ចិនសើចចម្អក! ក្រោយឃើញរដ្ឋលេខាធិការលោកTrump ស្លៀករ៉ូបដែលផលិតនៅក្នុងប្រទេសចិន
សហរដ្ឋអាមេរិក៖ សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនដែលកំពុងបន្តកើតមានបានធ្វើឱ្យមានការចាប់អារម្មណ៍នៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយ។ ជាពិសេសអ្នកលេងបណ្ដាញសង្គមនៅចិន ហើយថ្មីៗនេះមានសកម្មជនចិនម្នាក់បានចេញមុខអះអាងថា រ៉ូបដែលរដ្ឋលេខាធិការសេតវិមាន Karoline Leavitt ពាក់ចូលរួមក្នុងបទសម្ភាសន៍មួយ គឺជារ៉ូបដែលត្រូវបានផលិតនៅក្នុងនៅក្នុងប្រទេសចិន។
.jpg)
សកម្មជនចិនលោក Zhang Zhishen បានបង្ហោះនៅលើបណ្ដាញសង្គម X ដោយចោទប្រកាន់រដ្ឋលេខាធិការលោក Trump ថា នាងជាមនុស្សលាក់ពុត ដោយសារនាងបានបង្ហាញខ្លួនធ្វើសេចក្ដីរាយការណ៍ពីភាពចម្រូងចម្រាស់នៃពន្ធគយចិន ខណៈពេលដែលនាងកំពុងស្លៀកសម្លៀកបំពាក់ដែលផលិតនៅចិន។
លោក Zhang បានចំអកពីភាពផ្ទុយគ្នារវាងជំហរដ៏តឹងតែងរបស់រដ្ឋបាល Trump មកលើប្រទេសចិន ប៉ុន្តែរដ្ឋលេខាធិការសេតវិមានរបស់លោកបែរជាកំពុងគាំទ្រផលិតផលចិនទៅវិញ ។ លោក Zhang ក៏បានបន្ថែមថា “វាជារឿងហួសចិត្តចំពោះសេតវិមានក្នុងការរិះគន់មកកាន់ប្រទេសចិន ខណៈដែលមន្ត្រីរបស់ខ្លួនប្រើប្រាស់ផលិតផល ដែលផលិតនៅក្នុងប្រទេសចិន”។.jpg)
ក្រៅពីនេះ អ្នកប្រើបណ្ដាញសង្កមក្នុងប្រទេសចិនម្នាក់បានអះអាងថា៖ រ៉ូបរបស់ Karoline Leavitt គឺជាផលិតនាំចេញពីរោងចក្រមួយ នៅក្នុងទីក្រុង Mabu ប្រទេសចិន ដែលជាកន្លែងពួកគេធ្វើការ។ មានមនុស្សមួយចំនួនទៀតបានលើកឡើងថា៖ Leavitt បានវា..យប្រ..ហារផលិតចិន ខណៈពេលកំពុងស្លៀកសម្លៀកបំពាក់ដែលផលិតនៅប្រទេសចិន ហេតុអ្វីក៏នាងពូកែសម្ដែងយ៉ាងនេះ?

ដោយឡែក ក៏មានអ្នកគាំទ្រខាងអាមេរិកមួយចំនួនចេញមុខមកការពារអ្នកស្រី Leavitt ដោយលើកឡើងថា៖ បើតាមគេពិនិត្យមើល រ៉ូបនេះមិនមែនមានដើមកំណើតនៅប្រទេសចិនឡើយ ជាក់ស្ដែងវាត្រូវបានរចនាឡើងដំបូងនៅក្នុងប្រទេសបារាំងទោវិញទេ។ មានអ្នកខ្លះទៀតបានបញ្ចេញមតិថា៖ ជនជាតិ និងប្រទេសចិនល្បីខាងពូកែចម្លងម៉ូតសម្លៀកបំពាក់ កាបូប ស្បែកជើង ពីប្រ៊េនធំៗល្បីៗរបស់អឺរ៉ុបណាស់ ដូចនេះវាមិនចម្លែកទេ ដែលពួកគេច្រលំថានេះគឺជាផលិតផលចិននោះ។.jpg)
គួររំលឹកថា មកទល់បច្ចុប្បន្នបញ្ហាពន្ធគយលើទំនិញរវាងចិន និងអាមេរិកនៅមិនទាន់មានការជួបពិភាក្សាដើម្បីដោះស្រាយដោយសន្តិវិធីនៅឡើយទេ ដោយចិនបានតម្លើងអត្រាពន្ធត្រូវយកពីសហរដ្ឋអាមេរិកដល់ ១២៥% ខណៈដែលអាមេរិកបានតម្លើងមកកាន់ចិនរហូតដល់ ១៤៥% និងបានប្រកាសផ្អាករយៈពេល 90 ថ្ងៃលើពន្ធគយសម្រាប់ប្រទេសជាង 75 ផ្សេងទៀត ដែលធ្វើឲ្យភាពតានតឹងខ្លាំងផ្នែកសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំង ប្រទេសចិន៕


.png)
.png)




.png)



.png)








.png)


.png)





ការជួបជុំដ៏រីករាយនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក៏ដូចជាក្រុមហ៊ុន វឌ្ឍនៈ ដែលជាដៃគូឧបត្ថម្ភគាំទ្ររៀបចំប្រារព្វសង្ក្រាន្ត ដែលជាកម្មវិធីដ៏ធំប្រចាំឆ្នាំ ក្នុងនោះក្រុមហ៊ុន វឌ្ឍនៈ បានចូលរួមរៀបចំតុបតែងលម្អតាមដងវិថីដើម្បីបង្កើនសោភ័ណភាព ការរៀបចំកម្មវិធីកម្សាន្ត សប្បាយ ល្បែងប្រជាប្រិយ កម្មវិធីប្រដាល់គុនខ្មែរ ការប្រគំតន្ត្រី នៅចំនួន១៤ ខេត្ត-ក្រុង ផ្សេងៗគ្នាចាប់តាំងពីថ្ងៃទី១២ ខែមេសា រហូតដល់១៦ ខែមេសា។ 
វឌ្ឍនៈ ប្រ៊ូវើរី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោ បាននិងកំពុងវិនិយោគលើវិស័យជាច្រើនដោយសហគ្រិនខ្មែរសុទ្ធសាធ។ វឌ្ឍនៈ ប្រ៊ូវើរី ក៏តែងបានចូលរួមឧបត្ថម្ភគាំទ្រលើស្ទើរ គ្រប់វិស័យ ដូចជាវិស័យអប់រំ វិស័យសិល្បៈ សុខមាលភាពសង្គម ជាពិសេសវិស័យកីឡាមានប្រដាល់គុនខ្មែរ កីឡាបាល់ទាត់ ទាំងថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ។ 








.jpg)









