ច្បាស់ហើយ! អ្នកនាំពាក្យកងទ័ពជើងគោកថៃ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ បានច្រានចោលការចុះផ្សាយព័ត៌មានក្លែងក្លាយដែលចោទប្រកាន់ថា កងទ័ពកម្ពុជាជាង១០នាក់ បានចូលទឹកដីថៃនៅព្រំដែនខេត្តបុរីរាំ និងបា.ញ់គំរា.មពលរដ្ឋថៃ២នាក់ ដែលកំពុងចាប់សត្វហ៊ីងពេលមេឃធ្លាក់ភ្លៀងកាលពីយប់ថ្ងៃទី៨ ខែឧសភា ធ្វើឱ្យពលរដ្ឋថៃទាំង២នាក់ភ័យរត់ចោលម៉ូតូ ។ អ្នកនាំពាក្យកងទ័ពជើងគោកថៃបានត្រួតពិនិត្យរួចហើយ គឺជាព័ត៌មានមិនពិត! កងទ័ពជាង១០នាក់ មិនមែនជាកងទ័ពកម្ពុជាទេ បើតាមការត្រួតពិនិត្យ ពួកគេជាកងទ័ពថៃអាចនិយាយភាសាខ្មែរ ទើបនាំឱ្យយល់ច្រឡំ ។.jpg)
ការពិត គឺជាកងទ័ពថៃគ្នាឯងសោះ ដែលបានដើរចូលរកអាហារក្នុងព្រៃ ហើយជួបជាមួយអ្នកស្រុកបុរីរាំ កំពុងដើរចាប់ហ៊ីងក្នុងព្រៃដែរ ក៏នាំឱ្យមានការយល់ច្រឡំ ចោទប្រកាន់មកលើកងទ័ពកម្ពុជាល្មើសអធិបតេយ្យទៅវិញ ដោយសារកងទ័ពថៃទាំងនេះអាចនិយាយភាសាខ្មែរបាន ។ មិនដឹងថា ការចុះផ្សាយព័ត៌មានមិនពិតនេះមានគោលបំណងអ្វីឱ្យប្រាកដទេ ស្របពេលភាគីកម្ពុជារក្សាភាពស្ងប់ស្ងាត់នៅតាមព្រំដែន ។
ព័ត៌មានក្លែងក្លាយនេះត្រូវបានពលរដ្ឋថៃចែកចាយក្នុងបណ្តាញសង្គម ស្របពេលរដ្ឋាភិបាលថៃបង្ហាញគោលជំហរចង់បានសន្តិភាព និងស្តារទំនាក់ទំនងការទូតជាមួយកម្ពុជាឡើងវិញ ។
នៅថ្ងៃទី៩ ខែឧសភា អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក វិនឆ័យ ស៊ុវ៉ារី បានច្រានចោលការចុះផ្សាយព័ត៌មានក្លែងក្លាយដែលថា មានពលរដ្ឋថៃ២នាក់ នៅឃុំចាន់ថាប់ពេជ្រ ស្រុកបានក្រួត ខេត្តបុរីរាំ នាំគ្នាំទៅចាប់សត្វហ៊ីងនៅក្នុងព្រៃក្បែរព្រំដែន ស្រាប់តែជួបកងទ័ពកម្ពុជាជាង១០នាក់ ព្រមជាមួយអាវុធគ្រប់ដៃ បានបាញ់គំរាមពលរដ្ឋថៃបណ្តាលឱ្យភ័យរត់ចោលម៉ូតូ ។
លោក វិនឆ័យ គូសបញ្ជាក់ថា គឺជាព័ត៌មានក្លែងក្លាយ ហើយហេតុការណ៍កើតឡើងជាការយល់ច្រឡំ ។ កងទ័ពជាង១០នាក់នេះ មិនមែនជាកងទ័ពកម្ពុជាទេ ពួកគេជាកងទ័ពថៃដែលដើរចូលរកអាហារក្នុងព្រៃដែរ ហើយពួកគេអាចនិយាយភាសាខ្មែរបាន ក៏ជួបគ្នានឹងពលរដ្ឋ២នាក់កំពុងចាប់សត្វហ៊ីង ទើបគ្រប់គ្នាយល់ច្រឡំបែបនេះ ។
ពេលពលរដ្ឋថៃដើរចាប់ហ៊ីង ឃើញកងទ័ពទាំងនេះអាចនិយាយភាសាខ្មែរបាន ក៏យល់ខុសថា គឺជាកងទ័ពកម្ពុជាល្មើសអធិបតេយ្យ ហើយកងទ័ពថៃទាំងនេះមិនបានបាញ់គំរាមពលរដ្ឋថៃដូចសារព័ត៌មាននានាចុះផ្សាយទេ ។ អ្នកនាំពាក្យកងទ័ពជើងគោករូបនេះបានសំណូមពរទៅកាន់មហាជន និងសារព័ត៌មាននានា ត្រូវតែត្រួតពិនិត្យព័ត៌មានឱ្យច្បាស់លាស់ មុននឹងចុះផ្សាយ ឬចែករំលែកក្នុងបណ្តាញសង្គម ដើម្បីកុំឱ្យភាន់ច្រឡំ ចោទប្រកាន់ផ្តេសផ្តាស ។
គួរបញ្ជាក់ថា នៅថ្ងៃទី៩ ខែឧសភា សារព័ត៌មាននានារបស់ថៃ រួមទាំងសារព័ត៌មាន Thairath បានចុះផ្សាយព័ត៌មានក្លែងក្លាយថា អ្នកស្រុកខេត្តបុរីរាំ ចំនួន២នាក់ កំពុងតែដើរចាប់សត្វហ៊ីងក្នុងព្រៃ បានភ័យស្លន់ស្លោពេលជួបកងទ័ពកម្ពុជាជាង១០នាក់ ប្រដាប់ដោយអាវុធបាញ់គំរាមបណ្តាលអ្នកស្រុករត់ចោលម៉ូតូ ។ បន្ទាប់ពីសារព័ត៌មានថៃចុះផ្សាយ ធ្វើឱ្យក្រុមសន្តិសុខថៃដែលប្រចាំការនៅព្រំដែនចុះត្រួតពិនិត្យភ្លាមៗ ៕










