ប្រទេសវៀតណាម ៖ នាដើមខែមេសា ឆ្នាំ២០២៥ សារព័ត៌មាន Reuters រាយការណ៍ថា SpaceX គឺជាក្រុមហ៊ុនអាមេរិកផ្តល់សេវាអ៊ីនធើរណេតតាមផ្កាយរណប Starlink ត្រៀមបង្កើតស្ថានីយនៅទូទាំងប្រទេសវៀតណាម យ៉ាងហោចណាស់១៥កន្លែង ហើយក្រុមហ៊ុនរំពឹងថា ការបង្កើតស្ថានីយនឹងរួចរាល់ក្នុងចន្លោះពីខែឧសភា ដល់ខែមិថុនា ។ ក្រុមហ៊ុន SpaceX នឹងដំណើរការសេវាអ៊ីនធើរណេតតាមផ្កាយរណបនៅវៀតណាមនាពេលឆាប់ៗនេះ ក្រោយពីមានការស្នើសុំពីរដ្ឋាភិបាលវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVf5bxrUurB6ocMjCorSNxNezNgKth78yh268FJjYBWPh7-naswb1e5yNFRjp6jvOIquk4eKdPdnV-Bh8ZkHJ2v5fUzPkn1gyfgODiNiSgLblO0MCnNl0o9nCkQ8d2bJw6ce4ReZN6tmHsmEoXWNbp029lupgL64I4kPLd3A_OpThGTocPnxK1tqsH_6vH/s900/image_2025-04-07_08-39-08.png

ការវិនិយោគរបស់ក្រុមហ៊ុនអាមេរិក SpaceX គឺស្របតាមគោលបំណងរបស់រដ្ឋាភិបាលវៀតណាម ពីព្រោះក្រុមហ៊ុននេះជារបស់លោក Elon Musk មនុស្សជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិក ស្របពេលវៀតណាមក្លាយជាប្រទេសគោលដៅមួយក្នុងតំបន់អាស៊ាន ដែលប្រធានាធិបតីអាមេរិក លោក Donald Trump ដំឡើងពន្ធលើទំនិញនាំចូលខ្ពស់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiheFk5qhIK4GOOoWbQCSz1z6qnrsLKi0TxmKKl1Q95u0HHTK3IF9zF3niuR6lpeJACxsb3smdtxoQLnH5xgFWvFmGjCa-IqW3VlyhQg_puxm56To5DuCltWyTEzu7xJa2JGNXLYoJRa9Q0Gavbcrzp4PVULM8rsNGqhhsuGXpPjnG9RNCoVdYieqVeOp13/s1280/image_2025-04-07_08-39-02.png

តាមការចុះផ្សាយរបស់សារព័ត៌មាន Reuters គឺរដ្ឋាភិបាលវៀតណាមបានស្នើសុំឱ្យក្រុមហ៊ុន SpaceX ចូលមកវិនិយោគបង្កើតស្ថានីយសេវាអ៊ីនធើរណេតតាមផ្កាយរណប Starlink នៅប្រទេសវៀតណាម ។ ហេតុនេះ ក្រុមហ៊ុន SpaceX នឹងបង្កើតស្ថានីយនៅទីក្រុងដាណាង ព្រមទាំងបង្កើតស្ថានីយបន្ថែមទៀត យ៉ាងហោចណាស់១៥កន្លែង នៅទូទាំងប្រទេសវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEist2xt13Fx6IEWVz8UDCqcXj6m03Im3pbAtJSKQIliIp0fnZLB00j9NTg-Z02Q3oaZSp4S8Pw8HF1pNcctjRo4CgtRBQWIYwfUdGje-I_VP_cVs3EpEcAnt42qkiG-UWxxZqsC4_2eQn7NmYWhg9JLfpT-y6toUu5q0HtHBuADR7SfMVxQMSzWHOPQWyan/s1866/image_2025-04-07_08-39-03.png

គេពុំទាន់ដឹងច្បាស់ថា តើបច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមនឹងប្រាកដប្រជា ជាមួយក្រុមហ៊ុន SpaceX ដែរឬទេ? ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump បានដំឡើងពន្ធខ្ពស់លើទំនិញនាំចូលពីវៀតណាម ស្មើរហូតដល់៤៦% ។ ប៉ុន្តែបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស គឺរដ្ឋាភិបាលវៀតណាមនឹងអនុញ្ញាតឱ្យក្រុមហ៊ុន SpaceX ផ្តល់សេវាអ៊ីនធើរណេតតាមផ្កាយរណប Starlink សម្រាប់ពលរដ្ឋវៀតណាមរស់នៅតំបន់គ្មានសេវាអ៊ីនធើរណេត ក្នុងដំណាក់កាលដំបូងមិនលើស៦សែននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5LNMfchInlevhjbUMnKhLy1t31Ok-3jS227gQqBialZA5bLNnHV_OWuze9m6xr7YouHb26Q-ch8zlJr6WJcMRxbQIu3a8uSNrb0j6KZkx9oVdWNsbywxl6fAA1pHMT_H1jvTn2jLHihyphenhyphensTyxmD5_CVuADZ4n6b3D47hsEv3B8etCjAazfM0XF2JHMgNwv/s1850/image_2025-04-07_08-39-05.png

ក្រៅពីនេះ រដ្ឋាភិបាលវៀតណាមនឹងអនុញ្ញាតឱ្យលោក Elon Musk ផ្តល់សេវាអ៊ីនធើរណេតតាមផ្កាយរណប Starlink នៅវៀតណាម រយៈពេល៥ឆ្នាំ ដើម្បីសាកល្បងគម្រោងអ៊ីនធើរណេត ព្រមទាំងលើកលែងច្បាប់រារាំងជនបរទេសកាន់កាប់អាជីវកម្មផ្តាច់មុខនៅវៀតណាមផងដែរ ។ ក្រុមហ៊ុន SpaceX មានគម្រោងវិនិយោគនៅវៀតណាម ស្មើទឹកប្រាក់១ពាន់៥រយលានដុល្លារអាមេរិក ហើយក្រុមហ៊ុននេះក៏មានគម្រោងផ្លាស់ប្តូរទីតាំងប្រតិបត្តិការផ្នែកខ្លះរបស់ខ្លួនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ផងដែរ ៕