រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងគណ:ប្រតិភូភាពយន្តចិន បានបើកកិច្ចពិភាក្សាការងារ ទាក់ទងនឹងការជំរុញឲ្យមានកិច្ចសហប្រតិបត្តិការក្នុងវិស័យភាពយន្តរវាងប្រទេសទាំង២ និងជាពិសេសជំរុញឲ្យមានការមកផលិតខ្សែភាពយន្តពីសំណាក់ផលិតកម្មចិននៅលើទឹកដីកម្ពុជាឲ្យកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3F8NZy1hhE6FQdV8HY6LWTJJbqZy4Gxr2b26ex0egH_QDOkbD4GgoU6bBXZWIcd40zUeSI_EECRVdhxoI0ZnnuptizaEvO64dbwaDOcjZcXbC1Xp0a7GC2zdpzyv6uu9Bi0sSWDqFiOJTrv3RLPN8hJuMT_8Du_bSNTXo5tYFsMNSAt2zZPn4MNmIfNv_/s1280/photo_2025-04-18_16-31-25.jpg

នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតអោយគណ:ប្រតិភូភាពយន្តចិន ស្រី Zhang Xuxia នាយិការងបណ្ណសារភាពយន្តចិន លោក Xu Yang ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិនៃរដ្ឋបាលភាពយន្ត ព្រមទាំងប្រតិភូអមដំណើរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSaDSHtlzDzCQDxiZ-hVt7bDRHLv7t1bdlmqVZTqL4UmrKYm0QFkwv0tQnJIe_Mx4-eHFhOYbehEctkbk0SWUn1oSkx9grj3WyZqbNueQehvVGqjHUzZuzMBaJNtNfP69o2kz4-62Yc8k-upOTzacTqQBS6IHltxHmwnR1h9H0ldDzrl4vy_aIqurnn-3q/s1280/photo_2025-04-18_16-31-26.jpg
យោងតាមប្រសាសន៍របស់ឯកឧត្តម ហាប់ ទូច បានឲ្យដឹងថា៖ កម្ពុជា និងចិន បានចុះអនុស្សារណៈនៃការយោគយល់គ្នាមួយក្នុងកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្ត។ បន្ថែមពីនេះ គោលបំណងនៅក្នុងការទាក់ទាញឲ្យផលិតករនៅចិនឲ្យងាកមកផលិតខ្សែភាពយន្តនៅកម្ពុជា គឺនឹងហុចផលប្រយោជន៍ដល់កម្ពុជាយើងតាមរយៈការផ្សព្វផ្សាយដ៏ទូលំទូលាយនៅក្នុងប្រទេសចិន ក៏ដូចជាពិភពលោកទាំងមូល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHxDdjx13bBXZRijV0qDqvWcuPYbSVfj1Y20Utfk7yTcu4Ym7gO5DPrg6ph7eJOiBFoLt5a1RXge3emfI3DB0iSTEIWRtP4_baee_wZa70FqOG3yNmmYwUIVrRSeyq6NZYt3x4J6qgWqCodHANbUhcB8Np8wHCLFGg6v8nt1KBSZjMvy54sbJH4WY3nwDD/s1280/photo_2025-04-18_16-31-28.jpg
មួយវិញទៀត ការចុះអនុស្សារណៈនេះ គឺជាការបើកផ្លូវដើម្បីឲ្យមានកិច្ចសហការក្នុងខ្សែភាពយន្តរួមមាន៖ ការបណ្តុះបណ្តាល ការផ្សព្វផ្សាយ និងការទាក់ទាញផលិតករភាពយន្តចិនអោយមកថតភាពយន្តនៅកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVmUcErbKKN3vXJ_CJUGL3DSOPi8kJRfUSeQk2jeRx8mowel3LLIB19u8zMaJpWHh6SJ-BoIJWJhThaaYGZ_xWpsUFgxrr-Dh4mRzgUX2jSh4FKFxd7fqAeQ7zXsN7q7YDZhbDwV3Y1Fl_y1YuBwqeWa26P-2WwEuGNVCQ9N8KaDnB1j2svDtfNBwmt7AR/s659/photo_2025-04-18_16-31-29.jpg
ជាក់ស្ដែងកាលពីថ្មីៗនេះ តួស្រី Meng Ziyi នៅក្នុងខ្សែភាពយន្តចិនដែលមានចំណងជើង “Three Lines of Reincarnation “ដែលបានថតនៅខេត្តសៀមរាបនោះ បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកនៅលើInstagram ដែលនាងបានថតនៅក្នុងភូមិកំពង់ភ្លុកទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន និងមានអ្នកចុចLikeរាប់សែននាក់។ ដូចនេះអាចសបញ្ជាក់ឲ្យឃើញថា ការជំរុញឲ្យមានផលិតកម្មចិនមកថតខ្សែភាពយន្តនៅកម្ពុជាកាន់តែច្រើន នឹងក្លាយជាយន្តការផ្សព្វផ្សាយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរចិន ក៏ដូចជាភ្ញៀវទេសចរនៃប្រទេសមួយចំនួនទៀតតារយៈការទស្សនាខ្សែភាពយន្តចិន៕