Home Blog Page 590

ឃើញជីវិតហាយសូរ! តារាសម្តែង Due Arisara ប្រឈមនឹងការចោ.ទប្រកាន់ពីបទកេងបន្លំជិត២លានដុល្លារ

0

តារាសម្តែងថៃ Due Arisara កំពុងតែធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងក្រៅស្រុកចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបង្ហាញរូបភាពលើបណ្តាញសង្គមយ៉ាងហាយសូរ ពេលនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតលើបណ្តឹងក្លែងបន្លំចំនួន៦២លានបាតប្រមាណ១.៨លានដុល្លារអាម៉េរិក។ រូបនាងបានឆ្លើយសារភាពក្នុងកម្មវិធីមួយថាបានចំណាយច្រើនជាងចំណូលទើបធ្វើឱ្យអាជីវកម្មបរាជ័យ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3c6Wu-D51PxjFm3nfY604hXRDi-Y5xgw1Kpn2A_DT2GerR17W8-N9Gy9XoYkmtbK8O238UcXA6LQamt4gY-bOpQNw3ONjR1TeGm_aONa-GdsAVbxFO7PhZU-nPWcOiRZyvnXr4S6anUfxhDCRPH5uLLcqYRTSVRTOp6XYPcUW5-wtLbCtW6D1sqthRA88/s1800/image_2025-03-20_15-28-18.png
កាសែត bangkokpost បានចុះផ្សាយនៅថ្ងៃទី២០ មីនា ថាប៉ូលិសកំពុងស៊ើបអង្កេតលើបណ្តឹងក្លែងបន្លំរបស់មហាសេដ្ឋីផលិតផលសុខភាព និងសម្រស់ ប្រឆាំងនឹងតារាសម្ដែងថៃ Due Arisara ។ មេធាវីតំណាងឱ្យអ្នកជំនួញ Wasana បានជួបជាមួយអ្នកស៊ើបអង្កេតពីនាយកដ្ឋានបង្ក្រាបឧក្រិដ្ឋកម្ម ហៅកាត់ CSD នៅថ្ងៃទី២០នេះ ដើម្បីបង្ហាញព័ត៌មានបន្ថែមដើម្បីគាំទ្របណ្តឹងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGCO6KKoMpzeqyAdjKBUAAvRu2v3mwLiq23No1RsoC6Iyb7N8HZ6kHwzBmA7Kqibo5BvNDP-iYmVZJxZeIPAhDL3lLCDqmckAdGITzQn2DC1_AAUO5L4MRya_sumRO6jlU6RvX4UIDdAbOeVrCJPA4WJgsPfYhB0iGzH0P4skzqYuvEISlwY6POQP4iRvc/s1800/image_2025-03-20_15-28-17.png

មេបញ្ជាការរង CSD មានប្រសាសន៍ថា ដំណើរការនេះនឹងត្រូវការពេលវេលាបន្ថែមទៀត ព្រោះវារួមបញ្ចូលការប្រមូលព័ស្តុតាង និងការសាកសួរសាក្សី។ លោកបន្តថា ប៉ូលិសមិនទាន់កោះហៅជនជាប់ចោទនៅឡើយទេ ដោយរង់ចាំលទ្ធផលនៃការស៊ើបអង្កេតដំបូង។លោកបាននិយាយថា ការកេងបន្លំអាចជាប់ពន្ធនាគាររហូតដល់ទៅ ៣ ឆ្នាំ ប៉ុន្តែការដោះស្រាយអាចធ្វើទៅបានប្រសិនបើទ្រព្យសម្បត្តិដែលបានយកត្រូវបានប្រគល់មកវិញ ហើយភាគីដែលរងការខូចខាតដកពាក្យបណ្ដឹងរបស់នាងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvDylYxKbUwlJeYbShjEW5f6ajiNobCuYn6FnISqWNvs7vmhZjhGCv9bmpkXydxYzFbVPe7LvFrrmW6jEmJVvQRo2w1aMYHici-UPtHnIE3Fa3qPXWHPQ8ee5ECuR48AACkE6fps7209xGZ3pPg4oQBD17CB2cIGf6B2sEwM5NpjBOiR5Cof5Bq_tuwDdA/s1799/image_2025-03-20_15-28-20.png

លោកស្រី Wasana មានអាយុ ៤១ឆ្នាំ ជានាយកប្រតិបត្តិក្រុមហ៊ុន Revomed Co ដែលផលិតអាហារបំប៉ន និងក្រែមថែរក្សាសម្រស់ និងផ្តល់ការប្រឹក្សាលើអាជីវកម្មសុខភាព និងសម្រស់។ អ្នកជំនួញរូបនេះត្រូវបានគេរាយការណ៍ថាបានឱ្យមេធាវីរបស់ខ្លួនដាក់ពាក្យបណ្តឹងទៅ CSD កាលពីថ្ងៃទី ១១ ខែមីនាដោយចោទប្រកាន់តារាស្រី Due Arisara វ័យ ៣៤ ឆ្នាំថាបានសុំខ្ចីទំនិញម៉ាកល្បីៗ រួមមាននាឡិកា គ្រឿងអលង្ការ និងកាបូប សរុបចំនួន ៦២ លានបាត ហើយត្រូវបានគេរាយការណ៍ថារួមមានខ្សែកត្បូងមរកត និងត្បូងពេជ្រតម្លៃ ២៦ លានបាតទៀត ប៉ុន្តែមិនបានសងតាមកិច្ចព្រមព្រៀង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaY_Idm6tY_1543-ewhLGdfAx-2_M0eMP87XfdAwrMEUYFB_VfaWiR3uTuxTrOkUGxFHeCQ58asfJC8n-xC_WQZaimytQfJZSLJWOoRnqvW-3UgbtJpCCJsX2T4vXnxNtZyUfduNW4SzyVe3iTx9ibODweSbeWJHhOlYOjGtpRkpvrGjDsbuW38EKZWrbs/s1799/image_2025-03-20_15-28-21.png

មានសេចក្តីរាយការណ៍មិនបានបញ្ជាក់ថា ខ្សែកនេះឥឡូវស្ថិតក្នុងកម្មសិទ្ធរបស់រដ្ឋមន្ត្រីម្នាក់។ មេបញ្ជាការរង បានមានប្រសាសន៍ថា បើមានភាគីទីបីចូលរួម អ្នកនោះត្រូវតែបញ្ជាក់ពីភាពគ្មានកំហុសរបស់ខ្លួន។ ប្រសិនបើភាគីបានដឹងពីការកេងប្រវ័ញ្ច ហើយនៅតែមិនព្រមប្រគល់ទ្រព្យសម្បត្តិវិញអាចត្រូវបានកាត់ទោសពីបទទទួលទំនិញលួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio43TMJ9Nb-c29DuB26_Bh3NGDWXtuGsnCYk8UBM4QbV_noTk4MY4EIdTNnA0KAY72GANPZ4XkYT1-VQZ6XGOoC-_PWUaQFC72PPa7ArJrCDWSgpwzl2fhZ3qfyVksSoWqeSlKILPm2cuzZbtbeF5rTr0JCtRIgfL_-sYUW2DFx_S7YM1Hqtq6eiMdlJTW/s1799/image_2025-03-20_15-28-23.png

មេធាវីរបស់កញ្ញាអ្នកជំនួញ Wasana បាននិយាយថា លោកបានផ្តល់ព័ត៌មានបន្ថែមដល់ប៉ូលិសដោយបន្ថែមថាករណីនេះពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទកេងបន្លំតែប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើវត្ថុដែលខ្ចីត្រូវបានគេយកមកវិញនោះករណីនេះអាចត្រូវបានបញ្ចប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzxlg6IdCr6_doywrITFropINL-Pi1se8mcAxVDHYAPDPiSCoJ765hn93YdDBmLOs7I_lDRCPevEX3m0QI7XnQX35095GjV5PckkRhCd-veACayk-vogI02a6Ovjb8p8s-MIrC-jv6WYNUgyvE1GMtTKY-NaaXjMNYNNSxutobH79RG6vGDkjelPve_n8O/s1799/image_2025-03-20_15-28-25.png

ចំណែកឯមេធាវីដែលតំណាងឱ្យតារាស្រី Due Arisara បាននិយាយថា តារាស្រីរូបនេះបានទៅក្រៅប្រទេសមុននឹងចាត់វិធានការផ្លូវច្បាប់ ហើយមិនទាន់បានត្រឡប់ទៅប្រទេសថៃនៅឡើយទេ។ លោកថា កូនក្តីលោកគ្មានចេតនាគេចខ្លួនទេ។ តារាស្រី Due Arisara បានធ្វើឱ្យមានរឿងរសើបកាលពីដើមឆ្នាំ ២០២៣នៅពេលដែលនាងបានចោទប្រកាន់អតីតមិត្តប្រុសរបស់ខ្លួនថាបានបើកបណ្តាញល្បែងស៊ីសងនិងរំលោភបំពាននាងបណ្តាលឱ្យនាងភៀសខ្លួនទៅតៃវ៉ាន់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjde_2xhKaDow6SlKVr8A76p_rIkoeNEdgJGNzdTTtwIvzljceg1ylMry1L-3r_K87yRs5O7W1mc3Y8iDIJriHmrWyG-582Rza7riSZdJ7PEQhNPCFFqYfPq6y7o28cGcCVxZ7EIcT2vAlHljYAK0_8WixxlLXqbA6R3k6PY_knla43EngXNLPmznZpahZo/s1800/image_2025-03-20_15-28-28.png

កាលពីថ្ងៃទី១៩ មីនា តារាស្រីរូបនេះ បានចេញមុខសូមទោសអ្នកជំនួញ Wasana និងបានបញ្ជាក់ថានាងបានចំណាយច្រើនជាងចំណូលទើបធ្វើឱ្យអាជីវកម្មបរាជ័យគ្មានចេតនាបោកបញ្ជោតឡើងថែមទាំងទទួលស្គាល់ថានាងជាគំរូអាក្រក់ដល់សង្គម៕

តារាកំប្លែង គ្រត និយាយទាំងអួលដើមកថាសិល្បករជើងចាស់ៗគេមើលមិនសូវឃើញទោះបីមានសមត្ថភាព

0

តារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយមួយរូបអ្នកស្រី អុន សុភឿន ហៅ គ្រត បាននិយាយក្នុងបទសម្ភាសន៍ទាំងអួលដើមកថាសិល្បករចាស់ៗគេមើលមិនសូវឃើញទេទោះបីមានសមត្ថភាព ខណៈខ្លួនអ្នកស្រីសឹងតែដើរចេញពីវិថីនេះទៅហើយប៉ុន្តែអំណាចនៃការគាំទ្ររបស់ទស្សនិកជនទើបនៅតែបន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6xHgHY8fjODJQfVYJ6qlkOWZBMPCdAJpZyYzK0Xm26F4mmbfu6ukALKZC9GCEK5-_8zmSsXggrCdYtPDLo5ZHfTrUB-cYkRDrr1IfFgmyhOn0aYF4CQnO0zxbl1cfGjApet3xZpVHu3Ylzug7Abz8xEyuigcAQys-Cf4uvGP6yiC0sMMfTq5gg3NEJ-7J/s960/image_2025-03-20_13-19-40.png

តារាកំប្លែង គ្រត បាននិយាយនៅក្នុងបទសម្ភាសន៍ «អ្នកជិតខាង» ថា កាលពីមុនធ្លាប់បានផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធីមួយថាពេលខ្លះចង់ដើរចេញ តែបងប្អូននៅតែត្រូវការ ចឹងនៅតែធ្វើ។ ឈរជើងលើអាជីពសិល្បៈជាង៤០ឆ្នាំតារាកំប្លែង គ្រត បានបន្តទាំងអួលដើមកថា សិល្បករចាស់ៗគេមើលមិនសូវឃើញទេតែសមត្ថភាពមានគ្រប់ ពេលខ្លះមិនឱ្យតម្លៃខ្ពស់មកតិច តិចៗៗអត់ទៅថតសុខចិត្តស៊ីប្រាក់ខែរដ្ឋធម្មតា។ អ្នកស្រី អុន សុភឿន ថាខ្លួនមានសមត្ថភាពតែគេមើលមិនឃើញសមត្ថភាពរបស់យើង ចាស់ស្គាល់ផ្លូវតែក្មេងដើរលឿន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAk2-QSLyB6HDVZqnOn8mjnsvrjPxdq2SZLv97O20SXo_CKCDu1W4mlwJxrTuir19l4Hcx-FNg08SNqgllBQDm0JJpI54us8ZXKINfSjnxqwxtL6PgxGNM22dLcI1kAF5dca7G2JjL0sGeg49Qjbrf7aReeRfWKknGx_LGVbIvcSii2N5wniCYLzrBUfDt/s2048/image_2025-03-20_13-19-52.png

តារាកំប្លែងចាស់វស្សារូបនេះក៏បាននិយាយពីឧបសគ្គនៅក្នុងអាជីពសិល្បៈមានអ្នកមិនឱ្យតម្លៃមើលលើមើលក្រោម។ លើសពីនេះតារាកំប្លែងគ្រត ថាសិល្បៈអត់ចោលកាច់កុងគ្នាទេមិនថាវិស័យណាក៏ដោយគឺមានការកាច់កុងគ្នា ប៉ុន្តែខ្លួនអ្នកស្រីសុខចិត្តធ្វើជាទឹក ធ្វើជាថ្ម មិនធ្វើជាភ្លើង មិនចង់មានសត្រូវជាមួយអ្នកណាម្នាក់នៅលើពិភពលោកនេះទេ។ ក្នុងនោះក៏មានការបញ្ជាក់ថាខ្លួនអ្នកស្រីអត់មានថាអត់ស្តីអ្នកណាមួយសូម្បីតែរង្វង់សិល្បៈការងារគឺខ្លួនអ្នកស្រីទាបបំផុត សម្រាប់ឱ្យគេខ្ពស់តែខ្លួនទាប ដាក់ខ្លួនជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUCHre1JzJlDqjbTvArFhzBY-SsyM8S2v_Zn6KnNa3Lx4cTJ_54Y40F7P1DGItE76mPul4cut8d2zsBY9xchtc6BN-IDxfiVUTr_1H18mNPuAUAznNjYOxBfaZLzqu7JowyF1VmcSId_sHgFV1RnpK0-f4ZXEOApXRiCj2zvS8uFRukedZS67zUkGdvn1G/s1536/image_2025-03-20_13-19-42.png

គួរបញ្ជាក់ផងដែរថា ក្រៅពីអាជីពជាតារាកំប្លែង អ្នកស្រីក៏បានសម្តែងក្នុងភាពយន្តដ៏ល្បីល្បាញមានចំណងជើងថា «លោកគ្រូ ប្រពន្ធល្អ» ជាមួយលោក ព្រហ្ម ម៉ាញ ក្រោយការដឹកនាំរបស់លោក ឆាយ បូរ៉ា។ ជាពិសេសតាមការសម្តែងរឿងនេះជំរុញឱ្យតារាកំប្លែង គ្រត បានឈ្នះពានអន្តរជាតិលើកដំបូងក្នុងអាជីពជាង៤០ឆ្នាំកន្លងមកនេះក្នុងកម្មវិធី Cambodia Asian film festival លើកទី២ ដែលប្រព្រឹត្តឡើងកាលពីខែសីហា ឆ្នាំ២០២៤ នេះ៕

ធ្លាយរឿងថ្មីពី Kim Sae Ron ថាបានចុះអេតាស៊ីវិលនៅអាម៉េរិកជាមួយបុរសម្នាក់

0

មិនងាយនឹងចប់នោះទេទាក់ទងនឹងរឿងតារាសម្តែងកូរ៉េល្បីឈ្មោះ Kim Soo Hyun និង Kim Sae Ron ដែលមានការអូសបន្លាយជាបន្តបន្ទាប់អស់ពីរឿងមួយឈានចូលទៅរឿងមួយទៀតខណៈពេលនេះបានបែកធ្លាយមានការចោទប្រកាន់ទៅកាន់ភាគី Kim Sae Ron វិញម្តងថានាងបានចុះបញ្ជីអាពាហ៍ពិពាហ៍របស់នាងនៅអាម៉េរិកជាមួយបុរសម្នាក់ថែមទាំងមានការពពោះកន្លងមក និងការរំលូតកូនចេញផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmqy1Lg_jUSDJ6fVXIGSraOMqJYxK6Vb9SfWbeuhU2LjGrAhdIsJD11P_ugfc9Pid_heDvZucvJhxKkrrmQycdbF4m2tjmNNMZWDI-_agUuvUixS__lB7VZkgC3HkLx9WnYdm6e5MNdQG7qxRrbOrLxAnykD95xDJ5xwiA9BPNPCTzAP78U2hWt9eeXyF0/s1500/image_2025-03-21_09-22-47.png

នៅក្នុងការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលមានចំណងជើងថា «ការពិតត្រូវបានលាក់ដោយគ្រួសាររបស់ Kim Sae Ron » រឿងនេះបានបង្ហាញពី YouTuber Lee Jin Ho បានពន្យល់ថា រូបថតដែលមានពាក្យថា «រៀបការ» ដែលតារាសម្តែង Kim Sae Ron វបានបង្ហោះហើយបន្ទាប់មកត្រូវបានលុបចោលយ៉ាងឆាប់រហ័សនៅក្នុងខែមករា ឆ្នាំ២០២៥គឺជារូបថតអាពាហ៍ពិពាហ៍របស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTKBCN7g5tqnHFaUfkwyJ8U9IizAhONhPu_Q0hNm7RhNATkNGlTjxtviXQ03Hh_l4SO2pu2DsdLOU8vrYWh4R9Hrp9DM5tJpJMXI_KLMPWIQgLjOtg3rmRebfOkZWoNnm_64XkK-nydMxSKUMKEd78Cqi3EktY2bwTkA9WK4tBKtn1XWBu-aRZfYwW3HBn/s970/image_2025-03-21_09-22-47%20(2).png

នៅក្នុងការថតដែលចេញដោយ Lee Jin Ho តួអង្គដែលគេជឿថាជា Kim Sae Ron បានសារភាពជាមួយបុគ្គលិកក្រុមហ៊ុនថានាងមានផ្ទៃពោះ ហើយបន្ទាប់មកបានរំលូតកូនពីមុនមក។
ដូច្នោះហើយ មិត្តប្រុសរបស់ Kim Sae Ron គឺនៅក្រៅឧស្សាហកម្មកម្សាន្ត ដោយរស់នៅ និងធ្វើការនៅក្នុងសាជីវកម្មធំមួយក្នុងទីក្រុង New York។ អ្នកទាំងពីរបានជួបគ្នាតាមរយៈការណែនាំដោយមិត្តភក្តិ។ ដំបូងឡើយ Kim Sae Ron និងមិត្តប្រុស មិនមានចេតនាចង់រៀបការនោះទេ ប៉ុន្តែក្រោយពីដឹងថានាងមានផ្ទៃពោះ ហើយថែមទាំងសម្រេចចិត្តរំលូតកូនទៀត មិត្តប្រុសរបស់នាងនៅតែបន្តគំរាមតារាស្រីរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAU6hAWKI7LXo-YMqsidL3FFAC_GUP3ifRbaHsec64WCilIZ_zph0AF02wwzshBwlN5WbyPCAkl8Tm9bmk3TSZDxSTBYD9f1dRhU3wZis5FsHKH14Laz7Co80NufbthoVlAgcbLDPl3oWNmjf3mSW_l-N2FFgAdSKS_68Lp9ZESI1s2KJ6pNNtu6nNOPT9/s1252/image_2025-03-21_09-22-46.png
ជាលទ្ធផល Kim Sae Ron យល់ព្រមរៀបការ។ អ្នកដែលគេជឿថាជា Kim Sae Ron បាននិយាយថា៖ «ខ្ញុំមានគម្រោងបែកគ្នាជាមួយមិត្តប្រុសបច្ចុប្បន្ន ហើយមិនមានគម្រោងរៀបការទេ ប៉ុន្តែខ្ញុំមានផ្ទៃពោះ»។ តាមការថតនោះ នារីដែលត្រូវគេជឿថាជា Kim Sae Ron បានសារភាពថាបានរំលូតកូនដោយសារនាងបង្ខំឱ្យរៀបការ។ នៅពេលនិយាយពីមិត្តប្រុសថ្មី Kim Sae Ron បាននិយាយថា៖ គាត់គ្រប់គ្រងគណនីបណ្ដាញសង្គមទាំងអស់របស់ខ្ញុំ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីទំនាក់ទំនងគ្នាបន្តិចបន្តួចតាម Telegram និងតាមរយៈសារ។ មិត្តប្រុសរបស់ខ្ញុំមិនយល់ពីមូលហេតុដែលខ្ញុំចង់លាក់បាំងអាពាហ៍ពិពាហ៍របស់ខ្ញុំ ហើយបង្ខំខ្ញុំឱ្យផ្សព្វផ្សាយជាសាធារណៈ។ ក្នុងអំឡុងពេលឈ្លោះគ្នា ខ្ញុំបានបង្ហោះរូបថតនោះ។ គាត់មានអាកប្បកិរិយាល្អឥតខ្ចោះជាធម្មតា លើកលែងតែពេលគាត់ផឹក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX2zdZYwgE0pfyuNUsmGdDLtBDFf4UE18zFVhuVN1-XM7KkEW7ycFt5GUAz7FMc2UOMuHYtKuvLnkbXprMRl8GHqaMooqxwwJnsipespkNw4QTxWJgjSxcR4E6IRZXdzY4alt18e-5UzszYwmdNfkLUQwElM6qiGqVrD3Pznv3Jk693YqHTWoFPu1WSAWn/s1600/image_2025-03-20_10-57-55.png

រូបថតអ្នកទាំងពីរក្នុងពេលជាមួយគ្នាមានចំណងជើងថា «រៀបការ» ដែលបានបង្ហោះក្នុងខែមករា ឆ្នាំ២០២៥ ពិតជាមិនបានថតដោយ Kim Sae Ron ទេ។ មិត្តប្រុសរបស់នាងបានប្រើទូរស័ព្ទរបស់នាងដើម្បីបង្ហោះ ព្រោះគាត់មិនសប្បាយចិត្តដែលនាងបានរក្សាទំនាក់ទំនងរបស់ពួកគេជាអាថ៌កំបាំង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibhDgKPeWcRTaWs5VtAfnx3oaEHDPfIT0LJdbQ2l4stawP3D9K-ge3IQ4F54_jFngFYhoSriLZJoVGGPZF-JXP4mSFPJiIn4r4kfu4flNNgLURLGdTfahNsEhLS58hO6Gs6f6zOQbgaPSQKAbDU4V707dhAcDmQfnrokdJ4C-RWou8OsKosLwiblI07yvR/s730/image_2025-03-20_10-57-56%20(2).png

    YouTuber Lee Jin Ho បាននិយាយថាគ្រួសាររបស់ Kim Sae Ron ដឹងយ៉ាងច្បាស់ថានាងបានរៀបការជាមួយមិត្តប្រុសថ្មីរបស់នាងដោយផ្អែកលើឯកសារនៅក្នុងទូរស័ព្ទរបស់នាង។ យោងតាម YouTuber នេះ គ្រួសាររបស់តារាស្រីរូបនេះ មានចេតនាចង់បំភាន់មតិសាធារណៈ។ បច្ចុប្បន្ន គ្រួសារ Kim Sae Ron មិនបានធ្វើអត្ថាធិប្បាយជុំវិញព័ត៌មាននេះទេ។
    កន្លងមក គ្រួសាររបស់ Kim Sae Ron បានប្តឹងលោក Lee Jin Ho ដោយសារតែពួកគេជឿថា បុរសនេះបានធ្វើរបាយការណ៍ព័ត៌មានជាច្រើន ផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជីវិតឯកជនរបស់តារាស្រីរូបនេះ តាំងពីឆ្នាំ ២០២២ មកម្ល៉េះ ដែលធ្វើឱ្យនាងឈឺចាប់ និងរងអំពើហិង្សាលើបណ្តាញសង្គមអស់រយៈពេលជាយូរមុនពេលនាងស្លាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-IocZuDrDkwhb0maSPCET_EryIwH7IOtpaFiW_PFR1XN2elYYcPnj-B8iSAFvlX-pkm43Wdw2IgzEqYeZiDTk8POC97mbtXYPmh4166dpIhaJPu2dPJ-wT4EACMKVzSyXbRiVRYSvZaTuoMNNo7u8YBJssCmc1ywsqPNKG-ZOWUKnwxMu8oO2avHx8Nec/s730/image_2025-03-20_10-57-56%20(3).png

    ជាពិសេស ពួកគេថា Lee Jin Ho និយាយខុសរឿង Kim Sae Ron និង Kim Soo Hyun ណាត់គ្នា ធ្វើឱ្យ Kim Sae Ron ខូចចិត្ត ហើយធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតខឹងសម្បារ។ Lee Jin Ho ធ្លាប់បានបញ្ជាក់ថា ព័ត៌មានដែលផ្តល់ដោយគ្រួសារ Kim Sae Ron និង Garo Sero ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ គឺមិនត្រឹមត្រូវទេ។
    លើសពីនេះ នៅថ្ងៃទី ១៨ ខែមីនា ក្រុមហ៊ុនរបស់ Kim Soo Hyun ក៏បានចេញផ្សាយឯកសារចំនួន ១២ ទំព័រ ឆ្លើយតបទៅនឹងព័ត៌មានដែលបង្ហាញដោយ ន Garo Sero និងក្រុមគ្រួសាររបស់តារាស្រីរូបនេះផងដែរ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaDBtF168Ul1SSPMn2zlIMgwAY6EWKVg7DyI_8XwfoKZEMuGEu-tLCs4gt0W4K5ZmwNZdRgpQQo5gBxiES5zW8EpeuGpHZuUSGhdqRktLEiMC_dbXZQUu30FnymCkSt0N49raHJS3C3hO7XMS_Qf21JnuHX2b-_7bwHCI2TLgNj-Wl97q4M_ppuQ0gdqgw/s1600/image_2025-03-20_10-57-54.png

    ក្រុមហ៊ុនរបស់ Kim Soo Hyun បញ្ជាក់ថាមិនមានទំនាក់ទំនងជាមួយ YouTuber Lee Jin Ho ទេ ហើយក៏គ្មានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និង Lee Jin Ho ដែរ។ ក្រុមហ៊ុនរបស់ Kim Soo Hyun ក៏បាននិយាយផងដែរថា ព័ត៌មានដែលចេញផ្សាយដោយ Garo Sero គឺមិនត្រឹមត្រូវ និងបង្កឱ្យមានការយល់ច្រឡំជាសាធារណៈ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្តែង Kim Soo Hyun កំពុងភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មជាមួយអតីតបុគ្គលិក ដើម្បីស្វែងរកព័ត៌មានដើម្បីដោះស្រាយទាំងស្រុងនូវឧប្បត្តិហេតុដ៏រំខាននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixUlej2qs98ywZDPexAOQRWqLtxATGNkrOsrE7KM7jSUIt-E2EndrUZmnaYr_hddfmxvj1vDr1d69BJ7KQSya6pIq_njexLdtNJ-ol4kAYtpOmCGmwZpxS0EPE5-_dIF2hU9eR7qAG-MtF-4MAeFKGjvGtifud98BUQi7b2VC_zinvOkdbCxlEsF8Z-O1m/s616/image_2025-03-20_10-57-54%20(2).png

    តារាសម្តែង Kim Sae Ron បានទទួលមរណភាពនៅឯគេហដ្ឋានរបស់នាងក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី ១៦ ខែកុម្ភៈ។ Kim Soo Hyun កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងចាស់ដៃពីសាធារណជន ដោយបាត់បង់អ្នកគាំទ្រជិត 1លាននាក់ និងប្រឈមនឹងហានិភ័យនៃការបង់ប្រាក់សំណងកិច្ចសន្យាដ៏ធំដល់ម៉ាកយីហោ និងផលិតករភាពយន្ត៕

វណ្ណដា លេចមុខលើផ្ទាំង LED ដ៏ធំនៅជប៉ុន ខណៈគេហទំព័រ Billboard របស់អាម៉េរិកចុះផ្សាយ

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមបានបង្ហាញឱ្យឃើញពីទិដ្ឋភាពនៅប្រទេសជប៉ុនពីរូបភាពរបស់ វណ្ណដា លេចមុខនៅលើផ្ទាំង LED ក្នុងបទចម្រៀងសហការ៥ប្រទេសរួមគ្នា។ លើសពីនេះ Billboard គេហទំព័រដ៏ធំមួយរបស់អាម៉េរិកក៏បានចុះផ្សាយពីបទ «ASIAN STATE OF MIND» និងរៀបរាប់ពីប្រវត្តិ វណ្ណដា ដែលបានណែនាំតន្ត្រីខ្មែរនៅលើឆាកពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtAVlo-ooPdR335j7JxNPPwj9zzU-e0MDp64BalKGW3MpxyzO4kyAr3iUwoYJSU51BKLNzJiFZHyVCyUY4JgmtcMPCFc1YxG0QcE_XwHyHalV3Nlu5a0gGtcJyzYozkcPwidtaAYXUYjAIdulPnIc3wE1yHO0yMjFp7rwVwRnXeDRxN6a-4nH6ykTXNAOQ/s1608/481177671_1184864916325986_8711678725091927390_n.jpg
នៅលើទិកតុកបានបង្ហាញឱ្យឃើញថាបទ «ASIAN STATE OF MIND» ពីតារារ៉េបជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌា និងប្រទេសកម្ពុជាអណ្តែតឡើងនៅលើផ្ទាំង LED ដ៏ធំក្នុងប្រទេសជប៉ុន។ តាមការចែករំលែកគឺបានបង្ហាញថា វណ្ណដា លេចឡើងនៅ Shibuya ក្នុងទីក្រុង Tokyo ។ នេះជាលើកទី២ហើយដែល វណ្ណដា បានលេចមុខនៅលើផ្ទាំង LED នៅក្នុងប្រទេសជប៉ុន ខណៈកន្លងមកក្នុងពេលដែលតារាចម្រៀងរូបនេះចេញទៅសម្តែងលើកដំបូងកាលពីខែកក្កដា ឆ្នាំ២០២៣ ក៏មានរូបភាពលោកដូចគ្នាទាស់ត្រង់ថាលើកនេះកាន់តែធំជាងមុននិងឡូយឆាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCbV33py434-ytREPEnx7RtNGrQgAkUcfI9wegbt6h5rIP6cV4Ki5u_3HTZNjQYFH1t3bFavH08E47pieuNlrCHNc6O4E0A_hhofR0B0vhZbBUzaG5ioxKF2zLrjdYox-hbS4cPuI9S9xVgKlzoygvbZ1z5ebTx4dHQxtV3l7Tea23BAsuspqDtYFi8gBZ/s2048/483526825_1194046165407861_7112663486864081314_n.jpg

ជាមួយនឹងការផ្សព្វផ្សាយនៅក្នុងប្រទេសជប៉ុនអ្នកគាំទ្រក៏បានចែករំលែកដំណឹងរីករាយមួយទៀតគឺតារាចម្រៀងរ៉េប វណ្ណដា ដែលបានសហការ៥ប្រទេសរួមគ្នាគឺត្រូវបានគេហទំព័រដ៏ធំ Billboard របស់អាម៉េរិកចុះផ្សាយផងដែរ។ ក្នុងការចុះផ្សាយរបស់ Billboard គឺបានបង្ហាញថាវណ្ណដា កើតនៅក្រុងព្រះសីហនុក្នុងឆ្នាំ១៩៩៧ ទទួលបានជោគជ័យក្នុងការក្លាយជាសិល្បករខ្មែរដំបូងគេដែលមានវីដេអូចម្រៀង Time to Rise ទទួលបានអ្នកចូលមើលជាង ១០០ លានដងនៅលើ YouTube ក្នុងខែតុលា ឆ្នាំ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhglnvajhnXT0bqyoxa-I4KgAreciMgaQxD88jU8Ixddnwe5LaVXSlc6iZeVubFfeLHLDUydPrfQKfQ-cgtc0d0NnH5173JtTDSsN2h-HSaQID1B5R5PcVJ0WaOn0557Cvju9VzW-cCagGLOi6FyjWOd3sBz1XbCACzkqrMpaDB0SrLmkQdikExqnvt2pn9/s2048/485151200_1196877425124735_3463841038480940522_n.jpg

Billboard ក៏បានបង្ហាញទៀតថា វណ្ណដា ត្រូវបានបញ្ចូលក្នុងបញ្ជីតន្ត្រីអាស៊ីប៉ាស៊ីហ្វិក 30 Under 30 Asia-Pacific នៅឆ្នាំបន្ទាប់ ហើយបានបន្តសម្តែងរួមជាមួយនឹងកម្មវិធីបិទកីឡាអូឡាំពិកនៅទីក្រុងប៉ារីសនិងសកម្មភាពផ្សេងៗទៀតរួមទាំងសរសើរទៀតថា វណ្ណដា បាន ណែនាំតន្ត្រីខ្មែរនៅលើឆាកពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcnE2gPfWKxEuwq_V_ZzF4ul9g8dwyeJ_6AvYzjs7Z5jRX0n4mKYzn4VuiRgU_rE5HV8shFq4YUlMh2GLh8tD-OI0gTsvDkxSkNOoDA8TiNfyElJhYyah2qSb-pCEqWh2jZTehg5IhT5okb89OPOn5fKLkpSKJiw-RCpod4q5eJIMBnqQGWujjvAo8WeJv/s1280/photo_2025-03-20_10-21-11.jpg

ដំណឹងល្អផ្ទួនៗនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍មានមោទនភាពចំពោះ វណ្ណដា ដែលធ្វើឱ្យវិស័យតន្រ្តីកម្ពុជាកាន់តែមានមុខមានមាត់នៅលើឆាកអន្តរជាតិ៕

និស្សិតចិនសម្រុកទៅរៀននៅជប៉ុនកាន់តែច្រើនដើម្បីកសាងជីវិតថ្មីលើទឹកដីក្រៅប្រទេស ខណៈអត្រាគ្មានការងារធ្វើនៅចិនកើនឡើង

0

ប្រទេសជប៉ិន ៖ របៀបរស់នៅរបស់ជនជាតិជប៉ុនបានផ្លាស់ប្តូរទាំងប្រពៃណី វប្បធម៌ និងការអប់រំ ដោយសារនិស្សិតចិនយ៉ាងច្រើនសម្រុកមករៀននៅជប៉ុន ក្រោយពីជប៉ុនបន្ធូរបន្ថយទិដ្ឋាការ និងកែប្រែច្បាប់ផ្តល់ភាពងាយស្រួលឱ្យនិស្សិតបរទេសដែលមានជំនាញខ្ពស់ អាចដាក់ពាក្យសុំរស់នៅជប៉ុនរយៈពេលយូរ ។ លើសពីនេះ និស្សិតបរទេសថែមទាំងអាចនាំឪពុកម្តាយរបស់ខ្លួនមករស់នៅជប៉ុន ដែលធ្វើឱ្យមានការសន្និដ្ឋានថា នៅឆ្នាំ២០២៦ ពលរដ្ឋចិនរស់នៅជប៉ុន នឹងកើនឡើងរហូតដល់ជាង១លាននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeoPtll4ABHoPieTN2FBafAZmgRxtlAiCqkdL1yuPYUseLRhJJsbpyubHvak8OeVOqVnwA4ofzbkL_LMyDQuiXtivROfvofELzzyOjhqT9FNRykRl3uzMjGDwlHBl9l2EFdqxCUS2ANAt1vb1-Dp1yBK3UcRdwRW5FMUAf_bzYrQ7HKJGrtP_cpExA5iLV/s1280/photo_2025-03-20_16-20-21.jpg

ស្របពេលសេដ្ឋកិច្ចចិនធ្លាក់ចុះធ្វើឱ្យអត្រាគ្មានការងារធ្វើកើនឡើងខ្ពស់ ទើបនិស្សិតចិនជាច្រើនសម្លឹងរកឱកាសនៅក្រៅប្រទេស ជាពិសេស នៅជប៉ុន ។ ជប៉ុនមិនត្រឹមតែមានមហាវិទ្យាល័យសិល្បៈប៉ុណ្ណោះទេ ដែលទាក់ទាញនិស្សិតបរទេស ប៉ុន្តែជប៉ុនបានបង្រៀនមុខវិជ្ជាដល់និស្សិតដែលបើកឱកាសឱ្យពួកគេអាចចាប់ផ្តើមជីវិតថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtHaS8mn2qcdcx4Zlbg5GTDv_aKQzVBLpwQTOkVb4cRFGGjSPpYiWT0SXzGNNDDfzNqqG6Y_4lJTRapTFrT1_WaM3lNjpEWPvg5TJ93-1glPMXtw8Nzl3mviWLkfr7FX-qLnkw7RlyCm6WKbMZ_qyeRUfukTw8UW7metmwb8y2nx3PvzEK4NJQBFCTGS1f/s5760/image_2025-03-21_08-55-51.png

និស្សិតចិនម្នាក់និយាយថា ៖ «ការបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៅចិនពុំធានាថា នឹងទទួលបានការងារក្នុងក្រុមហ៊ុនជប៉ុនទេ តែការសិក្សាបន្តនៅជប៉ុន នឹងជាឱកាសឱ្យនិស្សិតចិនមានការងារធ្វើក្នុងក្រុមហ៊ុនជប៉ុន ។ វាជាផ្លូវកាត់ដើម្បីឱ្យនិស្សិតចិនអាចដាក់ពាក្យស្នើសុំរស់នៅជប៉ុនជារៀងរហូត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRgj3pY9NvEFOT9-rP0JAYx2SN-iUMtEtVlQX9kU6yqQedFaceb4Sdm0xSc_rh8EovK-DPbyESNmrB2o1zogJmOQJy7BFiTELHzWBAZB-cXYxMBzB8AGmd3xvgpB7Ic9lvA0LFbk3DbUXAIR2FsIMzaq-KT17LCi4zlXOzZOc1bld9OL3m6vDSzPahSzcp/s960/image_2025-03-21_08-55-58.png

តាមការស្រាវជ្រាវរបស់ Nikkei បង្ហាញថា ចំនួននិស្សិតចិនរៀននៅសាកលវិទ្យាល័យល្បីៗនៅជប៉ុន បានកើនឡើងប្រមាណ៧០% នៃចំនួននិស្សិតបរទេសសរុប ខណៈនិស្សិតចិនចូលរៀននៅសាកលវិទ្យាល័យសិល្បៈរបស់ជប៉ុន ក៏កើនឡើងដែរ ។ នេះបញ្ជាក់ថា និស្សិតចិនកាន់តែច្រើនចង់មកកសាងជីវិតថ្មីលើទឹកដីក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip2xSfQia7yymJQBI38Hv8n6Zv74xgwlH_1jm8Z1LBdDVezgQmVR7dL5fCdbt29nPxxYWuVVAIUcyFyqucv4vE5K6VRqBnbG7SSlfv-eguL6kr9gv0ehLcJRxgOVnz1c5uWbeHAo4HqYlbv5xHF5p6RnxSKBcdyoq_CVtlj9l8ho5ZMrrgbXxpTkwevZhC/s2048/image_2025-03-21_08-55-59.png

បុគ្គលិកធ្វើការផ្នែកចំណាកស្រុក នៅខេត្តសាយតាម៉ា ប្រាប់ថា ការពិត និស្សិតចិនសម្រុកមករៀនបន្តនៅសាកលវិទ្យាល័យសិល្បៈរបស់ជប៉ុន ដោយសារវាជាវិធីជួយឱ្យពួកគេបានមករស់នៅជប៉ុនយូរ ។ កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុនបានកែប្រែច្បាប់ដើម្បីផ្តល់ភាពងាយស្រួលដល់ជនបរទេសដាក់ពាក្យស្នើសុំរស់នៅជប៉ុនយូរ ហើយវាជាប្រយោជន៍របស់និស្សិតបរទេស ។ កាលពីមុន អ្នកជំនាញបរទេសមកធ្វើការនៅជប៉ុន អាចសុំរស់នៅជប៉ុនយូរ លុះត្រាតែពួកគេរស់នៅជប៉ុនបាន៥ឆ្នាំ ប៉ុន្តែច្បាប់ថ្មីនេះកាត់បន្ថយរយៈពេលមកត្រឹមចាប់ពី១ឆ្នាំ ទៅ៣ឆ្នាំប៉ុណ្ណោះ គឺអាចដាក់ពាក្យបាន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh82Jkmy0n9vuEAo17naDYSev1bEXMX3v0M0fBLtcg6Lyy9ddBBhx7xABuuBif2IV24WKXidqqIAtVyY64e5o-iUClMnEFPf53rVNCzusnL5aRM2QSGHUgFcF8VRtT3ts_sj3UjgkhEc-TA4mAS6eZjtSHa8Yu2fB2szXFEb0Wvle1DQu9N3hOwpw4a4Hey/s2580/image_2025-03-21_08-56-01.png

ការវាយតម្លៃជនបរទេសដែលដាក់ពាក្យសុំរស់នៅជប៉ុនរយូរ គឺដាក់ពិន្ទុលើកត្តាជាច្រើន រួមមាន ៖ កម្រិតការសិក្សា បទពិសោធន៍ការងារ ប្រាក់ចំណូលក្នុង១ឆ្នាំ អាយុ និងសមត្ថភាពនិយាយភាសាជប៉ុន ។ បើអ្នកដាក់ពាក្យទទួលបានពិន្ទុចាប់ពី៧០ឡើង មានន័យថា ជាជនបរទេសមានជំនាញខ្ពស់ និងមានសិទ្ធិរស់នៅជប៉ុនយូរ ប៉ុន្តែបើទទួលបានពិន្ទុចាប់ពី៨០ឡើង ជនបរទេសនឹងទទួលបានសិទ្ធិពិសេស គឺអាចសុំរស់នៅជប៉ុនយូរបាន ក្រោយពីរស់នៅជប៉ុនត្រឹម១ឆ្នាំ ។ វាជាវិធានការទាក់ទាញជនបរទេសមានជំនាញ និងសមត្ថភាពខ្ពស់មករស់នៅ និងធ្វើការនៅជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTeFfklsyLvdIPofa3ZI4ulTFZttwH9K5EtruLdwqBNSrrmScUGmprPaRaUUHG2-Xp6qizHeN5BU7mpttZrVZEV5kzpk8xIYxFChCBwpox4ZukrYlSR3UGUeX8JDhgvsW3nKTBhRxRyy2ayl5rM5x6pnS1OutZ6rUVvZLCsHZkBQNOWJoUmHTrq4scrtd-/s1280/photo_2025-03-20_16-20-20.jpg

ហេតុនេះ អាណាព្យាបាលសិស្សចិនជាច្រើនត្រៀមបញ្ជូនកូនមករៀននៅសាកលវិទ្យាល័យសិល្បៈក្នុងប្រទេសជប៉ុន ដោយសង្ឃឹមថា ពេលកូនពួកគេរៀនចប់ និងមានជំនាញខ្ពស់តាមជប៉ុនត្រូវការ កូនពួកគេនឹងអាចស្នើសុំរស់នៅជប៉ុនយូរ ។ រីឯឪពុកម្តាយសិស្ស ក៏មានសិទ្ធិរស់នៅជប៉ុនយូរដែរ ៕

យុវជនវៀតណាមឈប់ទិញតុក្កតាពីចិន ដោយសារមូលហេតុមួយនេះ

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន AFP រាយការណ៍ថា ភាពតានតឹងរវាងប្រទេសវៀតណាម និងចិន ដោយសារបញ្ហាសមុទ្រចិនខាងត្បូង បានធ្វើឱ្យយុវវ័យវៀតណាមឈប់ទិញតុក្កតាចិន ពីព្រោះនៅលើមុខតុក្កតាមានការសម្គាល់ភាពជាម្ចាស់កម្មសិទ្ធិរបស់ក្រុងប៉េកាំង លើដែនទឹកដែលកំពុងមានជម្លោះជាមួយវៀតណាម ។ តុក្កតាចិនជាច្រើនត្រូវបានយកចេញពីហាងជាបន្តបន្ទាប់ ដែលធ្វើឱ្យម្ចាស់ហាងត្អូញត្អែរពីការខាតបង់ដើមទុន ដោយសារការលក់ធ្លាក់ចុះខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZyR-sFO2vTFySJjludN0b8H5yiiCuHUQgUdmnCJScBBnzIY8VTU2UObbbgp7LN15USn0bxW1Y4eUR1Xn4jKYnhELqUUUPIWIw5fAVkzgZzfQuUEgQY1joPZUmeme3vMI4qVoz7mvRpGRWVRfTR3iikVL-ao4qI2oxYlQAijbYuZDFtkOiMY8MTfWULCcp/s1024/photo_2025-03-20_15-13-48.jpg

តុក្កតា Baby Three ផលិតនៅចិន បានក្លាយជាតុក្កតាដ៏ពេញនិយមរបស់ក្មេងៗ និងយុវវ័យវៀតណាមកាលពីដើមឆ្នាំ២០២៥ ហើយហាងនៅទូទាំងប្រទេសវៀតណាម បានលក់តុក្កតាចិនដាច់អស់គ្មានសល់ ។ ប៉ុន្តែក្រោយមក ក៏មានការរិះគន់ក្នុងបណ្តាញសង្គមអំពីតុក្កតាប្រភេទ Town rabbit V2 ដោយសារលើថ្ពាល់តុក្កតា ស្រដៀងនឹងផែនទីខ្សែបន្ទាត់ចំនួន៩ របស់ចិន ។ រដ្ឋាភិបាលក្រុងប៉េកាំងបានប្រើប្រាស់ខ្សែបន្ទាត់ទាំងនេះដើម្បីអះអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធិលើសមុទ្រចិនខាងត្បូងយូរមកហើយ ដែលធ្វើឱ្យពលរដ្ឋវៀតណាមពុំសប្បាយចិត្ត ព្រោះវៀតណាមថា ខ្លួនជាម្ចាស់កម្មសិទ្ធិនៅផ្នែកខ្លះរបស់សមុទ្រចិនខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcGTNGwT3me_ZCmuql47gaULfkrki1py145p_YRN6PH9JIhhkXSwq5K9F43uuS96Zw9ArtvW7jDPRgXhFffkx3LCZKWehBIuPqoPLUZ-sBl4W6aiJkE1PLem7u-QOm3C0G3YE7B8MgDRYutRX2CanoY8xY1pUZ3DoaKS71qqxR1-c2lHix9KsSYrMJln5h/s1024/photo_2025-03-20_15-13-49%20(2).jpg
ក្រោយពីយុវវ័យវៀតណាមឈប់ទិញតុក្កតាចិន ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានស្នើឱ្យពិនិត្យលើមុខតុក្កតាឱ្យច្បាស់លាស់ថា ពិតជាមានខ្សែបន្ទាត់មែនឬអត់? ពីព្រោះវាប៉ះពាល់ដល់សន្តិសុខ និងអធិបតេយ្យភាពវៀតណាម ។ ដោយឡែក យុវជនម្នាក់និយាយថា តុក្កតានេះគួរឱ្យស្រឡាញ់ ប៉ុន្តែមុខវាមានខ្សែបន្ទាត់៩ ដែលបង្ហាញពីការល្មើសអធិបតេយ្យភាពវៀតណាម ខ្ញុំពុំលេងវាទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFJXYQ_pZpIIBxBpLfItvbOsH7tcZDgL_Vs8Khj6q4PnlIpn27me4e6lm9QzJp3IQ3xNlvHNaipVuCSDfK9F6EdemBv3csImaBk7zaUGdNoVI7PZNJAsMceiCNi8RA4Tgpz7eVsAGTOdc9sd0WaQErXe7yTKmorbFavM-QCFS-DmvRqOk7yK4dsEORwl1_/s1024/photo_2025-03-20_15-13-49.jpg
អ្នកលក់តុក្កតានៅទីក្រុងហាណូយ ប្រាប់ថា តុក្កតាដែលមានបញ្ហាភាគច្រើនត្រូវបានយកចេញពីហាងអស់ហើយ ព្រោះគ្មានអ្នកណាទិញវាទេ ។ កាលពីមុន តុក្កតានេះលក់ដាច់ខ្លាំងណាស់ រីឯការលក់តុក្កកាផ្សេងទៀតក៏ធ្លាក់ចុះដែរ ។ អាជីវករម្នាក់ត្អូញថា កាលពីមុន នាងបានលក់តុក្កតា Baby Three បាន១០០ក្បាលក្នុង១ថ្ងៃ ហើយតុក្កតាមួយតម្លៃ២០ដុល្លារ ប៉ុន្តែបច្ចុប្បន្ន ការលក់ធ្លាក់ចុះខ្លាំង បើទោះនាងទម្លាក់ថ្លៃក្តី ។ យុវវ័យគ្រប់រូបឈប់ទិញតុក្កតាចិន និងគិតថា ការទិញតុក្កតា Baby Three គឺពុំស្រឡាញ់ជាតិ ប៉ុន្តែខ្ញុំបានចំណាយដើមទុនច្រើនណាស់លើតុក្កតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTNJmxOCFWrG9cjAvH_oiW-dnINs96CuOldgJxMAwp3kRyBNXmVUyYTvjtaHfCEBmEBwoKfpr1r-95e_Btprsc0c8QffDT4X9wsy50IYDj_h2KYlAtx7YUHBqRzAmvAEJhIiTfuNP3GmEis3Z86kK1GUpvYaZDQch3NERLwm8sW2cJxGc-l8aQGBTRP_05/s1024/photo_2025-03-20_15-13-50.jpg

កាលពីឆ្នាំ២០២៣ ភាពយន្តរឿង «Barbie» ត្រូវបានហាមចាក់ផ្សាយនៅរោងភាពយន្តវៀតណាម ដោយសារមានឈុតឆាកមួយបង្ហាញពីផែនទីខ្សែបន្ទាត់ចំនួន៩ ។ មុននេះ នៅឆ្នាំ២០១៨ វៀតណាមបានកាត់ឈុតឆាករបស់ភាពយន្តរឿង «Crazy Rich Asians» ដោយសារឈុតនេះបង្ហាញពីផែនទីប្រជុំកោះនៅសមុទ្រចិនខាងត្បូងស្ថិតក្រោមការគ្រប់គ្រងរបស់ចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1R1Qe6-oxwDO3rm_k_VrHhBX-mH-nxL-pemkeRsOdZHNg5mZkVxoRzgaTYhYilw5JayJWJjwRrFcoEz6CsapMPook7WNbtzP35iTp_x55_AlF6a1JJ3sv9pPfihWOTc2AgJR2qn8j-xodxiBK7f-P-iXrXtpUW7HXgwo4Aexa_Q6Ahd6PSyHGTe5GAzeq/s1024/photo_2025-03-20_15-13-51.jpg
គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូង គឺជាប្រភពប្រេងឥន្ធនៈ និងឧស្ម័នដ៏មានតម្លៃ ព្រមទាំងជាផ្លូវធ្វើដំណើរយ៉ាងសំខាន់ ។ ប្រទេសជិតខាងជាច្រើនរបស់ចិន រួមទាំងវៀតណាមបារម្ភថា ចិនកំពុងតែព្យាយាមពង្រីកការកាន់កាប់សមុទ្រចិនខាងត្បូង ៕

មិនធម្មតាទេ! ហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ទីមួយ ៨ឆ្នាំជាប់គ្នាជាប្រទេសមានសេចក្តីសុខលំដាប់ពិភពលោក

0

ប្រទេសហ្វាំងឡង់ ៖ ហ្វាំងឡង់បានជាប់ចំណាត់ថ្នាក់ទី១ គឺជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោក នៅឆ្នាំ២០២៥ រយៈពេល៨ឆ្នាំជាប់គ្នា ដែលចាត់ចំណាត់ថ្នាក់ដោយ World Happiness Report 2025 ។ រីឯប្រទេសដែលជាប់ចំណាត់ថ្នាក់ជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោក លំដាប់ទី២ និងទី៣ គឺដាណឺម៉ាក និងអ៊ីស្លង់ ។ ចំណាត់ថ្នាក់នេះផ្អែកលើការផ្តល់ពិន្ទុវាយតម្លៃលើការអភិវឌ្ឍផ្នែកផ្សេងៗរបស់ប្រទេសនីមួយៗ ហើយហ្វាំងឡង់ទទួលបានពិន្ទុខ្ពស់ជាងគេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmLSIDY_hxdOzI0Woz3wrQibL90kdiRDwD40FlSLzntIKrZNB0X9Hz68kJkEsFGYMJY_f4bbunLCJopCXd_z6GDMr3sQBCm0pV63sXXd96-84fvON_AhZSbhduqDk7OJzaq8PqnD9PWoEuOIc4UahnUHOUIiIuCaldLY0cSFCpDYHKeZF3jc5PNIpEkeb0/s1440/image_2025-03-21_08-22-53.png

ការចាត់ចំណាត់ថ្នាក់នេះផ្សព្វផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវការរស់នៅរបស់សាកលវិទ្យាល័យ Oxford ។ វាជាការចាត់ចំណាត់ថ្នាក់ដោយការផ្តល់ពិន្ទុវាយតម្លៃការអភិវឌ្ឍផ្នែកផ្សេងៗ ចំនួន៦ រួមមាន ៖ ១-ផលិតផលក្នុងស្រុកសរុប (GDP), ២-ការជួយសង្គ្រោះក្នុងសង្គម, ៣-អាយុពលរដ្ឋ, ៤-សេរីភាព, ៥-សេចក្តីមេត្តា និង៦-គ្មានអំពើពុករលួយ ។ ហេតុនេះ ហ្វាំងឡង់ទទួលបានពិន្ទុមធ្យមខ្ពស់បំផុត គឺស្មើ៧.៧៥ពិន្ទុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUAR45y_Fzy37IA9EXW_OLzJbdBv7uPyDh5UWpbgUHr5qqIIS3w3t_q6P3z_NZ5BFl9foaxPJo5rciz3t1SJV6wOGfRCNuqxuRxQjXCChyphenhyphenLUFAZD5D1ebY_102JU3kRAV-7LrovEEZ4fv2XT6tMR72HGunr3UAKLwSDgZfYUuBDEhRobNqTjQqEGrYIpLR/s1440/image_2025-03-21_08-22-54.png

World Happiness Report 2025 បានចាត់ចំណាត់ថ្នាក់ប្រទេសសរុបចំនួន១៤៧ ហើយប្រទេសចំនួន១០ ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសមានសេចក្តីសុខលើពិភពលោក រួមមាន ៖ ១-ហ្វាំងឡង់ ២-ដាណឺម៉ាក ៣-អ៊ីស្លង់ ៤-ស៊ុយអែត ៥-ហូឡង់ ៦-កូស្តារីកា ៧-ន័រវេស ៨-អ៊ីស្រាអែល ៩-លុចសំបួរ និង១០-ម៉ិកស៊ិក ។ រីឯប្រទេសទទួលបានពិន្ទុតិចបំផុត ឬមានសេចក្តីសុខតិចបំផុតលើពិភពលោក គឺអាហ្វហ្គានីស្ថាន ស្ថិតក្នុងលំដាប់ទី១៤៧ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibUSG_uHtk35FTCC0CwyWiasC68L9alJs89Sx82yXHQBtkgqW3VsviE_YQPt3Ifd1QZdEwgHB94z6aMhfgIdrR-lBUGv34BeDmT__Uoa5w4l1ZB9hOvdVd2_8Elm6azY7gCMbRRydNtp1fWlQcdFaOYIXp2D1sxCVisE0RwAU-ax4a9tED_cOZWR0dYXZi/s2560/image_2025-03-21_08-22-55.png
ក្រៅពីហ្វាំងឡង់ទទួលបានពិន្ទុខ្ពស់លើការអភិវឌ្ឍផ្នែកផ្សេងៗ តើនៅមានកត្តាអ្វីខ្លះទៀតដែលធ្វើឱ្យហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសមានសេចក្តីសុខជាងគេលើពិភពលោក? ហ្វាំងឡង់ជាប្រទេសដ៏ល្បីល្បាញមួយ ដែលពលរដ្ឋប្រទេសនេះសម្លឹងទៅកាន់ពិភពលោកក្នុងផ្លូវវិជ្ជមាន, ផ្តល់ទំនុកចិត្តដល់គ្នា, មានទំនាក់ទំនងល្អ និងមានចិត្តសប្បុរស ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiMZGPLu93iHpwfDWi2C3rRxqvyM5ESv-d746ya0e3TuB_-qPmS26MxDzCsLL46Ti759myLUV2l7gU1vaIf3_G1ehzakB4lt9PMXcyG96QNNHznTB45gBSkxEZJPAJcZAeLbeEL6uWMr9VxXJsLQ6IcZ8mIrTpeFY4AsB4a6TOOCVyP6Qw-C5rkKHi_OSJ/s2560/image_2025-03-21_08-22-59.png

ក្រៅពីនេះ ពលរដ្ឋហ្វាំងឡង់គួរឱ្យទុកចិត្ត និងជឿជាក់លើភាពស្មោះត្រង់របស់អ្នកដទៃ ដូចជា ៖ បើអ្នកណាម្នាក់ភ្លេច Laptop នៅបណ្ណាល័យ ឬបាត់ទូរស័ព្ទលើរថភ្លើង គឺពួកគេនឹងទទួលបានសម្ភារៈរបស់ខ្លួនវិញយ៉ាងឆាប់រហ័ស ។ រីឯក្មេងៗនៅហ្វាំងឡង់អាចជិះរថយន្តក្រុងសាធារណៈពីសាលារៀនទៅផ្ទះវិញដោយសុវត្ថិភាព ឬក្មេងៗអាចរត់លេងនៅទីធ្លាខាងក្រៅម្នាក់ឯង ដោយពុំបាច់មានឪពុកម្តាយទៅជាមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqC3V-SAiCNbOnJENTjJr6EwE_6AWGOYdU0jsJCv2_M7ho5EwvfUdsC9zWV8_god6yUy6pRJI8Jd-52sq_ut6fXP38KeLbDNiDM3rSVPz0vXfYQDeFA2AjmBRgztJVNKKry2DpoBQdCX_eOTmDH-BMhQm0VSuhQiCynWH8LFZeoXE9KynqLCFPSfK15Hia/s2560/image_2025-03-21_08-23-02.png

ចំណែកដាណឺម៉ាក បានជាប់ចំណាត់ថ្នាក់ទី២ ជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោក ដោយសារពលរដ្ឋដាណឺម៉ាករស់នៅយ៉ាងមានសុវត្ថិភាព ហើយយុវជនពេញចិត្តនឹងជីវិតរបស់ពួកគេ ។ ទោះជាពលរដ្ឋដាណឺម៉ាកបង់ពន្ធខ្ពស់ជាងគេលើពិភពលោក គឺបង់ពន្ធរហូតដល់ពាក់កណ្តាលនៃប្រាក់ចំណូល ប៉ុន្តែពលរដ្ឋដាណឺម៉ាកទទួលបានការថែទាំសុខភាពពុំគិតថ្លៃ, រដ្ឋាភិបាលផ្តល់ប្រាក់ជួយកុមារ, និស្សិតមហាវិទ្យាល័យពុំចាំបាច់បង់ថ្លៃសិក្សា ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភពេលកំពុងរៀន ។ ក្រៅពីនេះ មនុស្សចាស់នៅដាណឺម៉ាកទទួលបានប្រាក់ឧបត្ថម្ភ និងមានភ្នាក់ងារជួយថែទាំ ៕

ប្រទេសទាំង ១០ ដែលមាន IQ ខ្ពស់ជាងគេបំផុតក្នុងតំបន់អាស៊ាននៅឆ្នាំ ២០២៥

0

IQ ត្រូវបានគេចាត់ទុកថាជាសូចនាករដ៏សំខាន់បំផុតមួយនៃភាពវៃឆ្លាតរបស់មនុស្ស។ វាអាចឆ្លុះបញ្ចាំងពីកម្រិតនៃការអប់រំ ប្រព័ន្ធសិក្សា និងកត្តាសង្គមរបស់ប្រទេសនីមួយៗ ក្នុងតំបន់អាស៊ាន រួមទាំងភាពសម្បូរបែបនៃវប្បធម៌ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍។ ដូច្នេះក្នុងតំបន់អាស៊ានដែលមានប្រទេសប្រមាណ ១១ តើប្រទេសណាដែលមាន IQ ជាមធ្យមខ្ពស់ជាងគេបំផុត?

១.ប្រទេសសិង្ហបុរី មាន IQ រហូតដល់ ១០៥.១៤
២.ប្រទេសថៃ មាន IQ រហូតដល់ ១០១.៥២
៣.ប្រទេសម៉ាឡេស៊ី ជាមួយ IQ ១០០.៤៨
៤.ប្រទេសវៀតណាម មាន IQ ១០០.១២
៥.ប្រទេសប្រ៊ុយណេ មាន IQ ៩៨.១៤
៦.ប្រទេសមីយ៉ាន់ម៉ា មាន IQ ៩៧.៣៧
៧.ប្រទេសហ្វីលីពីន មាន IQ ៩៦.៦៦
៨.ប្រទេសកម្ពុជា មាន IQ ៩៣.៩៧
៩.ប្រទេសឥណ្ឌូនេស៊ី ជាមួយ IQ ៩៣.១៨
១០.ប្រទេសឡាវ ដែលមាន IQ ៩២.០៥។

គួរបញ្ជាក់ដែរថា ចំណាត់ថ្នាក់នេះត្រូវបានរៀបចំឡើងដោយគេហទំព័រ International IQ test ជាមួយនឹងមនុស្សជាង ១.៤ លាននាក់នៅទូទាំងពិភពលោកដែលធ្វើតេស្ត IQ តាមរយៈគេហទំព័រនេះ។ ក្នុងនោះប្រទេសកម្ពុជាយើងមាន IQ រហូតដល់ ៩៣.៩៧ ឈរនៅចំណាត់ថ្នាក់លេខ ៩៤ ក្នុងចំណោមប្រទេស ១២៦ ជុំវិញពិភពលោក និងលេខ ៨ នៅក្នុងតំបន់អាស៊ាន៕

សញ្ញាទាំងនេះបង្ហាញថាអ្នកប្រហែលជាមនុស្សToxic

0

តើអ្នកធ្លាប់សង្កេតមើលឃើញខ្លួនឯងហើយឆ្ងល់ថាតើសកម្មភាព ឬឥរិយាបថរបស់អ្នកកំពុងប៉ះពាល់អវិជ្ជមានដល់មនុស្សជុំវិញអ្នកដែរឬទេ? អាកប្បកិរិយាToxic អាចចូលទៅក្នុងជីវិតរបស់យើងដោយមិនដឹងខ្លួន ជាញឹកញាប់វាជាលទ្ធផលនៃភាពតានតឹង បទពិសោធន៍ពីអតីតកាល ឬភាពអសន្តិសុខក្នុងចិត្តដែលមិនទាន់បានដោះស្រាយ។ វាអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង បង្កើតជម្លោះដែលមិនសមហេតុផល ឬនាំឱ្យអ្នកមានតែគំនិតអវិជ្ជមានជាប់ជានិជ្ជ។ នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់ពីសញ្ញាទូទៅមួយចំនួននៃអាកប្បកិរិយាToxic និងជំហានមួយចំនួនដែលយើងគួរធ្វើដើម្បីយកឈ្នះវា ដោយសញ្ញានៃអាកប្បកិរិយា Toxic មានដូចជា
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcKhmNb-w-y_CiMoifxN2auXUT-9CLusSm0u5FgjY1JDBrTbKblEfmwQVDtIj_89xGZ5ivZ0GYd8UJtCLqbA4uiuZSl0MDYVjDc7c1QfJGe_1N2g9IMAs00keveJl1KoLF57VP8v6xbJ4y1QKPZIaQx5S1c2ABJviHc9DJdCtqorp5K1TSD0YvALuUhKbs/s2000/image_2025-03-20_10-04-48.png
១ ការរិះគន់អ្នកដទៃជាប្រចាំ តើអ្នកមានដែលសង្កេតមើលខ្លួនឯងអត់ ថាតែងតែចាប់កំហុសអ្នកដទៃទេញឹកញ៉ាប់ប៉ុណ្ណា? មតិយោបល់ស្ថាបនាគឺជារឿងមួយ ប៉ុន្តែការរិះគន់ខ្លាំងពេក ឬមិនចាំបាច់សោះក៏លើកមកនិយាយដែរអាចបំផ្លាញទំនុកចិត្ត និងទំនាក់ទំនងមួយបានយ៉ាងងាយ។
២ គ្មានភាពទទួលខុសត្រូវចំពោះខ្លួនឯង លក្ខណៈToxic នេះគឺចូលចិត្តក្នុងការបង្វែរកំហុសរបស់ខ្លួនឯងទៅឲ្យអ្នកដទៃទទួលខុសជំនួសវិញ។ ការទទួលស្គាល់លើអាកប្បកិរិយានេះ គឺមានសារៈសំខាន់សម្រាប់ការរីកចម្រើនផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP3yAo4L_YXNGqjk5HWYZUuMiZYy-M1x4H8zUZIdPdNWW-WqRcgmEQ0tv3qI2EYd94BE_WPlaPsc5rep7vVEMuKphbtmc3SB0E3JX28GXETz1hn9w_ncHnxXdWj6yUDzuCZNbE3x-4ijtMDIjrK9qMGIpqNpZL8YJyWhgmij6zhu8ckAeAfb8kNNVD-G4C/s680/image_2025-03-20_10-04-50%20(2).png
៣ មានទំនោរគ្រប់គ្រង ការធ្វើឲ្យនរណាម្នាក់មានអារម្មណ៍ថាខុស ការកុហក បញ្ជានេះបញ្ជានោះ ឬយុទ្ធសាស្ត្រផ្សេងទៀតដើម្បីគ្រប់គ្រងស្ថានភាព ឬមនុស្សណាម្នាក់ ហៅថាជាការគ្រប់គ្រង ដែលអាចបណ្ដាលឲ្យមនុស្សនៅជុំវិញខ្លួនតានតឹង និងមានសម្ពាធ។ អាកប្បកិរិយានេះជាញឹកញាប់បណ្តាលមកពីភាពអសន្តិសុខផ្លូវចិត្ត ឬការភ័យខ្លាចនៃការបាត់បង់អ្វីមួយ។
៤ មានគំនិតអវិជ្ជមានច្រើនពេក ការបដិសេធ ឬអវិជ្ជមានជានិច្ចចំពោះគំនិត ឬអារម្មណ៍របស់អ្នកដទៃអាចបង្កើតបរិយាកាសតានតឹង ទោះបីជាមិនមានចេតនាក៏ដោយ។
៥ ដែនកំណត់ខ្សោយ មានន័យថាអ្នកមិនគោរពដែនកំណត់របស់អ្នកដទៃ ឬមិនដាក់ដែនកំណត់ដល់ខ្លួនឯងដោយមិនចេះនិយាយថាទេចំពោះសំណើរអ្នកដទៃ ដែលអាចនាំឱ្យខ្លួនឯងឬអ្នកដទៃមានសម្ពាធ ឬអាចធ្វើឲ្យទំនាក់ទំនងមួយរង្គោះរង្គើរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-53GXsLDkI9eZQqG7S2xeTS1_0qYHtismsu-yV1Tyyh7mL0edwhRmliHIS557IZ1nmNcyNWN5NFtU5Nf0cYz3n5nnsOuzSY5F57Hv5brrnTfD2r8AH1a4SVfYYDPDEQTdRGD9utjwVN2aYtgdeDb4_Y9ip2Sa86F5QUPOszsl10RKDi0mLVbb-4xcy2ZD/s711/image_2025-03-20_10-04-50.png

ដូចនេះឧស្សាហ៍ពិនិត្យមើលថាតើអ្នកមានអាកប្បកិរិយាដូចខាងលើដែរឬទេ? បើមានវិធីខាងក្រោមនេះនឹងជួយអ្នកកែប្រែអាកប្បកិរិយាមិនល្អទាំងនេះបាន

១ ពង្រីកការយល់ដឹងដោយខ្លួនឯង យកចិត្តទុកដាក់លើគំនិត ពាក្យសម្ដី និងសកម្មភាពរបស់អ្នកខ្លួនឯង រួចគិតថាតើវានឹងប៉ះពាល់ដល់មនុស្សនៅជុំវិញអ្នកកម្រិតណាប្រសិនបើអ្នកបញ្ចេញអាកប្បកិរិយាបែបនោះដាក់ពួកគេ។
២ ស្វែងរកមតិយោបល់ ពីមិត្តភក្តិ ឬសមាជិកគ្រួសារដែលទុកចិត្តអាចផ្តល់ការយល់ឃើញរបស់ពួកគេចំពោះអាកប្បកិរិយារបស់អ្នក ហើយត្រូវបើកចិត្តឲ្យទូលាយដើម្បីស្តាប់ទស្សនៈរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG4EBgrng0p86mmMt1jaAKh2ryBI682fFjimw9xlXLAtbWLpIZR2qHr0Lf0VfKc6vjsAF9iOA5TdpiAs3ak5ESIesTE40dzqsFEg-dv-9QXaHClsMWCdkMtn5MW_tV5dy-Lu3aFjTVyTH_ytNFt8LIjTI-cCxkwKgWWD_gomXDloSW5YOpFrEaAePmY6tZ/s1393/image_2025-03-20_11-37-26%20(2).png
៣ រៀនអនុវត្តការយល់ចិត្តអ្នកដទៃ ស្តាប់ពីទស្សនៈ និងព្យាយាមយល់ពីអារម្មណ៍របស់ពួកគេ។ ការយល់ចិត្តគឺជាគន្លឹះក្នុងការកសាងទំនាក់ទំនងដែលពោរពេញដោយភាពវិជ្ជមាន និងរឹងមាំ។
៤ ចេះសុំទោស និងកែប្រែ នៅពេលដែលអ្នកដឹងថាអ្នកបានធ្វើបាបនរណាម្នាក់ ចូរទទួលខុសត្រូវ និងនិយាយពាក្យសុំទោសដោយស្មោះ។ ការព្រមទទួលស្គាល់កំហុស និងចេះសុំទោសគឺបង្ហាញថាអ្នករីករាយនិងកែប្រេកំហុសហើយ។
៥ ការកែលម្អខ្លួនឯង យកចិត្តទុកដាក់លើការអភិវឌ្ឍន៍ផ្ទាល់ខ្លួនតាមរយៈការអានសៀវភៅ ទទួលការព្យាបាល ឬការអនុវត្តការគិត ដើម្បីជួយអ្នកឱ្យរីកចម្រើនក្នុងផ្លូវដ៏ល្អបំផុតសម្រាប់ខ្លួនអ្នក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJsFysvtRgvHDWLLxDk7gwqMB55CgJk60DpabIvCNNx02uuEsyTIWb60-d4Fb504yUfDX1OOnmK86b_laBZ00rS6j_0phLFd0eOkPcAnglL3iLHwvS3CIIIyvRI_hg-5B7RtyGk3GhO3bFIOYbAfg34svxSIKW-PGIHfbvdjuu9-utuxqzfSrChKFxgzq_/s1360/image_2025-03-20_11-41-27%20(2).png

អនុវត្តតាមវិធីទាំង៥យ៉ាងនេះដើម្បីឱ្យកូនលោកអ្នកចេះរង់ចាំ និងអត់ធ្មត់

0

យើងគួរតែបង្រៀនកូនៗឱ្យចេះរង់ចាំ និងអត់ធ្មត់ តាំងពីពួកគេមានអាយុតិច ដើម្បីឱ្យពេលពួកគេធំឡើងនៅជាមួយមិត្តភក្តិក្នុងសង្គម ពួកគេនឹងចេះរង់ចាំ និងអត់ធ្មត់ ពុំក្លាយជាមនុស្សឆេវឆាវ ។ បច្ចុប្បន្ន ពិភពលោកបានអភិវឌ្ឍន៍បច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ព្រមទាំងមានការផលិតសម្ភារៈប្រើប្រាស់ទំនើបៗសម្បូរបែប ដែលធ្វើឱ្យក្មេងៗមានបញ្ហាក្នុងការរង់ចាំ និងពុំចេះអត់ធ្មត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhodj8iX02Z5-89zR4eMouvR8Um6XRYmWGKGpr2p39ryH3p1RSCmPHTECXgOEm7gamO3IyZu1-wf1uivxDvfNXnd3b6CUtnysHnzHEAZqXr_2MIkFxTcF2bSbR2aRpyphzj6TUVll81NWzn1nADnO1iqboOdUnJjubjOHzXGz2gCJRSQTdrajcSF5NjehWs/s1400/image_2025-03-20_15-37-56%20(2).png

លើសពីនេះ ក្មេងៗមួយចំនួនមានទម្លាប់នឹងការចង់បានរបស់អ្វីមួយពីឪពុកម្តាយ គឺត្រូវតែបានភ្លាមៗ ។ ហេតុនេះ យើងជាឪពុកម្តាយគួរអប់រំកូនឱ្យចេះរង់ចាំ និងអត់ធ្មត់ ដើម្បីឱ្យពួកគេចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួន ពុំក្លាយជាមនុស្សធ្វើតាមតែចិត្តខ្លួនឯង ឬឆេវឆាវ ។ តើមានវិធីណាខ្លះដើម្បីអប់រំកូនឱ្យចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួន និងកុំចង់បានអ្វីភ្លាមៗ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8oZUOFREut4q68bqmhbaRRah_UMEjebuWGzNuW6LKWE3HjkbmSTpVCRT6qHk-kchOosSKf1ia76B6UDIK6zu-F5VqpJueLwVOJ_DnsS15LPwvW3T7mc3Kblwzn54LwgAcJtaHgzEicVhozBh_FzCaixl0dBOV2tsO4TRCbKiFHidkdh66t_eYV20DqLHD/s768/image_2025-03-20_15-37-56.png
១-ឪពុកម្តាយធ្វើជាគំរូល្អដល់កូន ៖ យើងជាអ្នកនៅក្បែរកូនខ្លាំងបំផុត ហើយពួកគេតែងតែរៀនសូត្រធ្វើតាមឪពុកម្តាយ ព្រមទាំងរៀនអត់ធ្មត់ដូចយើង ។ ឧទាហរណ៍ ៖ យើងគួរឈរតម្រង់ជួរពេលទិញចំណីអាហារ ដើម្បីឱ្យកូនធ្វើតាមទម្លាប់ដ៏ល្អនេះពេលធំឡើង ។

២-បង្រៀនកូនដោយការនិទានរឿង ៖ ការនិទានរឿង គឺជាវិធីដ៏ល្អមួយដើម្បីឱ្យក្មេងបានយល់ និងឃើញរូបភាព ។ យើងគួរអានរឿននិទាននិយាយពីការអត់ធ្មត់ឱ្យកូនស្តាប់ ហើយឱ្យកូនរៀនសូត្រពីការអត់ធ្មត់ឱ្យបានច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSF4WwBZyBHn__7elrEMJyahTtb8R80r-U2aGfhEQT8qRszMlQmQzgZom-AgePbqfXcFqbhWmjHiRKyD1DAG2kcwPWMHGawJp_J4EQN2VsVGNdr574ZxJYnZLDsE9tGaxKyKXFi-3aM2h2n9NT_I6z9V-OpFomKmWbc7nJTlC-0qIpT0nFAR90kIX1DCwB/s800/photo_2025-03-19_16-57-22.jpg

៣-ប្រាប់ឱ្យច្បាស់ថា ការរង់ចាំនឹងបញ្ចប់ពេលណា ៖ ក្មេងនឹងមួរម៉ៅ បើពុំដឹងថា តើពួកគេត្រូវរង់ចាំរហូតដល់ពេលណា ។ ឪពុកម្តាយពុំគួរនិយាយពាក្យថា «ចាំតិច» ឬ «មួយស្របក់ទៀត» ប៉ុន្តែគួរនិយាយថា «ម៉ែសុំពេល៥នាទីទៀត» ។ ហេតុនេះ កូននឹងដឹងថា ៥នាទីទៀត ម៉ែនឹងមករកគេ និងគ្មានអារម្មណ៍មួរម៉ៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5C0Ox_h7Hc9bhQh2Z-berGcoDGWOrEe2gBp45tJy9e6X4Ol1clEiAp4BvixAqi8W7rKF8B927YTQPITW6HUV0M83p4a7jP1TGAzZm6wtEcELP8SQqPT4p6SeRol8JCzWp6dBrpM26wbprOGjDe1JE9WBffxtbe1Ruid8kF_Cj7iTeOJJFKlsTXJ37oTiG/s500/photo_2025-03-19_16-57-23%20(2).jpg
៤-ឱ្យកូនធ្វើអ្វីមួយក្នុងពេលរង់ចាំ ៖ ពេលកូនអង្គុយរង់ចាំស្ងៀមៗ ពួកគេអាចធុញទ្រាន់បាន ។ បើឱ្យកូនរង់ចាំរយៈពេលយូរ គួរតែឱ្យកូនធ្វើអ្វីផ្សេងៗ ដូចជា ៖ គូររូប និងផាត់ពណ៌ ដើម្បីឱ្យកូនមានអារម្មណ៍សប្បាយរីករាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9woM4uJG4At-LsA5q1VKy2LeDE6HCJ75eZthspu5J6Oa8oQOi5YBQHapymoot7gU_NBUTNQ3Ms_Q2TQsJMfY9-Fl-HWPFsVTinHZK3AuNYnORbXg31Rxlrcat81tu4dgNyIAFcbQ2YVvVx-8IwdFwvjqsaHP8jmgkT8zRx3PC4LYPfNRvq8eo000pGanQ/s500/photo_2025-03-19_16-57-23%20(3).jpg

៥-សន្សំពិន្ទុ និងផ្តល់រង្វាន់ ៖ យើងអាចនិយាយជាមួយកូនថា ពេលពួកគេធ្វើអ្វីមួយជោគជ័យ យើងនឹងផ្តល់ពិន្ទុឱ្យ ហើយពួកគេត្រូវសន្សំពិន្ទុឱ្យច្រើនដើម្បីយករង្វាន់ ។ ទោះជាពួកគេធ្វើការងារតូចតាចក្តី ត្រូវតែផ្តល់រង្វាន់ឱ្យជានិច្ច ប៉ុន្តែហាមផ្តល់ឱ្យរង្វាន់ច្រើន ពីព្រោះកូននឹងមានទម្លាប់ធ្វើល្អចង់បានរង្វាន់ ហើយខុសពីគោលដៅការអប់រំរបស់យើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfGirZGT1eRlKy8J4WIZkDFZsfO8v52t1h9dMrdBBrgLNJdkHGVTPz70l5xbiIdkRrtrKUSVRFn4Y4IHLsJHHLodvIVkxW6Ztl-B3Fbj69-Vv3Lc9XKwENfcUE4tco0berN3BFEX1eFCY8uu6y7sw93mkUSIgv9-CDaBFcB5dW1X9gLWtURV7U5kKNoL-f/s1200/photo_2025-03-19_16-57-23.jpg

ការអប់រំកូនឱ្យចេះរង់ចាំ និងអត់ធ្មត់ គឺពុំអាចអប់រំតែ១ថ្ងៃទេ ឪពុកម្តាយត្រូវអប់រំពួកគេតាំងពីនៅតូចៗ ។ រីឯការចំណាយពេលអប់រំកូនយូរឆាប់ប៉ុនណា គឺអាស្រ័យលើឪពុកម្តាយបង្រៀនឱ្យកូនយល់ដឹងកម្រិតណា?