ផេកព្យាករណ៍ការរញ្ជួយដីដែលមានឈ្មោះ Earthquake News Everyday បានបង្ហាញថា នឹងអាចកើតមានគ្រោះរញ្ជួយដីកម្រិតមធ្យម រឺលើសនេះ នៅក្នុងបណ្ដារប្រទេសមួយចំនួននៅទ្វីបអាស៊ី ដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលអាចនឹងទទួលរងឥទ្ធិពលនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0DZSeht03Z2lKhG88oZlp7P6IMxT03tBIceEZQ88ZQGuVKzbEm_gyWMTG0H7-9btuFCa7QqYn4Od0gUD96EZ9GOn8ZTKXDeddF9c8tkTfMAdgnIEkQ7J9vYs1aRqrJfjF5nI91lH4E6g9xCdqRHJrU53ibcYoOzmM8nmiElEPry0gLz7P-E_JPCyciHSK/s828/photo_2025-04-03_14-51-02.jpg
តាមប្រភព Earthquake News Everyday បានអោយដឹងថា៖ ការព្យាករណ៍កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១ និង ១៥នាទីរសៀល (ម៉ោងនៅឥណ្ឌូណេស៊ី) ដែលគិតចាប់ពីពេលនេះ រហូតដល់៤៨ – ៩៦ម៉ោង និង៧ – ១០ថ្ងៃបន្ទាប់ ថានឹងអាចមានគ្រោះរញ្ជួយដីកម្រិតចន្លោះ ៥.០ ទៅ ៧.២ ហើយប្រទេសមួយចំនួនអាចជួបប្រទះនឹងការរង្គើរដូចជា៖ ឥណ្ឌូណេស៊ី ហ្វីលីពីន តៃវ៉ាន់ សៃប៉ាន រីឯប្រទេសដែលអាចនឹងទទួលរងឥទ្ធិលមធ្យមរួមមាន៖ ប្រទេសឡាវ វោតណាម កូរ៉េខាងជើង កម្ពុជា និងម៉ាឡេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFKJRGIUz1WhplaiNo339d7mNB4nexxXksC1SyH1eB1lIeUOYSR99bnM2X9nbM9iqjfSbF3Cce3t_TQ9bJinBs2iBUTmpflLpulUvsq7UxPRGZpRBVJzAwBmKoO3L8RwWWaGlIRHlL_gJtmUkdQ9iFPVgnOKxiiH91-4vqZhZyNZM-sv8G0z7BVYBi95KU/s1280/photo_2025-04-03_14-51-03.jpg

គួររំលឹកថា កាលពីកន្លងមក មុនពេលមានគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា និងថៃ ផេកEarthquake News Everyday នេះក៏ធ្លាប់បានព្យាករណ៍ និងជូនដំណឹងនៅលើផេករបស់ខ្លួនថានឹងមានការរញ្ជួយដីនៅបណ្ដារប្រទេសមួយចំនួនក្នុងតំបន់ អាស៊ីអាគ្នេយ៍ផង ហើយក្រោយមកប៉ុន្មានថ្ងៃពិតជាមានគ្រោះរញ្ជួយដីកើតមានមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3eitUHMUd04CAPXJv9B3XmEFF0NLeTvXCy1XzSZRvnCB-yDDF87cnNYNHh6zDz1CQIf7v0qhSVGnep-Ivd9lFVr3k418KZ-nftouSBLHNy5sj7stmByEBSkgjkIBlHXK6F94Or4Vf8q34UVmnmr1AfPO_qW3fMHYJTV1ZVwfWgY_yfdgIRGEEBpN9K0DK/s828/photo_2025-04-03_14-51-01.jpg

ទោះជាយ៉ាងណា នេះគ្រាន់តែជាការព្យាករណ៍ទុកមុនដែលមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ ព្រោះការរញ្ជួយដីអាចនឹងកើតមានមែន រឺមិនអាចកើតឡើងបាន ប៉ុន្តែសូមមានការប្រុងប្រយ័..ត្ន ដោយរក្សាគម្លាតសុវត្ថិភាព និងអនុវត្តរបៀបការពារខ្លួននានាតាមការណែនាំ ក្នុងករណីកើតមានគ្រោះរញ្ជួយដីពិតប្រាកដ៕