តារាចម្រៀង ចេន បានបង្ហោះសំណេរមួយហើយបានធ្វើឱ្យក្លាយជាប្រធានបទជជែកវែកញែកយ៉ាងច្រើននិងបានធ្វើឱ្យជីកកកាយទៅកាន់រឿងអតីតកាលរបស់លោកដែលបានបង្ហោះពីបញ្ហាអ្នកសិល្បៈត្រូវជួបប្រទះបញ្ហាការគ្រប់គ្រងសំឡេង។ អ្នកលេងបណ្តាញសង្គមហាក់បានបង្ហាញថា ចេន បង្ហោះចង់សម្តៅទៅកាន់តារាចម្រៀង ជី ដេវិត ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនបានចូលមកខម្មិនចាស់ដៃនិងថាលោកជាន់សិល្បករគ្នាឯងនិងជាន់ដានខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQQPorpEFtvIBEbhv5aeAvXar2WFg6CZUdun5zLQ4umEWiQPZgmb7l_mEIVw5MXQ23-Uk0LcVtSsiXOhfni8ZxPuOlnAR0_G8NKjN9c3C7njbPg5sXVTOEaXDA_qXDQN8mscwC2QzpkESLrxyQ97LYu8aGt0i-6rEtPpe262j4mA_pPd0lQ7OQ2lou0HaZ/s2048/image_2025-04-19_09-06-14%20(2).png
នៅយប់ថ្ងៃទី១៩ មេសា តារាចម្រៀង ចេន ម្ចាស់បទ «ពងទា» បានបង្ហោះយ៉ាងដូច្នេះថា «មិនដែលនិយាយទេលើកទី១ កុំបណ្តោយឱ្យសិល្បៈមានគុណភាពឯកកា ហើយទៅយកចិត្តទុកដាក់សិល្បៈដែលគ្មានគុណភាពរឡែរឡរ អឿ ឆ្មើង មកលឿនទៅលឿន គ្មានភាពជា professional រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ»។ ការបង្ហោះដែលមិនដឹងថាលោកកំពុងចង់សម្តៅទៅកាន់តារាចម្រៀងរូបណាក្តីប៉ុន្តែសម្តីរបស់លោកបានធ្វើឱ្យមនុស្សជាច្រើនប្រតិកម្មរួមទាំងហ្វេនផេករបស់តារាចម្រៀង ជី ដេវិត ផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9QzVid1gkrBls9nDbj3Sx7ZHv4vVRZbbYZsY2lrlAj2I_Lttw7PFP6tYYapT6TZ84EAgZu3J_mwrSaTJFopDchDuDC_1OnhEDMsull5si1gGEwLcIxtjJZo0I_GO8MgTqeqhyaXvlW1yCf1uZKtRcsE72mBXMQSi5TYaYEYELEMHJGRjWjfqk8if_OQsx/s960/image_2025-04-19_09-06-18.png

ផេក DitWay Forever បានចែករំលែកការបង្ហោះរបស់តារាចម្រៀង ចេន ហើយបានភ្ជាប់មកជាមួយនឹងសម្តីថា «រក Professional អីណា ឆ្នាំមុនច្រៀងចប់ចុះមកវិញ Post ដៀលអ្នក Control Sound (Mixer) ខាងក្រុមហ្នុងដែរសោះហ្នឹងប្រូ ឆ្អិនក្បាលស៊ីកន្ទុយមែន»។ អ្នកលេងបណ្តញសង្គមផ្សេងទៀតបានចូលខម្មិនលើការបង្ហោះរបស់ ចេន ទៀតថា «សមត្ថភាពប្រូ មិនស្មើរនឹង GD ផង មក professional អីណា ,Bro ឆ្លៀតឱកាសជាន់ Artist គ្នាឯងហើយ។ , ប្រយ័ត្ន sound (mixer) អត់ឮដាច់ ear monitor ដាច់ microphone ហើយ Post status ទៀតណា កូនប្រុសមិនអាចរ៉េដូចចុងស្រល់បានទេបើថាស្អប់ឱ្យដឹងស្អប់បក្សពួកឱ្យដឹងបក្សពួក កុំយកពាក្យ Professional មកបាំងមុខ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNDSdY3jK597-antroo_-rizTAla26pT5dBY9PXCkPhoprS_1qCK0wAt3zaFtB0Jc8AMn90D8ReK1H7W_yU1_960-g18N0rMmQScz6FuzALCitwb9qGiQk16BDLJQX4r7teAbN06xmuanoVG2ePAhFxDqVPbW-Tf37KjDmzdMvTIsp17n1Ho-eUEIgRUYS/s2048/image_2025-04-19_09-06-22.png

គណនីផ្សេងទៀតបានបញ្ចេញមតិថា «បើនិយាយពី Professional គេធ្វើរឿងច្រើនណាស់ដែលអ្នកមិនហ៊ានក្អក។ ស្តាយទឹកចិត្តដែលខំគាំទ្រ music quality របស់អ្នកពីមុនមក, ធ្លាប់មានបញ្ហានិងដូចគ្នាតែហ៊ានបោះសម្តីបែបនិងចេញកើត ? Professional និងបែបមិច? ហើយថាគេឡែឡរ អឿ ឆ្មើង គ្មានគុណភាពទៀត ? សម្តីបែបនិងចេះសរសេរចេញរួចខ្ញុំសរសើរចិត្តបងឯងណាស់ដែលជាន់ជាសិល្បៈក៏ដូចគ្នាកើត មើលនិយាយមើលគុណភាពនិងបែបមិច វាបានផ្តល់ផលប្រយោជន៍អីខ្លះដល់សង្គមហើយ ធ្វើចេញមុខនិយាយមើល….»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8heGTN-34LcRuJdIi4hvZ2r5r7ZUZgFLQ9OdlGyoy8be1yfK2MTyGo5SsmLMNxvtGcOVfqNhfNATiI4dAQb_p2CYFlJ9cDD4vwLXA7xbVO2IW92r4z9tp933K6MnKJV8NaVP2Ie680W2EWYhEVBErv0Z45r87j7668YEYAibSqE_pJGfXEXikQ_Gr_ZNx/s2048/image_2025-04-19_09-06-20.png

ជាមួយនឹងការបញ្ចេញមតិយោបល់ផ្សេងៗ អ្នកមួយចំនួនបានជីកកកាយការបង្ហោះរបស់តារាចម្រៀង ចេន កាលពីខែកុម្ភៈ ឆ្នាំ២០២៤ លោកបានបង្ហោះសំណេរមួយដែលបានលាក់ក្នុងចិត្តអស់រយៈពេលជាច្រើនឆ្នាំលើអាជីពសិល្បៈទៅលើអ្នក control sound លើឆាក concert លេងវិធីស្មោគរោគធ្វើស៊ីអ្នកចម្រៀងឱ្យលក់មុខចំពោះមុខទស្សនិកជន៕