត ដើម្បីជួយជម្លៀសពលរដ្ឋ ។ ក្រៅពីនេះ រដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋដែលខូចខាតទ្រព្យសម្បត្តិ និងចាកចេញពីលំនៅឋាន ។.png)
មន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាព ដែលមានតួនាទីជាអនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្ន ពីព្រោះការប្រមាថរបស់មនុស្សជាមូលហេតុចម្បងធ្វើឱ្យភ្លើងឆេះព្រៃ ។ សូមពលរដ្ឋចៀសវាងយកសម្ភារៈងាយឆេះតាមខ្លួនពេលដើរព្រៃ, ហាមដុតកាកសំណល់កសិកម្ម និងបោះចោលកន្ទុយបារីនៅកន្លែងត្រឹមត្រូវ ។
តាមទិន្នន័យរបស់ភ្នាក់ងារកសិកម្ម គឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៤ កូរ៉េខាងត្បូងមានភ្លើងឆេះព្រៃសរុបចំនួន៥,៤៥៥លើក ក្នុងនោះភ្លើងឆេះព្រៃ៥៦% កើតឡើងចាប់ពីខែមីនា ដល់ខែឧសភា ។ មូលហេតុភ្លើងឆេះព្រៃ គឺដោយសារមានអាកាសធាតុស្ងួត និងខ្យល់បក់ខ្លាំង ៕










