Home Blog Page 578

ហេង វាសនា លើកឡើងបែបនេះក្រោយទស្សនិកជនរិះគ.ន់កម្មវិធី «ទៅស្រុក»ថា លំអៀង ចំពោះ រាជនិងហ្វី

0

កម្មវិធី «ទៅស្រុក» រដូវកាលទី៣ Ep3 Part2 ត្រូវបានទស្សនិកជនជាច្រើនបញ្ចេញមតិរិះគន់ដោយគិតថាមានភាពលំអៀងចំពោះ សុភារាជ និង ហ្វី ហើយមានការអាណិតអ្នកទាំងពីរ។ ឃើញសន្ទុះការរិះគន់មិនធ្លាប់មានពីមុនមកនេះលោក ហេង វាសនា បានលើកឡើងថាកម្មវិធីនេះកម្សាន្តសប្បាយបែបពិត ថតពិត ធ្វើពិត ពិន័យពិត គិតភ្លាមដោះស្រាយភ្លាម យុទ្ធសាស្ត្រ ល្បិច ខូចខិល បត់បែនទៅតាមនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTjJviaUH1s-MrG8Mtn1bUiUeuQBNV5Ndxhyphenhyphen12I_phHL5YsEUGPu_V6-NsK4eT0QUcqfBbaVhGx3atTODIGfpSSfp5CaC2IsTrIJnySwtEJdyfed3DN7MAZJD_I3HCo8hjrOw6tCxvII7DBqmEig4VcoVVNMgEtORibTUt48W_3JPyPqi3_xCKzAjKtpOM/s2048/image_2025-03-10_09-01-05.png
កម្មវិធី «ទៅស្រុក» គឺជាកម្មវិធីមួយក្រោមការផលិតរបស់ Veesa Team ដែលទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនថែមទាំងអាចឃើញពីតំបន់ទេសចរណ៍ស្រស់ស្អាតនានានៅក្នុងប្រទេសកម្ពុជាអមជាមួយការប្រកួតគ្នាជាច្រើនដើម្បីបានញុំាអាហារពេលព្រឹក ថ្ងៃត្រង់ល្ងាច និងគេងតង់ គេងផ្ទះជាដើម។ ទោះយ៉ាងណា «ទៅស្រុក» រដូវកាលទី៣ Ep3 Part2 ដែលបានចាក់ផ្សាយនៅយប់ថ្ងៃទី៨ មីនា ធ្វើឱ្យទស្សនិកជនជាច្រើនរិះគន់ថាកម្មវិធីនេះលំអៀងចំពោះ សុភារាជ និង ហ្វី ហើយមានការអាណិតចំពោះអ្នកទាំងពីរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWKGS-WKrlRQpc9EHmUmuZPkOZpzcP38LovUZbkAAOfUhPyEKn8gNu_bv8tZeWFsivo2owRKPy2DpOF3MU7_Z7FdNOHy64s7pTs1Rvf-IiPrKL8k2dT4FheFOLMf5slsYcK8dr5WSVmhx_5LghUggF5Er1L0cL-HGfkNhnV7tPSr5qirlSoDtvTFe1bpow/s1394/image_2025-03-10_08-40-55.png

ការលើកឡើងរបស់ទស្សនិកជនថាកម្មវិធីគឺនៅត្រង់ចំណុចលក់នំអាកោរនៅព្រះដាក់ ដោយក្រុម ហេង វិសាល និង សេងហួរ មកក្រោយមិនទាន់បានសុំម្ចាស់តូបហើយមកដណ្តើមម៉ូយរបស់ សុភារាជនិងហ្វី ខណៈ ជា ស្រីនា ថែមទាំងនៅក្នុងក្រុមហេង វាសនា ទៀត។ ចំណុចមួយទៀតគឺជាល្បិចកិច្ចកលរបស់ក្រុម ហេង វាសនា និង សេង ហួរ ទៅលើទីតាំងជិះខ្សែរ៉ក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV9Hda6FQSVPVhQ_ppxGMy_Jgpz0gUjwaZGj7dwAh98R957epNhdtTU19PjqHRnO_DCBFoE8j0Wad19SpD7bdPI93wesLMjrwVyYGc5QTfCkvd2chVKw632tJWwqGddfu-GZj9oSGbrFBf45iNZlr-0Xk46j-_02063iakb7Uek2ppfeX8tXrWCsL0WHPz/s1396/image_2025-03-10_08-40-58.png

សន្ធឹកនៃការរិះគន់ថាកម្មវិធី ទៅស្រុក វគ្គខាងលើនេះគឺលំអៀងខ្លាំងគ្របដណ្តប់គ្រប់បណ្តាញសង្គម។

ក្រោយពីមានមតិរិះគន់ថាកម្មវិធីលំអៀងចំពោះ រាជ និង ហ្វី លោក ហេង វាសនា បានលើកឡើងថា «បើបងអូនគិតថាវគ្គនេះលំអៀងដោយសារចំនួនមនុស្សខុសគ្នា ខ្ញុំចង់បកស្រាយថាយើងមិនបិទក្រុមណាក្នុងការរកមនុស្សថែមទេ ហើយសុភារាជ និង Fii ក៏បានហៅមិត្តម្នាក់នៅសៀមរាបចូលដែរ តែគាត់មិនអាចចូលបានទេ ដោយសារជាន់ Sponsor, មួយទៀតបើបងអូនគិតមែនទែន គ្នា៣នាក់ឬមនុស្សក្នុងក្រុមរឹតតែច្រើន គឺមានតែបន្ថែមបន្ទុកលើចំណាយ ធ្វើដំណើរ អាហារ និង ថ្លៃធ្វើ Mission, Mission ដែលបង Set មនុស្សរឹតតែតិចរឹតតែស្រួល, សំខាន់ប្រើយុទ្ធសាស្ត្រ គ្រប់គ្រងពេល គ្រប់គ្រងការចំណាយ និងបង្កើតលុយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTn6RYs7B3agaK6rUyQePi7nqsWMng3XfIPUkeSrpGjaAFCDvEMSE0UI6MBZc675q8KWUcW_tDlejLA7Z54-k_1Ajydd74zByHDmV74iarjz7RenUEoopwQUY5Li3F8qTu2w36coruR3-MfwbLlJ6C8G_iI_xgXt_RgktGMfMROmMCdlrthqBPgZ4iUpOr/s1393/image_2025-03-10_08-40-59.png
អ្នកបង្កើតមាតិការូបនេះ បន្ថែមទៀតថា «ទោះខ្ញុំខំបង្ហាញពីជ្រុងរបស់ខ្ញុំដែលជាអ្នកផលិតមាតិកានេះយ៉ាងណាក៏នៅតែមានបងអូនយើងបង្ហាញជ្រុងដែលគាត់មិនសប្បាយចិត្តដដែរ។ ខ្ញុំពិតជា ស្នើសុំឱ្យគ្រប់គ្នាបើកចិត្តមើលជ្រុងដែលសប្បាយៗចុះ បើអ្នកទាំងអស់គ្នាផ្តោតលើរឿងលំអៀង រឿងខូច ល្បិច ធ្វើបាបគ្នា វគ្គណាក៏មានដែរ ហើយនេះជាមាតិកាទៅស្រុក។ សរុបសេចក្តីមក គោលដៅដែលយើងបង្កើតមាតិកានេះឡើងគឺមិនចង់អោយទស្សនិកជនមិនសប្បាយចិត្តឡើយ យើងចង់អោយឱ្យគ្រប់គ្នាមើលកម្សាន្តអារម្មណ៍និងផ្សព្វផ្សាយតំបន់ទេសចរយើងប៉ុណ្ណោះ, ដូច្នេះខ្ញុំបាទសូមអធ្យាស្រ័យដែលធ្វើឱ្យអ្នកទាំងអស់គ្នាមិនសប្បាយចិត្ត»៕

មិនធម្មតា! អ្នកវិទ្យាសាស្រ្តថា “គម្រោងការនាំយកសត្វដែលបានផុតពូជអោយមានជីវិតលើផែនដីវិញសារជាថ្មីមានសង្ឃឹមហើយ!”

0

បរទេស៖ គម្រោងការនាំយកសត្វដែលបានផុតពូជអោយមានជីវិតនៅលើផែនដីវិញរបស់អ្នកវិទ្យាសាស្ត្រមានសង្ឃឹមហើយ ក្រោយការយកDNAរបស់សត្វដំរីរោមវែង Mammoth ទៅបង្កាត់លើសត្វកណ្ដុរបានជោគជ័យ និងទទួលបានកណ្ដុរប្រភេទថ្មីដែលមានរោមវែងមានឈ្មោះថា Woolly Mice។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoInKrVqjmxzJBE3BfkONHkzaQrq17FJCqQ0WRFjymoB7dGi-5WCw0Xjvm-znikdJkc2uubSF0cSNWdTPNeOjJ02NKqtidvP4EFh8Oidav7l1x3W7v_qemp1WZAye6FiR69gViOj-Li0jIe1Vkgi1jjVjWONzkZh2vEaozD6yp24tEqECyXINd_ribMjVx/s1280/photo_2025-03-08_13-17-49.jpg

ក្រោយពីបានសិក្សាលើDNA របស់សត្វដំរីយក្សចំនួនជាង ៥០ក្បាលដែលបានរកឃើញកន្លងមក មន្ទីរពិសោធន៍នៅក្នុងរដ្ឋ Dallas សហរដ្ឋអាមេរិក បានបង្កើតសត្វកណ្ដុររោមវែងថ្មីមួយប្រភេទឡើងមក ដោយយកDNA សត្វដំរីរោមវែង Woolly Mammoth កាលពីសម័យបុរេប្រវត្តិនោះចាក់បញ្ចូលជាមួយនឹង DNAសត្វកណ្ដុរធម្មតាប្រើប្រាស់បច្ចេកទេស Crispr Method ដែលជាការកាត់និងតភ្ជាប់ហ្សែនរបស់សាពាង្គកាយមានជីវិតពីរផ្សេងគ្នាដាក់រួមគ្នាបានដោយជោគជ័យកាលពីថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwZayY11cj8_08HVIryNPzE9Q3zf8Pn-nJaIivDep2bYlhR7kiAt1G2-CD2UC6TvkQUZ2QdBfXPZ_9s0oGWCZbuCNLr5z8Y7gi7YctWIVR3buDDto5qLnMMxmMlJyUIy0ZDLmQJlJbHwroLc3acdejgMdC5ZGN8KGNJnu4gfy495sqlwAan4kaa8jse2Vs/s1029/photo_2025-03-08_13-17-50.jpg

សូមជម្រាបថា Woolly Mammoth គឺជាប្រភេទសត្វដំរីយក្សដែលធ្លាប់មានជីវិតនៅផែនដីក្នុងយុកសម័យទឹកកក ហើយពួកវាមានមាឌធំសម្បើម និងមានរោមវែងក្រាស់ ។ សម្រាប់សត្វកណ្ដុរដែលបង្កាត់ចេញមកថ្មីនេះ មានទំហំប៉ុនកណ្ដុរទូទៅដែរ គ្រាន់ខុសប្លែកត្រង់រោមរបស់វាដែលមានសភាពវែងនិងក្រាស់ប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPmCD-PCajFnGcyH8hmggv-BRZxlkOJ3OqdmwJlv-hab3tjbW6bMOWUJsZjr9oh_l0NqtWs20KnZOVfUIbOVVc0j3b2_E6UH2XX7-9SOUN6d2itYOgJPT2hqwJkqFemImrrRicCH5TT_sAIoFAvXjn8NhC6IXZgEg0jP75YFUo3FMo1Gqiv_g-KyaHo0sc/s933/photo_2025-03-08_13-17-52%20(2).jpg

ការសិក្សាមួយទៀតបានបង្ហាញថា ពូជសត្វដំរីអាស៊ីដែលរស់នៅសព្វថ្ងៃគឺមានជាប់DNAរបស់ដំរី Woolly Mammoth រហូតដល់ទៅ 99.6% ។ បច្ចុប្បន្នអ្នកវិទ្យាសាស្រ្តមានគម្រោងអនុវត្តបច្ចេកទេស Crispr Method នេះ ម្ដងទៀតដោយធ្វើការយកDNA របស់ដំរីWoolly Mammothសាកល្បងដាក់បញ្ចូលរួមជាមួយពូជដំរីអាស៊ីដើម្បីចាំមើលលទ្ធផលថាអាចនឹងចេញជាពូជសត្វដំរី Woolly Mammothដែរ ឬទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv41q1mgALbDqVn2iAnkJHxs6iJ6mq3N7hze6K43N5_8MHhKS_hLlkpX1mM5ECAwR9OGCuXk6FTsMC9Pp6Oy_vJ2Knbu8E0YEb0yknWjq0QShMW0HwtSzDYw77Uq3Bud0UfHYOgItdyQJ1_AAMx81WXC983SzU1x8CX1sRS9shDnqWyU74tESE2Q8OMush/s1000/photo_2025-03-08_13-17-52.jpg

យ៉ាងណាមិញថ្វីត្បិតថាការបង្កាត់សត្វកណ្ដុរWoolly Mice ទទួលបានសត្វប្រភេទថ្មីដែលមានទំហំតូចល្អិតក៏ពិតមែន ប៉ុន្តែវាគឺជាក្ដីសង្ឃឹមរបស់ក្រុមអ្នកវិទ្យសាស្រ្តក្នុងការនាំយកសត្វដែលបានផុតពូជទៅទាំងឡាយផ្សេងទៀត អោយមានជីវិតជាថ្មីម្ដងទៀតនៅលើផែនដីនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ_xqzCsXEhhyphenhyphennrXBbXwvogR71RVYW5lkRBJlM-jUgWUBTGgBBI5BsUY8b-ryvOO8lcEJfk3bq-YoIBMWeQ_kLSzZZEBmpjU4r4hEeqQXBpLhly0KJpi3kh57UWN4kpl343K56FTZ-t__6MT1MOpzEUy6lTjC6wclqS5weJbZPtauUo6gf9LVkxWT_ga0g/s840/photo_2025-03-08_13-17-53.jpg

ពិតជាពិបាកណាស់! ព្រះសង្ឃច្រើនអង្គដែលគង់នៅវត្តមួយនេះខ្វះខាតទឹកសម្រាប់ប្រើប្រាស់ខ្លាំង

0

សូមសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសមេត្តាចូលរួមជួយតាមសទ្ធាជ្រះថ្លាក្នុងការជួយដល់វត្តជីកពង្រីកស្រះទឹកបន្ថែមផង!!!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuDMt9K2cSvXr-l_awhT2Gj1aLdG89C3w-ddLtzhf8QZ8OVtedC29RY3lOpvNf717zZ5t-97fAk_yqll5J_sI729CwwUQFD9k90dnuhWotLZ5iXmpiswnCiPIpT68aNPXnTOkxScGlJ91NYULXtYtTXCL9DoHhM6mAM3AWiJzVE_CItHZYm8a0BEmTj1Gq/s1280/photo_2025-03-10_10-32-13.jpg

អោយតែដូវប្រាំងចូលមកដល់ នៅក្នុងវត្តនេះពិបាកទឹកប្រើប្រាស់ណាស់ ដោយទាំងអណ្ដូងទឹក និងស្រះទឹកក្នុងវត្តនៅសល់ទឹកបន្តិចបន្តួចថែមទាំងមានសភាពល្អក់ដូចខួរអណ្ដែង ដូច្នេះទើបព្រះសង្ឃនិងតាជីយាយជីក្នុងវត្តអំពាវនាវទៅដល់សប្បុរសជនមេត្តាជួយដល់វត្តផង ព្រោះបញ្ហាខ្វះទឹកប្រើប្រាស់នេះមានរយៈពេល៨ឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgicQcBYYAeqvPbmaVp6SqIiZN6QWcp85YTLa3CbvbQEWD0rY3C2tJ6iIDXQssZFS53VBY5D45Y4rnx4uvacTuRpyGl-BBwQqZ5vARQmnOAzQHMGWWCx_8LLaxfWubX1a69x8JSiKIFz-ApuyqlDNqqLI8WPjK9sMgXxBCgtYNwoOi4HGePca0A1YzkMTx/s1242/photo_2025-03-10_10-32-14%20(2).jpg

វត្តខាងលើមានឈ្មោះថា វត្តសុវណ្ណារាម ស្ថិតក្នុងភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ តាមការបង្ហោះរបស់ផេក “កវី ទឹកតែ” ដែលព្រះសង្ឃដែលគង់នៅក្នុងវត្តនេះផ្ទាល់បានអោយដឹងថា រៀងរាល់រដូវប្រាំងវត្តនេះដឹងតែខ្សត់ទឹកប្រើប្រាស់ហើយ ខណៈក្នុងវត្តមានកូននេនច្រើនអង្គត្រូវប្រើប្រាស់ទឹកស្រះដែលរីងចង់ដល់បាត និងល្អក់ខ្លាំងដើម្បីស្រង់ទឹក ព្រមទាំងគក់ជីវរ។ ដោយឡែកអណ្ដូងទឹកដែលមានទឹករៀងថ្លាជាងនេះ ក៏ចេញទឹកមិនបានច្រើនដែរ ដូច្នេះទុកសម្រាប់អោយយាយជីតាជីដាំស្លចង្ហាន់ប្រគេនព្រះសង្ឃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieCfVeLHid7XKJ9yU0GfduRJo4yyXA8dUROvnYODW7Qp_tLxM0cVUYCQ69wrtfNLhgT2Tva_rKb1bepQJvhGV8j2v1Z9_mxgDnoicozLIiuVckUFHNLQW4kGQIoNNh8sdjRb0_SDRYG95gk-9Q1Vn1FH4cHkxXDY4TUi-0ktoZz1z2rWIZhjKqklZsnZmr/s1080/photo_2025-03-10_10-32-14.jpg

សូមជម្រាបថា សម្រាប់ការអំពាវនាវរកសប្បុរសជនរបស់វត្ត គឺក្នុងគោលបំណងកាយពង្រីកស្រះទឹកទំហំ៤០ម៉េត្រគុណនឹង៤០ម៉េត្រ និងជម្រៅ៦ម៉ែត្រដើម្បីស្តុកទឹកប្រើប្រាស់អោយបានកាន់តែច្រើនបន្ថែម។ តាមសង្ឃដីការបស់ព្រះតេជគុណដដែលបានបន្តថា គម្រោងកាយដីពន្រីកស្រះដែលមានទំហំដូចរៀបរាប់ខាងលើនឹងត្រូវប្រើប្រាស់ឡានដឹកដីចំនួន១,០០០គ្រឿង ហើយក្នុង១គ្រឿងតម្លៃ ៣៥,០០០៛។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8lt1HMORHEAj4l0HX2ZzYrqeoz-RNDxx5bUG0wGtugfb1aPNEY8JeJpCaxq648fdGYpsnqBkmsTbxAgxzRFRDTHQK5FmrWT_CrhKjmAvzYxxgWUNWaj1b4vDc3As0dimSbWTwUh7PR3C6lQKRwvtIB-WYrbePtZI9p2g3IyrA0_nxQHJ8ndwOua5DwiRe/s1280/photo_2025-03-10_10-32-16.jpg

យោងតាមការស្នើសុំជំនួយខាងលើរបស់វត្តសូមបងប្អូន ជាពិសេសពុទ្ធបរិស័ទ្ធទាំងឡាយចូលរួមជួយតាមសទ្ធាជ្រះថ្លាតាមរយៈផេកដែលមានឈ្មោះ “កវី ទឹកតែ” រឺលេខទូរស័ព្ទរបស់ព្រះតេជគុណផ្ទាល់ គឺ ០៩៧ ៤៤២៤ ៤២៤ ដើម្បីសួរនាំព័ត៌មានអំពីកង្វះខាតនៅក្នុងវត្តបន្ថែម៕

ក្រុមហ៊ុនក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ ចេញសេចក្តីជូនដំណឹង ពីការដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់សម្ភារកសិកកម្មសម្រាប់ឆ្នាំ២០២៥

0

ក្រុមហ៊ុនក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ សូមជូនដំណឹងដល់​សាធារណជន និងក្រុមហ៊ុនអាជីវកម្មដែលមានបំណងផ្គត់ផ្គង់ទាំងអស់​អោយ​បាន​​ជ្រាប​ថាក្រុម​ហ៊ុនយើងខ្ញុំត្រូវការដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់សម្ភារកសិកកម្មសម្រាបឆ្នាំ២០២៥ បរិមាណ​តម្រូវ​ការមានដូចខាងក្រោម៖

ល.រ ឈ្មោះទំនិញ លក្ខណៈទំនិញ បរិមាណព្រៀង
កាបាំងការពារភ្លៀងប្រភេទ១ សម្ភារ HDPE ពណ៌ខៀវស្រអាប់ឬពណ៌សរចាស់ ១.១០០.០០០ កាបាំង
កាបាំងការពារភ្លៀងប្រភេទ២ សម្ភារ HDPE ពណ៌ខៀវស្រអាប់ឬពណ៌សរចាស់ ៧០០.០០០ កាបាំង
ថង់គ្របចានកៅស៊ូ សម្ភារ HDPE ពណ៌សរថ្លា រង្វាស់ (70 X 70)cm ២.២៤០.០០០ ថង់
ម្រាក់បិទកាបាំង ជាប្រភេទកាវបិទកាបាំងការពារភ្លៀង ២០.០០០ គីឡូរក្រាម
ប្រដាប់កឹប ប្រដាប់កឹបទំហំ 9cm ប្រើគ្រាប់កឹបប្រភេទ 10mm ១.១០០ ប្រដាប់កឹប
គ្រាប់កឹប ដែកគ្រាប់កឹបលេខ១០ មាន១.០០០គ្រាប់/ប្រអប់ ១៥០.០០០ ប្រអប់
កងទ្រចានជ័រកៅស៊ូ សម្ភារថ្មី១០០% មានភាពរឹងមាំនិងជើងភៀបល្អ ៧០០.០០០ កង
ខ្សែចងកង សម្ភារជ័រHDPE ប្រភេទខ្សែទន់រងសម្ពៀតទំហំ 2cm ៦.០០០ គីឡូរក្រាម
ចានជ័រប្រភេទ ១,៨លិត្រ ធ្វើពីជ័រ PP ចំណុះ ១,៨លិត្រ ១០០.០០០ ចាន
១០ ស្លាបព្រារបង្ហូរជ័រកៅស៊ូ ធ្វើពីសង្កសី រៀងជាអក្សរ V លំហូរទឹកជ័រ ១.០០០.០០០ ស្លាបព្រារ

បរិមាណជាក់ស្តែងនិងពិភាក្សា​ក្រោយ​ពេលអង្គភាពដេញថ្លៃទទួលបានជោគជ័យ។ ពេលវេលាប្រគល់ទទួលទំនិញតាម​ផែនការ​គឺចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃ២០ ខែឧសភា ឆ្នាំ២០២៥។ សាធារណជន និង​ក្រុមហ៊ុន​អាជីវកម្ម​ផ្គត់ផ្គង់ជី​ ទាំង​អស់មានបំណង​ដេញថ្លៃ​សូមដាក់ពាក្យ​ដេញ​​ថ្លៃ​​ចាប់​ពី​ម៉ោង៧ព្រឹកថ្ងៃទី២០ ខែមីនា រហូតដល់​​ម៉ោង១៥ ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២៥ រៀងរាល់​ម៉ោង​​ធ្វើការ ឬទំនាក់ទំនង​មកអាសយ​ដ្ឋាន៖ ភូមិត្រុំ ឃុំ​ឡា​មីញ ស្រុកបរកែវ ខេត្តរតនគិរី ឬតាម Email: krrc1@yahoo.com.vn  និង​ពត៌មាន​លំអិត​សូមទំនាក់ទំនង​តាម​​ទូរស័ព្ទលេខ ផ្នែកភាសារវៀតណាម 0976 599 766; ភាសារខ្មែរ 088 666 2665 ។ សូមអរគុណ!

សេចក្តីជូនដំណឹង ការដេញថ្លៃជ្រើសរើសដៃគូរផ្គត់ផ្គង់ជី

0

សាធារណជន និងក្រុមហ៊ុនអាជីវកម្មផ្គត់ផ្គង់ជីទាំងអស់​អោយ​បាន​​ជ្រាប​ថា៖ ក្រុម​ហ៊ុនយើងខ្ញុំត្រូវការដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់ជីសម្រាបឆ្នាំ២០២៥ បរិមាណ​តម្រូវ​ការប្រភេទគ្រាប់ ure (N: 46%) ចំនួន 530,00 តោន ។​ប្រភេទ​ជីកំប៉ុសដែលមានសារធាតុ (P2O5: 15%) បរិមាណ 756,00 តោន និងប្រភេទ​ Kali (K2O: 60%): 407,00 តោន​។ បរិមាណជាក់ស្តែងនិងពិភាក្សា​ក្រោយ​ពេលអង្គភាពដេញថ្លៃទទួលបានជោគជ័យ។ ពេលវេលាប្រគល់ទទួលទំនិញតាម​ផែនការ​គឺចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃ២០ ខែឧសភា ឆ្នាំ២០២៥។ សាធារណជន និង​ក្រុមហ៊ុន​អាជីវកម្ម​ផ្គត់ផ្គង់ជី​ ទាំង​អស់មានបំណង​ដេញថ្លៃ​សូមដាក់ពាក្យ​ដេញ​​ថ្លៃ​​ចាប់​ពី​ម៉ោង៧ព្រឹកថ្ងៃទី២០ ខែមីនា រហូតដល់​​ម៉ោង១៥ ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២៥ រៀងរាល់​ម៉ោង​​ធ្វើការ ឬទំនាក់ទំនង​មកអាសយ​ដ្ឋាន៖ ភូមិត្រុំ ឃុំ​ឡា​មីញ ស្រុកបរកែវ ខេត្តរតនគិរី ឬតាម Email: krrc1@yahoo.com.vn និង​ពត៌មាន​លំអិត​សូមទំនាក់ទំនង​តាម​​ទូរស័ព្ទលេខ ផ្នែកភាសារវៀតណាម 0976 599 766; ភាសារខ្មែរ 088 666 2665 ។ សូមអរគុណ!

ព្រោះតែស្រូវធ្លាក់ថ្លៃ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានណែនាំឱ្យកសិករដាំចេកវិញ

0

ប្រទេសថៃ ៖ បើកសិករដាំចេកជំនួសស្រូវ ពិតជាល្អខ្លាំងណាស់ ពីព្រោះជប៉ុនត្រូវការទិញចេកចំនួន១លានតោនក្នុង១ឆ្នាំ ហើយបើកសិករដាំចេក១រ៉ៃ (មិនដល់១ហិកតា) នឹងទទួលបានចំណូល១សែនបាតក្នុង១ឆ្នាំ (ឬស្មើជិត៣ពាន់ដុល្លារ) ។ នេះជាលើកឡើងរបស់លោក ភិឆ័យ ណារិទ្ធថាផាន់ រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ ឆ្លើយតបទៅកាន់លោក ណារ៉ុងឌេត អ៊ូរ៉ាគុន មន្ត្រីគណបក្សប្រឆាំង ដែលបានសួរសំណួរក្នុងកិច្ចប្រជុំសភាតំណាងរាស្ត្រ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ អំពីតម្លៃអង្ករធ្លាក់ចុះ តើក្រសួងពាណិជ្ជកម្មមានវិធានការបែបណា? ខណៈកសិករត្អូញត្អែរពីតម្លៃអង្ករនៅតែធ្លាក់ចុះ ទោះជារដ្ឋាភិបាលកំណត់វិធានការក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8sw1I8bItoH-mSnvCITp-etgDSaaIaVvjWa7vEmF4lSARfq15G5F0XJIX0azw-xpK8Pquh5PGgvANE_9S6UIBEcL-Q4Z6U7imBaLowYsXxs6H-z0c3NhFG-Od9ceWIBVvZTkNWK36AYt9M5nDcLDbVo35P-ijf2x5834a12TN92_-ZAMQm9aXULfo3B52/s1280/photo_2025-03-08_09-57-18.jpg
លោក ណារ៉ុងឌេត អ៊ូរ៉ាគុន មន្ត្រីគណបក្សប្រឆាំងនិយាយថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ គ្រប់គ្រងការនាំចេញអង្ករទៅក្រៅប្រទេស គឺពុំស៊ីសង្វាក់គ្នាជាមួយមន្ត្រីថ្នាក់ក្រោម ។ ក្រៅពីនេះ បញ្ហាទីផ្សារអង្ករពិភពលោក គ្មានប្រទេសណាទិញអង្ករថៃទេ ទើបធ្វើឱ្យថៃនៅសល់ស្រូវរហូតដល់ ២លាន២សែនតោន តើក្រសួងពាណិជ្ជកម្មនឹងដោះស្រាយយ៉ាងណា?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSP-Tz_foXtEAYccbNvYkB7J6CbBeNeaTO8bjhUGrAnr8vYOEKUyP9Z2OsAnvGmYbU-gCU3egXDS2BlcP_QjH9tylWkLnp_JcCvo9OwCfkY17-W1gBFg4WLasHbmBo6R_5tDsJ_vcqzsw8uQLKoZPY27Adf0I4c4DcVd87n7miWdThWfCwwlm2kuHsa-w4/s770/photo_2025-03-08_09-57-18%20(3).jpg
លោក ភិឆ័យ ណារិទ្ធថាផាន់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានឆ្លើយតបសំណួរនេះថា បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មកំពុងបារម្ហពីកសិករ ពីព្រោះទុក្ខរបស់កសិករ គឺជាទុក្ខរបស់ជាតិ ។ ឥណ្ឌូណេស៊ីដែលធ្លាប់ទិញអង្ករថៃកន្លងមក ពេលនេះ ឈប់ទិញហើយ ទើបក្រសួងពាណិជ្ជកម្មថៃទំនាក់ទំនងទៅចិនឱ្យទិញអង្ករ ហើយថៃក៏បានអញ្ជើញមន្ត្រីស្ថានទូតចិនមកពិភាក្សាផងដែរ ។ ក្រៅពីនេះ ថៃបានទាក់ទងទៅប្រទេសអាហ្វ្រិកឱ្យទិញអង្ករ ហើយថៃនឹងធ្វើកិច្ចសន្យាទិញ-លក់អង្ករជាមួយអាហ្វ្រិក ចំនួន៣សែន៧ម៉ឺនតោន នៅចុងខែមីនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT90jc0MPrxO8KWMBp9lNPZipQMWxJWHjzfbMagCG722dHzcqqk4m7N2TVqlpstLkKF66osqtKe4MGQT9wHp0jnoflzqXu1hNzXJ2RsHMEKSCE60ILAcGfOyzXIUPdS7aSPTmPWK_O6_8qeYURLrD6AceMgTx7khgyNDPp8fTwzke7iKqo89BlKVB2QQ4t/s1200/photo_2025-03-08_09-57-18%20(2).jpg

ចំណែកការដោះស្រាយបញ្ហារយៈពេលវែង លោក ភិឆ័យ ណែនាំឱ្យកសិករដាំចេកជំនួសស្រូវ ដោយសារបច្ចុប្បន្ន ជប៉ុនត្រូវការទិញចេករហូតដល់១លានតោនក្នុង១ឆ្នាំ ប៉ុន្តែថៃអាចនាំចេញចេកទៅជប៉ុន បានតែពី២,០០០តោន ទៅ៣,០០០តោន ។ បើកសិករងាកមកដាំចេក គឺកសិករនឹងទទួលបានចំណូល១ឆ្នាំ ស្មើនឹង១សែនបាតក្នុង១រ៉ៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkSKYckt8t-rpib_b0KD32-ctWurF9xVcLFOGnH_-cRiPAXjcwu0ao78U6PAyZ5DaV35JKSYiOaSJiCTh3nCzndTt73seCTeiU7iSZXuTcIBJXKeBNmg8VScDAP1xJLlSIDIFrOfamtL5qGlwayfoRcJyyeZ9WpcDPIbNp-l4AYZzhNlGFsgjAxOu2aJAA/s750/image_2025-03-10_09-03-29%20(2).png

ក្រោយពីលោក ភិឆ័យ ណែនាំឱ្យកសិករដាំចេកជំនួសស្រូវ លោក ណារ៉ុងឌេត មន្ត្រីគណបក្សប្រឆាំង ក៏បានស្នើឱ្យ លោក ភិឆ័យ ពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងមន្ត្រីជំនាញជាមុនសិន បើចង់ឱ្យកសិករដាំដំណាំផ្សេងជំនួសស្រូវ ។ លោក ណារ៉ុងឌេត គិតថា ក្រោយលោក ភិឆ័យ បានពិភាក្សាជាមួយអ្នកជំនាញច្រើន លោកនឹងពុំណែនាំឱ្យកសិករដាំចេកបែបនេះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXhQqOQ9P7X3hi6mYvFQJDDMQ5sQ9iAlTPSKIbGeMKsUZUMz0mLXVZS0kdfd8WolTWbC9rO3HR3N7lX7kbkUf4xFOQR6O-gxUYQZE7JfPFKeX5Q0yfdBy00itOPuj_9V0NGWn3P__xZw_Cymes6YRQDt8eK0Lel9UCkGW9sV_UTWH3K083u2_CD7JQ3296/s844/image_2025-03-10_09-03-29.png
គួរបញ្ជាក់ថា នៅខែមីនា ឆ្នាំ២០២៥ ថៃបានសហការជាមួយមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុន និងក្រុមហ៊ុនជប៉ុនយកចេកជប៉ុន មកសាកល្បងដាំនៅខេត្តណាខនរ៉ាជសីម៉ា ចំនួន១សែន៥ម៉ឺនតោន ដើម្បីពង្រីកផ្ទៃដីដាំចេកនៅថៃ ។ បើការសាកល្បងដាំចេកជប៉ុនទទួលបានជោគជ័យ កសិករថៃនឹងទទួលបានចំណូល១ឆ្នាំ ស្មើនឹង១សែនបាតក្នុង១រ៉ៃ ហើយការដាំចេកនេះជាជម្រើសថ្មីសម្រាប់កសិករដែលចង់ដាំចេកជំនួសស្រូវ ដោយសារវាមានតម្លៃខ្ពស់ជាង ៕

ហួសចិត្ត! ឆេះកន្លែងគោរពសក្ការៈនៅព្រំដែនខ្មែរ ថៃ ឡាវ ពលរដ្ឋថៃបែរជាដាក់ការសង្ស័យលើកងទ័ពខ្មែរ

0

ប្រទេសថៃ ៖ សារព័ត៌មាន Thairath រាយការណ៍ថា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បានបញ្ជាឱ្យស៊ើបអង្កេតរកមូលហេតុការឆេះកន្លែងគោរពសក្ការៈ «ទ្រីមុ» នៅព្រំដែន៣ប្រទេស គឺកម្ពុជា ថៃ ឡាវ ថាតើកន្លែងគោរពសក្ការៈនេះឆេះដោយសារមនុស្សដុត ឬគ្រោះធម្មជាតិ ។ លោកបានសំណូមពរឱ្យពលរដ្ឋថៃឈប់ចោទប្រកាន់មកលើកងទ័ពខ្មែរជាអ្នកដុតកន្លែងនេះ និងកុំឱ្យធ្វើស្ថានការណ៍ព្រំដែនកាន់តែតានតឹង ដើម្បីចៀសវាងជម្លោះជាមួយប្រទេសជិតខាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIc_LD_P9rMjeO8j4J5MGSmq-DhSXNXhpHYzankrAj9Sh-4jsK7XRu2ZSFZDi4Wz96AOYFWV7ZN2C0p8V8I3crjRRKufrVaVuiIqv6BesU9qADJ8_HmHHTa8c-cxTu_awVkIz6-Hod3SbdwCWQ60bDHFWnMvFgYzDVt4MU_Yc_Ugjzsi7tFmrJFgj00MXu/s1280/photo_2025-03-07_13-11-16%20(3).jpg

លោក Phumtham លើកឡើងថា ភ្លើងបានឆេះកន្លែងគោរពសក្ការៈ «ទ្រីមុ» នៅតំបន់ព្រំដែន៣ប្រទេស ហើយភ្លើងក៏ឆេះរាលដាលមកខាងទឹកដីថៃ គឺលោកព្យាយាមដោះស្រាយបញ្ហានេះ សូមពលរដ្ឋថៃកុំយកបញ្ហានេះមកធ្វើជាប្រធានបទក្តៅ នាំឱ្យមានជម្លោះជាមួយប្រទេសជិតខាង ។ ហេតុនេះ សូមឱ្យស្ថានការណ៍ស្ងប់ស្ងាត់សិន ហើយលោកនឹងបញ្ជាឱ្យកងទ័ពជើងគោកស៊ើបអង្កេតរកមូលហេតុថា តើភ្លើងឆេះកន្លែងគោរពសក្ការៈ កើតឡើងដោយសារមនុស្សដុត ឬគ្រោះធម្មជាតិ ។ លោកពុំទាន់អាចអះអាងថា កងទ័ពខ្មែរជាអ្នកដុតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXrOPZJlzCwnFryC1ceJA_qsEQEt_3gO9xZK6MpkLzq1RWtmroXmXSV1vDIlukOt41hw5pZ4pUREu7oI3wbf6oFUcWsjoEBjkOqW3nGm-uVUWOw1rLkcVgiUvkEbQF-xCRnsMdyHXsEIBhTpKDuOQV6Z1eJwDrXcWq2GYumPUv6BuWjKvL-XXfr6uz1jI7/s1280/photo_2025-03-07_13-11-16.jpg

កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោក Phumtham ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ និយាយថា លោកបានជ្រាបពីហេតុការណ៍ភ្លើងឆេះកន្លែងគោរពសក្ការៈនៅព្រំដែនកម្ពុជា-ថៃ-ឡាវ ក្នុងតំបន់ត្រីកោណមរកត ស្ថិតនៅក្បែរឃុំដូមប្រាឌីត ស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី ប្រទេសថៃ ។ វាធ្វើឱ្យពលរដ្ឋថៃភ្ញាក់ផ្អើល និងចោទប្រកាន់ថា កងទ័ពខ្មែរជាអ្នកដុតកន្លែងគោរពសក្ការៈ ដោយសារមិនពេញចិត្តនឹងកងទ័ពថៃដែលតែងតែមកអុជធូបនៅទីនេះ ។ យើងនឹងដោះស្រាយបញ្ហា ហើយសូមគ្រប់គ្នាកុំធ្វើឱ្យវាក្លាយជាប្រធានបទក្តៅបង្កជម្លោះជាមួយប្រទេសជិតខាង សូមឱ្យស្ថានការណ៍ព្រំដែនធូរស្រាលសិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7d-nbTMKp407AcLnmIJugobXvfFQJ9MJ3SOSW0wftyn3NuKp2e0TKsi_fMpMgyA8KpijohQfMuEN5tNYBH7wnBGlSTH0TFYvEKYayN2BbAvfm_oA7nqq59zqI8OyKbi3u-L23A8TXnJdUPw6-AOZCDhC9k4vhwkDFuKizsqKSyTNQDg9TJA8VR4rqQTVQ/s1200/photo_2025-03-07_13-11-14%20(2).jpg
ដោយឡែក មន្ត្រីនាំពាក្យក្រសួងការពារជាតិ លោក Thanathip Sawangsaeng និយាយថា លោកនឹងស៊ើបអង្កេតរកមូលហេតុឡើងវិញថា តើកន្លែងគោរពសក្ការៈឆេះដោយសារមនុស្សដុត ឬគ្រោះធម្មជាតិ ។ បច្ចុប្បន្ន នៅពុំទាន់ដឹងពីមូលហេតុទេ ហើយកងទ័ពខ្មែរ និងថៃ បានមកត្រួតពិនិត្យបរិវេណឆេះយ៉ាងលម្អិត ពីព្រោះកន្លែងគោរពសក្ការៈនេះត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៩១ សម្រាប់ជាកន្លែងទាក់ទងគ្នារវាងកម្ពុជា ថៃ និងឡាវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3G3zJWKsfCUcRan9nXnWs9LJjwnjsoFpsbBjKccMNtqet8BnEx2WagwjxnxQvxhnfH1KDBErQxY5jC546qgRTZ1Fl03V0su74WYCcyQLrru07HjQVWRZPCSAFQjVWR3ZDrePxgQyDcwrnbpQgsojzNiwGh3FyY0peh0A4jM62CfkhVgeoGS5yDP9WoBs-/s1108/photo_2025-03-07_13-11-16%20(2).jpg
លោកបន្តថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន គឺកម្ពុជា និងថៃ បានពិភាក្សាគ្នាអំពីបញ្ហាជម្លោះព្រំដែន ហើយប្រទេសទាំងពីរបញ្ជាក់យ៉ាងច្បាស់ថា បើមានរឿងអ្វី គឺត្រូវចរចាគ្នា សាមគ្គីគ្នា និងប្រើប្រាស់កម្លាំងទ័ពដើម្បីប្រយោជន៍រួមក្នុងការស្វែងរកព័ត៌មាន ជាពិសេស ដោះស្រាយបញ្ហាក្រុមឆបោកអនឡាញ និងការលេងល្បែង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXrLmSpfWefMKNdvnIQQlsHlT-PyyW0RmMH5-Q3Yl5eQPnq5weZZZfe7nqGnK-xQTlGCqBDl7x-YKsWQOvrQRE7kNmYg4UpIyGelNNj60bqMdtw912PHb1pfQZHQO5ry1NkI7gnNrwFsq-h_RZLfUruljEgKt-Z5zQclGB6VCXphcQSNfU50M8U1UtR7PU/s1080/photo_2025-03-07_13-11-14.jpg

រីឯករណីពលរដ្ឋថៃសង្ស័យថា កងទ័ពខ្មែរដុតកន្លែងគោរពសក្ការៈ លោក Thanathip ប្រាប់ថា កម្ពុជា និងថៃ បានមកពិនិត្យនៅបរិវេណឆេះរួមគ្នាហើយ ។ លោកពុំអាចប្រាប់ពីមូលហេតុការឆេះទេ ពីព្រោះគ្រប់យ៉ាងត្រូវបញ្ចប់ដោយការចរចាទាំងអស់ បើភាគីណាមួយល្មើស គឺត្រូវមានការស្នើសុំកុំឱ្យធ្វើអ្វីលើសនេះ ។ ការឆេះកន្លែងគោរពសក្ការៈ គឺជារឿងតូចតាច ប៉ុន្តែថៃមានរឿងធំជាងនេះត្រូវដោះស្រាយជាមួយកម្ពុជា គឺរំដោះពលរដ្ឋថៃដែលចាញ់បោកក្រុមឆបោកអនឡាញចេញពីទីក្រុងប៉ោយប៉ែត ហើយនាំពួកគេមកថៃវិញ ៕

ម៉េចវិញទៅចឹង! ហាមខ្មែរមិនឱ្យច្រៀង តែថៃទៅជាណាត់ពលរដ្ឋខ្លួនទៅច្រៀងនៅប្រាសាទតាមាន់ធំចុងសប្តាហ៍នេះ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ក្រោយពីពលរដ្ឋខ្មែរមួយក្រុមមកច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ លើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ប្រទេសថៃ បានធ្វើឱ្យពលរដ្ឋថៃមានស្មារតីស្នេហាជាតិ និងស្រឡាញ់ទឹកដីខ្លាំងឡើង ។ ហេតុនេះ គណបក្សជម្រើសថ្មីរបស់ថៃបានប្រជុំថ្នាក់គ្រប់គ្រងគណបក្សជាបន្ទាន់នៅខេត្តនុនថាក់បុរី ដើម្បីប្រមូលកម្លាំងពលរដ្ឋថៃរួមគ្នាច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ នៅថ្ងៃអាទិត្យ ទី៩ ខែមីនា ដើម្បីការពារប្រាសាទ និងប្រកាសឱ្យពិភពលោកទទួលស្គាល់ថា ប្រាសាទតាមាន់ធំ គឺជាសម្បត្តិជាតិរបស់ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG0TtCyBNwqjjlEXKa5cV-SlDW143RxR7ondY26SO6MP8ZHc7u3saOrpwyRfweGCKl6rxeRVfhGuYKJtFrUymodkanYvstUEBsVJnedssJrtmUxm6qOwBvnTg5DYfoiv04ZLAaOe45wIfYLs8VU6mPzsxBjFP1AnLlnnxjwYnc5S56sSNt9hJiLX85DdCH/s720/photo_2025-03-07_11-25-10.jpg
គណបក្សជម្រើសថ្មីបានណាត់ពលរដ្ឋថៃចូលរួមច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ នៅវេលាម៉ោង ៣រសៀល ថ្ងៃអាទិត្យ ទី៩ ខែមីនា ។ សមាជិកគណបក្ស និងមន្ត្រីថ្នាក់ដឹកនាំបក្សមួយចំនួននឹងធ្វើដំណើរចេញពីទីក្រុងបាងកក ទៅប្រាសាទតាមាន់ធំ នៅព្រឹកថ្ងៃទី៩ ខែមីនា រីឯសមាជិកគណបក្សជម្រើសថ្មីនៅខេត្តភាគឦសាន នឹងធ្វើដំណើរមកជួបជុំគ្នានៅប្រាសាទតាមាន់ធំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ5r8QgIWaHeUlz6DCAF40gexyc1j8rAZCNOojyTHVTkieAa-2J_c9QkokAVZ6r-_0RrcoFETueW5mPPFOk9XGIGna3r-ICfTHDQUKvucpMFiz0w5ZiLEFmBzOt0VaGpZ9hAChCVoqWpRBdAQtLMNfqy1-BxKj_qdWShieAeaozPyOOlFquUBCMnSp3ezQ/s978/photo_2025-03-07_11-14-38.jpg
ប្រធានគណបក្សជម្រើសថ្មី លោក រ៉ាឆេន ត្រាគួនវីន និយាយថា លោកនឹងយកទង់ជាតិថៃទៅដាក់នៅប្រាសាទតាមាន់ធំ ប្រកាសឱ្យពិភពលោកទទួលស្គាល់ថា ប្រាសាទតាមាន់ធំ គឺជាកម្មសិទ្ធិរបស់ថៃ ហើយប្រាសាទនេះស្ថិតក្នុងដែនដីថៃ ។ ហេតុនេះ សូមអញ្ជើញពលរដ្ឋថៃទាំងអស់រួមគ្នាច្រៀងចម្រៀងជាតិថៃឱ្យបានអធិកអធម ពីព្រោះគណបក្សលោកប្រកាន់យកគោលជំហរគោរពជាតិ សាសនា ព្រះមហាក្សត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg95NO-wK9F-toY1X_uXFXu4vgLOG3J_s9Me2Lkqr0QXXFdIqKGJnQl9wfi8b2RsfblwUOEF3tyasO6dYCLxXyAEEazgQR4bz_DNYSFkWsid7zSVvysjbZgjWAr_TWKqwy-727ZIBAr4yrlRdm2-YXyqF0mPjmxtjQzVwiOhV08M3ICJuIJuppWsfIpjDNL/s1280/image_2025-03-10_08-56-08.png
លោក រ៉ាឆេន ត្រាគួនវីន បញ្ជាក់ថា ៖ «បច្ចុប្បន្ន ថៃមានបញ្ហាព្រំដែនជាមួយមីយ៉ាន់ម៉ាផង និងខ្មែរផង គឺខ្មែរល្មើសអធិបតេយ្យភាពថៃនៅប្រាសាទតាមាន់ធំ ។ គណបក្សជម្រើសថ្មីគាំទ្រគម្រោងរបស់នាយករដ្ឋមន្ត្រី គឺសាងសង់ជញ្ជាំងព្រំដែនជាមួយកម្ពុជា ដោយសារគណបក្សគិតពីផលប្រយោជន៍ជាតិ និងផលប្រយោជន៍ពលរដ្ឋជាធំ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5QEk8C9GBFF9MeSufx1cYvimjfc1Rbo5Nc6Rw6VhauEUfstgkOWBcUjkNNyr2TgHAY5WSjH2nMBcKszgNvpKQSJjlLdRLMbhyYk41_IQKgAmwi411qnEXk14Yt4p_rBH9DAIz_CujkATag3udl0caAQCd1cXoRdyrAUKVdLE-mnpfUvp_WcxKfDWhOJlE/s512/image_2025-03-10_08-55-15.png

ចំណែកអ្នកនាំពាក្យគណបក្សជម្រើសថ្មី លោក ថាន់កាវីន រ៉ាត់វ៉ាត់អាំងគូន និយាយថា ប្រាសាទតាមាន់ធំ មិនត្រឹមតែជាប្រាសាទបុរាណប៉ុណ្ណោះទេ ប៉ុន្តែប្រាសាទនេះតំណាងឱ្យមោទនភាពជាតិរបស់ពលរដ្ឋថៃ និងជាមរតកដែលបុព្វបុរសបន្សល់ទុកនៅលើទឹកដីថៃ ។ ការធ្វើដំណើរទៅច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំលើកនេះ គឺជាការរួមគ្នាបង្ហាញពីស្មារតីសាមគ្គីភាព និងផ្តល់កម្លាំងចិត្តដល់កងទ័ពថៃឈរជើងនៅប្រាសាទ ដើម្បីកុំឱ្យកងទ័ពថៃគិតថា ពួកគេតស៊ូការពារប្រាសាទតែម្នាក់ឯង និងគ្មានការចូលរួមពីពលរដ្ឋ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLQ_cueXD0TZB7dR-KeeYNFvnlQdo2ZlL32fjRDU0rlsfo-YTGCM4HJMnQRnQxvWNI2JFVJnSJg3gI1xbV9q6RLAAHPIy4acnvKww3emDWU67Ij3MwlMHHo6PfV_U8u3qhtf_2E3E8z8FLTdCvOCP1Vo3ZXLyZ6a7lqYKA0Uv_5_ZMYMEoaJhTwScZ1OdQ/s686/image_2025-03-10_08-55-15%20(2).png

ហេតុនេះ ពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាការពារប្រាសាទតាមាន់ធំ ដើម្បីបង្ហាញថា គ្រប់គ្នាជាម្ចាស់ប្រទេស និងស័ក្តិសមជាមួយបទចម្រៀងជាតិរបស់ថៃ ដែលច្រៀងថា «ថៃស្រឡាញ់សន្តិភាព តែពុំខ្លាចការប្រយុទ្ធ» ។ នេះបើតាមការលើកឡើងរបស់លោក ថាន់កាវីន រ៉ាត់វ៉ាត់អាំងគូន អ្នកនាំពាក្យគណបក្សជម្រើសថ្មី ៕

Zhang Linghe ក្នុងតួនាទីជាគ្រូពេទ្យបុរាណចិនធ្វើឱ្យទាក់ទាញបេះដូងនារីៗ

0

ខ្សែភាពយន្ត «The Best Thing »កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនជាពិសេសគឺតួឯកប្រុស Zhang Linghe តែម្តងក្នុងនាមជាគ្រូពេទ្យបុរាណចិនម្នាក់។ រឿងនេះបានឆ្លុះបញ្ចាំងពីការលាយបញ្ចូលគ្នានៅក្នុងការព្យាបាលបែបបុរាណរបស់ចិនក្នុងសម័យទំនើប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4jDPS5yv9CQFBwEPm2O60RJRcWeAoNhY-B73cWkP-d-1UI-3sls9araMWrO47XkHvrPssnz2e6zOJFnjUQvB3zGLD1TDP_tQrTJ-gSSdkKMI-cDQ-z1ZCTaiyONlLrtkoW8SetAG9j2KIKz-dssZkQt6G7uxBG-VBWGU1ESAxJKtaLpLaDrNwEhppaynZ/s2048/image_2025-03-07_14-30-22.png

នៅពេលគិតអំពីវេជ្ជបណ្ឌិតបុរាណចិន (ហៅកាត់ថា TCM) មនុស្សម្នាក់អាចស្រមៃមើលបុរសសក់ពណ៌ប្រផេះដែលមានពុកចង្ការវែងអង្គុយនៅពីមុខឱសថប៉ុន្តែ Zhang Linghe ដែលដើរតួជា He Suye ជាគ្រូពេទ្យជនជាតិចិនវ័យក្មេង និងពោរពេញដោយទេពកោសល្យក្នុងរឿង The Best Thing អាចកែប្រែរូបភាពនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-2BPs6VCqPIPsv15Kq5BqOe4hCtkIyHB8qQ6C9fLcM7ERduIVrkIaNQNVK-OFobOHvPatkNQz3lu6N5v6zIHUlbnJ25P84ZiUi4BEDTKn0aVD6XCVS9VWoPZr_zIY9dPAgEEx1LeNgytB1ObJ7cMQwpA3hyphenhyphen_xvqCzFGB6VMBs1wE5sdRMplCDfokL82Fq/s2048/image_2025-03-07_14-30-06.png

Zhang Linghe មានអាយុ ២៧ ឆ្នាំក្នុងតួនាទីជាគ្រូពេទ្យបុរាណដែលមានអាកប្បកិរិយាទន់ភ្លន់សម្រាប់សម័យទំនើបបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសគឺអ្នកគាំទ្រនារីៗតែម្តង។ តួប្រុសរូបនេះគឺជាគ្រូពេទ្យដែលឧស្សាហ៍ព្យាយាម ផ្តោតអារម្មណ៍ និងវិជ្ជាជីវៈ ប៉ុន្តែក្រៅពីការងារ ក៏ជាយុវជនរស់រវើកដែលមានចំណង់ចំណូលចិត្តជាច្រើនដូចជាការជិះស្គីជាដើម។ រឿងនេះគឺមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ Jiangsu និង iQiyi ដែលជាវេទិកាកម្សាន្តអនឡាញឈានមុខគេរបស់ប្រទេសចិន The Best Thing គឺជាការសម្របតាមប្រលោមលោកដែលមានឈ្មោះដូចគ្នានេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_MJkTyqrdvWcHHsoJbGY5ulk8Z0itdXBqlAn-m1KFWtt61vRe0yBFNquSOxq88wxLAusfyJG1Z6kvXA-gjME2YeEGIt1n1aAK1DNBXg4C73Pfj4U3CoHWA34jQcICqSjrLTYCL9P95URAFmDTRC1iG3QltTr4d2oqnhcfjyd4g86qpRRM46tKK3IBxi5r/s2048/image_2025-03-07_14-30-09.png
លើសពីនេះទៅទៀត ដើម្បីឱ្យស្របតាមតួនាទី Zhang Linghe បានសិក្សាផ្នែកវេជ្ជសាស្ត្រចិនជាមួយគ្រូពេទ្យអនុវត្ត បច្ចេកទេសសិក្សាដូចជា ការចាក់ម្ជុលវិទ្យាសាស្ត្រ ការវិនិច្ឆ័យជីពចរ និងការធ្វើកោសល្យវិច័យ ដែលជាការព្យាបាលដោយ TCM ដែលពាក់ព័ន្ធនឹងការដុតផ្សិតនៅលើ ឬក្បែរស្បែកនៅចំណុចចាក់ម្ជុលវិទ្យាសាស្ត្រ ដើម្បីជំរុញចលនាឈាមរត់។ នេះជាលើកទី១ហើយដែលតារាប្រុស Zhang Linghe ដើរតួជាគ្រូពេទ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisl5_CtA7flSVbK_dzUJxSg7aBI3T8lFjs0rjh0a8ZdHn4IxYHxqlbhgPz6JD7jdpl9KLUfGUIAtxsR0wIrjYTB2x84IMUTnkUwJp7w2J6k8jwENYMOa5GXgU0mi6ZpN5FG9EfMzCNd-IB9u0AXAgAksuSM3jNvuNyD_6elj0WZEhkfSxkIpLO0fPQJjRG/s2048/image_2025-03-07_14-30-11.png

ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូង hashtags ទាក់ទងនឹងរឿងភាគនេះមានការចូលមើលជាង ១ ពាន់លានដង និងបង្កើតការពិភាក្សាច្រើនជាង ១២.៩៨ លាននៅលើវេទិកាធំៗ។ ការចូលរួមយ៉ាងទូលំទូលាយនេះឆ្លុះបញ្ចាំងពីភាពរឹងមាំនៃកម្មវិធីជាមួយទស្សនិកជន ជាពិសេសក្នុងចំណោមទស្សនិកជន Gen Z។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT4ZdHSoB_vJryhuD0lGVT_nAwmo82c_oRXvFstCEliRTn4dCoaCkN6uan9o4GfJz4lO0d7QhJR_zoh3Uadk5FrP7GhzRsFC7AqBS2HBD0hp8sy86-zcbI-j8l-sFrLcwxk-NibWLqti6cYZbou1AJBxrEf70N0H2qHDA1hei5B46nfCs3sGkMMD-1wMEp/s2000/image_2025-03-07_14-30-20.png

ជាមួយនឹងការកើនឡើងនៃសមាហរណកម្មនៃ TCM និងវេជ្ជសាស្រ្ដលោកខាងលិច ក៏ដូចជាការពង្រីកការផ្លាស់ប្តូរអន្តរជាតិ អ្នកប្រកបរបរ និងនិស្សិតរបស់ TCM ឥឡូវនេះមានឱកាសការងារចម្រុះកាន់តែច្រើន។ ដោយសារ TCM បន្តទទួលបានសន្ទុះជាសាកល រឿងភាគនេះគ្រោងនឹងចេញផ្សាយនៅលើវេទិកាអន្តរជាតិ។ វេជ្ជបណ្ឌិតបុរាណចិន TCM គឺជាកំណប់ទ្រព្យតែមួយគត់នៃវប្បធម៌ចិន៕

វណ្ណដា បង្ហាញហេតុផលអាល់ប៊ុមទី៣ឈ្មោះ «ត្រីវិស័យ» បន្ទាប់ពីទៅច្រើនប្រទេសនិងជាន់ឆាកអូឡាំពិកប៉ារីស

0

គ្រោងនឹងទម្លាក់អាល់ប៊ុមទី៣នាថ្ងៃទី១៤ នេះតារាចម្រៀងរ៉េប វណ្ណដា បានទម្លាយពីមូលហេតុការដាក់ឈ្មោះអាល់ប៊ុម ត្រីវិស័យ បន្ទាប់ពីធ្វើដំណើរទៅច្រើនប្រទេសរួមទាំងជាន់ឆាកអូឡាំពិកប៉ារីស។ វណ្ណដា ថាត្រីវិស័យគឺយើងអាចរកឃើញខ្លួនឯងបានទាំងការបាត់បង់ហើយស្វែងរកគោលដៅថ្មីដោយប្រើត្រីវិស័យ ខណៈមានចំនួន៣ផ្នែកធំៗហើយមានអត្ថន័យផ្សេងៗគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv2JYo860QX488iL92OI71NJz-2uGkzCMzZ__8vEspwdLy5bG9pS3aGQlEfgFtDZpgVS1I7gCw0s_jEHub5JEPbV2Ba0RIeA66wvC_HbBoKqxqYmCMKblibSr-pf5o5SMknj7yLjPYrPfuQreFy8J4M85secfUdW38S4uQtFg8tpfB8PCXhcqAUf-gM4pB/s1620/image_2025-03-08_15-22-30.png
តារារ៉េប វណ្ណដា បានបង្ហាញទៅកាន់ទស្សនិកជនចំពោះចំណងជើងអាល់ប៊ុម មានឈ្មោះឈ្មោះថា ត្រីវិស័យ គឺជាអ្វីមួយដែលប្រាប់លោកថាគួរតែទៅណា ឧទាហរណ៍ពីលោកក្នុងរយៈពេលក្រោយនេះលោកទៅថៃ វៀតណាម ជប៉ុន ប៉ារីស អាម៉េរិក តៃវ៉ាន់ ហើយប្រសិនជខ្លួនលោកមិនមានគោលដៅច្បាស់លាស់មិនមានត្រីវិស័យមិនដឹងថារសាត់អណ្តែតទៅដល់ណា។ វណ្ណដា បានបន្ថែមទៀតថា នៅពេលធ្វើដំណើរផ្ទាល់លោកបានបង្កើតអាល់ប៊ុមនៅលើផ្លូវដែលលោកធ្វើការកន្លងមកភ្ជាប់ជាមួយគ្នាហើយមានន័យខ្លាំងសម្រាប់លោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlE_FerPk1ELysRMIQ6jA2Ikn3-lzmmbyJwgRb8BQT9nREMU1okr5kzwQy8RmhqnzRYQD7m_mIPtFH-zqf40h7fb0GhehFv4Q44Jq3WKTe03LXl-cY0qLxR8O3buSjcZYj4-ZhyphenhyphendsqjnyhaGhN6MXMpJ1kHtgMOGVv9cxna-FkYLQ_OxoLl74VkJxNJmgb/s2048/image_2025-03-08_15-22-23.png

ក្នុងនោះ វណ្ណដា ក៏បានបញ្ជាក់ដែរថា ត្រីវិស័យគឺអាចរកឃើញខ្លួនឯងបាន អាចបាត់បង់ខ្លួនឯងបានគឺយើងអាចស្វែងរកគោលដៅថ្មីបានដោយប្រើត្រីវិស័យហើយលោកបានបែងចែកជា៣ផ្នែកធំៗក្នុងអាល់ប៊ុមដែលពុំធ្លាប់មាននៅក្នុងស្រុកខ្មែរពីមុនមក ចង់បែងចែកឱ្យច្បាស់ដូចទៅនឹងទ្រនិចត្រីវិស័យគឺកើត លិច ជើង ត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTbcUdYyu-nRRcG9PLe3NTMML93GLwJy03BjIfbtV8s0IxsrxqC7XzZr1PuPZSs0eYiGP8Mm5yPZphRrDUhwkDe9jGCaSethU-fjOAS_u1Bzx3zHz-kUxI0cW90G_1q0Bot8Vd7XTO6IIUQzqDwTMu9ewPr_UBoR0GW-x44EV1o0m9RBESIEIxA3YbN-JB/s2048/image_2025-03-08_15-22-24.png

គួរបញ្ជាក់ផងដែរថាមុននឹងទម្លាក់អាល់ប៊ុមទី៣ វណ្ណដា ក៏ត្រៀមនឹងទម្លាក់បទ «Smoke Up » ថ្ងៃទី១៣ មីនា ជាមួយតារារ៉េប ហ៊ីបហប Youngohm ផងដែរ៕