ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បង្ហាញការជឿជាក់ខ្លាំង ថាខ្លួននឹងបន្តកាន់អំណាចជាប្រធានាធិបតីបាន៣អាណត្តិ បើទោះជារដ្ឋធម្មនុញ្ញអនុញ្ញាតឱ្យត្រឹមតែពីរអាណត្តិក៏ដោយ។
ថ្លែងអះអាងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍NBC ដូណាល់ត្រាំ លើកឡើងថា៖”លោកនឹងឈរឈ្មោះបោះឆ្នោតម្តងទៀត ដោយលោកមានវិធីសាស្រ្តរួចហើយ ដើម្បីកាន់តំណែងប្រធានាធិបតីបាន៣អាណត្តិ”។
ចំពោះវិធីសាស្រ្តរបស់ លោកដូណាល់ត្រាំ អាចនឹងបំពានលើវិសោធនកម្មច្បាប់របស់សហរដ្ឋអាមេរិក ដោយច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៥១ ចែងថា៖”មនុស្សម្នាក់មិនអាចជ្រើសរើសឱ្យកាន់តំណែងប្រធានាធិបតីលើសពីរអាណត្តិឡើយ”។
ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ចាំបាច់ត្រូវមានការយល់ស្របយ៉ាងហោចណាស់ពីសមាជិក ២ភាគ៣ នៃរដ្ឋសភា និងព្រឹទ្ធសភា។
គួរបញ្ជាក់ថា នៅក្នុងប្រវិត្តសាសាស្ត្រអាមេរិកមានតែលោកហ្វ្រង់គ្លីនរ៉ូសវែល (Franklin Roosevelt) ម្នាក់គត់ដែលកាន់តំណែងជាប្រធានាធិបតីដល់៤លើក៕










