Home Blog Page 592

វណ្ណដា លេចមុខលើផ្ទាំង LED ដ៏ធំនៅជប៉ុន ខណៈគេហទំព័រ Billboard របស់អាម៉េរិកចុះផ្សាយ

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមបានបង្ហាញឱ្យឃើញពីទិដ្ឋភាពនៅប្រទេសជប៉ុនពីរូបភាពរបស់ វណ្ណដា លេចមុខនៅលើផ្ទាំង LED ក្នុងបទចម្រៀងសហការ៥ប្រទេសរួមគ្នា។ លើសពីនេះ Billboard គេហទំព័រដ៏ធំមួយរបស់អាម៉េរិកក៏បានចុះផ្សាយពីបទ «ASIAN STATE OF MIND» និងរៀបរាប់ពីប្រវត្តិ វណ្ណដា ដែលបានណែនាំតន្ត្រីខ្មែរនៅលើឆាកពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtAVlo-ooPdR335j7JxNPPwj9zzU-e0MDp64BalKGW3MpxyzO4kyAr3iUwoYJSU51BKLNzJiFZHyVCyUY4JgmtcMPCFc1YxG0QcE_XwHyHalV3Nlu5a0gGtcJyzYozkcPwidtaAYXUYjAIdulPnIc3wE1yHO0yMjFp7rwVwRnXeDRxN6a-4nH6ykTXNAOQ/s1608/481177671_1184864916325986_8711678725091927390_n.jpg
នៅលើទិកតុកបានបង្ហាញឱ្យឃើញថាបទ «ASIAN STATE OF MIND» ពីតារារ៉េបជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌា និងប្រទេសកម្ពុជាអណ្តែតឡើងនៅលើផ្ទាំង LED ដ៏ធំក្នុងប្រទេសជប៉ុន។ តាមការចែករំលែកគឺបានបង្ហាញថា វណ្ណដា លេចឡើងនៅ Shibuya ក្នុងទីក្រុង Tokyo ។ នេះជាលើកទី២ហើយដែល វណ្ណដា បានលេចមុខនៅលើផ្ទាំង LED នៅក្នុងប្រទេសជប៉ុន ខណៈកន្លងមកក្នុងពេលដែលតារាចម្រៀងរូបនេះចេញទៅសម្តែងលើកដំបូងកាលពីខែកក្កដា ឆ្នាំ២០២៣ ក៏មានរូបភាពលោកដូចគ្នាទាស់ត្រង់ថាលើកនេះកាន់តែធំជាងមុននិងឡូយឆាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCbV33py434-ytREPEnx7RtNGrQgAkUcfI9wegbt6h5rIP6cV4Ki5u_3HTZNjQYFH1t3bFavH08E47pieuNlrCHNc6O4E0A_hhofR0B0vhZbBUzaG5ioxKF2zLrjdYox-hbS4cPuI9S9xVgKlzoygvbZ1z5ebTx4dHQxtV3l7Tea23BAsuspqDtYFi8gBZ/s2048/483526825_1194046165407861_7112663486864081314_n.jpg

ជាមួយនឹងការផ្សព្វផ្សាយនៅក្នុងប្រទេសជប៉ុនអ្នកគាំទ្រក៏បានចែករំលែកដំណឹងរីករាយមួយទៀតគឺតារាចម្រៀងរ៉េប វណ្ណដា ដែលបានសហការ៥ប្រទេសរួមគ្នាគឺត្រូវបានគេហទំព័រដ៏ធំ Billboard របស់អាម៉េរិកចុះផ្សាយផងដែរ។ ក្នុងការចុះផ្សាយរបស់ Billboard គឺបានបង្ហាញថាវណ្ណដា កើតនៅក្រុងព្រះសីហនុក្នុងឆ្នាំ១៩៩៧ ទទួលបានជោគជ័យក្នុងការក្លាយជាសិល្បករខ្មែរដំបូងគេដែលមានវីដេអូចម្រៀង Time to Rise ទទួលបានអ្នកចូលមើលជាង ១០០ លានដងនៅលើ YouTube ក្នុងខែតុលា ឆ្នាំ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhglnvajhnXT0bqyoxa-I4KgAreciMgaQxD88jU8Ixddnwe5LaVXSlc6iZeVubFfeLHLDUydPrfQKfQ-cgtc0d0NnH5173JtTDSsN2h-HSaQID1B5R5PcVJ0WaOn0557Cvju9VzW-cCagGLOi6FyjWOd3sBz1XbCACzkqrMpaDB0SrLmkQdikExqnvt2pn9/s2048/485151200_1196877425124735_3463841038480940522_n.jpg

Billboard ក៏បានបង្ហាញទៀតថា វណ្ណដា ត្រូវបានបញ្ចូលក្នុងបញ្ជីតន្ត្រីអាស៊ីប៉ាស៊ីហ្វិក 30 Under 30 Asia-Pacific នៅឆ្នាំបន្ទាប់ ហើយបានបន្តសម្តែងរួមជាមួយនឹងកម្មវិធីបិទកីឡាអូឡាំពិកនៅទីក្រុងប៉ារីសនិងសកម្មភាពផ្សេងៗទៀតរួមទាំងសរសើរទៀតថា វណ្ណដា បាន ណែនាំតន្ត្រីខ្មែរនៅលើឆាកពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcnE2gPfWKxEuwq_V_ZzF4ul9g8dwyeJ_6AvYzjs7Z5jRX0n4mKYzn4VuiRgU_rE5HV8shFq4YUlMh2GLh8tD-OI0gTsvDkxSkNOoDA8TiNfyElJhYyah2qSb-pCEqWh2jZTehg5IhT5okb89OPOn5fKLkpSKJiw-RCpod4q5eJIMBnqQGWujjvAo8WeJv/s1280/photo_2025-03-20_10-21-11.jpg

ដំណឹងល្អផ្ទួនៗនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍មានមោទនភាពចំពោះ វណ្ណដា ដែលធ្វើឱ្យវិស័យតន្រ្តីកម្ពុជាកាន់តែមានមុខមានមាត់នៅលើឆាកអន្តរជាតិ៕

និស្សិតចិនសម្រុកទៅរៀននៅជប៉ុនកាន់តែច្រើនដើម្បីកសាងជីវិតថ្មីលើទឹកដីក្រៅប្រទេស ខណៈអត្រាគ្មានការងារធ្វើនៅចិនកើនឡើង

0

ប្រទេសជប៉ិន ៖ របៀបរស់នៅរបស់ជនជាតិជប៉ុនបានផ្លាស់ប្តូរទាំងប្រពៃណី វប្បធម៌ និងការអប់រំ ដោយសារនិស្សិតចិនយ៉ាងច្រើនសម្រុកមករៀននៅជប៉ុន ក្រោយពីជប៉ុនបន្ធូរបន្ថយទិដ្ឋាការ និងកែប្រែច្បាប់ផ្តល់ភាពងាយស្រួលឱ្យនិស្សិតបរទេសដែលមានជំនាញខ្ពស់ អាចដាក់ពាក្យសុំរស់នៅជប៉ុនរយៈពេលយូរ ។ លើសពីនេះ និស្សិតបរទេសថែមទាំងអាចនាំឪពុកម្តាយរបស់ខ្លួនមករស់នៅជប៉ុន ដែលធ្វើឱ្យមានការសន្និដ្ឋានថា នៅឆ្នាំ២០២៦ ពលរដ្ឋចិនរស់នៅជប៉ុន នឹងកើនឡើងរហូតដល់ជាង១លាននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeoPtll4ABHoPieTN2FBafAZmgRxtlAiCqkdL1yuPYUseLRhJJsbpyubHvak8OeVOqVnwA4ofzbkL_LMyDQuiXtivROfvofELzzyOjhqT9FNRykRl3uzMjGDwlHBl9l2EFdqxCUS2ANAt1vb1-Dp1yBK3UcRdwRW5FMUAf_bzYrQ7HKJGrtP_cpExA5iLV/s1280/photo_2025-03-20_16-20-21.jpg

ស្របពេលសេដ្ឋកិច្ចចិនធ្លាក់ចុះធ្វើឱ្យអត្រាគ្មានការងារធ្វើកើនឡើងខ្ពស់ ទើបនិស្សិតចិនជាច្រើនសម្លឹងរកឱកាសនៅក្រៅប្រទេស ជាពិសេស នៅជប៉ុន ។ ជប៉ុនមិនត្រឹមតែមានមហាវិទ្យាល័យសិល្បៈប៉ុណ្ណោះទេ ដែលទាក់ទាញនិស្សិតបរទេស ប៉ុន្តែជប៉ុនបានបង្រៀនមុខវិជ្ជាដល់និស្សិតដែលបើកឱកាសឱ្យពួកគេអាចចាប់ផ្តើមជីវិតថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtHaS8mn2qcdcx4Zlbg5GTDv_aKQzVBLpwQTOkVb4cRFGGjSPpYiWT0SXzGNNDDfzNqqG6Y_4lJTRapTFrT1_WaM3lNjpEWPvg5TJ93-1glPMXtw8Nzl3mviWLkfr7FX-qLnkw7RlyCm6WKbMZ_qyeRUfukTw8UW7metmwb8y2nx3PvzEK4NJQBFCTGS1f/s5760/image_2025-03-21_08-55-51.png

និស្សិតចិនម្នាក់និយាយថា ៖ «ការបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៅចិនពុំធានាថា នឹងទទួលបានការងារក្នុងក្រុមហ៊ុនជប៉ុនទេ តែការសិក្សាបន្តនៅជប៉ុន នឹងជាឱកាសឱ្យនិស្សិតចិនមានការងារធ្វើក្នុងក្រុមហ៊ុនជប៉ុន ។ វាជាផ្លូវកាត់ដើម្បីឱ្យនិស្សិតចិនអាចដាក់ពាក្យស្នើសុំរស់នៅជប៉ុនជារៀងរហូត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRgj3pY9NvEFOT9-rP0JAYx2SN-iUMtEtVlQX9kU6yqQedFaceb4Sdm0xSc_rh8EovK-DPbyESNmrB2o1zogJmOQJy7BFiTELHzWBAZB-cXYxMBzB8AGmd3xvgpB7Ic9lvA0LFbk3DbUXAIR2FsIMzaq-KT17LCi4zlXOzZOc1bld9OL3m6vDSzPahSzcp/s960/image_2025-03-21_08-55-58.png

តាមការស្រាវជ្រាវរបស់ Nikkei បង្ហាញថា ចំនួននិស្សិតចិនរៀននៅសាកលវិទ្យាល័យល្បីៗនៅជប៉ុន បានកើនឡើងប្រមាណ៧០% នៃចំនួននិស្សិតបរទេសសរុប ខណៈនិស្សិតចិនចូលរៀននៅសាកលវិទ្យាល័យសិល្បៈរបស់ជប៉ុន ក៏កើនឡើងដែរ ។ នេះបញ្ជាក់ថា និស្សិតចិនកាន់តែច្រើនចង់មកកសាងជីវិតថ្មីលើទឹកដីក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip2xSfQia7yymJQBI38Hv8n6Zv74xgwlH_1jm8Z1LBdDVezgQmVR7dL5fCdbt29nPxxYWuVVAIUcyFyqucv4vE5K6VRqBnbG7SSlfv-eguL6kr9gv0ehLcJRxgOVnz1c5uWbeHAo4HqYlbv5xHF5p6RnxSKBcdyoq_CVtlj9l8ho5ZMrrgbXxpTkwevZhC/s2048/image_2025-03-21_08-55-59.png

បុគ្គលិកធ្វើការផ្នែកចំណាកស្រុក នៅខេត្តសាយតាម៉ា ប្រាប់ថា ការពិត និស្សិតចិនសម្រុកមករៀនបន្តនៅសាកលវិទ្យាល័យសិល្បៈរបស់ជប៉ុន ដោយសារវាជាវិធីជួយឱ្យពួកគេបានមករស់នៅជប៉ុនយូរ ។ កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុនបានកែប្រែច្បាប់ដើម្បីផ្តល់ភាពងាយស្រួលដល់ជនបរទេសដាក់ពាក្យស្នើសុំរស់នៅជប៉ុនយូរ ហើយវាជាប្រយោជន៍របស់និស្សិតបរទេស ។ កាលពីមុន អ្នកជំនាញបរទេសមកធ្វើការនៅជប៉ុន អាចសុំរស់នៅជប៉ុនយូរ លុះត្រាតែពួកគេរស់នៅជប៉ុនបាន៥ឆ្នាំ ប៉ុន្តែច្បាប់ថ្មីនេះកាត់បន្ថយរយៈពេលមកត្រឹមចាប់ពី១ឆ្នាំ ទៅ៣ឆ្នាំប៉ុណ្ណោះ គឺអាចដាក់ពាក្យបាន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh82Jkmy0n9vuEAo17naDYSev1bEXMX3v0M0fBLtcg6Lyy9ddBBhx7xABuuBif2IV24WKXidqqIAtVyY64e5o-iUClMnEFPf53rVNCzusnL5aRM2QSGHUgFcF8VRtT3ts_sj3UjgkhEc-TA4mAS6eZjtSHa8Yu2fB2szXFEb0Wvle1DQu9N3hOwpw4a4Hey/s2580/image_2025-03-21_08-56-01.png

ការវាយតម្លៃជនបរទេសដែលដាក់ពាក្យសុំរស់នៅជប៉ុនរយូរ គឺដាក់ពិន្ទុលើកត្តាជាច្រើន រួមមាន ៖ កម្រិតការសិក្សា បទពិសោធន៍ការងារ ប្រាក់ចំណូលក្នុង១ឆ្នាំ អាយុ និងសមត្ថភាពនិយាយភាសាជប៉ុន ។ បើអ្នកដាក់ពាក្យទទួលបានពិន្ទុចាប់ពី៧០ឡើង មានន័យថា ជាជនបរទេសមានជំនាញខ្ពស់ និងមានសិទ្ធិរស់នៅជប៉ុនយូរ ប៉ុន្តែបើទទួលបានពិន្ទុចាប់ពី៨០ឡើង ជនបរទេសនឹងទទួលបានសិទ្ធិពិសេស គឺអាចសុំរស់នៅជប៉ុនយូរបាន ក្រោយពីរស់នៅជប៉ុនត្រឹម១ឆ្នាំ ។ វាជាវិធានការទាក់ទាញជនបរទេសមានជំនាញ និងសមត្ថភាពខ្ពស់មករស់នៅ និងធ្វើការនៅជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTeFfklsyLvdIPofa3ZI4ulTFZttwH9K5EtruLdwqBNSrrmScUGmprPaRaUUHG2-Xp6qizHeN5BU7mpttZrVZEV5kzpk8xIYxFChCBwpox4ZukrYlSR3UGUeX8JDhgvsW3nKTBhRxRyy2ayl5rM5x6pnS1OutZ6rUVvZLCsHZkBQNOWJoUmHTrq4scrtd-/s1280/photo_2025-03-20_16-20-20.jpg

ហេតុនេះ អាណាព្យាបាលសិស្សចិនជាច្រើនត្រៀមបញ្ជូនកូនមករៀននៅសាកលវិទ្យាល័យសិល្បៈក្នុងប្រទេសជប៉ុន ដោយសង្ឃឹមថា ពេលកូនពួកគេរៀនចប់ និងមានជំនាញខ្ពស់តាមជប៉ុនត្រូវការ កូនពួកគេនឹងអាចស្នើសុំរស់នៅជប៉ុនយូរ ។ រីឯឪពុកម្តាយសិស្ស ក៏មានសិទ្ធិរស់នៅជប៉ុនយូរដែរ ៕

យុវជនវៀតណាមឈប់ទិញតុក្កតាពីចិន ដោយសារមូលហេតុមួយនេះ

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន AFP រាយការណ៍ថា ភាពតានតឹងរវាងប្រទេសវៀតណាម និងចិន ដោយសារបញ្ហាសមុទ្រចិនខាងត្បូង បានធ្វើឱ្យយុវវ័យវៀតណាមឈប់ទិញតុក្កតាចិន ពីព្រោះនៅលើមុខតុក្កតាមានការសម្គាល់ភាពជាម្ចាស់កម្មសិទ្ធិរបស់ក្រុងប៉េកាំង លើដែនទឹកដែលកំពុងមានជម្លោះជាមួយវៀតណាម ។ តុក្កតាចិនជាច្រើនត្រូវបានយកចេញពីហាងជាបន្តបន្ទាប់ ដែលធ្វើឱ្យម្ចាស់ហាងត្អូញត្អែរពីការខាតបង់ដើមទុន ដោយសារការលក់ធ្លាក់ចុះខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZyR-sFO2vTFySJjludN0b8H5yiiCuHUQgUdmnCJScBBnzIY8VTU2UObbbgp7LN15USn0bxW1Y4eUR1Xn4jKYnhELqUUUPIWIw5fAVkzgZzfQuUEgQY1joPZUmeme3vMI4qVoz7mvRpGRWVRfTR3iikVL-ao4qI2oxYlQAijbYuZDFtkOiMY8MTfWULCcp/s1024/photo_2025-03-20_15-13-48.jpg

តុក្កតា Baby Three ផលិតនៅចិន បានក្លាយជាតុក្កតាដ៏ពេញនិយមរបស់ក្មេងៗ និងយុវវ័យវៀតណាមកាលពីដើមឆ្នាំ២០២៥ ហើយហាងនៅទូទាំងប្រទេសវៀតណាម បានលក់តុក្កតាចិនដាច់អស់គ្មានសល់ ។ ប៉ុន្តែក្រោយមក ក៏មានការរិះគន់ក្នុងបណ្តាញសង្គមអំពីតុក្កតាប្រភេទ Town rabbit V2 ដោយសារលើថ្ពាល់តុក្កតា ស្រដៀងនឹងផែនទីខ្សែបន្ទាត់ចំនួន៩ របស់ចិន ។ រដ្ឋាភិបាលក្រុងប៉េកាំងបានប្រើប្រាស់ខ្សែបន្ទាត់ទាំងនេះដើម្បីអះអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធិលើសមុទ្រចិនខាងត្បូងយូរមកហើយ ដែលធ្វើឱ្យពលរដ្ឋវៀតណាមពុំសប្បាយចិត្ត ព្រោះវៀតណាមថា ខ្លួនជាម្ចាស់កម្មសិទ្ធិនៅផ្នែកខ្លះរបស់សមុទ្រចិនខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcGTNGwT3me_ZCmuql47gaULfkrki1py145p_YRN6PH9JIhhkXSwq5K9F43uuS96Zw9ArtvW7jDPRgXhFffkx3LCZKWehBIuPqoPLUZ-sBl4W6aiJkE1PLem7u-QOm3C0G3YE7B8MgDRYutRX2CanoY8xY1pUZ3DoaKS71qqxR1-c2lHix9KsSYrMJln5h/s1024/photo_2025-03-20_15-13-49%20(2).jpg
ក្រោយពីយុវវ័យវៀតណាមឈប់ទិញតុក្កតាចិន ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានស្នើឱ្យពិនិត្យលើមុខតុក្កតាឱ្យច្បាស់លាស់ថា ពិតជាមានខ្សែបន្ទាត់មែនឬអត់? ពីព្រោះវាប៉ះពាល់ដល់សន្តិសុខ និងអធិបតេយ្យភាពវៀតណាម ។ ដោយឡែក យុវជនម្នាក់និយាយថា តុក្កតានេះគួរឱ្យស្រឡាញ់ ប៉ុន្តែមុខវាមានខ្សែបន្ទាត់៩ ដែលបង្ហាញពីការល្មើសអធិបតេយ្យភាពវៀតណាម ខ្ញុំពុំលេងវាទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFJXYQ_pZpIIBxBpLfItvbOsH7tcZDgL_Vs8Khj6q4PnlIpn27me4e6lm9QzJp3IQ3xNlvHNaipVuCSDfK9F6EdemBv3csImaBk7zaUGdNoVI7PZNJAsMceiCNi8RA4Tgpz7eVsAGTOdc9sd0WaQErXe7yTKmorbFavM-QCFS-DmvRqOk7yK4dsEORwl1_/s1024/photo_2025-03-20_15-13-49.jpg
អ្នកលក់តុក្កតានៅទីក្រុងហាណូយ ប្រាប់ថា តុក្កតាដែលមានបញ្ហាភាគច្រើនត្រូវបានយកចេញពីហាងអស់ហើយ ព្រោះគ្មានអ្នកណាទិញវាទេ ។ កាលពីមុន តុក្កតានេះលក់ដាច់ខ្លាំងណាស់ រីឯការលក់តុក្កកាផ្សេងទៀតក៏ធ្លាក់ចុះដែរ ។ អាជីវករម្នាក់ត្អូញថា កាលពីមុន នាងបានលក់តុក្កតា Baby Three បាន១០០ក្បាលក្នុង១ថ្ងៃ ហើយតុក្កតាមួយតម្លៃ២០ដុល្លារ ប៉ុន្តែបច្ចុប្បន្ន ការលក់ធ្លាក់ចុះខ្លាំង បើទោះនាងទម្លាក់ថ្លៃក្តី ។ យុវវ័យគ្រប់រូបឈប់ទិញតុក្កតាចិន និងគិតថា ការទិញតុក្កតា Baby Three គឺពុំស្រឡាញ់ជាតិ ប៉ុន្តែខ្ញុំបានចំណាយដើមទុនច្រើនណាស់លើតុក្កតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTNJmxOCFWrG9cjAvH_oiW-dnINs96CuOldgJxMAwp3kRyBNXmVUyYTvjtaHfCEBmEBwoKfpr1r-95e_Btprsc0c8QffDT4X9wsy50IYDj_h2KYlAtx7YUHBqRzAmvAEJhIiTfuNP3GmEis3Z86kK1GUpvYaZDQch3NERLwm8sW2cJxGc-l8aQGBTRP_05/s1024/photo_2025-03-20_15-13-50.jpg

កាលពីឆ្នាំ២០២៣ ភាពយន្តរឿង «Barbie» ត្រូវបានហាមចាក់ផ្សាយនៅរោងភាពយន្តវៀតណាម ដោយសារមានឈុតឆាកមួយបង្ហាញពីផែនទីខ្សែបន្ទាត់ចំនួន៩ ។ មុននេះ នៅឆ្នាំ២០១៨ វៀតណាមបានកាត់ឈុតឆាករបស់ភាពយន្តរឿង «Crazy Rich Asians» ដោយសារឈុតនេះបង្ហាញពីផែនទីប្រជុំកោះនៅសមុទ្រចិនខាងត្បូងស្ថិតក្រោមការគ្រប់គ្រងរបស់ចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1R1Qe6-oxwDO3rm_k_VrHhBX-mH-nxL-pemkeRsOdZHNg5mZkVxoRzgaTYhYilw5JayJWJjwRrFcoEz6CsapMPook7WNbtzP35iTp_x55_AlF6a1JJ3sv9pPfihWOTc2AgJR2qn8j-xodxiBK7f-P-iXrXtpUW7HXgwo4Aexa_Q6Ahd6PSyHGTe5GAzeq/s1024/photo_2025-03-20_15-13-51.jpg
គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូង គឺជាប្រភពប្រេងឥន្ធនៈ និងឧស្ម័នដ៏មានតម្លៃ ព្រមទាំងជាផ្លូវធ្វើដំណើរយ៉ាងសំខាន់ ។ ប្រទេសជិតខាងជាច្រើនរបស់ចិន រួមទាំងវៀតណាមបារម្ភថា ចិនកំពុងតែព្យាយាមពង្រីកការកាន់កាប់សមុទ្រចិនខាងត្បូង ៕

មិនធម្មតាទេ! ហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ទីមួយ ៨ឆ្នាំជាប់គ្នាជាប្រទេសមានសេចក្តីសុខលំដាប់ពិភពលោក

0

ប្រទេសហ្វាំងឡង់ ៖ ហ្វាំងឡង់បានជាប់ចំណាត់ថ្នាក់ទី១ គឺជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោក នៅឆ្នាំ២០២៥ រយៈពេល៨ឆ្នាំជាប់គ្នា ដែលចាត់ចំណាត់ថ្នាក់ដោយ World Happiness Report 2025 ។ រីឯប្រទេសដែលជាប់ចំណាត់ថ្នាក់ជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោក លំដាប់ទី២ និងទី៣ គឺដាណឺម៉ាក និងអ៊ីស្លង់ ។ ចំណាត់ថ្នាក់នេះផ្អែកលើការផ្តល់ពិន្ទុវាយតម្លៃលើការអភិវឌ្ឍផ្នែកផ្សេងៗរបស់ប្រទេសនីមួយៗ ហើយហ្វាំងឡង់ទទួលបានពិន្ទុខ្ពស់ជាងគេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmLSIDY_hxdOzI0Woz3wrQibL90kdiRDwD40FlSLzntIKrZNB0X9Hz68kJkEsFGYMJY_f4bbunLCJopCXd_z6GDMr3sQBCm0pV63sXXd96-84fvON_AhZSbhduqDk7OJzaq8PqnD9PWoEuOIc4UahnUHOUIiIuCaldLY0cSFCpDYHKeZF3jc5PNIpEkeb0/s1440/image_2025-03-21_08-22-53.png

ការចាត់ចំណាត់ថ្នាក់នេះផ្សព្វផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវការរស់នៅរបស់សាកលវិទ្យាល័យ Oxford ។ វាជាការចាត់ចំណាត់ថ្នាក់ដោយការផ្តល់ពិន្ទុវាយតម្លៃការអភិវឌ្ឍផ្នែកផ្សេងៗ ចំនួន៦ រួមមាន ៖ ១-ផលិតផលក្នុងស្រុកសរុប (GDP), ២-ការជួយសង្គ្រោះក្នុងសង្គម, ៣-អាយុពលរដ្ឋ, ៤-សេរីភាព, ៥-សេចក្តីមេត្តា និង៦-គ្មានអំពើពុករលួយ ។ ហេតុនេះ ហ្វាំងឡង់ទទួលបានពិន្ទុមធ្យមខ្ពស់បំផុត គឺស្មើ៧.៧៥ពិន្ទុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUAR45y_Fzy37IA9EXW_OLzJbdBv7uPyDh5UWpbgUHr5qqIIS3w3t_q6P3z_NZ5BFl9foaxPJo5rciz3t1SJV6wOGfRCNuqxuRxQjXCChyphenhyphenLUFAZD5D1ebY_102JU3kRAV-7LrovEEZ4fv2XT6tMR72HGunr3UAKLwSDgZfYUuBDEhRobNqTjQqEGrYIpLR/s1440/image_2025-03-21_08-22-54.png

World Happiness Report 2025 បានចាត់ចំណាត់ថ្នាក់ប្រទេសសរុបចំនួន១៤៧ ហើយប្រទេសចំនួន១០ ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសមានសេចក្តីសុខលើពិភពលោក រួមមាន ៖ ១-ហ្វាំងឡង់ ២-ដាណឺម៉ាក ៣-អ៊ីស្លង់ ៤-ស៊ុយអែត ៥-ហូឡង់ ៦-កូស្តារីកា ៧-ន័រវេស ៨-អ៊ីស្រាអែល ៩-លុចសំបួរ និង១០-ម៉ិកស៊ិក ។ រីឯប្រទេសទទួលបានពិន្ទុតិចបំផុត ឬមានសេចក្តីសុខតិចបំផុតលើពិភពលោក គឺអាហ្វហ្គានីស្ថាន ស្ថិតក្នុងលំដាប់ទី១៤៧ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibUSG_uHtk35FTCC0CwyWiasC68L9alJs89Sx82yXHQBtkgqW3VsviE_YQPt3Ifd1QZdEwgHB94z6aMhfgIdrR-lBUGv34BeDmT__Uoa5w4l1ZB9hOvdVd2_8Elm6azY7gCMbRRydNtp1fWlQcdFaOYIXp2D1sxCVisE0RwAU-ax4a9tED_cOZWR0dYXZi/s2560/image_2025-03-21_08-22-55.png
ក្រៅពីហ្វាំងឡង់ទទួលបានពិន្ទុខ្ពស់លើការអភិវឌ្ឍផ្នែកផ្សេងៗ តើនៅមានកត្តាអ្វីខ្លះទៀតដែលធ្វើឱ្យហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសមានសេចក្តីសុខជាងគេលើពិភពលោក? ហ្វាំងឡង់ជាប្រទេសដ៏ល្បីល្បាញមួយ ដែលពលរដ្ឋប្រទេសនេះសម្លឹងទៅកាន់ពិភពលោកក្នុងផ្លូវវិជ្ជមាន, ផ្តល់ទំនុកចិត្តដល់គ្នា, មានទំនាក់ទំនងល្អ និងមានចិត្តសប្បុរស ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiMZGPLu93iHpwfDWi2C3rRxqvyM5ESv-d746ya0e3TuB_-qPmS26MxDzCsLL46Ti759myLUV2l7gU1vaIf3_G1ehzakB4lt9PMXcyG96QNNHznTB45gBSkxEZJPAJcZAeLbeEL6uWMr9VxXJsLQ6IcZ8mIrTpeFY4AsB4a6TOOCVyP6Qw-C5rkKHi_OSJ/s2560/image_2025-03-21_08-22-59.png

ក្រៅពីនេះ ពលរដ្ឋហ្វាំងឡង់គួរឱ្យទុកចិត្ត និងជឿជាក់លើភាពស្មោះត្រង់របស់អ្នកដទៃ ដូចជា ៖ បើអ្នកណាម្នាក់ភ្លេច Laptop នៅបណ្ណាល័យ ឬបាត់ទូរស័ព្ទលើរថភ្លើង គឺពួកគេនឹងទទួលបានសម្ភារៈរបស់ខ្លួនវិញយ៉ាងឆាប់រហ័ស ។ រីឯក្មេងៗនៅហ្វាំងឡង់អាចជិះរថយន្តក្រុងសាធារណៈពីសាលារៀនទៅផ្ទះវិញដោយសុវត្ថិភាព ឬក្មេងៗអាចរត់លេងនៅទីធ្លាខាងក្រៅម្នាក់ឯង ដោយពុំបាច់មានឪពុកម្តាយទៅជាមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqC3V-SAiCNbOnJENTjJr6EwE_6AWGOYdU0jsJCv2_M7ho5EwvfUdsC9zWV8_god6yUy6pRJI8Jd-52sq_ut6fXP38KeLbDNiDM3rSVPz0vXfYQDeFA2AjmBRgztJVNKKry2DpoBQdCX_eOTmDH-BMhQm0VSuhQiCynWH8LFZeoXE9KynqLCFPSfK15Hia/s2560/image_2025-03-21_08-23-02.png

ចំណែកដាណឺម៉ាក បានជាប់ចំណាត់ថ្នាក់ទី២ ជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោក ដោយសារពលរដ្ឋដាណឺម៉ាករស់នៅយ៉ាងមានសុវត្ថិភាព ហើយយុវជនពេញចិត្តនឹងជីវិតរបស់ពួកគេ ។ ទោះជាពលរដ្ឋដាណឺម៉ាកបង់ពន្ធខ្ពស់ជាងគេលើពិភពលោក គឺបង់ពន្ធរហូតដល់ពាក់កណ្តាលនៃប្រាក់ចំណូល ប៉ុន្តែពលរដ្ឋដាណឺម៉ាកទទួលបានការថែទាំសុខភាពពុំគិតថ្លៃ, រដ្ឋាភិបាលផ្តល់ប្រាក់ជួយកុមារ, និស្សិតមហាវិទ្យាល័យពុំចាំបាច់បង់ថ្លៃសិក្សា ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភពេលកំពុងរៀន ។ ក្រៅពីនេះ មនុស្សចាស់នៅដាណឺម៉ាកទទួលបានប្រាក់ឧបត្ថម្ភ និងមានភ្នាក់ងារជួយថែទាំ ៕

ប្រទេសទាំង ១០ ដែលមាន IQ ខ្ពស់ជាងគេបំផុតក្នុងតំបន់អាស៊ាននៅឆ្នាំ ២០២៥

0

IQ ត្រូវបានគេចាត់ទុកថាជាសូចនាករដ៏សំខាន់បំផុតមួយនៃភាពវៃឆ្លាតរបស់មនុស្ស។ វាអាចឆ្លុះបញ្ចាំងពីកម្រិតនៃការអប់រំ ប្រព័ន្ធសិក្សា និងកត្តាសង្គមរបស់ប្រទេសនីមួយៗ ក្នុងតំបន់អាស៊ាន រួមទាំងភាពសម្បូរបែបនៃវប្បធម៌ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍។ ដូច្នេះក្នុងតំបន់អាស៊ានដែលមានប្រទេសប្រមាណ ១១ តើប្រទេសណាដែលមាន IQ ជាមធ្យមខ្ពស់ជាងគេបំផុត?

១.ប្រទេសសិង្ហបុរី មាន IQ រហូតដល់ ១០៥.១៤
២.ប្រទេសថៃ មាន IQ រហូតដល់ ១០១.៥២
៣.ប្រទេសម៉ាឡេស៊ី ជាមួយ IQ ១០០.៤៨
៤.ប្រទេសវៀតណាម មាន IQ ១០០.១២
៥.ប្រទេសប្រ៊ុយណេ មាន IQ ៩៨.១៤
៦.ប្រទេសមីយ៉ាន់ម៉ា មាន IQ ៩៧.៣៧
៧.ប្រទេសហ្វីលីពីន មាន IQ ៩៦.៦៦
៨.ប្រទេសកម្ពុជា មាន IQ ៩៣.៩៧
៩.ប្រទេសឥណ្ឌូនេស៊ី ជាមួយ IQ ៩៣.១៨
១០.ប្រទេសឡាវ ដែលមាន IQ ៩២.០៥។

គួរបញ្ជាក់ដែរថា ចំណាត់ថ្នាក់នេះត្រូវបានរៀបចំឡើងដោយគេហទំព័រ International IQ test ជាមួយនឹងមនុស្សជាង ១.៤ លាននាក់នៅទូទាំងពិភពលោកដែលធ្វើតេស្ត IQ តាមរយៈគេហទំព័រនេះ។ ក្នុងនោះប្រទេសកម្ពុជាយើងមាន IQ រហូតដល់ ៩៣.៩៧ ឈរនៅចំណាត់ថ្នាក់លេខ ៩៤ ក្នុងចំណោមប្រទេស ១២៦ ជុំវិញពិភពលោក និងលេខ ៨ នៅក្នុងតំបន់អាស៊ាន៕

សញ្ញាទាំងនេះបង្ហាញថាអ្នកប្រហែលជាមនុស្សToxic

0

តើអ្នកធ្លាប់សង្កេតមើលឃើញខ្លួនឯងហើយឆ្ងល់ថាតើសកម្មភាព ឬឥរិយាបថរបស់អ្នកកំពុងប៉ះពាល់អវិជ្ជមានដល់មនុស្សជុំវិញអ្នកដែរឬទេ? អាកប្បកិរិយាToxic អាចចូលទៅក្នុងជីវិតរបស់យើងដោយមិនដឹងខ្លួន ជាញឹកញាប់វាជាលទ្ធផលនៃភាពតានតឹង បទពិសោធន៍ពីអតីតកាល ឬភាពអសន្តិសុខក្នុងចិត្តដែលមិនទាន់បានដោះស្រាយ។ វាអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង បង្កើតជម្លោះដែលមិនសមហេតុផល ឬនាំឱ្យអ្នកមានតែគំនិតអវិជ្ជមានជាប់ជានិជ្ជ។ នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់ពីសញ្ញាទូទៅមួយចំនួននៃអាកប្បកិរិយាToxic និងជំហានមួយចំនួនដែលយើងគួរធ្វើដើម្បីយកឈ្នះវា ដោយសញ្ញានៃអាកប្បកិរិយា Toxic មានដូចជា
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcKhmNb-w-y_CiMoifxN2auXUT-9CLusSm0u5FgjY1JDBrTbKblEfmwQVDtIj_89xGZ5ivZ0GYd8UJtCLqbA4uiuZSl0MDYVjDc7c1QfJGe_1N2g9IMAs00keveJl1KoLF57VP8v6xbJ4y1QKPZIaQx5S1c2ABJviHc9DJdCtqorp5K1TSD0YvALuUhKbs/s2000/image_2025-03-20_10-04-48.png
១ ការរិះគន់អ្នកដទៃជាប្រចាំ តើអ្នកមានដែលសង្កេតមើលខ្លួនឯងអត់ ថាតែងតែចាប់កំហុសអ្នកដទៃទេញឹកញ៉ាប់ប៉ុណ្ណា? មតិយោបល់ស្ថាបនាគឺជារឿងមួយ ប៉ុន្តែការរិះគន់ខ្លាំងពេក ឬមិនចាំបាច់សោះក៏លើកមកនិយាយដែរអាចបំផ្លាញទំនុកចិត្ត និងទំនាក់ទំនងមួយបានយ៉ាងងាយ។
២ គ្មានភាពទទួលខុសត្រូវចំពោះខ្លួនឯង លក្ខណៈToxic នេះគឺចូលចិត្តក្នុងការបង្វែរកំហុសរបស់ខ្លួនឯងទៅឲ្យអ្នកដទៃទទួលខុសជំនួសវិញ។ ការទទួលស្គាល់លើអាកប្បកិរិយានេះ គឺមានសារៈសំខាន់សម្រាប់ការរីកចម្រើនផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP3yAo4L_YXNGqjk5HWYZUuMiZYy-M1x4H8zUZIdPdNWW-WqRcgmEQ0tv3qI2EYd94BE_WPlaPsc5rep7vVEMuKphbtmc3SB0E3JX28GXETz1hn9w_ncHnxXdWj6yUDzuCZNbE3x-4ijtMDIjrK9qMGIpqNpZL8YJyWhgmij6zhu8ckAeAfb8kNNVD-G4C/s680/image_2025-03-20_10-04-50%20(2).png
៣ មានទំនោរគ្រប់គ្រង ការធ្វើឲ្យនរណាម្នាក់មានអារម្មណ៍ថាខុស ការកុហក បញ្ជានេះបញ្ជានោះ ឬយុទ្ធសាស្ត្រផ្សេងទៀតដើម្បីគ្រប់គ្រងស្ថានភាព ឬមនុស្សណាម្នាក់ ហៅថាជាការគ្រប់គ្រង ដែលអាចបណ្ដាលឲ្យមនុស្សនៅជុំវិញខ្លួនតានតឹង និងមានសម្ពាធ។ អាកប្បកិរិយានេះជាញឹកញាប់បណ្តាលមកពីភាពអសន្តិសុខផ្លូវចិត្ត ឬការភ័យខ្លាចនៃការបាត់បង់អ្វីមួយ។
៤ មានគំនិតអវិជ្ជមានច្រើនពេក ការបដិសេធ ឬអវិជ្ជមានជានិច្ចចំពោះគំនិត ឬអារម្មណ៍របស់អ្នកដទៃអាចបង្កើតបរិយាកាសតានតឹង ទោះបីជាមិនមានចេតនាក៏ដោយ។
៥ ដែនកំណត់ខ្សោយ មានន័យថាអ្នកមិនគោរពដែនកំណត់របស់អ្នកដទៃ ឬមិនដាក់ដែនកំណត់ដល់ខ្លួនឯងដោយមិនចេះនិយាយថាទេចំពោះសំណើរអ្នកដទៃ ដែលអាចនាំឱ្យខ្លួនឯងឬអ្នកដទៃមានសម្ពាធ ឬអាចធ្វើឲ្យទំនាក់ទំនងមួយរង្គោះរង្គើរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-53GXsLDkI9eZQqG7S2xeTS1_0qYHtismsu-yV1Tyyh7mL0edwhRmliHIS557IZ1nmNcyNWN5NFtU5Nf0cYz3n5nnsOuzSY5F57Hv5brrnTfD2r8AH1a4SVfYYDPDEQTdRGD9utjwVN2aYtgdeDb4_Y9ip2Sa86F5QUPOszsl10RKDi0mLVbb-4xcy2ZD/s711/image_2025-03-20_10-04-50.png

ដូចនេះឧស្សាហ៍ពិនិត្យមើលថាតើអ្នកមានអាកប្បកិរិយាដូចខាងលើដែរឬទេ? បើមានវិធីខាងក្រោមនេះនឹងជួយអ្នកកែប្រែអាកប្បកិរិយាមិនល្អទាំងនេះបាន

១ ពង្រីកការយល់ដឹងដោយខ្លួនឯង យកចិត្តទុកដាក់លើគំនិត ពាក្យសម្ដី និងសកម្មភាពរបស់អ្នកខ្លួនឯង រួចគិតថាតើវានឹងប៉ះពាល់ដល់មនុស្សនៅជុំវិញអ្នកកម្រិតណាប្រសិនបើអ្នកបញ្ចេញអាកប្បកិរិយាបែបនោះដាក់ពួកគេ។
២ ស្វែងរកមតិយោបល់ ពីមិត្តភក្តិ ឬសមាជិកគ្រួសារដែលទុកចិត្តអាចផ្តល់ការយល់ឃើញរបស់ពួកគេចំពោះអាកប្បកិរិយារបស់អ្នក ហើយត្រូវបើកចិត្តឲ្យទូលាយដើម្បីស្តាប់ទស្សនៈរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG4EBgrng0p86mmMt1jaAKh2ryBI682fFjimw9xlXLAtbWLpIZR2qHr0Lf0VfKc6vjsAF9iOA5TdpiAs3ak5ESIesTE40dzqsFEg-dv-9QXaHClsMWCdkMtn5MW_tV5dy-Lu3aFjTVyTH_ytNFt8LIjTI-cCxkwKgWWD_gomXDloSW5YOpFrEaAePmY6tZ/s1393/image_2025-03-20_11-37-26%20(2).png
៣ រៀនអនុវត្តការយល់ចិត្តអ្នកដទៃ ស្តាប់ពីទស្សនៈ និងព្យាយាមយល់ពីអារម្មណ៍របស់ពួកគេ។ ការយល់ចិត្តគឺជាគន្លឹះក្នុងការកសាងទំនាក់ទំនងដែលពោរពេញដោយភាពវិជ្ជមាន និងរឹងមាំ។
៤ ចេះសុំទោស និងកែប្រែ នៅពេលដែលអ្នកដឹងថាអ្នកបានធ្វើបាបនរណាម្នាក់ ចូរទទួលខុសត្រូវ និងនិយាយពាក្យសុំទោសដោយស្មោះ។ ការព្រមទទួលស្គាល់កំហុស និងចេះសុំទោសគឺបង្ហាញថាអ្នករីករាយនិងកែប្រេកំហុសហើយ។
៥ ការកែលម្អខ្លួនឯង យកចិត្តទុកដាក់លើការអភិវឌ្ឍន៍ផ្ទាល់ខ្លួនតាមរយៈការអានសៀវភៅ ទទួលការព្យាបាល ឬការអនុវត្តការគិត ដើម្បីជួយអ្នកឱ្យរីកចម្រើនក្នុងផ្លូវដ៏ល្អបំផុតសម្រាប់ខ្លួនអ្នក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJsFysvtRgvHDWLLxDk7gwqMB55CgJk60DpabIvCNNx02uuEsyTIWb60-d4Fb504yUfDX1OOnmK86b_laBZ00rS6j_0phLFd0eOkPcAnglL3iLHwvS3CIIIyvRI_hg-5B7RtyGk3GhO3bFIOYbAfg34svxSIKW-PGIHfbvdjuu9-utuxqzfSrChKFxgzq_/s1360/image_2025-03-20_11-41-27%20(2).png

អនុវត្តតាមវិធីទាំង៥យ៉ាងនេះដើម្បីឱ្យកូនលោកអ្នកចេះរង់ចាំ និងអត់ធ្មត់

0

យើងគួរតែបង្រៀនកូនៗឱ្យចេះរង់ចាំ និងអត់ធ្មត់ តាំងពីពួកគេមានអាយុតិច ដើម្បីឱ្យពេលពួកគេធំឡើងនៅជាមួយមិត្តភក្តិក្នុងសង្គម ពួកគេនឹងចេះរង់ចាំ និងអត់ធ្មត់ ពុំក្លាយជាមនុស្សឆេវឆាវ ។ បច្ចុប្បន្ន ពិភពលោកបានអភិវឌ្ឍន៍បច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ព្រមទាំងមានការផលិតសម្ភារៈប្រើប្រាស់ទំនើបៗសម្បូរបែប ដែលធ្វើឱ្យក្មេងៗមានបញ្ហាក្នុងការរង់ចាំ និងពុំចេះអត់ធ្មត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhodj8iX02Z5-89zR4eMouvR8Um6XRYmWGKGpr2p39ryH3p1RSCmPHTECXgOEm7gamO3IyZu1-wf1uivxDvfNXnd3b6CUtnysHnzHEAZqXr_2MIkFxTcF2bSbR2aRpyphzj6TUVll81NWzn1nADnO1iqboOdUnJjubjOHzXGz2gCJRSQTdrajcSF5NjehWs/s1400/image_2025-03-20_15-37-56%20(2).png

លើសពីនេះ ក្មេងៗមួយចំនួនមានទម្លាប់នឹងការចង់បានរបស់អ្វីមួយពីឪពុកម្តាយ គឺត្រូវតែបានភ្លាមៗ ។ ហេតុនេះ យើងជាឪពុកម្តាយគួរអប់រំកូនឱ្យចេះរង់ចាំ និងអត់ធ្មត់ ដើម្បីឱ្យពួកគេចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួន ពុំក្លាយជាមនុស្សធ្វើតាមតែចិត្តខ្លួនឯង ឬឆេវឆាវ ។ តើមានវិធីណាខ្លះដើម្បីអប់រំកូនឱ្យចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួន និងកុំចង់បានអ្វីភ្លាមៗ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8oZUOFREut4q68bqmhbaRRah_UMEjebuWGzNuW6LKWE3HjkbmSTpVCRT6qHk-kchOosSKf1ia76B6UDIK6zu-F5VqpJueLwVOJ_DnsS15LPwvW3T7mc3Kblwzn54LwgAcJtaHgzEicVhozBh_FzCaixl0dBOV2tsO4TRCbKiFHidkdh66t_eYV20DqLHD/s768/image_2025-03-20_15-37-56.png
១-ឪពុកម្តាយធ្វើជាគំរូល្អដល់កូន ៖ យើងជាអ្នកនៅក្បែរកូនខ្លាំងបំផុត ហើយពួកគេតែងតែរៀនសូត្រធ្វើតាមឪពុកម្តាយ ព្រមទាំងរៀនអត់ធ្មត់ដូចយើង ។ ឧទាហរណ៍ ៖ យើងគួរឈរតម្រង់ជួរពេលទិញចំណីអាហារ ដើម្បីឱ្យកូនធ្វើតាមទម្លាប់ដ៏ល្អនេះពេលធំឡើង ។

២-បង្រៀនកូនដោយការនិទានរឿង ៖ ការនិទានរឿង គឺជាវិធីដ៏ល្អមួយដើម្បីឱ្យក្មេងបានយល់ និងឃើញរូបភាព ។ យើងគួរអានរឿននិទាននិយាយពីការអត់ធ្មត់ឱ្យកូនស្តាប់ ហើយឱ្យកូនរៀនសូត្រពីការអត់ធ្មត់ឱ្យបានច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSF4WwBZyBHn__7elrEMJyahTtb8R80r-U2aGfhEQT8qRszMlQmQzgZom-AgePbqfXcFqbhWmjHiRKyD1DAG2kcwPWMHGawJp_J4EQN2VsVGNdr574ZxJYnZLDsE9tGaxKyKXFi-3aM2h2n9NT_I6z9V-OpFomKmWbc7nJTlC-0qIpT0nFAR90kIX1DCwB/s800/photo_2025-03-19_16-57-22.jpg

៣-ប្រាប់ឱ្យច្បាស់ថា ការរង់ចាំនឹងបញ្ចប់ពេលណា ៖ ក្មេងនឹងមួរម៉ៅ បើពុំដឹងថា តើពួកគេត្រូវរង់ចាំរហូតដល់ពេលណា ។ ឪពុកម្តាយពុំគួរនិយាយពាក្យថា «ចាំតិច» ឬ «មួយស្របក់ទៀត» ប៉ុន្តែគួរនិយាយថា «ម៉ែសុំពេល៥នាទីទៀត» ។ ហេតុនេះ កូននឹងដឹងថា ៥នាទីទៀត ម៉ែនឹងមករកគេ និងគ្មានអារម្មណ៍មួរម៉ៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5C0Ox_h7Hc9bhQh2Z-berGcoDGWOrEe2gBp45tJy9e6X4Ol1clEiAp4BvixAqi8W7rKF8B927YTQPITW6HUV0M83p4a7jP1TGAzZm6wtEcELP8SQqPT4p6SeRol8JCzWp6dBrpM26wbprOGjDe1JE9WBffxtbe1Ruid8kF_Cj7iTeOJJFKlsTXJ37oTiG/s500/photo_2025-03-19_16-57-23%20(2).jpg
៤-ឱ្យកូនធ្វើអ្វីមួយក្នុងពេលរង់ចាំ ៖ ពេលកូនអង្គុយរង់ចាំស្ងៀមៗ ពួកគេអាចធុញទ្រាន់បាន ។ បើឱ្យកូនរង់ចាំរយៈពេលយូរ គួរតែឱ្យកូនធ្វើអ្វីផ្សេងៗ ដូចជា ៖ គូររូប និងផាត់ពណ៌ ដើម្បីឱ្យកូនមានអារម្មណ៍សប្បាយរីករាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9woM4uJG4At-LsA5q1VKy2LeDE6HCJ75eZthspu5J6Oa8oQOi5YBQHapymoot7gU_NBUTNQ3Ms_Q2TQsJMfY9-Fl-HWPFsVTinHZK3AuNYnORbXg31Rxlrcat81tu4dgNyIAFcbQ2YVvVx-8IwdFwvjqsaHP8jmgkT8zRx3PC4LYPfNRvq8eo000pGanQ/s500/photo_2025-03-19_16-57-23%20(3).jpg

៥-សន្សំពិន្ទុ និងផ្តល់រង្វាន់ ៖ យើងអាចនិយាយជាមួយកូនថា ពេលពួកគេធ្វើអ្វីមួយជោគជ័យ យើងនឹងផ្តល់ពិន្ទុឱ្យ ហើយពួកគេត្រូវសន្សំពិន្ទុឱ្យច្រើនដើម្បីយករង្វាន់ ។ ទោះជាពួកគេធ្វើការងារតូចតាចក្តី ត្រូវតែផ្តល់រង្វាន់ឱ្យជានិច្ច ប៉ុន្តែហាមផ្តល់ឱ្យរង្វាន់ច្រើន ពីព្រោះកូននឹងមានទម្លាប់ធ្វើល្អចង់បានរង្វាន់ ហើយខុសពីគោលដៅការអប់រំរបស់យើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfGirZGT1eRlKy8J4WIZkDFZsfO8v52t1h9dMrdBBrgLNJdkHGVTPz70l5xbiIdkRrtrKUSVRFn4Y4IHLsJHHLodvIVkxW6Ztl-B3Fbj69-Vv3Lc9XKwENfcUE4tco0berN3BFEX1eFCY8uu6y7sw93mkUSIgv9-CDaBFcB5dW1X9gLWtURV7U5kKNoL-f/s1200/photo_2025-03-19_16-57-23.jpg

ការអប់រំកូនឱ្យចេះរង់ចាំ និងអត់ធ្មត់ គឺពុំអាចអប់រំតែ១ថ្ងៃទេ ឪពុកម្តាយត្រូវអប់រំពួកគេតាំងពីនៅតូចៗ ។ រីឯការចំណាយពេលអប់រំកូនយូរឆាប់ប៉ុនណា គឺអាស្រ័យលើឪពុកម្តាយបង្រៀនឱ្យកូនយល់ដឹងកម្រិតណា?

មានការវែកញែក! រឿងធ្វើជំរឿនសត្វឆ្កែ មានទាំងមតិស្រប និង មតិផ្ទុយ

0

នៅលើបណ្តាញទំនាក់ទំនងសង្គមថ្មីៗនេះ មានមតិជជែកវែកញែកជាច្រើន ទាក់ទងនឹងរឿងការធ្វើជំរឿនសត្វឆ្កែតាមផ្ទះ ដែលនៅក្នុងនោះមានមួយចំនួនយល់ស្របលើចំណាត់ការនេះ ខណៈមានមនុស្សមួយចំនួនទៀតមិនយល់ស្របទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGVbGO_vZRiooA0xsFBVR6_wF2_jwx-4SRZyeb_4TZXCq6z57iWi8QrKc6Oh45EWRi8EelWAurIF8x68ffe2g729L9YoL5hYJxoEjz_-Jo9wJeEdcBr7bzYkddYjYGJ7GaBZP8LDQdGq7rY0k5SOvy82kK12YJF519gZpQOplWTcsCw15rjrY-O6BjsyUB/s1280/photo_2025-03-20_09-30-07.jpg

បន្ទាប់ពីសារសម្លេងរបស់លោក ញ៉ែម សំអឿន អភិបាលខេត្តមណ្ឌលគីរី ត្រូវបានចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះ ពាក់ព័ន្ធជាមួយនឹងការបញ្ជារទៅកាន់មន្រ្តីក្រោមឳវាទ អោយចុះស្រង់បញ្ជីវត្តមានសត្វឆ្កែ ដែលមានតាមផ្ទះរបស់ប្រជាជនក្នុងមូលដ្ឋាន។ ការចុះទៅស្រង់វត្តមាន រឺធ្វើជំរឿននេះ គឺដើម្បីអោយដឹងថា តើក្នុងផ្ទះនីមួយៗ មានឆ្កែប៉ុន្មានក្បាល? ឆ្កែឈ្មោះអ្វីខ្លះ? ធ្លាប់ខាំគេពីមុនមកដែរ រឺទេ? ធ្លាប់ត្រូវឡាន រឺម៉ូតូបុកប៉ះប៉ុន្មានដង? និងសួរពីព័ត៌មានទូទៅជាច្រើនផ្សេងទៀត ជាពិសេសឆ្កែរបស់ពលរដ្ឋដែលមានផ្ទះតាមដងផ្លូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwLRHrOIK8Eeff62FjmWlac4Tr7CdzyCcKl0ZK3WPLpdAB9hKcBhZY-cEO7ePZRK-6TW44ViHkx_m6eWFsOB80S5vuw5V2bLR3Q4Q4rrIrLfKkbUGrHQgb0agZx4sD3OJghNxsz8DHaVF_grvwmis7faqazeSglrsC_WcbWSHtGKdGTKq4BRa98QSjnoJ8/s1284/image_2025-03-20_09-01-06%20(2).png

លោកញ៉ែម សំអឿន បានលើកឡើងថា ការធ្វើជំរឿនបែបនេះ ព្រោះលោកយល់ឃើញថា បញ្ហាឆ្កែដែលមានពាសវាលពាសកាលតាមដងផ្លូវ បានបង្ករគ្រោះថ្នាក់ដល់មនុស្សជាច្រើន មានទាំងរបួសធ្ងន់ ស្រាល និងស្លា.ប់ទៀតផង មិនថាឡាន មិនថាម៉ូតូ។ មិនតែប៉ុណ្ណោះ លោកផ្ទាល់ក៏ធ្លាប់ត្រូវបានឆ្កែរត់បុកឡាន បណ្ដាលអោយខូចខាត ត្រូវជួសជុលអស់រាប់ពាន់ដុល្លា។ លោកបានបន្តទៀតថា៖ មន្ត្រីមានសមត្ថកិច្ចតាមមូលដ្ឋាន ត្រូវចុះទៅណែនាំពលរដ្ឋ អោយឈប់ចិញ្ចឹមឆ្កែតទៅទៀត បើស្រលាញ់ឆ្កែណាស់ គួរចិញ្ចឹមក្នុងផ្ទះ ក្នុងរបង រឺ ដាក់ក្នុងបន្ទប់ដេកទៅ សម័យនេះហើយ គួរតែដល់ពេលដែលពលរដ្ឋត្រូវគ្រប់គ្រងសត្វរបស់ខ្លួន ដើម្បីកុំអោយនាំគ្រោះ.ថ្នាក់ដល់គេឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIXc9O0FwRzGP-HMU5d-k7giud-V8MKpA0o5k3baa12cKqIXCLWah1cys2QTyZB3oAyNCI0kICBfzECsYSRGvaJ8md_QMKatS0kHSqrETPwypVIhd8LJvMkYTn_TBhSTPkL_vHqWMmuAnNMv6rEFwkMzy_rGbKV7PjDT0XzbPtcUxBv-iYegPJIfmzx3JR/s1067/photo_2025-03-20_09-30-10.jpg

ជុំវិញប្រសាសន៍របស់លោកអភិបាលដូចខាងលើ មានមតិមួយចំនួនមិនយល់ស្របនោះទេ ដោយពួកគាត់លើកឡើងថា៖ រឿងគ្រោះ.ថ្នាក់នេះបណ្ដាលមកពីមនុស្សលោកបើកបរខ្វះការប្រុងប្រយ័.ត្នខ្លួនឯង ជាពិសេសមនុស្សមួយចំនួន បើកបរមិនគោរពច្បាប់ បង្ករគ្រោះ.ថ្នាក់ចរាចរណ៍ ស្លា.ប់រាល់ថ្ងៃមិនបន្ទោស មិនអប់រំមនុស្សអោយគោររពច្បាប់ បែរជាមកបន្ទោសតែឆ្កែទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieq9uWIfKFPleHyQzjXyGysnHw9WlrEtbQwwu_pgZBV3JbZf6uTEvSijMKODjGOcXqIcquKdh2oNACem34ui5IhU0Fp6C3fb2tCc9TYDtegFJGtBQYNjK9T2Ta9JiHT0_I-vDB6JH37GwYi9lYZdlpb2eifkHmXIq05HqjvU9fjXDUjKKvPpg8urQQSWDu/s960/photo_2025-03-20_09-30-10%20(2).jpg

ដោយឡែក ក៏មានមតិរបស់មនុស្សជាច្រើនទៀត បានគាំទ្រលើចំណាត់ការរបស់លោកអភិបាល ដោយពួកគេយល់ថា ការធ្វើនេះមិនមែនជាដាក់សម្ពាធ រឺស្អ.ប់សត្វឆ្កែនោះទេ ប៉ុន្តែវាជាទំនួលខុសត្រូវរបស់ម្ចាស់ក្នុងការគ្រប់គ្រងសត្វចិញ្ចឹមរបស់ខ្លួន។ សត្វឆ្កែ ដែលម្ចាស់គ្រប់គ្រងមិនបានល្អ មិនត្រឹមអាចបង្ករគ្រោះ.ថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ពេលខ្លះវាដេញ.ខាំគេឯង កាយសម្រាម បន្ទោ.របង់គ្មានសណ្ដាប់ធ្នាប់ដែលបង្ករភាពរញ៉េរញ៉ៃក្នុងតំបន់។ លើសពីនេះ ប្រទេសកម្ពុជាយើង ក៏មានច្បាប់ចែងផងដែរ អំពីបុគ្គលដែលកាន់កាប់សត្វ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ដែលកើតឡើងដល់អ្នកដទៃ ដោយសត្វដែលខ្លួនកាន់កាប់។ ហើយក្នុងនោះគឺរាប់បញ្ចូលទាំងសត្វចិញ្ចឹមផ្សេងទៀត រួមទាំងគោ ក្របី ជ្រូក ឆ្មា មាន់ ទា។ល៕

អវកាសយានិកណាសា២រូបជាប់គាំងអស់រយៈពេល៩ខែនៅក្នុងលំហរ ពេលនេះបានមកដល់ផែនដីហើយ

0

អបអរសាទរ! ទីបំផុតអវកាសយានិក២រូបនៃទីភ្នាក់ងារអវកាសអាមេរិក NASA គឺលោក Butch Wilmore និងលោកស្រី Suni Wiliams បានវិលត្រឡប់ចុះមកដល់ផ្ទៃផែនដីវិញដោយសុវត្ថិភាពហើយ កាលពីថ្ងៃអង្គារ ទី១៨ ខែមីនា បន្ទាប់ពីអ្នកទាំង២បានជាប់ក្នុងស្ថានីយ ISS អស់រយៈពេល៩ខែកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh1MWaZ7Fm97FqP9-qjBzNCbPHN2BGtjzELpDu2RQA4v8gmHeKEbT-0kYCMsVTiZdM65vIOVc0e5z3lhlNdHv9K1xM5yE4h5gGB297AkHRA6GGKNG1zrCzXIu5c0ERi_o5vg2iwhtKTawkI-KfybNCkb2xC0EYRPZLYo2s_ln-bJggaEM0YazrziA3A9Ah/s680/photo_2025-03-19_14-39-50.jpg

លោក Wilmore និងលោកស្រី Wiliams បានចុះមកដល់ភពផែនដីវិញហើយ កាលពីថ្ងៃទី១៨ ខែមីនានេះ ដោយទម្លាក់យានចុះចតនៅក្នុងសមុទ្រចំណុច Off The Coast នៃរដ្ឋ Florida ដែលបានប្រើប្រាស់រយៈពេលអស់ ១៧ម៉ោង។ ការអាចវិលត្រឡប់មកដល់ផែនដីសារជាថ្មីវិញរបស់អ្នកទាំង២ គឺតាមរយៈការជួយជ្រោមជ្រែងរបស់ក្រុមហ៊ុន space X។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-80hQ1nG88RLt5_f6OQ7NIiKsfYSBCg0qxxhWoBgb2qwDmSIk3rk8pQgjAVIA8fhQTT6u8Mq5pxzCQZJUnUDBCgJOK1ZeNAGN11k6VNRFzo1Q1Rp8k97H8ciNeguUjIxeLrv2lZz6ZdB1cN9UFdBF9TsZ2jkZkHcu7odJsJVHme890ViyP5W2F6d3sIBu/s800/photo_2025-03-19_14-39-51.jpg
គួររំលឹកថា ដំបូងលោក Wilmore និងលោកស្រី Wiliams បានធ្វើដំណើរឡើងទៅកាន់ទីអវកាសនៃស្ថានីយអវកាសអន្តរជាតិ (ISS) ដែលកំណត់ត្រឹមរយៈពេល៨ថ្ងៃ នឹងវិលចុះមកផែនដីវិញ។ ប៉ុន្តែក្រោយមក យាន Starliner ដែលអ្នកទាំងពីរជិះក៏ស្រាប់តែបានជួបបញ្ហា ជាហេតុធ្វើឱ្យ NASA សម្រេចចិត្តពន្យារពេលត្រឡប់មកវិញរបស់ពួកគេ ដែលបណ្ដាលអោយពួកគេចំណាយពេលស្នាក់នៅលើស្ថានីយ ISS សរុប២៨៦ថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4L7v4HK6fmbWmOTfTPfHC6zQcmoiADvIZ5tYlHf0-NweSpDksedRCI-mRYm96T-9S0agFZHeEZNqEzuitwO7ZEzHOPdFxibekix2ljt0BzxNEKnYMQPxpp4OM_wChG0UQrg3iGK3Faao2TWXIyPUPO7cwN2r_MjbFZVxv8dOjHwBILfcqkcpnSmFDMW7d/s800/photo_2025-03-19_14-39-51%20(3).jpg
គួរឱ្យដឹងថា អវកាសយានិកដែលបានវិលមកកាន់ផែនដីវិញ មានចំនួន ៤នាក់ ដែលក្នុងនោះមានអវកាសដែលជាប់គាំងរបស់NASA ទាំង២នាក់ និង ២នាក់ទៀត គឺជាក្រុមការងារនៃបេសកកម្ម Crew-9 ដែលបានហោះឡើងទៅកាន់លំហរកាលពីខែសីហា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីធ្វើបេសកកម្មផ្លាស់ប្ដូរគ្នា និងនាំអ្នកទាំង២ មកវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgngmoNpC-6lO2Qdv-gWs9BXf-LKoZpdXqEEHkktTEQxlcg-4WHEACn4foAchWYdjxThcw1EYcNSh3lBZOd5EKARcr_PEFryQC6gRQpWlcqTS7soHWu31HK0eOAtyzlcyOa2FLo89ZdyIACJCs8s-RBrAnf4OnNeF-v2KfbXx4dHVnKkXCteLc-E8YQlRfT/s800/photo_2025-03-19_14-39-51%20(2).jpg

ការវិលត្រឡប់មកកាន់ភពផែនដីវិញបានដោយសុវត្ថិភាព ក្រោយជាប់គាំងលើអវកាសច្រើនខែនេះដែរ មិនត្រឹមតែជាបទពិសោធដែលមិនអាចបំភ្លេចបានសម្រាប់អវកាសយានិកទាំង ២ រូបនោះទេ ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍មួយដែលបានទាក់ទាញចំណាប់អារម្មណ៍មហាជនលើសកលលោកផងដែរ៕

តើរថយន្តពណ៌ណាដែលងាយស្រួល និងពិបាកថែទាំជាងគេ?

0

ពណ៌រថយន្តគឺជាកត្តាដ៏សំខាន់មួយ ដែលអ្នកប្រើប្រាស់ត្រូវតែដឹង នៅពេលសម្រេចចិត្តទិញរថយន្ត។ ក្រៅពីភាពស្រស់ស្អាត និងចំណូលចិត្តផ្ទាល់ខ្លួន ការថែទាំថ្នាំលាបរថយន្ត ក៏ជារឿងចាំបាច់បំផុតដែលអ្នកមិនគួរមើលរំលងនោះទេ ដោយសារតែពណ៌រថយន្តមួយចំនួនអាចពិបាកថែទាំជាងពណ៌ផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTyRerYi95RffwlzaxYLfNtQLLjjI657Iljb9WsNd3iw1ldJaDX-4HQqTRsQngJuyHQ3FuzlTnr1T9vr2KZAEhO88sHdr3TzIltaK3_ga6HPxluNa2F6UZLF0n8yikHZ3oYH9B99nK8XVRvuQaVQWb1Aotw5EQIgA3yfNdz6P3xmtexWkUqmwHW_p3gwGw/s1920/image_2025-03-20_15-22-57.pngដូច្នេះយោងតាមគេហទំព័របរទេសបច្ចេកវិទ្យាមួយ បានចែករំលែក នឹងណែនាំពណ៌រថយន្តដែលងាយស្រួលបំផុតក្នុងការថែរក្សា រួមទាំងមូលហេតុដែលធ្វើឱ្យពណ៌រថយន្តមួយចំនួនពិបាកថែទាំជាងពណ៌ផ្សេងទៀត។

ខាងក្រោមនេះគឺជាពណ៌រថយន្តដែលពិបាកថែទាំបំផុត៖
១.ពណ៌ខ្មៅ៖ មនុស្សជាច្រើនគិតថាពណ៌ខ្មៅមិនងាយប្រឡាក់ ផ្ទុយទៅវិញពណ៌ខ្មៅគឺជាពណ៌ដែលពិបាកថែរក្សាបំផុត ព្រោះវាងាយមើលឃើញស្នាមឆ្កូត និងកខ្វក់ខ្លាំង ទោះបីវាជាពណ៌ដ៏ស្រស់ស្អាត និងប្រណីតក៏ដោយ។
២.ពណ៌ក្រហម៖ ពណ៌ក្រហមគឺជាពណ៌ភ្លឺ និងទាក់ទាញភ្នែក ប៉ុន្តែវាក៏ជាពណ៌ដែលងាយរសាយ ឬហើពណ៌លឿនបំផុត នៅពេលត្រូវពន្លឺថ្ងៃ។
៣.ពណ៌ខៀវ៖ ពណ៌ខៀវគឺជាពណ៌ទាន់សម័យ ប៉ុន្តែវាក៏ជាពណ៌ដែលបង្ហាញពីការកោស និងភាពកខ្វក់បានយ៉ាងងាយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHfMDE9JS2hl7MMoMXKqVQ6bIx9RShH3Vmo63cFogrda8DIdj0oNz219Q3irqrtornGeM6J8A2uDgjrj3UiN7wmlNeRtB5NposK26wyhSRmvCQOUA3vDdoT4R5hrgykB4iC4bqxstY7MQ-gb9a2F9j5vBA_N-kRBBmLaPWmSDAtZ-c9UcWW2N869QMdfV7/s686/image_2025-03-20_15-22-56.png

ហេតុនេះពណ៌ដែលលោកអ្នកគួរជ្រើសរើស និងងាយស្រួលថែទាំនោះមានដូចជា៖
១.ពណ៌ប្រាក់៖ ពណ៌ប្រាក់គឺជាពណ៌ងាយស្រួលបំផុតក្នុងការថែរក្សា ដោយសារតែវាពិបាកក្នុងការមើលឃើញស្នាមប្រេះ និងស្នាមប្រឡាក់ ហើយពណ៌នេះក៏ប្រើប្រាស់បានយូរប្រឆាំងនឹងពន្លឺព្រះអាទិត្យ រួមទាំងលក្ខខណ្ឌអាកាសធាតុផងដែរ។
២.ពណ៌ប្រផេះ៖ ពណ៌ប្រផេះគឺជាពណ៌ដែលងាយស្រួលថែរក្សា ដូចជាពណ៌ប្រាក់ដែរ ដោយសារតែវាពិបាកក្នុងការមើលឃើញការកោស និងភាពកខ្វក់ លើសពីនេះទៀតពណ៌ប្រផេះក៏ជាពណ៌ដែលមើលទៅលេចធ្លោរផងដែរ។
៣.ពណ៌ស៖ ពណ៌សគឺជាពណ៌ងាយស្រួលថែរក្សាបំផុត ដោយសារតែវាពិបាកក្នុងការមើលឃើញកោស និងស្នាមប្រឡាក់ លើសពីនេះទៀតពណ៌សក៏ជាពណ៌ដែលឆ្លុះបញ្ចាំងពីកំដៅបានយ៉ាងល្អ និងរក្សារថយន្តរបស់អ្នកពីការឡើងកំដៅទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOo1u9axb8aDODZes0nemeD5RJ-eu5yP3m6xTV66yn9MBIR5PQN0AESgSNd_k48rKZqzGzjen0HxPTRtkPVl_-k_OdmYH93mL5VD_FcOOsEd4qMNPI6rZvA7ptNXS_g9qMmuFqxPffFloyC_pB2ULt9DDJ1yWgnrq1vZBFeSmOdxLGcdmGh70Ohu_6weQk/s735/image_2025-03-20_15-22-56%20(2).png

ពិតណាស់ ការជ្រើសរើសពណ៌រថយន្តដែលងាយស្រួលថែទាំ វានឹងជួយសន្សំសំចៃពេលវេលា និងប្រាក់បន្ថែមលើការថែទាំរថយន្ត ទោះជាយ៉ាងណាក៏ដោយ មិនថាអ្នកជ្រើសរើសពណ៌រថយន្តណានោះទេ អ្នកក៏គួរថែទាំរថយន្តរបស់អ្នកជាប្រចាំ ដើម្បីឱ្យរថយន្តរបស់អ្នកមើលទៅល្អ និងប្រើប្រាស់បានយូរ៕