Home ព័ត៌មានអន្តរជាតិ ពឹងផ្អែកលើ AI ខ្លាំងពេកត្រឹមតែ១០នាទីនោះ នាំឱ្យអ្នកខ្ជិលស្ពឹកស្រពន់ជាងមុន បាត់បង់ជំនាញដោះស្រាយបញ្ហា និងប៉ះពាល់ខួរក្បាលរយៈពេលវែង

ពឹងផ្អែកលើ AI ខ្លាំងពេកត្រឹមតែ១០នាទីនោះ នាំឱ្យអ្នកខ្ជិលស្ពឹកស្រពន់ជាងមុន បាត់បង់ជំនាញដោះស្រាយបញ្ហា និងប៉ះពាល់ខួរក្បាលរយៈពេលវែង

48
0

ការប្រើប្រាស់បច្ចេកវិទ្យា AI ផ្តល់នូវអត្ថប្រយោជន៍មហាសាល ប៉ុន្តែក៏នាំមកនូវហានិភ័យដែរ ជាពិសេស នាំឱ្យបាត់បង់ជំនាញដោះស្រាយបញ្ហា និងការរិះគិត ។ លទ្ធផលការស្រាវជ្រាវបង្ហាញថា ការពឹងផ្អែកលើបច្ចេកវិទ្យា AI ខ្លាំងពេក គឺជាបំផ្លា.ញជំនាញដោះស្រាយបញ្ហា និងខួរក្បាលរយៈពេលវែង ជាពិសេស ពេលគ្មានជំនួយពី AI ខួរក្បាលចាប់ផ្តើមគិតអ្វីមិនចេញ ។ អ្នកស្រាវជ្រាវណែនាំទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យានានាដែលបង្កើត AI មិនគួរផ្តល់ចម្លើយពេញលេញទេ ដោយផ្តោតលើការបង្កើតប្រព័ន្ធជួយជំរុញការរៀនសូត្ររបស់អ្នកប្រើប្រាស់ ឬលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ស្វែងរកចម្លើយខ្លួនឯង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtwAjvHB6Wv06kO5truv4HPMcwBqVpy84AdLFCREb3XRbeM5owpIgwcMVwr07fChKo7hcCAQnebYZuGpRwab9zY38WDYCMiGa_enqCCaQ9E-XhgAGFaZp3mzhAXy5HzuxEEfSZUNr4Yt3VgZDfVbiAaMgAL8iupBayPtTs-0NpHRquU2ZB-BGRYEI6_ec/s1280/photo_2026-05-11_08-21-24.jpg
ទស្សនាវដ្តី Wired បានផ្សព្វផ្សាយអត្ថបទមួយមានចំណងជើងថា «Using AI for Just 10 Minutes Might Make You Lazy and Dumb, Study Shows» ដែលបានដកស្រង់ការស្រាវជ្រាវពីសាកលវិទ្យាល័យឈានមុខជាច្រើន ដូចជា ៖ សាកលវិទ្យាល័យ Carnegie Mellon, MIT, Oxford និង UCLA បង្ហាញថា ការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការងារ បើទោះជាត្រឹមរយៈពេលខ្លី១០នាទីក៏ដោយ ក៏ជះឥទ្ធិពលអវិជ្ជមានដល់ការគិត និងដោះស្រាយបញ្ហាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkPNn2FNPS3RTW4ZPHK_4pzRKuyKA2jBNeltk7gn0sLy33gq1HqODm8-MIdePKKDzKA9dFGuD04_AjRXteuyHnEm8rvv0thtEbORf0lNg_I30eX9yREfocVeDSzzQfpD9MD3mrgMhinU4lPm_cA5-Fs_GyR6lRy-Ho_kW9TwkX7LNFaJHc53eeBTU1wos/s1280/photo_2026-05-11_08-21-25.jpg

ការស្រាវជ្រាវទាំងនេះបានធ្វើតេស្តមនុស្សចូលរួមរាប់រយនាក់ ដោយឱ្យពួកគេស្វែងរកជំនួយពី AI ក្នុងការដោះស្រាយបញ្ហាផ្សេងៗ បន្ទាប់មក ក៏បញ្ឈប់ពួកគេមិនឱ្យពឹងផ្អែកលើ AI និងឱ្យឆ្លើយសំណួរដោយខ្លួនឯង ស្រាប់តែពួកគេគិតអ្វីមិនចេញ ឬឆ្លើយសំណួរតិចជាងមុន បើធៀបជាមួយអ្នកមិនបានប្រើប្រាស់ AI សោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUmmy0Dm-lh-pCfe7_CG55RM3UAoUUOXDvqPDP0561SUYBf_tnVRqxJCi1S5ko-q1VBKdD_bLIMOVALf2P7Km2TwAUloQcYeP6JkZsTh6ryOtUu4HUCZRjd9Q7h_-D2872CEdsmmz0pEOlKbNdwsh_pHwTpmsFSRm3KZX-D2mU-ISn9G_PG5m72WAJFw8/s1280/photo_2026-05-11_08-21-23%20(2).jpg

អ្នកស្រាវជ្រាវម្នាក់មកពីសាកលវិទ្យាល័យ MIT ថា នៅតាមសាលារៀន ឬកន្លែងកន្លែងធ្វើការ ពុំបានហាមឃាត់ការប្រើប្រាស់ AI នោះទេ ប៉ុន្តែគួរតែឈល់ពីផលប៉ះពាល់របស់វា គឺវាអាចបង្កើនប្រសិទ្ធភាពការងាររបស់យើងក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែយើងត្រូវបាត់បង់ជំនាញដោះស្រាយបញ្ហា និងការទទួលចំណេះដឹងថ្មីៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsBX_vdvBfXpwpOH8NtoI7XN7I0VPGm-WR85oD4Y8vQ5BZ9KEKBwU79u0RynHB-tHuxihxmFA8KEb6WW8d3r5EJaVvxcnjj0lcMuQ_0UoPWfGJkTv7mloEBvnAfxQIKQvuFvDfZKrsL7-Hl3Mu_SpaLzTI4I42CvkRCxDIHRLE_cmFIX489mfJhgCvQHo/s1280/photo_2026-05-11_08-21-23.jpg

អ្នកស្រាវជ្រាវបានណែនាំទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យានានាដែលបង្កើត AI មិនគួរផ្តល់ចម្លើយពេញលេញទេ ដោយផ្តោតលើការបង្កើតប្រព័ន្ធជួយជំរុញការរៀនសូត្ររបស់អ្នកប្រើប្រាស់ ឬលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ស្វែងរកចម្លើយដោយខ្លួនឯង ដើម្បីកុំឱ្យប៉ះពាល់ប្រាជ្ញារយៈពេលយូរ ។ ការណែនាំនេះ ស្របគ្នានឹងគោលការណ៍របស់ក្រុមហ៊ុន OpenAI ដែលព្យាយាមកាត់បន្ថយតួនាទីរបស់កម្មវិធី ChatGPT ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCree4xR5qJdxNKrsabh6yUEFjkDYfHxkHyKdHcchjr2RMbsUiQUgKBymZmzbN-HLR9GKt0o6bkbIATcNQSa9aIIN9pJqrnQd5ONs-Ecggk_6p58Av5hyphenhyphen0_5Deq2XdvvuRrgUBB_5GK1XMxBa3oD7buo1Z9_Y7T7EL1CM4d79s-_dmU8F-a0Dn-TXuJOg/s909/photo_2026-05-11_08-21-24%20(2).jpg

ការប្រើប្រាស់ AI អាចនាំហានិភ័យដល់អ្នកប្រើប្រាស់ ដោយសារវាមានបណ្តាញស្មុគស្មាញ និងកំហុសឆ្គង ប្រសិនបើយើងមិនបានត្រួតពិនិត្យចម្លើយត្រឹមត្រូវទេ ។ ហេតុនេះ ពុំគួរពឹងផ្អែកលើ AI ខ្លាំងពេក ដើម្បីបង្ការផលប៉ះពាល់ផ្សេងៗ ៕