កម្មវិធី «ទៅស្រុក» រដូវកាលទី៣ Ep3 Part2 ត្រូវបានទស្សនិកជនជាច្រើនបញ្ចេញមតិរិះគន់ដោយគិតថាមានភាពលំអៀងចំពោះ សុភារាជ និង ហ្វី ហើយមានការអាណិតអ្នកទាំងពីរ។ ឃើញសន្ទុះការរិះគន់មិនធ្លាប់មានពីមុនមកនេះលោក ហេង វាសនា បានលើកឡើងថាកម្មវិធីនេះកម្សាន្តសប្បាយបែបពិត ថតពិត ធ្វើពិត ពិន័យពិត គិតភ្លាមដោះស្រាយភ្លាម យុទ្ធសាស្ត្រ ល្បិច ខូចខិល បត់បែនទៅតាមនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTjJviaUH1s-MrG8Mtn1bUiUeuQBNV5Ndxhyphenhyphen12I_phHL5YsEUGPu_V6-NsK4eT0QUcqfBbaVhGx3atTODIGfpSSfp5CaC2IsTrIJnySwtEJdyfed3DN7MAZJD_I3HCo8hjrOw6tCxvII7DBqmEig4VcoVVNMgEtORibTUt48W_3JPyPqi3_xCKzAjKtpOM/s2048/image_2025-03-10_09-01-05.png
កម្មវិធី «ទៅស្រុក» គឺជាកម្មវិធីមួយក្រោមការផលិតរបស់ Veesa Team ដែលទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនថែមទាំងអាចឃើញពីតំបន់ទេសចរណ៍ស្រស់ស្អាតនានានៅក្នុងប្រទេសកម្ពុជាអមជាមួយការប្រកួតគ្នាជាច្រើនដើម្បីបានញុំាអាហារពេលព្រឹក ថ្ងៃត្រង់ល្ងាច និងគេងតង់ គេងផ្ទះជាដើម។ ទោះយ៉ាងណា «ទៅស្រុក» រដូវកាលទី៣ Ep3 Part2 ដែលបានចាក់ផ្សាយនៅយប់ថ្ងៃទី៨ មីនា ធ្វើឱ្យទស្សនិកជនជាច្រើនរិះគន់ថាកម្មវិធីនេះលំអៀងចំពោះ សុភារាជ និង ហ្វី ហើយមានការអាណិតចំពោះអ្នកទាំងពីរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWKGS-WKrlRQpc9EHmUmuZPkOZpzcP38LovUZbkAAOfUhPyEKn8gNu_bv8tZeWFsivo2owRKPy2DpOF3MU7_Z7FdNOHy64s7pTs1Rvf-IiPrKL8k2dT4FheFOLMf5slsYcK8dr5WSVmhx_5LghUggF5Er1L0cL-HGfkNhnV7tPSr5qirlSoDtvTFe1bpow/s1394/image_2025-03-10_08-40-55.png

ការលើកឡើងរបស់ទស្សនិកជនថាកម្មវិធីគឺនៅត្រង់ចំណុចលក់នំអាកោរនៅព្រះដាក់ ដោយក្រុម ហេង វិសាល និង សេងហួរ មកក្រោយមិនទាន់បានសុំម្ចាស់តូបហើយមកដណ្តើមម៉ូយរបស់ សុភារាជនិងហ្វី ខណៈ ជា ស្រីនា ថែមទាំងនៅក្នុងក្រុមហេង វាសនា ទៀត។ ចំណុចមួយទៀតគឺជាល្បិចកិច្ចកលរបស់ក្រុម ហេង វាសនា និង សេង ហួរ ទៅលើទីតាំងជិះខ្សែរ៉ក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV9Hda6FQSVPVhQ_ppxGMy_Jgpz0gUjwaZGj7dwAh98R957epNhdtTU19PjqHRnO_DCBFoE8j0Wad19SpD7bdPI93wesLMjrwVyYGc5QTfCkvd2chVKw632tJWwqGddfu-GZj9oSGbrFBf45iNZlr-0Xk46j-_02063iakb7Uek2ppfeX8tXrWCsL0WHPz/s1396/image_2025-03-10_08-40-58.png

សន្ធឹកនៃការរិះគន់ថាកម្មវិធី ទៅស្រុក វគ្គខាងលើនេះគឺលំអៀងខ្លាំងគ្របដណ្តប់គ្រប់បណ្តាញសង្គម។

ក្រោយពីមានមតិរិះគន់ថាកម្មវិធីលំអៀងចំពោះ រាជ និង ហ្វី លោក ហេង វាសនា បានលើកឡើងថា «បើបងអូនគិតថាវគ្គនេះលំអៀងដោយសារចំនួនមនុស្សខុសគ្នា ខ្ញុំចង់បកស្រាយថាយើងមិនបិទក្រុមណាក្នុងការរកមនុស្សថែមទេ ហើយសុភារាជ និង Fii ក៏បានហៅមិត្តម្នាក់នៅសៀមរាបចូលដែរ តែគាត់មិនអាចចូលបានទេ ដោយសារជាន់ Sponsor, មួយទៀតបើបងអូនគិតមែនទែន គ្នា៣នាក់ឬមនុស្សក្នុងក្រុមរឹតតែច្រើន គឺមានតែបន្ថែមបន្ទុកលើចំណាយ ធ្វើដំណើរ អាហារ និង ថ្លៃធ្វើ Mission, Mission ដែលបង Set មនុស្សរឹតតែតិចរឹតតែស្រួល, សំខាន់ប្រើយុទ្ធសាស្ត្រ គ្រប់គ្រងពេល គ្រប់គ្រងការចំណាយ និងបង្កើតលុយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTn6RYs7B3agaK6rUyQePi7nqsWMng3XfIPUkeSrpGjaAFCDvEMSE0UI6MBZc675q8KWUcW_tDlejLA7Z54-k_1Ajydd74zByHDmV74iarjz7RenUEoopwQUY5Li3F8qTu2w36coruR3-MfwbLlJ6C8G_iI_xgXt_RgktGMfMROmMCdlrthqBPgZ4iUpOr/s1393/image_2025-03-10_08-40-59.png
អ្នកបង្កើតមាតិការូបនេះ បន្ថែមទៀតថា «ទោះខ្ញុំខំបង្ហាញពីជ្រុងរបស់ខ្ញុំដែលជាអ្នកផលិតមាតិកានេះយ៉ាងណាក៏នៅតែមានបងអូនយើងបង្ហាញជ្រុងដែលគាត់មិនសប្បាយចិត្តដដែរ។ ខ្ញុំពិតជា ស្នើសុំឱ្យគ្រប់គ្នាបើកចិត្តមើលជ្រុងដែលសប្បាយៗចុះ បើអ្នកទាំងអស់គ្នាផ្តោតលើរឿងលំអៀង រឿងខូច ល្បិច ធ្វើបាបគ្នា វគ្គណាក៏មានដែរ ហើយនេះជាមាតិកាទៅស្រុក។ សរុបសេចក្តីមក គោលដៅដែលយើងបង្កើតមាតិកានេះឡើងគឺមិនចង់អោយទស្សនិកជនមិនសប្បាយចិត្តឡើយ យើងចង់អោយឱ្យគ្រប់គ្នាមើលកម្សាន្តអារម្មណ៍និងផ្សព្វផ្សាយតំបន់ទេសចរយើងប៉ុណ្ណោះ, ដូច្នេះខ្ញុំបាទសូមអធ្យាស្រ័យដែលធ្វើឱ្យអ្នកទាំងអស់គ្នាមិនសប្បាយចិត្ត»៕