Home Blog Page 577

ចិន ព្រមានប្រើកម្លាំងយោធា បើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ

0

កងទ័ពរំដោះប្រជាជនចិន បានចេញសេចក្តីព្រមានភ្លាមៗ លើការប្រឆាំងនឹងការបំបែកខ្លួនរបស់តៃវ៉ាន់ ពីប្រទេសចិន។

បើតាមអ្នកនាំពាក្យយោធាចិនលោក Wu Qian បានព្រមានថា៖”ចិន នឹងធ្វើសកម្មភាពលឿនបំផុត ប្រសិនបើកោះតៃវ៉ាន់ប្រកាសឯករាជ្យ ហើយប្រទេសដែលគាំទ្រតៃវ៉ាន់ត្រូវតែដកខ្លួនចេញ បើមិនដូចច្នេះភ្លើងសង្គ្រាមអាចនឹងកើតមានឡើង”។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែលចិនព្រមានតៃវ៉ាន់ ព្រោះកន្លងមក ចិនតែងតែព្រមាននឹងប្រើកម្លាំងយោធា ដើម្បីទាមទារកោះនេះមកគ្រប់គ្រងវិញ។

នាប៉ុន្មានឆ្នាំចុងក្រោយនេះ តៃវ៉ាន់ បានសម្ងំស្វែងរកប្រទេសគាំទ្រ ដើម្បីឱ្យខ្លួនប្រកាសឯករាជ្យ និងក្លាយជាប្រទេសពេញសិទ្ធមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា តៃវ៉ាន់ មិនត្រូវបានគេចាត់ទុកជាប្រទេសពេញលេញនោះទេ ក្រោយមានតែ១២ប្រទេសប៉ុណ្ណោះ នៃសមាជិកអង្គការសហប្រជាជាតិចំនួន១៩៨ ទទួលស្គាល់ប្រទេសនេះជារដ្ឋឯករាជ្យ៕

ម៉ែមិនហត់ទេ! ស្រ្តីជាអ្នកបោសសម្រាមម្នាក់បានធ្វើអោយមហាជនកោតសរសើចំពោះវិរៈភាពជាម្ដាយរបស់គាត់

0

រាជធានីភ្នំពេញ៖ អ្នកម្ដាយមួយរូបបានធ្វើអោយមហាជនជាច្រើនកោតសរសើលើវីរៈភាព និងការទទួលខុសត្រូវរបស់គាត់ទៅលើកូន ខណៈត្រូវបំពេញការងារជាអ្នកបោសសម្រាមតាមផ្លូវបណ្ដើរស្ពាយកូននៅខាងបណ្ដើរ។

យោងតាមបណ្ដាញសង្គមកាលពីថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥នេះមានការចែករំលែកនូវរូបភាពប៉ុន្មានសន្លឹករបស់បងស្រីម្នាក់មានឈ្មោះថា វី វ័យ៣៨ឆ្នាំ កំពុងស្ពាយកូនរបស់គាត់ដាក់ខាងមុខ និងបំពេញការងារបោសសម្រាមរបស់គាត់ដោយមិនខ្លាចភាពនឿយហត់។ បើតាមការសាកសួរបានអោយដឹងថា គាត់មានកូនចំនួន៥នាក់នៅក្នុងបន្ទុក ដោយកូន៤នាក់ទៀតត្រូវទៅរៀន ចំណែកកូនតូចជាងគេនេះគ្មានអ្នកមើលថែ ដូច្នេះហើយទើបគាត់សម្រេចចិត្តយកមកជាមួយបែបនេះ។ គាត់បានបន្តថា ស្វាមីរបស់គាត់ក៏មានមុខរបរជាអ្នកបោសសម្រាមដែរ ហើយសម្រាប់ប្រាក់ចំណូលក្នុងម្នាក់គឺទទួលបាន ២,៦០០០៛ក្នុងមួយថ្ងៃដោយចូលធ្វើការនៅម៉ោង៥ ចេញម៉ោង៥។

បងស្រីវី បានបន្តទៀតថាអ្វីដែលគាត់ចង់បានគឺគ្រួសារមានហូបចុកគ្រប់គ្រាន់ និងចង់អោយកូនៗបានទៅរៀនដូចក្មេងដទៃទៀត ដោយលើកឡើងថា«បើខ្ញុំវាល្ងង់ហើយ កុំឱ្យកូនល្ងង់ទៀត»។ ក្រោយមកក៏មានសប្បុរសជនដែលមានសណ្ដានចិត្តល្អជូនថវិការមួយចំនួន ហើយមានអ្នកខ្លះជូនជាសម្លៀកបំពាក់សម្រាប់គាត់ និងកូនៗខ្លះដែរ។

ចំពោះទង្វើ និងការយល់ឃើញរបស់បងស្រី បានធ្វើអោយមនុស្សជាច្រើនកោតសរសើចំពោះគាត់យ៉ាងខ្លាំង ព្រោះទោះបីជាគាត់ក្រលំបាកយ៉ាងណាក៏មិនលើកដៃសុំគេ រឺលួចឆក់ប្លន់អ្នកណាឡើយ សុខចិត្តធ្វើការងារដែលហត់នឿយ ដើម្បីកូនៗមានអនាគត និងគ្រួសារមានហូបចុកគ្រប់គ្រាន់ ហើយមហាជនបានជូនពរគាត់ព្រមទាំងក្រុមគ្រួសារអោយជួបតែសេចក្ដីសុខ និងសំណាងល្អផងដែរ៕

ACU ឃាត់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ករណីស៊ីដាច់លុយជនជាតិចិន​

0

អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានឃាត់ខ្លួន អភិបាលរងខេត្តកំពង់ស្ពឺ លោក ទិត វុទ្ធី ពាក់ព័ន្ធនឹងករណីស៊ីដាច់លុយពីជនជាតិចិនចំនួន ៤០ម៉ឺនដុល្លារ។

យោងតាម អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានបញ្ជាក់ថា៖”ជនរងគ្រោះជាជនជាតិចិន បានឱ្យអភិបាលរងខេត្តកំពង់ស្ពឺ លោក ទិត វុទ្ធី និងបក្ខពួក២នាក់៤០មុឺនដុល្លារ ជាថ្នូរនៃការរត់ការអាជ្ញាបណ្ណរ៉ែ តែមិនបានសម្រេច”។

អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកម្នាក់ ឈ្មោះ ហ៊ាវ ខន ត្រូវបានឃាត់ខ្លួនពីបទរំលោភអំណាច ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចក្នុងខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣។

ដោយឡែក បក្ខពួកម្នាក់ទៀត ឈ្មោះ ម៉ឹង សារឿន ត្រូវបានតុលាការចោទប្រកាន់ ពីបទសមគំនិត។

ក្រោយបញ្ចប់ការសាកសួរពីតុលាការជនជាប់ចោទទាំង៣នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥៕

 

ចិនអាចយកសំរាមមកដុតកែច្នៃជាអគ្គិសនីដើម្បីកាត់បន្ថយចំណាយ

0

ប្រទេសចិន ៖ រោងចក្រមួយកន្លែងទីក្រុងឆុងឈីង ប្រទេសចិន បានប្រើប្រាស់ឧបករណ៍បំពាក់បច្ចេកវិទ្យាទំនើប ដោយការប្រមូលសំរាមនៅតាមផ្ទះពលរដ្ឋមកដុត ដើម្បីផលិតជាអគ្គិសនីពុំប៉ះពាល់បរិស្ថាន ។ ក្រោយពីបញ្ជូនសំរាមតូច-ធំចូលក្នុងឧបករណ៍រួច វានឹងដុតសំរាមទាំងអស់នៅសល់តែកំទេច រួចហើយ ក្រុមហ៊ុនក៏ប្រមូលកំទេចសំរាមទុកសាងសង់ផ្លូវថ្នល់ ដែលនេះជាការជួយកាត់បន្ថយការចំណាយប្រាក់យ៉ាងច្រើនរបស់រដ្ឋាភិបាលក្នុងការកម្ចា.ត់សំរាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinPwI0a_4kr5d5XwuXeBOH55p4hkJK3KmB4sJnDnWj-7xhv98mMm6Rn-2yt6NoVJ5iflhxhW-E1b2O1_goG-gNtshzGXjyOG5nSBebUmsvYvdPiRT63uYsJstO1G0f1Y-0Sl_DP12TFkqF3W2zQDF_xOznrvLcTjNpoZaN83E_HRsAxP6NPCOBgv0ewbs6/s2560/image_2025-03-10_14-18-57.png

ក្រុមហ៊ុនដែលមានជំនាញផ្នែកដុតសំរាមផលិតជាអគ្គិសនីនេះ ឈ្មោះ Chongqing Sanfeng Environmental Industrial Group Co., Ltd បានប្រមូលសំរាមតាមផ្ទះពលរដ្ឋនៅភាគឦសានទីក្រុងឆុងឈីង មកដុតផលិតជាអគ្គិសនី ហើយក្រុមហ៊ុនអាចកម្ចាត់សំរាមរហូតដល់៣ពាន់តោនក្នុង១ថ្ងៃ ។ កំដៅដែលកើតឡើងដោយសារការដុតសំរាមនឹងត្រូវយកមកផលិតជាប្រភពថាមពលអគ្គិសនី រីឯទឹកបង្ហូរពីឧបករណ៍ដុតសំរាម ក្រុមហ៊ុនយកមកចម្រាញ់ជាទឹកបរិសុទ្ធ និងស្រោចដំណាំ ខណៈកំទេចសំរាមនឹងប្រមូលទុកសាងសង់ផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg57MaRunxq2JyCGtKTV3-0xSoEP0ICawTmzr_5pbFe44rvQe4c3sVb0CSu5z1TQj-04KnyKj9Ed6RdEjCbKHbp4rv7kV12MhHzjGLW9A12U_Q6wA63Xf8MKVZKM_p3-NbJbd20rEV6rQaOQFhPwlsebdze2z2u7KB7KEqPnxTC9dtvdJUF2rv5HaU3IXt-/s1185/image_2025-03-10_14-19-01%20(2).png

ប៉ុន្តែសំរាមភាគច្រើននៅទីក្រុងឆុងឈីង គឺជាសំរាមសើម ដូចជា ៖ កាកសំណល់បន្លែ-អាហារ សំបកផ្លែឈើ ស្មៅ និងស្លឹកឈើ ដែលធ្វើឱ្យក្រុមហ៊ុនពិបាកដុតវាឱ្យក្តៅដើម្បីផលិតអគ្គិសនី ទើបធ្វើឱ្យការផលិតអគ្គិសនីពីសំរាមនៅទីក្រុងនេះ បានតិចជាងទីក្រុងផ្សេងៗ ។ ប៉ុន្តែការកម្ចាត់សំរាមរបស់ក្រុមហ៊ុនអាចជួយឱ្យរដ្ឋាភិបាលកាត់បន្ថយការចំណាយប្រាក់យ៉ាងច្រើនក្នុងការកម្ចាត់សំរាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOJjyxpd5laJFWQOaEH_cY9A1b6QKuTt2Nm7A1c4sFq0mt3D_W-gvIY7NcTtZcF88wn9c5GhvgDY_ncSsvxY3dA7ZFx2pfJb8v7ncilGEw1ZSUgdhP1UGXRtjkBpFBBuGnuEs-0c9D5hT1_PURmMDMNDHdTg7R7KR329zqopPcy-zGglbXoXbCc-rmhzcO/s1516/image_2025-03-10_14-19-00.png
ក្រៅពីនេះ ក្រុមហ៊ុនបានប្រើប្រាស់កម្លាំងកម្មករតិចធ្វើការក្នុងរោងចក្រដុតសំរាម ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងការងារ ។ ទោះជាការកម្ចាត់សំរាមរបស់ក្រុមហ៊ុនចិនប្រើប្រាស់បច្ចេកវិទ្យាថ្មីក្តី ប៉ុន្តែវានឹងទទួលបានការពេញនិយមកាន់តែខ្លាំងនៅតាមប្រទេសនានា ។ បច្ចុប្បន្ន ក្រុមហ៊ុនបានលក់បច្ចេកវិទ្យាកម្ចាត់សំរាមទៅឱ្យប្រទេសជាច្រើន ដូចជា ៖ អូស្ត្រាលី ដាណឺម៉ាក និងថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAZ6eFWG3De0e3huLuZSHCZ_47lLm2Kh12chLb7zgh9NB8Pe4fho1ptffzHu9AEPrfZ1wXkCMQVKvKpyGMEc3yZD-iyMNOCrq8mHkb-OVfAjB5cKuAAL0xePackCy97ZWwEubkx_ywKfIqd4HIJnn9TugLO4bGUB8muR0FKB6e6fyQLULDFFaenQlLHOTQ/s1024/image_2025-03-10_14-19-01%20(3).png
ប្រទេសថៃបានទិញបច្ចេកវិទ្យាកម្ចាត់សំរាមផលិតជាអគ្គិសនីពីក្រុមហ៊ុនចិន អស់រយៈពេល១០ឆ្នាំហើយ គឺរោងចក្រជាច្រើននៅថៃបានប្រើប្រាស់បច្ចេកវិទ្យាដុតសំរាមរបស់ចិន ដូចជា ៖ រោងចក្រនៅភូកេត ណាខនប៉ាធុម ស្រះបុរី និងណាខនរ៉ាជសីម៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjhxXqCVCIderPRjRGdWkWifecOzK2yNPoClfgCPqVPJFW1V5iOQOUUpRUgeju2JQbFnzp6PkyQ-JepehUQKkjsuFOQOZL2XuAeqkA2Nkf9oBxB0SKg4mz1RH61X5vmyd3jwTDHTwlBICgVn1DQrYOkR21YbSfIXZPQw7GYfbEUsrnGn-EzxWogFhX84u6/s1200/image_2025-03-10_14-19-01.png

ការកម្ចាត់សំរាមផលិតជាអគ្គិសនីតាមរយៈឧបករណ៍ទំនើប គឺបង្ហាញពីជម្រើសថ្មីក្នុងការវិនិយោគ ដោយសារបច្ចុប្បន្ន អគ្គិសនីនៅថៃមានតម្លៃខ្ពស់ ។ នាយកក្រុមហ៊ុនចិននិយាយថា ការផលិតអគ្គិសនីពីការដុតសំរាម ពិតជាមានប្រយោជន៍ដល់សង្គម ច្រើនជាងការទទួលបានចំណូលតែម្យ៉ាង ហើយអគ្គិសនីដែលផលិតបាននឹងអាចជួយជំរុញសេដ្ឋកិច្ច ៕

រដ្ឋាភិបាលថៃប្រាប់ពលរដ្ឋខ្លួនកុំឱ្យគិតច្រើន «ករណីពលរដ្ឋខ្មែរនៅក្រៅប្រទេសទាមទារយកកោះគុត» ក៏ព្រោះពួកគេមានសិទ្ធិក្នុងការតវ៉ា

0

ការតវ៉ារបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុក និងបរទេស ចាប់ផ្តើមទទួលបានលទ្ធផលបណ្តើរៗហើយខ្មែរយើង! ថៃបានប្រាប់ពលរដ្ឋខ្លួនកុំឱ្យគិតច្រើន «ករណីពលរដ្ឋខ្មែរនៅក្រៅប្រទេសទាមទារយកកោះគុត» ព្រោះពួកគេមានសិទ្ធិក្នុងការតវ៉ា ។ មិនតែប៉ុណ្ណោះ អតីតនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយមកកាន់សារព័ត៌មានថា ៖ «ក្រៅពីបញ្ហាកោះគុត ថៃគួរបែងចែកផលប្រយោជន៍ឧស្ម័នធម្មជាតិនៅបាតសមុទ្រជាមួយកម្ពុជា ព្រោះវាពុំមែនជារបស់ថៃតែមួយទេ វាជារបស់កម្ពុជាដែរ ។ បើថៃរវល់តែតវ៉ាជាមួយកម្ពុជា ថៃនឹងពុំទទួលបានប្រយោជន៍ពីឧស្ម័ននេះ ពីព្រោះតម្លៃឧស្ម័ននឹងធ្លាក់ចុះជាបន្តបន្ទាប់ ចាប់ពី៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaDTagBkkXXK9koM_87FnEbDTYzJXYCLouLaFxGpyOYmVM0PlkAf4U1EKzHd4m7Fp5lrMoPAv5EgCugvVbFBxjfkNNCmw7cUsEQjMB7k7AURsxrd36WuODMMufwu7lyac5XsQceEwIIPv3cziIojCmeCWtGyijA3yerzTFybddFyh9NK-xrBpg47TN0pMZ/s1336/image_2025-03-10_14-11-38.png

កាលពីដើមខែមីនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសចាប់ផ្តើមប្រមូលផ្តុំគ្នាតវ៉ាទាមទារយកកោះគុតពីថៃ ដូចជា នៅជប៉ុន និងកូរ៉េខាងត្បូង ។ នាពេលថ្មីៗនេះ ពលរដ្ឋខ្មែរបានប្រមូលផ្តុំគ្នាជាច្រើនកន្លែងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដើម្បីទាមទារកោះគុតពីថៃមកវិញ ទើបសារព័ត៌មានថៃសុំសម្ភាសន៍ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ហើយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃប្រាប់ថា ការតវ៉ានៅទីក្រុងសេអ៊ូល គឺជាសិទ្ធិរបស់ពលរដ្ឋខ្មែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA0v5hW5BydUeNilkcAHdmYNNKJaSzcDhW6G4t_jMQwKRbcfcaSVP4j0tsNMul_HqMvJ1tJv67kS_paoOyeLkSKKv1sAlnVun2NJG7zvUvuzaGKFADqj5Cr4QngFLLvbbhjwCzW7LWOh2SYomkCCU_6Hpqey8FXr0AGRlzUDXh1YTYQaXjB5BPLNrk-rHy/s1211/image_2025-03-10_14-11-38%20(2).png

លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិនិយាយថា សូមពលដ្ឋថៃកុំគិតច្រើន ពីព្រោះតាមលទ្ធិប្រជាធិបតេយ្យ គឺពលរដ្ឋប្រទេសនីមួយៗមានសិទ្ធិបញ្ចេញមតិដូចគ្នា ឬខុសគ្នា ។ ហេតុនេះ ការតវ៉ាទាមទារកោះគុតរបស់ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង គឺជាសិទ្ធិរបស់ពួកគេ ហើយការតវ៉ានេះកើតឡើងនៅកូរ៉េខាងត្បូង វាជារឿងរបស់កូរ៉េខាងត្បូង ប៉ុន្តែសូមកុំឱ្យប៉ះពាល់ដល់អធិបតេយ្យភាពថៃ ។ យើងគ្មានបញ្ហាអ្វីទេ ពីព្រោះមនុស្សគ្រប់រូបមានសិទ្ធិនិយាយស្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCESnKz0mOToxhlCrlxJt8VxvqevK-fUzgz15CV3x94-boIJyzR82qE0o8dx8ZPic12PGyMwMnMDe704SEZs-19ThC_HVBJq1466OIC_8ygbKMKVaILYRMalRYd82yFXBeR41ityESNh8aiz-DughMLoU1PZ8xvMxrxAhKLZE9xxajL3N5s6IKlYrRXJD0/s1500/image_2025-03-10_14-11-39%20(2).png

ប៉ុន្តែពលរដ្ឋថៃបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ក្រោយពីពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង ប្រមូលផ្តុំគ្នាតវ៉ាទាមទារកោះគុតពីថៃ ព្រមទាំងបារម្ភថា តើនៅថ្ងៃខាងមុខ ពលរដ្ឋខ្មែររស់នៅប្រទេសផ្សេងទៀត នឹងនាំគ្នាតវ៉ាទាមទារកោះគុត ដូចពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHO9F56HrZmqiSZhHWas57V_Q5QZCVmeuy9hVi1Q7YQazBDxx9r64kWQ3-S_0VVoFYr3fXxP7zT1YIeZS0pBWdVgxkli0gvTSWKnxkvuTySRkU1htODrF5VWnnQO09DDwXpqDQvN3bIGOvN1MDN0RLtgQXTMkE_ML-OZCIwfQ012yOKVHx1nr9uQC89PBR/s800/image_2025-03-10_14-11-39.png

គួរបញ្ជាក់ថា ពលរដ្ឋខ្មែររស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ប្រមាណជាង២ពាន់នាក់ បាននាំគ្នាតវ៉ានៅទីក្រុងសេអ៊ូល ដើម្បីទាមទារឱ្យរដ្ឋាភិបាលខ្មែរបញ្ចប់ការចរចាទ្វេភាគីជាមួយរដ្ឋាភិបាលថៃ ហើយប្តឹងរឿងកោះគុតទៅតុលាការអន្តរជាតិ (ICJ) ដោយសារបច្ចុប្បន្ន ថៃបានគ្រប់គ្រងកោះនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimtbuCc35m96Eitj13yu-ehLZSOsZqTspsF4QgtS5JmdBgWfcBAjFHk2R1cvlSjcnFDFs6U-xqIet2pAXkEDHVjbakrvEgmIfnwvz2ieZ2oa-aqzWCYsHqqqN8TqXbC6NWut57tFII3h2kaP5iH9nyOTkHJAhyphenhyphenFGYu9spBxE5t0VvHeF4HCRmIpjQXbat1/s2560/image_2025-03-10_14-11-40.png

ដោយឡែក អតីតនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយមកកាន់សារព័ត៌មានថា ក្រៅពីបញ្ហាកោះគុត ថៃគួរបែងចែកផលប្រយោជន៍ឧស្ម័នធម្មជាតិនៅបាតសមុទ្រជាមួយកម្ពុជា បើទោះជាមន្ត្រីគណបក្សប្រឆាំងថៃពុំព្រមចរចាជាមួយកម្ពុជា និងអះអាងថា ឧស្ម័នធម្មជាតិជារបស់ថៃ ១០០% ។ លោកថា ៖ «ថៃគួរបែងចែកផលប្រយោជន៍ឧស្ម័នធម្មជាតិជាមួយកម្ពុជា ពីព្រោះវាពុំមែនជារបស់ថៃតែមួយទេ វាជារបស់កម្ពុជាដែរ ។ បើថៃរវល់តែតវ៉ាជាមួយកម្ពុជា ថៃនឹងពុំទទួលបានប្រយោជន៍ពីឧស្ម័ននេះ ពីព្រោះតម្លៃឧស្ម័ននឹងធ្លាក់ចុះជាបន្តបន្ទាប់ ចាប់ពី៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizC3J4s6dONkmmHzYL2zkh_lHAoICN2UTKsN29SPkegqCOIBc0QLKzMAINkEpSVHpjV6AW8ig5MqzPcYyxrXTDg-RSABmFiHXWfp8SU0v1iYUpBrVmqczQJwuRtYk3rcxkgyHn5QKNnicng9KGq48DvA7txGBTlSoucuctcHOXj6Vg76nC59mqbWhW2JPH/s1920/image_2025-03-10_14-11-42%20(2).png
ហេតុនេះ ថៃគួរតែសុំបែងចែកឧស្ម័នធម្មជាតិនៅបាតសមុទ្រពាក់កណ្តាលជាមួយកម្ពុជា ហើយក្រុមហ៊ុននានានឹងដាក់ទីតាំងយកឧស្ម័នធម្មជាតិនៅខាងថៃ គឺនឹងធ្វើឱ្យថៃទទួលបានប្រយោជន៍ច្រើនជាង៥០% ដោយសារថៃមានឧបករណ៍ច្រើនសម្រាប់យកឧស្ម័ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8xc8VT1jRPLba4iZOwukaJgWtfFxApWM_DRu3FBHc117B4ZUvD9y8Ym02cFD3BTObhpFldYw7oAnA19_Cq0254OGgNe_4N6AOkw4PKv179f_WCU8uxZIZQDtqS-un9P-YDk1EsU3wy5TJoOTMh9l_q6Zjqf0m6IhAQ3BNcOSVjl0uEh7_FeDyCbrhs2lT/s634/image_2025-03-10_14-11-42.png

បើទោះជាយ៉ាងណាក្តី ព័ត៌មានខាងលើគ្រាន់តែជាការបកប្រែក្រៅផ្លូវការ និងចុះផ្សាយលើបណ្តាញសង្គមពីភាគីថៃតែម្ខាងប៉ុណ្ណោះ ។ លទ្ធផល និងព័ត៌មានលម្អិតពីបញ្ហា «ករណីពលរដ្ឋខ្មែរនៅក្រៅប្រទេសទាមទារយកកោះគុត» ឱ្យរញ្ជួយដល់ប្រទេសថៃ សារព័ត៌មាន KBN News យើងខ្ញុំនឹងផ្សាយជូនបន្ថែមទៀត ៕

អាយុជាង៧០ឆ្នាំហើយ តែតារាសម្តែងស្រីកូនកាត់នៅតែមានសម្រស់ក្មេងជាងវ័យដោយសារបរិភោគអាហារទាំងនេះ

0

មហាជនបានចាប់អារម្មណ៍នឹងតារាសម្តែងស្រីឈ្មោះ ជេន ស៊ីមួ (Jane Seymour) ជនជាតិអង់គ្លេសកាត់អាមេរិក បើទោះជាមានអាយុរហូតដល់៧៤ឆ្នាំក្តី ប៉ុន្តែនៅតែរក្សាសម្រស់ស្អាតដូចស្ត្រីអាយុជាង៤០ឆ្នាំ ហើយមនុស្សភាគច្រើនពុំចង់ជឿថា អ្នកស្រីមានអាយុច្រើនបែបនេះទេ ។ អ្នកស្រី ស៊ីមួ បានប្រាប់ថា ដោយសារទម្លាប់ការបរិភោគអាហារទាំងនេះ និងពេញចិត្តជាមួយជីវិតខ្លួនឯង ទើបធ្វើឱ្យអ្នកស្រីមានសុខភាពល្អ និងសម្រស់ក្មេងវ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-ifFzErftYxiVtnHzAa_b14gBazpssmysUhKrDIqlagtaZjJZs-2MhyphenhyphenP2Itk567K1anC7h-hCV8tXyHfSRljgdfMInPqN7xGsaPBwyhl2SjjhH3Ifg-PEXdmMclHTSMiCYKPQK2ro1f9IvikzGN3Y9SW1odMu8psaJBrwsMzv_GNcEi74QIjQw2Rtf35N/s1500/image_2025-03-10_13-43-52%20(2).png

អ្នកស្រីបានល្បីល្បាញ និងមានគេស្គាល់ច្រើន ក្រោយពីអ្នកស្រីសម្តែងភាពយន្ត James Bond កាលពីឆ្នាំ១៩៧៣ រឿង «Live and Let Die» ហើយអ្នកស្រីតែងតែប្រាប់ពីគន្លឹះធ្វើឱ្យសម្រស់ក្មេងវ័យ និងការថែទាំសុខភាពរបស់ខ្លួនជានិច្ច ។ អ្នកស្រីបានប្រាប់ពីគន្លឹះថែទាំខ្លួនឱ្យស្អាតជាអមតៈទៅកាន់សារព័ត៌មានបរទេសថា អ្នកស្រីពុំធ្លាប់សម្រកទម្ងន់ទេកន្លងមក គ្រាន់តែអ្នកស្រីបរិភោគអាហារដើម្បីសុខភាព និងអាហារដែលខ្លួនចូលចិត្តប៉ុណ្ណោះ ពីព្រោះវាធ្វើឱ្យអ្នកស្រីមានសេចក្តីសុខ និងរីករាយនឹងការបរិភោគអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgehUXyz_mrEpZ4G_hsUS5g7nHEbezmQmdGoCGOoqedz0760aZBo1ojuhsqpH8_LMm-dujex9oDVRV1bIQefq-rcEEzykjqkJEiUEt9oLXLs-aIfCFTwMDIpPyVDGOJTdOIekUDsnEVDLNVjam9nbESP4963Owf72XF5Zk7FvRkm8XVW_0xkxxAQgvy0V3Y/s599/image_2025-03-10_13-43-52.png

គន្លឹះអាថ៌កំបាំងក្នុងការបរិភោគអាហារ គឺនៅពេលព្រឹក អ្នកស្រីតែងតែផឹកកាហ្វេ និងបរិភោគស៊ុតស្ងោរ ដើម្បីឱ្យរាងកាយទទួលបានប្រូតេអ៊ីន ។ វាជួយឱ្យអ្នកស្រីឆ្អែតបានយូរ និងកាត់បន្ថយចំណង់បរិភោគអាហារ ដោយសារស៊ុតពណ៌ស អាចជួយបង្កើតសាច់ដុំយ៉ាងមានប្រសិទ្ធភាព ។ បន្ទាប់មក ចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ពេលរសៀល អ្នកស្រីបរិភោគអាហារឱ្យឆ្អែត ហើយអ្នកស្រីចូលចិត្តអាហារបែបពលរដ្ឋរស់នៅបណ្តាប្រទេសតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ គឺបរិភោគគ្រាប់ធញ្ញជាតិឱ្យច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDF3EnJOS1pJUSoOWeMi_BqOYuzxeP_dpG6OM-jzgq5lMnbmNoXwOGQEuc4351t0EqyjQR1mrAC1eUlegkQh0ChCDWdhi4D3ylfp-lCRTBxpam-3PEu_nZrtG9GAsnZdmkdJJrBGF-UcmNpSLyibY7yHb968TTMmZcDM6ZkNM1zM93SSmrk_vrUUFhlFjd/s1118/image_2025-03-10_13-43-51.png

អ្នកស្រីប្រាប់ថា ទម្លាប់បរិភោគអាហារជួយឱ្យអ្នកស្រីមានរាងកាយមាំមួន និងសុខភាពល្អយ៉ាងខ្លាំង ។ អ្នកស្រីបានបរិភោគអាហារមានប្រយោជន៍ជាច្រើនមុខ ដូចជា ៖ ប៉េងប៉ោះ តាសក់ ឃឺនឆាយ ផ្លែម្កាក់ និងត្រី ។ ក្រៅពីនេះ អ្នកស្រីបានហាត់ប្រាណ, លើកវត្ថុស្រាលៗរៀងរាល់ថ្ងៃ, គិតវិជ្ជមាន និងស្រឡាញ់ការរស់នៅរបស់ខ្លួនឯង ។ ហេតុនេះ វាជួយឱ្យអ្នកស្រីនៅតែស្រស់ស្អាត ក្មេងជាងវ័យសម្រាប់រូបរាងខាងក្រៅ និងស្អាតចេញពីក្នុងចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu2Zjhq1be_2t9BshUn-A8MpfSwASleT5S7AulM-RGbJ_a-PO28DLVSTMAL_KplQ78HHEeSCCrAigIwF0SI2icSShkoJuc17xZZimvoAU5wZ3LrUFvpx_WMe9h6qNwC2G9F7xP6ogGuaH8lKrbTirCCN6ZnCikTGhtxF_QM4-wHlCHakGgxjU6oiiP65Aa/s2048/image_2025-03-10_13-43-53%20(2).png

ចុងក្រោយ អ្នកស្រីបញ្ជាក់ថា ៖ «ការមានជីវិតរស់នៅយូរបែបនេះធ្វើឱ្យមានអារម្មណ៍ថា មានសេរីភាពខ្លាំងណាស់ ។ ឪពុកខ្ញុំនិយាយថា យើងគួរតែសប្បាយចិត្តជាមួយខ្លួនឯង និងពុំចាំបាច់ធ្វើអ្វីឱ្យអ្នកដទៃឃើញទេ វាខុសពីពេលខ្ញុំនៅក្មេង ដែលព្យាយាមធ្វើអ្វីឱ្យគ្រប់គ្នាចាប់អារម្មណ៍» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYHpTxryK0iPiJ9z0y707dsa_ps2JjnJW6S6JY-_nB12Qr5tSR0OS7hHBt6qQ2nFl4TI4ObOvh9dq465RXKHtqRFb3pHmfzU8qapvzSLG0K9h-4fp3yXutb7OTH7bPNZdulq5I-vlEdCBrc0q0Yy8vXPt_NZNwIVkAKQqoUAQRWzB2-PqAoxxg6bawRjxm/s1500/image_2025-03-10_13-43-53.png

គួរបញ្ជាក់ថា ការបរិភោគអាហារបែបពលរដ្ឋរស់នៅបណ្តាប្រទេសតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ គឺជាការបរិភោគគ្រាប់ធញ្ញាតិភាគច្រើន ហើយត្រូវបានទទួលស្គាល់ថា ជាវិធីបរិភោគអាហារល្អបំផុតសម្រាប់សុខភាព ។ ការស្រាវជ្រាវជាច្រើនបង្ហាញថា ការបរិភោគគ្រាប់ធញ្ញជាតិនឹងជួយកាត់បន្ថយហានិភ័យកើតជំងឺបេះដូង និងទឹកនោមផ្អែម ព្រមទាំងជួយឱ្យយើងមានអាយុវែង ៕

វិធីសាស្ត្រចំនួន ៤ ដែលអ្នកគួរដឹងនៅពេលធ្វើដំណើរតាមយន្តហោះ ដើម្បីចៀសវាងការបាត់វ៉ាលី!

0

ជារៀងរាល់ថ្ងៃ អីវ៉ាន់ប្រហែល ១០០,០០០ បំណែកត្រូវបានបាត់បង់ ដោយសារវ៉ាលីនីមួយៗមានរូបរាងស្រដៀងៗគ្នាច្រើន ហើយចំនួននេះត្រូវបានគេព្យាករណ៍ថានឹងកើនឡើងក្នុងអំឡុងពេលរដូវកាលកំពូលដូចជាបុណ្យណូអែល ចូលឆ្នាំសកល និងពិធីបុណ្យផ្សេងៗទៀត។ ដូច្នេះអ្នកជំនាញមកពី 1st Move International Removals ដែលជាអង្គភាពផ្លាស់ទីអន្តរជាតិ មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានផ្តល់ដំបូន្មានមួយចំនួនដើម្បីកាត់បន្ថយហានិភ័យនៃការបាត់អីវ៉ាន់ក្នុងអំឡុងពេលហោះហើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfyxZ3bf_8-Y3JEo9lroetCIH14DlQOworpiwEUXtgXv-SHEzp7saOf-_eK6mmDVzvzDv1WpBVrKf8MlgRCZ6HQWW6-oxQXgMuv-58ymtyyO2ab461JIg-dB_o9-CVU3Z7SgGioQaOi2hzw40_LyPJyKowwJ_796ks6z2F0COiWh7PYI_SsWXXZ69il5er/s960/image_2024-11-14_13-44-52%20(2).png

១.ថតរូបវ៉ាលីរបស់អ្នកមុនពេលផ្ញើ៖ ដើម្បីការពារអីវ៉ាន់របស់អ្នកកុំឱ្យបាត់ អ្នកជំនាញណែនាំឱ្យថតរូបអីវ៉ាន់របស់អ្នកជាមុនសិន មុនពេលផ្ញើ។ រូបថតនេះនឹងជួយបុគ្គលិកព្រលានយន្តហោះស្វែងរកអីវ៉ាន់របស់អ្នកដំណើរបានលឿន និងមានប្រសិទ្ធភាពជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoI-Ha8g4Sbir_BFsOaC_Bg3nOR_KHNJmncXjdAY3AlvdYTfQKRLqjraPdoUVj2bFWEyx8s6ZHUmKYQ7iXKECJrp-UQdSDZgALKegcogErQHVsW0fxyI7NKBouK1JhD26ePqD4EHN92-XH2Zh_jNkE0EcmWe4gvQNnTIi00pu82Gq5YxNfSQF-rAw6Z57P/s940/image_2024-11-14_13-44-52.png

២.បំពាក់ឧបករណ៍តាមដាន GPS៖ ដើម្បីសុវត្ថិភាពបន្ថែម ឧបករណ៍ GPS ដែលមានគុណភាពល្អគឺចាំបាច់បំផុត។ ឧបករណ៍ដូចជា Airtags និង Tile Mate អាចដាក់ក្នុងវ៉ាលីរបស់អ្នកយ៉ាងងាយស្រួល ដូច្នេះអ្នកអាចតាមដានវ៉ាលីរបស់អ្នកដោយគ្រាន់តែប្រើទូរស័ព្ទប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtcq97wYGfAoQvj33bF26hpILixqqQjGEdEe5AmwomDkjKDE6aUOaacvwjy1DkOHPz3TNt85mPcrzBunkNItWX_iI8WbpSWLJimbx2VFN0gVvhOH3kAe5GRfVbbGQDUce5JsaTBNn9yKGf9mqRi61wtJzMWOFa0MhmrvOkBXgsfI9OpUBSkZZLw_BNzEQN/s1500/image_2024-11-14_13-44-53%20(2).png

៣.បន្ថែមស្លាកវ៉ាលីផ្ទាល់ខ្លួន៖ អ្នកធ្វើដំណើរគួរតែមានស្លាកវ៉ាលីដែលមានគុណភាពខ្ពស់ និងងាយស្រួលចំណាំ ជៀសវាងការច្រឡំវ៉ាលីជាមួយអ្នកផ្សេង ព្រោះវ៉ាលីភាគច្រើនសុទ្ធតែស្រដៀងៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ ស្លាកវ៉ាលីក៏អាចត្រូវបានគេទម្លាក់ ឬខូចខាតក្នុងអំឡុងពេលដឹកជញ្ជូនផងដែរ។ ក្នុងករណីនេះ អ្នកធ្វើដំណើរគួរតែបន្ថែមច្បាប់ចម្លងនៃព័ត៌មានទំនាក់ទំនង និងដំណើរផ្លូវហោះហើររបស់ពួកគេនៅក្នុងវ៉ាលី។ នេះជួយបុគ្គលិកអាកាសយានដ្ឋានភ្ជាប់ទំនាក់ទំនងជាមួយអ្នកដំណើរបានយ៉ាងឆាប់រហ័ស ប្រសិនបើអីវ៉ាន់របស់ពួកគេត្រូវបាត់បង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqDsQ9wi-VOQD3WwfbqvdZIHMKwBubmIKO5tBNds-RiYmjiJQdm0GYQLKvz5ByE_iFw7gqknz4jRzQjWMBrEdw8YKq-AwzG8QFHXwku47bCwihI2QMH3dUzoEqdrlHlptSqpCc279DcRtBP34-pFyAuFXcKaHkzUmj0TvobaCCMSyz5mFQ-wgSdj2r2K9T/s1200/image_2024-11-14_13-44-53.png

៤.ដកស្លាកវ៉ាលីចាស់ចេញ៖ ការដកស្លាកវ៉ាលីចាស់ចេញនឹងកាត់បន្ថយហានិភ័យនៃការបាត់ ឬវង្វេង។ ប្រព័ន្ធអីវ៉ាន់របស់ក្រុមហ៊ុនអាកាសចរណ៍ពឹងផ្អែកលើស្លាកត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីផ្ញើវ៉ាលីទៅកាន់គោលដៅត្រឹមត្រូវ។ ស្លាកដែលនៅសេសសល់ពីជើងហោះហើរមុនៗអាចបណ្តាលឱ្យម៉ាស៊ីនស្កែនស្វ័យប្រវត្តិអានលេខកូដចាស់ខុស ហើយបញ្ជូនវាទៅទីតាំងខុស៕

ក្រៅពីប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ក៏ជាទឹកដីប្រវត្តិសាស្ត្រខ្មែរដែលលោកអ្នកគួរទៅលេងឱ្យបានម្តងក្នុងមួយឆាកជីវិត!

0

ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺជាប្រាសាទដែលនៅកៀកព្រំដែនរវាងកម្ពុជា-ថៃ ដែលប្រាសាទតាក្របីមានទីតាំងស្ថិតនៅតាមជួរភ្នំដងរែក ក្នុងភូមិបុសធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ប្រាសាទនេះជាតំបន់ប្រវត្តិសាស្ត្រខ្មែរដែលបង្ហាញពីវប្បធម៌ អរិយធម៌ ក៏ដូចជាបង្ហាញពីទីតាំងសក្តានុពលក្នុងខេត្តឧត្តរមានជ័យ។ ប្រាសាទតាក្របី ត្រូវបានសាងសង់ឡើងនៅសតវត្សទី១១ ដោយព្រះបាទសូយ៌្យវម៌្មទី១ និងព្រះបាទឧទយាទិត្យវម៌្មទី២ ដើម្បីឧទ្ទិសដល់ព្រះឥសូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN-niUws5kTkMbKIYmP1mvEKNYB9E37Usx-r7GcEyWFiWCD7a0Zn08AjMhSzNVtR19QqPsa_ZI5oSx9oWmStDDd68WJqkvPqtlowBYh1IWT94nuwDtGr1wVMEmQfLpjPuWRSr3d4N8A397AY_b3p2KlKCYC_d9eD2y9nF8CRiGc7tuF08hLZLUhWJ4rH98/s800/photo_2025-03-08_14-50-08.jpg

ប្រាសាទនេះធ្វើឡើងពីថ្មភក់ និងថ្មបាយក្រៀម មានទំហំតូច តែតួប្រាសាទនៅរក្សារូបរាងស្រស់ស្អាត និងល្អឥតខ្ចោះ។ ដើម្បីទៅដល់ប្រាសាទតាក្របី គេត្រូវធ្វើដំណើរតាមផ្លូវលេខ៥៦ និងលេខ៥៨ ដែលមានចម្ងាយប្រមាណ ៥៧ គីឡូម៉ែត្រពីក្រុងសំរោង។ នៅតាមផ្លូវមានព្រៃឈើខៀវស្រងាត់ ខ្យល់អាកាសត្រជាក់ និងមានបក្សាបក្សីហោះហើរលើមេឃ បង្កើតបានជាទិដ្ឋដ៏អស្ចារ្យមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Sb7ambcHDUtLjVAiEgrZO-Y3gnuHO8M-NKXG1dmLd4esgY4Ff-lnVWHppV__LnwnB35sXo3wWUQRzYhDKq7Bbk4BCkJC2srvr4sFAG6jQviNH_wz6ltioh8OiIS0DDxhKuLKP55mFvOzvS8QOpKQeQc1aXA4JwIyvHpvXIPkcA-AZC69UfAAE8IA9Ia7/s1024/photo_2025-03-08_14-50-09.jpg
ទោះជាយ៉ាងណាប្រាសាទនេះមិនសូវមានកូនខ្មែរស្គាល់នោះទេ ហើយក៏មិនសូវមានភ្ញៀវទេសចរមកទស្សនាដែរ ដោយសារប្រាសាទនេះស្ថិតនៅតាមព្រំដែនរវាងថៃ និងខ្មែរ។ តាមពិតទៅប្រាសាទតាក្របី មានឈ្មោះដើមថា ប្រាសាទតង្វាយ ប៉ុន្តែដោយសារចម្លាក់នៅតួប៉មប្រាសាទមានរូបរាងស្រដៀងនិងសត្វក្របី ទើបអ្នកស្រុកហៅតគ្នាៗថា បា្រសាទតាក្របីតែម្តង។ ជាមួយទំហំ ៣០ម៉ែត្រ គុណនិង ៣០ម៉ែត្រ ប្រាសាទតាក្របីមានចម្លាក់នៅខាងក្នុងដែលពិពណ៌នាអំពីព្រះអាទិទេពទ្រង់ជិះក្របី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPgImh3vnR69jJ_7GfTRhfXCO8p69G5r_cbIrLjHyyoLb8EvrlaEkyQOYTaaHF5N4pQNhJC6b3BxQMvhOipNg7n9xp11K4iVnkCfs38A2Z7iQEI-bSAmTwZ2rHdC_noOm18MNidagOI5xRKB4x0M_uRV95bvWaNKiVpwC7Er9CbFDrbb5MrcSSlhehe_lI/s960/photo_2025-03-08_14-50-11.jpg

បច្ចុប្បន្នប្រាសាទតាក្របីមានផ្លូវចាក់បេតុងឡើង រហូតដល់លើភ្នំក្បែរប្រាសាទតែម្ដងងាយស្រួលក្នុងការទស្សនា។ ទោះជាយ៉ាងណាដោយសារនៅទីនោះជាតំបន់ទាហានគ្រប់គ្រង ព្រោះប្រាសាទនៅកៀកព្រំប្រទល់ដែនកម្ពុជា-ថៃ។ ដូច្នេះប្រជាពលរដ្ឋខ្មែរអាចចូលទៅមើលប្រាសាទតាក្របីបានដោយមានទាហានជូនដំណើរ និងដើម្បីប្រាប់ដំណឹង អំពីកន្លែងណាដែលអាចទៅបាន និងកន្លែងណាដែលមិនអាចទៅបាន រួមទាំងប្រាប់អំពីប្រវត្តិសាស្រ្តនិងទម្រង់បែបបថនៃប្រាសាទផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwUoSdyJJdqoMzcfkr_ktpZdaewMWeoRHQEwMQEe6wmhu4i12Bds71whuaLy7um4M2kMqPmaWtG37CzNp-udQJy9DXNGFHJX8s351boh22PD_oEedzfO-rvp6DEUhorbE2IheWpDA97yg-WA5_Qt2rtjnMcBbtcAHMGnHZD2iIgHLzmiz9mYcYMN-BeLQc/s1200/photo_2025-03-08_14-50-10.jpg

មិនធម្មតាមែន! មនុស្សយន្តទំនើបបំផុតរបស់ពិភពលោក បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល បន្ទាប់ពីឆ្លើយសំនួរសំខាន់ៗទាំងនេះ!

0

មនុស្សយន្ត umanoid ដែលមានឈ្មោះថា Ameca បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅឯកម្មវិធីសមាជទូរស័ព្ទពិភពលោក (MWC) ក្នុងទីក្រុងបាសេឡូណានាសប្តាហ៍នេះ នៅពេលដែលវាបានឆ្លើយសំណួរដ៏លំបាកមួយពីអ្នកកាសែត។យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Interesting Engineering បានឱ្យដឹងថា មនុស្សយន្ត Ameca បានឆ្លើយសំនួរជាច្រើនពីអ្នកកាសែតនៅកន្លែងដាក់តាំងបង្ហាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyqqzkW-z61eZ9rxQEWaFMakai0RBLh2P7WHWTSMisbAqs4Fs6ZXKneOMxpBLpjBNRbXi300XHCiAhEQp1fsq7tA6DNO4cnWp492NI7Il8w75QsWCE5ENHYVxQ_caMTLGOiydDp9SZQC-Y1rtIBU7bMyteRzHfnWrbp8Y21UFHJ3G8yU1vTmwCCHt364c7/s700/image_2025-03-10_13-30-08%20(2).png
អ្នកកាសែតមកពី Daily Mail បានសួរថា តើមនុស្សយន្តអាចដណ្តើមការងារមនុស្សបានដែរឬទេ? ភ្លាមនោះ Ameca បានឆ្លើយថា “ខ្ញុំមិនដឹងទេ”។ បន្ទាប់មកអ្នកកាសែតក៏បន្តសួរថា តើការងាររបស់អ្នកល្អដែរឬទេ? មនុស្សយន្ត Ameca ក៏បានឆ្លើយថា “ខ្ញុំគិតថាវាអាស្រ័យលើអ្នកល្អប៉ុណ្ណា”។ ការសន្ទនានេះកាន់តែក្តៅគគុក និងមានភាពទាក់ទាញកាន់តែខ្លាំងឡើងៗ នៅពេលដែល Ameca ត្រូវបានគេសួរបន្ថែមថា តើមនុស្សយន្តអាចកាន់កាប់ពិភពលោកបានដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ouVnWWGVbWgYZluoY8MXGYylqiynTkKEUg_T660i3Imem2ydEaNqk2PnycKe52e76f6oG3BezMBlobApgJ9NribCpgA4kOVNBluLJQMNuKCMf5weynBeyF3nMCaxjeLKafqKsRYoQqdJPqBHpX4HjkCQE8WYD6Jg6-WSWCzgDosE6QLbBNiHGt1Jq56b/s853/image_2025-03-10_13-30-08.png

ចំពោះ​បញ្ហា​នេះ Ameca បាន​ឆ្លើយ​ថា៖ «វាជា​សំណួរ​ដ៏គួរ​ឱ្យចាប់​អារម្មណ៍បំផុត ប៉ុន្តែខ្ញុំមិនចាប់អារម្មណ៍ក្នុងការឆ្លើយវានោះទេ»។ នៅពេលនោះអ្នកកាសែតក៏បានបញ្ចប់ការសួរសំនួរ អ្វីដែលភ្ញាក់ផ្អើលនោះគឺថា មនុស្សយន្ត Ameca ក៏បានបង្ហាញអារម្មណ៍ និងទឹកមុខដ៏ចម្លែកមួយ ដោយនិយាយថា “អរគុណចំពោះការប្រើប្រាស់ AI” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZSSjJ44HoXoDw_YSkp3xJewgqiHD5cIUsGjiGZM1IG_dC3rpFGtZR-brTKqdGIQNUeiz4muBVbM8OgMeDzt6EHASL57m0A_M6KSpuKMVX-lvPk6rVkulZ9OeCBpZ_e94ehQNqIw85aRLT0LVzCJ4XKF8lki3iubVJqc1NalNnmCoxGzjPJJGo3-Vfs_bv/s795/photo_2025-03-08_14-31-16.jpg
គួរបញ្ជាក់ដែរថា Ameca គឺជាមនុស្សយន្ត AI ដែលបង្កើតឡើងដោយក្រុមហ៊ុនអង់គ្លេស Engineered Arts ត្រូវបានគេស្គាល់ថាជាមនុស្សយន្តដែលទំនើបបំផុតរបស់ពិភពលោក។ មនុស្សយន្តនេះប្រើ AI និងប្រព័ន្ធរៀនម៉ាស៊ីនកម្រិតខ្ពស់ រួមផ្សំជាមួយនឹងការបញ្ចេញទឹកមុខ និងចលនាដ៏ស្មុគស្មាញ។ វាត្រូវបានបំពាក់ដោយមីក្រូហ្វូន កាមេរ៉ានៅក្នុងភ្នែករបស់វា និងសមត្ថភាពសម្គាល់មុខ ដែលអនុញ្ញាតឱ្យវាអាចចងចាំមុខមនុស្សបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZBgcGXzF_5DfG0LAAeR3nmQw36RYwaaFGS_rRSn21wPaJGVfFxkrsNVY5ew2ElCJ2a3Xa-VJYNNIRkKWAvNyhrCDAetidhs9W9U0o7z43DUF2wnzvGQ0aA74ltBzhl4u1Z3EYU7CMu3ldR4vyOjC09qZcwAJqxXyFkw1bMNLZDsZ0TTk3mhfpDuyz_Bvt/s850/photo_2025-03-08_14-31-17.jpg
អន្តរកម្មដ៏រស់រវើករបស់វា ទាំងការរីករាយ និងការជូនដំណឹងដល់អ្នកទស្សនា ដោយរំលេចការវិវត្តន៍យ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាមនុស្សយន្ត។ Ameca ក៏ត្រូវបានអ្នកជំនាញចាត់ទុកថា ជាមនុស្សយន្តគួរឱ្យព្រួយបារម្ភបំផុតផងដែរ ដោយសារវាមានភាពវៃឆ្លាតហួសកម្រិត ទំនងអាចជំនួសមនុស្សបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcQZcz2FC9Ypna4IzEEnyXAWXTOQoJD9O5VJ7it_rqfRCZhqmBIhwo-NC1oVRnrFfhSJ0GZvhC9gDZoM31B4DhnAOEWWWmjeq5E7KSjRE78cLeU4DDzu-qNWh6DZN8jBIVYY6hT1ikU0PNAkuceOHcVqKy7kFURjazj7lWivYi3UAt05NF8tEI0S68RExd/s1200/photo_2025-03-08_14-31-18.jpg

ទស្សនៈរបស់អ្នកជំនាញគិតថា ការងារណាដែលពឹងផ្អែកខ្លាំងលើខួរក្បាល និងចំណេះដឹង គឺថាមនុស្សយន្តអាចជំនួសបាន ដោយវានឹងដោះស្រាយកិច្ចការជាច្រើនឱ្យកាន់តែមានប្រសិទ្ធភាពនាពេលអនាគត។ ទន្ទឹមនឹងនេះ មុខតំណែងដែលពាក់ព័ន្ធនឹងកម្លាំងពលកម្មដោយដៃ ដូចជាអ្នកបូមខ្សាច់ ឬអ្នកធ្វើការសំណង់ នៅតែមានសុវត្ថិភាពូចដើម៕

សិល្បករ សិល្បការិនី ដែលចង់សម្តែងល្អ មិនឆ្គង កុំមើលរំលងចំណុចទាំងនេះ

0

ក្នុងវិស័យភាពយន្តកម្ពុជាអាចនិយាយបានថាពុំទាន់ដល់ចំណុចដែលល្អប្រសើរច្រើននៅឡើយទេដោយពេលខ្លះទទួលរងនូវមតិរិះគន់ពីអ្នកទស្សនាទាំងសាច់រឿង ការសម្តែងរបស់តួដែលមើលទៅឆ្គងៗជាដើម។ នេះជាហេតុមួយក្នុងការដែលឱ្យទស្សនិកជនគាំទ្រភាពយន្តក្នុងស្រុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlKAG2e_hhBMdZaWTIMTi_sCymLjZnwIr_f0ovYE7PMlzkZ16kslBpWiNGMQ4CzH8eEV6gG6AltJed_2G1KsJgBT5owLV7-WZzNBOnr4sKj-xTfHalWcTP5gHKJWKio_8wD_xTuCXgxVoi6fRQlttCV_oknrk6ST993ez2deNHEbip5hHJalJ22ymUokkt/s960/197803487_10226067221010470_1253292860788490125_n.jpg
ដើម្បីឱ្យវិស័យភាពយន្តកាន់តែរីកចម្រើនពីអ្នកដឹកនាំរឿងជើងចាស់ដ៏ល្បីល្បាញលោក ឆាយ បូរ៉ា បានចែករំលែកនូវគន្លឹះសំខាន់ៗដែលសិល្បករ សិល្បការិនី ជាអ្នកសម្តែងមិនគួរមើលរំលង។ លោក ឆាយ បូរ៉ា បានបង្ហោះវីដេអូខ្លីមួយដែលមានការសន្ទនាជាភាសាបរទេសភ្ជាប់មកជាមួយខ្លឹមសារចំណុចដែលសិល្បករត្រូវមាននិងកាតព្វកិច្ចដែលត្រូវធ្វើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPdE3pPoZu81EyitsSlQJsYk7TIuly1aObF9R-ltgaEYi-cJqyOxvSJsv2VQIDdfnuAM6HjAMKjVZLJpe1M0-pKkMwvAqhOSkB_FdyqxtK8xu0Dfly2k6Xz0nNwL6BCVGq5Ke0NJnsE2yjJMqWfID2Q1DXATwzWba_IQxv0UgvyThkyZSV1lPfyydiUFxC/s1316/200724659_10226067280571959_1230665132735621121_n.jpg

លោកបានចែករំលែកយ៉ាងដូច្នេះថា «សិល្បករសម្តែងត្រូវមានចំណុចបីសំខាន់:
១. ទេពកោសល្យ ២. ការសិក្សាពីបច្ចេកទេសសម្តែង ៣. បទពិសោធន៍»។ លើសពីចំណុចដែលត្រូវមានលោក ឆាយ បូរ៉ា បានលើកឡើងបន្ថែមចំពោះសិល្បករសម្តែង ត្រូវមានកាតព្វកិច្ចដូចជា១. សិក្សាអត្ថបទរឿងទាំងមូល២. សិក្សាតួអង្គរបស់ខ្លួន និង តួអង្គដទៃ ៣. សិក្សាពាក្យពេចន៍ ប្រយោគសន្ទនា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYcEufYE85h1gRgG_mdpa_JBqrIwj8rfRMk1aYwhCHqYnnoF6SXJwdPkZGs-Wsiw6L15qL4oVUa7SqZR4iT4S8W9xduDm6SJf_dauKEyv8pt1VPMKuzAIfrbC7WfMuVKxGYZZ_ZSRbR17asiRom2b_SNMGDUZqRHlpX2Qle3geLILVr9HTBxQ4p5EPxyOr/s1920/image_2025-03-08_16-23-51.png

គួរបញ្ជាក់ថាស្នាដៃលេចធ្លោក្រោមការដឹកនាំរបស់លោក ឆាយ បូរ៉ា មានដូចជារឿង «ឃ្លាតទៅសែនឆ្ងាយ» រឿង «3.50» រឿង «លោកគ្រូ ប្រពន្ធល្អ» និង រឿង «អ៊ំចនម៉ែដោះ» ជាដើម។ មិនត្រឹមតែផ្តល់ការកំម្សាន្តឱ្យទស្សនិកជនប៉ុណ្ណោះទេរាល់ស្នាដៃរបស់អ្នកដឹកនាំឆ្នើមរូបនេះតែងតែបង្កប់តម្លៃអប់រំទៅជាមួយ៕