Home Blog Page 606

ចំណាកស្រុករបស់យុវជនឥណ្ឌូណេស៊ីទៅបរទេសកើនឡើងខ្លាំងព្រោះតែរឿងនេះ

0

ប្រទេសឥណ្ឌូណេស៊ី ៖ យុវជនឥណ្ឌូណេស៊ីកាន់តែច្រើនឡើងៗចង់ទៅធ្វើការនៅបរទេស ពីព្រោះអស់សង្ឃឹមនឹង​ប្រទេសរបស់ខ្លួនគ្មានការអភិវឌ្ឍ ហើយរដ្ឋាភិបាលពុំអាចដឹកនាំប្រទេសឱ្យរីកចម្រើនជាងនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyQcEk2_Mr8unPwLTkj0Cp2SP1sBvqnQ3-VbqSZto8DaK09MKjvUTk42iDSDds5BNNOskjzqxq6ITXH_1nu8YgWoE9f4oAgfwDO3svPb5IJE8uCSfN7xqqwwin77vIit1McdVQfjz96BPmMwnn6emtGoSHKsYP8tsXO3-EZeuVpWOL-Pg1vV3ZcEJs_I-Y/s1280/image_2025-02-20_16-10-33.png
នៅឆ្នាំ២០២៥ ប្រទេសឥណ្ឌូណេស៊ីកំពុងប្រឈមនឹងបញ្ហាយុវជនចង់ទៅធ្វើការនៅបរទេស និងពុំចង់ត្រឡប់មកវិញ ដោយសារមើលឃើញពីកត្តាអវិជ្ជមានជាច្រើន ដូចជា ៖ ស្ថានភាពសេដ្ឋកិច្ចមិនល្អ ពិបាករកការងារធ្វើ ហើយរដ្ឋាភិបាលពុំអាចដឹកនាំប្រទេសឱ្យរីកចម្រើនជឿនលឿន ។

យុវជនឥណ្ឌូណេស៊ីជាច្រើននាក់បាននិយាយពីអារម្មណ៍របស់ខ្លួនក្នុងបណ្តាញសង្គមថា ពួកគេគ្មានសេចក្តីសុខក្នុងការរស់នៅប្រទេសរបស់ខ្លួន ដោយសារពុំសូវសម្បូរការងារ សេដ្ឋកិច្ចធ្លា្លក់ ពលរដ្ឋរស់នៅក្នុងជីវភាពលំបាក ហើយរដ្ឋាភិបាលបច្ចុប្បន្ន ពុំកំណត់គោលនយោបាយជំរុញឱ្យពលរដ្ឋមានជីវភាពធូរធា ។ ហេតុនេះ ពួកគេគ្មានសង្ឃឹមថា នឹងមានអនាគតល្អប្រសើរជាងនេះទេ សម្រាប់ថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu9F41k9HlNJRCQrGMsaJ9hGbxs70NiLWM2lO424igsV423lwxl99okJRT0wcPPfyen_nnZCpbv8YrO8cZNb-ph6gpoqsAp4t2SDr2XrRpELJn3gLErVnIM7cf56srXDa-47uCkwIrHl6FYJ1DBD567lNIVeSdDJqawtCTlwYJfIMRhLfbt-bJbiV0DTfY/s1200/image_2025-02-20_16-10-34.png

អ្នកស្រាវជ្រាវជាន់ខ្ពស់របស់ស្ថាប័នស្រាវជ្រាវ ISEAS- Yusof Ishak នៅប្រទេសសិង្ហបុរីឱ្យដឹងថា បច្ចុប្បន្ន យុវជនឥណ្ឌូណេស៊ីស្វែងរកផ្លូវចេញទៅធ្វើការនៅបរទេស ពីព្រោះពួកគេមានអារម្មណ៍អស់សង្ឃឹមនឹងប្រទេសរបស់ខ្លួន ។ វាគ្មានអ្វីល្អប្រសើរទេនៅឥណ្ឌូណេស៊ី ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងច្បាប់ ។

យុវជនឥណ្ឌូណេស៊ីឈ្មោះ Joel Sumitro បានធ្វើការនៅអាល្លឺម៉ង់ តាំងពីឆ្នាំ២០១១ ក្រោយពីបញ្ចប់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Washington ។ ក្រោយមក យុវជនរូបនេះក៏បានផ្លាស់ទៅធ្វើការនៅអាមេរិក និងសិង្ហបុរី និងសម្រេចចិត្តត្រឡប់មកធ្វើការនៅឥណ្ឌូណេស៊ី នៅឆ្នាំ២០១៨ ។ ប៉ុន្តែពេលមកធ្វើការនៅឥណ្ឌូណេស៊ីបាន៤ឆ្នាំ យុវជនរូបនេះក៏ត្រឡប់ទៅធ្វើការនៅអាល្លឺម៉ង់វិញ ដោយសារយល់ថា ឥណ្ឌូណេស៊ីពុំអភិវឌ្ឍន៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVLIHovaJja9SJCjdyK2e2ddvfuaT910CANdV8AcDIvsc3LUWvTmxAlOKSlx6Xz5MBvx1iW-w89M7e_RuesadXW8abeRuFuoBU27D7qXhdW8nH6pqgc54bRZfzOj7NA-DwbYeOw2AIfdwvfrDMJyWONc97GRetwUM1SOcF_QONYnt4br8pY2CEnX3Db55v/s1200/image_2025-02-20_16-10-35.png
លោក Sumitro ប្រាប់ថា ៖ «ខ្ញុំបានត្រឡប់មកធ្វើការនៅឥណ្ឌូណេស៊ីប៉ុន្តែទីបំផុត ខ្ញុំក៏សម្រេចចិត្តទៅធ្វើការនៅបរទេស ដោយសារចង់បានបទពិសោធន៍គ្រប់គ្រងក្រុមការងារដែលមានបុគ្គលិកច្រើនជាតិសាសន៍ ។ យុវជនឥណ្ឌូណេស៊ីដែលចង់ធ្វើការក្នុងក្រុមហ៊ុនបច្ចេកវិទ្យា គួរតែទៅធ្វើការនីសិង្ហបុរី អាំស្ទែដាំ និងតូក្យូ ពីព្រោះទីនោះ ស័ក្តិសមសម្រាប់អ្នកចង់ចាកចេញពីប្រទេស» ។

ដូចគ្នានេះ យុវជនឥណ្ឌូណេស៊ីម្នាក់ទៀតឈ្មោះ Premawan Satrio បានមករស់នៅកូរ៉េខាងត្បូងតាំងពីឆ្នាំ២០២០ ប្រាប់ថា ទោះជាបច្ចុប្បន្ន យុវជនភាគច្រើនគ្រាន់តែត្អូញត្អែរចង់ចាកចេញពីប្រទេសក្នុងបណ្តាញសង្គម ប៉ុន្តែរដ្ឋាភិបាលគួរតែភ្ញាក់ខ្លួន និងកែលម្អគោលនយោបាយផ្សេងៗឱ្យល្អជាងមុន ។ រដ្ឋាភិបាលត្រូវផ្តល់ឱកាសឱ្យពលរដ្ឋមានការងារធ្វើឱ្យបានច្រើនដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ បើរដ្ឋាភិបាលពុំគិតគូរពីអនាគតពលរដ្ឋទេ ពួកគេនឹងរត់ចោលប្រទេសហើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB5WsfUReq0h245l6j_Dv2SM9Lct1eKyKDjHer3D0e8wKl6cigmxfmXlSOipSr4HNlb4VmZAJLvLNq1T0ZJHb4I89cPj2pHZ2hHf6iakKq0KFOu2gM4TGXE6HaS5IVI1o36dB8LSSi5mGFQEb0Z7b6-iJItrdXWplg-C3UZ_vhKG0vorcvW-OthlY8qNDR/s960/photo_2025-02-20_15-56-45.jpg

ជ្រកក្នុងផលិតកម្មថ្មីមិនទាន់បានប៉ុន្មាន រ៉េត ស៊ូហ្សាណា មានឱកាសទៅសម្តែងលើទឹកដីអាម៉េរិក

0

ពិតជាមិនធម្មតានោះទេទើបតែជ្រកក្នុងទ្រនំថ្មីជាងកន្លះឆ្នាំប៉ុន្តែតារាចម្រៀង រ៉េត ស៊ូហ្សាណា មានឱកាសចេញទៅសម្តែងនៅលើទឹកដីអាម៉េរិកក្នុងកម្មវិធីដែល វណ្ណដា និង វណ្ណថាន បានទៅសម្តែងកាលពីឆ្នាំមុន។ ក្រៅពី ហ្សាណា សិល្បករដែលនឹងចូលរួមទៀតមានដូចជា យូហៃ និង និរទ្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-TdI_RCFkYG7InOsvsb8mOwFLUdQc6BY1OvJBejwRFAFo-jLMSKZbFJ_Z8A3xNdYuyVI2OeuJROzixAwEvQZ2CfyYpXjF-ebxMfCI-JUe4PA9nJuKwYG-zkAhF9Y4hTBLSnatgnOwYuf8D6YN7f795i3mqTBbZ7ARBG5QVsv6EPB6tRzo48lfoeVA_TAy/s2048/image_2025-02-19_15-10-04.png

ប្រឡូកក្នុងវិស័យសិល្បៈរយៈពេលជាង៨ឆ្នាំ កេរ្តិ៍ឈ្មោះតារាចម្រៀងដ៏ស្រស់សោភា រ៉េត ស៊ូហ្សាណា កាន់តែចាក់ចូលទៅក្នុងក្រអៅបេះដូងទោះបីជាការចាប់ផ្តើមដំបូងរូបនាងរងនូវសម្ពាធដ៏ខ្លាំងពីមហាជនក្តី ប៉ុន្តែ ហ្សាណា បានប្រើទេពកោសល្យរបស់ខ្លួនរហូតមានការទទួលស្គាល់ពីទស្សនិកជន។ មិនត្រឹមតែទឹកដមសំឡេង រ៉េត ស៊ូហ្សាណា ក៏បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ពីការផ្លាស់ប្តូររូបរាងរបស់នាងកាន់តែស្រស់ស្អាតទៅៗ។ កសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈនេះដែរ ហ្សាណា ក៏ក្តោបឱកាសក្នុងតំណែងជាទូតសុឆ្ឆន្ទៈម៉ាកយីហោមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN0d90r1xcnYzvkKA8yUkbO3av5GGRipgLEv8XbpbmPNkIw2IyEtJrhSCU9J_x6NN-7T82KwYofLDqqlBgGIQ6D0-pr64ENbTJieq7dSIQ1M7KjFRB8uZ70lo9EX7f7Nm3t8F32Gm5pOwI7yrtj54RiqVNiuRpiNZzLlx2HJkUf6j18f03iNndtpkOtLNz/s2048/image_2025-02-19_15-10-10.png

ទោះយ៉ាងណា បន្ទាប់ពីឈានចូលទ្រនំទី២របស់ខ្លួនរយៈពេលជាងកន្លះឆ្នាំនេះប៉ុណ្ណោះ រ៉េត ស៊ូហ្សាណា គឺមានឱកាសនឹងចេញទៅសម្តែងនៅមហោស្រពតន្រ្តី Sabaidee នៅ Gloria Molina Grand Park ទីក្រុង Los Angeles សហរដ្ឋអាម៉េរិកនាថ្ងៃទី ១២ និង ១៣ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ផលិតកម្មបារមីនៅលើបណ្តាញសង្គមហ្វេកប៊ុក។ មិនត្រឹមតែតារាចម្រៀងរូបនេះប៉ុណ្ណោះទេ ប៉ុន្តែដៃគូរបស់នាងគឺ យូហៃ ដែលទើបសហការជាមួយគ្នាថ្មីៗនេះក៏នឹងមានវត្តមានដូចគ្នា ស្របពេលកំលោះសង្ហា នរិទ្ធ ក៏នឹងត្រៀមខ្លួនជួបអ្នកគាំទ្រនៅអាម៉េរិក។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO6-WhyfdtET1glwMfcjiy6DfR30_c8YL_HQQ5vim4-H-P3hrv6vY4KorKydMI2e3BpGSKZaf8UB8KStCGmOUkZHd1PyRNZadyQIphKtiyVJhGA7JwwEL15nby3jbzsYNUOgK4KHfo1_RjUdd8b1ElH_Rq5cLHA7ABYmbYF5vppcQcJcVE58aJ6A12-zTq/s1350/image_2025-02-19_15-10-08%20(2).png

    គេចាំបានថា កាលពីខែមិថុនា ឆ្នាំ២០២៤ តារាចម្រៀងរ៉េប វណ្ណដា វណ្ណថាន និងឡូរ៉ា ម៉ម ចូលរួមក្នុងកម្មវិធីខាងលើនេះរួមទាំងអ្នកសិល្បៈខ្មែរមួយចំនួនទៀត។ វត្តមានរបស់សិល្បករខ្មែរចូលរួមមហោស្រពនេះគឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជននៅទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnjF7fKz1xWLPRoevkUov1UTnU2iye6WlHfT_Zjf6zrG5yxtHDJ76D-9KV04c0591OMBg7-Jhyphenhyphen4uLBDannpIyOdv0eIhOeQHWqsUWAqW2KzGpagW04o0nZqzPTdMxtAfjshiWRTs5-vTvS2APgjRYQuYCoTVdHL0DJIZbH6dGVdxAIrXcwqiBDkcHeSajz/s2048/image_2025-02-19_15-10-06.png

    ក្នុងទ្រនំទី២ រ៉េត ស៊ូហ្សាណា បានទម្លាក់បទនៅលើទីផ្សារមានដូចជា LOST , BETTER OFF
    ស្រ្តីសេរី ជាមួយកញ្ញា ឡូរ៉ា ម៉ម និងបទចុងក្រោយនេះ 2AM ជាមួយ យូហៃ ដែលទទួលបានការគាំទ្រខ្លាំងជាងគេ៕

     

     

ក្តៅចិត្តពេក ប៉ីប៉ី ឌី ជេ.រអតិថិជនពាក់ស្បែកជើងជាន់លើសាឡុងនិងដាក់ទំនាយអ្នកលួចតុក្កតា

0

អ្នកមួយចំនួនធំជ្រាបមកហើយថាថៅកែហាងដ៏ល្បីល្បាញ ប៉ីប៉ី ឌី មិនស្លូតនោះទេត្រូវប្រើសម្តីធ្ងន់គឺធ្ងន់ហើយមិនទុកមុខឱ្យអ្នកណាដែលធ្វើខុសទំនងនោះទេ។ ជាក់ស្តែងភ្ញៀវដែលមកកាន់ហាងរបស់ខ្លួនធ្វើឱ្យប្រឡាក់សាឡុងក៏លោកជេរដែរ ខណៈបានដាក់ទំនាយអ្នកដែលលួចយកតុក្កតាដែលលោកខំទិញមកពីប្រទេសជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSKEUtuh5Kza15G_AE3VXoeBcLrIT5uE0RKcAeWCvsl-dQCvx7MjnerBbLljRGtZ7Iyw2KD_P_JjCpuzdFFrXlKa7OTwIuYZbxkZ47QmRAIX7OHAhcFLWkKhLOPfnt9DSEQRjuxNlkwGpp2R7Pw8qrDWbjrzR78aUnOgF_oXp_1D2xcLf1eCE9sKxCcz_b/s1440/image_2025-02-20_08-55-13.png

បង្ហោះសារទាំងរាត្រីថ្ងៃទី១៩ កុម្ភៈ ប៉ីប៉ី ឌី បានបង្ហាញរូបភាពមួយសន្លឹកអមដោយសំណេរក្តៅចិត្តថា «អាភ្ញៀវ ឬ មីភ្ញៀវណាក៏ចង្រៃម៉េស? នៅផ្ទះវាពាក់ស្បែកឡើងជាន់សាឡុងដែរមែន? ភ្ញៀវក៏ដោយ ភ្លើរចឹងអញដៀលក្បាលហើយ…»។ ប្រយោគមួយនេះគេបានឃើញគណនីហ្វេកប៊ុកមួយដែលមិនមានរូបភាពឈ្មោះថា «អេមម៉ា កូនពៅ» បានចូលខម្មិនថា ប៉ីប៉ី ឌី ល្បីពេកដៀលក្បាលគេជាភ្ញៀវ។ គណនីនេះសរសេរថា «ហើយចុះ លោកម្ចាស់ហាងមិនផុសវីដេអូកាំម៉េរ៉ាទៅ ល្បីពេកដៀលក្បាលគេជាភ្ញៀវតាមក្បាលវាល់រឺ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJiuGK6NLLfpIsMYZiMZCDdvXlgIT3niogmtJOmitRKD_VMMUoGc5JVkbOQv8v5fm1gwRRuV2CXLosGEqYh_KJjujrDPexrabAf25JqtnpumuwxDtkDYRxaXLOde93k4cQSGzX442TEZCtEcHK54RkdxX61_1P-dsJQ5TvBh5TQSN0IPkix499Mm242Kfl/s1440/image_2025-02-20_08-55-14.png

ការខម្មិននេះដែរ ប៉ីប៉ី ឌី បានចូលទៅឆ្លើយតបវិញថា «ភ្ញៀវភ្លើចឹងអញដៀលក្បាលចឹង មិនមែនចេះតែដៀលតាមក្បាលវ៉ាល់ទេ ទោះមិនល្បីក៏ដៀលបាន…»។

យប់ដដែល ប៉ីប៉ី ឌី ក៏បានបង្ហោះរូបមួយសន្លឹកទៀត គឺរូបតុក្កតាដែលគេដឹងថាលោកខំប្រមូលទិញក្នុងពេលដំណើរទេសចរណ៍នៅប្រទេសជប៉ុនត្រូវបានចោរលួចយកទៅ។ លោកបានបញ្ជាក់ថា «ចោរលួចតុក្កតា នៅ Coffee Corner សន្ធរម៉ុក 2 អត់យកមកឱ្យអញវិញ អញដាក់ទំនាយឱ្យដុនដាប….»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdCFY5nR6LCRSXeKpWJ8-HuR2ZQHLAHOfQINHLWsU20mkceIIucCOBg4KzxCifUX4giTyYZ-U3jwDWJTGhK-biQMf3e6SmQdz3l5OzWI8MgM8_ufOrgQm2mfGCztDERE15eDI0ci8YkQvibG39F60hEmmbNGcAmPTxjZ3mXoLaIkrtuRT_Wys5wLn0T-wk/s681/image_2025-02-20_08-55-08%20(3).png
គួរបញ្ជាក់ថា បច្ចុប្បន្ន ប៉ីប៉ី ឌី កាក់កបនឹងមុខជំនួញជាច្រើនដោយបានបង្កើតសាខាជាច្រើនកន្លែងនិងមាននៅតាមបណ្តាខេត្តមួយចំនួនទៀត។ លោកត្រូវបានទស្សនិកជនសរសើរថាពូកែលើទីផ្សារយ៉ាងខ្លាំងទើបមុខជំនួញដំណើរការបានយ៉ាងល្អ រាល់ពេលលោកប្រម៉ូតផលិតផលអ្វីតែងតែធ្វើឱ្យទីផ្សារកក្រើក ហើយអ្នកដែលរកស៊ីស្រដៀងគ្នានេះគឺទទួលបានផលកាក់កបទៅជាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUzYh2Daq2geDvGuUK3CnOrrYOZaMqku70QtUp97mQhpW4AK0NlWJ28VAc0o25AkFeUC9z1UHHjHYNQRSvIk-lUkjY18sPW116RIm_xb7JtpUyQbkQIZkjCVCjxfpVUFNnDV1li1e8gg6lUJsAbBO-YUMGmx-e39m48rVZQ5IuS3PVKiov0ZGo02AwBDDv/s685/image_2025-02-20_08-55-08%20(2).png

ជាមួយនឹងមុខរបរជោគជ័យថ្មីៗនេះ ប៉ីប៉ី ឌី ក៏បានបរិច្ចាគទឹកប្រាក់ចំនួន១០លានរៀលទៅកាន់មន្ទីរពេទ្យកុមារអង្គរផងដែរ៕

 

 

ករណីលោកបណ្ឌិត សុខ ទូច ស្នងការ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​ចូលខ្លួនមកដោះស្រាយ

0

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញលិខិតបង្គាប់ឱ្យមន្រ្តីនគរបាលចុះអនុវត្តច្បាប់ចរាចរណ៍គោលដៅខណ្ឌសែនសុខ ដែលបានប៉ះទង្គិចពាក្យសម្តីជាមួយលោកបណ្ឌិត សុខ ទូច មកបង្ហាញខ្លួននៅការិយាល័យបុគ្គលិកនៃស្នងការនគរបាលរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtKnbbBR1O_uV3oyl8kSdtPSAZyWaqlUCrK-ykhFLHnXVUHeoFYkj0LwFUN5zDlaetz5ANCIviDlf9xLo-VJow8CxNKQ-vvq_QlwEUF2uABJsfq4MYHCcQnew7xhRQef1LiZeD70aEYWxwDzOITT0Cgr70hor8-7vVQ7ngtGLKTiJwKVdJrPJKCnHSaLaU/s1280/480735652_1060996142731388_793764757990750405_n.jpg

មន្ត្រីនគរបាលចំនួន ០២នាក់ ដែលត្រូវបង្គាប់ឱ្យចូលខ្លួននោះមាន២រូប៖

  • ទី១-វរសេនីយ៍ទោ ហៀង វឿន អត្តលេខ ១២៨១១ ឋានៈអធិការរង ចំណុះអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ។
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvdRvw5A9laVHDj7n6EB8Q61klzas01vXsm6yWl8rsRiGHQd3HMa-gCd30HpGZwrhcLneot446zTHANLj7eNMHLjsEaK7nOsCWC826dGooRZPE0NRSR04j6akFhNKpHJpxf5kiu3cbNI-PzjbTQJKBLvN7ZJdS8ZGrLAW47MMEdGnBA2seDqklpcp54u7o/s564/480679275_1061003192730683_2134494120530726711_n.jpg

  • ទី២-អនុសេនីយ៍ឯក មាស ភារម្យ អគ្គលេខ ៨៦៤៦៨ ឋានៈមន្ត្រីកងអន្តរាគមន៍ពិសេស ចំណុះការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0NU3nfzLO9bZmBzmR251YBjG3flGjHp7ynAWU_LUbwFmJtR8AONgqSxrFgqkEEFj1vGjr54eQtyn5X-BKZlEnizPzVp-uHL_9IClpvIex61WSGwKRMSjWjhspyJnsj0TgxjKBXS-DHjlrr6SH7AWMcnX3ywvGbOHM8yTrB3vfd2KAo9WZpZ_3aAtILTyL/s921/480599619_1061003216064014_3302588103679771861_n.jpg

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានកម្លាំងនគរបាលហៅផ្លុំអាល់កុល រហូតកើតជាជម្លោះពាក្យសម្តី ដោយសមត្ថកិច្ចបានស្រែកកំហកប្រើពាក្យមិនសមរម្យថា”ហែងស្អីបានមកបញ្ជាកងកម្លាំង”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioONDn44lv7EcQC77aOPFN-6jwiC07H16MKrHPCMWj8IaQL7lcnNZzm6x0oOZTf3pqKFS8ABi95S5gsWvEvDlyNvxyQslR47H6ukcRNMbQI3RG4XE5PRHBOM241JR4SiRZs1bcm87CurJ-YmptPN-bu7_bTDC5uuUgjUdpJ9selnNSyTRh_BKgCPGG1_nw/s1280/480687860_1060996149398054_3633929260757352225_n.jpg

 

ត្រឹមតែរយៈពេល១ខែកន្លះ ពលរដ្ឋថៃឆ្លងជំងឺផ្តាសាយរហូតដល់ជិត១០ម៉ឺននាក់

0

ប្រទេសថៃ ៖ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលថៃឱ្យដឹងថា ចំនួនពលរដ្ឋថៃឆ្លងជំងឺផ្តាសាយ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ (រយៈពេល១ខែកន្លះ) គឺស្មើរហូតដល់៩៩,០៥៧នាក់ និងស្លា.ប់ ៩នាក់ ។ រីឯចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមករា មានអ្នកជំងឺផ្តាសាយត្រឹមតែ៧,៨១៩នាក់ប៉ុណ្ណោះ ។ ហេតុនេះ ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១៥ ខែកុម្ភៈ គឺអ្នកជំងឺផ្តាសាយបានកើនឡើង៩១,២៣៨នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe3cbIkR4tvxJ2aG9AfQpx5D_lEraQch4NudIw-5NEBFWrp4e_btXnVg72M-9VKcBUpxZImM-JGAXtPo7KGlT-99fpWxlFma6b4lTGhNo4hj3VQLXON0DVHX_jMqKgW79nPk6RrRINVjLoQK_Xan2aEy1GAWPFvOfKoeq2WxxfaMrZ-HgO-X0_bfO5F1D9/s1140/photo_2025-02-20_13-58-49.jpg
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ុមស័ក្តិ ទេពសុថិន រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិយាយថា ចំនួនអ្នកជំងឺផ្តាសាយបានកើនឡើងយ៉ាងខ្លាំង បើធៀបនឹងឆ្នាំ២០២៤ បច្ចុប្បន្ន ជំងឺនេះឆ្លងភាគច្រើននៅសាលារៀន ។ រីឯខេត្តឆ្លងខ្លាំងជាងគេ រួមមាន ៖ នគរាជសីម៉ា សុរិន្ទ បុរីរាំ និងជ័យភូមិ សរុបស្មើ៦,៩០០នាក់ ក្នុងនោះស្លាប់៣នាក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCTam3Tnl0kSaNtSvdpeHwVKd2s2ZtiEx6VUlFGLMGMtIuB68nV6kG-fN_tbGBOcXEVcCe17ZxwjHxuCG7XE2MOv6Vyz58fwdYwtO3uTuzeMCsPUJ-bZiLS7eucvycovlkzogHZaY53OCli4Ax-O2vhUjGGMT3TIOR9eDFT5ADjqSVgH_4-TKe3vJ7QJRy/s600/photo_2025-02-20_13-58-49%20(3).jpg

កុមារអាយុពី៥ឆ្នាំ ទៅ៩ឆ្នាំ បានឆ្លងជំងឺផ្តាសាយច្រើនបំផុត បន្ទាប់មក កុមារអាយុ៤ឆ្នាំ និង៣ឆ្នាំ ។ ក្រៅពីនេះ គឺមនុស្សចាស់អាយុចាប់ពី៦៥ឆ្នាំឡើង និងអ្នកមានជំងឺប្រចាំកាយ ដូចជា ៖ ជំងឺបេះដូង ទឹកនោមផ្អែម និងស្ត្រីមានផ្ទៃពោះ ដែលពួកគេគួរតែទទួលការចាក់វ៉ាក់សាំងការពារដើម្បីកុំឱ្យបាត់បង់អាយុជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF3gsAwg72sh8HBbw7gJGS-RCN9LWCOv2xIuKd3UOK9jSWPi-endKHPMHKb-D62rMb9-CJtjgUipM_CIrzJXksbHkh9H0TTRT6djfrkISbJci3vb_PJZtk8iFrbdpHbVdT2BfHzuRLgVGj0zxmjhP_SiCajgZckBejYUPuKStFumtSl5yRmhlgScX1jwL1/s1280/photo_2025-02-20_13-58-50.jpg

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំឱ្យពលរដ្ឋថែទាំសុខភាពខ្លួនដោយអនុវត្តតាមវិធានការខាងក្រោម ៖
-បិទមាត់ និងច្រមុះជានិច្ច ពេលក្អក និងកណ្តាស់
-លាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់ ឬប្រើប្រាស់អាល់កុល
-ចៀសវាងទៅកន្លែងចង្អៀតគ្មានខ្យល់ចេញ-ចូលល្អ
-បើកើតជំងឺផ្តាសាយកម្រិតស្រាល គួរសម្រាកព្យាបាលនៅផ្ទះឱ្យជាសះស្បើយដើម្បីកាត់បន្ថយការឆ្លង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEJYc8b3rBtDWxCb0TlPzNy9DqDa4zjy0mYiYSbvUKtsGtsf9uxEhZCvsrX0iY8B4X0WgfXNapQW32_2AoJgkmR9Ss1gG9kfJ86wMRxpcSFUaINB2-KVJK9tAeYZ8pFZWdTg2stU3OJ7ARRhikIQJGK93FQfzBFtQvjAo7tjc2NnrvwPFvPeE5AX30WQp4/s1098/image_2025-02-20_14-12-28.png

ប៉ុន្តែបើកើតអាការៈផ្តាសាយធ្ងន់ធ្ងរ ដូចជា ៖ នឿយហត់ខ្លាំង និងបរិភោគអាហារតិចតួច ចូរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ។ ក្រៅពីប្រទេសថៃ ជំងឺផ្តាសាយក៏បានឆ្លងខ្លាំងនៅប្រទេសជប៉ុន ចិន និងអាមេរិកផងដែរ បើពលរដ្ឋត្រូវធ្វើដំណើរទៅប្រទេសទាំងនេះ គួរតែចាក់វ៉ាក់សាំងការពារជាមុន យ៉ាងហោចណាស់ ២សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxxXGmm0t82pYQLtqiDYZCSwEiOg2bB32DxrKOrephR4JG_jWDW8Db0ifo6HeyP_lwUA-w-d2XHoLv8KOXtfjKslagmXa4Pe_lb-BwdpDM-_UZ0YNpANlEG5-QNL_FOh1O4RObC2t7k7imCJ0ZzXxQpTIPKm7lRQg9cGRPdgsDIWBpIcIvmsx0Oib8KDhH/s1280/photo_2025-02-20_13-58-49%20(2).jpg

ជំងឺផ្តាសាយតែងតែឆ្លងរាតត្បាតខ្លាំងនៅប្រទេសថៃ គឺអំឡុងពេលសាលារៀនបើកបវេសនកាល នៅខែឧសភា ។ ហេតុនេះ ពលរដ្ឋគួរតែចាក់វ៉ាក់សាំងនៅចុងខែមេសា រហូតដល់ខែឧសភា ដើម្បីឱ្យវ៉ាក់សាំងអាចការពារជំងឺផ្តាសាយមានប្រសិទ្ធភាពបំផុត និងជួយកុំឱ្យអាការៈធ្ងន់ធ្ងរក្រោយឆ្លងជំងឺផ្តាសាយ ៕

កត្តា ៣ យ៉ាងដែលធ្វើឱ្យអ្នកនៅ Single យូរ!

0

អ្នក Single ធ្លាប់គិតចង់បានគូនឹងគេអត់? ហើយធ្លាប់ត្រូវបានគេសួរនាំរឿងពេលណារៀបការ ឬពេលណាមានសង្សារអត់? អ្នកខ្លះគិតថាខ្លួនឯងស្អាតដែរ ប៉ុន្តែហេតុអ្វីមិនមានអ្នកណាហ៊ានចូលក្បែរ ឬមិនមានអ្នកណាហ៊ានចែចង់ ខណៈអ្នកខ្លះទៀតគិតថាខ្លួនប្រហែលមិនស្អាតហើយ ទើបមិនមានអ្នកចាប់អារម្មណ៍។ ប៉ុន្តែតាមពិតទៅមនុស្សម្នាក់ៗសុទ្ធតែមានចំណុចពិេសស លេចធ្លោ និងទាក់ទាញខុសៗគ្នា ហើយសុទ្ធតែមានគូរៀងៗខ្លួន គ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia_uncgevkSMg1SLZekizZAukvjCHmowGjQKi6lv6OVnt5qkInK24QPsOlNXnK3TTItFjpaba69n9fk_-hqO2YNw9nzWO7Oq-jFjc3b6b8PkZFO0GsoQDzrN7rElui_AJjah_CHzRXXUPllFkL2XWTwCfH9eI3PBI4cs7UxUioOqKx-S6IBfotLbybmVNv/s1200/image_2025-02-20_13-42-14.png

នេះបើយោងតាមការសិក្សាមួយរបស់សកលវិទ្យាល័យសហរដ្ឋអាមេរិក បានបង្ហាញថា កត្តាដែលធ្វើឱ្យលោកអ្នកនៅ Single យូរទំនងដោយសារមូលហេតុទាំងនេះ៖

១.រឹងមាំពេក៖ មនុស្សដែលមានភាពរឹងមាំ តែងតែគ្រប់គ្រងជីវិតរបស់ពួកគេដោយផ្ទាល់ ដោយមិនទទួលឥទ្ធិពលពីអ្នកដ៏ទៃនោះទេ។ ជាពិសេសពួកគេមានគោលបំណងកសាងអាជីពមួយឱ្យក្លាយជាឯករាជ្យផ្នែកហិរញ្ញវត្ថុ ដោយមិនចង់ពឹងអ្នកណាម្នាក់ឡើយ។ រហូតដល់ពេលខ្លះធ្វើឱ្យអាយុកាន់តែច្រើន ប៉ុន្តែពួកគេនៅតែមិនខ្វល់ ឬធ្វើតាមដំណើរដែលបានកើតឡើងតាមធម្មជាតិ ។ ដូច្នេះសរុបមក មនុស្សដែលមានស្ថេរភាពហិរញ្ញវត្ថុ និងមានគោលដៅច្បាស់លាស់ ឬមានអ្វីៗគ្រប់យ៉ាង គឺមិនសូវមាននរណាម្នាក់ហ៊ានចូលក្បែរឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4zHnX_9z4a81-VghHFnhfm-IHYzAjunLaIZ8PT7BZOSUtY9uLUt3fqAGxgZsF10MJ6XF4OkvfhwoQlen-RVAyD8saUCPgE1Mxgz3ufBYYsz9SU9uQ-UuDDut3neY2KOwOdXudWRKeDqaZRSFlII5dqHrV2XDVYwX54cAS0ZHdqv7Fu_svM6QUqQLQeuAR/s960/image_2025-02-20_13-42-15.png
២.ចង់បានភាពល្អឥតខ្ចោះ៖ អាចនិយាយបានថា អ្នកក៏ជាមនុស្សមានមន្តស្នេហ៍ មានគេទាក់ទងច្រើនដែរ ប៉ុន្តែអ្នកបានបដិសេដ ដោយសារអ្នកចង់បានមនុស្សដែលល្អឥតខ្ចោះ ឬមនុស្សក្នុងក្តីស្រម៉ៃ។ ជាការពិតណាស់នៅលើពិភពលោកយើងមិនមាននរណាម្នាក់ល្អឥតខ្ចោះឡើយ ហើយក៏មិនអាចទាញយកមនុស្សក្នុងក្តីស្រម៉ៃរបស់អ្នកបានដែរ។ ដូច្នេះអ្នកត្រូវបើកចិត្ត ទទួលយកមនុស្សណាម្នាក់ដែលទំនងសក្តិសមនឹងអ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC36UOhy5VuEnxj4IGWLYd06xWeXVhxtpHRoSVH_8Y8sXWuOrUGhx36eFSRnK8FVffDmRkz2IeG97oEWEcsMLeHOVy6m5NURNaKcnccWdaQRRBuWqOZGkdbY7mwThX8C7ne8xz5h92FjxaTaYOMctaFZmWawd10y4ANkDMdL70IQKl0Rn3GYyJrgGkK28R/s2000/image_2025-02-20_13-42-15%20(2).png

៣.ចូលចិត្តសេរីភាព៖ មនុស្សមួយចំនួនខ្លាចមានចំណងជាប់ជើងធ្វើអ្វីមិនរួច ព្រោះពួកគេចង់បានសេរីភាព ចូលចិត្តភាពសប្បាយរីករាយ និងចង់បានអ្វីដែលជារបស់ខ្លួន ។ ពួកគេមានអារម្មណ៍ថាបើមានគ្រួសារគឺអាចមានការផ្តាច់ចេញពីទំនាក់ទំនងណាមួយ ដូច្នេះពួកគេក៏សម្រេចចិត្តនៅ Single ក្នុងរយៈពេលយូរបន្តទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhkgZPRkIhlQIRSmwJGIUgfs9x9f9ADk-gCTecZWYM8QR4v9A4d5IAvgYc3b7naz0hoiRWncLBc7dWS_v6XjB28TMFCV_WsC_8Zwc7nyDT38RPgIH93bn2er8ugdJ_uZoLAeYszL9j284px5L3BVkfAZl_9UswK_0iH-d6j7Qsy7jhyphenhyphenArWzG7h-AzYZuY8/s1024/image_2025-02-20_13-42-17.png

«សារមន្ទីរឌីជីថលវេទមន្ត» នៅទីក្រុងតូក្យូបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំ

0

សារមន្ទីរសិល្បៈជប៉ុន TeamLab Planets ក្នុងទីក្រុងតូក្យូ គឺជាសារមន្ទីរមួយដែលពឹងផ្អែកលើបច្ចេកវិទ្យាឌីជីថលដ៏ទំនើប និងអន្តរកម្មរបស់អ្នកទស្សនា ដើម្បីបង្កើតបទពិសោធន៍ថ្មី និងប្លែក។ Teamlab Planets គឺជាកន្លែងសិល្បៈមួយនៅចំកណ្តាលទីក្រុងតូក្យូ ត្រូវបានគេស្គាល់ថាជាសារមន្ទីរនៃពន្លឺ ឬជាសារមន្ទីរវេទមន្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkMB13rQVw217dtbxV8WZP64a0r7-x4rbpl0ZBDhmrj7Sk0ozzdXoqcIycN0ayen5OK7PMmXByW8FPynHXNCwyQpxI35KUzlWRs0982cubZi-zXJs20tdRAAfCFjmNX0zidtle66vM-I_InhCKdbL_xs03n-2rMDLsOXYzntmEvHU9I75pgsEp6LjOrIJS/s1280/image_2025-02-20_13-38-23.png

សារមន្ទីរនេះមានទំហំជិត ១,០០០ ម៉ែត្រការ៉េ ដែលមានលក្ខណៈខុសពីសារមន្ទីរបែបប្រពៃណី ដោយសារអ្នកទស្សនានឹងអាចប្រាស្រ័យទាក់ទងគ្នាក្នុងពិភពពន្លឺនៃភ្លើងចម្រុះពណ៌ រួមទាំងរូបភាពដែលផ្លាស់ប្តូរជានិច្ចជាមួយស្នាដៃសិល្បៈផ្សេងៗ។ សារមន្ទីរ TeamLab Planets បានបើកដំណើរការដំបូងក្នុងឆ្នាំ ២០១៨ ហើយជិត ៨០% នៃអ្នកទស្សនាគឺជាជនបរទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIomm_BJMoBTLuYPvibvYLgvcA4HuupmbiNLn9NGwP3dFdWNR8pwQcmYfLwP-CZEdpNKZ1AjOf6HbhyphenhyphendtJ8CQcNwtt8l5lIFd2MSE26-gi93lr7rYfifXqayBKrw7_5C7-rqMiHvHcp5BEGj_gyqiy3kpV7A74axcX3hNXIpvMcjqpd1MsSNO0U-ch7Tkr/s3840/image_2025-02-20_13-38-24.png
នេះបើយោងតាមការចុះផ្សាយរបស់ប្រភពព័ត៌មាន The Straits Time បច្ចុប្បន្នសារមន្ទីរ TeamLab Planets គឺបានទាក់ទាញការចាប់អារម្មណ៍ពីសំណាកភ្ញៀវទេសចរជុំវិញពិភពលោក ដោយអ្នកទស្សនាជាច្រើនបានមកទីនេះជារៀងរាល់ឆ្នាំ។ សារមន្ទីរសិល្បៈជប៉ុនឌីជីថល បានផ្តល់ឱ្យអ្នកទស្សនានូវមានភាពសប្បាយរីករាយ និងជំរុញអារម្មណ៍របស់ពួកគេឱ្យផ្តិតយកបទពិសោធន៍ថ្មីមិនធ្លាប់មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiHzb5g9fAgdUQ4VohYi0yH4j_b3eACx4e-AhbZiJLUnk8ozw8t1OP7DCgWDqDchNuVZub0BHtCru6R2NA9OraloIyPs185aPrEsQn-R9hR0IKR62drwqEUIhMBUIBsidL3wAm1W6HBljh18S0oYUmQZYCbCgj9NTLGAQ1HbrbbMrhzu81mdcm-rVxkb_D/s1200/image_2025-02-20_13-38-29%20(2).png

សារមន្ទីរនេះមានកន្លែងប្លែកៗជាច្រើនសម្រាប់ភ្ញៀវទេសចរដើរកាត់ទឹក ឬជ្រមុជខ្លួននៅក្នុងស្នាដៃសិល្បៈ។ ដូច្នេះកន្លែងនេះគឺមានភាពល្បីល្បាញខ្លាំងដោយសារស្នាដៃសិល្បៈដ៏ធំរបស់វាដែលមានឈ្មោះថា “The Universe of Fire Drops Falling from the Sky” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJlRbBPppX9uETzRpAnsevjmprho4oC2K_86jti96fvUlD-mL9DcO7InmgNJR2QnlOHDkuRJHD_BNBDJmIVHOMbVNuFKH3LOKXxr_t6yKa0LycRSokf0o0igbN5mxAzNeVwtIHax_mk_ZL6Z1GiRxGBbMNSGFNpmB6-jsvei6SFqcfMNWm_HpJ9BKdMXjI/s1000/image_2025-02-20_13-38-29.png

ហេតុនេះការចូលទស្សនាសារមន្ទីរ TeamLab Planets សម្រាប់មនុស្សពេញវ័យគឺ ២,៣០០ យ៉េន (ប្រមាណជាង ១៥ ដុល្លារក្នុងម្នាក់)។ អ្នកទស្សនាក៏គួរតែកក់សំបុត្រជាមុនតាមរយៈគេហទំព័រមុនថ្ងៃចូលទស្សនាដើម្បីកុំឱ្យរងចាំយូរ។ សំបុត្រក៏មានលក់ផ្ទាល់ដែរ ប៉ុន្តែអតិថិជនត្រូវរង់ចាំយូរ ជាពិសេសថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យនានា ខណៈពេលវេលាតម្រង់ជួរអាចជិតពីរម៉ោងឯណោះ៕

«ប្រាសាទតាមាន់» ជាមរតកដូចតាខ្មែរដែលកូនចៅជំនាន់ក្រោយមិនគួររំលង!

0

«ប្រាសាទតាមាន់» ដែលមានទីតាំងស្ថិតនៅលើភ្នំដងរែក ភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ និងមានចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រពីទីរួមក្រុងសំរោង គឺជាប្រាសាទដ៏ល្អឯកមួយ ដែលដូនតាខ្មែរយើងបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ប្រាសាទដ៏អស្ចារ្យនេះមានទំហំ ៦០មX៦០ម សាងសង់អំពីថ្មភក់ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) និងឧទ័យទិត្យវរ្ម័នទី២ (១០៥០-១០៦៦) នាសតវត្សទី ១១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះសីវៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHMhiCRsznAvFSmx8ntriPzJCTBnXYbVeZ4RJiRrfyp8Plt_cz7VWZVkOYlVVM7MjKGj04j6HZx499ZGzgtJddUafJoZVYRbtx3abFpgsnwQ5iATyynq9y_mXJzuQdgaiO8MhkkC-IzoXToApUaXUIIbsA_I9N41Fn54WnskKfcrLmSgCpUjhOSPmhs30j/s1200/image_2025-02-20_11-27-35%20(2).png

ប្រាសាទតាមាន់កំពុងរង់ចាំវត្តមានរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនានូវក្បាច់ចម្លាក់ដ៏ល្អវិចិត្យ ដែលស្ថិតនៅតំបន់ព្រំដែនថៃ ក្នុងភូមិសាស្ត្រនៃខេត្តឧត្តមានជ័យ។ នៅតាមបណ្តោយព្រំដែនកំពុងដង្ហោយឱ្យប្រជាពលរដ្ឋ កុំបំភ្លេចប្រាសាទបុរាណខ្មែរដ៏ស្រស់ស្អាតមួយនេះឱ្យសោះ។ ប្រាសាទតាមាន់ គឺមានស្ថាបត្យកម្ម និងរចនាបទល្អ មិនចាញ់ប្រាសាទមួយចំនួននៅតំបន់អង្គរឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj25Ob-rU0a1VYZvfKOCuSIpI-RzNd1lDS9UYXJOIq43Sw5K3gU88IcwIn8KLcriKl5KTofVJVUwf4StYAB0l9-TaJGGDtYzO_i-coJqSW_JkS3h7vqfXnFsB1KtMu-TM0bogwhyyLUxb-i8VhOnpYlh42uofQlh7_A2dP6NDg7wy9oBp_nTDuCJQAJlxP/s1024/image_2025-02-20_11-27-35.png

អាស្រ័យហេតុនេះ សូមបងប្អូនភ្ញៀវទេសចរទាំងអស់អញ្ជើញទៅលេងឱ្យបានម្តងក្នុងមួយឆាកជីវិត ឬក៏បង្កើតកម្មវិធីផ្សេងនៅទីនោះដើម្បីបានស្គាល់ប្រាសាទផង ស្គាល់ភូមិសាស្ត្រ និងស្គាល់ទីតាំងច្បាស់ផង ហើយក៏បានដឹងពីស្ថានភាពពិតនៅតាមបណ្តោយព្រំដែនផងដែរ។ បច្ចុប្បន្នប្រាសាទនេះគឺមានសភាពការណ៍ប្រក្រតីជាធម្មតា ក៏ដូចជាមានសុវត្ថិភាពល្អ មិនមានការប៉ះពាល់សម្តីរវាងខ្មែរ និងថៃនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipRi39vK8OMQB1rUK6VtFQCbKQgJNRp-SEXwmDepKp8kDacPAbOAE7eazuCIlQhMyS1RYsIkXArsPR_L3ZPstYvgCq4guv5YmxwGZYBBmIg-SMnZ4gAHvJfbgcAv5H901MZazn6LiHiNZlqYeP8wbq4maqnJ32MOyUAtzNFZMKb8fpDzURl40lEdF1tL0-/s720/image_2025-02-20_11-27-38%20(2).png

សូមបញ្ជាក់ដែរថា ប្រាសាទតាមាន់ កាលដើមឡើយមានឈ្មោះថា «ប្រាសាទវេទមន្ត» លុះក្រោយមកក៏ក្លាយជា ប្រាសាទតាមាន់រហូតមកដល់សព្វថ្ងៃនេះ។ ដូច្នេះដើម្បីទៅដល់ទីតាំងនេះ ភ្ញៀវទេសចរមិនចាំបាច់បារម្ភថាផ្លូវលំបាកទេ ព្រោះបច្ចុប្បន្នផ្លូវឡើងទៅប្រាសាទ ក៏បានធ្វើថ្មីអាចបើកបរបានដល់កំពូលភ្នំតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPzUM8WSSW1dlZXJvqQ068J6gS-zEzLdku4wDvNWxaTxa8pRKsHEmMlcgLsjnolP0p8teAvYFq09U-7pGSwQieojxlvwjTeLmWq0biO-ZfdyGWaWWVpDwNBmn5dlEbkjmqRCD1PtYMKDDtXv56T_sD0fWp8QPH8aRLNseODN-W6HO7Jl7kNtv1_b-Rp2Pu/s800/image_2025-02-20_11-27-38.png

អូស្ត្រាលីសម្រេចចិត្តសម្លា.ប់ ត្រីបាឡែនខ្មៅជាង៩០ក្បាល ក្រោយទឹករលកបោកបក់មកជាប់លើខ្សាច់

0

ប្រទេសអូស្ត្រាលី ៖ សារព័ត៌មានបរទេសរាយការណ៍ថា ទឹករលកបានបោកបក់ត្រីបាឡែនខ្មៅជាង៩០ក្បាលមកជាប់លើឆ្នេរខ្សាច់កោះ Tasmania ហើយពួកវាពុំអាចត្រឡប់ទៅសមុទ្រវិញ ។ ភ្នាក់ងារទទួលខុសត្រូវសត្វសមុទ្រ ព្យាយាមបញ្ជូនត្រីបាឡែនខ្មៅទៅសមុទ្រ ប៉ុន្តែបរាជ័យ ចុងក្រោយ ពួកគេក៏សម្រេចចិត្តសម្លា.ប់ ត្រីបាឡែនខ្មៅជាង៩០ក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6RixqAoUMPvFHLPMThFCDBI2cU9xwEJhy-ywm_hqyo4SNvxpR5vleZpBsD_wdiyvLnnXeXesl0-CBetDws-XcclhwfQk4lJBaDDkNWxna_kahCkqewz1X7FZRchn9OPqSyb8A0LolmakM2UsnRFloacximC4MirQTZcyHENk-W1LbOV7ybsP1MUcxS8Bn/s1920/image_2025-02-20_11-15-20%20(2).png

ភ្នាក់ងារទទួលខុសត្រូវសត្វសមុទ្រឱ្យដឹងថា ត្រីបាឡែនខ្មៅមួយហ្វូងមានចំនួន១៥៧ក្បាល ត្រូវបានទឹកសមុទ្របោកបក់មកជាប់លើឆ្នេរខ្សាច់ក្បែរទីក្រុង Arthur River ស្ថិតនៅភាគពាយ័ព្យកោះ Tasmania ប្រទេសអូស្ត្រាលី ។ ក្រោយមក ត្រីបាឡែនបានងាប់អស់ជាង៦០ក្បាល ហើយភ្នាក់ងារទទួលខុសត្រូវសត្វសមុទ្របានព្យាយាមជួយត្រីបាឡែនផ្សេងទៀតបញ្ជូនទៅសមុទ្រវិញ ប៉ុន្តែបរាជ័យ ទើបពួកគេសម្រេចចិត្តសម្លាប់ត្រីបាឡែនជាង៩០ក្បាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfZaQbd0Q1oU5FM-wPF3H4Zywrxav_h7ZWcBrFIb1T93Soy7P_RXWxqDKDC5DOI_aVomQatY1ccn9OH3fHujyhesZj-A3_7T6TSNQIiQ6NkYpw52QREriVMPcZpG5XpCZ9PMtnrmL0nlDe8wzJQY9eP6AYK8tsJNCZb542BA95U-Ng1rSzV9lkMT6ScxpL/s1200/image_2025-02-20_11-15-20.png
ទឹករលកបានបោកបក់ត្រីបាឡែនខ្មៅមួយហ្វូងនេះមកជាប់លើឆ្នេរខ្សាច់ ប្រមាណ៤៨ម៉ោង ទើបធ្វើឱ្យត្រីងាប់ជាបន្តបន្ទាប់ ខណៈត្រីនៅសេសសល់មានអាការៈទ្រុឌទ្រោមយ៉ាងខ្លាំង ។ ការជួយត្រីទាំងនេះបញ្ជូនទៅសមុទ្រ គឺពិបាកណាស់ ដោយសារឆ្នេរខ្សាច់នោះនៅឆ្ងាយពីទីក្រុងរហូតដល់៣០០គីឡូម៉ែត្រ ដែលពិបាកដឹកជញ្ជូនឧបករណ៍ជួយសង្គ្រោះត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5wBNw8bJp1gQiMtDmAIF31iW4_h4wqYIhvC5J7WmO8pmxePxvQFkH9XpcxTSzh2EJKkWFoj2yxuIZZI4ugecaLwIkVmQurDcxjV-PTtUJyAZTFvhzlLCC9TBQYOhMvlC-EFZShuhnNyKQZGQGjX6HWIBVngcmzhkR-T-Pkcveth5vT0IVH3sLxsqGBfl_/s720/image_2025-02-20_11-15-22%20(2).png

លោកស្រី Shelley Graham មន្ត្រីគ្រប់គ្រងសត្វព្រៃ និងឧទ្យាននៅកោះ Tasmania និយាយថា ភ្នាក់ងារទទួលខុសត្រូវសត្វសមុទ្របានព្យាយាមជួយនាំត្រីបាឡែនខ្មៅ២ក្បាលទៅសមុទ្រវិញ ប៉ុន្តែពុំអាចធ្វើបាន ដោយសារពួកគេរំកិលខ្លួនឡើងលើគោក ។ ទោះព្យាយាមជួយយ៉ាងណាក៏ពុំសម្រេច ទើបយើងសម្រេចចិត្តសម្លាប់ពួកវាជាជម្រើសចុងក្រោយ ពីព្រោះបើពួកវាជាប់លើខ្សាច់យូរថ្ងៃ វាកាន់តែឈឺចាប់ខ្លាំងដែរ ។ ពេលសម្លាប់ពួកវារួច យើងនឹងប្រមូលខ្មោចត្រីទៅកប់នៅកន្លែងណាមួយកុំឱ្យប៉ះពាល់ពលរដ្ឋនៅម្តុំនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg28SklhENB3XH7zNzWf4W8LTTTrgTxHijhG9LME7dHPDP4si4Xk-qekmNMbVSH5UscjU8_qlUjIRIXePkEx3zR2bPHIuK9QPAP69pQ5uKdI6WyIcmleHy8BZatAxY9g_fhcxSgE8_Ikcl96xKadZ7DsWDlki9JPSIgvKPF0cOTMZU7YwPOm7mVrdBAlN6g/s800/image_2025-02-20_11-15-22.png

ប្រទេសអូស្ត្រាលីធ្លាប់ជួបបញ្ហាត្រីបាឡែនខ្មៅជាប់លើខ្សាច់ជាច្រើនលើក ហើយភាគច្រើនកើតឡើងនៅកោះ Tasmania បរិវេណឆ្នេរខ្សាច់ខាងលិចកោះ ។ កាលពីឆ្នាំ២០២០ ទឹករលកបានបោកបក់ត្រីបាឡែនជាង៤៧០ក្បាល មកជាប់លើឆ្នេរខ្សាច់ Macquarie ហើយងាប់អស់៣៥០ក្បាល ។ ក្រោយមក នៅឆ្នាំ២០២២ ទឹករលកបានបោកបក់ត្រីបាឡែន២៣០ក្បាលទៀត មកជាប់លើឆ្នេរខ្សាច់ដដែល ។ គេអាចហៅត្រីបាឡែនខ្មៅថា False Killer Whale ដែលវាមានទំហំខ្លួនប្រវែង៦ម៉ែត្រ ៕

Kim Sae Ron ជំពាក់បំណុលអតីតភ្នាក់ងារគ្រប់គ្រងជិត៥០ម៉ឺនដុល្លារមុនពេលលា.ចាកលោក

0

គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈនេះ គេបានទម្លាយថាតារាសម្តែងស្រី Kim Sae Ron ដែលបានទទួលមរណភាពក្នុងវ័យ២៤ឆ្នាំកាលពីថ្ងៃទី១៦ ខែកុម្ភៈ បានជំពាក់បំណុលគេយ៉ាងខ្លាំង ចំនួន ៧០០ លានវ៉ុន ប្រមាណជាង៤៨ម៉ឺនដុល្លារដល់អតីតភ្នាក់ងាររបស់នាងគឺ Gold Medalist ។ បំណុលនេះកើតចេញពីការផាកពិន័យ និងការទូទាត់សំណងទាក់ទងនឹងឧបទ្ទវហេតុបើកបរក្នុងស្ថានភាពស្រវឹងដែលនាងបានបង្កឡើងក្នុងខែឧសភា ឆ្នាំ ២០២២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3U03TqWXF4lUdZPhyphenhyphenbmGAUGBtHczCjr_7eiBCYPEiDcmDrwzea0GrbTBqiyyOhA4Znj97lvmmSXJwb6VzWu7wKkTcqq0om3uFufwlr7JDEJDtyhxZNAjsnl8lpbqBQN6WTda_Ao0IW1EO1cJNtyTx4Bf6uC62IWpmwqjOUVhXEuD26nzzSoByipSSR81l/s1000/image_2025-02-17_09-53-20%20(3).png
ហេតុការណ៍បានកើតឡើងនៅ Gangnam ទីក្រុងសេអ៊ូលដោយ Kim Sae Ron បានបុកដើមឈើ បង្កាន់ដៃផ្លូវ និងម៉ាស៊ីនភ្លើង ខណៈពេលកំពុងបើកបរក្រោមឥទ្ធិពលស្រវឹលដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីដ៏ធំ ដែលប៉ះពាល់ដល់អាជីវកម្មក្នុងស្រុក។ ឧប្បត្តិហេតុនេះនាំឱ្យមានការទាមទារសំណង។ លើសពីនេះ Kim Sae Ron ប្រឈមមុខនឹងការពិន័យយ៉ាងធ្ងន់ធ្ងរចំពោះការបំពានលើកិច្ចសន្យាផ្សាយពាណិជ្ជកម្ម និងរឿងភាគរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEvfSgbF0tEVYK5LdR75uADgA4Xls9LIsofGT-I3fVyYEaExqUOYJAKJ1WPPmv3cj3M7tf4dNv18b8bVFvUGwtGWw3vYzemY9tzam5rvtxSFEwchHpTTVmGWJqHR0KSvDJSeisYqnwbjnlsNmUxr2it8tH3z6bguXguqyBLNLtN8oXeKqZM7pWGzBGtXbG/s819/image_2025-02-17_09-53-20.png
យោងតាមប្រភពនៅក្នុងឧស្សាហកម្មកម្សាន្ត Kim Sae Ron បានស្នើសុំពេលវេលាបន្ថែមពីភ្នាក់ងាររបស់នាង ដោយលើកឡើងពីបញ្ហាហិរញ្ញវត្ថុ និងសន្យាថានឹងសងបំណុលទាំងស្រុង។ ទោះជាយ៉ាងណា នាងមិនអាចបំពេញតាមការសន្យារបស់នាងមុនពេលនាងស្លាប់ដោយមិនទាន់ពេលវេលា។ Kim Sae Ron ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះរបស់នាងក្នុងទីក្រុង Seongdong-gu ទីក្រុងសេអ៊ូល វេលាម៉ោងប្រហែល៤ និង៤៥ នាទីល្ងាចថ្ងៃទី ១៦ ខែកុម្ភៈ។ មិត្តភ័ក្តិម្នាក់ដែលបានណាត់ជួបជាមួយតារាស្រីរូបនេះបានរកឃើញនាង ហើយបានជូនដំណឹងដល់ប៉ូលិស។ ពុំមានលិខិតអត្តឃាតត្រូវបានគេរកឃើញនៅកន្លែងកើតហេតុទេ ហើយការសម្រេចចិត្តធ្វើកោសល្យវិច័យក៏មិនត្រូវបានគេបង្ហើបឱ្យដឹងដែរ ដោយស្របតាមការចង់បានរបស់ក្រុមគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6pslgWG2kolvC58OXmDGfEnttpXwljm4SIxtjBp78muQhyOY-jAT4cC_yXuDkwHCEnlASXMGYttNclHLbmEAQblrBvW-wWiaouC5YRqey_qRsMn37REIKbdmvCslRtJUzI3gbbi_AAkbsaFJRkPvcKv19iTq8hIXpoC3fXiaFGcbdDtJvQNqdGzn7BECN/s812/image_2025-02-17_09-53-21.png

នៅខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីកិច្ចសន្យារបស់នាងជាមួយក្រុមហ៊ុនគ្រប់គ្រង Gold Medalist បានផុតកំណត់ Kim Sae Ron តាមសេចក្តីរាយការណ៍បានសន្យាថានឹងសងបំណុលចំនួន ៧០០លានវ៉ុន ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងអាជីពរបស់នាងធ្លាក់ចុះ ហើយរូបភាពសាធារណៈរបស់នាងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ តារាស្រីរូបនេះងាកមករកការងារក្រៅម៉ោងនៅហាងកាហ្វេ និងសាលាសម្ដែង ខំប្រឹងធ្វើការដើម្បីតែសងបំណុល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwTutiGU_jaab5szN3M6jtJ0-tp5jusxQpqA0KVOZCDHM9001HHXDQVAHQDEUc0bBXhmlIsGpqKFpt-OHR91xGNjNJkz6d4bStv_dNkRfceRA3YK0ciX1GeL_LRtQf3g2GrqLy8KOhoPrd5Xjmubfyalrd1DEfrtzpzv0yR-9B4-RBG4X0lqOi0PB7mXCI/s1601/image_2025-02-17_09-53-23.png
ខណៈដែលការសងបំណុលរបស់នាងនៅតែបន្តពន្យារពេលក្រុមហ៊ុន Gold Medalist បានផ្ញើសេចក្តីជូនដំណឹងផ្លូវច្បាប់ទាមទារឱ្យសងប្រាក់ដែលនាងជំពាក់។ ដោយសារមូលនិធិរបស់ក្រុមហ៊ុនត្រូវបានខ្ចីទៅនាង ការខកខានក្នុងការសងបំណុលអាចចាត់ទុកថាជាការរំលោភលើកាតព្វកិច្ច។ ការទាមទារសំណងរបស់ភ្នាក់ងារនេះនៅតែមិនទាន់ដោះស្រាយនៅឡើយ៕