Home ព័ត៌មានអន្តរជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងស្នើសុំទៅព្រះមហាក្សត្រផ្តល់តួនាទីជាអនុរដ្ឋលេខាធិការ ក្នុងក្រសួងធម្មការ និងសាសនាដល់អន្ទិត ជួន កក្កដា

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងស្នើសុំទៅព្រះមហាក្សត្រផ្តល់តួនាទីជាអនុរដ្ឋលេខាធិការ ក្នុងក្រសួងធម្មការ និងសាសនាដល់អន្ទិត ជួន កក្កដា

87
0

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងស្នើទូលទៅកាន់ព្រះមហាក្សត្រ ដើម្បីតែងតាំងអតីតសង្ឃ ជួន កក្កដា អោយក្លាយជាអនុរដ្ឋលេខាធិការ នៃក្រសួងធម្មការ និងសាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLEr3kzK-xcgNrbn8L_5Iffl9QIOwnH6fOKWbh0xDvP9LzokbewDfgINfnhcLvkh-309FTrk57N_fWYDd7Qid6BomxTPJFO2VpwgTmHDmjKjcdwHwnFXLhKmg6sdS0JVboF1zi_gLXov-NtMSZDEHYcM3fdPkO23JaSTOny5LpqbGzQWhEH9AzslDdXXGu/s960/photo_2025-03-24_09-04-30%20(2).jpg

ថ្លែងក្នុងឳកាសពិធីបុណ្យទន្លេ នាខេត្តតាកែវ កាលពីថ្ងៃទី ២២ ខែមីនានេះ សម្ដេចបានលើកឡើងថា៖ ដោយការមើលឃើញពីចំណេះដឹង និងឆន្ទៈរបស់លោកជួន កក្កដា ក្នុងការជួយជ្រោមជ្រែងក្នុងវិស័យពុទ្ធសាសនា ដូចនេះរាជរដ្ឋាភិបាល នឹងស្នើតែងតាំងតំណែងមួយជូនដល់លោក ដើម្បីជួយទ្រទ្រង់វិស័យនេះបន្តទៅមុខទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeI_OIZJACou0-K8GDrvlzC4N44o9hyphenhyphenNTWBdq-hcM6w-YLRtI7xUaPWFGpv9QQbPorN4R8D0lr6rMWoNd4HigwFPUcCZhMbQGQm3vLASZ1h9adKWOEXGv1m44tqpr0LARL6OHFCYrDsvdWY-UuXTv5P4_BWpsXP5mXo5OZZVxwTo_qQocBw3gbk2uNvFvv/s1280/photo_2025-03-24_09-04-32.jpg
សម្ដេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់៖ ការលាចាកសិក្ខាបទរបស់អតីតព្រះសង្ឃ ជួន កក្កដា គឺជាការសម្រេចចិត្តរបស់លោកខ្លួនឯង មិនមាននរណាម្នាក់ចាប់បង្ខំលោកផ្សឹក ដូចមនុស្សមួយចំនួនបានចោទប្រកាន់លើរាជរដ្ឋាភិបាលនោះឡើយ។ ដោយសម្ដេចបានមានប្រសាសន៍ថា ”ដូច្នេះសូមឱ្យលោកតា លោកយាយ អ៊ុ ពូ មីង អ្នកគាំទ្រជួន កក្កដា កុំមានការយល់ច្រលំ ហើយប្រពន្ធខ្ញុំក៏គាត់ជឿខ្ញុំហើយថា ខ្ញុំអត់មានបង្ខំលោកទេ។ នេះគឺសម្រេចតាមរបស់ប្អូនបណ្ឌិត ជួន កក្កដា ដែលលោកចង់បានបន្ដការងារជួយទៅដល់សាសនាជួយដល់សង្គមជាតិ ប៉ុន្ដែគ្រាន់តែប្ដូរផ្លូវពុទ្ធចក្រទៅក្នុងផ្លូវអាណាចក្រ ហើយយើងនឹងបន្តផ្ដល់ឱកាសឱ្យលោកបណ្ឌិត បន្ដចូលរួម ដើម្បីជួយកសាងពង្រឹងព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានសម្រាប់សង្គមជាតិយើងបន្ដទៀត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy8mLXBNxhKXwvOmPDdBu_pmmeaaPeutVWC4gM58y8fpSlHQILcDin5r1xPZ0YoXeEkIeNEB4N7qWAAUbOUUOaz6S2z3GIefNB3qCGiE-ze-QsZe48mm2K_s8PEWcwats8dmjIyb-Y4oWKfQUDVsJLPCTDo4zuNa0iSrDSfnpZh6bivqk5kTylnRk4h40h/s1280/photo_2025-03-24_09-04-31.jpg

ឆ្លៀតក្នុងឳកាសអបអរសាទរពិធីបុណ្យទន្លេ លើកទី៩ ដដែលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាដល់វពុទ្ធសាសនិក បន្តគាំទ្រចំពោះគម្រោងជួយវិស័យពុទ្ធសាសនា ដែលផ្ដួចផ្ដើមដោយអតីតព្រះតេជគុណ ជួន កក្កដា ដើម្បីជាប្រយោជន៍ដល់វិស័យពុទ្ធសាសនា និងជួយកុមារជំនាន់ក្រោយដែលសិក្សានៅពុទ្ធិកសិក្សាបន្តទៅមុខទៀត៕