នៅថ្ងៃទី ២៩ ខែមីនា (ម៉ោងក្នុងតំបន់) Jennie បានចូលរួមក្នុងកម្មវិធី Billboard Women in Music 2025 ដែលធ្វើឡើងនៅរោងមហោស្រព YouTube ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។ Jennie បានស្លៀករ៉ូបពណ៌ក្រហម ដែលរំលេចជាមួយខ្សែកនិងគ្រឿងអលង្ការបន្ថែមពណ៌មាស ដែលបង្កើនភាពទំនើបនៃរូបរាងរបស់នាង។
.png)
នៅក្នុងព្រឹត្តិការណ៍នេះ Jennie ទទួលបានកិត្តិយសជាមួយនឹងពានរង្វាន់ Global Force Award ដែលពង្រឹងឥទ្ធិពលពិភពលោករបស់នាង។ Billboard បានសរសើរនាងដែលបានធ្វើឱ្យមានឥទ្ធិពលយ៉ាងខ្លាំងលើឧស្សាហកម្មតន្ត្រីតាមរយៈប្រជាប្រិយភាពផ្ទុះរបស់នាងក្នុងនាមជាតារាចម្រៀងទោល។ 
ក្នុងពេលទទួលពានរង្វាន់របស់ខ្លួន Jennie បាននិយាយថា «វាពិតជាកិត្តិយសណាស់ ហើយខ្ញុំមានអារម្មណ៍ថាមានមោទនភាពក្នុងការទទួលបានពានរង្វាន់ Global Force Award នៅទីនេះ ក្នុងចំណោមនារីដ៏ស្រស់ស្អាតជាច្រើនដែលជំរុញទឹកចិត្តអ្នកដទៃ»។ «ខ្ញុំទទួលបានការបំផុសគំនិតពីស្ត្រីនៅជុំវិញពិភពលោក ហើយខ្ញុំសង្ឃឹមថានឹងបន្តធ្វើជាមនុស្សម្នាក់ដែលអាចមានឥទ្ធិពលវិជ្ជមានដល់មនុស្សជាច្រើន»។

ជាមួយគ្នានេះ Jennie ក៏មិនភ្លេចពីសមាជិកដទៃទៀតផងដែរ។ នាងបាននិយាយថា « ខ្ញុំចង់យកឱកាសនេះដើម្បីអរគុណទៅកាន់សមាជិក BLACKPINK របស់ខ្ញុំ បើគ្មានពួកគេទេដំណើរមួយនេះក៏មិនបានកើតឡើងដែរ»។

Billboard Women in Music គឺជាពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំដែលទទួលស្គាល់តារាចម្រៀងស្រីដែលមានឥទ្ធិពលបំផុត អ្នកបង្កើត ផលិតករ និងនាយកប្រតិបត្តិ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងឧស្សាហកម្មតន្ត្រី។ ក្នុងឆ្នាំនេះក្រុមចម្រៀងនារី Aespa បានឈ្នះពានរង្វាន់ Group of the Year ៕










