នៅល្ងាចថ្ងៃទី២៤ ខែមេសា តារាចម្រៀង ជី ដេវិត បានដឹកដៃ ទេព បូព្រឹក្ស និងកូនប្រុសជាទីស្រលាញ់ចូលរួមពិធីមង្គលការឪពុកបង្កើតរបស់លោកប្រកបដោយភាពរីករាយ។ ជាមួយគ្នានេះ ជី ដេវិត ក៏បានឡើងឆាកជូនពរឪពុកជាមួយនឹងភរិយាថ្មីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbhhv8ijAb3-ZkcKNUQgfYTasZAaD0tq0-J_MX9DwnCpDKSnq5Cg_MNy-5SK94Nc5OIsF9AS0vlZ46lZYOOruFguvoDgouZ_xspRZheV4STmOZQ7pYsHRsnBAxXPez-8EdnRLSjEItye5Z84qtwpvs6gQhURPQ1KE3CXI_U_df6hZvEuiVWSOLTu02_GW8/s2048/image_2025-04-25_08-35-31.png

តាមរយៈវីដេអូដែលបង្ហោះដោយ ចែតាបារាំង ជី ដេវិត បាននិយាយថា លោកជាកូនប្រុសម្នាក់ដែលមានមោទនភាព ហើយជាកូនប្រុសម្នាក់ដែលឱ្យគាត់មានមោទនភាពដូចគ្នា។ ជាមួយនឹងថ្ងៃឪពុកទទួលបានគូជីវិត ជី ដេវិត បាននិយាយលេងសើចថាការបានឪពុកលោកជាគូជីវិតមិនថាសំណាងឬកម្មនោះទេ។ តារាចម្រៀងរូបនេះបាននិយាយថាក្នុងតួនាទីកូនអាចទំនុកបម្រុងជាថវិកា ការនឹករម្លឹកប៉ុន្តែមិនមែនជាការជិតស្និទ្ធឬមើលថែយកចិត្តទុកដាក់គាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7nkTNcx_WeSzh9trAl6Em1CbtQP5odQUwNkw-BTy_G-CjYfYMAjztk7H1255qKtWHmv_CL_ihxhjwYB8hyphenhyphendeY10WggKrPanf0KFGZGR7UHtAXO51OUnw_H9z_jTh_0MohkCiytXe4fnCT3XqoLTUsu0u42n37nh82iBQ16kuqZas1lAeh2Pl8gQTm4tJd/s2048/image_2025-04-25_08-35-32.png

ជី ដេវិត បាននិយាយដែរថាឪពុកលោកក៏បានសួរយោបល់ទាក់ទងនឹងការរៀបការថ្មីនេះលោកបានឆ្លើយតបថាគឺជាការសម្រេចចិត្តរបស់ឪពុក ហើយអ្វីដែលលោកសង្ឃឹមពេលដែលគាត់ចាស់ទៅពីរនាក់គាត់អាចមើលថែគ្នា។ លោកក៏បានកោតសរសើរឪពុកជាទីស្រលាញ់ដែរថាជាបុរសដែលមានទំនួលខុសត្រូវផ្តល់ភាពពេញមុខពេញមាត់និងបានជូនពរឪពុកជាមួយនឹងភរិយាថ្មីមានសុខភាពល្អ មានសុភមង្គល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE7z_jGU7HFfnhez3tfF56YPgYmbcFQlhTIoK7yNOf-eJ6bUepV83FE6dTP4sZctEUzJ-5FBLaYnq8PvT6815-tnoqgHR3CQq4o7DOqY08P1TjpAw1beRm3goBgLIr4IBaHxdSg73OQr17RkZpGAQ1VFn9J-nxc2Mpbu0_e1DkGH5xYMDtZvJGwt7W2ZzX/s2048/image_2025-04-25_08-35-33.png

តាមរយៈសកម្មភាពកន្លងមកឪពុកតារាចម្រៀង ជី ដេវិត គឺតែងតែជាបុគ្គលសំខាន់ម្នាក់គាំទ្រចាំផ្តល់កម្លាំងចិត្តឱ្យកូនប្រុសក្នុងអាជីពសិល្បៈហើយជារឿយៗតែងមានវត្តមាននៅក្នុងការប្រគំតន្រ្តីឬកម្មវិធីផ្សេងៗរបស់កូនប្រុស។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvtdvVkhPq2NSyREMmrziubQaqBqsMOAINWpgTdLJNvyPy5Pqljkcy9DpnOBu7cR80qbQ75zoPivG6yp2mmAYaQvVmwhscuzwGSjx7tfhG0r0EkJlT_VLn25txXfXpXYtovLLW_dvi1ef472J1HWFnpKqcuG-IzjHP8g-09UOLKJlKmMOo-n-iZxcf273M/s2048/image_2025-04-25_08-35-30.png
    គួរបញ្ជាក់ផងដែរថា តារាចម្រៀង ជី ដេវិត និង ទេព បូព្រឹក្ស ក៏នឹងដឹកដៃគ្នាចូលរោងជ័យនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ៕