Home Blog Page 589

មនុស្សប្រភេទខាងក្រោមនេះ បើបរិភោគអាហារមានរសជាតិប្រៃខ្លាំងពេកប៉ះពាល់សុខភាពរហូតដល់ស្លា.ប់ តើគួរបរិភោគប្រៃកម្រិតណាទើបល្អ?

0

តាមការស្រាវជ្រាវចុងក្រោយរបស់មន្ទីរពេទ្យនៅទីក្រុងប៉េកាំង ប្រទេសចិន បង្ហាញថា ការបរិភោគអាហារមានរសជាតិប្រៃខ្លាំងពេកប្រឈមនឹងអាយុខ្លី បើទោះជាយើងពុំបានផឹកស្រា និងពុំប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាមក្តី ។ ការស្រាវជ្រាវនេះបានណែនាំឱ្យបរិភោគអាហារតាមវិធីមួយចំនួនដើម្បីឱ្យមានសុខភាពរឹងមាំ និងប្រើប្រាស់គ្រឿងផ្សំផ្សេងៗជំនួសអំបិល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj21JygF8INgo-j1A-wDgcDWQLv9O8eEhiVy-dbn6nyJjcK876kmCIh3gETaHTzZEEzzCXj4Lok7doQ73lhcdIr1O6C1-aNiW0q5t4pX-gPLuvbArHzkU_0mlItGv2EnDvtnJsOTaAX-VN8GKwwpMIbjGac1EDcLu1rlEpy9tu_UWt6EmvbFhZ-rN04iYzI/s3000/image_2025-03-21_14-37-22.png

ការសិក្សាបានតាមដានមនុស្សចំនួន៦,៥១០នាក់ នៅទីក្រុងប៉េកាំង អស់រយៈពេលជាង៣ឆ្នាំ ហើយលទ្ធផលបង្ហាញថា ៖

-អ្នកមានបរិមាណសូដ្យូមច្រើនក្នុងទឹកនោម ឬខ្ពស់ជាង៥ក្រាមក្នុង១ថ្ងៃ ប្រឈមនឹងការស្លាប់កើនឡើងទ្វេដង បើធៀបនឹងអ្នកមានបរិមាណសូដ្យូម ចាប់ពីជាង៣ក្រាម ទៅជាង៤ក្រាមក្នុង១ថ្ងៃ
-ក្រុមមនុស្សពុំផឹកស្រា គឺការបរិភោគអាហារប្រៃខ្លាំងកាន់តែធ្វើឱ្យប្រឈមនឹងការស្លាប់មុនអាយុ
-ក្រុមមនុស្សពុំប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាម គឺការបរិភោគអាហារប្រៃខ្លាំង ក៏ប្រឈមនឹងការស្លាប់មុនអាយុដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_KH_nx8AF7LZF-Kjw-BWgIyfTy9ytIZlRL858ikGxk8YDuq_mRJdVrpPzpJEmJoUV0_DoRK1BmpRe2-usGizAUKKFZCJbVBesuWhcl5k0qyawkdZ5zZS_MGQfgP9UZG0UfaV_09AXYdYr6jofTO4ILo7m8NQ9oRFPKRb_eyWlx7c4ycr-JydWGcmAlYhH/s1920/image_2025-03-21_14-37-24.png

ការស្រាវជ្រាវនេះបានផ្តោតសំខាន់លើការគ្រប់គ្រងបរិមាណសូដ្យូមក្នុងអាហារ ដោយចៀសវាងការបរិភោគប្រៃខ្លាំង ខណៈអង្គការសុខភាពពិភពលោក (WHO) បានណែនាំឱ្យបរិភោគអាហារមានជាតិសូដ្យូម មិនលើស២ក្រាមក្នុង១ថ្ងៃ ដើម្បីមានសុខភាពរឹងមាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmRdO0GISO1Yh1jSRxDsD4108pvx5MYmylT11xdbxDTL8w6zPCRmRFYmE2ukJhe-9Qj8tlz-6VLyoDPpQQEQZg-uKPvbJ6yOSMM7QXcknz5js6C09XR6zzydDmxXpUzfcIq35QQ_Z9Dy_miN8E8yTYgyWvXJerl1TkJrw6PgT3pkexYJu0AQBRQ1D8zaVX/s1300/image_2025-03-21_14-37-25.png

តើគួរធ្វើដូចម្តេចខ្លះដើម្បីឱ្យមានសុខភាពរឹងមាំ?

-កាត់បន្ថយការបរិភោគអាហារកែច្នៃ អាហារកញ្ចប់ និងអាហារមានរសជាតិដិត
-អានស្លាកសញ្ញានៅលើអាហារដើម្បីត្រួតពិនិត្យបរិមាណសូដ្យូមក្នុងអាហារ
-ចម្អិនអាហារដោយគ្រឿងទេសផ្សេងៗជំនួសអំបិល
-ហាមដាច់ខាតថែមអំបិលក្នុងអាហារ
-ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬអ្នកជំនាញម្ហូបអាហារ ដើម្បីសុំការណែនាំក្នុងការកាត់បន្ថយបរិមាណសូដ្យូមក្នុងអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvC9yQtb2hyAStbslVK_aasz-SstT8jindtvQG0hJXwlGl5hqOWPedBVTOf6Tq6RNKzcOZ3jMvitUq_K3IrpAMrLAQAtrxSn05l8uJadUGGQxVYsU22ikCp07BemsimKrSeDw2xFHaOxPFmf1a_XN_jx-i6QtSzs-iERi6kScII8JMPzKI9moxDwus7nl6/s1200/image_2025-03-21_14-37-26.png

ហេតុនេះ ការកាត់បន្ថយបរិមាណសូដ្យូមក្នុងអាហារ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការថែទាំសុខភាពឱ្យល្អ ព្រមទាំងកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុ ៕

កូរ៉េខាងត្បូង លើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន ដើម្បីជួយជំរុញទេសចរណ៍ដែលកំពុងធ្លាក់ចុះ

0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងបានប្រកាសពីគម្រោងលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍កូរ៉េខាងត្បូង ដែលបានរងផលប៉ះពាល់ដោយសារការឆ្លងរាតត្បាតជំងឺកូវីដ-១៩ កន្លងមក និងស្ថានការណ៍នយោបាយតានតឹង នាពេលបច្ចុប្បន្ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc8WD6JwEsbLumXOl3ckBUa5a1xihBHRpURjehAgcEylD2sY9kByzPMsHTr4Spp2lV_NCu32DEPlVYrtpJtlnud84vOiKr3r7nnlURdu4bv-YAU16IdNLRzMBHaHNWDs7xBbMZQIoii-jd9qe4dLZHuFL_Xcms0Ec4Q4N2ihLqIXEC6_uDxTLpolfOAVba/s1110/image_2025-03-21_14-22-42%20(2).png
ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន ស្របពេលភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកូរ៉េខាងត្បូងធ្លាក់ចុះជាបន្តបន្ទាប់ ខណៈភ្ញៀវទេសចរចិនធ្លាប់មកកម្សាន្តនៅកូរ៉េខាងត្បូងច្រើនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ។ ការបិទប្រទេស និងវិធានការរឹតបន្តឹងការធ្វើដំណើរភ្ញៀវទេសចរបរទេសក្នុងពេលជំងឺកូវីដឆ្លងរាតត្បាត បានធ្វើឱ្យទេសចរណ៍កូរ៉េខាងត្បូងធ្លាក់ចុះយ៉ាងខ្លាំង ព្រមទាំងប៉ះពាល់សេដ្ឋកិច្ច និងអាជីវកម្មជាច្រើនប្រភេទដែលពាក់ផ្អែកលើវិស័យទេសចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7B8ZVqRRo5_wbZbkC0rhPDqRZXAjT9ybHOgQys3mpaNglR54ZPQeHwaNOHZfDpGZKgIA2svm7ff8cov-ogILrFCUnzDF4rgm96u2EYiC5ka2e_-QG0Js_pR_fX0Ap9VPiUvVwxmP3DU7qdXBKHwRSS7IMjgmcwfAiKsBnpiZ1UJj3RDveV-zqJnbhz17E/s1024/image_2025-03-21_14-22-42%20(3).png

រដ្ឋាភិបាលកូរ៉េខាងត្បូងសង្ឃឹមថា ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន នឹងធ្វើឱ្យភ្ញៀវទេសចរចិនមកកម្សាន្តនៅកូរ៉េខាងត្បូងច្រើនឡើងវិញដើម្បីជំរុញសេដ្ឋកិច្ច និងបង្កើនការចំណាយនៅកូរ៉េខាងត្បូង ។ វិធានការនេះនឹងអនុវត្តភ្លាមៗ ដោយភ្ញៀវទេសចរចិនអាចធ្វើដំណើរមកនៅកូរ៉េខាងត្បូង រយៈពេល៣ខែ ដោយពុំចាំបាច់ស្នើសុំទិដ្ឋាការ ករណីភ្ញៀវទេសចរចិនអាចបង្ហាញឯកសារការធ្វើដំណើរ និងមានគោលដៅទេសចរណ៍ច្បាស់លាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3a3mqwuubiZEE-kU8ZyssgSAVARz13rRN7tPg7Sm5iXDV4wH561M6i1ggJMNJlJmBqvgJ3nUvJVAyqH3ktXqN-_lNsmi58SUK2tDUT6kZa6c_Q6a2hAGRJFMr52gsMPPAS5cgrwxTFGy3rRTkQvUzbIf46RpVD2Se7RnyQu4qNrPXjw4CzBjIR4qtEM9S/s1020/image_2025-03-21_14-22-42.png
នេះជាការបើកឱកាសឱ្យភ្ញៀវទេសចរចិនងាយស្រួលមកលេងនៅកូរ៉េខាងត្បូង និងជំរុញការរីកចម្រើនសេដ្ឋកិច្ចយូរអង្វែង ។ នេះបើតាមការលើកឡើងរបស់មន្ត្រីក្រសួងទេសចរណ៍កូរ៉េខាងត្បូង ។ ប៉ុន្តែការជំរុញឱ្យវិស័យទេសចរណ៍កូរ៉េខាងត្បូងងើបឡើងវិញ គឺប្រឈមនឹងស្ថានការណ៍នយោបាយ និងភាពមិនប្រាកដប្រជានៅចិន ។ អ្នកវិភាគជឿថា ការជំរុញសេដ្ឋកិច្ចកូរ៉េខាងត្បូងអាចត្រូវចំណាយពេលយូរបន្តិច និងអាស្រ័យលើការឆ្លើយតបពីភ្ញៀវទេសចរចិន ពីព្រោះពួកគេបារម្ភពីគោលនយោបាយរបស់រដ្ឋាភិបាលចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfgG__YPOcDqnUvHXW_uoqZvktyJsB2BfChbGHo2IKqpLyjNMx6-W4z4sHWWDHxz1V2DN2RJaliWoVnUkkqq6xtz4lAW2xfLX_tedEDxMjASBmBOc77k84fe6Bug061Y8gohkzuz00O5ju5E9GibYf9WV-t7sIjq51JF0nn6zEyKvjSBO59wgW3dkxCJTE/s1200/image_2025-03-21_14-22-43.png

តាមទិន្នន័យរដ្ឋាភិបាលកូរ៉េខាងត្បូង គឺភ្ញៀវទេសចរចិនបានមកលេងកូរ៉េខាងត្បូងច្រើនជាងប្រទេសផ្សេងៗ ហើយភ្ញៀវទេសចរចិនម្នាក់ក្នុងចំណោម៣នាក់ គឺជាស្ត្រីអាយុចាប់ពី២០ឆ្នាំ ទៅ៣០ឆ្នាំ ។ វប្បធម៌កូរ៉េខាងត្បូង ដូចជា ៖ ចម្រៀង K-Pop និងម៉ាកផលិតផលល្បីៗមានការពេញនិយមទូទាំងពិភពលោក ហើយរដ្ឋាភិបាលកូរ៉េខាងត្បូងនឹងទាញយកប្រយោជន៍ពីភាពល្បីល្បាញនេះបន្ថែមទៀត ។ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបង្កើតវិធានការថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានចំនួន១៨លាន៥សែននាក់ នៅឆ្នាំ២០២៥ ដោយបង្កើតកម្មវិធីដំណើរកម្សាន្តម្ហូបអាហារ និងបង្ហាញគ្រឿងសម្អាងកូរ៉េខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjNCoJhxth7bkHXmRjSv6RWalSjidiQUpQ8d8JDbrRpkTYIqYwr-rrOjG_icNsvdM1GPmC1ENNI-A6VJTNEfaB6SmhYSR6xYCYFK_ANgI8U76RGghj6r7Ias8q3fb5JUs5PSsVLtDwUJFl6ZS2hSLow6Ym4CLYTam_QfOBPYS8I4ITIYesoc43IcFgUuG4/s1024/image_2025-03-21_14-22-41.png
គួរបញ្ជាក់ថា ភ្ញៀវទេសចរចិនបានជំរុញវិស័យទេសចរណ៍កូរ៉េខាងត្បូងយ៉ាងខ្លាំង ជាពិសេស នៅតាមទីក្រុងធំៗ ដូចជា ទីក្រុងសេអ៊ូល និងទីក្រុងប៊ូសាន សម្បូរភ្ញៀវទេសចរចិនមកសម្រាកលំហែរកាយ និងទិញទំនិញ ។ កាលពីឆ្នាំ២០២៤ កូរ៉េខាងត្បូងបានទទួលភ្ញៀវទេសចរបរទេសសរុប ចំនួន១៦លាន៤សែននាក់ កើនឡើង៤៨% បើធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែចំនួននេះនៅតែតិចជាងភ្ញៀវទេសចរកាលពីឆ្នាំ២០១៩ (ឬមុនពេលផ្ទុះជំងឺកូវីដ) ដែលស្មើរហូតដល់១៧លាន៥សែននាក់ ៕

ប៉ាច គីមមួយ រងការរិះគ.ន់លើបទចម្រៀងថ្មី ខណៈ សយ រតនៈ ចេញមុខនិយាយបែបនេះ

0

ថ្មីៗនេះតារាចម្រៀង ប៉ាច គីមមួយ បានចេញបទចម្រៀងថ្មីរបស់ខ្លួនបែបសប្បាយៗសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ។ ទោះយ៉ាងណាតារាចម្រៀងរូបនេះត្រូវបានអ្នកមួយចំនួនបញ្ចេញមតិរិះគន់ព្រោះក្នុងអត្ថន័យបទចម្រៀង «ចាក់ ចាក់ ចាក់» ហើយស្រមៃទៅរឿងផ្សេង។ ឃើញមានការរិះគន់ចំពោះគូដណ្តឹងតារាចម្រៀង សយ រតនៈ មិននៅស្ងៀមចេញមកតបតបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5oDoebXRTx5-82gHOoO9J-BStiE-HdkoddANM-czJAEwWvC8hyQ2s_CI_45gTF2WmhZpiPvQIZPRLwRFyU37vamfDehC-HdXdSY-KbGLAuxBl3y_GQbRIgzQEQQtRHZ4cHXf71dt6uFkJf_1WJLn9mbepOwNF4cR3TSCn9nGIz_hRVFYGMjxtP2NMt2yr/s2048/image_2025-03-20_16-15-38%20(2).png

នៅថ្ងៃទី១៨ មីនា តារាចម្រៀង ប៉ាច គីមមួយ បានបង្ហោះវីដេអូខ្លីក្នុងបទចម្រៀងរបស់ខ្លួនបែបសប្បាយៗសម្រាប់អបអរបុណ្យចូលឆ្នាំខ្មែរ ខណៈបទពេញ «ចាក់ ចាក់ ចាក់ » គឺបានទម្លាក់នៅថ្ងៃទី១៦ មីនា នៅលើយូធូបរបស់តារាចម្រៀងរូបនេះផ្ទាល់។ ទោះជាយ៉ាងណា វីដេអូខ្លីនៃបទនេះដែលនាងបង្ហោះនៅលើហ្វេកប៊ុក បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិរិះគន់ ប៉ាច គីមមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrzDbgQ-_C-2xa8p-uzahhNg5cJEu5Emvdn2sbqtkqwdxg7tEjVCyg6G3oFqqZz3ugUQbjjZBLdpTWXUp-9o0WblLUKa8ZMLDCmUwAQ5q3r8tnKTVdEu4gemJp6j_N6-YKpXyE9SmKBEYIluJA9tpLmcxqa3TXrB6yvE8ad3jDxgq1uD-Fclaw1D-24EoN/s2048/image_2025-03-20_16-15-40.png
អ្នកប្រើប្រាស់បណ្តាញសង្គមបានបញ្ចេញមតិថា «ដូចឆ្កួតចឹងមើលទៅ , ភ្ញាក់ខ្លួនឡើងញោម ភ្លាវណាស់ ,ច្រៀងឬ និយាយ , ចេះតែច្រៀងទៅរួច, ដឹងបទស្អីទេ, ចុះមិនសូត្រធម៌តែម្ដងទៅក្រែងពីរោះជាង, ដឹងបទអីទេលោក, ស្ដាប់មិនពីរោះអីតិច, យូរៗបទចូលឆ្នាំដូចឆ្គួតចឹង បទអីឡូវច្រៀងដឹងមិចៗទេ ស្ដាប់ហើយចង់ឡប់តាម….»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdUpf6gfX4IjIMIVtkRkBmOHc5j3Wdb25_SK1m4BS_y2fFOz_zjLUprSr0OtwITWNtndT0xDpteq9oWyVq66-fg-VAvO3tfz8p079QHozRAUVxSuyNgJXh2_vjvN4dyvMCOZ8_hSB046sTtqRbOmjCDvJkOarT2oSVt23WOql_VNwPo0OvsHOZPLyvkSn9/s2048/image_2025-03-20_16-15-52.png

ឃើញមានការខម្មិនរិះគន់បែបនេះចំពោះគូដណ្តឹងខ្លួនតារាចម្រៀង សយ រតនៈ បានចេញមុខនិយាយជំនួស ប៉ាច គីមមួយ ថាបទនេះច្រៀងពីការចាក់ចង្កេះរាំលេងសប្បាយបែរជាទាញអត្ថន័យផ្សេងទាំងមិនស្តាប់ដល់ចប់ យកការខម្មិនរិះគន់ជាន់ពន្លិចជាការសប្បាយទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjtCJ3OT4oey1xXFkEhd9EBDijORCLTjdlXwH1PFEwMNo_seE3ZLSqtSd6WnFkGBN0iOmyi3gTu-09pWT3wq_tk6RNnCqP5RZFVaAUtn2yfn2-rN7rG3UUP_fEXxXPkyE46ElJVkhLfOcKLCZU49y_I2N3owfxe2Gus3588n4WYQNy4dbp-hoCLBdC-aOe/s2048/image_2025-03-20_16-15-49.png

លោក សយ រតនៈ បានសរសេរថា «ក្នុងចិត្តបងប្អូនគិតអី បានស្ដាប់ដល់ចប់អត់ហ្នឹង អត្ថន័យបែបប្រជាប្រិយ៍ ចាក់ចង្កេះ រាំលេងសប្បាយ បែរជាទាញន័យទៅតាមអារម្មណ៍ជាប្រភេទការគិតរបស់ខ្លួនឯងទៅវិញ ឈប់ទៅបងប្អូនរឿងស្ដាប់អ្វីមួយមិនទាន់ចង់ផង វាយតម្លៃភ្លាមៗ មិនថារឿងស្ដាប់បទចម្រៀង ឬ រឿងផ្សេងៗនៅក្នុងជីវិត ការគិតគិតពិចារណាបានត្រឹមត្រូវ និងធ្វើអោយមានការរីកចម្រើន…»។ លោកក៏បានឆ្លើយតបនៅក្នុងខម្មិនមួយដែរថា «ឃើញថាការរិះគន់បែបជាន់ពន្លិច កាន់តែរីករាលដាលខ្លាំងពេក យូរទៅយកការ cmt បែបហ្នឹងជាការសប្បាយទៅវិញហើយ…»៕

ទោះមិននៅទ្រនំតែមួយដូចមុន នរិទ្ធ និង ជូវី លីន នៅបន្តទំនាក់ទំនងជាមួយគ្នា

0

ក្រោយពីឃ្លាតឆ្ងាយពីគ្នាមួយរយៈធំប្រមាណជា១០ខែចាប់តាំងពីថ្ងៃប្រកាសរំសាយក្រុម ប៉ូឡារិច រហូតធ្លាយពាក្យចចាមអារ៉ាមថាមានការបែកបាក់ផ្ទៃក្នុងថែមទាំង ជូវី លីន ចេញបទ Diss Track ពេលនេះ នរិទ្ធ និង ជូវី លីន បានបង្ហាញសកម្មភាពលើកដំបូងជាមួយគ្នានៅកន្លែងហាត់ប្រាណ។ នេះអាចបញ្ជាក់ថាទោះបីជាពេលនេះវិថីសិល្បៈរបស់អ្នកទាំងពីរដើររៀងៗខ្លួនពិតមែន ប៉ុន្តែការស្រលាញ់និងទំនាក់ទំនងនៅតែមានចំពោះគ្នាជានិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3x8ywdjseLaFrFDhJyCB_8KvuaRvmYSqLQRj_iLUW1cKZxKwFneyjoxMK4gwFdNZxg_EaHIbPkagvxUPjjCG4QGhqteT4LVtcZDJ4cWZR9-vTu_WdVOnBja-a34p2-H24wUhs4f8HaINRQtKusbAWTHANz3iexqQkg1EYu7ozrhlEdtr_5WZILOBngcjr/s2048/image_2025-03-21_09-00-49.png

ថ្មីៗនេះមានវីដេអូមួយបានចែករំលែកនៅលើបណ្តាញសង្គមពីក្រុមអ្នកគាំទ្រមានឈ្មោះថា Polarix Universe បានបង្ហាញរូបភាព ជូវី លីន និង នរិទ្ធ កំពុងបង្រៀនគ្នានៅកន្លែងហាត់ប្រាណ។ ចុងក្រោយនេះកំលោះសង្ហា នរិទ្ធ គឺបានទៅហាត់ប្រាណជាញឹកញាប់ក្នុងនោះក៏ឃើញមានវត្តមានរបស់ GMENGz ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFUjb5u6Yfi7Gv5-aB5u7soE6kf_CB1idSpQInzRLz4aw0ClBYAjetqeIL_WYyTYV4oSIKLdtAI6kKBAax3lpkxYdmIW3kS8bkG6tGWUvTRUJOe2Cmgr3YFlyaiKJvdSI0vmwF2rx08HRsPFTqKnZ8Fpu-FvQeYlybNX1w1DCTKFHBvGnqudysI73gzqcr/s2048/image_2025-03-21_09-00-52.png

រូបភាពរបស់ ជូវី លីន ដែលបានចាកចេញពីទ្រនំចាស់ដើរលើវិថីឯករាជ្យ និង នរិទ្ធ បង្ហាញខ្លួនជាមួយគ្នាឱ្យហ្វេនៗបានឃើញនេះពិតជាបានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាមួយព្រោះអស់រយៈពេលជាច្រើនខែមកហើយដែលអ្នកទាំងពីរមិនបានបង្ហាញសកម្មភាពរួមគ្នានោះទេ។ កាលពីកន្លងមកនេះដ្បិតថាបានឃ្លាតឆ្ងាយពីគ្នាមិនស្ថិតនៅក្នុងក្រុមប៉ូឡារិច ដូចមុន ប៉ុន្តែគេបានដឹងថាកាលពី នរិទ្ធ មានការសម្តែងតារាចម្រៀង ជូវី លីន ក៏បានចែករំលែកបង្ហាញការគាំទ្រទៅកាន់មិត្តរួមក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_Fl3OhR_LwqFikag1axurDomk4KPYXq0L1UN0Y3iz6mGUwp6zrqVIJMHYX0dpr-hEDETDS2gQIH4m18u-0ZV7n3K6RU3Sx6Mb9fLOUravkBXo_j-rdrw0IdOqY1r_sfnt4poHthwAsNfCZXe-ZSFWUDmYx6AiZBzNx8fbDI_1_Leqf4Qf8lEhOSSSrnnM/s2048/image_2025-03-21_09-00-56%20(2).png

ភាពព្រួយបារម្ភរបស់អ្នកគាំទ្រកន្លងមកខ្លាចមានបញ្ហាល្អក់កករដែលពិបាកផ្សាភ្ជាប់ទំនាក់ទំនងនោះគឺបន្ទាប់ពីប្រកាសរំសាយក្រុម ប៉ូឡារិច កាលពីខែឧសភា ឆ្នាំ២០២៤ ក្រោយមក ជូវី លីន បានចេញបទចម្រៀងមួយបទមានចំណងជើងថា «Lying» ហើយត្រូវបានទស្សនិកជនគិតថាគឺជាបទចម្រៀង Diss Track ខណៈលោកនិង ពន្លឺ នៃសមាជិកក្មេងខ្មែរក៏បានចេញបទនេះជា Lying Remix ដោយសារតែអ្នកទាំងពីរមានប.ញ្ហាដូចគ្នាជាមួយបុគ្គលធំជាងសិល្បករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinhu1gzkpVbhPENlXwt_isHFn7vjjId-hzzyeQDQa2BzbAbITDWilhzQGze-yakdfMTbSBG4nrS2JKxMGnsadNtKEjABo3rzuQpWB_KaNNuVHGaqH8np0ZeGVgmlDM7xRjriVB1EDkp63rR_CxESz2AYw2D6hCMUKMxNnZZ6THhaiC7nAx7tIXg7MZ9Hrf/s1605/image_2025-03-21_09-01-01.png

សកម្មភាពនេះបានឆ្លុះបញ្ចាំងឱ្យអ្នកគាំទ្រឃើញថា ទោះបីជា ជូវី លីន និង នរិទ្ធ លែងនៅក្នុងផលិតកម្មតែមួយ លែងធ្វើការជាក្រុមដូចមុន មានរឿងអ្វីធ្លាប់កើតឡើងក៏ដោយប៉ុន្តែមិត្តភាពដ៏យូរអង្វែងរបស់អ្នកទាំងពីរនៅតែមានចំពោះគ្នាជានិច្ច៕

រំជួលចិត្ត! នេនតូចៗជាច្រើនអង្គពួនយំខ្សឹកខ្សួលអាល័យលោកម្ចាស់គ្រូ ជួន កក្កដា ជាពន់ពេក

0

លោកគ្រូក៏ឃាត់មិនបាន ទឹកភ្នែកក៏ទប់មិនជាប់ កូននេនច្រើនអង្គដែលធ្លាប់ស្ថិតក្រោមការមើលថែ និងបណ្ដុះបណ្ដាលដោយលោកគ្រូ ជួន កក្កដា សម្រក់ទឹកភ្នែកក្រោយលោកគ្រូលាចាកសិក្ខបទ បន្សល់នូវភាពអាលោះអាល័យ ប្រៀបដូចកូនៗដែលត្រូវបែកពីឪពុកលែងអាចរស់នៅជុំគ្នាបានដូចមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1AD5yYzXHLHtBOjTU5z3Lf4e8GCjfjqeGeC8Z00Q7FFz0TaIMVUWT0xu6rEdy3bag-1StOxVeHum_HCPNKBV28_imwzWlRnEQ1X8M6MokWnf5qJPlceJDzqhsv6Rzhf5PuqBx6ZKkYWFWH2daxzqrl0nKPw5Eq4H6__W_bHtHdMTm_knyYh0QqRJdhKZD/s1280/photo_2025-03-19_10-49-18.jpg

មហាជន ច្បាស់ជាធ្លាប់បានជ្រាបមកហើយ អំពីវត្តប្រាសាទនាងខ្មៅ ដែលមិនត្រឹមតែជាទីកន្លែងស្នាក់អាស្រ័យ សម្រាប់ព្រះសង្ឃ និងជាទីកន្លែងសម្រាប់ធ្វើបុណ្យរបស់ពុទ្ធបរិស័ទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីកន្លែងផ្តល់ការរៀនសូត្រ ដល់ព្រះសង្ឃដែលក្មេងៗគ្មានទីពឹង និងជាកូនប្រជាពលរដ្ឋក្រខ្សត់រាប់រយអង្គផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOz9LmCN9WkafTr_5_fLacWH3zeFPj7mpsXAAsYcgtrMQuidc6Z4lpn07-uD7oYWLeAHEpiPQyxrDn41kQE6ChD1d18KtzELvBPRCGiul3K8l0nRFQ0xjCakzomZjuAvUgorGl9-h_4L-bJ53NWXkBaIG55knXbvirw-Jl6jDw6jNy6LRoO2IgXxP-Xhxm/s1000/photo_2025-03-20_15-25-42.jpg

ព្រះសង្សក្មេងៗសរុបជាង ៣០០អង្គ ទទួលបានការទំនុកបម្រុង និងមើលថែយ៉ាងយកចិត្តពីសំណាក់លោកគ្រូជួន កក្កដា និង ព្រះសង្ឃាភិរ័ត ភិន វុទ្ធី ជាព្រះចៅអធិការវត្តនេះ។ បើតាមការលើកឡើងរបស់លោកគ្រូ ជួន កក្កដាកន្លងមកបានអោយដឹងថា ភិក្ខុ និងលោកនេនទាំងនោះសុទ្ធតែជាក្មេងមកពីគ្រួសារទីទាល់ក្រ ជាក្មេងដែលត្រូវឪពុកម្តាយលែងលះគ្នាមិនមានទីពំនាក់ ហើយធ្វើដំណើរមកពីទីជិតឆ្ងាយ ទាំង២៥ខេត្ត – រាជធានី ដើម្បីសុំវត្តស្នាក់អាស្រ័យ និងបួសរៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA1RTuI8WGLmubuqRdWvgNuSUEAZpA0_TtlsASemLmyrqAL8njp2rwaZiGYSeDBctFBFu7Is6YjitURKkaDRdbQdzDceBZKvBKzCVWGIYYBxWSYWhz1oDTHYJyi4PLMUZWc_DqGksETkYKd2aDo2kV-H0LdXB-AkR5YOwiR8EuJ_GYa2xGWPEFYy0O1NMy/s1280/photo_2025-03-20_15-25-44%20(2).jpg

ការគង់ស្នាក់អាស្រ័យ ម្ហូបសម្រាប់ឆាន់ ការសិក្សារៀនសូត្រដែលមានទាំងភាសាខ្មែរ អង់គ្លេស និងកុំព្យូទ័រ គឺមិនតម្រូវអោយនេន រឺសង្ឃអង្គណាចំណាយសម្បីបន្តិចឡើយ។ កត្តាទាំងនេះហើយ បានធ្វើអោយព្រះសង្ឃក្មេងៗទាំងនេះ ទទួលបានចំណេះ ភាពកក់ក្ដៅ និងការយកចិត្តទុកដាក់ ដែលគ្រប់អង្គមិនដែលទទួលបានពីគ្រួសារពីមុនមកនោះទេ។ ដូច្នេះ ការដែលលោកគ្រូជួន កក្កដា ដែលដូចជាឪពុកទី២ បានលាចាកសិក្ខាបទបែបនេះ ធ្វើអោយនេនតូចៗជាច្រើន ហាក់មិនអាចធ្វើព្រះទ័យបាន ប្រៀបដូចជាអារម្មណ៍ដែលត្រូវបាត់បង់ភាពកក់ក្ដៅជាលើកទី២អញ្ចឹងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxiEYa971F0oZcQbxglnQZAmKEfb3y9NmqAsSwzeWPQlidjHUEKM4KS3xXyiTCpFlXaPJpNXXndlmglZEhzyV6Ike-kHInesZjmp0Yf44rIcTT-9rTUwJJ12hrpT5lIAdr9R3k1J1q8f8FU8xAQY6vlasyT9oeBVdmkj1IDjne0-etbscBbeYsFPpVxpPE/s828/photo_2025-03-20_15-25-44.jpg

ដោយឡែក អតីតភិក្ខុជួន ភក្ដីបានលើកឡើងដែរថា ខ្លួននឹងមិនបានឃ្លាតឆ្ងាយពីវត្តប្រាសាទនាងខ្មៅ ដែលធ្លាប់មានអនុស្សាវរីយ៍អស់១៣ឆ្នាំនេះទេ។ លោកនឹងបន្តបំពេញកិច្ចការងារផ្សេងៗ ដើម្បីជួយទ្រទ្រង់ដល់សាមណេ ភិក្ខុ កូននេន និងសេក្ខលោក ដែលគង់ និងស្នាក់នៅវត្តប្រាសាទនាងខ្មៅដូចដើម ដូចនេះសូមកុំមានការព្រួយបារម្ភអី៕

តស់ដល់ថ្ងៃហើយ! ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ មានកម្មវិធីសប្បាយៗជាច្រើន

0

ប្រាប់តៗគ្នាផង បុណ្យទន្លេនៅខេត្តតាកែវរៀបចំស្អាតណាស់ មានកម្មវិធីកម្សាន្តយ៉ាងសម្បូររបែបទៀត ហើយមានរយៈពេលតែ៣ថ្ងែទេ បើមិនបានមកលេងទេ ប្រ.យ័ត្នស្ដាយក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmEkvxIxQjxcr0ACgBY2rpfYNpHKFTnTeFZ_U756i4NrBGhs9lvRicEr6G_Ss_7SXGN_i0ZIdn-SpmzNEXJqaBFvGGeoppYGSPRgYTl_PLqsWCIK0RHClmRm9Lbx7hTIM3MJ6xnpwSv7nkOifECeK2D9mDOuorUWIN5yLtpQdNfud7pPXQfNrbRX3Ldz6Q/s990/image_2025-03-21_13-23-01.png
ព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំនេះ គឺជាលើកទី៩ ហើយនឹងត្រូវប្រារព្ធឡើងនៅក្នុងខេត្តតាកែវ ចាប់ពីថ្ងៃទី ២១-២៣ ខែមីនានេះ ក្នុងបរិវេណសួនច្បារ “មាត់បឹងតាកែវ” រៀបចំឡើងដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តតាកែវ ដែលមានការតុបតែងយ៉ាងស្រស់ស្អាត ព្រមទាំងមានកម្មវីធីកម្សាន្តសប្បាយៗជាច្រើនសម្រាប់ទទួលភ្ញៀវទេសចរមកពីគ្រប់ទិសទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixVFnNsK6A-OLzFaOi7hBEzOzyVv_CHLIKzbKkZqUaTuDK1Znu0fsse4LgDxmvrGeCit5ZZcN-1aFxcj1kr-M0nGLjEWZLZpK_tXujJxwvKe8ol3_04wKUZ41MsK8FeXmxpnpLWI1xiJC2rVBCpw9_52L8_DgzecHfGM21qr6-zQAC72S91uBa8nyGbY5z/s1020/photo_2025-03-20_11-56-58.jpg

ដូចធ្លាប់បានដឹងកន្លងមកហើយថា ខេត្តតាកែវជាខេត្តមួយដែលស្ថិតនៅមិនឆ្ងាយពីភ្នំពេញប៉ុន្មាននោះទេ ដែលមានទាំងភ្នំ ទន្លេ និងប្រាសាទបុរាណថែមទៀត។ ក្នុងនេះផងដែរ ការប្រារព្ធព្រឹត្តិការណ៍ “បុណ្យទន្លេ” លើកទី៩ នៅក្នុងខេត្តតាកែវ គឺធ្វើឡើងក្រោមប្រធានបទ៖ “គុណតម្លៃនៃទន្លេ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ” ក្នុងគោលបំណងផ្សព្វផ្សាយពីវប្បធម៌ និងអរិយធម៌ តាមរយៈការទាក់ទាញភ្ញៀវទេចរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS4U5IYDRbU0ZgWzGJvnR7RovxBpfg1ngViYUJ04cnE7J1rM_-Az8zuca1b1sn03Jrya4XvsbNmaIYgHdUQvLAjIq2GWrhPg-HkAgJgraG48IeizDJwonrzMwIEgAdZohPcrg_DoAoivfFLl8YMfOn1ToJTuz89TabfRT4hI_s91uwJnoRg6zaqJSZ8J0I/s1080/photo_2025-03-20_11-57-01.jpg
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩នេះ ក៏នឹងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិមតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំសំខាន់ៗផ្សេងទៀត។ កម្មវិធីដ៏អធឹកអធម និងសោមនស្សរីករាយនេះ នឹងផ្ដល់នូវទស្សនីយភាព និងសកម្មភាពកម្សាន្តដូចជា៖ ការសម្ដែងសិល្បៈបុរាណ, ការប្រគុំតន្រ្តីរបស់តារាល្បីៗប្រចាំប្រទេស, ការប្រកួតប្រដាល់ រត់ប្រណាំង អុកយក្ស និងផ្សេងៗជាច្រើនប្រភេទ, ការតាំងពិពណ៌សមិទ្ធផល និងផលិតផលក្នុងស្រុក, មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ជាពិសេសនៅពេលរាត្រី នឹងមានការបង្ហោះគោម រួមជាមួយការបាញ់កាំជ្រួចអបអរសាទរ ពិធីបុណ្យទន្លេនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjvwKdL_wkQSQrmcKVQhTjuM1tds_EmN04ZqSRDBKnZ78q03fuCmOTOZlPlzaK-Pf_IBsYYlyEZGG52cJVT4ErX3qjIUANFvLUPXH_N6tLFrGxKfMmRyewM1KHRGWCbO4qIT3n-7G9qw0APcqv9lYcQFAtBkPmFxwSjCmIlmKo1fvJxPWaaSN-QZzYdpRl/s1280/photo_2025-03-20_11-57-02.jpg

អាស្រ័យហេតុនេះ ក្រសួងទេសចរណ៍ សូមអញ្ជើញភ្ញៀវជាតិ អន្តរជាតិ និងសាធារណៈជនចូលរួមទស្សនា និងកម្សាន្តអោយបានច្រើនកុះករ៕

តិចថាមិនបានប្រាប់! មហាបាតុភូត “សមរាត្រី” នៅចំកំពូលប្រាសាទអង្គរនឹងកើតមានក្នុងថ្ងៃស្អែកនេះ

0

ព្រឹត្តិការណ៍ “សមរាត្រីអង្គរ” រឺ Equinox Angkor ដែលត្រូវបានស្គាល់ថាជាបាតុភូតព្រះអាទិត្យ រះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នឹងកើតមានឡើងនៅចន្លោះថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥នេះ ដូច្នេះហើយវាជាឳកាសមួយដែលអ្នកមិនគួររំលងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk9lDjvgvt_ZCEkjX3EYT_Y-Z_OgFZu1NCcMd_ECNu5ase4Ue5B8oq64PYLflA8uGbQnKmUBl4nb2VFcWFXrigQMU35wQXGx6kGH5ZkZVfoHQ05p5iEFhDpnbB8sPKQkGUz3WLIpie0JdMMtEW2P4ITK-uiBEQAEl5Q_UmvLebCkRWXNzyb63pX3Aq92UJ/s750/image_2025-03-21_13-17-10%20(2).png

យោងតាមការបង្ហោះរបស់ក្រសួងទេសចរ បានអោយដឹងថា ព្រឹត្តិការណ៍ “សមរាត្រីអង្គរ” អាចកើតមានត្រឹម១-២ ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលមាននៅចន្លោះខែមីនាម្ដង និងនៅខែកញ្ញាម្ដង។ ប៉ុន្តេបាតុភូតនេះអាចមើលឃើញបានច្បាស់ តែនៅក្នុងរដូវប្រាំងប៉ុណ្ណោះ ពោលគឺខែមីនា។ ហេតុនេះ នៅថ្ងៃទី២១-២៣ ខាងមុខ អ្នកជំនាញ និងក្រសួងបានបញ្ជាក់ថា នឹងមានព្រឹត្តិការណ៍នេះកើតឡើងនៅចំកំពូលកណ្ដាលរបស់ប្រាសាទអង្គរវត្ត ចន្លោះម៉ោង៥:០០នាទីព្រឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHNBDNZiSgPs6GhhMQ66l5qp_QdSjK9-sPGLux0O02DzBcpHnCCLFnLS4JQa1SkYTSSAyua9uclrrvRsmo_nL7FxOw2eaoTzzgoQQH7sY8kkoJ1v4j_0LPjhX7jtUwEM8FFBb4jZclhF1Omcr_nuUZziDe6R9GkU9xc3G3d_rAerjG3YOje0mID2gHEyOC/s994/image_2025-03-21_13-17-10.png

បាតុភូតដ៏អស្ចារ្យមួយនេះ បានសបញ្ជាក់អោយឃើញពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ស្ថាបត្យកម្ម ដែលមានទាំងការគុណគូរគណិតវិទ្យា ដំណើរតារាសាស្រ្ត រួមផ្សុំជាមួយជំនឿ ទើបអាចសាងសង់បាននូវប្រាសាទមួយដែលអាចអោយព្រះអាទិត្យរះចំកណ្ដាលកំពូលក្នុងពេលវេលាដែលសឹងតែដដែលៗជារៀងរាល់ឆ្នាំដូចនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF7dgPPVee9_m9OTjs3Pu_dNbKPdh2sKNdeqr7Qu_1DzoENfIqwfycJRcMNwNZwYKmsGI5Tg8KzAuEhpf8Jahw-rg65KOGipnolZ6SLmQZ-Tg4omeJLphiMSsZ-3a67oOh-_Od1wGS5BMhshGVvGo1jwY49NYl7JsXdNa50gEoXxJVhIWF54Hwb0zDEhpp/s990/image_2025-03-21_13-17-11%20(2).png

គួរជម្រាបថា ព្រឹត្តិការណ៍ “សមរាត្រី Equinox Angkor គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី ដើម្បីមកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត សម្រាប់ការទស្សនា និងផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg7sPrGrRrzuvBwcn9uYznkujHmEOLFcm9W_DHdVj7TEp3wbTk7QzZ_Y8815XC-I08oTGDLBm714eg23uXbroMqzBz_Bg2D-r6vLtOPRagO9gsLUNB_xCExbj-yuSslYx4wFPzPgw9QH1EyCcOrtI_JsZ8GAvL3XSgN1tNEmwYuqkesbTH_yu3uK1MQ68_/s960/image_2025-03-21_13-17-11.png

អាស្រ័យដូចបានជម្រាបជូនដូចខាងលើ សូមភ្ញៀវជាតិ-អន្តរជាតិ ជាពិសេសសាធារណៈជនដែលនៅក្នុងប្រទេស ចូលរួមទស្សនាមហាព្រឹត្តិការណ៍នេះកុំបីអាកខាន និងយ៉ាងហោចណាស់គួរទៅទស្សនាដោយផ្ទាល់អោយបានម្ដងក្នុងមួយឆាកជីវិត៕

«ប្រាសាទភ្នំក្អែកពង» ជាប្រាសាទដំបូងគេនៅក្នុងខេត្តកំពង់ស្ពឺ

0

«ប្រាសាទភ្នំក្អែកពង» ជាប្រាសាទបុរាណមួយដែលមានរចនាបទដូចទៅនឹងប្រាសាទសំបូរព្រៃគុកនៅក្នុងទឹកដីខេត្តកំពង់ធំដែរ។ ប្រាសាទនេះសាងសង់ឡើងអំពីឥដ្ឋ ស្ថិតនៅលើចង្កេះភ្នំក្អែកពង ក្នុងភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមការសិក្សារបស់មន្រ្តីជំនាញផ្នែកបុរាណវិទ្យា បានឱ្យដឹងថា ប្រាសាទភ្នំក្អែកពងត្រូវបានបុព្វបុរសសាងសង់ឡើងប្រហែលជានៅចុងសតវត្សទី៧ ឬដើមសតវត្សទី៨ ក្នុងរាជ្ជកាលព្រះបាទឥសានវ័រ្មនទី១ ចន្លោះឆ្នាំ ៦១៦-៦៣៥ ដើម្បីឧទ្ទិសដល់ព្រះឥសូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ_RIplSF5D7WlLXtPstWhuH9wl7xRizeVnwmiHAIsNGy4DEwLoEqS9y7kKlUoistcgrCohXdMAogWG3IET7bILODhDGXWYMQXdSytI9EtDq7zd7wdJ83xn4HGtPfSidKNVnRZHdqefn0xnU2Sfy8J-m6mxr4uBIkKppk2bJzqPdxOnXmrl2QIxWvHTdzg/s960/69871501_707117193097228_885229812388462592_n.jpg

បច្ចុប្បន្នប្រាសាទដ៏កំសត់នេះហាក់រំលងភ្នែកភ្ញៀវទេសចរ ដោយសារមិនសូវមានអ្នកស្គាល់។ ដូច្នេះដើម្បីទៅដល់ទីតាំងប្រាសាទ យើងត្រូវធ្វើដំណើរចេញពីរាជធានីភ្នំពេញ ស្របតាមបណ្ដោយផ្លូវជាតិលេខ៤​ មកដល់គីឡូម៉ែត្រលេខ ៧០-៧១ យើងនឹងឃើញផ្លាកសញ្ញារោងចក្រផលិតគ្រឿងផ្ទុះ C06 របស់រាជរដ្ឋាភិបាលនៅខាងស្ដាំដៃ ហើយបត់ចូលតាមផ្លូវនោះប្រមាណ ១ គីឡូម៉ែត្រ នោះយើងនឹងឃើញមានស្រះមួយនៅឆ្វេងដៃ ក្បែរជើងភ្នំក្អែកពងនេះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0rAZ3Rs2RPgkUYXfXYGWb6TwtVT1TZGy8N74TQ65VXgu6xzHp2t-EZjjmaxZvtg5wOmcNxH5YZedCzBHaiMxQeX0iZVb9a1dgDS0CZ4FXPs_e5x6ytXPDEAbtyiCfrdYK_DXSP0qaGsIapP_EEnbJIqXR6cHM-8VwPDbChujbTY_SZw18CsQScQm5EkJK/s960/69878273_707117256430555_9145501286186090496_n.jpg

ប្រាសាទភ្នំក្អែកពង សង់បែរមុខទៅទិសខាងកើត លើចង្កេះភ្នំក្អែកពង មានចម្ងាយត្រឹមតែ ១៥០ ម៉ែត្រប៉ុណ្ណោះពីជើងភ្នំ។ ប្រាសាទបុរាណមួយនេះត្រូវបានអ្នកស្រុកជឿថា ជាប្រាសាទសក្តិសិទ្ធសុំអ្វីបានហ្នឹង ហើយក៏ជាទីកន្លែងប្រារព្ធពិធីបួងសួងសុំទឹកកភ្លៀងផងដែរ។ យោងតាមអ្នកបុរាណវិទ្យា ប្រាសាទភ្នំក្អែកពងនេះ ទំនងជាប្រាសាទដំបូងគេនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ហើយក៏ជាប្រាសាទបុរាណតែមួយគត់ ដែលនៅរក្សារូបរាងបានល្អជាងគេផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUyYkTUqUAh59k-oLTFfL2xHVvQUDv7zONRlQ5sJE0gkf_EB-rtYegf5sFrAQZk7mp4lwaVoQodyoc4ZX4TvFcIZh0Njjx-iA3ppKmliFQdsJujbwhqYvw5WFx0HO7gDyAEsc9vH8YqqDeFWqwEUkCiNfrqNmXhHX4Ob9xdTgZk09v8SOIQmd-XBehz5vA/s960/70449775_707117196430561_2208201527649107968_n.jpg

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារៈបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា និងការជួសជុលថែទាំអគារ

0

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហ គ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបាន ជ្រាបថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប នឹងដាក់ឲ្យពិគ្រោះថ្លៃជាសាធារណៈ ដើម្បី ផ្គត់ផ្គង់ ១.សម្ភារៈបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា ២.ការជួសជុលថែទាំអគារ (ជួសជុលដំបូល ទំហំ ៦៨ម៉ែត្រ ពិដាន ១២០ម៉ែត្រការ៉េ និងលាបថ្នាំអគារខាងក្រៅ ទំហំ ២៩០ម៉ែត្រការ៉េ) សម្រាប់ ឆ្នាំ២០២៥។

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហ គ្រាស បំពេញដើម្បីចូលរួមពិគ្រោះថ្លៃ។ ឯកសារពិគ្រោះថ្លៃមានដាក់លក់នៅការិយាល័យក្រុមលទ្ធកម្ម នៃមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ដែលមានអាសយដ្ឋាននៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ តទៅ រៀងរាល់ម៉ោងធ្វើការ (ទូរសព្ទ័ទាក់ទងលេខៈ ០១២ ៣៥៤ ៧២៧, ០១២/ ០៦៩ ៧១៥ ១៣១)។

ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនក្រុមលទ្ធកម្មនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប យ៉ាងយូរត្រឹមថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទី។

ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅការិយាល័យក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ៩:០០នាទី ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។

ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilluCxXCzYBweBaJZJvV1LTPw_JOYCxZk-orhITP9T3ldYNPGUSS_RrNJMBK3v_2-PuO3WYPUV5wIreXXxdWoAs981hzzVEniWE4-XjBy9KCZXWQNs3acHWr1Q6NPpstPYQy3H9IjTPys_JFS_O9JMwwzEmB5b6LqzcQevYnyp0n7Z6X4uWl1NPjmsxljs/s1280/photo_2025-03-20_16-01-00.jpg

សម្តេចតេជោ ពន្យល់មូលហេតុដែលមិនបំពាក់ផ្កាយ៥ជូនសម្តេចក្រឡាហោម ស ខេង

0

នាព្រឹកថ្ងៃទី២១ ខែមីនា ក្នុងពិធីបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន សម្តេចតេជោហ៊ុន សែន បានពន្យល់ច្បាស់ៗ ជុំវិញមតិមហាជនដែលមានភាពងឿងឆ្ងល់ ហេតុអ្វីមិនមានការបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្តេចក្រឡហោម ស ខេង។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា៖”សម្តេច ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតក្នុងក្របខណ្ឌស៊ីវិល។ កាលពីអំឡុងឆ្នាំ១៩៩៧-១៩៩៨ សម្តេច ស ខេង ចង់ត្រឹមតែពាក់សក្តិ៥ប៉ុណ្ណោះ”។

ដោយឡែកសម្តេច ទៀ បាញ់ ធ្លាប់អតីតរដ្ឋមន្ត្រិក្រសួងការពារជាតិ រីឯសម្តេច ម៉ែន សំអន ជាអតីតរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា ស្ថិតក្នុងក្របខណ្ឌយោធា។

គួរបញ្ជាក់ថា តាំងពីឆ្នាំ២០០៩មក មានតែឥស្សរជន៥រូបប៉ុណ្ណោះ ដែលទទួលបានឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ រួមមាន សម្តេច ជា ស៊ីម, សម្តេច ហេង សំរិន, សម្តេច ហ៊ុន សែន, សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន៕