Home ព័ត៌មានអន្តរជាតិ និស្សិតចិនសម្រុកទៅរៀននៅជប៉ុនកាន់តែច្រើនដើម្បីកសាងជីវិតថ្មីលើទឹកដីក្រៅប្រទេស ខណៈអត្រាគ្មានការងារធ្វើនៅចិនកើនឡើង

និស្សិតចិនសម្រុកទៅរៀននៅជប៉ុនកាន់តែច្រើនដើម្បីកសាងជីវិតថ្មីលើទឹកដីក្រៅប្រទេស ខណៈអត្រាគ្មានការងារធ្វើនៅចិនកើនឡើង

75
0

ប្រទេសជប៉ិន ៖ របៀបរស់នៅរបស់ជនជាតិជប៉ុនបានផ្លាស់ប្តូរទាំងប្រពៃណី វប្បធម៌ និងការអប់រំ ដោយសារនិស្សិតចិនយ៉ាងច្រើនសម្រុកមករៀននៅជប៉ុន ក្រោយពីជប៉ុនបន្ធូរបន្ថយទិដ្ឋាការ និងកែប្រែច្បាប់ផ្តល់ភាពងាយស្រួលឱ្យនិស្សិតបរទេសដែលមានជំនាញខ្ពស់ អាចដាក់ពាក្យសុំរស់នៅជប៉ុនរយៈពេលយូរ ។ លើសពីនេះ និស្សិតបរទេសថែមទាំងអាចនាំឪពុកម្តាយរបស់ខ្លួនមករស់នៅជប៉ុន ដែលធ្វើឱ្យមានការសន្និដ្ឋានថា នៅឆ្នាំ២០២៦ ពលរដ្ឋចិនរស់នៅជប៉ុន នឹងកើនឡើងរហូតដល់ជាង១លាននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeoPtll4ABHoPieTN2FBafAZmgRxtlAiCqkdL1yuPYUseLRhJJsbpyubHvak8OeVOqVnwA4ofzbkL_LMyDQuiXtivROfvofELzzyOjhqT9FNRykRl3uzMjGDwlHBl9l2EFdqxCUS2ANAt1vb1-Dp1yBK3UcRdwRW5FMUAf_bzYrQ7HKJGrtP_cpExA5iLV/s1280/photo_2025-03-20_16-20-21.jpg

ស្របពេលសេដ្ឋកិច្ចចិនធ្លាក់ចុះធ្វើឱ្យអត្រាគ្មានការងារធ្វើកើនឡើងខ្ពស់ ទើបនិស្សិតចិនជាច្រើនសម្លឹងរកឱកាសនៅក្រៅប្រទេស ជាពិសេស នៅជប៉ុន ។ ជប៉ុនមិនត្រឹមតែមានមហាវិទ្យាល័យសិល្បៈប៉ុណ្ណោះទេ ដែលទាក់ទាញនិស្សិតបរទេស ប៉ុន្តែជប៉ុនបានបង្រៀនមុខវិជ្ជាដល់និស្សិតដែលបើកឱកាសឱ្យពួកគេអាចចាប់ផ្តើមជីវិតថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtHaS8mn2qcdcx4Zlbg5GTDv_aKQzVBLpwQTOkVb4cRFGGjSPpYiWT0SXzGNNDDfzNqqG6Y_4lJTRapTFrT1_WaM3lNjpEWPvg5TJ93-1glPMXtw8Nzl3mviWLkfr7FX-qLnkw7RlyCm6WKbMZ_qyeRUfukTw8UW7metmwb8y2nx3PvzEK4NJQBFCTGS1f/s5760/image_2025-03-21_08-55-51.png

និស្សិតចិនម្នាក់និយាយថា ៖ «ការបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៅចិនពុំធានាថា នឹងទទួលបានការងារក្នុងក្រុមហ៊ុនជប៉ុនទេ តែការសិក្សាបន្តនៅជប៉ុន នឹងជាឱកាសឱ្យនិស្សិតចិនមានការងារធ្វើក្នុងក្រុមហ៊ុនជប៉ុន ។ វាជាផ្លូវកាត់ដើម្បីឱ្យនិស្សិតចិនអាចដាក់ពាក្យស្នើសុំរស់នៅជប៉ុនជារៀងរហូត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRgj3pY9NvEFOT9-rP0JAYx2SN-iUMtEtVlQX9kU6yqQedFaceb4Sdm0xSc_rh8EovK-DPbyESNmrB2o1zogJmOQJy7BFiTELHzWBAZB-cXYxMBzB8AGmd3xvgpB7Ic9lvA0LFbk3DbUXAIR2FsIMzaq-KT17LCi4zlXOzZOc1bld9OL3m6vDSzPahSzcp/s960/image_2025-03-21_08-55-58.png

តាមការស្រាវជ្រាវរបស់ Nikkei បង្ហាញថា ចំនួននិស្សិតចិនរៀននៅសាកលវិទ្យាល័យល្បីៗនៅជប៉ុន បានកើនឡើងប្រមាណ៧០% នៃចំនួននិស្សិតបរទេសសរុប ខណៈនិស្សិតចិនចូលរៀននៅសាកលវិទ្យាល័យសិល្បៈរបស់ជប៉ុន ក៏កើនឡើងដែរ ។ នេះបញ្ជាក់ថា និស្សិតចិនកាន់តែច្រើនចង់មកកសាងជីវិតថ្មីលើទឹកដីក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip2xSfQia7yymJQBI38Hv8n6Zv74xgwlH_1jm8Z1LBdDVezgQmVR7dL5fCdbt29nPxxYWuVVAIUcyFyqucv4vE5K6VRqBnbG7SSlfv-eguL6kr9gv0ehLcJRxgOVnz1c5uWbeHAo4HqYlbv5xHF5p6RnxSKBcdyoq_CVtlj9l8ho5ZMrrgbXxpTkwevZhC/s2048/image_2025-03-21_08-55-59.png

បុគ្គលិកធ្វើការផ្នែកចំណាកស្រុក នៅខេត្តសាយតាម៉ា ប្រាប់ថា ការពិត និស្សិតចិនសម្រុកមករៀនបន្តនៅសាកលវិទ្យាល័យសិល្បៈរបស់ជប៉ុន ដោយសារវាជាវិធីជួយឱ្យពួកគេបានមករស់នៅជប៉ុនយូរ ។ កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុនបានកែប្រែច្បាប់ដើម្បីផ្តល់ភាពងាយស្រួលដល់ជនបរទេសដាក់ពាក្យស្នើសុំរស់នៅជប៉ុនយូរ ហើយវាជាប្រយោជន៍របស់និស្សិតបរទេស ។ កាលពីមុន អ្នកជំនាញបរទេសមកធ្វើការនៅជប៉ុន អាចសុំរស់នៅជប៉ុនយូរ លុះត្រាតែពួកគេរស់នៅជប៉ុនបាន៥ឆ្នាំ ប៉ុន្តែច្បាប់ថ្មីនេះកាត់បន្ថយរយៈពេលមកត្រឹមចាប់ពី១ឆ្នាំ ទៅ៣ឆ្នាំប៉ុណ្ណោះ គឺអាចដាក់ពាក្យបាន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh82Jkmy0n9vuEAo17naDYSev1bEXMX3v0M0fBLtcg6Lyy9ddBBhx7xABuuBif2IV24WKXidqqIAtVyY64e5o-iUClMnEFPf53rVNCzusnL5aRM2QSGHUgFcF8VRtT3ts_sj3UjgkhEc-TA4mAS6eZjtSHa8Yu2fB2szXFEb0Wvle1DQu9N3hOwpw4a4Hey/s2580/image_2025-03-21_08-56-01.png

ការវាយតម្លៃជនបរទេសដែលដាក់ពាក្យសុំរស់នៅជប៉ុនរយូរ គឺដាក់ពិន្ទុលើកត្តាជាច្រើន រួមមាន ៖ កម្រិតការសិក្សា បទពិសោធន៍ការងារ ប្រាក់ចំណូលក្នុង១ឆ្នាំ អាយុ និងសមត្ថភាពនិយាយភាសាជប៉ុន ។ បើអ្នកដាក់ពាក្យទទួលបានពិន្ទុចាប់ពី៧០ឡើង មានន័យថា ជាជនបរទេសមានជំនាញខ្ពស់ និងមានសិទ្ធិរស់នៅជប៉ុនយូរ ប៉ុន្តែបើទទួលបានពិន្ទុចាប់ពី៨០ឡើង ជនបរទេសនឹងទទួលបានសិទ្ធិពិសេស គឺអាចសុំរស់នៅជប៉ុនយូរបាន ក្រោយពីរស់នៅជប៉ុនត្រឹម១ឆ្នាំ ។ វាជាវិធានការទាក់ទាញជនបរទេសមានជំនាញ និងសមត្ថភាពខ្ពស់មករស់នៅ និងធ្វើការនៅជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTeFfklsyLvdIPofa3ZI4ulTFZttwH9K5EtruLdwqBNSrrmScUGmprPaRaUUHG2-Xp6qizHeN5BU7mpttZrVZEV5kzpk8xIYxFChCBwpox4ZukrYlSR3UGUeX8JDhgvsW3nKTBhRxRyy2ayl5rM5x6pnS1OutZ6rUVvZLCsHZkBQNOWJoUmHTrq4scrtd-/s1280/photo_2025-03-20_16-20-20.jpg

ហេតុនេះ អាណាព្យាបាលសិស្សចិនជាច្រើនត្រៀមបញ្ជូនកូនមករៀននៅសាកលវិទ្យាល័យសិល្បៈក្នុងប្រទេសជប៉ុន ដោយសង្ឃឹមថា ពេលកូនពួកគេរៀនចប់ និងមានជំនាញខ្ពស់តាមជប៉ុនត្រូវការ កូនពួកគេនឹងអាចស្នើសុំរស់នៅជប៉ុនយូរ ។ រីឯឪពុកម្តាយសិស្ស ក៏មានសិទ្ធិរស់នៅជប៉ុនយូរដែរ ៕