ហ្វេន IPhone ត្រៀមខ្លួន! iPhone បត់បានដំបូងបង្អស់របស់ Apple នឹងចេញលក់នៅឆ្នាំ ២០២៦
យោងតាមគេហទំព័របរទេស Apple World Today និង Business Today បានចុះផ្សាយកាលពីពេលថ្មីៗនេះថា iPhone ដែលអាចបត់បានដំបូងបង្អស់របស់ Apple ឬហៅថា iPhone Fold ទំនងនឹងចេញលក់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ ២០២៧ ជាមួយតម្លៃមិនគួរឱ្យជឿ។
នេះបើតាមអ្នកវិភាគដ៏ល្បីល្បាញនៅក្រុមហ៊ុន TF Securities លោក Ming-Chi Kuo បាននិយាយថា iPhone Fold ដំបូងបង្អស់របស់ Apple គឺមានអេក្រង់ខាងក្រៅ ៥.៥ អ៊ីញ និងអេក្រង់ខាងក្នុងទំហំ ៧.៨ អ៊ីញ ដោយបូកបញ្ចូលជាមួយបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត។
ទោះជាយ៉ាងណា បច្ចេកវិទ្យាសុវត្ថិភាព FaceID ដ៏ល្បីល្បាញ មិនត្រូវបានបំពាក់នោះទេ ដោយសារតែមានឧបសគ្គនៅក្នុងលំហ។ យោងតាមអ្នកវិភាគរូបនេះ iPhone Fold ជំនាន់ទី ១ ទំនងនឹងមានតម្លៃចាប់ពី ២,០០០ ទៅ ២,៥០០ ដុល្លារអាមេរិក ដោយមានការរចនាបត់រាងដូចសៀវភៅ បំពាក់ដោយកាមេរ៉ាខាងក្រោយភ្លោះ និងកាមេរ៉ា Selfie ពីរនៅលើអេក្រង់ពីរ។

ទោះបីមិនមានបច្ចេកវិទ្យាសុវត្ថិភាព FaceID ក៏ដោយ ប៉ុន្តែទូរស័ព្ទនេះគឺមានឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃ Touch ID។ យោងតាមអ្នកវិភាគដ៏កំពូល Ming-Chi Kuo ក្រុមហ៊ុនទំនងនឹងបញ្ចប់ការសិក្សាស្រាវជ្រាវពីគម្រោងផលិតស្មាតហ្វូនដែលអាចបត់បាននៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២៥ ហើយគម្រោងនេះក៏នឹងចាប់ផ្តើមអនុវត្ត ឬក៏ផលិតជាផ្លូវការចាប់ពីត្រីមាសទី ៣ ឆ្នាំ ២០២៥ តទៅ។ 
ហេតុនេះនៅចុងឆ្នាំ ២០២៦ ឬដើមឆ្នាំ ២០២៧ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងដាក់លក់ iPhone Fold ជាផ្លូវការជាមួយតម្លៃចាប់ពី ២ ពាន់ដុល្លារអាមេរិកឡើងទៅ។ ដោយសារចំនួនមានកំណត់ និងភាពស្មុគស្មាញនៃការផលិត iPhone Fold ក៏ត្រូវបានគេជឿថានឹងលក់បានប្រហែលពី ៣ ទៅ ៥ លានគ្រឿងនៅឆ្នាំ ២០២៦ ទោះជាយ៉ាងណា តួលេខនេះក៏អាចនឹងមានការប្រែប្រួលផងដែរ នៅពេលដែលផលិតផលចេញលក់៕


.png)

.png)
.png)




.png)
.png)



.jpg)
.jpg)


.png)
.png)





.png)


.jpg)






