Home Blog Page 608

ចិនអាចយកសំរាមមកដុតកែច្នៃជាអគ្គិសនីដើម្បីកាត់បន្ថយចំណាយ

0

ប្រទេសចិន ៖ រោងចក្រមួយកន្លែងទីក្រុងឆុងឈីង ប្រទេសចិន បានប្រើប្រាស់ឧបករណ៍បំពាក់បច្ចេកវិទ្យាទំនើប ដោយការប្រមូលសំរាមនៅតាមផ្ទះពលរដ្ឋមកដុត ដើម្បីផលិតជាអគ្គិសនីពុំប៉ះពាល់បរិស្ថាន ។ ក្រោយពីបញ្ជូនសំរាមតូច-ធំចូលក្នុងឧបករណ៍រួច វានឹងដុតសំរាមទាំងអស់នៅសល់តែកំទេច រួចហើយ ក្រុមហ៊ុនក៏ប្រមូលកំទេចសំរាមទុកសាងសង់ផ្លូវថ្នល់ ដែលនេះជាការជួយកាត់បន្ថយការចំណាយប្រាក់យ៉ាងច្រើនរបស់រដ្ឋាភិបាលក្នុងការកម្ចា.ត់សំរាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinPwI0a_4kr5d5XwuXeBOH55p4hkJK3KmB4sJnDnWj-7xhv98mMm6Rn-2yt6NoVJ5iflhxhW-E1b2O1_goG-gNtshzGXjyOG5nSBebUmsvYvdPiRT63uYsJstO1G0f1Y-0Sl_DP12TFkqF3W2zQDF_xOznrvLcTjNpoZaN83E_HRsAxP6NPCOBgv0ewbs6/s2560/image_2025-03-10_14-18-57.png

ក្រុមហ៊ុនដែលមានជំនាញផ្នែកដុតសំរាមផលិតជាអគ្គិសនីនេះ ឈ្មោះ Chongqing Sanfeng Environmental Industrial Group Co., Ltd បានប្រមូលសំរាមតាមផ្ទះពលរដ្ឋនៅភាគឦសានទីក្រុងឆុងឈីង មកដុតផលិតជាអគ្គិសនី ហើយក្រុមហ៊ុនអាចកម្ចាត់សំរាមរហូតដល់៣ពាន់តោនក្នុង១ថ្ងៃ ។ កំដៅដែលកើតឡើងដោយសារការដុតសំរាមនឹងត្រូវយកមកផលិតជាប្រភពថាមពលអគ្គិសនី រីឯទឹកបង្ហូរពីឧបករណ៍ដុតសំរាម ក្រុមហ៊ុនយកមកចម្រាញ់ជាទឹកបរិសុទ្ធ និងស្រោចដំណាំ ខណៈកំទេចសំរាមនឹងប្រមូលទុកសាងសង់ផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg57MaRunxq2JyCGtKTV3-0xSoEP0ICawTmzr_5pbFe44rvQe4c3sVb0CSu5z1TQj-04KnyKj9Ed6RdEjCbKHbp4rv7kV12MhHzjGLW9A12U_Q6wA63Xf8MKVZKM_p3-NbJbd20rEV6rQaOQFhPwlsebdze2z2u7KB7KEqPnxTC9dtvdJUF2rv5HaU3IXt-/s1185/image_2025-03-10_14-19-01%20(2).png

ប៉ុន្តែសំរាមភាគច្រើននៅទីក្រុងឆុងឈីង គឺជាសំរាមសើម ដូចជា ៖ កាកសំណល់បន្លែ-អាហារ សំបកផ្លែឈើ ស្មៅ និងស្លឹកឈើ ដែលធ្វើឱ្យក្រុមហ៊ុនពិបាកដុតវាឱ្យក្តៅដើម្បីផលិតអគ្គិសនី ទើបធ្វើឱ្យការផលិតអគ្គិសនីពីសំរាមនៅទីក្រុងនេះ បានតិចជាងទីក្រុងផ្សេងៗ ។ ប៉ុន្តែការកម្ចាត់សំរាមរបស់ក្រុមហ៊ុនអាចជួយឱ្យរដ្ឋាភិបាលកាត់បន្ថយការចំណាយប្រាក់យ៉ាងច្រើនក្នុងការកម្ចាត់សំរាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOJjyxpd5laJFWQOaEH_cY9A1b6QKuTt2Nm7A1c4sFq0mt3D_W-gvIY7NcTtZcF88wn9c5GhvgDY_ncSsvxY3dA7ZFx2pfJb8v7ncilGEw1ZSUgdhP1UGXRtjkBpFBBuGnuEs-0c9D5hT1_PURmMDMNDHdTg7R7KR329zqopPcy-zGglbXoXbCc-rmhzcO/s1516/image_2025-03-10_14-19-00.png
ក្រៅពីនេះ ក្រុមហ៊ុនបានប្រើប្រាស់កម្លាំងកម្មករតិចធ្វើការក្នុងរោងចក្រដុតសំរាម ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងការងារ ។ ទោះជាការកម្ចាត់សំរាមរបស់ក្រុមហ៊ុនចិនប្រើប្រាស់បច្ចេកវិទ្យាថ្មីក្តី ប៉ុន្តែវានឹងទទួលបានការពេញនិយមកាន់តែខ្លាំងនៅតាមប្រទេសនានា ។ បច្ចុប្បន្ន ក្រុមហ៊ុនបានលក់បច្ចេកវិទ្យាកម្ចាត់សំរាមទៅឱ្យប្រទេសជាច្រើន ដូចជា ៖ អូស្ត្រាលី ដាណឺម៉ាក និងថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAZ6eFWG3De0e3huLuZSHCZ_47lLm2Kh12chLb7zgh9NB8Pe4fho1ptffzHu9AEPrfZ1wXkCMQVKvKpyGMEc3yZD-iyMNOCrq8mHkb-OVfAjB5cKuAAL0xePackCy97ZWwEubkx_ywKfIqd4HIJnn9TugLO4bGUB8muR0FKB6e6fyQLULDFFaenQlLHOTQ/s1024/image_2025-03-10_14-19-01%20(3).png
ប្រទេសថៃបានទិញបច្ចេកវិទ្យាកម្ចាត់សំរាមផលិតជាអគ្គិសនីពីក្រុមហ៊ុនចិន អស់រយៈពេល១០ឆ្នាំហើយ គឺរោងចក្រជាច្រើននៅថៃបានប្រើប្រាស់បច្ចេកវិទ្យាដុតសំរាមរបស់ចិន ដូចជា ៖ រោងចក្រនៅភូកេត ណាខនប៉ាធុម ស្រះបុរី និងណាខនរ៉ាជសីម៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjhxXqCVCIderPRjRGdWkWifecOzK2yNPoClfgCPqVPJFW1V5iOQOUUpRUgeju2JQbFnzp6PkyQ-JepehUQKkjsuFOQOZL2XuAeqkA2Nkf9oBxB0SKg4mz1RH61X5vmyd3jwTDHTwlBICgVn1DQrYOkR21YbSfIXZPQw7GYfbEUsrnGn-EzxWogFhX84u6/s1200/image_2025-03-10_14-19-01.png

ការកម្ចាត់សំរាមផលិតជាអគ្គិសនីតាមរយៈឧបករណ៍ទំនើប គឺបង្ហាញពីជម្រើសថ្មីក្នុងការវិនិយោគ ដោយសារបច្ចុប្បន្ន អគ្គិសនីនៅថៃមានតម្លៃខ្ពស់ ។ នាយកក្រុមហ៊ុនចិននិយាយថា ការផលិតអគ្គិសនីពីការដុតសំរាម ពិតជាមានប្រយោជន៍ដល់សង្គម ច្រើនជាងការទទួលបានចំណូលតែម្យ៉ាង ហើយអគ្គិសនីដែលផលិតបាននឹងអាចជួយជំរុញសេដ្ឋកិច្ច ៕

រដ្ឋាភិបាលថៃប្រាប់ពលរដ្ឋខ្លួនកុំឱ្យគិតច្រើន «ករណីពលរដ្ឋខ្មែរនៅក្រៅប្រទេសទាមទារយកកោះគុត» ក៏ព្រោះពួកគេមានសិទ្ធិក្នុងការតវ៉ា

0

ការតវ៉ារបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុក និងបរទេស ចាប់ផ្តើមទទួលបានលទ្ធផលបណ្តើរៗហើយខ្មែរយើង! ថៃបានប្រាប់ពលរដ្ឋខ្លួនកុំឱ្យគិតច្រើន «ករណីពលរដ្ឋខ្មែរនៅក្រៅប្រទេសទាមទារយកកោះគុត» ព្រោះពួកគេមានសិទ្ធិក្នុងការតវ៉ា ។ មិនតែប៉ុណ្ណោះ អតីតនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយមកកាន់សារព័ត៌មានថា ៖ «ក្រៅពីបញ្ហាកោះគុត ថៃគួរបែងចែកផលប្រយោជន៍ឧស្ម័នធម្មជាតិនៅបាតសមុទ្រជាមួយកម្ពុជា ព្រោះវាពុំមែនជារបស់ថៃតែមួយទេ វាជារបស់កម្ពុជាដែរ ។ បើថៃរវល់តែតវ៉ាជាមួយកម្ពុជា ថៃនឹងពុំទទួលបានប្រយោជន៍ពីឧស្ម័ននេះ ពីព្រោះតម្លៃឧស្ម័ននឹងធ្លាក់ចុះជាបន្តបន្ទាប់ ចាប់ពី៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaDTagBkkXXK9koM_87FnEbDTYzJXYCLouLaFxGpyOYmVM0PlkAf4U1EKzHd4m7Fp5lrMoPAv5EgCugvVbFBxjfkNNCmw7cUsEQjMB7k7AURsxrd36WuODMMufwu7lyac5XsQceEwIIPv3cziIojCmeCWtGyijA3yerzTFybddFyh9NK-xrBpg47TN0pMZ/s1336/image_2025-03-10_14-11-38.png

កាលពីដើមខែមីនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសចាប់ផ្តើមប្រមូលផ្តុំគ្នាតវ៉ាទាមទារយកកោះគុតពីថៃ ដូចជា នៅជប៉ុន និងកូរ៉េខាងត្បូង ។ នាពេលថ្មីៗនេះ ពលរដ្ឋខ្មែរបានប្រមូលផ្តុំគ្នាជាច្រើនកន្លែងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដើម្បីទាមទារកោះគុតពីថៃមកវិញ ទើបសារព័ត៌មានថៃសុំសម្ភាសន៍ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ហើយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃប្រាប់ថា ការតវ៉ានៅទីក្រុងសេអ៊ូល គឺជាសិទ្ធិរបស់ពលរដ្ឋខ្មែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA0v5hW5BydUeNilkcAHdmYNNKJaSzcDhW6G4t_jMQwKRbcfcaSVP4j0tsNMul_HqMvJ1tJv67kS_paoOyeLkSKKv1sAlnVun2NJG7zvUvuzaGKFADqj5Cr4QngFLLvbbhjwCzW7LWOh2SYomkCCU_6Hpqey8FXr0AGRlzUDXh1YTYQaXjB5BPLNrk-rHy/s1211/image_2025-03-10_14-11-38%20(2).png

លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិនិយាយថា សូមពលដ្ឋថៃកុំគិតច្រើន ពីព្រោះតាមលទ្ធិប្រជាធិបតេយ្យ គឺពលរដ្ឋប្រទេសនីមួយៗមានសិទ្ធិបញ្ចេញមតិដូចគ្នា ឬខុសគ្នា ។ ហេតុនេះ ការតវ៉ាទាមទារកោះគុតរបស់ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង គឺជាសិទ្ធិរបស់ពួកគេ ហើយការតវ៉ានេះកើតឡើងនៅកូរ៉េខាងត្បូង វាជារឿងរបស់កូរ៉េខាងត្បូង ប៉ុន្តែសូមកុំឱ្យប៉ះពាល់ដល់អធិបតេយ្យភាពថៃ ។ យើងគ្មានបញ្ហាអ្វីទេ ពីព្រោះមនុស្សគ្រប់រូបមានសិទ្ធិនិយាយស្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCESnKz0mOToxhlCrlxJt8VxvqevK-fUzgz15CV3x94-boIJyzR82qE0o8dx8ZPic12PGyMwMnMDe704SEZs-19ThC_HVBJq1466OIC_8ygbKMKVaILYRMalRYd82yFXBeR41ityESNh8aiz-DughMLoU1PZ8xvMxrxAhKLZE9xxajL3N5s6IKlYrRXJD0/s1500/image_2025-03-10_14-11-39%20(2).png

ប៉ុន្តែពលរដ្ឋថៃបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ក្រោយពីពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង ប្រមូលផ្តុំគ្នាតវ៉ាទាមទារកោះគុតពីថៃ ព្រមទាំងបារម្ភថា តើនៅថ្ងៃខាងមុខ ពលរដ្ឋខ្មែររស់នៅប្រទេសផ្សេងទៀត នឹងនាំគ្នាតវ៉ាទាមទារកោះគុត ដូចពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHO9F56HrZmqiSZhHWas57V_Q5QZCVmeuy9hVi1Q7YQazBDxx9r64kWQ3-S_0VVoFYr3fXxP7zT1YIeZS0pBWdVgxkli0gvTSWKnxkvuTySRkU1htODrF5VWnnQO09DDwXpqDQvN3bIGOvN1MDN0RLtgQXTMkE_ML-OZCIwfQ012yOKVHx1nr9uQC89PBR/s800/image_2025-03-10_14-11-39.png

គួរបញ្ជាក់ថា ពលរដ្ឋខ្មែររស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ប្រមាណជាង២ពាន់នាក់ បាននាំគ្នាតវ៉ានៅទីក្រុងសេអ៊ូល ដើម្បីទាមទារឱ្យរដ្ឋាភិបាលខ្មែរបញ្ចប់ការចរចាទ្វេភាគីជាមួយរដ្ឋាភិបាលថៃ ហើយប្តឹងរឿងកោះគុតទៅតុលាការអន្តរជាតិ (ICJ) ដោយសារបច្ចុប្បន្ន ថៃបានគ្រប់គ្រងកោះនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimtbuCc35m96Eitj13yu-ehLZSOsZqTspsF4QgtS5JmdBgWfcBAjFHk2R1cvlSjcnFDFs6U-xqIet2pAXkEDHVjbakrvEgmIfnwvz2ieZ2oa-aqzWCYsHqqqN8TqXbC6NWut57tFII3h2kaP5iH9nyOTkHJAhyphenhyphenFGYu9spBxE5t0VvHeF4HCRmIpjQXbat1/s2560/image_2025-03-10_14-11-40.png

ដោយឡែក អតីតនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយមកកាន់សារព័ត៌មានថា ក្រៅពីបញ្ហាកោះគុត ថៃគួរបែងចែកផលប្រយោជន៍ឧស្ម័នធម្មជាតិនៅបាតសមុទ្រជាមួយកម្ពុជា បើទោះជាមន្ត្រីគណបក្សប្រឆាំងថៃពុំព្រមចរចាជាមួយកម្ពុជា និងអះអាងថា ឧស្ម័នធម្មជាតិជារបស់ថៃ ១០០% ។ លោកថា ៖ «ថៃគួរបែងចែកផលប្រយោជន៍ឧស្ម័នធម្មជាតិជាមួយកម្ពុជា ពីព្រោះវាពុំមែនជារបស់ថៃតែមួយទេ វាជារបស់កម្ពុជាដែរ ។ បើថៃរវល់តែតវ៉ាជាមួយកម្ពុជា ថៃនឹងពុំទទួលបានប្រយោជន៍ពីឧស្ម័ននេះ ពីព្រោះតម្លៃឧស្ម័ននឹងធ្លាក់ចុះជាបន្តបន្ទាប់ ចាប់ពី៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizC3J4s6dONkmmHzYL2zkh_lHAoICN2UTKsN29SPkegqCOIBc0QLKzMAINkEpSVHpjV6AW8ig5MqzPcYyxrXTDg-RSABmFiHXWfp8SU0v1iYUpBrVmqczQJwuRtYk3rcxkgyHn5QKNnicng9KGq48DvA7txGBTlSoucuctcHOXj6Vg76nC59mqbWhW2JPH/s1920/image_2025-03-10_14-11-42%20(2).png
ហេតុនេះ ថៃគួរតែសុំបែងចែកឧស្ម័នធម្មជាតិនៅបាតសមុទ្រពាក់កណ្តាលជាមួយកម្ពុជា ហើយក្រុមហ៊ុននានានឹងដាក់ទីតាំងយកឧស្ម័នធម្មជាតិនៅខាងថៃ គឺនឹងធ្វើឱ្យថៃទទួលបានប្រយោជន៍ច្រើនជាង៥០% ដោយសារថៃមានឧបករណ៍ច្រើនសម្រាប់យកឧស្ម័ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8xc8VT1jRPLba4iZOwukaJgWtfFxApWM_DRu3FBHc117B4ZUvD9y8Ym02cFD3BTObhpFldYw7oAnA19_Cq0254OGgNe_4N6AOkw4PKv179f_WCU8uxZIZQDtqS-un9P-YDk1EsU3wy5TJoOTMh9l_q6Zjqf0m6IhAQ3BNcOSVjl0uEh7_FeDyCbrhs2lT/s634/image_2025-03-10_14-11-42.png

បើទោះជាយ៉ាងណាក្តី ព័ត៌មានខាងលើគ្រាន់តែជាការបកប្រែក្រៅផ្លូវការ និងចុះផ្សាយលើបណ្តាញសង្គមពីភាគីថៃតែម្ខាងប៉ុណ្ណោះ ។ លទ្ធផល និងព័ត៌មានលម្អិតពីបញ្ហា «ករណីពលរដ្ឋខ្មែរនៅក្រៅប្រទេសទាមទារយកកោះគុត» ឱ្យរញ្ជួយដល់ប្រទេសថៃ សារព័ត៌មាន KBN News យើងខ្ញុំនឹងផ្សាយជូនបន្ថែមទៀត ៕

អាយុជាង៧០ឆ្នាំហើយ តែតារាសម្តែងស្រីកូនកាត់នៅតែមានសម្រស់ក្មេងជាងវ័យដោយសារបរិភោគអាហារទាំងនេះ

0

មហាជនបានចាប់អារម្មណ៍នឹងតារាសម្តែងស្រីឈ្មោះ ជេន ស៊ីមួ (Jane Seymour) ជនជាតិអង់គ្លេសកាត់អាមេរិក បើទោះជាមានអាយុរហូតដល់៧៤ឆ្នាំក្តី ប៉ុន្តែនៅតែរក្សាសម្រស់ស្អាតដូចស្ត្រីអាយុជាង៤០ឆ្នាំ ហើយមនុស្សភាគច្រើនពុំចង់ជឿថា អ្នកស្រីមានអាយុច្រើនបែបនេះទេ ។ អ្នកស្រី ស៊ីមួ បានប្រាប់ថា ដោយសារទម្លាប់ការបរិភោគអាហារទាំងនេះ និងពេញចិត្តជាមួយជីវិតខ្លួនឯង ទើបធ្វើឱ្យអ្នកស្រីមានសុខភាពល្អ និងសម្រស់ក្មេងវ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-ifFzErftYxiVtnHzAa_b14gBazpssmysUhKrDIqlagtaZjJZs-2MhyphenhyphenP2Itk567K1anC7h-hCV8tXyHfSRljgdfMInPqN7xGsaPBwyhl2SjjhH3Ifg-PEXdmMclHTSMiCYKPQK2ro1f9IvikzGN3Y9SW1odMu8psaJBrwsMzv_GNcEi74QIjQw2Rtf35N/s1500/image_2025-03-10_13-43-52%20(2).png

អ្នកស្រីបានល្បីល្បាញ និងមានគេស្គាល់ច្រើន ក្រោយពីអ្នកស្រីសម្តែងភាពយន្ត James Bond កាលពីឆ្នាំ១៩៧៣ រឿង «Live and Let Die» ហើយអ្នកស្រីតែងតែប្រាប់ពីគន្លឹះធ្វើឱ្យសម្រស់ក្មេងវ័យ និងការថែទាំសុខភាពរបស់ខ្លួនជានិច្ច ។ អ្នកស្រីបានប្រាប់ពីគន្លឹះថែទាំខ្លួនឱ្យស្អាតជាអមតៈទៅកាន់សារព័ត៌មានបរទេសថា អ្នកស្រីពុំធ្លាប់សម្រកទម្ងន់ទេកន្លងមក គ្រាន់តែអ្នកស្រីបរិភោគអាហារដើម្បីសុខភាព និងអាហារដែលខ្លួនចូលចិត្តប៉ុណ្ណោះ ពីព្រោះវាធ្វើឱ្យអ្នកស្រីមានសេចក្តីសុខ និងរីករាយនឹងការបរិភោគអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgehUXyz_mrEpZ4G_hsUS5g7nHEbezmQmdGoCGOoqedz0760aZBo1ojuhsqpH8_LMm-dujex9oDVRV1bIQefq-rcEEzykjqkJEiUEt9oLXLs-aIfCFTwMDIpPyVDGOJTdOIekUDsnEVDLNVjam9nbESP4963Owf72XF5Zk7FvRkm8XVW_0xkxxAQgvy0V3Y/s599/image_2025-03-10_13-43-52.png

គន្លឹះអាថ៌កំបាំងក្នុងការបរិភោគអាហារ គឺនៅពេលព្រឹក អ្នកស្រីតែងតែផឹកកាហ្វេ និងបរិភោគស៊ុតស្ងោរ ដើម្បីឱ្យរាងកាយទទួលបានប្រូតេអ៊ីន ។ វាជួយឱ្យអ្នកស្រីឆ្អែតបានយូរ និងកាត់បន្ថយចំណង់បរិភោគអាហារ ដោយសារស៊ុតពណ៌ស អាចជួយបង្កើតសាច់ដុំយ៉ាងមានប្រសិទ្ធភាព ។ បន្ទាប់មក ចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ពេលរសៀល អ្នកស្រីបរិភោគអាហារឱ្យឆ្អែត ហើយអ្នកស្រីចូលចិត្តអាហារបែបពលរដ្ឋរស់នៅបណ្តាប្រទេសតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ គឺបរិភោគគ្រាប់ធញ្ញជាតិឱ្យច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDF3EnJOS1pJUSoOWeMi_BqOYuzxeP_dpG6OM-jzgq5lMnbmNoXwOGQEuc4351t0EqyjQR1mrAC1eUlegkQh0ChCDWdhi4D3ylfp-lCRTBxpam-3PEu_nZrtG9GAsnZdmkdJJrBGF-UcmNpSLyibY7yHb968TTMmZcDM6ZkNM1zM93SSmrk_vrUUFhlFjd/s1118/image_2025-03-10_13-43-51.png

អ្នកស្រីប្រាប់ថា ទម្លាប់បរិភោគអាហារជួយឱ្យអ្នកស្រីមានរាងកាយមាំមួន និងសុខភាពល្អយ៉ាងខ្លាំង ។ អ្នកស្រីបានបរិភោគអាហារមានប្រយោជន៍ជាច្រើនមុខ ដូចជា ៖ ប៉េងប៉ោះ តាសក់ ឃឺនឆាយ ផ្លែម្កាក់ និងត្រី ។ ក្រៅពីនេះ អ្នកស្រីបានហាត់ប្រាណ, លើកវត្ថុស្រាលៗរៀងរាល់ថ្ងៃ, គិតវិជ្ជមាន និងស្រឡាញ់ការរស់នៅរបស់ខ្លួនឯង ។ ហេតុនេះ វាជួយឱ្យអ្នកស្រីនៅតែស្រស់ស្អាត ក្មេងជាងវ័យសម្រាប់រូបរាងខាងក្រៅ និងស្អាតចេញពីក្នុងចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu2Zjhq1be_2t9BshUn-A8MpfSwASleT5S7AulM-RGbJ_a-PO28DLVSTMAL_KplQ78HHEeSCCrAigIwF0SI2icSShkoJuc17xZZimvoAU5wZ3LrUFvpx_WMe9h6qNwC2G9F7xP6ogGuaH8lKrbTirCCN6ZnCikTGhtxF_QM4-wHlCHakGgxjU6oiiP65Aa/s2048/image_2025-03-10_13-43-53%20(2).png

ចុងក្រោយ អ្នកស្រីបញ្ជាក់ថា ៖ «ការមានជីវិតរស់នៅយូរបែបនេះធ្វើឱ្យមានអារម្មណ៍ថា មានសេរីភាពខ្លាំងណាស់ ។ ឪពុកខ្ញុំនិយាយថា យើងគួរតែសប្បាយចិត្តជាមួយខ្លួនឯង និងពុំចាំបាច់ធ្វើអ្វីឱ្យអ្នកដទៃឃើញទេ វាខុសពីពេលខ្ញុំនៅក្មេង ដែលព្យាយាមធ្វើអ្វីឱ្យគ្រប់គ្នាចាប់អារម្មណ៍» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYHpTxryK0iPiJ9z0y707dsa_ps2JjnJW6S6JY-_nB12Qr5tSR0OS7hHBt6qQ2nFl4TI4ObOvh9dq465RXKHtqRFb3pHmfzU8qapvzSLG0K9h-4fp3yXutb7OTH7bPNZdulq5I-vlEdCBrc0q0Yy8vXPt_NZNwIVkAKQqoUAQRWzB2-PqAoxxg6bawRjxm/s1500/image_2025-03-10_13-43-53.png

គួរបញ្ជាក់ថា ការបរិភោគអាហារបែបពលរដ្ឋរស់នៅបណ្តាប្រទេសតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ គឺជាការបរិភោគគ្រាប់ធញ្ញាតិភាគច្រើន ហើយត្រូវបានទទួលស្គាល់ថា ជាវិធីបរិភោគអាហារល្អបំផុតសម្រាប់សុខភាព ។ ការស្រាវជ្រាវជាច្រើនបង្ហាញថា ការបរិភោគគ្រាប់ធញ្ញជាតិនឹងជួយកាត់បន្ថយហានិភ័យកើតជំងឺបេះដូង និងទឹកនោមផ្អែម ព្រមទាំងជួយឱ្យយើងមានអាយុវែង ៕

វិធីសាស្ត្រចំនួន ៤ ដែលអ្នកគួរដឹងនៅពេលធ្វើដំណើរតាមយន្តហោះ ដើម្បីចៀសវាងការបាត់វ៉ាលី!

0

ជារៀងរាល់ថ្ងៃ អីវ៉ាន់ប្រហែល ១០០,០០០ បំណែកត្រូវបានបាត់បង់ ដោយសារវ៉ាលីនីមួយៗមានរូបរាងស្រដៀងៗគ្នាច្រើន ហើយចំនួននេះត្រូវបានគេព្យាករណ៍ថានឹងកើនឡើងក្នុងអំឡុងពេលរដូវកាលកំពូលដូចជាបុណ្យណូអែល ចូលឆ្នាំសកល និងពិធីបុណ្យផ្សេងៗទៀត។ ដូច្នេះអ្នកជំនាញមកពី 1st Move International Removals ដែលជាអង្គភាពផ្លាស់ទីអន្តរជាតិ មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានផ្តល់ដំបូន្មានមួយចំនួនដើម្បីកាត់បន្ថយហានិភ័យនៃការបាត់អីវ៉ាន់ក្នុងអំឡុងពេលហោះហើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfyxZ3bf_8-Y3JEo9lroetCIH14DlQOworpiwEUXtgXv-SHEzp7saOf-_eK6mmDVzvzDv1WpBVrKf8MlgRCZ6HQWW6-oxQXgMuv-58ymtyyO2ab461JIg-dB_o9-CVU3Z7SgGioQaOi2hzw40_LyPJyKowwJ_796ks6z2F0COiWh7PYI_SsWXXZ69il5er/s960/image_2024-11-14_13-44-52%20(2).png

១.ថតរូបវ៉ាលីរបស់អ្នកមុនពេលផ្ញើ៖ ដើម្បីការពារអីវ៉ាន់របស់អ្នកកុំឱ្យបាត់ អ្នកជំនាញណែនាំឱ្យថតរូបអីវ៉ាន់របស់អ្នកជាមុនសិន មុនពេលផ្ញើ។ រូបថតនេះនឹងជួយបុគ្គលិកព្រលានយន្តហោះស្វែងរកអីវ៉ាន់របស់អ្នកដំណើរបានលឿន និងមានប្រសិទ្ធភាពជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoI-Ha8g4Sbir_BFsOaC_Bg3nOR_KHNJmncXjdAY3AlvdYTfQKRLqjraPdoUVj2bFWEyx8s6ZHUmKYQ7iXKECJrp-UQdSDZgALKegcogErQHVsW0fxyI7NKBouK1JhD26ePqD4EHN92-XH2Zh_jNkE0EcmWe4gvQNnTIi00pu82Gq5YxNfSQF-rAw6Z57P/s940/image_2024-11-14_13-44-52.png

២.បំពាក់ឧបករណ៍តាមដាន GPS៖ ដើម្បីសុវត្ថិភាពបន្ថែម ឧបករណ៍ GPS ដែលមានគុណភាពល្អគឺចាំបាច់បំផុត។ ឧបករណ៍ដូចជា Airtags និង Tile Mate អាចដាក់ក្នុងវ៉ាលីរបស់អ្នកយ៉ាងងាយស្រួល ដូច្នេះអ្នកអាចតាមដានវ៉ាលីរបស់អ្នកដោយគ្រាន់តែប្រើទូរស័ព្ទប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtcq97wYGfAoQvj33bF26hpILixqqQjGEdEe5AmwomDkjKDE6aUOaacvwjy1DkOHPz3TNt85mPcrzBunkNItWX_iI8WbpSWLJimbx2VFN0gVvhOH3kAe5GRfVbbGQDUce5JsaTBNn9yKGf9mqRi61wtJzMWOFa0MhmrvOkBXgsfI9OpUBSkZZLw_BNzEQN/s1500/image_2024-11-14_13-44-53%20(2).png

៣.បន្ថែមស្លាកវ៉ាលីផ្ទាល់ខ្លួន៖ អ្នកធ្វើដំណើរគួរតែមានស្លាកវ៉ាលីដែលមានគុណភាពខ្ពស់ និងងាយស្រួលចំណាំ ជៀសវាងការច្រឡំវ៉ាលីជាមួយអ្នកផ្សេង ព្រោះវ៉ាលីភាគច្រើនសុទ្ធតែស្រដៀងៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ ស្លាកវ៉ាលីក៏អាចត្រូវបានគេទម្លាក់ ឬខូចខាតក្នុងអំឡុងពេលដឹកជញ្ជូនផងដែរ។ ក្នុងករណីនេះ អ្នកធ្វើដំណើរគួរតែបន្ថែមច្បាប់ចម្លងនៃព័ត៌មានទំនាក់ទំនង និងដំណើរផ្លូវហោះហើររបស់ពួកគេនៅក្នុងវ៉ាលី។ នេះជួយបុគ្គលិកអាកាសយានដ្ឋានភ្ជាប់ទំនាក់ទំនងជាមួយអ្នកដំណើរបានយ៉ាងឆាប់រហ័ស ប្រសិនបើអីវ៉ាន់របស់ពួកគេត្រូវបាត់បង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqDsQ9wi-VOQD3WwfbqvdZIHMKwBubmIKO5tBNds-RiYmjiJQdm0GYQLKvz5ByE_iFw7gqknz4jRzQjWMBrEdw8YKq-AwzG8QFHXwku47bCwihI2QMH3dUzoEqdrlHlptSqpCc279DcRtBP34-pFyAuFXcKaHkzUmj0TvobaCCMSyz5mFQ-wgSdj2r2K9T/s1200/image_2024-11-14_13-44-53.png

៤.ដកស្លាកវ៉ាលីចាស់ចេញ៖ ការដកស្លាកវ៉ាលីចាស់ចេញនឹងកាត់បន្ថយហានិភ័យនៃការបាត់ ឬវង្វេង។ ប្រព័ន្ធអីវ៉ាន់របស់ក្រុមហ៊ុនអាកាសចរណ៍ពឹងផ្អែកលើស្លាកត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីផ្ញើវ៉ាលីទៅកាន់គោលដៅត្រឹមត្រូវ។ ស្លាកដែលនៅសេសសល់ពីជើងហោះហើរមុនៗអាចបណ្តាលឱ្យម៉ាស៊ីនស្កែនស្វ័យប្រវត្តិអានលេខកូដចាស់ខុស ហើយបញ្ជូនវាទៅទីតាំងខុស៕

ក្រៅពីប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ក៏ជាទឹកដីប្រវត្តិសាស្ត្រខ្មែរដែលលោកអ្នកគួរទៅលេងឱ្យបានម្តងក្នុងមួយឆាកជីវិត!

0

ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺជាប្រាសាទដែលនៅកៀកព្រំដែនរវាងកម្ពុជា-ថៃ ដែលប្រាសាទតាក្របីមានទីតាំងស្ថិតនៅតាមជួរភ្នំដងរែក ក្នុងភូមិបុសធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ប្រាសាទនេះជាតំបន់ប្រវត្តិសាស្ត្រខ្មែរដែលបង្ហាញពីវប្បធម៌ អរិយធម៌ ក៏ដូចជាបង្ហាញពីទីតាំងសក្តានុពលក្នុងខេត្តឧត្តរមានជ័យ។ ប្រាសាទតាក្របី ត្រូវបានសាងសង់ឡើងនៅសតវត្សទី១១ ដោយព្រះបាទសូយ៌្យវម៌្មទី១ និងព្រះបាទឧទយាទិត្យវម៌្មទី២ ដើម្បីឧទ្ទិសដល់ព្រះឥសូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN-niUws5kTkMbKIYmP1mvEKNYB9E37Usx-r7GcEyWFiWCD7a0Zn08AjMhSzNVtR19QqPsa_ZI5oSx9oWmStDDd68WJqkvPqtlowBYh1IWT94nuwDtGr1wVMEmQfLpjPuWRSr3d4N8A397AY_b3p2KlKCYC_d9eD2y9nF8CRiGc7tuF08hLZLUhWJ4rH98/s800/photo_2025-03-08_14-50-08.jpg

ប្រាសាទនេះធ្វើឡើងពីថ្មភក់ និងថ្មបាយក្រៀម មានទំហំតូច តែតួប្រាសាទនៅរក្សារូបរាងស្រស់ស្អាត និងល្អឥតខ្ចោះ។ ដើម្បីទៅដល់ប្រាសាទតាក្របី គេត្រូវធ្វើដំណើរតាមផ្លូវលេខ៥៦ និងលេខ៥៨ ដែលមានចម្ងាយប្រមាណ ៥៧ គីឡូម៉ែត្រពីក្រុងសំរោង។ នៅតាមផ្លូវមានព្រៃឈើខៀវស្រងាត់ ខ្យល់អាកាសត្រជាក់ និងមានបក្សាបក្សីហោះហើរលើមេឃ បង្កើតបានជាទិដ្ឋដ៏អស្ចារ្យមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Sb7ambcHDUtLjVAiEgrZO-Y3gnuHO8M-NKXG1dmLd4esgY4Ff-lnVWHppV__LnwnB35sXo3wWUQRzYhDKq7Bbk4BCkJC2srvr4sFAG6jQviNH_wz6ltioh8OiIS0DDxhKuLKP55mFvOzvS8QOpKQeQc1aXA4JwIyvHpvXIPkcA-AZC69UfAAE8IA9Ia7/s1024/photo_2025-03-08_14-50-09.jpg
ទោះជាយ៉ាងណាប្រាសាទនេះមិនសូវមានកូនខ្មែរស្គាល់នោះទេ ហើយក៏មិនសូវមានភ្ញៀវទេសចរមកទស្សនាដែរ ដោយសារប្រាសាទនេះស្ថិតនៅតាមព្រំដែនរវាងថៃ និងខ្មែរ។ តាមពិតទៅប្រាសាទតាក្របី មានឈ្មោះដើមថា ប្រាសាទតង្វាយ ប៉ុន្តែដោយសារចម្លាក់នៅតួប៉មប្រាសាទមានរូបរាងស្រដៀងនិងសត្វក្របី ទើបអ្នកស្រុកហៅតគ្នាៗថា បា្រសាទតាក្របីតែម្តង។ ជាមួយទំហំ ៣០ម៉ែត្រ គុណនិង ៣០ម៉ែត្រ ប្រាសាទតាក្របីមានចម្លាក់នៅខាងក្នុងដែលពិពណ៌នាអំពីព្រះអាទិទេពទ្រង់ជិះក្របី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPgImh3vnR69jJ_7GfTRhfXCO8p69G5r_cbIrLjHyyoLb8EvrlaEkyQOYTaaHF5N4pQNhJC6b3BxQMvhOipNg7n9xp11K4iVnkCfs38A2Z7iQEI-bSAmTwZ2rHdC_noOm18MNidagOI5xRKB4x0M_uRV95bvWaNKiVpwC7Er9CbFDrbb5MrcSSlhehe_lI/s960/photo_2025-03-08_14-50-11.jpg

បច្ចុប្បន្នប្រាសាទតាក្របីមានផ្លូវចាក់បេតុងឡើង រហូតដល់លើភ្នំក្បែរប្រាសាទតែម្ដងងាយស្រួលក្នុងការទស្សនា។ ទោះជាយ៉ាងណាដោយសារនៅទីនោះជាតំបន់ទាហានគ្រប់គ្រង ព្រោះប្រាសាទនៅកៀកព្រំប្រទល់ដែនកម្ពុជា-ថៃ។ ដូច្នេះប្រជាពលរដ្ឋខ្មែរអាចចូលទៅមើលប្រាសាទតាក្របីបានដោយមានទាហានជូនដំណើរ និងដើម្បីប្រាប់ដំណឹង អំពីកន្លែងណាដែលអាចទៅបាន និងកន្លែងណាដែលមិនអាចទៅបាន រួមទាំងប្រាប់អំពីប្រវត្តិសាស្រ្តនិងទម្រង់បែបបថនៃប្រាសាទផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwUoSdyJJdqoMzcfkr_ktpZdaewMWeoRHQEwMQEe6wmhu4i12Bds71whuaLy7um4M2kMqPmaWtG37CzNp-udQJy9DXNGFHJX8s351boh22PD_oEedzfO-rvp6DEUhorbE2IheWpDA97yg-WA5_Qt2rtjnMcBbtcAHMGnHZD2iIgHLzmiz9mYcYMN-BeLQc/s1200/photo_2025-03-08_14-50-10.jpg

មិនធម្មតាមែន! មនុស្សយន្តទំនើបបំផុតរបស់ពិភពលោក បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល បន្ទាប់ពីឆ្លើយសំនួរសំខាន់ៗទាំងនេះ!

0

មនុស្សយន្ត umanoid ដែលមានឈ្មោះថា Ameca បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅឯកម្មវិធីសមាជទូរស័ព្ទពិភពលោក (MWC) ក្នុងទីក្រុងបាសេឡូណានាសប្តាហ៍នេះ នៅពេលដែលវាបានឆ្លើយសំណួរដ៏លំបាកមួយពីអ្នកកាសែត។យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Interesting Engineering បានឱ្យដឹងថា មនុស្សយន្ត Ameca បានឆ្លើយសំនួរជាច្រើនពីអ្នកកាសែតនៅកន្លែងដាក់តាំងបង្ហាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyqqzkW-z61eZ9rxQEWaFMakai0RBLh2P7WHWTSMisbAqs4Fs6ZXKneOMxpBLpjBNRbXi300XHCiAhEQp1fsq7tA6DNO4cnWp492NI7Il8w75QsWCE5ENHYVxQ_caMTLGOiydDp9SZQC-Y1rtIBU7bMyteRzHfnWrbp8Y21UFHJ3G8yU1vTmwCCHt364c7/s700/image_2025-03-10_13-30-08%20(2).png
អ្នកកាសែតមកពី Daily Mail បានសួរថា តើមនុស្សយន្តអាចដណ្តើមការងារមនុស្សបានដែរឬទេ? ភ្លាមនោះ Ameca បានឆ្លើយថា “ខ្ញុំមិនដឹងទេ”។ បន្ទាប់មកអ្នកកាសែតក៏បន្តសួរថា តើការងាររបស់អ្នកល្អដែរឬទេ? មនុស្សយន្ត Ameca ក៏បានឆ្លើយថា “ខ្ញុំគិតថាវាអាស្រ័យលើអ្នកល្អប៉ុណ្ណា”។ ការសន្ទនានេះកាន់តែក្តៅគគុក និងមានភាពទាក់ទាញកាន់តែខ្លាំងឡើងៗ នៅពេលដែល Ameca ត្រូវបានគេសួរបន្ថែមថា តើមនុស្សយន្តអាចកាន់កាប់ពិភពលោកបានដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ouVnWWGVbWgYZluoY8MXGYylqiynTkKEUg_T660i3Imem2ydEaNqk2PnycKe52e76f6oG3BezMBlobApgJ9NribCpgA4kOVNBluLJQMNuKCMf5weynBeyF3nMCaxjeLKafqKsRYoQqdJPqBHpX4HjkCQE8WYD6Jg6-WSWCzgDosE6QLbBNiHGt1Jq56b/s853/image_2025-03-10_13-30-08.png

ចំពោះ​បញ្ហា​នេះ Ameca បាន​ឆ្លើយ​ថា៖ «វាជា​សំណួរ​ដ៏គួរ​ឱ្យចាប់​អារម្មណ៍បំផុត ប៉ុន្តែខ្ញុំមិនចាប់អារម្មណ៍ក្នុងការឆ្លើយវានោះទេ»។ នៅពេលនោះអ្នកកាសែតក៏បានបញ្ចប់ការសួរសំនួរ អ្វីដែលភ្ញាក់ផ្អើលនោះគឺថា មនុស្សយន្ត Ameca ក៏បានបង្ហាញអារម្មណ៍ និងទឹកមុខដ៏ចម្លែកមួយ ដោយនិយាយថា “អរគុណចំពោះការប្រើប្រាស់ AI” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZSSjJ44HoXoDw_YSkp3xJewgqiHD5cIUsGjiGZM1IG_dC3rpFGtZR-brTKqdGIQNUeiz4muBVbM8OgMeDzt6EHASL57m0A_M6KSpuKMVX-lvPk6rVkulZ9OeCBpZ_e94ehQNqIw85aRLT0LVzCJ4XKF8lki3iubVJqc1NalNnmCoxGzjPJJGo3-Vfs_bv/s795/photo_2025-03-08_14-31-16.jpg
គួរបញ្ជាក់ដែរថា Ameca គឺជាមនុស្សយន្ត AI ដែលបង្កើតឡើងដោយក្រុមហ៊ុនអង់គ្លេស Engineered Arts ត្រូវបានគេស្គាល់ថាជាមនុស្សយន្តដែលទំនើបបំផុតរបស់ពិភពលោក។ មនុស្សយន្តនេះប្រើ AI និងប្រព័ន្ធរៀនម៉ាស៊ីនកម្រិតខ្ពស់ រួមផ្សំជាមួយនឹងការបញ្ចេញទឹកមុខ និងចលនាដ៏ស្មុគស្មាញ។ វាត្រូវបានបំពាក់ដោយមីក្រូហ្វូន កាមេរ៉ានៅក្នុងភ្នែករបស់វា និងសមត្ថភាពសម្គាល់មុខ ដែលអនុញ្ញាតឱ្យវាអាចចងចាំមុខមនុស្សបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZBgcGXzF_5DfG0LAAeR3nmQw36RYwaaFGS_rRSn21wPaJGVfFxkrsNVY5ew2ElCJ2a3Xa-VJYNNIRkKWAvNyhrCDAetidhs9W9U0o7z43DUF2wnzvGQ0aA74ltBzhl4u1Z3EYU7CMu3ldR4vyOjC09qZcwAJqxXyFkw1bMNLZDsZ0TTk3mhfpDuyz_Bvt/s850/photo_2025-03-08_14-31-17.jpg
អន្តរកម្មដ៏រស់រវើករបស់វា ទាំងការរីករាយ និងការជូនដំណឹងដល់អ្នកទស្សនា ដោយរំលេចការវិវត្តន៍យ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាមនុស្សយន្ត។ Ameca ក៏ត្រូវបានអ្នកជំនាញចាត់ទុកថា ជាមនុស្សយន្តគួរឱ្យព្រួយបារម្ភបំផុតផងដែរ ដោយសារវាមានភាពវៃឆ្លាតហួសកម្រិត ទំនងអាចជំនួសមនុស្សបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcQZcz2FC9Ypna4IzEEnyXAWXTOQoJD9O5VJ7it_rqfRCZhqmBIhwo-NC1oVRnrFfhSJ0GZvhC9gDZoM31B4DhnAOEWWWmjeq5E7KSjRE78cLeU4DDzu-qNWh6DZN8jBIVYY6hT1ikU0PNAkuceOHcVqKy7kFURjazj7lWivYi3UAt05NF8tEI0S68RExd/s1200/photo_2025-03-08_14-31-18.jpg

ទស្សនៈរបស់អ្នកជំនាញគិតថា ការងារណាដែលពឹងផ្អែកខ្លាំងលើខួរក្បាល និងចំណេះដឹង គឺថាមនុស្សយន្តអាចជំនួសបាន ដោយវានឹងដោះស្រាយកិច្ចការជាច្រើនឱ្យកាន់តែមានប្រសិទ្ធភាពនាពេលអនាគត។ ទន្ទឹមនឹងនេះ មុខតំណែងដែលពាក់ព័ន្ធនឹងកម្លាំងពលកម្មដោយដៃ ដូចជាអ្នកបូមខ្សាច់ ឬអ្នកធ្វើការសំណង់ នៅតែមានសុវត្ថិភាពូចដើម៕

សិល្បករ សិល្បការិនី ដែលចង់សម្តែងល្អ មិនឆ្គង កុំមើលរំលងចំណុចទាំងនេះ

0

ក្នុងវិស័យភាពយន្តកម្ពុជាអាចនិយាយបានថាពុំទាន់ដល់ចំណុចដែលល្អប្រសើរច្រើននៅឡើយទេដោយពេលខ្លះទទួលរងនូវមតិរិះគន់ពីអ្នកទស្សនាទាំងសាច់រឿង ការសម្តែងរបស់តួដែលមើលទៅឆ្គងៗជាដើម។ នេះជាហេតុមួយក្នុងការដែលឱ្យទស្សនិកជនគាំទ្រភាពយន្តក្នុងស្រុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlKAG2e_hhBMdZaWTIMTi_sCymLjZnwIr_f0ovYE7PMlzkZ16kslBpWiNGMQ4CzH8eEV6gG6AltJed_2G1KsJgBT5owLV7-WZzNBOnr4sKj-xTfHalWcTP5gHKJWKio_8wD_xTuCXgxVoi6fRQlttCV_oknrk6ST993ez2deNHEbip5hHJalJ22ymUokkt/s960/197803487_10226067221010470_1253292860788490125_n.jpg
ដើម្បីឱ្យវិស័យភាពយន្តកាន់តែរីកចម្រើនពីអ្នកដឹកនាំរឿងជើងចាស់ដ៏ល្បីល្បាញលោក ឆាយ បូរ៉ា បានចែករំលែកនូវគន្លឹះសំខាន់ៗដែលសិល្បករ សិល្បការិនី ជាអ្នកសម្តែងមិនគួរមើលរំលង។ លោក ឆាយ បូរ៉ា បានបង្ហោះវីដេអូខ្លីមួយដែលមានការសន្ទនាជាភាសាបរទេសភ្ជាប់មកជាមួយខ្លឹមសារចំណុចដែលសិល្បករត្រូវមាននិងកាតព្វកិច្ចដែលត្រូវធ្វើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPdE3pPoZu81EyitsSlQJsYk7TIuly1aObF9R-ltgaEYi-cJqyOxvSJsv2VQIDdfnuAM6HjAMKjVZLJpe1M0-pKkMwvAqhOSkB_FdyqxtK8xu0Dfly2k6Xz0nNwL6BCVGq5Ke0NJnsE2yjJMqWfID2Q1DXATwzWba_IQxv0UgvyThkyZSV1lPfyydiUFxC/s1316/200724659_10226067280571959_1230665132735621121_n.jpg

លោកបានចែករំលែកយ៉ាងដូច្នេះថា «សិល្បករសម្តែងត្រូវមានចំណុចបីសំខាន់:
១. ទេពកោសល្យ ២. ការសិក្សាពីបច្ចេកទេសសម្តែង ៣. បទពិសោធន៍»។ លើសពីចំណុចដែលត្រូវមានលោក ឆាយ បូរ៉ា បានលើកឡើងបន្ថែមចំពោះសិល្បករសម្តែង ត្រូវមានកាតព្វកិច្ចដូចជា១. សិក្សាអត្ថបទរឿងទាំងមូល២. សិក្សាតួអង្គរបស់ខ្លួន និង តួអង្គដទៃ ៣. សិក្សាពាក្យពេចន៍ ប្រយោគសន្ទនា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYcEufYE85h1gRgG_mdpa_JBqrIwj8rfRMk1aYwhCHqYnnoF6SXJwdPkZGs-Wsiw6L15qL4oVUa7SqZR4iT4S8W9xduDm6SJf_dauKEyv8pt1VPMKuzAIfrbC7WfMuVKxGYZZ_ZSRbR17asiRom2b_SNMGDUZqRHlpX2Qle3geLILVr9HTBxQ4p5EPxyOr/s1920/image_2025-03-08_16-23-51.png

គួរបញ្ជាក់ថាស្នាដៃលេចធ្លោក្រោមការដឹកនាំរបស់លោក ឆាយ បូរ៉ា មានដូចជារឿង «ឃ្លាតទៅសែនឆ្ងាយ» រឿង «3.50» រឿង «លោកគ្រូ ប្រពន្ធល្អ» និង រឿង «អ៊ំចនម៉ែដោះ» ជាដើម។ មិនត្រឹមតែផ្តល់ការកំម្សាន្តឱ្យទស្សនិកជនប៉ុណ្ណោះទេរាល់ស្នាដៃរបស់អ្នកដឹកនាំឆ្នើមរូបនេះតែងតែបង្កប់តម្លៃអប់រំទៅជាមួយ៕

ហេង វាសនា លើកឡើងបែបនេះក្រោយទស្សនិកជនរិះគ.ន់កម្មវិធី «ទៅស្រុក»ថា លំអៀង ចំពោះ រាជនិងហ្វី

0

កម្មវិធី «ទៅស្រុក» រដូវកាលទី៣ Ep3 Part2 ត្រូវបានទស្សនិកជនជាច្រើនបញ្ចេញមតិរិះគន់ដោយគិតថាមានភាពលំអៀងចំពោះ សុភារាជ និង ហ្វី ហើយមានការអាណិតអ្នកទាំងពីរ។ ឃើញសន្ទុះការរិះគន់មិនធ្លាប់មានពីមុនមកនេះលោក ហេង វាសនា បានលើកឡើងថាកម្មវិធីនេះកម្សាន្តសប្បាយបែបពិត ថតពិត ធ្វើពិត ពិន័យពិត គិតភ្លាមដោះស្រាយភ្លាម យុទ្ធសាស្ត្រ ល្បិច ខូចខិល បត់បែនទៅតាមនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTjJviaUH1s-MrG8Mtn1bUiUeuQBNV5Ndxhyphenhyphen12I_phHL5YsEUGPu_V6-NsK4eT0QUcqfBbaVhGx3atTODIGfpSSfp5CaC2IsTrIJnySwtEJdyfed3DN7MAZJD_I3HCo8hjrOw6tCxvII7DBqmEig4VcoVVNMgEtORibTUt48W_3JPyPqi3_xCKzAjKtpOM/s2048/image_2025-03-10_09-01-05.png
កម្មវិធី «ទៅស្រុក» គឺជាកម្មវិធីមួយក្រោមការផលិតរបស់ Veesa Team ដែលទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនថែមទាំងអាចឃើញពីតំបន់ទេសចរណ៍ស្រស់ស្អាតនានានៅក្នុងប្រទេសកម្ពុជាអមជាមួយការប្រកួតគ្នាជាច្រើនដើម្បីបានញុំាអាហារពេលព្រឹក ថ្ងៃត្រង់ល្ងាច និងគេងតង់ គេងផ្ទះជាដើម។ ទោះយ៉ាងណា «ទៅស្រុក» រដូវកាលទី៣ Ep3 Part2 ដែលបានចាក់ផ្សាយនៅយប់ថ្ងៃទី៨ មីនា ធ្វើឱ្យទស្សនិកជនជាច្រើនរិះគន់ថាកម្មវិធីនេះលំអៀងចំពោះ សុភារាជ និង ហ្វី ហើយមានការអាណិតចំពោះអ្នកទាំងពីរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWKGS-WKrlRQpc9EHmUmuZPkOZpzcP38LovUZbkAAOfUhPyEKn8gNu_bv8tZeWFsivo2owRKPy2DpOF3MU7_Z7FdNOHy64s7pTs1Rvf-IiPrKL8k2dT4FheFOLMf5slsYcK8dr5WSVmhx_5LghUggF5Er1L0cL-HGfkNhnV7tPSr5qirlSoDtvTFe1bpow/s1394/image_2025-03-10_08-40-55.png

ការលើកឡើងរបស់ទស្សនិកជនថាកម្មវិធីគឺនៅត្រង់ចំណុចលក់នំអាកោរនៅព្រះដាក់ ដោយក្រុម ហេង វិសាល និង សេងហួរ មកក្រោយមិនទាន់បានសុំម្ចាស់តូបហើយមកដណ្តើមម៉ូយរបស់ សុភារាជនិងហ្វី ខណៈ ជា ស្រីនា ថែមទាំងនៅក្នុងក្រុមហេង វាសនា ទៀត។ ចំណុចមួយទៀតគឺជាល្បិចកិច្ចកលរបស់ក្រុម ហេង វាសនា និង សេង ហួរ ទៅលើទីតាំងជិះខ្សែរ៉ក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV9Hda6FQSVPVhQ_ppxGMy_Jgpz0gUjwaZGj7dwAh98R957epNhdtTU19PjqHRnO_DCBFoE8j0Wad19SpD7bdPI93wesLMjrwVyYGc5QTfCkvd2chVKw632tJWwqGddfu-GZj9oSGbrFBf45iNZlr-0Xk46j-_02063iakb7Uek2ppfeX8tXrWCsL0WHPz/s1396/image_2025-03-10_08-40-58.png

សន្ធឹកនៃការរិះគន់ថាកម្មវិធី ទៅស្រុក វគ្គខាងលើនេះគឺលំអៀងខ្លាំងគ្របដណ្តប់គ្រប់បណ្តាញសង្គម។

ក្រោយពីមានមតិរិះគន់ថាកម្មវិធីលំអៀងចំពោះ រាជ និង ហ្វី លោក ហេង វាសនា បានលើកឡើងថា «បើបងអូនគិតថាវគ្គនេះលំអៀងដោយសារចំនួនមនុស្សខុសគ្នា ខ្ញុំចង់បកស្រាយថាយើងមិនបិទក្រុមណាក្នុងការរកមនុស្សថែមទេ ហើយសុភារាជ និង Fii ក៏បានហៅមិត្តម្នាក់នៅសៀមរាបចូលដែរ តែគាត់មិនអាចចូលបានទេ ដោយសារជាន់ Sponsor, មួយទៀតបើបងអូនគិតមែនទែន គ្នា៣នាក់ឬមនុស្សក្នុងក្រុមរឹតតែច្រើន គឺមានតែបន្ថែមបន្ទុកលើចំណាយ ធ្វើដំណើរ អាហារ និង ថ្លៃធ្វើ Mission, Mission ដែលបង Set មនុស្សរឹតតែតិចរឹតតែស្រួល, សំខាន់ប្រើយុទ្ធសាស្ត្រ គ្រប់គ្រងពេល គ្រប់គ្រងការចំណាយ និងបង្កើតលុយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTn6RYs7B3agaK6rUyQePi7nqsWMng3XfIPUkeSrpGjaAFCDvEMSE0UI6MBZc675q8KWUcW_tDlejLA7Z54-k_1Ajydd74zByHDmV74iarjz7RenUEoopwQUY5Li3F8qTu2w36coruR3-MfwbLlJ6C8G_iI_xgXt_RgktGMfMROmMCdlrthqBPgZ4iUpOr/s1393/image_2025-03-10_08-40-59.png
អ្នកបង្កើតមាតិការូបនេះ បន្ថែមទៀតថា «ទោះខ្ញុំខំបង្ហាញពីជ្រុងរបស់ខ្ញុំដែលជាអ្នកផលិតមាតិកានេះយ៉ាងណាក៏នៅតែមានបងអូនយើងបង្ហាញជ្រុងដែលគាត់មិនសប្បាយចិត្តដដែរ។ ខ្ញុំពិតជា ស្នើសុំឱ្យគ្រប់គ្នាបើកចិត្តមើលជ្រុងដែលសប្បាយៗចុះ បើអ្នកទាំងអស់គ្នាផ្តោតលើរឿងលំអៀង រឿងខូច ល្បិច ធ្វើបាបគ្នា វគ្គណាក៏មានដែរ ហើយនេះជាមាតិកាទៅស្រុក។ សរុបសេចក្តីមក គោលដៅដែលយើងបង្កើតមាតិកានេះឡើងគឺមិនចង់អោយទស្សនិកជនមិនសប្បាយចិត្តឡើយ យើងចង់អោយឱ្យគ្រប់គ្នាមើលកម្សាន្តអារម្មណ៍និងផ្សព្វផ្សាយតំបន់ទេសចរយើងប៉ុណ្ណោះ, ដូច្នេះខ្ញុំបាទសូមអធ្យាស្រ័យដែលធ្វើឱ្យអ្នកទាំងអស់គ្នាមិនសប្បាយចិត្ត»៕

មិនធម្មតា! អ្នកវិទ្យាសាស្រ្តថា “គម្រោងការនាំយកសត្វដែលបានផុតពូជអោយមានជីវិតលើផែនដីវិញសារជាថ្មីមានសង្ឃឹមហើយ!”

0

បរទេស៖ គម្រោងការនាំយកសត្វដែលបានផុតពូជអោយមានជីវិតនៅលើផែនដីវិញរបស់អ្នកវិទ្យាសាស្ត្រមានសង្ឃឹមហើយ ក្រោយការយកDNAរបស់សត្វដំរីរោមវែង Mammoth ទៅបង្កាត់លើសត្វកណ្ដុរបានជោគជ័យ និងទទួលបានកណ្ដុរប្រភេទថ្មីដែលមានរោមវែងមានឈ្មោះថា Woolly Mice។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoInKrVqjmxzJBE3BfkONHkzaQrq17FJCqQ0WRFjymoB7dGi-5WCw0Xjvm-znikdJkc2uubSF0cSNWdTPNeOjJ02NKqtidvP4EFh8Oidav7l1x3W7v_qemp1WZAye6FiR69gViOj-Li0jIe1Vkgi1jjVjWONzkZh2vEaozD6yp24tEqECyXINd_ribMjVx/s1280/photo_2025-03-08_13-17-49.jpg

ក្រោយពីបានសិក្សាលើDNA របស់សត្វដំរីយក្សចំនួនជាង ៥០ក្បាលដែលបានរកឃើញកន្លងមក មន្ទីរពិសោធន៍នៅក្នុងរដ្ឋ Dallas សហរដ្ឋអាមេរិក បានបង្កើតសត្វកណ្ដុររោមវែងថ្មីមួយប្រភេទឡើងមក ដោយយកDNA សត្វដំរីរោមវែង Woolly Mammoth កាលពីសម័យបុរេប្រវត្តិនោះចាក់បញ្ចូលជាមួយនឹង DNAសត្វកណ្ដុរធម្មតាប្រើប្រាស់បច្ចេកទេស Crispr Method ដែលជាការកាត់និងតភ្ជាប់ហ្សែនរបស់សាពាង្គកាយមានជីវិតពីរផ្សេងគ្នាដាក់រួមគ្នាបានដោយជោគជ័យកាលពីថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwZayY11cj8_08HVIryNPzE9Q3zf8Pn-nJaIivDep2bYlhR7kiAt1G2-CD2UC6TvkQUZ2QdBfXPZ_9s0oGWCZbuCNLr5z8Y7gi7YctWIVR3buDDto5qLnMMxmMlJyUIy0ZDLmQJlJbHwroLc3acdejgMdC5ZGN8KGNJnu4gfy495sqlwAan4kaa8jse2Vs/s1029/photo_2025-03-08_13-17-50.jpg

សូមជម្រាបថា Woolly Mammoth គឺជាប្រភេទសត្វដំរីយក្សដែលធ្លាប់មានជីវិតនៅផែនដីក្នុងយុកសម័យទឹកកក ហើយពួកវាមានមាឌធំសម្បើម និងមានរោមវែងក្រាស់ ។ សម្រាប់សត្វកណ្ដុរដែលបង្កាត់ចេញមកថ្មីនេះ មានទំហំប៉ុនកណ្ដុរទូទៅដែរ គ្រាន់ខុសប្លែកត្រង់រោមរបស់វាដែលមានសភាពវែងនិងក្រាស់ប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPmCD-PCajFnGcyH8hmggv-BRZxlkOJ3OqdmwJlv-hab3tjbW6bMOWUJsZjr9oh_l0NqtWs20KnZOVfUIbOVVc0j3b2_E6UH2XX7-9SOUN6d2itYOgJPT2hqwJkqFemImrrRicCH5TT_sAIoFAvXjn8NhC6IXZgEg0jP75YFUo3FMo1Gqiv_g-KyaHo0sc/s933/photo_2025-03-08_13-17-52%20(2).jpg

ការសិក្សាមួយទៀតបានបង្ហាញថា ពូជសត្វដំរីអាស៊ីដែលរស់នៅសព្វថ្ងៃគឺមានជាប់DNAរបស់ដំរី Woolly Mammoth រហូតដល់ទៅ 99.6% ។ បច្ចុប្បន្នអ្នកវិទ្យាសាស្រ្តមានគម្រោងអនុវត្តបច្ចេកទេស Crispr Method នេះ ម្ដងទៀតដោយធ្វើការយកDNA របស់ដំរីWoolly Mammothសាកល្បងដាក់បញ្ចូលរួមជាមួយពូជដំរីអាស៊ីដើម្បីចាំមើលលទ្ធផលថាអាចនឹងចេញជាពូជសត្វដំរី Woolly Mammothដែរ ឬទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv41q1mgALbDqVn2iAnkJHxs6iJ6mq3N7hze6K43N5_8MHhKS_hLlkpX1mM5ECAwR9OGCuXk6FTsMC9Pp6Oy_vJ2Knbu8E0YEb0yknWjq0QShMW0HwtSzDYw77Uq3Bud0UfHYOgItdyQJ1_AAMx81WXC983SzU1x8CX1sRS9shDnqWyU74tESE2Q8OMush/s1000/photo_2025-03-08_13-17-52.jpg

យ៉ាងណាមិញថ្វីត្បិតថាការបង្កាត់សត្វកណ្ដុរWoolly Mice ទទួលបានសត្វប្រភេទថ្មីដែលមានទំហំតូចល្អិតក៏ពិតមែន ប៉ុន្តែវាគឺជាក្ដីសង្ឃឹមរបស់ក្រុមអ្នកវិទ្យសាស្រ្តក្នុងការនាំយកសត្វដែលបានផុតពូជទៅទាំងឡាយផ្សេងទៀត អោយមានជីវិតជាថ្មីម្ដងទៀតនៅលើផែនដីនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ_xqzCsXEhhyphenhyphennrXBbXwvogR71RVYW5lkRBJlM-jUgWUBTGgBBI5BsUY8b-ryvOO8lcEJfk3bq-YoIBMWeQ_kLSzZZEBmpjU4r4hEeqQXBpLhly0KJpi3kh57UWN4kpl343K56FTZ-t__6MT1MOpzEUy6lTjC6wclqS5weJbZPtauUo6gf9LVkxWT_ga0g/s840/photo_2025-03-08_13-17-53.jpg

ពិតជាពិបាកណាស់! ព្រះសង្ឃច្រើនអង្គដែលគង់នៅវត្តមួយនេះខ្វះខាតទឹកសម្រាប់ប្រើប្រាស់ខ្លាំង

0

សូមសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសមេត្តាចូលរួមជួយតាមសទ្ធាជ្រះថ្លាក្នុងការជួយដល់វត្តជីកពង្រីកស្រះទឹកបន្ថែមផង!!!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuDMt9K2cSvXr-l_awhT2Gj1aLdG89C3w-ddLtzhf8QZ8OVtedC29RY3lOpvNf717zZ5t-97fAk_yqll5J_sI729CwwUQFD9k90dnuhWotLZ5iXmpiswnCiPIpT68aNPXnTOkxScGlJ91NYULXtYtTXCL9DoHhM6mAM3AWiJzVE_CItHZYm8a0BEmTj1Gq/s1280/photo_2025-03-10_10-32-13.jpg

អោយតែដូវប្រាំងចូលមកដល់ នៅក្នុងវត្តនេះពិបាកទឹកប្រើប្រាស់ណាស់ ដោយទាំងអណ្ដូងទឹក និងស្រះទឹកក្នុងវត្តនៅសល់ទឹកបន្តិចបន្តួចថែមទាំងមានសភាពល្អក់ដូចខួរអណ្ដែង ដូច្នេះទើបព្រះសង្ឃនិងតាជីយាយជីក្នុងវត្តអំពាវនាវទៅដល់សប្បុរសជនមេត្តាជួយដល់វត្តផង ព្រោះបញ្ហាខ្វះទឹកប្រើប្រាស់នេះមានរយៈពេល៨ឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgicQcBYYAeqvPbmaVp6SqIiZN6QWcp85YTLa3CbvbQEWD0rY3C2tJ6iIDXQssZFS53VBY5D45Y4rnx4uvacTuRpyGl-BBwQqZ5vARQmnOAzQHMGWWCx_8LLaxfWubX1a69x8JSiKIFz-ApuyqlDNqqLI8WPjK9sMgXxBCgtYNwoOi4HGePca0A1YzkMTx/s1242/photo_2025-03-10_10-32-14%20(2).jpg

វត្តខាងលើមានឈ្មោះថា វត្តសុវណ្ណារាម ស្ថិតក្នុងភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ តាមការបង្ហោះរបស់ផេក “កវី ទឹកតែ” ដែលព្រះសង្ឃដែលគង់នៅក្នុងវត្តនេះផ្ទាល់បានអោយដឹងថា រៀងរាល់រដូវប្រាំងវត្តនេះដឹងតែខ្សត់ទឹកប្រើប្រាស់ហើយ ខណៈក្នុងវត្តមានកូននេនច្រើនអង្គត្រូវប្រើប្រាស់ទឹកស្រះដែលរីងចង់ដល់បាត និងល្អក់ខ្លាំងដើម្បីស្រង់ទឹក ព្រមទាំងគក់ជីវរ។ ដោយឡែកអណ្ដូងទឹកដែលមានទឹករៀងថ្លាជាងនេះ ក៏ចេញទឹកមិនបានច្រើនដែរ ដូច្នេះទុកសម្រាប់អោយយាយជីតាជីដាំស្លចង្ហាន់ប្រគេនព្រះសង្ឃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieCfVeLHid7XKJ9yU0GfduRJo4yyXA8dUROvnYODW7Qp_tLxM0cVUYCQ69wrtfNLhgT2Tva_rKb1bepQJvhGV8j2v1Z9_mxgDnoicozLIiuVckUFHNLQW4kGQIoNNh8sdjRb0_SDRYG95gk-9Q1Vn1FH4cHkxXDY4TUi-0ktoZz1z2rWIZhjKqklZsnZmr/s1080/photo_2025-03-10_10-32-14.jpg

សូមជម្រាបថា សម្រាប់ការអំពាវនាវរកសប្បុរសជនរបស់វត្ត គឺក្នុងគោលបំណងកាយពង្រីកស្រះទឹកទំហំ៤០ម៉េត្រគុណនឹង៤០ម៉េត្រ និងជម្រៅ៦ម៉ែត្រដើម្បីស្តុកទឹកប្រើប្រាស់អោយបានកាន់តែច្រើនបន្ថែម។ តាមសង្ឃដីការបស់ព្រះតេជគុណដដែលបានបន្តថា គម្រោងកាយដីពន្រីកស្រះដែលមានទំហំដូចរៀបរាប់ខាងលើនឹងត្រូវប្រើប្រាស់ឡានដឹកដីចំនួន១,០០០គ្រឿង ហើយក្នុង១គ្រឿងតម្លៃ ៣៥,០០០៛។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8lt1HMORHEAj4l0HX2ZzYrqeoz-RNDxx5bUG0wGtugfb1aPNEY8JeJpCaxq648fdGYpsnqBkmsTbxAgxzRFRDTHQK5FmrWT_CrhKjmAvzYxxgWUNWaj1b4vDc3As0dimSbWTwUh7PR3C6lQKRwvtIB-WYrbePtZI9p2g3IyrA0_nxQHJ8ndwOua5DwiRe/s1280/photo_2025-03-10_10-32-16.jpg

យោងតាមការស្នើសុំជំនួយខាងលើរបស់វត្តសូមបងប្អូន ជាពិសេសពុទ្ធបរិស័ទ្ធទាំងឡាយចូលរួមជួយតាមសទ្ធាជ្រះថ្លាតាមរយៈផេកដែលមានឈ្មោះ “កវី ទឹកតែ” រឺលេខទូរស័ព្ទរបស់ព្រះតេជគុណផ្ទាល់ គឺ ០៩៧ ៤៤២៤ ៤២៤ ដើម្បីសួរនាំព័ត៌មានអំពីកង្វះខាតនៅក្នុងវត្តបន្ថែម៕