សូមសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសមេត្តាចូលរួមជួយតាមសទ្ធាជ្រះថ្លាក្នុងការជួយដល់វត្តជីកពង្រីកស្រះទឹកបន្ថែមផង!!!
អោយតែដូវប្រាំងចូលមកដល់ នៅក្នុងវត្តនេះពិបាកទឹកប្រើប្រាស់ណាស់ ដោយទាំងអណ្ដូងទឹក និងស្រះទឹកក្នុងវត្តនៅសល់ទឹកបន្តិចបន្តួចថែមទាំងមានសភាពល្អក់ដូចខួរអណ្ដែង ដូច្នេះទើបព្រះសង្ឃនិងតាជីយាយជីក្នុងវត្តអំពាវនាវទៅដល់សប្បុរសជនមេត្តាជួយដល់វត្តផង ព្រោះបញ្ហាខ្វះទឹកប្រើប្រាស់នេះមានរយៈពេល៨ឆ្នាំមកហើយ។.jpg)
វត្តខាងលើមានឈ្មោះថា វត្តសុវណ្ណារាម ស្ថិតក្នុងភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ តាមការបង្ហោះរបស់ផេក “កវី ទឹកតែ” ដែលព្រះសង្ឃដែលគង់នៅក្នុងវត្តនេះផ្ទាល់បានអោយដឹងថា រៀងរាល់រដូវប្រាំងវត្តនេះដឹងតែខ្សត់ទឹកប្រើប្រាស់ហើយ ខណៈក្នុងវត្តមានកូននេនច្រើនអង្គត្រូវប្រើប្រាស់ទឹកស្រះដែលរីងចង់ដល់បាត និងល្អក់ខ្លាំងដើម្បីស្រង់ទឹក ព្រមទាំងគក់ជីវរ។ ដោយឡែកអណ្ដូងទឹកដែលមានទឹករៀងថ្លាជាងនេះ ក៏ចេញទឹកមិនបានច្រើនដែរ ដូច្នេះទុកសម្រាប់អោយយាយជីតាជីដាំស្លចង្ហាន់ប្រគេនព្រះសង្ឃ។
សូមជម្រាបថា សម្រាប់ការអំពាវនាវរកសប្បុរសជនរបស់វត្ត គឺក្នុងគោលបំណងកាយពង្រីកស្រះទឹកទំហំ៤០ម៉េត្រគុណនឹង៤០ម៉េត្រ និងជម្រៅ៦ម៉ែត្រដើម្បីស្តុកទឹកប្រើប្រាស់អោយបានកាន់តែច្រើនបន្ថែម។ តាមសង្ឃដីការបស់ព្រះតេជគុណដដែលបានបន្តថា គម្រោងកាយដីពន្រីកស្រះដែលមានទំហំដូចរៀបរាប់ខាងលើនឹងត្រូវប្រើប្រាស់ឡានដឹកដីចំនួន១,០០០គ្រឿង ហើយក្នុង១គ្រឿងតម្លៃ ៣៥,០០០៛។
យោងតាមការស្នើសុំជំនួយខាងលើរបស់វត្តសូមបងប្អូន ជាពិសេសពុទ្ធបរិស័ទ្ធទាំងឡាយចូលរួមជួយតាមសទ្ធាជ្រះថ្លាតាមរយៈផេកដែលមានឈ្មោះ “កវី ទឹកតែ” រឺលេខទូរស័ព្ទរបស់ព្រះតេជគុណផ្ទាល់ គឺ ០៩៧ ៤៤២៤ ៤២៤ ដើម្បីសួរនាំព័ត៌មានអំពីកង្វះខាតនៅក្នុងវត្តបន្ថែម៕










