Jeddah Tower គឺជាគម្រោងអគារខ្ពស់បំផុតនៅលើពិភពលោក ស្ថិតនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។

អគារនេះ ពីមុនត្រូវបានគេស្គាល់ថាជា Kingdom Tower មានកម្ពស់១គីឡូម៉ែត្រ សាងសង់ឡើង ក្រោមទុនវិនិយោគ២៦ពាន់លានដុល្លារអាមេរិក។

Jeddah Tower ត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ២០១៣ ក៏ប៉ុន្តែត្រូវបានផ្អាក ក្រោយប្រធានក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវបានដកហូតសិទ្ធិ ព្រោះជាបងប្អូនឪពុកម្តាយទីទៃរបស់ Osama bin Laden។

លុះដល់ឆ្នាំ២០២៣ គម្រោងអគារនេះក៏ត្រូវបានបើកការសាងសង់វិញ ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៨ ឬចុងឆ្នាំ២០២៩។
នៅពេលសាងសង់រួចរាល់ អគារ Jeddah Tower នឹងមានកម្ពស់ខ្ពស់ជាងអគារ Burj Khalifa នៅក្នុងទីក្រុងឌូបៃ ប្រហែល២០០ម៉ែត្រ៕