ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសបានរាយការណ៍ពីស្ថានការណ៍ភ្លើងឆេះព្រៃនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ដែលកើតឡើងតាំងពីថ្ងៃទី២២ ខែមីនា កន្លងមក បណ្តាលឱ្យមនុស្សស្លា.ប់ រហូតដល់៣០នាក់ និងបំផ្លា.ញលំនៅឋានពលរដ្ឋ ព្រមទាំងវត្តកូអ៊ុនសា ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺរហូតមកដល់ចុងខែមីនានេះ សមត្ថកិច្ចបានចា.ប់ ខ្លួនបុរសម្នាក់ អាយុ៥៦ឆ្នាំ ដោយសារសង្ស័យថា គឺជាដើមហេតុធ្វើឱ្យភ្លើងឆេះព្រៃខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ។
សមត្ថកិច្ចនិយាយថា បុរសចំណាស់បានធ្វើពិធីគោរពដូនតារបស់ខ្លួននៅផ្នូរ និងដុតដើមឈើនៅក្បែរផ្នូរ ក្នុងទីក្រុងអឺយសង ខេត្តខាយ៉ងសាំងខាងជើង រួចហើយ ភ្លើងក៏បានឆេះរាលដាលយ៉ាងឆាប់រហ័សទៅដល់ទីក្រុងជាច្រើន ។ ប៉ុន្តែបុរសរូបនេះបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់របស់សមត្ថកិច្ច ។ រីឯកូនស្រីប្រាប់ថា ឪពុករបស់ខ្លួនបានដុតមែកឈើនៅលើផ្នូរ ហើយខ្យល់បក់ខ្លាំង ទើបបណ្តាលឱ្យភ្លើងឆេះបែបនេះ ។

ភ្នាក់ងារព្រៃឈើកូរ៉េខាងត្បូងឱ្យដឹងថា ពួកគេអាចគ្រប់គ្រងស្ថានការណ៍ភ្លើងឆេះព្រៃនៅខេត្តខាយ៉ងសាំងខាងជើង កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ប៉ុន្តែស្រាប់តែភ្លើងបានឆេះរាលដាលម្តងទៀតនៅព្រលប់ថ្ងៃទី២៩ ខែមីនា ។.png)
រយៈពេល៩ថ្ងៃកន្លងមកនេះ ភ្លើងបានបំផ្លាញព្រៃឈើរបស់កូរ៉េខាងត្បូង អស់ចំនួន៤៨,០០០ហិកតា ឬស្មើនឹង៩០% នៃផ្ទៃដីទីក្រុងសេអ៊ូល ។ រីឯចំនួនមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃបានកើនឡើងរហូតដល់៣០នាក់ ខណៈលំនៅឋានពលរដ្ឋប្រមាណ ៤,០០០ខ្នង ត្រូវបានភ្លើងបំផ្លាញគ្មានសល់ ។ ក្រៅពីនេះ អគារមួយចំនួនក្នុងវត្តកូអ៊ុនសា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក៏រងការខូចខាតដែរ ។

ចំណែកភ្លើងឆេះព្រៃនៅតំបន់សាន់ឆង ខេត្តខាយ៉ងសាំងខាងត្បូង គឺភ្លើងបានរាលដាលទៅដល់ឧទ្យានជាតិខៅជិរី ហើយភ្នាក់ងារពន្លត់ភ្លើងអាចគ្រប់គ្រងស្ថានការណ៍ក្នុងតំបន់ភាគច្រើន ។ ប៉ុន្តែភ្នាក់ងារបានព្យាយាមពន្លត់ភ្លើងដែលនៅសេសសល់ ស្មើប្រមាណ២០០ម៉ែត្រ ។ ជាមួយគ្នានេះ សមត្ថកិច្ចនឹងស៊ើបអង្កេតរួមគ្នាជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រព្រៃឈើជាតិ, ការិយាល័យវិទ្យាសាស្ត្រជាតិ និងភ្នាក់ងារពន្លត់ភ្លើង នាដើមខែមេសា ខាងមុខ ៕










