រាជធានីភ្នំពេញ៖ ទណ្ឌិតចំនួន ៩០០នាក់ដែលមកពីពន្ធនាគារនៅតាមរាជធានា-ខេត្តចំនួន ២១ និងមណ្ឌលអប់រំកែប្រែចំនួន ៤ បានស្នើសុំការបន្ធូរបន្ធយទោស និងលើកលែងទោស ក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងពិធីបុណ្យពិសាខបូជាឆ្នាំ២០២៥នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHuEcNZCE8ymp6nVE0timp63V3VBB0P39FMTzPNodfM3catzBMKVdZ-nmlFve2WcxO6XBI-aBNdinxlrrYjII0V7WM02uAJ3tKgL1PEK4BuYFAIUlwV3UhFHC42SkHIi-KkbZbTXmpExlA0i02ImaewEQEvWc5cQ3478VDx0YaAaPm9HuWvqyCjtnMyblO/s1440/489891348_1066820468806428_7195495143816005228_n.jpg

យោងតាមការបង្ហោះនៅលើផេករបស់ក្រសួងយុត្តិធម៌ នារសៀលថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTU3GplNi65trqPle3GNe5tSONtRNCSy8vQLV-v-9Y9fZPWTZM6YlfCavr820JO-_2RHGlewg0VcBxy55WGiQbCgn7uHH8HeZxBq0oFO8RTdHMKh4aiAn_L5AqgS4zOyocy7h0kBvqQhZJThEOWIlbZqzHL14I6Sgfi9T4uFDN58P7vxGMCnJysWItEaD_/s1242/photo_2025-04-09_11-00-35.jpg

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃគណៈកម្មការថ្នាក់ជាតិ, តំណាងអយ្យការទទួលបន្ទុកមណ្ឌលអប់រំកែប្រែទាំង៤ និងប្រធានមណ្ឌលអប់រំកែប្រែទាំង៤ ព្រមទាំងមន្ត្រីជំនាញមួយចំនួននៃក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7OYa-zD5J2TmmmAJQom2K1j4Y0kTjZgn1pgS7g5SkEaZjGIzaXo1jj2S4uY0WFrzTYv_oB6Jrp9d8PY71jWorzkIVwNx2CiepuENlstAlolikyrudvDQ0B_j4jGW_iSssGt7xbFZ4tqDZXvyHuHob8sTT-_w4PZKHiyy3WuXXhdIEtlSITjHMfQkCq_nw/s720/photo_2025-04-09_11-00-39%20(2).jpg

គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចំនួន ៤៩៤ នាក់ (ស្រី ៣៥នាក់) និងពិធីបុណ្យវិសាខបូជា ចំនួន ៤០៦ នាក់ (ស្រី ៤១នាក់) សរុបទាំងពីរកម្មវិធីបុណ្យមានចំនួន ៩០០ នាក់ (ស្រី ៧៦ នាក់) ដែលទទួលបានពីពន្ធនាគាររាជធានី ខេត្ត ចំនួន ២១ និងមណ្ឌលអប់រំកែប្រែចំនួន៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4j6m73ujKdzEAeyN-qQNYkFRtfMNTd52tAtutT-Fg95GsHWGRF4vqgMFWXDA-6rlRYRlrubkJQF8pSXlyoeSc6cXdTd5oskBnwMeAYGWgldKCDYRAD6u7_SMo3RHB6xTYMVhPpPwbx4nuHfxR9GTnxix266IAW7E42Ff0Cii7veW-IkTu3yIka2fqrzQs/s1280/photo_2025-04-09_11-00-39.jpg

សូមបញ្ជាក់ថាគណៈកម្មការជាតិបានទទួលពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំអនុគ្រោះទោសពីពន្ធនាគាររាជធានី-ខេត្ត ចំនួន២១ និងមណ្ឌលអប់រំកែប្រែចំនួន៤ ដែលមានទណ្ឌិតសរុបចំនួន ៩០០នាក់ ដោយក្នុងនោះ ៖ ស្នើសុំបន្ធូរបន្ថយទោស៣ខែ ចំនួន៥៩៧នាក់, ស្នើសុំបន្ធូរបន្ថយទោស ៦ខែ ចំនួន ១៨៩ នាក់, ស្នើសុំបន្ធូរបន្ថយទោស ៩ខែ ចំនួន ៧៤ នាក់, ស្នើសុំបន្ធូរបន្ថយទោស១២ខែ ចំនួន១៤នាក់ , ស្នើសុំបន្ថយទោសពីមួយជីវិតមកត្រឹម ៣០ឆ្នាំ ចំនួន ២ នាក់, ស្នើសុំលើកលែងទោសចំនួន២៤នាក់៕