«ប្រាសាទភ្នំក្អែកពង» ជាប្រាសាទបុរាណមួយដែលមានរចនាបទដូចទៅនឹងប្រាសាទសំបូរព្រៃគុកនៅក្នុងទឹកដីខេត្តកំពង់ធំដែរ។ ប្រាសាទនេះសាងសង់ឡើងអំពីឥដ្ឋ ស្ថិតនៅលើចង្កេះភ្នំក្អែកពង ក្នុងភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមការសិក្សារបស់មន្រ្តីជំនាញផ្នែកបុរាណវិទ្យា បានឱ្យដឹងថា ប្រាសាទភ្នំក្អែកពងត្រូវបានបុព្វបុរសសាងសង់ឡើងប្រហែលជានៅចុងសតវត្សទី៧ ឬដើមសតវត្សទី៨ ក្នុងរាជ្ជកាលព្រះបាទឥសានវ័រ្មនទី១ ចន្លោះឆ្នាំ ៦១៦-៦៣៥ ដើម្បីឧទ្ទិសដល់ព្រះឥសូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ_RIplSF5D7WlLXtPstWhuH9wl7xRizeVnwmiHAIsNGy4DEwLoEqS9y7kKlUoistcgrCohXdMAogWG3IET7bILODhDGXWYMQXdSytI9EtDq7zd7wdJ83xn4HGtPfSidKNVnRZHdqefn0xnU2Sfy8J-m6mxr4uBIkKppk2bJzqPdxOnXmrl2QIxWvHTdzg/s960/69871501_707117193097228_885229812388462592_n.jpg

បច្ចុប្បន្នប្រាសាទដ៏កំសត់នេះហាក់រំលងភ្នែកភ្ញៀវទេសចរ ដោយសារមិនសូវមានអ្នកស្គាល់។ ដូច្នេះដើម្បីទៅដល់ទីតាំងប្រាសាទ យើងត្រូវធ្វើដំណើរចេញពីរាជធានីភ្នំពេញ ស្របតាមបណ្ដោយផ្លូវជាតិលេខ៤​ មកដល់គីឡូម៉ែត្រលេខ ៧០-៧១ យើងនឹងឃើញផ្លាកសញ្ញារោងចក្រផលិតគ្រឿងផ្ទុះ C06 របស់រាជរដ្ឋាភិបាលនៅខាងស្ដាំដៃ ហើយបត់ចូលតាមផ្លូវនោះប្រមាណ ១ គីឡូម៉ែត្រ នោះយើងនឹងឃើញមានស្រះមួយនៅឆ្វេងដៃ ក្បែរជើងភ្នំក្អែកពងនេះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0rAZ3Rs2RPgkUYXfXYGWb6TwtVT1TZGy8N74TQ65VXgu6xzHp2t-EZjjmaxZvtg5wOmcNxH5YZedCzBHaiMxQeX0iZVb9a1dgDS0CZ4FXPs_e5x6ytXPDEAbtyiCfrdYK_DXSP0qaGsIapP_EEnbJIqXR6cHM-8VwPDbChujbTY_SZw18CsQScQm5EkJK/s960/69878273_707117256430555_9145501286186090496_n.jpg

ប្រាសាទភ្នំក្អែកពង សង់បែរមុខទៅទិសខាងកើត លើចង្កេះភ្នំក្អែកពង មានចម្ងាយត្រឹមតែ ១៥០ ម៉ែត្រប៉ុណ្ណោះពីជើងភ្នំ។ ប្រាសាទបុរាណមួយនេះត្រូវបានអ្នកស្រុកជឿថា ជាប្រាសាទសក្តិសិទ្ធសុំអ្វីបានហ្នឹង ហើយក៏ជាទីកន្លែងប្រារព្ធពិធីបួងសួងសុំទឹកកភ្លៀងផងដែរ។ យោងតាមអ្នកបុរាណវិទ្យា ប្រាសាទភ្នំក្អែកពងនេះ ទំនងជាប្រាសាទដំបូងគេនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ហើយក៏ជាប្រាសាទបុរាណតែមួយគត់ ដែលនៅរក្សារូបរាងបានល្អជាងគេផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUyYkTUqUAh59k-oLTFfL2xHVvQUDv7zONRlQ5sJE0gkf_EB-rtYegf5sFrAQZk7mp4lwaVoQodyoc4ZX4TvFcIZh0Njjx-iA3ppKmliFQdsJujbwhqYvw5WFx0HO7gDyAEsc9vH8YqqDeFWqwEUkCiNfrqNmXhHX4Ob9xdTgZk09v8SOIQmd-XBehz5vA/s960/70449775_707117196430561_2208201527649107968_n.jpg