លោកគ្រូក៏ឃាត់មិនបាន ទឹកភ្នែកក៏ទប់មិនជាប់ កូននេនច្រើនអង្គដែលធ្លាប់ស្ថិតក្រោមការមើលថែ និងបណ្ដុះបណ្ដាលដោយលោកគ្រូ ជួន កក្កដា សម្រក់ទឹកភ្នែកក្រោយលោកគ្រូលាចាកសិក្ខបទ បន្សល់នូវភាពអាលោះអាល័យ ប្រៀបដូចកូនៗដែលត្រូវបែកពីឪពុកលែងអាចរស់នៅជុំគ្នាបានដូចមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1AD5yYzXHLHtBOjTU5z3Lf4e8GCjfjqeGeC8Z00Q7FFz0TaIMVUWT0xu6rEdy3bag-1StOxVeHum_HCPNKBV28_imwzWlRnEQ1X8M6MokWnf5qJPlceJDzqhsv6Rzhf5PuqBx6ZKkYWFWH2daxzqrl0nKPw5Eq4H6__W_bHtHdMTm_knyYh0QqRJdhKZD/s1280/photo_2025-03-19_10-49-18.jpg

មហាជន ច្បាស់ជាធ្លាប់បានជ្រាបមកហើយ អំពីវត្តប្រាសាទនាងខ្មៅ ដែលមិនត្រឹមតែជាទីកន្លែងស្នាក់អាស្រ័យ សម្រាប់ព្រះសង្ឃ និងជាទីកន្លែងសម្រាប់ធ្វើបុណ្យរបស់ពុទ្ធបរិស័ទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីកន្លែងផ្តល់ការរៀនសូត្រ ដល់ព្រះសង្ឃដែលក្មេងៗគ្មានទីពឹង និងជាកូនប្រជាពលរដ្ឋក្រខ្សត់រាប់រយអង្គផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOz9LmCN9WkafTr_5_fLacWH3zeFPj7mpsXAAsYcgtrMQuidc6Z4lpn07-uD7oYWLeAHEpiPQyxrDn41kQE6ChD1d18KtzELvBPRCGiul3K8l0nRFQ0xjCakzomZjuAvUgorGl9-h_4L-bJ53NWXkBaIG55knXbvirw-Jl6jDw6jNy6LRoO2IgXxP-Xhxm/s1000/photo_2025-03-20_15-25-42.jpg

ព្រះសង្សក្មេងៗសរុបជាង ៣០០អង្គ ទទួលបានការទំនុកបម្រុង និងមើលថែយ៉ាងយកចិត្តពីសំណាក់លោកគ្រូជួន កក្កដា និង ព្រះសង្ឃាភិរ័ត ភិន វុទ្ធី ជាព្រះចៅអធិការវត្តនេះ។ បើតាមការលើកឡើងរបស់លោកគ្រូ ជួន កក្កដាកន្លងមកបានអោយដឹងថា ភិក្ខុ និងលោកនេនទាំងនោះសុទ្ធតែជាក្មេងមកពីគ្រួសារទីទាល់ក្រ ជាក្មេងដែលត្រូវឪពុកម្តាយលែងលះគ្នាមិនមានទីពំនាក់ ហើយធ្វើដំណើរមកពីទីជិតឆ្ងាយ ទាំង២៥ខេត្ត – រាជធានី ដើម្បីសុំវត្តស្នាក់អាស្រ័យ និងបួសរៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA1RTuI8WGLmubuqRdWvgNuSUEAZpA0_TtlsASemLmyrqAL8njp2rwaZiGYSeDBctFBFu7Is6YjitURKkaDRdbQdzDceBZKvBKzCVWGIYYBxWSYWhz1oDTHYJyi4PLMUZWc_DqGksETkYKd2aDo2kV-H0LdXB-AkR5YOwiR8EuJ_GYa2xGWPEFYy0O1NMy/s1280/photo_2025-03-20_15-25-44%20(2).jpg

ការគង់ស្នាក់អាស្រ័យ ម្ហូបសម្រាប់ឆាន់ ការសិក្សារៀនសូត្រដែលមានទាំងភាសាខ្មែរ អង់គ្លេស និងកុំព្យូទ័រ គឺមិនតម្រូវអោយនេន រឺសង្ឃអង្គណាចំណាយសម្បីបន្តិចឡើយ។ កត្តាទាំងនេះហើយ បានធ្វើអោយព្រះសង្ឃក្មេងៗទាំងនេះ ទទួលបានចំណេះ ភាពកក់ក្ដៅ និងការយកចិត្តទុកដាក់ ដែលគ្រប់អង្គមិនដែលទទួលបានពីគ្រួសារពីមុនមកនោះទេ។ ដូច្នេះ ការដែលលោកគ្រូជួន កក្កដា ដែលដូចជាឪពុកទី២ បានលាចាកសិក្ខាបទបែបនេះ ធ្វើអោយនេនតូចៗជាច្រើន ហាក់មិនអាចធ្វើព្រះទ័យបាន ប្រៀបដូចជាអារម្មណ៍ដែលត្រូវបាត់បង់ភាពកក់ក្ដៅជាលើកទី២អញ្ចឹងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxiEYa971F0oZcQbxglnQZAmKEfb3y9NmqAsSwzeWPQlidjHUEKM4KS3xXyiTCpFlXaPJpNXXndlmglZEhzyV6Ike-kHInesZjmp0Yf44rIcTT-9rTUwJJ12hrpT5lIAdr9R3k1J1q8f8FU8xAQY6vlasyT9oeBVdmkj1IDjne0-etbscBbeYsFPpVxpPE/s828/photo_2025-03-20_15-25-44.jpg

ដោយឡែក អតីតភិក្ខុជួន ភក្ដីបានលើកឡើងដែរថា ខ្លួននឹងមិនបានឃ្លាតឆ្ងាយពីវត្តប្រាសាទនាងខ្មៅ ដែលធ្លាប់មានអនុស្សាវរីយ៍អស់១៣ឆ្នាំនេះទេ។ លោកនឹងបន្តបំពេញកិច្ចការងារផ្សេងៗ ដើម្បីជួយទ្រទ្រង់ដល់សាមណេ ភិក្ខុ កូននេន និងសេក្ខលោក ដែលគង់ និងស្នាក់នៅវត្តប្រាសាទនាងខ្មៅដូចដើម ដូចនេះសូមកុំមានការព្រួយបារម្ភអី៕