សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញលិខិតមួយច្បាប់ផ្ញើរទៅកាន់ ឯកឧត្តម ដូណាល់ ជេ. ត្រាំ ដើម្បីស្នើសុំការចរចា ពាក់ព័ន្ធនឹងសេចក្ដីជូនដំណឹងលើការតម្លើងអត្រាពន្ធនាំចេញទំនិញរបស់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqbNSef_yyP7sPTsTSYmkfQz5Y4OEthaQMcrNJPnUZaRbGD2Q54wxQ1Ehf6Hu69Hzhv4IO4LljJDoXwzExsmAiMvbIqOieoD6K-lntQC6KTF7SD6wmIeTkP_t90iEE0Yd0-kGUO2l4Zm8dZS2ruzP3JOGh7OrABX9o1Z1xffSFcQEtQs3NGkU5KjGBd_Qk/s1280/photo_2025-04-05_06-27-35%20(3).jpg

សេចក្តីជូនដំណឹងរបស់សហរដ្ឋអាមេរិកនៅថ្ងៃទី២ ខែមេសា ដែលនឹងធ្វើការតម្លើងអត្រាពន្ធចំពោះប្រទេជាច្រើន ដែលនៅក្នុងកម្ពុជាយើងបានកើនរហូតដល់49%។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4tSa8f5qAhaof_knHarHSnWsfEtdsZ7NJr_D-lIL-35eE12tGnGVGu9jeFNxv0cWnycfK0-s1c33kXVMmqpZNFHu5gs6YxU1ZAFa0nH3gbEKV-euanKfeLEu_7sCa1r9YDPfZh0uFBFjN4qmJncUZ-mjDIbyY6VuxpLRYoDNf4Naw6YL3ym7Zifjgg5Ge/s960/photo_2025-04-05_06-27-35.jpg

គួរជម្រាបថា ការកើនឡើងនៃពន្ធដល់អត្រាកម្រិតនេះ អាចនឹងផ្ដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាមួយផ្នែក ដូចនេះរដ្ឋាភិបាលក៏បានគិតគូររកវិធី និងចេញសេចក្ដីលិខិតស្នើសុំការចរចាដើម្បីបញ្ចុះអត្រាពន្ធ ដែលមានខ្លឹមសារដូចខាងក្រោម៖

ជូនចំពោះ ឯកឧត្តម ដូណាល់ ជេ. ត្រាំ ដើម្បីជាការឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្នុងការដាក់អនុវត្តនូវអត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ, កម្ពុជាសូមស្នើបើកការចរចាជាមួយរដ្ឋាភិបាលរបស់ឯកឧត្តម ក្នុងពេលដ៏ឆាប់បំផុត តាមដែលអាចធ្វើទៅបាន និងសូមស្នើរដ្ឋាភិបាលរបស់ឯកឧត្តម ពន្យារការអនុវត្តអត្រាពន្ធនាំចូលថ្មីនេះ ដោយក្តីអនុគ្រោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilWtV55wRzONXVI9dQKNPKCIhnVHhQbDOaUqUzRNhRbtWTxIZfsWZQmejR4oNyjD9vKoeSumdsrT6yoNJGtOwHSDl3CksIeyKM-Kw8W-7TStCGesU_uUjELReY51SBmC1lM5uIcNXGKD4twR7QvJbwwBv3S-Eo9csFDFH5hInUlQh_tlovTtrzGXN_PbXV/s1280/photo_2025-04-05_06-27-35%20(2).jpg

សម្ដេចនាយករដ្ឋមន្រ្តីក៏បានបន្ថែមទៀតថា ៖ ខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។

ក្នុងស្មារតីនេះ ខ្ញុំបានប្រគល់ភារកិច្ចជូនរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ខ្ញុំ ធ្វើការទាក់ទង ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិករបស់ឯកឧត្តម ដើម្បីអនុវត្តកិច្ចការនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYcIzHGvtxJOmckV0st9M-W9H2jhXLOaEDeX3vIaAp5CRfZu-ScorC4Ja25G6GR1CQPOqmrwAP96RH6fO9dVf59Cf6S2WMJFbEUuHUQH9N7IudCD8NtdDnLPkkexGGZK2kWB7qLHLvxqf8V2f9dHXBp950sc2v9s_InxclH13D9wy353mItv0jwn8vt7jz/s1000/photo_2025-04-05_06-27-36.jpg

សម្ដេច ហ៊ុន ម៉ាណែតក៏បានគូសបញ្ជាក់៖ កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសន្ទនា ក្នុងន័យស្ថាបនា និង ប្រកបដោយលទ្ធផលផ្លែផ្កា ជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត សំដៅឱ្យប្រជាជាតិ និង ប្រជាជនយើងទាំងពីរ អាចទទួលបានផលប្រយោជន៍ជាក់ស្តែង ពីទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់នេះ។

យ៉ាងណាមិញ បន្ទាប់ពីការចេញលិខិតស្នើសុំការចរចា កម្ពុជាកំពុងរង់ចាំការឆ្លើយតបវិញពីសំណាក់សហរដ្ឋអាមេរិក វិញ ដោយសង្ឃឹមថានឹងមានការបន្ធូរបន្ថយអត្រាពន្ធអោយបានត្រឹម 35% រឺទាបជានេះ៕