Home Blog Page 585

ឆន ស្រីណេត និយាយទាំងទឹកភ្នែកជំនួស ខេមរា ក្រោយអ្នកមួយចំនួនហៅខ្មែរក្រោមថាជា «យួ.ន»

0

កញ្ញា ឆន ស្រីណេត TOP5 Miss Universe Cambodia 2024 បានចេញវីដេអូទាំងយប់ពេញដោយអារម្មណ៍ខ្សឹកខ្សួលក្រោយពីឃើញមានការខម្មិនទៅកាន់លោក ខេមរា ដែលជាកូនខ្មែរកម្ពុជាក្រោមកំពុងចូលរួមប្រកួតកម្មវិធីសម្រស់ហៅលោកថាជា «យួ.ន»។ ស្រីណេត ថាកូនខ្មែរនៅកម្ពុជាក្រោមប្រៀបដូចជាកូនកំព្រាព្រោះនៅទីណាក៏គេមិនទទួលស្គាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3vhiPvE_V-VBDOnxM49UG3gU0NyQvaBospcjH2N0-N_vFW85HcJS5JvccaP-wNhb_D12QTsUN3E-n2_odGZl-4k4KZS6sjUTIpDFnMM_WYkswJiscV97iWtvBt81K5oKF_7NvmJYkwW56jP7BRQkhhE2bHRdpgvjr9XceZzOp9k1xtPl3a1vs5XWcrbdh/s2048/image_2025-03-19_15-04-02.png
ចេញវីដេអូជាង៣នាទី ឆន ស្រីណេត បាននិយាយថាវីដេអូរបស់ ថាច់ ខេមរា ដែលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងការដែលចូលរួមប្រកួត Mister Supranational Cambodia 2025 មានការចូលខម្មិនច្រើនហើយមានអ្នកចូលខម្មិនជាច្រើនថាចោទទៅលើ ខេមរា ហៅសុទ្ធតែ យួន និយាយខ្មែរមិនច្បាស់។ បវរកញ្ញារូបនេះបន្ថែមថាពួកគេ(នាងនិងខេមរា) គឺជាខ្មែរកម្ពុជាក្រោមមានការនិយាយបែបនេះជាក់ស្តែងដូចជានាងសំណាងដែលបានមករស់នៅខ្មែរចូល៥ ៦ឆ្នាំទើបអាចប្រើពាក្យខ្មែរបានច្រើន ហើយបងប្អូនខ្មែរកម្ពុជាក្រោមសឹងតែ៩០%លាយពាក្យវៀតណាមខ្លះៗពីរបីពាក្យក្នុងនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiemWH8RuNlJ5VC2F45oLIUoqycp9Ic9jTaven_TmoxMfIW1t_XXYs8VcaxU82iFA4yndVpODEpUfCJv8qdFJjgWzSlBrAExqTLoNwWz6NGtkKpA3iIe5Wdv61DNhkzr6IBcXU4xjq7zLsbllB86cA8OKDdG0C8SPGT_-CDDN2qaUgiDHrHLpIE-aFtDPf2/s2048/image_2025-03-19_15-04-05.png
ឆន ស្រីណេត បានបញ្ជាក់ថាការនិយាយលាយនេះព្រោះតែមិនអាចទប់ទល់បានព្រោះនិយាយច្រើនជំនាន់ហើយតែសំណាងហើយនិយាយខ្មែរបានចឹងបើសិននៅទីនោះ(កម្ពុជាក្រោម) គ្មានសាលា គ្មានការបណ្តុះបណ្តាលខាងភាសាខ្មែរ តែពួកគេអាចរក្សាបាននូវភាសានិយាយ ទំនៀមទម្លាប់ខ្មែរ។ ស្រីណេត បានសង្កត់ធ្ងន់ថា សម្រាប់ខ្មែរក្រោមមិនភ្លេចកំណើតខ្លួនឯងទេទោះបីជាពួកគេបញ្ចេញសំឡេងបែបនេះ និយាយមិនសូវច្បាស់ ឈាមដែលរត់នៅក្នុងខ្លួនគឺខ្មែរ…។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhYxy3Yw1zeJUgACC_WNKdVXjqePAzp5aMZm2p0nY8hSSb0ZB2GSk0zmitLvW_Q5uAImrVAzhDO1V1ERGdZDB9GB7W9QWf8go86ow0aEvkxQtbc5RrQfvNXtkFwT3juU_E-BKQfgtXEk0hC0j7Y2rACksNcIdDdu8PfjS-aD4oBQd64i24llG0u3FDTZfA/s2048/image_2025-03-25_08-36-02.png

    TOP5 Miss Universe Cambodia 2024 រូបនេះបង្ហាញអារម្មណ៍ដោយក្តីអន់ចិត្តដែរដែលគេហៅមួយម៉ាត់ៗថា យួនៗៗ ហើយនៅទីនោះវៀតណាមគេហៅថាខ្មែរ ប៉ុន្តែខ្មែរគ្នាឯងហៅថា យួន ។ ស្រីណេត ពោលទាំងទឹកភ្នែករលីងរលោងដោយក្តីអន់ចិត្តព្រោះរឿងនេះធ្លាប់ធ្លាក់លើខ្លួននាងដែរតែទប់អារម្មណ៍ សម្រាប់បងប្អូនខ្មែរកម្ពុជាក្រោមផ្សេងទៀតដែលបញ្ចេញសូរស័ព្ទសំឡេងបែបនេះគេហៅពួកគាត់ថា យួន ហើយនេះពិតជាឈឺចាប់ណាស់។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuc_Q6qv-ya1JeGIBl1clasYhpcgrar4UPTYfn5RVnQJaus9MPwuEedXqUAuBfj4fDVnTQaHqY-2G32CKKmRGa6UWDDAFfPVtrGzX75AHmUfXBw8IQAvt8CLIburSnvslPPdugdoZENnEGkut4o4lFICiwYjs51m0DDK4qPeL4zzptO1WwCPxglfPasNBz/s2048/image_2025-03-25_08-36-04.png
    បវរកញ្ញា ឆន ស្រីណេត ថាខ្លួនជាខ្មែរប៉ុន្តែគេចោទថាជា យួន នៅទីនោះគេចោទថាខ្មែរ ប្រៀបដូចជាកូនកំព្រាម្នាក់នៅទីណាក៏គេមិនទទួលស្គាល់។ កញ្ញាបានបញ្ជាក់ថា ខ្មែរកម្ពុជាក្រោមជាខ្មែរសុទ្ធហើយបើគាត់កាត់វៀតណាមក៏គិតថាគាត់មានឈាមខ្មែរនៅក្នុងនោះដែរបើសិនជាគាត់មិនភ្លេចកំណើតខ្លួនឯងជាខ្មែរ ដឹងច្បាស់ថាជានរណាមានដូនតាជាខ្មែរ…។ ស្រីណេត ក៏បានសំណូមពរចុងក្រោយដែរថាមុននឹងមានការបញ្ចេញមតិសូមគិតពិចារណាព្រោះវាប៉ះពាល់អារម្មណ៍៕

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ការងារសង្គមដ៏មានកិត្យានុភាពប្រចាំប្រទេសកម្ពុជា ៥ ឆ្នាំជាប់ៗគ្នា

0

​ណាហ្គាវើលដ៍ ជាថ្មីម្តងទៀតត្រូវបានទទួលស្គាល់ស្នាដៃចំពោះការងារទំនួលខុសត្រូវសង្គមឆ្នើមដោយទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ២ នៅឯ “សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៧ ប្រចាំឆ្នាំ២០២៥”។ សម្រាប់ឆ្នាំទី៥ ជាប់ៗគ្នា ណាហ្គាវើលដ៍មានកិត្តិយសដែលបានឈ្នះពានរង្វាន់ប្លាទីនីមឆ្នើមប្រចាំប្រទេសកម្ពុជានៅក្នុងផ្នែក “ឧត្តមភាពល្អបំផុតប្រចាំប្រទេស” (សម្រាប់ក្រុមហ៊ុនដែលមានមូលធនទីផ្សារចាប់ពី ១ ប៊ីលានដុល្លារអាម៉េរិក)។ ណាហ្គាវើលដ៍ ក៏បានឈ្នះពានរង្វាន់ប្រាក់នៅក្នុងផ្នែក “កម្មវិធីសហគមន៍ល្អបំផុត” ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYJ-124hdiwrwsJSCl2LL6ceewa-eGCgDcShNbawsHlZ7quZJbRq6twTsIUiQaB0hcDD5gVeB74_d9IISQiWcumVYCCu3lK0G7dKwaS7DhkfXJf6sDGRdYgn6PQmXhbTFh8m4QjIkxwtT_MdY_NdE7WCzpYow8UbeKBhXhyphenhyphenqByhi1IkjtKo1bsAFXh9jc0/s1280/photo_2025-03-24_15-51-07.jpg

ពានរង្វាន់ទាំងនេះ បញ្ជាក់អំពីភាពជាអ្នកដឹកនាំរបស់ណាហ្គាវើលដ៍នៅក្នុងទំនួលខុសត្រូវការងារសង្គមដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងឥទ្ធិពលវិជ្ជមានក្នុងប្រទេសកម្ពុជាតាមរយៈក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស។

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “យើងមានកិត្តិយសយ៉ាងខ្លាំងដែលបានទទួលពានរង្វាន់ទាំងនេះដែលទទួលស្គាល់ការលះបង់របស់ណាហ្គាវើលដ៍បេះដូងសប្បុរសចំពោះសហគមន៍កម្ពុជា។ ការទទួលស្គាល់ស្នាដៃនេះ ជំរុញលើកទឹកចិត្តរបស់យើងឱ្យពង្រីកសកម្មភាពការងារសង្គមរបស់យើងបន្ថែមទៀតដែលបង្កើតការផ្លាស់ប្តូរដ៏មានសារសំខាន់ក្នុងប្រទេសកម្ពុជា”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtBozcJ4EoE-BD6VprBgJDcZxO5l8QUAMQKeieiEpnuhvCOx5SNw1ZWTEjh8Sy-c-XQPNHLQeoYa38jWws3-uUsp3oKFc_sdYOzn7FcrQytGP-0JTl9rOPB9SOzdhXEgHPc_x90XB_YNzuh04Sd111dfWB3BIvdsa6fLK_uFT1Eld5l06zELMwdzPZiJED/s3236/3%20Environment.jpg

ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បានក្លាយជាកម្លាំងជំរុញសម្រាប់ការផ្លាស់ប្តូរវិជ្ជមានក្នុងប្រទេសកម្ពុជា។ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរសផ្តោតលើសសរស្តម្ភសំខាន់ចំនួន ៤ គឺការអប់រំ សហគមន៍ កីឡា និងបរិស្ថាន។ មកដល់បច្ចុប្បន្ន ណាហ្គាវើលដ៍បេះដូងសប្បុរស បានដឹកនាំគំនិត ផ្តួចផ្តើមចំនួន ៨២០ ដែលមានបុគ្គលិក ៨.៦៥២ នាក់បានស្ម័គ្រចិត្តចំណាយពេលវេលាផ្ទាល់ខ្លួនប្រមាណ ៤៤.៣៤២ ម៉ោងជួយដល់ប្រជាជនកម្ពុជា ៦៧៩.៤២៦ នាក់។

ណាហ្គាវើលដ៍បេះដូងសប្បុរស បន្តគំនិតផ្តួចផ្តើមថ្មីៗដែលស្របតាមគោលដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បានដំណើរការ “កម្មវិធីប្រកួតប្រជែងសាលារៀនស្អាត និងបរិស្ថានបៃតង” ដែលពួកគេបានអប់រំដល់សិស្សានុសិស្សនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ ៦៧ អំពីការគ្រប់គ្រងសំរាម ការកែច្នៃឡើងវិញ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsHeiRQ6xJ_JnNGvhkx7joUWFH-7Tl52whkYZV9drYqF17HxULkfNzw6uSElfZiVUtVQtOpBS6c7v9JM-sbHJV4eKD4xvETqQlnvds960JXSLKqWXnSJcGSuHlag2Aj2O7PpJBDty1hOj8WmZVxBptd4e8klE8qmdz1sqaRrA3b2KVFdcj7guRdn33b89Q/s3236/4%20Sports.jpg
គួរបញ្ជាក់ថា “សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៧ ប្រចាំឆ្នាំ២០២៥” គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយដែលទទួលស្គាល់ក្រុមហ៊ុនក្នុងទ្វីបអាស៊ីដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តការងារសង្គម បរិស្ថាន សង្គម និងអភិបាលកិច្ច គុណតម្លៃវិជ្ជាជីវៈ ការគោរពសហគមន៍ និងការគាំពារបរិស្ថាន។ ព្រឹត្តិការណ៍ឆ្នាំនេះដែលត្រូវបានធ្វើឡើងក្នុងទីក្រុងហូជីមិញប្រទេសវៀតណាម បានទទួលពាក្យស្នើសុំជាង ២៥០ មកពីក្រុមហ៊ុនជាង ១០០ និងបានចូលរួមដោយគណៈអធិបតីដូចជា លោក Vu Minh Ly នាយករងមជ្ឈមណ្ឌលធនធាន និងទំនាក់ទំនងបរិស្ថាននៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងលោកបណ្ឌិត Tran Quy ប្រធានវិទ្យាស្ថានវៀតណាមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។

ក្រុមអាជីវករលក់សាច់ជ្រូក សម្តែងការព្រួយបារម្ភ ខណៈតម្លៃសាច់ជ្រូករស់បន្តឡើងថ្លៃ

0

ក្រុមអាជីវករលក់សាច់ជ្រូក នៅបណ្តាផ្សារក្នុងរាជធានីភ្នំពេញ បានសម្តែងការព្រួយបារម្ភ ស្របពេលតម្លៃសាច់ជ្រូករស់ឡើងថ្លៃ ដែលពិបាកក្នុងការយកមកលក់នៅលើទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgV1v8fzbuz1LhY134GD6ciAyV1wtdl2H7uYrg4Gj_XiWkfWJPeDu9QgJOGlraa4_8qAWukCB9bncFc88LkH_GJt2PmaoEhxlgdDkiSNnNiOrmocBOIv2-SNfEVQ3ssqtalBkkXiLmD_cYATQmvHM9jkJgvAF3jhNsWVSWxmp-n6FHgQBtT4e0P_VnD68T/s1280/image_2025-03-25_11-21-33.png

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងកសិកម្មឯកឧត្តម ឃឹម ហ្វីណង់ បានពន្យល់ថា៖”ក្រសួងកសិកម្មតែងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពកសិផលសំខាន់ៗ រួមទាំងថ្លៃសត្វជ្រូករស់ និងទីផ្សារផ្គត់ផ្គង់សាច់ជ្រូកនេះផងដែរ។ បច្ចុប្បន្ននេះ ថ្លៃជ្រូករស់មានការកើនឡើងប្រសើរជាងមុនសម្រាប់កសិករអ្នកចិញ្ចឹម តែថ្លៃនេះមិនទាន់ប៉ះពាល់ដល់ប្រាក់ចំណេញរបស់អ្នកផ្គត់ផ្គង់សាច់ជ្រូក ឬអ្នកបរិភោគនៅឡើយទេ”។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSLbSr89NO3Eg6eNd1_e7XlmuSB2s11KOQcr0OkqAIPGJq5LCYD1VqcZwIkXIGbSGYYTrKDeWJ7b3-Vh6Xm0Hm2agYh3xPm7cF1ra_RkD3VvLfcdPPf78X5BRlFawS2pRNEAPy-RvfFBoDvWLgkXCqRL8Zl6P3cTL-4x0vAFp6Ot-WF28Q_KzdlaANo8dw/s960/image_2025-03-25_11-21-35%20(2).png

    ឯកឧត្តម បានបញ្ជាក់ថា៖” ថ្លៃជ្រូករស់ក្នុងរង្វង់១មុឺនរៀលគឺជាថ្លៃសមរម្យ ហើយអ្នកផ្គត់ផ្គង់សាច់ជ្រូកក៏ធ្លាប់បានទទួលប្រាក់ចំណេញច្រើន ក្នុងអំឡុងពេលដែលថ្លៃជ្រូករស់ថយចុះដោយសារមានការចិញ្ចឹមច្រើន។ ក្នុងករណីថ្លៃជ្រូករស់កើនខ្ពស់លើសពីធម្មតា ក្រសួងនឹងចាត់វិធានការឆ្លើយតបជាក់លាក់ ដូចដែលធ្លាប់បានអនុវត្តលើករណីថ្លៃជ្រូករស់ធ្លាក់ចុះផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnQ7KSncVKIb8NTMLewnFpqBjrEFhj7Bw-PUX5Y3Bafd_TC8o2ie7atRXFIek0b-FN-974l7koP_-Gx_ZnCovyqYk_2G_sLFa6guXzu-BrVAJIQ5v7qmCeXugKrloEMJ9LaFqKtTMVeBvwCWQtN1c1GH8BMhtqewheBv9qBSAd1fDc-kMCWjZ9lzsBy6yT/s980/image_2025-03-25_11-21-35.png

    គួរបញ្ជាក់ថា បច្ចុប្បន្នតម្លៃជ្រូករស់ក្នុងមួយគីឡូ ១១២០០រៀល ដោយក្រុមហ៊ុនលក់ជ្រូករស់ ចេះតែតំឡើងថ្លៃ ខណៈពីមុន តម្លៃធូរថ្លៃត្រឹម៩០០០រៀល ក្នុងមួយគីឡូ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbr0fr_619q4Rz2Hj3oHllvrn-ahabNuQPmqBN16VEyIihsXtaqNLtaeKj0MU21145zRKFu3ZmugODSZvGHZoXlZioqVpJyfL_Yy5545faB1AMpbQI-mT7Rl3azkrPQu4uA58BmpxuFbuVapUpUk9Yg672E2NtAE-GPyipWim4ftS3yqaL0i3MLb8JbVHh/s896/image_2025-03-25_11-21-34.png

ដំណឹងល្អ! ដើមឈើធំដែលរលំ នៅជិតប្រាសាទអង្គរវត្ត ត្រូវបានកាត់យកទៅផ្សុាំដើម្បីដាំឡើងវិញហើយ

0

ដើមឈើចំណាស់ ដ៏ធំមួយដើមនៅក្នុងបរិវេណប្រាសាទអង្គរ ដែលបានដួលរលំ ត្រូវបានមន្រ្តីជំនាញអារជាកង់ៗ យកទៅផ្ស៉ាំនៅក្នុងចំការក្រញូងហើយ ដើម្បីអោយវាមានជីវិតនិងដាក់ដាំឡើងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhl0f6OkF7tGgGuoiFFbz5DzaO5MP0UMTHUX-_9ortO0OeMm7m_0kfIm9Hu9YSmKRgAhDKmx1bvdmGYO-ukKcFoktSzgH79Hs6wqW1pWIujL7aQZS_eiHTXoaV1a8G3mlkh9RLbG6UnmZ9sZe0yZG74FwWZHV18VONml9IhmJwWCCMv8J9XRsu6UDIWKYN/s1280/photo_2025-03-24_11-07-35.jpg
ដើមកំណើតនៃដើមឈើនេះ គឺជាដើម ស្វាយព្រៃ ប៉ុន្តែមានដើមជ្រៃស្លឹកធំ ដុះចាក់ទម្លុះ និងដើមជ្រៃតូចចាក់ឫសព័ទ្ធជុំវិញ បង្កើតបានជាឈើមួយដើមដែលធំដូចនេះ។ ដោយឡែកកាលពីល្ងាច ថ្ងៃ ទី ១៦ ខែមីនា ឆ្នាំ ២០២៥ មានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្លាំង ទើបបណ្តាលឱ្យដើមឈើ ដែលមានប្រហោងក្នុងស្រាប់ផងនោះ រលើងដល់គល់ បាក់ដួលរលំទាំងស្រុង។ ក្រោយមកត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប សហការជាមួយមន្ត្រីអាជ្ញាធរអប្សរា សម្រេចយកម៉ាស៊ីនអារជាកង់ៗ ដើម្បីនាំយកទៅផ្សាំ សម្រាប់ទុកដាំឡើងវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP-XwcatZE1Z9dgVagyKXB64Al5SBKGqer-Rw_37B9RYke1VTpQZM19PcSDQDV23amGxzQ3-jVbR8Ouyo2LFddVtqyhyphenhyphenCoVDsa3AsO8kmLuCT28SQWI7fq2oG_vR4tlQ_ZQzH4vTIWj7WxVAFP9FvXfvd0zKOvoahlC89V0RtEP1OCS5BTbaHT6pVCprMb/s1280/photo_2025-03-24_11-07-34.jpg

ដោយមានការណែនាំពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ មន្ត្រីរដ្ឋបាលព្រៃឈើ សហការជាមួយមន្ត្រីអាជ្ញាធរជាតិអប្សរា បានចុះមកត្រួតពិនិត្យ និងកាត់ដើមឈើខាងលើប្រវែង ៧ម៉ែត្រ ដើម្បីយកទៅផ្សាំដាំនៅក្នុងចំការពូជឈើគ្រញូងដែលស្ថិតនៅក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibSJu2sTOXO_Y8PIITiwpibDw9FG7jwChbEJFN0FknOBPOOQzhxFWHiugyWa8IqVIlnbyi7QtX_2i3jqUbsH2Kooox1sh5rkzT-KXjsj5EMnN3m3fY2CsrnccDRiKMTdXbdwFhD_fxeIWyFioKhLmZe9FurxAw1qbtP5TQJ2Hzs0HSX363W8uVnRImdfmb/s1280/photo_2025-03-24_11-07-33.jpg
យ៉ាងណាមិញ ការសង្គ្រោះដើមឈើ ដែលត្រូវខ្យល់បោកបក់ បណ្តាលឱ្យបា.ក់រលំនេះ គឺមិនអាចជួយវាអោយមានជីវិតមកវិញបានទាំងស្រុងនោះទេ ព្រោះដើមស្វាយព្រៃ មិនអាចបន្តរស់ឡើយ ប៉ុន្តែសម្រាប់ដើមជ្រៃ២ប្រភេទ គឺជ្រៃស្លឹកធំ និងជ្រៃក្រឹម ដែលដុះព័ទ្ធជុំវិញដើមតែមួយនោះ វាអាចរស់រានមានជីវិតឡើងវិញបាន។ ដូចនេះអ្នកជំនាញ នឹងប្រើប្រាស់វិធីក្នុងផ្ស៉ាំ ដើម្បីដាក់ដាំវាវិញនៅទីតាំដើម សម្រាប់អោយភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅទស្សនា និងថតរូបកម្សាន្តបានដូចមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDkBSw_xX5HfUCoPgoKNp_ypl75-tGcrZMcJzihXpIhyphenhyphenB4aVJVyABk94BNkmA9aDtZzI9nlpfhsnhf1ValP0S6joXpF4PGMseGhF2vKSqXu9tOPgXZm7ukCKPVanN-7_E6P66AbIoOMbrTS5ogIohN4h6XiSPbwsx2se97mcss4toO1nURONZxG2PhbTQj/s1280/photo_2025-03-24_11-07-31.jpg
គួររំលឹកថា ដើមឈើចំណាស់នេះ មានមុខកាត់រហូតដល់ទៅ ១ម៉ែត្រ ៦៨តឹក ស្ថិតនៅជាប់នឹងថែវអង្គតូចខាងត្បូង ឈៀងខាងលិចលើប្រាង្គប្រាសាទជាន់ទី១ ដែលកន្លងមកតែងទទួលបានការពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដូចជា៖ ការថតរូបលេង រឺថតPre-Wedding ជាដើម។ ហើយដំណឹងនៃការដួលរលំរបស់ដើមឈើនេះ បានធ្វើអោយមនុស្សជាច្រើនមានការសោ.កស្ដា.យជាពន់ពេក ដូច្នេះពួកគេសង្ឃឹមថាមន្រ្តីជំនាញ អាចជួយសង្រោះដើមឈើនេះអោយឈរឡើងវិញបាន៕

ជិតចេញជារូបរាងហើយ! រូបភាព3Dនៃ “ខ្លោងទ្វារអង្គរសង្រ្កាន្ត” ស្រស់ស្អាតប្រៀបដូចខ្លោងទ្វារឋានសួគ៌

0

គ្រាន់តែឃើញរូបភាព3D នៃគំរូរខ្លោងទ្វារអង្គរសង្រ្កាន្ត បានលេចចេញជារូបរាងភ្លាម មហាជនកាន់តែរំភើប និងពោលសរសើមិនដាច់មាត់ ត្បិតវាមានភាពសម្អិតសម្អាងខ្លាំង និងរំលេចឡើងនូវរចនាបថខ្មែរពិតៗ ថែមទាំងនៅពេលដាក់ចំពីមុខនៃច្រកចូលប្រាសាទអង្គរវត្តទៀត កាន់តែធ្វើអោយវាមានភាពលេចធ្លោឡើង ប្រៀបដូចជាផ្លូវចូលនៃឋានសួគ៌អញ្ជឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAP11NmNOwK2dDzT8ZfFuGFOt5eg7oNeC36S0ofdVzLm1PMi7AGM_bPNJBr4aAln8mY2KjBefSWp9UycGkY0cRRWmwO3B2Ia7qnD6kV_xg8-O18O4WjHo81znu8q8LTEMbl2q4fteTFi4wEPC2z9fJNFqjRRmdSlpiZJFRkOFbqtn4qT8DzGTS4lYcXCe-/s2048/486362297_1073140091514234_8994704317346046185_n.jpg

កាន់តែកៀកថ្ងៃចូលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ហើយ ថ្មីៗនេះផេកផ្លូវការនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តបាន បញ្ចេញនូវរូបភាពចំនួន ៤សន្លឹក បង្ហាញពីគំរូរ “ខ្លោងទ្វារអង្គរសង្រ្កាន្ត” ឆ្នាំ២០២៥ ដែលត្រូវបានរចនាឡើងតាមរចនាប័ទ្ទបែបបុរាណ មានក្បូរក្បាច់លម្អដ៏ប្រណីត និងមានបង្កប់នូវអត្ថន័យបែបខ្មែរ ប្រៀបដូចជាដួងព្រលឹងខ្មែរ ដែលញញឹម សាទរ ស្វាគមន៍រាក់ទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលឆាប់ៗខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzJ_RUHqmNqNHgDKnjIKrVDW9R6GFcOREkqfi_8FrGxdNOHuwSgPQLosKvPFszPZQSdiSvFLH920jQ4RKozQ_Y6P8bItOEKbi31qdZ07A67bg887O-iPi_W2phWsHOy3TwJnFKlznfTFNown2HaKvOSFxzALGkkBTw-jcYR2OFb4w_S2O0Z2sJgwI4HjJX/s2048/486380113_1073140064847570_4640638389274400478_n.jpg

គួរជម្រាបថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥នេះ និងមានការរៀបចំនូវកម្មវិធីកម្សាន្តសប្បាយជាច្រើន និងការរៀបចំតុបតែងតាមទីកន្លែងនានានៅក្នុងខេត្តសៀមរាបដូចជា៖ លេងល្បែងប្រជាប្រិយ ទស្សនាការសម្ដែងសិល្បៈបុរាណ ក្បាច់គុណ កម្មវិធីកម្សាន្តលើផ្ទៃទឹកនៅតាមដងស្ទឹងសៀមរាប ។ល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpt45O-iYFPU6CuJG8X2YynnCvcJgCCZwt6nhm5kpT03Mq9bQB2bI7J6vYvQJnyFMX9tlN9IILKW8F_ggBYEUcWZ3lvytkWnAtuYVtB3MM-hk28PlwgEk2Um9iPzNUYqqArQ0DDRhpzdyp7yOCvKvmmsn1AEM7_Wf4TNq6q0jOPWPrZS0qcXh0E0OflSNj/s2048/486468367_1073140098180900_1873543692277175598_n.jpg

ទាំងនេះសុទ្ធសឹងតែជាអ្វីដែលមហាជនកំពុងទន្ទឹមរង់ចាំ អោយបានមកដល់ក្នុងពេលឆាប់នេះ និងជាពិសេសចង់ឃើញពីរូបរាងពិតប្រាកដនៃ “ខ្លោងទ្វារអង្គរសង្រ្កាន្ត” នោះ ថាតើនៅពេលដែលសាងសង់រួចជាស្ថាពរវានឹងកាន់តែមានភាពស្រស់ស្អាតកម្រិតណា? ព្រោះគ្រាន់តែរូបភាពគំរូរបានធ្វើអោយចាប់ចិត្តចង់ទៅលេងខេត្តសៀមរាបបាត់ទៅហើយ៕

Nissan បានសាកល្បងរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិរបស់ខ្លួននៅជប៉ុនជាលើកដំបូង

0

ប្រទេសជប៉ុន ៖ កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា Nissan គឺជាក្រុមហ៊ុនជប៉ុនផលិតរថយន្តដ៏ល្បីល្បាញបានសាកល្បងការធ្វើដំណើរតាមរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅប្រទេសជប៉ុន ។ វាជាផ្នែកមួយនៃការព្យាយាមរបស់ជប៉ុនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ ដែលអាចចាប់សញ្ញាឧបសគ្គនៅចំពោះមុខ និងបន្ថយល្បឿនទុកឱ្យអ្នកថ្មើរជើងឆ្លងផ្លូវ ដោយពុំចាំបាច់មានការបញ្ជាពីមនុស្ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbu-z0Z_Aq3WkxRP_ex7eHr_HehU-ve1dOrFCEW7dOUsKHr7RENgmZ3yTTOb3IaG7F2Rvd0aWMuwp1iKB_3dHr7gEZgVXt0WB_DamCDUlLiosEem3ocjJ9XWnz-zQzNOaugV0kEFoJpLnEcZB2tMtxhXAFYIAZKtgM3gQD_HuBdgWQaii9lIIY-zYwCaV6/s1920/image_2025-03-25_09-17-14.png
វាជាការដោះស្រាយបញ្ហាខ្វះខាតអ្នកបើកបររថយន្តកំពុងកើនឡើងខ្លាំងនៅជប៉ុន និងកំណើនពលរដ្ឋអាយុច្រើននាពេលបច្ចុប្បន្ន ។ បច្ចេកវិទ្យាបើកបររថយន្តដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Nissan នេះ គឺដំណើរការដោយការបំពាក់កាមេរ៉ា ចំនួន១៤គ្រឿង, រ៉ាដា ៩គ្រឿង និងប្រព័ន្ធវាស់ចម្ងាយផ្លូវ ៦គ្រឿង ដើម្បីត្រួតពិនិត្យស្ថានការណ៍បើកបរនៅតាមដងផ្លូវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiehXHlQa2iUh0i05xrjuJlXoWaIEtKU7yx5QYQ2OcSkMwAyH3OlwBztYPmnbLHsux8Mq-WtP6LDTEdd1LnR-qr62iG6T9BBcu2FcmifX-UWhElU5-0r3EgvIWLc8EytZlnZdV2tKi6spYc9qMPQhjWLEH1q62YMka_oUcZB0A2hPIlne4RF60JZawn6_DK/s1920/image_2025-03-25_09-17-15.png
ពលរដ្ឋជប៉ុនដែលចង់ធ្វើដំណើរតាមរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ គឺអាចប្រើប្រាស់កម្មវិធីហៅរថយន្តក្នុងទូរស័ព្ទដៃ ដើម្បីកំណត់គោលដៅការធ្វើដំណើរ ។ រីឯចង្កូតរបស់រថយន្តនឹងបង្វិលដោយខ្លួនឯង និងផ្លាស់ប្តូរការបើកបរតាមស្ថានភាពផ្លូវជាក់ស្តែង ខណៈសមត្ថភាពរបស់បច្ចេកវិទ្យា AI ដែលបំពាក់ក្នុងរថយន្ត នឹងចាប់សញ្ញាជុំវិញរថយន្តគ្រប់ពេលវេលា ដើម្បីឱ្យរថយន្តបើកបរយ៉ាងមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg87Gs0dEcI420DHPbRjjYehL8BMIaKh8l_SOab4AYtEqOnmu8yvPTImh5ucctApKt36ugxfa_-MpkWVL4wNuzF3UpPX7eZ1tsk_OpDJgq5fqNH-lkTzIDUsgxFKIyT9glHuICZoSWxAyEWDuk_A25AQiFXth7OmdFeX0f1rRExmpbHdbggX92xzN9Rm_9j/s1024/image_2025-03-25_09-17-17.png

រថយន្តតាក់ស៊ីនេះនឹងចាប់សញ្ញាមនុស្សដើរតាមផ្លូវ និងផ្អាកការបើកបរនៅត្រង់ផ្លូវបំបែកដោយស្វ័យប្រវត្តិ ហើយវាបើកបរមិនលើសពីល្បឿនកំណត់ គឺ៤០គីឡូម៉ែត្រក្នុង១ម៉ោង ។ បើទោះជាបច្ចុប្បន្ន រថយន្តអាចបើកបរដោយស្វ័យប្រវត្តិក្តី ប៉ុន្តែបច្ចេកវិទ្យាបើកបររថយន្តតាក់ស៊ីដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Nissan ស្ថិតក្នុងលំដាប់ទី២ មានន័យថា ត្រូវមានមនុស្សត្រួតពិនិត្យការបើកបររបស់រថយន្តពីចម្ងាយ និងបញ្ជារថយន្ត ពេលករណីចាំបាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXwcNh05ENY4OEf5b9Jy8H23rYceKE1oIt8LNzfxAWDPnIJsyD2yMcP-SU8JhwIhT_peaqCa7tjzYTPX8P_6SKd4wx73ecodSkHH4YlSSNT4qiKeXx8gMETE9zLWJG7up4sMxsiC7QxY1yzuHFXrmdYykye8C4BWD83PtGaI9ApgcOCeHP_f56mZtFUEv4/s2400/image_2025-03-25_09-17-18.png

ប្រទេសជប៉ុនបានប្រើប្រាស់បច្ចេកវិទ្យាបើកបររថយន្តដោយស្វ័យប្រវត្តិ ដើម្បីដោះស្រាយបញ្ហាចំនួនអ្នកបើកបររថយន្តធ្លាក់ចុះខ្លាំង ជាពិសេស នៅតំបន់ជនបទ ។ ក្រុមហ៊ុន Nissan មានគម្រោងដំណើរការរថយន្តបើកបរដោយស្វ័យប្រវត្តិ ចំនួន២០គ្រឿង នៅទីក្រុងយូកូហាម៉ា ព្រមទាំងមានគោលដៅដំណើរការរថយន្តបើកបរដោយស្វ័យប្រវត្តិឱ្យស្ថិតក្នុងលំដាប់ទី៤ (ឬការបើកបររថយន្តដោយស្វ័យប្រវត្តិ១០០% គ្មានការគ្រប់គ្រងពីមនុស្ស) ចាប់ពីឆ្នាំ២០២៩ ទៅឆ្នាំ២០៣០ ៕

និស្សិតច្បាប់អាមេរិកបាត់បង់ឱកាសធ្វើការក្នុងស្ថាប័នរដ្ឋ ក្រោយរដ្ឋាភិបាលលុបចោលគម្រោងផ្តល់ការងារដល់និស្សិត

0

សហរដ្ឋអាមេរិក ៖ ក្តីសុបិនចង់មានការងារធ្វើរបស់និស្សិតច្បាប់នៅអាមេរិកបានបាត់បង់ ក្រោយពីការផ្តល់ជូនការងារពីរដ្ឋាភិបាលត្រូវបានលុបចោលភ្លាមៗ ។ និស្សិតជាច្រើននាក់បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយ ដោយបង្ហាញពីការខឹងសម្បារ និងអស់សង្ឃឹមចំពោះក្តីសុបិនរបស់ខ្លួនថា នឹងមានការងារធ្វើ មានប្រាក់ចាយវាយក្នុងជីវិតប្រចាំថ្ងៃ ឬចិញ្ចឹមគ្រួសារ ប៉ុន្តែអ្វីគ្រប់យ៉ាងបានរលាយត្រឹមមួយប៉ព្រិចភ្នែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7awHXsBl6QcFXI5Gqfkz58Fe-JxqNWpGnhfgGQFZfe7-uPbVKdzXlj44TDodraV_j_cvshtotIk_mbnGtUihDrH4HEMmkKbWAx5CBjy0wAB41xocqg0r-aAT8i46BUNfKHiyVzx0AKW4HKEnehXs4JZAtwEOZFsj8Dc7D3c_szV1DlyUUO4TvkS80cPHX/s2048/image_2025-03-25_08-56-25.png
យុវជន Andrew Nettels ជានិស្សិតច្បាប់ឆ្នាំទី៣ នៅសាកលវិទ្យាល័យ The George Washington រៀបរាប់ថា កាលពីដើមឆ្នាំ២០២៥ លោកបានត្រៀមឯកសារសម្រាប់ចាប់ផ្តើមការងារក្នុងគម្រោង Honors Program របស់ក្រសួងយុត្តិធម៌អាមេរិក ប៉ុន្តែ២-៣ម៉ោងក្រោយមក លោកទទួលបានអ៊ីម៉ែលបដិសេធការងារ ។ វាធ្វើឱ្យក្តីសុបិនលោកបាត់បង់ និងខូចអនាគត ។ លោកត្រូវបានការបដិសេធចូលធ្វើការពេញម៉ោង ក្រោយពីរៀនចប់សាកលវិទ្យាល័យ កាលពីនិទាឃរដូវឆ្នាំ២០២៥ ដោយសាររដ្ឋាភិបាលប្រកាសផ្អាកឈប់ទទួលនិស្សិតឱ្យចូលធ្វើការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnpmQ0LFmxxQ1WoOcA9tXBHxmEYA_bj8nv6atd6-kAeBnhz4LSqEqg-4RDgoj_DPQwb8dM9ItwpqtKA1MKFfKblERw-Eq2xQrcai1deyWMOF_nGxSHH_JSxsDx-v_Ya2qKCtp9E3rwwy4ZBX2qTIloOSHXygRg1b3uvjbOAe0zEFejmijZPdsQvAuVklRJ/s1000/image_2025-03-25_08-56-26.png

កាលពីឆ្នាំ២០២៣ មាននិស្សិតច្បាប់ប្រមាណ១,០០០នាក់ បានចូលបម្រើការងារជាមន្ត្រីរាជការ ហើយមាននិស្សិត២៥០នាក់ ត្រូវបានជ្រើសរើសឱ្យចូលធ្វើការក្នុងគម្រោង Honors Program ដែលមានការប្រកួតប្រជែងខ្ពស់ ។ ចំនួនការជ្រើសរើសមន្ត្រីរាជការស្ទើរតែគ្មានការផ្លាស់ប្តូរសោះតាំងពីឆ្នាំ២០១៨ ប៉ុន្តែវិធានការផ្អាកការងារលើកនេះធ្វើឱ្យប៉ះពាល់និស្សិតយ៉ាងខ្លាំង ។ នេះបើតាមទិន្នន័យរបស់សមាគមស្វែងរកការងារផ្នែកច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKM8qtNZT9werl9RlU6w-09-BgPr3qCgAvMKdpiTMb1bLToicmw5ehO6YcUxcscmWZS3hDHck5b9EHszUPXmdmwo9b-vNBD2EEnMeajUzEwcX1pP4qxspU6Ox6o1dz-F6NakmgvCVbfLtx0GM4GwqG4lKZj2l0QyIpJaNZayWLC0fzyQdXlkWxHu8L6E4F/s1040/image_2025-03-25_08-56-27.png
ដូចគ្នានេះ លោក Isaiah Gonzale ជានិស្សិតច្បាប់ ឆ្នាំទី៣ នៅសាលា Vermont Law and Graduate School ប្រាប់ថា លោកបានសុំធ្វើការក្នុងគម្រោង Honors Program ប៉ុន្តែត្រូវបដិសេធ ។ លោកបានប្រឹងប្រែងអស់រយៈពេល៣ឆ្នាំ ដើម្បីបានចូលធ្វើការក្នុងគម្រោងនេះ ហើយអ្វីៗបានបាត់បង់អស់គ្មានសល់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxziWYDysJot114MnHLSfn3LKSN3foXD8OK8w1SR3EkPljvpYJKJN5UZ0gpPJNYptwU7zFnNaD0VumzOOcE8ppiD0vshgSqaIj0NsWWfMLaSLhyo_jg8_TgTH5ojnMClanWYZzJWas9NMbwdot5LRkINFRfu2bjXxDSBAzOP89JySnvf084KXEV3qgK1Hx/s1500/image_2025-03-25_08-56-28%20(2).png

កន្លងមក និស្សិតជាច្រើននាក់បានបដិសេធធ្វើការនៅតាមក្រុមហ៊ុនឯកជន ពីព្រោះសង្ឃឹមថា ពួកគេនឹងទទួលបានការងារជាមន្ត្រីរាជការ១០០% ប៉ុន្តែការផ្តល់ជូនការងារពីរដ្ឋាភិបាលត្រូវបានលុបចោលភ្លាមៗ ។ ដូច្នេះ ពួកគេបាត់បង់ឱកាសការងារទាំងក្នុងស្ថាប័នរដ្ឋ និងការងារក្នុងក្រុមហ៊ុនឯកជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLSjlfMnvljevIK3Y4oMrWG9ts9FtJKSz57ouETu-tnYr848khVuwFcpNDDKhihJhoOVz_l_rytfJf8z-G-ySvnWfRFNPeZQF46d_0ELP7MFKJXuDlH1doDPxFuNpMnFh4pJGCZ47Hn7b3GX3nKeBvuyHGQ15j0dWEK6tZ1WCzL6XUsBsqm6FCn5NPiYq9/s1367/image_2025-03-25_08-56-28.png

សាកលវិទ្យាល័យនានានៅអាមេរិកបានធ្វើកិច្ចប្រជុំអនឡាញ ដែលមានការចូលរួមពីនិស្សិតច្បាប់ អង្គការពុំស្វែងរកប្រាក់ចំណេញ និងភ្នាក់ងារជួយស្វែងរកការងារ ដើម្បីរកវិធីជួយនិស្សិតផ្នែកច្បាប់ដែលគ្មានការងារធ្វើ ៕

ឡាវកាត់បន្ថយក្រសួងមួយចំនួនដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបន្ថយចំណាយ

0

ប្រទេសឡាវ ៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋសភាឡាវបានអនុម័តលើសេចក្តីសម្រេចមួយក្នុងកិច្ចប្រជុំ គឺការបញ្ចូលក្រសួងមួយចំនួនដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងបង្កើនប្រសិទ្ធភាពការងារមន្ត្រីរាជការ ។ ក្រសួងដែលត្រូវរួមបញ្ចូលគ្នា រួមមាន ៖ ក្រសួងផែនការ និងវិនិយោគ ត្រូវរួមបញ្ចូលជាមួយក្រសួងហិរញ្ញវត្ថុ រីឯក្រសួងថាមពល និងរ៉ែ ត្រូវរួមបញ្ចូលជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiX-_WkJDOg4dQrsGzpplAVqAP3ayMZhCK6Kk67tDfnlMcXBwIr9DCRMxiQFqSVTo5pasG5h4zn0tQqs-C0ZvPX9UVLnC2_gNBoiL9hMed2cxIpLvu9HDEy6-rBFFwZXUTBn4hyphenhyphen9OIpkxGBq42v1TvikdYOzISsY5FgndymSoe2Haa6nRPJTjewg308wpX/s1600/image_2025-03-25_08-44-00%20(2).png

ក្រសួងធនធានធម្មជាតិ និងបរិស្ថាន នឹងរួមបញ្ចូលជាមួយក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ ខណៈក្រសួងមហាផ្ទៃ នឹងបញ្ចូលជាផ្នែកមួយនៃគណៈកម្មការបុគ្គល និងអង្គការ ស្ថិតនៅក្រោមគណៈកម្មការមជ្ឈិមបក្សបដិវត្តន៍ឡាវ ។ ការកាត់បន្ថយចំនួនក្រសួងរបស់ឡាវ គឺធ្វើឡើងក្រោយពីរដ្ឋសភាវៀតណាមបានប្រជុំវិសាមញ្ញនៅទីក្រុងហាណូយ កាលពីខែកុម្ភៈ កន្លងមក ដើម្បីកាត់បន្ថយចំនួនក្រសួង ដោយមានគោលដៅបង្កើនប្រសិទ្ធភាពការងារមន្ត្រីរាជការដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq6Clg2Q89Cm1BQ9KtUc0PYpX73o3jMw6sugJyNLLx-OW5HSkLe40rb-SSUDo0AeLNIwqvfgf8Sdb3QPoKl_ZOJYFgLWAPQO4HSEgHGzdXchtMF3mVlDHqFWQWCC3ZBws84zVPZIFDG3SmXSTlSyeTuFCaXYSZSEEF-eLhgJWwqATrCyoC42_Dba-pnLJV/s800/image_2025-03-25_08-43-59.png

ការអនុម័តលើសេចក្តីសម្រេចរបស់រដ្ឋសភាឡាវ គឺធ្វើឡើងតាមការស្នើរបស់នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) ដើម្បីកាត់បន្ថយការចំណាយប្រាក់របស់រដ្ឋាភិបាល និងនិងបង្កើនប្រសិទ្ធភាពការងារមន្ត្រីរាជការឡាវ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWYYBLoPBKwtO4AwJnaxH2_mMKQ2DukOHZ3ibOX066ZZxX3et0kSjOA3KKa4FqiHx53LxiwGN_f3Rk2lF2E54SNl0eJNASmkH1a_cwBFF_4Eygnoq0_h1fFFKQ5aJ2YZzg2PaRdrtypIukflhsGKl4EfIaMo6LZ-x10VQneMD8xR1M4E0dv4Ppbl_N7OeL/s1200/image_2025-03-25_08-44-00.png

ការរួមបញ្ចូលក្រសួងទាំងអស់នឹងធ្វើឱ្យរួចរាល់ នៅខែឧសភា ឆ្នាំ២០២៥នេះ ហើយដល់ពេលនោះ ចំនួនក្រសួងរបស់ឡាវនឹងធ្លាក់ចុះ ពី១៧ក្រសួង មកនៅត្រឹមតែ១៣ក្រសួងប៉ុណ្ណោះ ។ ក្រៅពីនេះ រដ្ឋសភាឡាវក៏បានឯកភាពលើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការបង្កើនអាយុចូលនិវត្តន៍របស់មន្ត្រីរាជការ ចាប់ពី៦០ឆ្នាំ ទៅ៦៥ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8wwMfqa8gqY58YzNU0SwsyK0Wtp0kpTqiOgGWH54BwBo1bH8Z_Sh0NrnBnAGUNd2j433Jd7_RViFiYTtNGwSIWEIC_0I6167UA2Dmt0DBxTOiyMyMQyJWf6fY9PaAnS4-HQf_sKqEnvNbG7XOgy2TMpvuVnVjpps2LySGJwld3vhyHOrm9P_ZjSe1Qk0F/s1000/image_2025-03-25_08-44-01.png

គួរបញ្ជាក់ថា រដ្ឋសភាឡាវបានកាត់បន្ថយចំនួនក្រសួង រយៈពេលជាង១ខែក្រោយពីរដ្ឋសភាវៀតណាមកាត់បន្ថយក្រសួង ។ កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងមក រដ្ឋសភាវៀតណាមបានអនុម័តច្បាប់ធ្វើកំណែទម្រង់រដ្ឋាភិបាលថ្មីក្នុងកិច្ចប្រជុំវិសាមញ្ញនៅទីក្រុងហាណូយ ដោយកាត់បន្ថយក្រសួងចំនួន៥ និងមន្ត្រីរាជការពី១៥% ទៅ២៥% ។ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឺម អះអាងថា វាមិនត្រឹមតែជួយកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយឱ្យមន្ត្រីរាជការធ្វើការកាន់តែមានប្រសិទ្ធភាព និងសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ៕

ចំណងមិត្តភាពរយៈពេល១៣ ឆ្នាំរបស់ IU និង Park Bo Gum

0

IU និង Park Bo Gum បានទាក់ទាញការចាប់អារម្មណ៍របស់អ្នកទស្សនាជាមួយនឹងការសម្តែងដ៏ស៊ីចង្វាក់គ្នារបស់ពួកគេនៅក្នុងរឿងថ្មី «When Life Gives You Tangerines» ដែលឆ្លុះបញ្ចាំងក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ នៅលើកោះ Jeju របស់តួឯកស្រី Ae-sun សម្តែងដោយ IU និង Gwan-sik សម្តែងដោយ Park Bo Gum ដែលជាមិត្តស្មោះត្រង់រហូតដល់សាងជីវិតគ្រួសារជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQBei_XRXu26Q6pqSKX5AjfnXESOZaT-F7WAlIDokOnvY1GyLTqhm7Mb85pkYpBIQrgT1759zhmbb5fRb8fOK65ox0qnrVmcH_9pihlQyFL9NpfqLTLCvuxFnR4JlCKdPJZahgNJleSMrw-OCdNXXi2UQL1OeoadclQxOHxqpwN31EuoJ_QnMWFiNt6omV/s1350/image_2025-03-24_15-59-18.png
ខណៈពេលដែលរឿងភាគនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនាពេលថ្មីៗនេះ អ្នកគាំទ្រក៏បានរកឃើញព័ស្តុតាងនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាង IU និង Park Bo Gum ផងដែរ។ ការបង្ហោះនេះបានប្រៀបធៀបអ្នកទាំងពីរនៅក្នុងការថតរូបសម័យទំនើបទៅនឹងរូបថតពាណិជ្ជកម្មដែលពួកគេបានធ្វើរួមគ្នាក្នុងឆ្នាំ២០១២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIKhykGIhIEt4neyRd_42RrBeeAsGzyTJI3oA15_woYJW__P6jOv9jR0h5s2oHloqqayM6iq0395c78UBt_Pn3ehQWJMNg598BhSgpAUhTnkxXXt8v3fsrGXWlIRC0uL9IYZniSi3jxAAuopdSRbN8HbF15ph9_NU4aLhB1H1dinMxISvK2xwEbMWLeRyB/s1250/image_2025-03-24_15-59-16.png

IU និង Park Bo Gum ក៏បានបង្ហាញបន្ថែមអំពីចំណងមិត្តភាពរយៈពេល ១៣ឆ្នាំរបស់ពួកគេនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ Teen Vogue ។ IU បានចាប់ផ្តើមដោយការពន្យល់ថា មូលហេតុចម្បងមួយដែលនាងសម្រេចចិត្តសម្តែងក្នុងរឿង When Life Gives You Tangerines គឺដោយសារតែ Park Bo Gum នឹងក្លាយជាតួសម្តែងរបស់នាង។ នាងក៏បានបង្ហាញពីប្រតិកម្មដំបូងរបស់នាងនៅពេលដែលនាងដឹងថាលោកនឹងសម្តែងថា អ្វីដែលខ្ញុំចងចាំនៅពេលខ្ញុំឮដំបូងថា Bo-gum ត្រូវបានសម្តែងជាតួ Gwan-sik រឿងដំបូងដែលចេញពីមាត់របស់ខ្ញុំគឺ “តើគាត់មានរូបរាងល្អមែនទេ? តើតួអង្គ Gwan-sik មើលទៅដូចនេះទេ? ព្រោះថាបើគាត់មានរូបរាងស្អាតបែបនេះ ខ្ញុំប្រាកដថាអ្នករាល់គ្នាដែលស្គាល់គាត់នៅលើកោះប្រហែលជាមានចិត្តអាណិតគាត់យ៉ាងខ្លាំង ហើយខ្ញុំមិនគិតថាគាត់នឹងអាចនៅលើកោះនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_pRj5KPShlbZz3mppkIM04f7cVvirkj4k0oJs0uPelOk47XtHI7dJFi-8YrhI1Wa2PwQp1oMMPfnk9GdfsfscY3w86PtahAYf3c3wQlsMmYue9Eskg0hld8oFUBAzkOUJPtf4cgd3MPMaVXQ2Sglliii0xb_H0Zv467NDGonAehiVOkdKL8BKHq8deKLv/s1350/image_2025-03-24_15-59-19.png

Park Bo Gum បានចូលរួមដោយនិយាយថា សម្រាប់លោកពេលឮពីការសម្ដែងបង្ហាញថា IU គឺជាអ្នកសិល្បៈដែលលោកចង់រួមការងារជាយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz4Bkt4MUdmm-0LoVYE-AH5E-94xMQLrCDM8AAC510xtxJLZZ9FiAGS6GDvS75vwiIBls1cxm9hwq-f83-xjxmi_RYtGT5XfjVzaTPr1s-CTekV_miG3Wrl_AU96taRWRnL8uHRvvCCYkmSGmpNDqZIbHPNhVugkE2elh6FNhOJud-bKQz6UchtlfXh0td/s1350/image_2025-03-24_15-59-20.png

លោកបានប្រាប់ពីប្រវត្តិមិត្តភាពរវាងតារាទាំងពីរថា៖ «កាលយើងនៅវ័យជំទង់ យើងជួបគ្នាដំបូងដើម្បីថតស្ពតពាណិជ្ជកម្មជាមួយគ្នា បន្ទាប់មកក្នុងវ័យ ២០ ឆ្នាំ ខ្ញុំបានបង្ហាញខ្លួនពិសេសក្នុងរឿង The Producers ដូច្នេះហើយទើបបានជួបគ្នាខ្លីៗ។ ពេលនេះបន្ទាប់ពីយើងមានអាយុ ៣០ ឆ្នាំ ទីបំផុតពួកយើងបានធ្វើការលើគម្រោងដូចគ្នា ជាពិសេសគឺយើងមានអាយុដូចគ្នា ហើយខ្ញុំក៏ដូចគ្នាដែរ ។ មានភាពងាយស្រួលជាមួយគ្នា ខ្ញុំស្ទើរតែចង់ឱ្យពេលវេលាដែលយើងបានចំណាយពេលជាមួយគ្នាយូរជាងនេះ ជាពិសេសពេលដែលបានកន្លងផុតទៅ ខ្ញុំគ្រាន់តែគិតថាយើងមានពេលវេលាដ៏សប្បាយមួយហើយខ្ញុំសង្ឃឹមថាបានធ្វើការជាមួយគ្នាម្ដងទៀត»៕

Rith Omega បង្ហាញពីការតស៊ូព្យាយាមរបស់ ប៊ុត សីហា លើអាជីពសិល្បៈ

0

ប្រឡូកអាជីពសិល្បៈជាថ្មីបន្ទាប់ពីរឿងអាស្រូវគ្រឿងញៀន អ្នកដឹកនាំការសម្តែង Rith Omega បានបង្ហាញពីការតស៊ូព្យាយាមរបស់ ប៊ុត សីហា ក្នុងការវិលមកជាថ្មីនេះហើយអាចចាត់ទុកថានេះជាឱកាសចុងក្រោយរបស់លោកហើយ។ លោក បានសរសើរពីការតស៊ូរបស់ ប៊ុត សីហា ហើយសង្ឃឹមថាអតីតម្ចាស់ពានរូបនេះនៅតែបន្តសកម្មភាពបែបនេះទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivqVLMQxjT7rUnai-QnxlN8XzurZLUUqQUHjr1m64BLNpZFQbJQJa9yP_VNjTnlW4tZBMFmYowpe9OYC_NZW1Ui8DwD2tJFy0oeCGq_1ydOM11F5I9sT0JjE3d6-X9zPJmizhcW66UCmk9Qm_Kzd9JRQv-rqNE_Qtt_yNsu-XfywXp4mb1gwwKP0FLKfW1/s960/image_2025-03-24_14-29-28.png
លោក ឃុន ធារិទ្ធិ ហៅ Rith Omega បានបង្ហាញរូបភាពរបស់ ប៊ុត សីហា ២សន្លឹក អមដោយខ្លឹមសារថា «ខ្ញុំសូមសរសើរការតស៊ូរបស់សីហា លើកនេះ ខ្ញុំបានរៀបចំឱ្យ Producer ធ្វើ6បទឱ្យសំរាប់ Albumថ្មីរបស់ សីហា។ បានបទភ្លាម គាត់ព្យាយាមទន្ទេញប៉ារ៉ូល ហាត់ច្រៀង នឹងនៅជាមួយខាង Producer ភ្លេង ដើម្បីធ្វើការជាក្រុម ឱ្យបទរបស់សីហា ចេញមកមួយៗគឺត្រូវមានអារម្មណ៍ សីហា ក្នុងនឹង ព្រោះតាំងពីធ្វើភ្លេង រហូតដល់ច្រៀង Mix and Master សីហា នៅ Studio រហូត ជួយឱ្យយោបល់ ចូលរួមធ្វើទាំងអស់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWoTVgvp28HqesxuYgyywqRG9v4NH93iO-BqjEKzDGJo-TOBuqufTZ-HirOVRBAj2NUNun0JLfq-hGeCVm0xYT7XNFgvJUi2-xhGxydBgNDtOEiNrEh7JjGfaZ4sxF0md8SIno8n0KtumibzwlldPG71nc9Wma8_gS7vPaU0CQFHFsfht2hOtlVz_sIAe7/s2048/image_2025-03-24_14-29-21.png

អ្នកដឹកនាំសម្តែងនិងជា Artists Manager រូបនេះបានបន្ថែមថា «ប៉ុន្មានថ្ងៃនេះខ្ញុំបុកឱ្យគាត់ហាត់ច្រៀងនិងសម បទសម្រាប់គាត់ត្រូវឡើងច្រៀងនៅ សង្ក្រាន្តវិទ្យាល័យ និងបញ្ចូលបទថ្មីគាត់ទៀត ដូចនេះគឺនៅធ្វើដល់ម៉ោង 5-6ព្រឹករាល់ថ្ងៃ… សង្ឃឹមថា សីហា នឹងរក្សាការតាំងចិត្ត ព្យាយាមនេះបន្តទៀត…..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYHG9yi8ulOa7nuJHN0I69A2k9eu55oE1JalFEZZ3aZQywYxqSZoPz2IUYlk0PnTBwgnZaeo5QWyaSFogLCIC5j8fBLCqu766r5T_-t8uPVys7j-kYEMPEzG-2S4gdtin_T4Ju8HHGnGUrLsaQASHCHjKadC1-GRT7ygMo-B0PxyFZcN9dc2tmljd72mwk/s1716/image_2025-03-24_14-29-24.png

ស្របពេល ប៊ុត សីហា លេចវត្តមាននៅកម្មវិធីសង្ក្រាន្តថ្មីៗនេះគេសង្កេតឃើញថាមានសន្ទុះគាំទ្រ ខណៈអ្នកមួយចំនួននៅតែពោលសរសើរថាលោកនៅតែមានទឹកដមសំឡេងអេមដដែល ហើយសង្ឃឹមថារូបលោកនឹងកែប្រែកំហុសកាលពីអតីតកាលរបស់ខ្លួនដែលផុងខ្លួនក្នុងរឿងគ្រឿងញៀនម្តងហើយម្តងទៀតមកជាមនុស្សថ្មីវិញឈប់សាងកំហុសឆ្គងតទៅទៀត៕