ព្រឹត្តិការណ៍ “សមរាត្រីអង្គរ” រឺ Equinox Angkor ដែលត្រូវបានស្គាល់ថាជាបាតុភូតព្រះអាទិត្យ រះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នឹងកើតមានឡើងនៅចន្លោះថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥នេះ ដូច្នេះហើយវាជាឳកាសមួយដែលអ្នកមិនគួររំលងនោះទេ។.png)
យោងតាមការបង្ហោះរបស់ក្រសួងទេសចរ បានអោយដឹងថា ព្រឹត្តិការណ៍ “សមរាត្រីអង្គរ” អាចកើតមានត្រឹម១-២ ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលមាននៅចន្លោះខែមីនាម្ដង និងនៅខែកញ្ញាម្ដង។ ប៉ុន្តេបាតុភូតនេះអាចមើលឃើញបានច្បាស់ តែនៅក្នុងរដូវប្រាំងប៉ុណ្ណោះ ពោលគឺខែមីនា។ ហេតុនេះ នៅថ្ងៃទី២១-២៣ ខាងមុខ អ្នកជំនាញ និងក្រសួងបានបញ្ជាក់ថា នឹងមានព្រឹត្តិការណ៍នេះកើតឡើងនៅចំកំពូលកណ្ដាលរបស់ប្រាសាទអង្គរវត្ត ចន្លោះម៉ោង៥:០០នាទីព្រឹក។
បាតុភូតដ៏អស្ចារ្យមួយនេះ បានសបញ្ជាក់អោយឃើញពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ស្ថាបត្យកម្ម ដែលមានទាំងការគុណគូរគណិតវិទ្យា ដំណើរតារាសាស្រ្ត រួមផ្សុំជាមួយជំនឿ ទើបអាចសាងសង់បាននូវប្រាសាទមួយដែលអាចអោយព្រះអាទិត្យរះចំកណ្ដាលកំពូលក្នុងពេលវេលាដែលសឹងតែដដែលៗជារៀងរាល់ឆ្នាំដូចនេះ។.png)
គួរជម្រាបថា ព្រឹត្តិការណ៍ “សមរាត្រី Equinox Angkor គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី ដើម្បីមកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត សម្រាប់ការទស្សនា និងផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។
អាស្រ័យដូចបានជម្រាបជូនដូចខាងលើ សូមភ្ញៀវជាតិ-អន្តរជាតិ ជាពិសេសសាធារណៈជនដែលនៅក្នុងប្រទេស ចូលរួមទស្សនាមហាព្រឹត្តិការណ៍នេះកុំបីអាកខាន និងយ៉ាងហោចណាស់គួរទៅទស្សនាដោយផ្ទាល់អោយបានម្ដងក្នុងមួយឆាកជីវិត៕










