ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩នេះ នៅតាមបណ្ដារខេត្ត-ក្រុងនីមួយរួទាំងរាជធានីភ្នំពេញ បានខិតខំរៀបចំឲ្យមានកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ដែលមានលក្ខណៈប្លែកៗនិងស្រស់ស្អាតរៀងៗខ្លួន ដើម្បីទាក់ទាញឲ្យមានភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្តច្រើនកុះករ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEharoW6sqoBCSQyNAhjy3QlrubNriXclLSJ-u282rBGT7cqsuKAz5yOrm0VFDGJHwEwdevpFN32nmscK7G_7DCrc-cZljR9g1J1kHCpBkQDjo_3OuxMvfMIGQA3subcGtZkq_cxAkRJBRmTudHwtO-YYM_SC2LE0HOjfT93ne33y6H4tCWMv4MvzDL11Dre/s1280/photo_2025-04-18_11-04-44.jpg
ជាលទ្ធផលជាក់ស្ដែង ពិតជាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាជនមូលដ្ឋានបានមកចូលរួម និងធ្វើដំណើរទៅលេងកម្សាន្តតាមរមណីយដ្ឋាន នៅតាមគោលដៅទេសចរណ៍នានា និងនៅតាមទីតាំងសំខាន់ៗដែលមានរៀបចំកម្មវិធីសង្រ្កាន្តផ្សេងៗយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnuwZX4cSdVNPCp_af3m73bY9Yhiz3cpmHfT6_1ikQ64aMEVtLuyLUCmSo-weYO61IA4nAam_iU5pBf_jvNA4UqAlK3Zg5ZRiZEvfgbznFb49nSLgkg1KPtPeloRPVzcFIeWlE0mUDqVL2A-TAgxDUCh_6XnDWBXxzCw5LQyhwuOO_iF8fBaHMdueU8yWx/s1280/photo_2025-04-18_11-04-38.jpg

នៅក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណី រាជធានី-ខេត្តទាំង៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តកំពង់ចាម, ខេត្តព្រៃវែង និងខេត្តបាត់ដំបង។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរបានបង្ហាញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe1YXPecNjDhLxSxX3gJsjcvpCcJVW8wF_2Ao7lgmOOec1qXvHQ06x3STlhKqG_nEziy0gADVkBurtt6rRXT8Ksa22PuDtXfY-AgnNnnvgkA3UMTPVI8z-4sG5fJLNQdpgk_dr8UqHZYnLWoeKVXu6bROSMefpmv1vB0ihzD5tv3vOZxwpvP2lKkmgcXSD/s1280/photo_2025-04-18_11-04-39.jpg

ចំណាត់ថ្នាក់ទី១ រាជធានីភ្នំពេញ៖ ទទួលបានភ្ញៀវទេសចរចំនួន ២, ៨៦៣, ៩២២នាក់ ដែលនៅក្នុងនោះ រាជធានីភ្នំពេញបានរៀបចំកម្មវិធីសង្រ្កាន្តវត្តភ្នំ និងការលេងកម្សាន្តនៅតាមផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street)។

ចំណាត់ថ្នាក់ទី២ ខេត្តសៀមរាប៖ មហាព្រឹត្តិការណ៍អង្គរសង្រាន្តនៅខេត្តសៀមរាប ទាក់ទាញបានភ្ញៀវទេសចរសរុបចំនួន ២, ៧៥២, ៨១៨នាក់។

ចំណាត់ថ្នាក់ទី៣ ខេត្តកំពង់ចាម៖ មានភ្ញៀវទេសចរសរុបចំនួន ២, ៧៤៨, ២២៨នាក់ បានមកចូលរួមកម្សាន្តក្នុងកម្មវិធីសង្រាន្តកំពង់ចាម និងការតាំងបង្ហាញលៀសហាលចំនួន៣តោន ប្រវែង១ពាន់ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjALv1sIzfzs-AB11GQKdzouAiqAX5RhWP3saobMzV6qaexxl_rsgy-y2_d5MsrxcmWVTojgSW_5Ikr7Vr4TFAWsL2UTz7LuklVB03fpaksydvO9m8GVHIhJIs5Hai_Ynz08N3Gvq0CiZPDnfTHsZOTlfk4JQLtKuPF4QrwAYdpKBoZS2z-KdwIZQHOAlvv/s1280/photo_2025-04-18_11-04-41.jpg

ចំណាត់ថ្នាក់ទី៤ ខេត្តព្រៃវែង៖ នៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែងរយៈពេល៣ថ្ងៃ ទទួលបានភ្ញៀវទេសចរឲ្យមកចូលរួមសរុបចំនួន ២, ៣៩៤, ៣៤៣នាក់។

ចំណាត់ថ្នាក់ទី៥ ខេត្តបាត់ដំបង៖ សម្រាប់ការរៀបចំសង្រ្កាន្ត និងកម្មវិធីកម្សាន្តសប្បាយៗនៅខេត្តបាត់ដំបង ទាក់ទាញបានភ្ញៀវទេសចរសរុបចំនួន ១, ៧៤១, ៧៩៥នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOBxaj_lEXX4EUF4JkltJwpM1vtimJDmvvKo8JT4R7GNP398029iXfiewxHmAvWOvlfzgvUcpW0NihKDqg4LkU8AwmHvUODCIlN-p7nUoPHTQnGqdG1i7TXlrvV3Rqv2liP7WcUhUXFpXgAqX3B5HWgWSam0SKtYfbI62wgxN9hM-uAExv_TI6ZR5z9ldL/s1280/photo_2025-04-18_11-04-43.jpg

យ៉ាងណាមិញ នៅតាមបណ្ដារខេត្តផ្សេងៗទៀត ក៏បានរៀបចំឲ្យមានកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា ក៏បានទាក់ទាញឲ្យភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្តបានច្រើនកុះករផងដែរ៕