Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូង លើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន ដើម្បីជួយជំរុញទេសចរណ៍ដែលកំពុងធ្លាក់ចុះ

កូរ៉េខាងត្បូង លើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន ដើម្បីជួយជំរុញទេសចរណ៍ដែលកំពុងធ្លាក់ចុះ

41
0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងបានប្រកាសពីគម្រោងលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍កូរ៉េខាងត្បូង ដែលបានរងផលប៉ះពាល់ដោយសារការឆ្លងរាតត្បាតជំងឺកូវីដ-១៩ កន្លងមក និងស្ថានការណ៍នយោបាយតានតឹង នាពេលបច្ចុប្បន្ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc8WD6JwEsbLumXOl3ckBUa5a1xihBHRpURjehAgcEylD2sY9kByzPMsHTr4Spp2lV_NCu32DEPlVYrtpJtlnud84vOiKr3r7nnlURdu4bv-YAU16IdNLRzMBHaHNWDs7xBbMZQIoii-jd9qe4dLZHuFL_Xcms0Ec4Q4N2ihLqIXEC6_uDxTLpolfOAVba/s1110/image_2025-03-21_14-22-42%20(2).png
ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន ស្របពេលភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកូរ៉េខាងត្បូងធ្លាក់ចុះជាបន្តបន្ទាប់ ខណៈភ្ញៀវទេសចរចិនធ្លាប់មកកម្សាន្តនៅកូរ៉េខាងត្បូងច្រើនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ។ ការបិទប្រទេស និងវិធានការរឹតបន្តឹងការធ្វើដំណើរភ្ញៀវទេសចរបរទេសក្នុងពេលជំងឺកូវីដឆ្លងរាតត្បាត បានធ្វើឱ្យទេសចរណ៍កូរ៉េខាងត្បូងធ្លាក់ចុះយ៉ាងខ្លាំង ព្រមទាំងប៉ះពាល់សេដ្ឋកិច្ច និងអាជីវកម្មជាច្រើនប្រភេទដែលពាក់ផ្អែកលើវិស័យទេសចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7B8ZVqRRo5_wbZbkC0rhPDqRZXAjT9ybHOgQys3mpaNglR54ZPQeHwaNOHZfDpGZKgIA2svm7ff8cov-ogILrFCUnzDF4rgm96u2EYiC5ka2e_-QG0Js_pR_fX0Ap9VPiUvVwxmP3DU7qdXBKHwRSS7IMjgmcwfAiKsBnpiZ1UJj3RDveV-zqJnbhz17E/s1024/image_2025-03-21_14-22-42%20(3).png

រដ្ឋាភិបាលកូរ៉េខាងត្បូងសង្ឃឹមថា ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន នឹងធ្វើឱ្យភ្ញៀវទេសចរចិនមកកម្សាន្តនៅកូរ៉េខាងត្បូងច្រើនឡើងវិញដើម្បីជំរុញសេដ្ឋកិច្ច និងបង្កើនការចំណាយនៅកូរ៉េខាងត្បូង ។ វិធានការនេះនឹងអនុវត្តភ្លាមៗ ដោយភ្ញៀវទេសចរចិនអាចធ្វើដំណើរមកនៅកូរ៉េខាងត្បូង រយៈពេល៣ខែ ដោយពុំចាំបាច់ស្នើសុំទិដ្ឋាការ ករណីភ្ញៀវទេសចរចិនអាចបង្ហាញឯកសារការធ្វើដំណើរ និងមានគោលដៅទេសចរណ៍ច្បាស់លាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3a3mqwuubiZEE-kU8ZyssgSAVARz13rRN7tPg7Sm5iXDV4wH561M6i1ggJMNJlJmBqvgJ3nUvJVAyqH3ktXqN-_lNsmi58SUK2tDUT6kZa6c_Q6a2hAGRJFMr52gsMPPAS5cgrwxTFGy3rRTkQvUzbIf46RpVD2Se7RnyQu4qNrPXjw4CzBjIR4qtEM9S/s1020/image_2025-03-21_14-22-42.png
នេះជាការបើកឱកាសឱ្យភ្ញៀវទេសចរចិនងាយស្រួលមកលេងនៅកូរ៉េខាងត្បូង និងជំរុញការរីកចម្រើនសេដ្ឋកិច្ចយូរអង្វែង ។ នេះបើតាមការលើកឡើងរបស់មន្ត្រីក្រសួងទេសចរណ៍កូរ៉េខាងត្បូង ។ ប៉ុន្តែការជំរុញឱ្យវិស័យទេសចរណ៍កូរ៉េខាងត្បូងងើបឡើងវិញ គឺប្រឈមនឹងស្ថានការណ៍នយោបាយ និងភាពមិនប្រាកដប្រជានៅចិន ។ អ្នកវិភាគជឿថា ការជំរុញសេដ្ឋកិច្ចកូរ៉េខាងត្បូងអាចត្រូវចំណាយពេលយូរបន្តិច និងអាស្រ័យលើការឆ្លើយតបពីភ្ញៀវទេសចរចិន ពីព្រោះពួកគេបារម្ភពីគោលនយោបាយរបស់រដ្ឋាភិបាលចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfgG__YPOcDqnUvHXW_uoqZvktyJsB2BfChbGHo2IKqpLyjNMx6-W4z4sHWWDHxz1V2DN2RJaliWoVnUkkqq6xtz4lAW2xfLX_tedEDxMjASBmBOc77k84fe6Bug061Y8gohkzuz00O5ju5E9GibYf9WV-t7sIjq51JF0nn6zEyKvjSBO59wgW3dkxCJTE/s1200/image_2025-03-21_14-22-43.png

តាមទិន្នន័យរដ្ឋាភិបាលកូរ៉េខាងត្បូង គឺភ្ញៀវទេសចរចិនបានមកលេងកូរ៉េខាងត្បូងច្រើនជាងប្រទេសផ្សេងៗ ហើយភ្ញៀវទេសចរចិនម្នាក់ក្នុងចំណោម៣នាក់ គឺជាស្ត្រីអាយុចាប់ពី២០ឆ្នាំ ទៅ៣០ឆ្នាំ ។ វប្បធម៌កូរ៉េខាងត្បូង ដូចជា ៖ ចម្រៀង K-Pop និងម៉ាកផលិតផលល្បីៗមានការពេញនិយមទូទាំងពិភពលោក ហើយរដ្ឋាភិបាលកូរ៉េខាងត្បូងនឹងទាញយកប្រយោជន៍ពីភាពល្បីល្បាញនេះបន្ថែមទៀត ។ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបង្កើតវិធានការថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានចំនួន១៨លាន៥សែននាក់ នៅឆ្នាំ២០២៥ ដោយបង្កើតកម្មវិធីដំណើរកម្សាន្តម្ហូបអាហារ និងបង្ហាញគ្រឿងសម្អាងកូរ៉េខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjNCoJhxth7bkHXmRjSv6RWalSjidiQUpQ8d8JDbrRpkTYIqYwr-rrOjG_icNsvdM1GPmC1ENNI-A6VJTNEfaB6SmhYSR6xYCYFK_ANgI8U76RGghj6r7Ias8q3fb5JUs5PSsVLtDwUJFl6ZS2hSLow6Ym4CLYTam_QfOBPYS8I4ITIYesoc43IcFgUuG4/s1024/image_2025-03-21_14-22-41.png
គួរបញ្ជាក់ថា ភ្ញៀវទេសចរចិនបានជំរុញវិស័យទេសចរណ៍កូរ៉េខាងត្បូងយ៉ាងខ្លាំង ជាពិសេស នៅតាមទីក្រុងធំៗ ដូចជា ទីក្រុងសេអ៊ូល និងទីក្រុងប៊ូសាន សម្បូរភ្ញៀវទេសចរចិនមកសម្រាកលំហែរកាយ និងទិញទំនិញ ។ កាលពីឆ្នាំ២០២៤ កូរ៉េខាងត្បូងបានទទួលភ្ញៀវទេសចរបរទេសសរុប ចំនួន១៦លាន៤សែននាក់ កើនឡើង៤៨% បើធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែចំនួននេះនៅតែតិចជាងភ្ញៀវទេសចរកាលពីឆ្នាំ២០១៩ (ឬមុនពេលផ្ទុះជំងឺកូវីដ) ដែលស្មើរហូតដល់១៧លាន៥សែននាក់ ៕