Home Blog Page 588

មកស្គាល់ទីក្រុងធំជាងគេទាំង ១០ នៅលើពិភពលោក ដែលមានប្រជាជនរស់នៅច្រើនបំផុត!

0

បច្ចុប្បន្នប្រជាជនប្រមាណ ៥៥ ភាគរយដែលស្មើនឹង ៤,២ ពាន់លាននាក់នៃប្រជាជនសរុបក្នុងពិភពលោក គឺកំពុងរស់នៅក្នុងទីក្រុងដើម្បីស្វែងរកឱកាសការងារដ៏ច្រើន  និងរបៀបរស់នៅឱ្យប្រសើរជាងមុន។ បើតាមអង្គការសហប្រជាជាតិ (UN) ទីក្រុងដែលមានមនុស្សរស់នៅច្រើនជាង ១០ លាននាក់ត្រូវបានចាត់ទុកថាជាទីក្រុងធំជាងគេបំផុត (Megacity)។ ដូច្នេះនៅលើពិភពលោកយើងនេះ ទីក្រុងធំៗដែលមានប្រជាជនរស់នៅច្រើនបំផុតនោះគឺ៖

១.ទីក្រុងតូក្យូ ប្រទេសជប៉ុន៖ អស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយ ទីក្រុងតូក្យូតែងតែមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅលើពិភពលោក ដែលនៅឆ្នាំ ២០២៥ នេះ ចំនួនប្រជាជននៅទីក្រុងតូក្យូមានរហូតដល់ ៣៧.៤ លាននាក់ គ្របដណ្តប់លើផ្ទៃដី ១៣,៤៥២ គីឡូម៉ែត្រការ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX89iqGzURkSDUiS3HEVgwf9lapDT5Jcv1kLl93EeSUHS52e92aALL6nhGcI9A_agFxTlS5hKeUXK7PUcM7xhKNSRWvYCjMu8cUn2jb5aSM3XSBYJOsE14XF3x6fRH6qPL_KtsBD4TS8eE7gPyjqe4T_VdAsSlAfLQqIgAQHGnCYdeDTk_0TLsLOIhVa26/s1400/image_2025-02-27_13-46-06.png

២.ទីក្រុងដេលី ប្រទេសឥណ្ឌា៖ ទីក្រុងនេះមានប្រជាជនរស់នៅចំនួន ២៩.៣ លាននាក់ ដោយគ្របដណ្តប់លើផ្ទៃដី ១,៤៨៣ គីឡូម៉ែត្រការ៉េ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Science Focus។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3bvQDILhAmbPkQqjk1_jkGNibhtNLGLlaMbWrzQIFk-XBvujr8pPSB0pQSPFznOeTPE_gdZIKHN0KRZ2t3qPibpEoFeK-jhfQI3kI_h0Y1nwPv3PicdAMX1cNz8-xG2nURD9GSuPDdCAYwvDvfVdwUSLyJDJ-hdyEHDx-ycIoKaLJPtJ4gAON2zsHIMhS/s2664/image_2025-02-27_13-46-08.png
៣.ទីក្រុងសៀងហៃ ប្រទេសចិន៖ ជាច្រើនឆ្នាំមុន សៀងហៃធ្លាប់ជាភូមិនេសាទតូចមួយ ប៉ុន្តែដោយសារទីតាំងរបស់វានៅភាគខាងត្បូងនៃទន្លេ Yangtze វាបានក្លាយជាទីក្រុងដ៏ធំបំផុតនៅក្នុងប្រទេសចិន និងជាទីក្រុងធំបំផុតទី ៣ នៅលើពិភពលោក ដែលមានប្រជាជនរស់នៅសរុបប្រមាណ ២៦.៣ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihuaEx5_J4eL-FyXsXpM4WMRDNtXITK72nmHmSsqslYk4Z3IAmrwdu3timXr-yXVVAnEvPCWzoAZw2OgmX7kGPDNt4UBVpVECfe58-CvSPEbCxoXsj8az32mRA2Zf8WrJi7Nd0teaRlbOrOeoMgT5Z37VbnhPgK6___yhkoLXLxKdkxvwL7QTIA3zViHyd/s1500/image_2025-02-27_13-46-12.png

៤.ទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល៖ ជាមួយប្រជាជន ២១,៨ លាននាក់ ទីក្រុងនេះបច្ចុប្បន្នកំពុងជួបនឹងការលំបាកខ្លាំងដោយសារកង្វះប្រភពទឹកស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgufLvrPNEcJoAR6lJc_zh1l5Fiv0AP6rLf9B1lwcChYp2pPci_Bfiaq_TjIPJqtQw7kkFxm-Yke9eyrj49z2vUYm9SNxy_FueMXZLzxkJCpCGeyzODO0a-HTxBevHQvdt7my8gNZTOLBTZR8aRReDfu20c6P28loEj_s-dwOB4RGgOZFwrLlAAymqGF7SW/s1080/image_2025-02-27_13-46-13.png

៥.ទីក្រុងម៉ិកស៊ិក ប្រទេសម៉ិកស៊ិក៖ ទីក្រុងដែលស្ថិតនៅទ្វីបអាមេរិកខាងត្បូងនេះបច្ចុប្បន្នមានប្រជាជនរស់នៅប្រមាណ ២១,៦ លាននាក់ ត្រូវបានគេស្គាល់ថាជាទីក្រុងដែលមានវ័យចំណាស់ជាងគេបំផុតនៅអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMrnwxooMukEdQw1XkpqasdYkjmA0ZD_VMQm5NvN1eWQOnuDpKvXyXBGFm0WJCpN9NYxGTbdBZFhlNaLuKgDN73gYKnKkkuXLO_3F3wInk7CKI-6y5dCXIM-3LFoo5gKDFJpYe_4EQnXBazz92cBVcp5QNOmA3UP1FAo8o2xt0qCx_WFjHmyQ4HgFptIJR/s1486/image_2025-02-27_13-46-13%20(2).png
៦.ទីក្រុងគែរ ប្រទេសអេហ្ស៊ីប៖ ជាមួយប្រជាជនរស់នៅ ២០.៤ លាននាក់ ទីក្រុងគែរប្រហែលជាត្រូវបានគេស្គាល់ថាជាផ្ទះនៃអច្ឆរិយៈបុរាណមួយរបស់ពិភពលោក ដោយមានប្រាសាទពីរ៉ាមីត Giza អេហ្ស៊ីបបុរាណ។ វាក៏ជាផ្ទះសម្រាប់ ១១ ភាគរយនៃចំនួនប្រជាជននៃប្រទេសអេហ្ស៊ីបផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO2kW20cSzFgYVKdBhlB_WGh3hXlndhvbp-qUNHs75FL5-i8nkkzrquQyyHbtiWWseotOgcQytbqf-58PPXY1_unmQx37yUv8BdGHkLZYMOF_1ja4u0N6Khe6ywdKjsJxH2AD-PBPt7NrhRmq6OjBgJAckhqHsZUMhd97IAEHcBaGeO3XlwQGh0x1zKc1R/s770/image_2025-02-27_13-46-14.png

៧.ទីក្រុងដាកា ប្រទេសបង់ក្លាដែ៖ ដោយមានប្រជាជនរស់នៅ ២០.២ ពាន់លាននាក់ រាជធានីនៃប្រទេសបង់ក្លាដែសបច្ចុប្បន្នគឺកំពុងរីកចម្រើនក្នុងអត្រាដ៏ឆាប់រហ័ស ដែលត្រូវបានជំរុញដោយផ្នែកឧស្សាហកម្មបោះពុម្ពផ្សាយដ៏រីកចម្រើន។ នេះ​បាន​នាំ​ឱ្យ​មាន​អាផាតមិន និង​ការិយាល័យ​ខ្ពស់ៗ​រីក​ដុះដាល​ពាសពេញ​ទីប្រជុំជន​ដ៏ធំទូលាយ​នេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv0FppWYb4JXOSppdnVc7KpqFa85KJWOkOTVQuASqwggLmlaBbko_saWL03gbGzPkbTUKEKAZIo6BWo58NqXMl1yGjYxX1JfS-a5XDNxpgI1UEoHaynIjsGqLdlFF65XHvzLy-q2Bb8gMG1eoRqt1j4ALa0TC6UpdVDZKxFeZrjl_mKQBMfnoxkTD6n808/s2500/image_2025-02-27_13-46-15.png

៨.ទីក្រុងបុមបៃ ប្រទេសឥណ្ឌា៖ ទីក្រុងបុមបៃត្រូវបានសាងសង់នៅលើកោះចំនួនប្រាំពីរ ហើយជាទីក្រុងប្រវត្តិសាស្ត្រដែលពោរពេញដោយវប្បធម៌ និងសិល្បៈ។ វាក៏ជាកន្លែងសម្រាប់ឧស្សាហកម្មភាពយន្តឥណ្ឌា Bollywood ដែលត្រូវបានគេស្គាល់ជុំវិញពិភពលោកសម្រាប់ភាពយន្ដដ៏រស់រវើក និងតន្ត្រីទាន់សម័យ។ ជាមួយប្រជាជនរស់នៅ ២០.១ ពាន់លាននាក់ ទីក្រុងនេះក៏ត្រូវបានគេស្គាល់ថាជាទីក្រុងអ្នកមានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZlaKIt7c_OrHOQ9qIJfOevUcWc8e7cuwFi7oCOSjSM9rYAEF_X20aEFjU41bu8Rq9iVaBXA3D9wF8vOXYfJuK3wEnhfm9NiD_O5zDWZhPg5iFCrH3x5q2NfY1-9jd2u7HZiTVGclLR4NM9wbXhTAWooGmrv84C4y_XaZVRwhpPeV7rxw5QeKtpGHTreRa/s1275/image_2025-02-27_13-46-17.png

៩.ទីក្រុងប៉េកាំង ប្រទេសចិន៖ ប៉េកាំងគឺជាទីក្រុងធំជាងគេទីពីររបស់ប្រទេសចិន និងធំជាងគេទី ៩ របស់ពិភពលោក ដែលមានប្រជាជនរស់នៅសរុបប្រមាណ ១៩.៤ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNO-SfK8jRmkmBljnYGqaBFMtmhoVrB9RGV-K9QFBiubrPADIAkey_oGcxHveWdUYXL6TXbMcjOfQebCYywtmMIQLdR1C6vwfpJkzLBu1sE64rGbmEoAoiRRAAvEimRjYcJv4OO_RFnWemQXo1hbpJ9NkaUMzi9r5P7yp5qYfd3OVhQ33VGIn5-zusp1Pu/s1600/image_2025-02-27_13-46-18.png

១០.ទីក្រុង Osaka ប្រទេសជប៉ុន៖ Osaka គឺជាទីក្រុងធំជាងគេទីពីររបស់ប្រទេសជប៉ុន និងធំជាងគេទី ១០ របស់ពិភពលោក ដែលមានប្រជាជនរស់នៅសរុបប្រមាណ ១៩.២ លាននាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcNJzYv3U6ci94WOP5F2iKiCAgjm2dGvinnAo1IAPEIWwrobY1Ajcy-9KmG7W-yRe4cDVMxLM0vUemoakuc3yxhN9LvbvWrEfuAjxg8IhYQ6QM9r3NONFCn-KR8Rt_UXexJb-soEIZ1tBD5UWXQwBMYApwQD9lfHkU0hRU1xp8Oh1ictfqMCdWrghL4YXW/s1300/image_2025-02-27_13-46-19.png

មកដឹងពីហានិភ័យសុខភាពនៃការប្រើប្រាស់ទឹកខ្មះផ្លែប៉ោមច្រើនពេកដែលលោកអ្នកមិនធ្លាប់ដឹង

0

ទឹកខ្មះផ្លែប៉ោម (ACV) ទទួលបានប្រជាប្រិយភាពសម្រាប់អត្ថប្រយោជន៍សុខភាពដ៏មានសក្តានុពលរបស់វា ប៉ុន្តែវាជាការសំខាន់ណាស់ដែលត្រូវដឹងអំពីហានិភ័យដែលអាចកើតមានឡើងទាក់ទងនឹងការប្រើប្រាស់វា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr7D1n-GZdeAZcW4o5BUPfLHWQYrnpQubEP89XNhzshOxndmSkoqBllYLH0STzsCnARYzbSt1f0DaZukQzl8qNIaUJV-k8FvpQZvryu8CR8RsS7oK1iaZdkGPSTjaV0OmnDtjXzsRni3Jo1zDpN12EZxORbdLEaBruXYv0_lVkCLjXsD1Nvwe8gQLnbcw1/s945/image_2025-02-27_13-32-54%20(2).pngខាងក្រោមនេះជាហានិភ័យសុខភាពមួយចំនួននៃទឹកខ្មះផ្លែប៉ោមដែលលោកអ្នកមិនធ្លាប់ដឹង៖

១ ពន្យារពេលការរំលាយអាហារ៖ ក្រពះត្រូវការពេលយូរជាងធម្មតា ដើម្បីកិននិងបញ្ចេញអាហារដែលរំលាយរួចទៅក្នុងពោះវៀនតូច ដែលអាចធ្វើឱ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរចំពោះបុគ្គលដែលមានជំងឺក្រពះពោះវៀន និងជារឿយៗក៏ត្រូវបានរកឃើញចំពោះអ្នកជំងឺទឹកនោមផ្អែមផងដែរ។ រោគសញ្ញានៃបញ្ហានេះរួមមាន ក្រហាយទ្រូង ហើមពោះ និងចង្អោរ ដោយសារអាហារស្ថិតនៅតែក្នុងក្រពះយូរជាងធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9d6SM8bXEFieOtMk8QISq7_6Zp4Qi_rrNksg2yGGptYrc-Bm6TRKQoRep1HeiJ2Juixm3Pegb3FkFXh2bfAUgBf0tuftqmBwDYrojoP2R2KXIQ5Nc2lRsYpHLdGtJdRigpT04Tiec0jj8yQ-YbxGpBS_kbYzP0cfScpP0Rlcv3zZ8oXETBkB3hgb5OAxZ/s1200/image_2025-02-27_13-32-54.png
២ បញ្ហាការរំលាយអាហារ៖ ការទទួលទានទឹកខ្មះផ្លែប៉ោមច្រើន អាចបណ្តាលឱ្យមិនស្រួលក្នុងការរំលាយអាហារ រួមទាំងចង្អោរ ពិបាករំលាយអាហារ និងក្រហាយចុងដង្ហើម។ នេះគឺដោយសារតែអាស៊ីតខ្ពស់របស់វា។
៣ ធ្វើឲ្យធ្មេញមានសំណឹក៖ ជាតិអាស៊ីតខ្ពស់នៃទឹកខ្មះផ្លែប៉ោម អាចបំផ្លាញស្រទាប់ធ្មេញតាមពេលវេលា ដែលនាំឱ្យមានភាពរស្រៀវ និងបញ្ហាមាត់ធ្មេញ។ វាត្រូវបានណែនាំឱ្យលាយ ជាមួយនិងទឹក ហើយខ្ពុលមាត់របស់អ្នកចេញជាមូយទឹកបន្ទាប់ពីទទួលទានវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxbIWX0Iznvmor2hXfY65lXmNdAlxHt-kb2J2FRApm5BMRhKPJmWNwrDdMsWA55mSqR50vsmbIWOeiqb_3Oso0N5x743is-qfFhrGBRIEOiReFTivF86eXglqul4L0MHr_xYgYoNcwhNdS4Xr4tS4QIH7ZLJr4-QMyKfWOzrgGEYe0gp-4K2dZuXZ4cCyn/s2121/image_2025-02-27_13-32-55.png
៤ ធ្វើឲ្យកម្រិតប៉ូតាស្យូមចុះទាប៖ ការប្រើប្រាស់ទឹកខ្មះផ្លែប៉ោម ច្រើនពេកអាចនាំឱ្យកម្រិតប៉ូតាស្យូមចុះទាប (hypokalemia) ដែលអាចបណ្តាលឱ្យខ្សោយសាច់ដុំ និងរមួលក្រពើ។ នេះគឺដោយសារតែ ទឹកខ្មះផ្លែប៉ោមអាចរំខានដល់កម្រិតប៉ូតាស្យូមរបស់រាងកាយhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrselAjmSeNkuVHfQQ-Xj7l2sHDaABcd1iOilnRHQ1rJgYktJY9PCPgcmxLzh5MV0ttlvedlY2L5sgMHZwKTgicyiJo0rReHBIL71_c69pwHcYLvWigNChQZu9yZXeF36yqbIEuAPe8DWnTkWSJqRoQfHSSB2ABaO8X1gjzza98UsiPwKlCOq0YvUnaOz7/s1200/image_2025-02-27_13-32-56%20(2).png
៥ ការពុកឆ្អឹង៖ មានរបាយការណ៍នៃការពុកឆ្អឹងបានផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់ទឹកខ្មះផ្លែប៉ោម រយៈពេលយូរនិងច្រើនពេក នេះក៏ជាមូលហេតុដែលធ្វើឲ្យកម្រិតប៉ូតាស្យូមចុះទាបដែលបណ្តាលមកពីទឹកខ្មះផ្លែប៉ោម។
៦ ប្រតិកម្មថ្នាំជាមួយថ្នាំ៖ ទឹកខ្មះផ្លែប៉ោម អាចធ្វើអន្តរកម្មជាមួយថ្នាំមួយចំនួន រួមទាំងថ្នាំទឹកនោមផ្អែម ថ្នាំបញ្ចុះទឹកនោម និងថ្នាំបេះដូង ដែលអាចនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន។ ជាឧទាហរណ៍ វាអាចបន្ថយកម្រិតជាតិស្ករក្នុងឈាម ដែលអាចមានគ្រោះថ្នាក់នៅពេលផ្សំជាមួយថ្នាំជំងឺទឹកនោមផ្អែមhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK82IXBwAxwHDdkv1J6XrhFcI97oVa9NIrdfP5dXwzpXb5Wyoud-9Ig7o1r8N_CIqv28vb_hppvenMUx7eUWMBlBus7HnR5ySnTLjEhZ2boqiFVKKpDp_EJ4iwbAbpXTTLg7Xm5Ms7uNet6SQzGd_wcTgMEVpCKtzolRCZnKTw7Ij4HkADpeTWv_Xj2M5C/s1000/image_2025-02-27_13-32-56%20(3).png
៧ រលាកស្បែក៖ ការលាបទឹកខ្មះផ្លែប៉ោម ដោយផ្ទាល់ទៅលើស្បែក អាចបណ្តាលឱ្យមានការរលាក និងរមាស់នៅលើស្បែក។ វាជាការចាំបាច់ក្នុងការលាយវាជាមួយទឹកជាមុនសិនមុនពេលយកវាមកដាក់ផ្ទាល់នៅលើស្បែក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8T6VqPwAzd5wPUwqXmzXw4Y39btFhRFWE55eswmBElnKVXhyopnEhpGej4PnwxWo-MZkULtCPrcKAM04Lzlkra283Uo7adGzguB4AMLOXS-DhbWwwksf6dzpNlCPMyo7pdtZ6ILdWKc3nsU_UQaOfI5qsVgLEsRSTqVxzUjnthjnb1gm4nRtVK1LYt08T/s732/image_2025-02-27_13-32-56.png

មកដឹងពីអាថ៌កំបាំងថែរក្សាសម្រស់របស់បុរសជនជាតិប្រេស៊ីលក្មេងជាវ័យរហូតដល់ជាង៣០ឆ្នាំ

0

លោក Edson Brandao មកពីប្រទេសប្រេស៊ីល កើតនៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ១៩៦៧ ដែលបច្ចុប្បន្នលោកមានអាយុ ៥៨ ឆ្នាំហើយ ប៉ុន្តែលោកត្រូវបានមនុស្សជាច្រើនយល់ច្រឡំថា ជាបុរសវ័យក្មេងដែលមានអាយុត្រឹមតែ ២៨ ឆ្នាំប៉ុណ្ណោះ។ យោងតាមការចុះផ្សាយរបស់គេហទំព័របរទេស The Sun បុរសម្នាក់នេះកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម ដោយសារសម្រស់ និងរូបរាងរបស់លោកមើលទៅក្មេងខុសធម្មតា ត្រូវបានមនុស្សជាច្រើនងឿងឆ្ងល់ និងចោតសួរពីអាថ៌កំបាំងរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvpIYOg9JdxlCJQWBgoSqPDf40k8tm6eyo38iZxWt3qXg0U8emCVLY4XDCRjpW2JvcN0lDhRHVZjPcR7x4yEpR66sWy_fxbtcO7z_QVrbLEvRqYC70wetNnoCiTkxMKlJrsGA6WZYxqh6KgqWITJIkdi50ZmIqr04tRMYEEI5RL9eSYP5cyJKTT2W4NcNe/s1280/photo_2025-02-26_15-45-25.jpg
Edson បាននិយាយថា រូបរាងក្មេងជាងវ័យរបស់លោកមិនមែនមកពីការវះកាត់កែសម្ផស្សនោះទេ ដោយលោកបានសង្កត់ធ្ងន់ថា អាថ៍កំបាំងដើម្បីរក្សាភាពក្មេងជាងវ័យ គឺការហាត់ប្រាណ ការថែរក្សាស្បែក ការបរិភោគអាហារដែលមានសុខភាពល្អ និងការគិតវិជ្ជមាន។ បុរសម្នាក់នេះបានបន្តទៀតថា លោកតែងតែមានអារម្មណ៍ល្អ និងសប្បាយចិត្តជានិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3i7zEngfbDmlwXySwucMAsCNzNDfRrrwVRfgn62TVaGYOgY9Amau6hDYUNXXjo9vbxfCl7Db92FquvKWfdqNGL_Awuzc7Yn1My1NVqmHqAzuTY2Sb2mr49SVSFkBNdpUT8SLba4v4g3Bx6Q8C7bHCdor22EeLpPeVvgizfBimo20MgISEK13upHAqFWPp/s1280/photo_2025-02-26_15-49-32.jpg
ជាការពិត ការសិក្សាថ្មីៗនេះបានបង្ហាញថា អារម្មណ៍ល្អ ឬសប្បាយចិត្តគ្រប់ពេលវេលា គឺមានអត្ថប្រយោជន៍ចំពោះសុខភាពរាងកាយខ្លាំងណាស់ ដោយវាអាចនាំឱ្យអាយុវែង មានសុខភាពល្អ និងខួរក្បាលមានភាពប្រសើឡើងជាងមុន។ Edson បានចែករំលែកថា តាំងពីក្មេងមក លោកបានចាប់អារម្មណ៍លើការហាត់ប្រាណ និងការថែរក្សាសុខភាព ដោយផ្តោតលើការរៀនពីទម្លាប់ល្អៗនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាប្រចាំ ហើយលោកបានរក្សាទម្លាប់ទាំងនេះអស់រយៈពេល ១៧ ឆ្នាំមកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2_8XEW_dhv7CFgEGT87L8LaB5hIKHAC5JavF_ZzWAzf2KPCZBn_ypMuJ8XqOfWcxFR0NjZFZJ9XUKXL-XIgc_N-9D9i1R65eCkhh5kY7vMKG4fNzUEe7LVs8pJa5-SiDtbFQ_uZLh5JZBVAQLMShvriTSz1VadwUDTPY1fj-8c7rXXSvAkbDURDdMKIRy/s1280/photo_2025-02-26_15-49-33.jpg

នោះហើយជាមូលហេតុដែលលោកមើលទៅក្មេងជាងអាយុពិតរបស់លោក។ ដូច្នេះអាថ៌កំបាំងរបស់លោករួមមាន៖ ការហាត់ប្រាណរៀងរាល់ថ្ងៃរយៈពេល ៤០ នាទីដោយការលើកទម្ងន់ និងធ្វើ cardio។ ទម្លាប់នៃការថែរក្សាស្បែកឱ្យបានត្រឹមត្រូវដូចជា លាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ និងការប្រើរបាំងដីឥដ្ឋម្តងក្នុងមួយសប្តាហ៍។ ការបរិភោគអាហារដែលមានសុខភាពល្អដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ទឹកដោះគោ ត្រី និងស៊ុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinB3D_8nMWysEdBWRGw2Ly-z7pCU94Wgzbk_9e_YMD8JtB1_pKrMXn_whNE0XdjUaZMWjzEJDZ7d8aA8XhvlAGHCxxhRud5WQ8W4ZOOIoCxGrompkZxYOyA4Y6jkGpCzplb70IMqhI_Vn01bxX8ITckGR60Srgs7I-LKTvaWYa6qbaebcDlDafzb5XEBPb/s1280/photo_2025-02-26_15-49-36.jpg
ការគេងឱ្យបាន ៧ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃ រួមទាំងការផឹកឱ្យបានគ្រប់គ្រាន់ និងការគ្រប់គ្រងអារម្មណ៍ ដោយបញ្ចូលបច្ចេកទេសបន្ធូរអារម្មណ៍ ដូចជាការធ្វើសមាធិ ឬយូហ្គា ដើម្បីទប់ទល់នឹងភាពតានតឹង ស្ត្រេស ក៏ដូចជាការចូលរួមសកម្មភាពជាមួយសង្គមឱ្យបានច្រើន ជៀសវាងការនៅឯកោ ឬម្នាក់ឯង និងរក្សាផ្នត់គំនិតវិជ្ជមានជាដើម។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នបុរសរូបនេះ គឺជាអ្នកនិពន្ធ និងជាម្ចាស់អាជីវកម្មដ៏ធំមួយដែលប្រតិបត្តិការក្នុងវិស័យសារព័ត៌មាន៕

រមណីយដ្ឋានទឹកធ្លាក់ភ្នំ ៥៣ នាខេត្តបាត់ដំបង កំពុងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តជាហូរហែ!

0

រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ភ្នំ ៥៣ ដែលមានទីតាំងស្ថិតនៅភូមិអូរចោត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង គឺជារមណីយដ្ឋានដ៏ស្រស់ស្អាតមួយកន្លែង បានកំពុងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តឥតឈប់ឈរ ខណៈតំបន់នេះក៏សម្បូរទៅដោយសក្តានុពលធម្មជាតិ មានព្រៃព្រឹក្សាខៀវស្រងាត់ និងទឹកធ្លាក់ត្រជាក់ល្ហឹម ដែលលោកអ្នកអាចចុះងូតទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf5XYRaJsh0A9WIp58x3KIDyL7Wz6Ipgh_a5AY3XoqHyJ0458Aw-i7yQjUiGjJ6BwhJfPK1iOY6tK9F8OREFHhIU7NbCP3a9UgZYUdweambDTC23vnqmz17Yg-CES29wVuNgEr2Z7Rp_lTLjgI3EK3oOCxwzZ3gJpyrovGgXlvf-KvKXevRb53UPFTWJkE/s2048/image_2025-02-27_13-23-48.png
ក្រៅពីងូតទឹកលេងកម្សាន្ត លោកអ្នកក៏អាចគយគន់ទេសភាពធម្មជាតិពីលើកំពូលភ្នំ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ក៏ដូចជាបោះតង់ ទស្សនាទេសភាពព្រៃភ្នំ ស្តាប់សំឡេងវាយោ សំឡេងបក្សាបក្សី ទេសភាពពណ៌ខៀវខ្ចី ដើរលេងដោយថ្មើរជើងតាមតំបន់ធម្មជាតិភ្នំព្រឹក ពិសាកាហ្វេលើភ្នំ រួមទាំងបោះជំរុំ គយគន់ថ្ងៃរះ រហូតដល់ព្រះអាទិត្យអស្តង្គត ជាមួយទិដ្ឋភាពស្ងប់ស្ងាត់ និងធម្មជាតិដ៏ធំសម្បូរបែបបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCpq6WMr3DPIYx7RJM3f_yOqNCVVLlO7WaqCty0jwN6vVnzTolGztTuCIPNlNk3lT_OKQjorwZrmwXvo1n-TwCNM90qa5B-BcD4rcxKeAQ-Vo0dq5Z3GoPDn0z0vXM2wP1pTn9NHyTgdKdNVlyoL4RicMW8AgkfBcepM4tQDjLBH40x-z3T_0Oha4HiLSp/s2048/image_2025-02-27_13-23-50.png

ដើម្បីធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍មួយនេះបាន លោកអ្នកត្រូវធ្វើដំណើរចេញតាមផ្លូវបវេល ត្រង់ផ្លូវបំបែកថ្មគោល ដែលមានចម្ងាយប្រហែល ១៣២ គ.ម ឬក៏យើងអាចធ្វើដំណើរកាត់តាមខេត្តប៉ៃលិន ដែលមានចម្ងាយប្រមាណ ១៥៥ គ.ម តាមផ្លូវក្រវាត់ ព្រំដែន ត្រង់ចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង យើងនឹងឃើញមានស្លាកសញ្ញាទឹកធ្លាក់៥៣ នៅខាងឆ្វេងដៃ ហើយបត់ចូលទៅដល់ទីតាំងភ្នំ៥៣ ត្រឹមតែជាង ២ គីឡូម៉ែត្រទៀតប៉ុណ្ណោះ នឹងបានទៅដល់គោលដៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqEJECHXVJBKKz2jZU0AXTJLbWV_Cq3Hydr4QjWOEVzZI7EdPK2DizMEv32BWfTMDnwFW_uXokDvr8BTopabK_aIsGXF-ALTguBizCCK5-TMRkg974EkxCYHTLorwDQ50yhAqlKK4fWqSUHGexhuJr-w3dGDbHvqxwIvPUuXIhZvieVPMhT6fJ3x1GuwRb/s2000/image_2025-02-27_13-23-51.png

គួរបញ្ជាក់ផងដែរថា ក្រៅពីទឹកធ្លាក់ ទេសភាពធម្មជាតិ និង ខ្យល់អាកាសបរិសុទ្ធ រមណីយដ្ឋានភ្នំ៥៣ ក៏មានរូងមួយជាកន្លែងទីសក្ការៈបូជាដែលបន្សល់ទុកជាយូរណាស់មកហើយ រូងនេះទៀតសោតក៏ធ្លាប់ជាកន្លែងដែលដូនជី ឬអ្នកកាន់សីលនានាមកពីទីជិតឆ្ងាយតាំងសមាធិ ឬសូត្រធម៌ផងដែរ៕

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkTr7T6T8ra1JB_9vMOLgj-Vq7DRev7e5C3i6Mcxb25yW2wrKeSg683xD-U26PsQV0wDoP0gZ3gUaUrcneQIGXJtvgMSnDUOokf2WVkha3nKwYgdguB_xiVklf_B6EDpL6QFCCAjA755CA-jqFUWmjbMrVm0xvZsbFllZeNnNzNy8vXgM-AzA_qnoyIe3t/s2000/image_2025-02-27_13-23-52.png

សួនច្បារដែលមានទំហំតូចបំផុតនៅលើពិភពលោក តើសួនច្បារនោះតូចដល់កម្រិតណាទៅ មានអ្វីខ្លះក្នុងនោះ បានជាជាប់ឈ្មោះជាជើងឯកដូច្នេះ?

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ Guinness World Records បានប្រកាសទទួលស្គាល់ពីភាពជោគជ័យ និងការគ្រប់គ្រងតំណែងជើងឯកជាផ្លូវការរបស់ប្រទេសជប៉ុន ដែលបានបង្កើតសួនច្បារមានទំហំតូចបំផុតនៅលើពិភពលោក គឺវាមានទំហំស្មើនឹងក្រដាស A3 ប៉ុណ្ណោះ និងមានទំហំតូចជាងសួនច្បារ Mill Ends Park នៅអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIuyMk4Cy1SO0EBn1b2hlZRYbhexmTFyinKgWDefeGdDwOXrzdfYxVyNVgaK6KWi6ttJBHUlWFdICIE1YgTKIS14y_1VftlvrK0_N2bXfiFWioWWIQCAN3OcYuvy8eK8Yzxw0uJz8wG2p2fAHpqyiApEgQVXDNXDzmJ7i2N97vKwLsRdOfOoeBa6stT3o6/s684/photo_2025-02-27_11-58-40%20(2).jpg
សួនច្បារមានទំហំតូចបំផុតលើពិភពលោកនេះ ស្ថិតនៅទីក្រុងណាង៉ាស៊ុមិ ខេត្តឈិស៊ុអូកាក់ ហើយបើធ្វើដំណើរពីទីក្រុងតូក្យូ មកកាន់ទីក្រុងណាង៉ាស៊ុមិ គឺចំណាយពេលប្រមាណ១ម៉ោង ។ បើទោះជាសួនច្បារមានទំហំតូចមែន ប៉ុន្តែវាមានច្រកចូល កន្លែងអង្គុយខ្នាតតូច និងស្មៅដ៏ស្រស់ស្អាត ។null

លោក Shuji Koyama ប្រធានក្រុមមកពីនាយកដ្ឋានគ្រប់គ្រងការសាងសង់នៅទីក្រុងណាង៉ាស៊ុមិ និយាយថា សួនច្បារនេះបានធ្វើតាំងពីឆ្នាំ១៩៨៨ មកម៉្លេះ ដើម្បីប្រើប្រាស់ទីធ្លាទូលាយនៅក្បែរផ្លូវឱ្យក្លាយជាប្រយោជន៍ខ្ពស់បំផុត ។ មុនពេលធ្វើសួនច្បារនេះ គឺសមាជិកម្នាក់បានទៅកម្សាន្តនៅអាមេរិកក្នុងថ្ងៃឈប់សម្រាក ហើយឃើញសួនច្បារ Mill Ends Park មានតូចបំផុតនៅទីក្រុងផូកឡែន រដ្ឋអូរីហ្គន ទើបសមាជិករូបនេះចង់ធ្វើសួនច្បារនៅជប៉ុន ឱ្យតូចជាងសួនច្បារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFKdxvBLedPFi7P1F6eJPCKgTV6pMNWvyCusEHgA28mI-xSvJcBCD5wvxkN-d_FYL4emyRhpaXXE6nDkoS_f8Ad2lGOwag8_Ey74whV18wboFTzKnEg4XOAQX4ZNaUX3hkw0Ns26r0_7_3t0_4G3D8j6wE7tTUp9TEFzWMy9Hh3j6L_CyYM3ACTVa4l0si/s684/photo_2025-02-27_11-58-40%20(4).jpg

តាំងពីធ្វើសួនច្បារនេះមក អាជ្ញាធរទីក្រុងណាង៉ាស៊ុមិ ក៏ចាត់ទុកថា វាជាសួនច្បារមានទំហំតូចបំផុតនៅលើពិភពលោក ។ លើសពីនេះ សារព័ត៌មានជប៉ុនបានចុះផ្សាយពីសួនច្បារជាញឹកញាប់ ទើបធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តថតរូបនៅទីនេះជាហូរហែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivyvwR7eRwVYz3QOOKf-YvjHgu_ttpsSVP5BllbbVtNxtjOwXh0Y8VDbMpuSObSrUmkU9jjc8mmYrMgFDza1JNfG34a5aObSItXoJO6qXYxqhCAQtjNNuj7KNE8BGSw1n8goWobsnQr3RUeIWSOUtBA8Y95o7E12X0zrVAPCSTnJahsPQmIwupEIjo5P_S/s684/photo_2025-02-27_11-58-40.jpg

អាជ្ញាធរទីក្រុងណាង៉ាស៊ុមិ ចង់ឱ្យសួនច្បារនេះទទួលតំណែងជាសួនច្បារតូចបំផុតលើពិភពលោកជាផ្លូវការ ទើបអញ្ជើញអ្នកជំនាញមកវាស់ទំហំរបស់វាដើម្បីកត់ត្រាទំហំពិតប្រាកដ ។ បន្ទាប់មក អាជ្ញាធរទីក្រុងណាង៉ាស៊ុមិ ក៏បញ្ជូនទិន្នន័យលម្អិតរបស់សួនច្បារផ្ញើទៅឱ្យ Guinness World Records ។ លោក Shuji Koyama សប្បាយចិត្តខ្លាំងណាស់ ដែលសួនច្បារនៅទីក្រុងណាង៉ាស៊ុមិ បានគ្រប់គ្រងតំណែងជើងឯកជាផ្លូវការ ក្លាយជាសួនច្បារតូចបំផុតលើពិភពលោក ៕

អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ក្រោមជំនួយវៀតណាម នឹងដាក់ឱ្យប្រើប្រាស់នៅថ្ងៃ៨ មីនា

0

គម្រោងសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយឥតសំណងរបស់ប្រទេសវៀតណាម បានសម្រេចការសាងសង់១០០ភាគរយហើយ ដោយនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃ៨ មីនា ក្នុងឱកាសខួបទី១១៤ទិវាអន្តរជាតិនារី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4f4eDg613a5Cr6QvO2K8IPq0OMqeDgJrI3XmyEQX7VKs79yjIbVR8b1vUdKU7T8OmR97Wtn6FtAw_uDVUiHhwKouL6gyZ6C74QHhWsxmgOKB0QcMJe64_gPwT5KQtNjIwVzvyTWuq5ShuOPTNwfLM8WO_Y2Yx_cgPrg0d2U02XDUmsWgFKlOUpFkZWD9r/s1440/image_2025-02-27_11-35-07.png

អគារនេះ មានតម្លៃ២៥លានដុល្លារ កម្ពស់១២ជាន់ ដែលប្រទេសវៀតណាម ជូនដល់រដ្ឋសភាកម្ពុជា ដោយចាត់ទុកជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជា-វៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFXQO84A4zYnUZtb-svDogzCoNwrAiQzGUcXWELMa7qENq4IM2gxVoWnybNax417Cq67Jfa8GGipVu2Ts9igBDPp-5FC5DgBRb-5Mhr3YUYQeE2UH_qV2a0ePrYn6gVLClBBaiIzgqKPtTi0OS_JurQ4clatffkGEuHdLvNu60maBHsVTy4le9aPmgHHdg/s1280/image_2025-02-27_11-35-08.png

អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាថ្មី បានបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៦និង អតីតប្រធានរដ្ឋវៀតណាម ឯកឧត្តម ង្វៀង ស៊ុនហ្វុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTCCV2Jg6AWiLJVGlk7szP0BAxWbBkGrXU87U0dnwYv4IJBfSMRQTAwXdI56WZDZo0HBva3M9cdtTLJx8mgUGmYG2Yw-ziUjIcSl7KTcxvmV3H1lNn7wqBxlNqz1K59IkhkaR1eKEWYxi6T1-NvmWocDtB_SwYZYF5AHhvFxH0nP4fx6d8Vme_Tbx99gTM/s1024/image_2025-02-27_11-35-09%20(2).png

អគារនេះ បានបំពាក់មកជាមួយសម្ភារៈទំនើប ដែលមានការិយាល័យរបស់គណៈកម្មការជំនាញរដ្ឋសភា សាលប្រជុំ ការិយាល័យរបស់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា អមជាមួយនឹងរចនាបថស្ថាបត្យកម្មខ្មែរថែមទៀតផងដែរ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfAsfgGFiqnaZMlESoRLe1aItwre5FQvCsCKrfMPP0ynHBQ9JTBw8PuQcFcmxjIT-uRWAuf3qfYfkFqzw3ygDJYwM07uNgQUbyZ6PPQ2rt0d05fHF-78KwHz9wIEq7W4HhnLbKAv7ShyjH_2YYzXIRZUHSyk9PA_PFYZP23ZJQ5a56mSllVFB3dAGOXPiL/s800/image_2025-02-27_11-35-10.png
 

សម្ដេចធិបតី ប្រកាសអាសន្នការលក់ភេសជ្ជៈមានសារជាតិផ្អែមឱ្យទៅក្មេងៗ

0

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសុំឱ្យឪពុកម្ដាយ អាណាព្យាបាល គ្រូបង្រៀន និងក៏ដូចជាអ្នកលក់ គិតគូរពីភេសជ្ជៈមានសារជាតិផ្អែម ដោយសារនៅមន្ទីពេទ្យគន្ធបុប្ផា ឃើញមានក្មេងៗច្រើនណាស់ ដែលកើតជំងឺរោគទឹកនោមផ្អែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwhyphenhyphenaKEmSB96JPTb-Gk4pYG1xOz2LVU6M-r8BJYOqWvUdSgGwdiYEi_J-2KNj_3vR4VzB6jPIBT4A2XhHXpfH-r_Udo_EUYWvH6zrOuY-dce2YAveDwgZibsHwjE293wqTCcw_uglwTZ21GPa4J08um-ZNVnPzYSg6FEt-t9L3j0ASnsLVY_s1j0yD9LB-/s1280/image_2025-02-27_11-39-04.png

សម្ដេចធិបតី មានប្រសាសន៍ថា៖” ភេសជ្ជៈប៉ូវកម្លាំង មិនមែនសម្រាប់ក្មេងៗទេ។ ភេសជ្ជៈទាំងនេះបានក្លាយទៅជាទឹក ដែលកុមារកម្ពុជា ប្រើប្រាស់ច្រើន ទាំងក្នុង និងក្រៅសាលារៀន។ ប្រការនេះ គឺជារឿងមួយត្រូវប្រកាសអាសន្ន ហើយរឿងនេះ គឺជាបញ្ហារយៈពេលវែងសម្រាប់យើង។ បើសិនជាមានជំងឺទឹកនោមផ្អែមហើយ គឺជាបន្ទុក មិនមែនជាទ្រព្យនោះឡើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxba1LOOYi3p4vSnbm_Xc1dL5LrTOo_5bYinyFNBPLy9b_fB9hIayWTOdVi5T4lPYlguy4vwHQTZSFWHauxpxCtiEBr9snoRKFBzSp__fwRHShbfIw0mGNvuJuPjPpriPgfD8umlS5W10HT8XMgMNT4c9Fd_wMgCRD5Y4YnoBPYCeJ0I76QO-FmMxMzdXt/s750/image_2025-02-27_10-17-58%20(2).png

បន្ថែមពីនេះ សម្ដេចធិបតី ក៏បានសុំឱ្យពិនិត្យឱ្យបានហ្មត់ចត់ពីការលក់ ភេសជ្ជៈផ្អែម តាមសាលារៀន ស្របពេលដែលកំណើនទឹកនោមផ្អែមលើកុមារ មានច្រើននៅមន្ទីរពេទ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXVV-c4mEqPExsnTSpK1xXRjw9tFLmtJwtej7AmxyyV1sSG2M9A-iPWOcb1KT6zFZjXan2C1zZwkwlgWlNqhWtuAUqvBZuu8e57WWI8KRtfXtXXanxIPu6D3Wo_GufonRRQWbo49qcUZHXxQAJb_mnfUgr2ozLlB3Ihgn3BZWD2qlgz-b2D-3N6zxtvvMy/s990/image_2025-02-27_10-17-58%20(3).png

ជាមួយគ្នានេះ សម្តេចធិបតី បានស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមគ្នាផ្សព្វផ្សាយសារអប់រំ និងរួមគ្នាទប់ស្កាត់បញ្ហាជំងឺផ្សេងៗ ជាពិសេសជំងឺទឹកនោមផ្អែមដែលកើតមានឡើងលើកុមារនេះតែម្តង៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEGUmThrBzCJCHD2H7GSrZikI2Ml0IflTn1Q7bXVfNPa9SKR_MpdE47mwJro7PRMG5HaGrTXNZGkirKp6WyaPM-m4FQwfYs9_2RiPeh80obdKbLgvIwBuFFlb9E7XVrm-CY6xF8C3LHo407xk66JMfeOqqjVEWWC4MxyN0eEye2LMfFKNYir8OdflZWXaH/s910/image_2025-02-27_10-17-59.png
 

ចាប់ពីថ្ងៃនេះ! ការជ្រើសរើសនាយកសាលា និងគ្រូបង្រៀនបឋមសិក្សា ត្រូវផ្តល់សិទ្ធិទៅកាន់មន្ទីរអប់រំ

0

ការជ្រើសរើសនាយកសាលា និងគ្រូបង្រៀនបឋមសិក្សា នឹងត្រូវផ្តល់សិទ្ធិទៅកាន់មន្ទីរអប់រំជាអ្នកជ្រើសរើសជំនួសវិញ ខណៈអភិបាលស្រុកនឹងលែងមានសិទ្ធដូចមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQyT4Tk-d4bKtSC4cxPD6gdLImuF4Ya1d8_7WsuZUD5Ghdh1r_0-_oPPCOKMGQJWA8s_wwf3orm2zrGpFH7sYm1xjOtyxUoz-sMziI9Xj4Ak1lWaechPeXqLeNds7v1pdjnbhn9be_xIADDuisF06IV8tT0ZzNbhgHDyiVi8l4AUw6hlq2uf6a7-Y_9rk5/s1280/image_2025-02-27_10-17-58.png
បើតាមសម្តេចធិបតី បានមានប្រសាសន៍ថា៖”អភិបាលស្រុកទាំងអស់ កុំចង់គ្រប់គ្រងលើកិច្ចការងារ ជ្រើសរើសនាយកបឋមសិក្សា ក៏ដូចជាគ្រូបង្រៀន ត្រូវផ្តល់សិទ្ធិទៅកាន់មន្ទីរជំនាញ ដូចជាមន្ទីរអប់រំជាអ្នកជ្រើសរើស”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh51SUkHc4EBSl0bI3eqDdfhZeei46TgT_2pJDspbzUg6UAkkvyDgw7bCyUZQgN7r377yErJPt_Zz0vZBzBjaZ9t8ZYpwqifZXzzYUaeRO9vUdlwLlscKTPj7YZLdgRFS9crdP3ioG_P0gYu4k9oe3pdJphgORs-0MG0t9wNro3Vv-LXm0pF7SCVI0kB3VS/s1280/image_2025-02-27_11-39-04%20(2).png
ការណ៍ដែលសម្តេចសុំកុំឱ្យអភិបាលខេត្ត ដែលមានអភិបាលស្រុកជាសេនាធិកា គ្រប់គ្រង់លើធ្វើកិច្ចការងារជ្រើសរើសនាយកសាលា រាប់ចាប់ពីបឋមសិក្សា ព្រោះសម្តេចធិបតី កត់សម្គាល់ថា អភិបាលស្រុកខ្លះ មានអតីតភាពជាទាហាន មិនមានជំនាញច្បាស់ក្នុងការរើសគ្រូ ដូចមន្ទីរអប់រំនោះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyXnghtwfauqg7rJAQ4ZUWRlN4RFAXrK0Pjlf50wxmUHb0yQ6mSLSGgMZaath_D1B6gdUGkyokv_ib3oFhf4_48tujWtkbvIsPDYasEoB4PLiVJg__dgHR4xISe98Ov67-lH2yLFmcOXROGPqb576mVcRJbwhHtgY-u4SW2pfmXEpiC7s8Y79q4DuBxcS0/s1280/image_2025-02-27_11-39-03.png

សម្តេចធិបតី បានសង្កត់ធ្ងន់ថា៖” បើថ្នាក់មតេយ្យចុះមិនអីទេ តែបឋមនេះ ត្រូវតែរើសឱ្យបានត្រូវតែម្តង ឱ្យរឹងមាំ ទាំងនាយក ទាំងគ្រូ ត្រូវធ្វើយ៉ាងណា ឱ្យមានគុណវុឌ្ឍិ ព្រោះជាបញ្ហាចម្បងដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5tMaFL_rwRbz-MIBz55X_r43vi06ykT7PdsrcVxKIIU6_NgqySE3oQFC5MwKYSJC8yoeLWGXps66vivu1hoTkAl2-LrzELltBUsi-_L256qBY7lxIHSKyLk5uQW45SJqo-W9Y6NrwaPLJxPFdAdzQdcN9C-BgebA6pk-L5UFK6a4xEJGj38wuZMWaCXp5/s1280/image_2025-02-27_11-39-02.png

អស់បញ្ហាសម្រាប់អ្នកខ្លាចម្ជុល! អ្នកជំនាញផលិតវ៉ាក់សាំងដោយពុំចាំបាច់ចាក់ចូលក្នុងសាច់

0

សហរដ្ឋអាមេរិក ៖ ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក បានផលិតវ៉ាក់សាំងដោយពុំចាំបាច់ចាក់ចូលក្នុងសាច់ គឺគ្រាន់តែយកមកលាបពីលើស្បែកប៉ុណ្ណោះ វានឹងមានប្រសិទ្ធភាពជាងការចាក់ប្រើប្រាស់ម្ជុល ក្រោយពីក្រុមអ្នកជំនាញសាកល្បងវ៉ាក់សាំងជាមួយសត្វកណ្តុរ ។ ជំហ៊ានបន្ទាប់ នឹងសាកល្បងវ៉ាក់សាំងជាមួយស្វា មុនពេលសាកល្បងជាមួយមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsaUzecfe3PH6p-F_Mt8t2JpCcY6THwBBEqma0KzGW-UR8NYn5IScGg4yBhfQc17SfGxFLtvebsq6NUAoWyA7gSMm8tBo-DxFXnmJI0OaABj0ClycQnEy4XgM_j39lmR118fVNGoRhqxYhB3elV3ChA7p3NyalbTkUr2tK3E4FpHFOTtSfR6GvBY661lba/s1200/image_2025-02-27_11-02-20.png

វ៉ាក់សាំង គឺជាអាវុធដ៏សំខាន់របស់មនុស្សសម្រាប់ប្រឆាំងនឹងជំងឺផ្សេងៗ ប៉ុន្តែត្រូវប្រើប្រាស់ម្ជុលចាក់វ៉ាក់សាំងចូលរាងកាយ ហើយវានឹងមានផលប៉ះពាល់សុខភាពយ៉ាងច្រើន ។ ហេតុនេះ ធ្វើឱ្យមនុស្សភាគច្រើនបដិសេធពុំចាក់វ៉ាក់សាំង ជាពិសេស អ្នកខ្លាចម្ជុល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheXFGXqJRB3Oow32OSxWgL0VkcyxFEb-RNda-WuEVD8_25qOWbH-4gr-9qmRq_wUVZuS8WTPAONZtdpPdGenT66GxnzFsajaG5VLYOix20hxDF95saVsiY75L2FZ_T0SRk0Djbyjem-iYEy0omTfr-KrsLdB6357RGvIxd34VtkNkHkSD_OPjUjwWQz0a8/s1440/image_2025-02-27_11-02-46.png

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក បានរកឃើញបាក់តេរីម្យ៉ាងនៅលើស្បែក ដែលអាចជួយការពារប្រព័ន្ធរាងកាយ ។ ដូច្នេះ ក្រុមអ្នកជំនាញក៏បានកែប្រែហ្សែនទៅជាវ៉ាក់សាំងសម្រាប់លាបលើស្បែក (ស្រដៀងនឹងឡេ) ហើយពេលលាបលើស្បែករួច វានឹងមានប្រសិទ្ធភាពជាងការចាក់ដោយម្ជុល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYi0CWj8RQyjc8C3xw6Uq4Al6PtgIsS7icm0s_fRLXnfbeV-F62b0Etz-PC8rnMCCPU8hTxkU85cOYcQz70h5P_GblqG8_NjxPzqmdvnRuCnKdi_M09WGt0VzGrHuDlyCQsVyOSj-3Y-XSedU-GJwyue5tqbafkvACVKgFjdhHfuHZLzJKxgwPDU81qBAK/s1200/photo_2025-02-27_10-58-18%20(2).jpg

បាក់តេរី Staphylococcus Epidermidis អាចរស់នៅលើរន្ធស្បែករបស់មនុស្ស ព្រមទាំងប្រឆាំងការឆ្លងជំងឺគ្រុនផ្តាសាយ ។ ក្រុមអ្នកជំនាញបានយកបាក់តេរីនេះលាបពីលើក្បាលកណ្តុរ រយៈពេល៦សប្តាហ៍ក្រោយមក គឺអង់ទីគ័ររបស់កណ្តុរកើនឡើងខ្ពស់ជាងការចាក់វ៉ាក់សាំង ខណៈការសាកល្បងដោយប្រើឈាមមនុស្ស ក៏បង្ហាញលទ្ធផលស្រដៀងគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglEn5Mqosh9ao10qPfokDfyUnB2W-JodyRvXid0uwg0JWO1QonbUcVwPjXw9M1eD_XYOMKgAJJDUqluChsMI1-JPLp4gHgUA0P1x52JH4ImMx6iY5Spum5WeMS74HTPuu-6mATbBqZigsWIdRgtOw9XRCXcJ8OIEQi1Qye1biQ3vQtk72BwWCcK6cj-eXv/s1280/photo_2025-02-27_10-58-18.jpg

បាក់តេរីនេះមានប្រូតេអ៊ីនហៅថា Aap ដែលទទួលបំណែកប្រូតេអ៊ីនពីក្រៅរាងកាយផ្តល់មកឱ្យប្រព័ន្ធការពាររាងកាយ និងជំរុញឱ្យអង់ទីករ IgG និ JgA កើនឡើង ។ ក្រុមអ្នកស្រាវជ្រាវបានយកវាមកផលិតជាវ៉ាក់សាំងសម្រាប់លាបកណ្តុរ ដោយកណ្ដុរអាចផលិតអង់ទីគ័រការពារតេតាណូសកម្រិតខ្ពស់ និងរួចផុតពីសេចក្តីស្លាប់ ក្រោយការចាក់ថ្នាំពុលតេតាណូសកម្រិតខ្លាំង ។ បន្ទាប់មក ក្រុមអ្នកជំនាញបានសាកល្បងលើជំងឺខាន់ស្លាក់ឃើញថា ក្រោយពីលាបវ៉ាក់សាំងនេះរួច គឺកណ្តុរអាចផលិតអង់ទីគ័រការពារជំងឺខាន់ស្លាក់យ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ1XxweJcEC6JLFCM_P41GbimZg8M5gRZGaNPerd62LrPvpQ57YrVTGHYENDzhncftJxS055spwLdjisT9vjf8iY3R7M8tfoUB8uerwsd4Wq9AJ8WLKOhvGL79VD1HF1M9zhVh7Ljey_fwh_lv8LbqpwLYyzvMUna6DbP7UEf1aO2T4ewgbGJXUoByANp3/s1280/photo_2025-02-27_10-58-19.jpg

ជំហ៊ានបន្ទាប់ ក្រុមអ្នកជំនាញនឹងសាកល្បងវ៉ាក់សាំងជាមួយស្វា បើជោគជ័យ ពួកគេនឹងសាកល្បងជាមួយមនុស្សបន្តទៀត ។ ក្រុមអ្នកជំនាញរំពឹងថា វ៉ាក់សាំងនេះនឹងមានប្រសិទ្ធភាពខ្ពស់អាចការពារជំងឺផ្សេងៗ និងគ្មានផលប៉ះពាល់សុខភាព ដូចការចាក់វ៉ាក់សាំងប្រើប្រាស់ម្ជុល ៕

ថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តយ៉ាងអធិកអធមជាងបណ្តាឆ្នាំមុនៗដើម្បីទាក់ទាញភ្ញៀវទេសចរ

0

ប្រទេសថៃ ៖ ក្នុងឱកាសអញ្ជើញជាប្រធានបើកគម្រោង «Thailand Summer Festivals» នៅវិមានរដ្ឋាភិបាល កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃថ្លែងថា រដ្ឋាភិបាលថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តយ៉ាងអធិកអធមជាងបណ្តាឆ្នាំមុនៗ ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក ឱ្យបានចំនួន៣៨លាននាក់ ។ លោកស្រីបានសំណូមពរឱ្យពលរដ្ឋគ្រប់រូបស្វាគមន៍ និងធ្វើជាម្ចាស់ផ្ទះដ៏ល្អដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងបង្កើនចំណូលចូលជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfYkCKjOEZnI7Kk8D3dYHPIm8qwCSWdJUVqYkrUO9TAfCvCbeVYzsZnLeUqKNQeK9aFL1I4bLELyWn3R6XeHupBxIZ8kyIKIsaPuGvniOwu2p_ZhOpLAdHZZRaV5ftPK-GuSCmUfzGnUaAF17DYyp8Dl4sbrrBU6MPAprHOoY3skg0dXSxRzfyaVVGEyFq/s1280/photo_2025-02-27_09-54-54.jpg

នៅឆ្នាំ២០២៥ រដ្ឋាភិបាលថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តយ៉ាងអធិកអធម ដោយបង្កើនវិធានការការពារសុវត្ថិភាពដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទទួលបានបទពិសោធន៍ល្អក្នុងដំណើរកម្សាន្ត ហើយសូមពលរដ្ឋចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ។ រដ្ឋាភិបាលមានបំណងឱ្យវិស័យទេសចរណ៍ជំរុញសេដ្ឋកិច្ច ដែលស្មើជាង១៤% នៃផលិតផលក្នុងស្រុកសរុប (GDP) ដោយកំណត់ឱ្យថៃក្លាយជាគោលដៅទេសចរណ៍គ្រប់រដូវកាល តាមរយៈការរៀបចំពិធីបុណ្យផ្សេងៗឱ្យភ្ញៀវទេសចរមកកម្សាន្តនៅទីក្រុងតូច-ធំ ហើយពលរដ្ឋក៏ទទួលបានចំណូលពីភ្ញៀវទេសចរដែរ ។ នេះបើតាមការលើកឡើងរបស់លោកស្រី ផេថងថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3C8mf8fT-3RN-6YHa532JFvi_LRVC68lx7ttKsXoUSVEjJnw8kp8qodQToHBV2Y9dpL0UsZNvv5XJCbshtoKb6OntZV-rpiFYI-DDWWbNC4OEfBsiSENyj_jknlrX0s2Grj-vlaz66DsXQpdPkJMDpPGMzXm5XgFv97BuKvWaxvY8OkdYGOkdQsopMeOQ/s1280/photo_2025-02-27_09-54-56.jpg
ថៃនឹងរៀបចំពិធីបុណ្យ «Maha Songkran World Water Festival 2025» នៅទីធ្លាខាងមុខព្រះបរមរាជវាំង ទីក្រុងបាងកក ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ហើយពិធីបុណ្យនេះនឹងបង្ហាញពីប្រពៃណីសង្ក្រាន្តនៅថៃ ដែលចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ឈានទៅពិធីបុណ្យលំដាប់ពិភពលោក ។ កាលពីឆ្នាំ២០២៤ ភ្ញៀវទេសចរជាង១លាន៥សែននាក់ បានមកដើរលេងក្នុងពិធីបុណ្យសង្ក្រាន្ត កើនឡើងលើសឆ្នាំ២០២៣ ប្រមាណ៤០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgipwH_f5SOmO_AxZsTrBMc4jagjMPu9BOSPGgRI-lqmDy9Y0k7prhPK7rLLbPpaM7YdZwsHI3Aa0cdvZow9z-5YCFo3Z_7EcX3uJqvDjoc5kZcpupkGaPPNe7ofv8qbA_L8at-qlGGzYEEcWnduuVlvWiWRNb6x7e1zoc47vGTk3afCbDhqSmpXfjBnXD-/s2000/image_2025-02-27_10-01-44%20(2).png

ក្រៅពីនេះ ថៃនឹងរៀបចំពិធីបុណ្យប្រពៃណី ចំនួន៧ នៅក្រោមគំនិត «7 Months 7 Wonders Summer Festivals» រួមមាន ៖ ពិធីបុណ្យសង្ក្រាន្ត, ពិធីបុណ្យ Pride, ពិធីបុណ្យវប្បធម៌, តន្ត្រី, កីឡា, ម្ហូបអាហារ ព្រមទាំងពិធីបុណ្យសិល្បៈ និងការច្នៃប្រឌិត ។ ថៃសង្ឃឹមថា ពិធីបុណ្យទាំងនេះនឹងទាក់ទាញឱ្យភ្ញៀវទេសចរបរទេសមកកម្សាន្តនៅថៃកាន់តែច្រើនក្នុងរយៈពេល៧ខែ គឺចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២៥ ដែលរៀបចំពិធីបុណ្យដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា, រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងមន្ត្រីស្ថាប័នពាក់ព័ន្ធ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6bipOt4OUYRHMQlkCPHmcU0mmnjzj1Y2qPaT3hKCPYV2lsNDEQSoI8A76XxO0joc6FaeHVLLIBdEQuEm9k1z0egF6g-ReW7ckIVMiqBEBsHcm6fSWg6Cm4xJnpQPd6F-QEPasL-ob4Dti83UNlo9-9gNqY9cuMadyLg5ydcwp-C9Hvswb1lEgm0sQlwLA/s960/image_2025-02-27_10-01-44.png
ថៃនឹងបង្កើនចំនួនភ្ញៀវទេសចរឱ្យច្រើនដូចអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ដើម្បីបង្កើនចំណូលពីវិស័យទេសចរណ៍ ខណៈខេត្តនានាត្រូវបង្ហាញពីភាពលេចធ្លោពិសេស និងរៀបចំពិធីបុណ្យឱ្យកាន់តែធំជារៀងរាល់ឆ្នាំ ទើបអាចជំរុញសេដ្ឋកិច្ចតំបន់ និងជាតិ ។ ពលរដ្ឋគ្រប់រូបជា Soft Power ដ៏សំខាន់បំផុតរបស់ប្រទេស ដោយការស្វាគមន៍ រាក់ទាក់ និងបំពេញតួនាទីជាម្ចាស់ផ្ទះដ៏ល្អជាមួយភ្ញៀវទេសចរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGReTGWA-4I31CSFY13_tLpQ_-16ke5JZMpEHoNpt__DyLVz82Nz92GL3b1o4wzb8JuXvDzHr1t33gCkykW_ei0_5pLkBkGsOnTR2kOtNnaTAJ_MgUdz7je2Rn3tbqCTvsRsmPxHzUa-JEAXdPmSKiBEEfIyRYecz0qEpT-Y6W9GGlhTjsDmH_Iqlq7028/s927/image_2025-02-27_10-01-46.png