Home Blog Page 576

មិនបាច់ចាំដល់៥០០ឆ្នាំនោះទេ! ជប៉ុនបង្កើតប្លាស្ទិកប្រភេទថ្មី ដែលអាចរលាយត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយប៉ះទឹកសមុទ្រ

0

ក្នុងមួយឆ្នាំៗ ប្លាស្ទិករាប់លានតោនត្រូវបានធ្លាក់ចូលក្នុងបាតសមុទ្រ ដែលជាទូទៅត្រូវការរយៈពេលប្រហែល៥០០ឆ្នាំទើបអាចរលាយអស់ និងមិនអាចបម្លែងទៅជាសារជាតិល្អសម្រាប់ភពផែនដីបាននោះទេ។ ផ្ទុយទៅវិញនៅពេលដែលកាកសំណល់ប្លាស្ទិកទាំងនោះនៅក្នុងទឹកសមុទ្រយូរៗទៅ វានឹងបំបែកខ្លួនទៅជាមីក្រូប្លាស្ទិកតូចៗ ដែលអាចគំរាមកំហែងដល់បរិស្ថាន និងជីវៈចម្រុះទាំងឡាយនៅក្នុងសមុទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPkxMsOZdinMzOBYXHo8fY2hNJT-6u49l0M1qLVapDqnk4B6C0iLAmVlqiJM2Nlv2nSt8o1qPkxmyKsHTA9qeDyJTpfQBsfuZAUN4I5LjPosGe_7_yHGOpoZOpakIzUhpr1uZJW8mYt-p5wIZYLFRPixblOb4D0M1H-BACVYMeaAejNp9HPHtijdcX2hPh/s1280/photo_2025-03-18_09-45-07%20(2).jpg
តាមការចុះផ្សាយដោយផ្ទាល់របស់វិទ្យាស្ថានដែលមានឈ្មោះថា Riken ដែលជាក្រុមស្រាវជ្រាវដ៏ធំមួយនៅប្រទេសកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននិយាយថា ឥឡូវនេះពួកគេបានរកឃើញវិធីបង្កើតនូវប្រភេទប្លាស្ទិកម្យ៉ាង ដែលអាចរលាយ និងបម្លែងខ្លួនដោយមិនប៉ះពាល់ដល់បរិស្ថាននោះទេ។ តើប្លាស្ទិកនេះអាចរលាយ និងបម្លែងខ្លួនឆាប់រហ័សពិតមែន រឺទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDrZw8IUF5vNz5pHStnXZlxBLrRQ9Nw3ZdtZMBWImdzLid2AOwyHK1sALtTr0U9wgbRldincKzpkLS4nhrmEaGg3lwNKxs6hm7r4GzkbG5VVy5eVMNHJJwYJIi9smMhqR-YEkupY2vUDwf0LjCRQfv-9cn17nLzS8MQpqYHuzPNbzqeO9G1ga2a7STYuQy/s1024/photo_2025-03-18_09-45-07.jpg
ដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដល់បរិស្ថាននៅលើដី និងក្នុងទឹក វិទ្យាស្ថាន Riken បានបង្កើតប្រភេទប្លាស្ទិកម្យ៉ាងដែលមានភាពរឹងមាំគ្រប់គ្រាន់សម្រាប់តម្រូវការរបស់មនុស្សប្រចាំថ្ងៃ ប៉ុន្តែនៅពេលគេឈប់ប្រើប្រាស់ វានឹងរលាយត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះដោយការដាក់ត្រាំវានៅក្នុងទឹកអំបិល រឺទឹកសមុទ្រ។ មិនត្រឹមតែងាយរលាយប៉ុណ្ណោះទេ ប៉ុន្តែវានឹងមិនបន្សល់នូវសារធាតុមីក្រូប្លាស្ទិក ថែមទាំងផ្ដល់អោយដីសារជាតិម្យ៉ាងដែលស្រដៀងនឹងជីទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE64Id-kMdHzpj5Dq0kK2_eDgulwdlOqLXn_jXJdzkQlXMq9xO5y8sTvGIScCefGGjmeh8v1Vc_Sv5jwbLw3lfQ0fY2XMIqGkFHJWgvSKuWRTerOiX5_Tsw0nfrMCh1Wll8enBiKqStREQf35VcLLS_zEbvwOogQp1wPV1UYV8irN1yfgNwWWjF7yLKmma/s1024/photo_2025-03-18_09-45-08%20(2).jpg

ការរកឃើញនេះត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ ដោយ Riken រួមសហការជាមួយនឹងសកលវិទ្យាល័យនៃទីក្រុងតូក្យូ (University Of Tokyo) ។ លោក Takuzo Aida ដែលបានដឹកនាំគម្រោងស្រាវជ្រាវនេះបាននិយាយថា “ ការបង្កើតប្លាស្ទិកប្រភេទថ្មីនេះ នឹងផ្ដល់អោយនូវថង់ប្លាស្ទិករឹងមាំ អាចកែច្នៃឡើងវិញបាន ព្រមទាំងរលាយដោយមិនបន្សល់នូវមីក្រូប្លាស្ទិកដល់ផ្ទៃដីនោះទេ” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2i6ejiGg9OfN90D9xM0B4ZaEO7J6YzOjELADtrVNDlYLolvsiP1aXllTr9D2z7Iyr_XjJ3O5lP1KjDz7ivR7C_o60vncgQBzmtltBLXUNR0Q4x62mIFEIKxMzFD6uU82CYk7EoIw04XVfdP6oCURqKLZMKOvZ6R9FZWMgIyh0WSxakgHoxEbwamXIy-tr/s1280/photo_2025-03-18_09-45-08.jpg
យោងតាមក្រុមអ្នកវិទ្យសាស្រ្តខាងលើបានបង្ហាញថា លក្ខណៈពិសេសរបស់វាថាមានដូចជា៖ ងាយនឹងរលាយបន្ទាប់ពីត្រូវទឹកសមុទ្រ, បញ្ចេញនូវសារធាតុផូស្វ័រ និងអាសូតទៅក្នុងដីបន្ទាប់ពីរលាយ ដែលសារជាតិទាំងនេះមានលក្ខណៈស្រដៀងនឹងជីដែរ ព្រមទាំងងាយស្រួលយកទៅកែច្នៃទៅតាមតម្រូវការដែលគេចង់បានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEighjKw7GLTiUIEOzAcK8jl8hXCkiujGWl7zOjZnWhOYlVsscWApPQRB1H8CKHEOXXCb8VTgatalwZFDd9x4Q5ZLY42JqZyChNdl165zEFuS47E9wuk0PuvjpCPROlxvUU40m5I-a144ErkC_OcKuO6r14c-tZ7kx_GvIAh5cp5i7Hv-FJbsRNYbsGvvjNN/s750/photo_2025-03-18_09-45-09.jpg

គិតមកត្រឹមខែមិនា ឆ្នា២០២៥នេះ វិទ្យាស្ថានRiken កំពុងធ្វើការពិភាក្សា និងស្រាវជ្រាវជាមួយនឹងសកលវិទ្យាល័យនៃទីក្រុងតូក្យូបន្ថែម ដើម្បីដាក់វាអោយប្រើប្រាស់នៅក្នុងវិស័យធំៗមួយចំនួនដូចជា៖ ក្នុងផ្នែកវេជ្ជសាស្រ្ត, វិស័យកសិកម្មជាដើម ដើម្បីពិសោធន៍មើលពីគុណភាព និងប្រសិទ្ធភាព មុននឹងផលិតជាទ្រង់ទ្រាយធំសម្រាប់ដាក់អោយប្រើប្រាស់បានទូលំទូលាយជាសកលនៅលើគ្រប់វិស័យ៕

រយៈពេល៦០ថ្ងៃទៀត! តើកម្ពុជាអាចនឹងត្រូវដកចេញពីបញ្ជីរឹតបន្តឹក្នុងការចូលទឹកដីអាមេរិកដែរ រឺទេ?

0

យោងតាមរបាយការណ៍ព័ត៌មានដែលបានចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកកំពុងពិចារណាលើការដាក់ចេញនូវគោលការណ៍រឹតត្បិតការធ្វើដំណើរមកកាន់ទឹកដីអាមេរិក ដែលអាចនឹងប៉ះពាល់ដល់ពលរដ្ឋមកពី ៤៣ ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6bvmuoHBZULyYpK0W2b1OgvKQFjd_8-Z_K0b499eX1487kzOXHngD8KVbJfK8HXSy_XYOAUt0QNM8I2vfc0CgLBIGLMAwpjdCD1rK9THw_xq_f-lR2eByCOXL0zVawFTewjnIl4tLh2WzS3ZTuF43G7xPSQNoUHsPiRI5-umkUCpDaOKIyuj5vNp_IErQ/s640/photo_2025-03-17_10-19-59.jpg

គោលការណ៍នេះត្រូវបានគេរាយការណ៍ថា ចែកចេញជា៣ប្រភេទ៖ “ក្រហម” “ទឹកក្រូច” និង “លឿង” ។ ប្រទេសដែលស្ថិតក្នុងប្រភេទ “លឿង” ត្រូវបានផ្តល់ពេល ៦០ ថ្ងៃដើម្បីដោះស្រាយបញ្ហាដែលសហរដ្ឋអាមេរិកបានកំណត់ បើមិនដូច្នោះទេ ពួកគេអាចនឹងត្រូវផ្លាស់ទៅប្រភេទ “ទឹកក្រូច” ឬ “ក្រហម” ដែលមានការរឹតត្បិតធ្ងន់ធ្ងរជាងមុន ។ហើយក្នុងនោះកម្ពុជាត្រូវបានដាក់បញ្ចូលក្នុងប្រភេទ “លឿង” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvjWtHfOiHzO-Ppb-5CC1aNSeKcV9JPsyFG0AgCh26BRb8ZtePXRlKk35Y45U2U-KocVWYuZz5RV9aOP5xA9hg1IoTfqASvTolPZLIwrzFnFrOSivmeNUjQCNdJQNIiGkUoAeTEKh8b29XtfkFdj14Mu7r38Zyn6MJEHQoVbMtg1MAnMdCpmjeOzE3NECB/s864/photo_2025-03-17_10-19-59%20(2).jpg
សម្រាប់ពណ៌ “ក្រហម” ត្រូវបានគេចាត់ទុកថាជាចំណាត់ថ្នាក់ដែលធ្ងន់ធ្ងរបំផុត។ ប្រទេសទាំង ១១ដែលមាននៅក្នុងចំណាត់ថ្នាក់ពណ៌ក្រហមនេះ មិនត្រូវបានអនុញ្ញាតអោយចូលនោះទេ មិនថាការមករស់នៅ ជាភ្ញៀវទេសចរ រឺជាសិស្សនិសិត្សនោះទេ ប្រទេសទាំងនេះនឹងមិនអាចចូលមកកាន់ទឹកដីសហរដ្ឋអាមេរិកជាដាច់ខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidAe6KKKj_xrgGIOryKYIQ2z29tZk2NEErgEvq3JytisUQwygkqtYUa0gCkNp3_BYe0hcSJgdmmWP-3kHCGBKOJA0yxZVK4Us3_Y8zeKHvn1SlmzeEW2i792cVPLq0AuXqv1j0ShiSOjPshMC4nr4vWWOmR1xU-Ek7t9n8gRWGqhhuYETECyvr7383gzYH/s640/photo_2025-03-17_10-19-57.jpg

ដោយឡែកសម្រាប់ពណ៌ “ទឹកក្រូច” គឺជាប្រទេសដែលនឹងត្រូវរឹតបន្តឹងVisaជាខ្លាំងក្នុងការស្នើសុំចូលមកកាន់ទឹកដីអាមេរិក។ ក្នុងនោះមានចំនួន១០ប្រទេស ដែលនឹងមិនត្រួវបានហាមឃាត់មិនអោយចូលទាំងស្រុងនោះទេ ប៉ុន្តែការស្នើសុំVisa នឹងមានភាពលំបាកខ្លាំង ព្រោះគេអាចនឹងធ្វើការសម្ភាសន៍ផ្ទាល់មួយទល់នឹងមួយ ហើយអនុញ្ញាសម្រាប់តែការមកធ្វើជំនួញ រឺBusiness Tripប៉ុណ្ណោះ សម្រាប់ការធ្វើអន្តោប្រវេសន៍ រឺមកទេសចរណ៍ផ្សេងៗក៏នឹងត្រូវបានអនុញ្ញាតដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjinBzF2iAyZEwV6ZG0bxLz3ZVKTMjghB9AG0nMu88Uc-A_ostwDRI9MpJ23PCXL2-3uX12TJZ5OXxj9Ku8QyPAY3TQsrdGbdYG27P7XLaED8S2_BEIkO0fmo9RTRKyeiZRx3fKiCs-5rnVvlKe8zNy0iI51eIv9XW0SpOP3iNR-sYm6ML6u2JRSfFmqNgl/s698/image_2025-03-18_15-50-09.png

រីឯពណ៌ “លឿង” មានចំនួន ២២ប្រទេស ហើយប្រទេសទាំងនេះ មានរយៈពេល៦០ថ្ងៃក្នុងការជូនដំណឹង និងផ្ដល់ឯកសារមួយចំនួនទាក់ទងនឹងភាពគ្មានអំពើពុករលួយ រឺបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់ខ្លូនដើម្បីអាចដកខ្លួនចេញពីបញ្ជីនេះ។ ប៉ុន្តែក្នុងករណីឯកសារដែលផ្ដល់ទៅកាន់អាមេរិកមិនគ្រប់គ្រាន់ រឺអាមេរិកស៊ើបឃើញថាប្រទេសណាមួយមានបញ្ហាទាំងនេះ ប្រទេសនោះអាចនឹងប្រឈមនឹងការចូលទៅក្នុងបញ្ជីរពណ៌ “ទឹកក្រូច” រឺ “ក្រហម” មិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioWCyLUiIEWvrpY7xOAAV72Z0MBHipm0IaxMsQuY9h9TES0OGVAZMXEL9NcL-ShmoahQ29KHMSoP1p9WchSbaaX74qvloQEtXu9yzaxdsiKvMx7JszidP5C1NqI6DBml9eCaz1h00lSrU9gwPHFlqNsaDa-I67KDJ1kPKp_0Vz-MoclBX8WLZv5oj8OeRm/s800/image_2025-03-18_15-50-09%20(2).png

ដោយឡែកសម្រាប់មូលហេតុចម្បងដែលកម្ពុជាត្រូវបានដាក់ក្នុងប្រភេទ “លឿង” គឺទាក់ទងនឹងការព្រួយបារម្ភអំពីសន្តិសុខលិខិតឆ្លងដែន និងការចែករំលែកព័ត៌មាន ។ របាយការណ៍ជាច្រើនបានលើកឡើងជាពិសេសអំពីការចោទប្រកាន់ថា កម្ពុជា រួមជាមួយប្រទេសផ្សេងទៀត ត្រូវបានគេចោទថាបានលក់លិខិតឆ្លងដែន ឬសញ្ជាតិ ។ ការអនុវត្តបែបនេះបង្កឱ្យមានការព្រួយបារម្ភសម្រាប់សហរដ្ឋអាមេរិក ព្រោះវាអាចអនុញ្ញាតឱ្យបុគ្គលមកពីប្រទេសដែលស្ថិតក្នុងការហាមឃាត់ (ប្រទេសក្នុង “បញ្ជីក្រហម”) អាចគេចវេសពីការរឹតត្បិតទាំងនេះដោយទទួលបានលិខិតឆ្លងដែនពីប្រទេសក្នុងបញ្ជី “លឿង” ។ ដែលនេះអាចបង្កើតជាចន្លោះប្រហោងដ៏សំខាន់នៅក្នុងវិធានការសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

ចំពោះញ្ញត្តិថ្មីខាងលើរបស់សហរដ្ឋអាមេរិកអាចនឹងផ្ដល់ផលលំបាកមួយចំនួនដល់ប្រទេសដែលមានក្នុងបញ្ជីទាំងនេះដែលរួមមានទាំងប្រទេសកម្ពុជាផងដែរ ជាពិសេសសម្រាប់ពលរដ្ឋដែលចង់ធ្វើចំណាកស្រុកទៅរស់នៅ រឺសិក្សារៀនសូត្រនៅទីនោះ ដូច្នេះមានតែរង់ចាំមើលរយៈពេល៦០ថ្ងៃទៅមុខទៀតព្រោះវាអាចនឹងមានការកែប្រែឡើងវិញ៕

 

ពេជ្រ សូលីកា តារាចម្រៀងដំបូងបញ្ចប់ការប្រគំតន្រ្តីផ្ទាល់ខ្លួនភា្លមនាំយកថវិកាដ៏ច្រើនជូនមូលនិធិគន្ធបុប្ផា

0

ពេជ្រ សូលីកា ដែលជាតារាចម្រៀងជាប់កំណត់ត្រាលក់សំបុត្របានខ្ពស់ក្នុងចំណោមសិល្បករក្នុងស្រុកបានបញ្ចប់ការប្រគំតន្រ្តីផ្ទាល់ខ្លួនលើកដំបូងប្រកបដោយភាពជោគជ័យខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះតារាចម្រៀងសម្បូរបទសេដរូបនេះបានក្លាយជាតារាចម្រៀងដំបូងបន្ទាប់ពីបញ្ចប់ការប្រគំតន្រ្តីរូបនាងនិងក្រុមហ៊ុន វឌ្ឍនៈបាននាំយកថវិកាជាង៣៥លានរៀលជូនមូលនិធិគន្ធបុប្ផាដែលបានមកពីការលក់សំបុត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXTYzDGa7mp5gNpNUh7xBy_Cmmp_u1UdZsOcEV8uLym0Wgx2Ch8Y0kCD0br931r-gWQbOMdk8so6ouWYxVoC6zbWiWb_ZoTZuAMPXWeHXY_YzIaTY7P_0Z_NsaeswwwcXFX7avTm-iZ26mWtlDgQq5_cV3neEaQo-r26Z8IMhugHw_TCZoHDo_jayxYofN/s1440/484812889_18220328359292224_5062906207761202141_n.jpg
នៅថ្ងៃទី១៧ មីនា តារាចម្រៀង ពេជ្រ សូលីកា បានចែករំលែកនៅលើបណ្តាញសង្គមថា «ថ្ងៃនេះនាងខ្ញំ ពេជ្រ សូលីកា រួមទាំងក្រុមការងារ PSK Twilight Concert និង ក្រុមការងារ Vattanac Brewery, បានពាំនាំយកថវិការក៏ដូចជាអំណោយផ្សេងៗ បរិច្ចាគទៅកាន់មូលនិធិជូន មន្ទីរពេទ្យ គន្ធបុប្ផា ដែលទទួលបានមកពីការលក់សំបុត្រ Twilight The First Concert បរិច្ចាកចំនួន ៣៥.៥៥២.០០០ រៀល និងបាយចំនួន ១០០០ ប្រអប់ ព្រមទាំងភេសជ្ជៈកីឡា V-Active ៩០ កេស »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFJb-Xi783F6BFaCfU7G-0xo71uS_moKZCEKrkF_RDKCAisp6qNJ_l-lV7jhfJeKhpkUYW_ljamrojgp33vH6QqQ7Tw_6ohUcBhjuI5MWWG5HVljfmGEdbiv6ekx6Il8s_TX3yGUg7Ww85zpOPGG-9OftAr5Uji5tOCa-vtgl7SRZkDneeqFPbZAEnDYpd/s1440/484873188_18220328332292224_6109645649744890781_n.jpg

ម្ចាស់បទ «ថែការចងចាំ» បានបញ្ជាក់ថាការបរិច្ចាគនេះក៏មានការរួមចំណែកពីហ្វេនៗដែលបានទិញសំបុត្រទស្សនាការប្រគំតន្រ្តីរបស់នាងដូចគ្នា។ សូលីកា បញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនោះក៏មានការចូលរួមចំណែកពីបងប្អូនទាំងអស់គ្នាដែលបងប្អូនបានជួយទិញសំបុត្រចូលរួមទស្សនា Concert របស់នាងខ្ញុំ នាងខ្ញុំសូមគោរពអរគុណ បងប្អូនអ្នកទាំងអស់គ្នា នឹង Fan របស់នាងខ្ញុំជាខ្លាំង បងប្អូនទាំងអស់គ្នាក៏ជាចំណែកយ៉ាងធំ សម្រាប់មូលនិធិ មួយនេះដូចគ្នា ជាចុងបញ្ចប់ នាងខ្ញុំ សូមជូនពរដល់ក្មួយៗដែលកំពុងទទួលការព្យាបាលទទួលបានជោគជ័យនិងឆាប់ជាសះស្បើយពីជំងឺផ្សេងៗ »។ នេះបញ្ជាក់ឱ្យឃើញថា ស្នាមញញឹម និងក្ដីសង្ឃឹម បានកើតចេញពីការចែករំលែក វាគឺជាភាពរីករាយដែលកើតចេញពីការជួបជុំគ្នាចែករំលែក ជួយគ្នាទៅវិញទៅមកនិងលើកទឹកចិត្តគ្នាក្នុងនាមខ្មែរតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj02op6dWyu0EERbDtqC5fWFcVMOHEwue80zaFbod7V7-0pgnvt5AmMtNAXDOH5vCq00Ot7tSvbUrQgMGe1XVla1yyNkmMmJDlrf82HIIex2xZOzNbCa2MnmpeatEBeTzm2t_aYrBjS6P7ltzvQu1aZzAI31-K3TykD7ovYYb3lgoZtJDyy8EE81KpWAeyk/s1440/484885746_18220328368292224_5420860511657210461_n.jpg

គួរបញ្ជាក់ផងដែរថា ការប្រគំតន្រ្តីទោលលើកដំបូងរបស់ ពេជ្រ សូលីកា គឺបានរៀបចំឡើងកាលពីថ្ងៃទី២២ កុម្ភៈ កន្លងមកដែលឧបត្ថម្ភដោយក្រុមហ៊ុន វឌ្ឍនៈធ្វើឡើងនៅឯផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ។ សំបុត្រការប្រគំតន្រ្តីតារាចម្រៀងរូបនេះមានចំនួនបីប្រភេទដែលមានតម្លៃ ២៥ ដុល្លារ ៤០ដុល្លារ និង១៤៩ដុល្លារដែលត្រូវបានចាត់ទុកថាលក់បានខ្ពស់បំផុតសម្រាប់តារាក្នុងស្រុក៕

 

 

ពលរដ្ឋនៅភ្នំពេញជិត៧០មុឺននាក់ ជំពាក់បំណុលធនាគារជាង២៩ពាន់លានដុល្លារ

0

គិតត្រឹមចុងឆ្នាំ២០២៤ ពលរដ្ឋកម្ពុជា ប្រមាណ៥លាននាក់ បានប្រើប្រាស់សមតុល្យឥណទានសរុបជិត៦០ពាន់លានដុល្លារ ក្នងនោះអត្រានៃអ្នកប្រើប្រាស់ឥណទានមានអាយុពី១៨ឆ្នាំឡើងទៅ។

បើយោងតាមរបាយការណ៍ស្ថានភាពឥណទានប្រចាំឆ្នាំ២០២៤ របស់ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី)បានឱ្យដឹងថា រាជធានីភ្នំពេញមានបរិមាណឥណទានច្រើនជាងគេជាង រហូតដល់២៩ពាន់លានដុល្លារ (១១៩,០២១,៩៤៧ លានរៀល) ដែលស្មើនឹង ៥០ភាគរយនៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន៦៩ម៉ឺន៦ពាន់នាក់។

ដោយឡែកខេត្តកណ្តាលស្ថិតនៅលេខរៀងទី២ ដែលមានបរិមាណឥណទានជាង ៣,១៦ពាន់លានដុល្លារ និង
ខេត្តសៀមរាបឈរលំដាប់ថ្នាក់ទី៣ មានទំហំទឹកប្រាក់កម្ចីសរុបជាង ២,៥ពាន់លានដុល្លារ។

របាយការណ៍ស្ថានភាពឥណទាននៅកម្ពុជាឆ្នាំ២០២៤ ធ្វើឡើងដោយកត់ត្រាទិន្នន័យរបស់រូបវន្តបុគ្គល និងក្រុមហ៊ុន ឬ សហគ្រាស ដែលបានមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិករបស់ស៊ីប៊ីស៊ីទាំងអស់ចំនួន ១៩៧ ស្ថាប័ន នៅក្នុងឆ្នាំ២០២៤៕

 

បារាំង ទាមទារយករូបសំណាក “សេរីភាព” ពីអាមេរិកវិញ

0

ថ្មីៗនេះ សមាជិកសភាបារាំង លោក Raphaël Glucksmann បានទាមទារឱ្យសហរដ្ឋអាមេរិក ប្រគល់រូបសំណាកសេរីភាព “Statue of Liberty” ត្រឡប់មកឱ្យបារាំងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7g2K3IDH4MWFm4KULrLMFkEXV-A6CjyBl_IM3YQLutTcJJOAjJ-C1tG5f0TDJ7_khV68dlo-OTJ-x_4oNsQtmEzu32EKSt6LL_sfK1l5xiJdtm30tYrs6sJtnCnDwas5sAlFN9juFSrxtEnipD9_BW-AseGk-TaN03SsPAgjsoJ30BzeI2cpenRFxh3os/s4771/image_2025-03-18_14-29-21.png
សមាជិកសភាបារាំង រូបនេះ បានលើកឡើងថា៖” ក្រោមការដឹកនាំរបស់លោក Donald Trump សហរដ្ឋអាមេរិក បានធ្វើសកម្មភាពផ្ទុយនឹងរូបសំណាកតំណាងនិមិត្តរូបនៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGW5vOPqsnwJ3Vmkp1-NHi_RmAsXce5qka6pGVI5gV73tf0-GQflvjAq54dazJwXeyiPr9gx8nvY3ciqlRbQ6-dgMFiw2IaFFW0EqeK79SpW8iunNcXxKW95-Be3wkfsV5q1h-HMztLv2s5TwKL_4qKVlPL9oSJPd8b5lSGlcgaQLXZePYx00bDZkk_mp6/s1024/image_2025-03-18_14-29-26%20(2).png

ក្រោយពីឡើងកាន់តំណែងមិនបានប៉ុន្មាន លោក Trump បានដក​អាមេរិក​​ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងកាត់បន្ថយជំនួយទៅកាន់អ៊ុយក្រែន ខណៈភ្លើងសង្គ្រាមអ៊ុយក្រែន-រុស្សុី នៅតែបន្តឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfU5zbibU4tHAZSih_rm4NZIG05D_a4B82SpR5MYqjKNcxPZ4S8qsv60MKeiEF0cD4ozmiiVIDmnAE9FXmhy-l27M7O7DulMjqb36E47ADxlsGc5xWlSjU22MVloFSSReYEyblxxuwrH0j-QfwaMsMff7m1XZzyWEszaqQYSyGsl8kHbNn4nCBhWfBaHEw/s1200/image_2025-03-18_14-29-26.png

គួរបញ្ជាក់ថា រូបសំណាកសេរីភាព “Statue of Liberty” នេះ ជាអំណោយរបស់បារាំងជូនទៅដល់អាមេរិក នៅថ្ងៃទី២៨ តុលា ឆ្នាំ១៩៨៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIX0p8E1WWnftJjkTUKvDms_jas51OxSwW4FzOlurKiWrSYakOMtzoJ8EPQzoGNCN6_VIz62oKCvRlrC9KxkENBQzm9slZ3nktV3LwDx8SnyCTCN6Sf0h6y62VtwHz1AzAMikvH6CHse1fxtW-ByTCINhWL0jwmnVnPvPu25CnJDtclnxVgBZZADm99bnb/s960/image_2025-03-18_14-29-27.png

រូបសំណាកនេះមានកំពស់៤៦ម៉ែត្រ មានចុងស្រួច៧នៃមកុដ ឈរកាន់បន្ទះថ្មដែលឆ្លាក់ដោយកាលបរិច្ឆេទនៃឯករាជ្យភាពរបស់អាមេរិកជាលេខរ៉ូម៉ាំង និងច្រវ៉ាក់ដែលបាក់នៅលើជើងខាងឆ្វេង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_bUa48q6NtAU2KSoURgfgDgQayj_GSFDPA8Z8t_DmdON-s_AzxPt_xtHhwHhsg9IphuKX2m1uCJYmMxRcP3iBlKJUdP2fgid2YBcI3_5j8S4tjlSI7-ptHejzz12dkEH5yzWu54AxaI3bvOPYAgrAZVchsX0S8CWrhxignwyFJBFv46LgKD5S5sK_XKJs/s960/image_2025-03-18_14-29-50.png

ពិតមែនទេ! អ្នកចូលចិត្តបរិភោគអាហាររសជាតិជូរ ឬម្ជូរ នឹងមានអាយុវែង?

0

ការស្រាវជ្រាវបង្ហាញថា អ្នកចូលចិត្តបរិភោគអាហាររសជាតិជូរ ដូចជា ៖ បុកល្ហុង សម្លតុំយ៉ាំ និងផ្លែស្វាយ នឹងមានអាយុវែងជាងមនុស្សទូទៅ ឬមានអត្រាស្លា.ប់ ដោយសារជំងឺផ្លូវដង្ហើម និងប្រព័ន្ធរំលាយអាហារ តិចជាងមនុស្សមានវ័យដូចគ្នា ។ ហេតុអ្វីអ្នកបរិភោគរសជាតិជូរ បែរជាមានអាយុវែងទៅវិញ ពីព្រោះយើងដឹងថា ការបរិភោគរសជាតិជូរនឹងប៉ះពាល់ក្រពះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi11E59espMJiWhunMAmRRr4VXydpCt8sgpj12Z2cJQiVYnvoKwVPPWyCgjAYnUUdwAFxALEEJaEWSStHuYDhTkM5wtfUXpYzPkkvbKveQSul9wXVl9L6wV_Gm7LWhtnj3Z_LwhlXcLThMkblBCZG9GTbvaOmlIH4IWKnhiUoyj0XXAtJLt1d5CrA5lVbzI/s2048/image_2025-03-18_13-49-02%20(2).png
មូលហេតុធ្វើឱ្យការបរិភោគរសជាតិជូរមានអាយុវែង ដោយសារគ្រឿងផ្សំក្នុងអាហាររសជាតិជូរមួយចំនួន មានប្រយោជន៍ដល់សុខភាពរាងកាយមិននឹកស្មានដល់ ដូចជា ៖ វីតាមីន C ក្នុងក្រូចឆ្មារ ផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្រព័ន្ធការពាររាងកាយ ។ រីឯសារធាតុ Lactobacillus ក្នុងជ្រក់បន្លែ ក៏ផ្តល់ប្រយោជន៍ដល់ពោះវៀនដែរ ។ អាហាររសជាតិជូរ ដូចជា ៖ អាហារដាក់ទឹកខ្មេះ គឺផ្ទុកអាស៊ីតសរីរាង្គជួយដល់ការរំលាយអាហារ, បន្សាបជាតិពុល និងកាត់បន្ថយការរលាក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj304s9hefWdxTCuIy8qSsfqnvux5NScJUEnYSdUMy9j96E6ZhG0P9y5GR9308nhv42KM-4gbpbcbGCPQ3hyn8KVXK5jyBFKdEvB8freVnCL2zwdY7o08pSpZqlhiU1BC5s3znDFG5YkmnALno2bJUlVvNr1oS1qI71TREPuXk7g-syuGKCNtMX6B1YQTo3/s800/image_2025-03-18_13-49-02.png
*ការបរិភោគអាហាររសជាតិជូរផ្តល់ផលប្រយោជន៍ដល់សុខភាពជាច្រើនផ្នែក រួមមាន ៖

១-ប្រព័ន្ធផ្លូវដង្ហើម ៖ ទោះជាអាហាររសជាតិជូរខ្លះប៉ះពាល់ដល់សុខភាពអ្នកជំងឺ ប៉ុន្តែវានឹងផ្តល់ផលល្អសម្រាប់អ្នកមានសុខភាពមាំមួន និងគ្មានបញ្ហាប្រព័ន្ធរំលាយអាហារ ដូចជា ៖ បន្លែជ្រក់ នឹងផ្តល់ប្រយោជន៍ដល់សុខភាពពោះវៀន និងផ្លូវដង្ហើម ។ ក្រៅពីនេះ អាហាររសជាតិជូរខ្លះសម្បូរអាស៊ីត Citric ជួយកម្ចាត់កាកសំណល់ និងជាតិពុលចេញពីរាងកាយ ហើយវាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការថែទាំប្រព័ន្ធដកដង្ហើម ។ អ្នកមានបញ្ហាបំពង់ខ្យល់ គួរតែបរិភោគអាហាររសជាតិជូរសមល្មម ដើម្បីកម្ចាត់ស្មេស្ត៍ និងស្រួលដកដង្ហើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1y4nEMPkRq6YlefWitAubETyeAJ5bRtadqlKsnKxAlcS-zfLvSE1sQ0D9cXZBaN0MNCeF_B1dJsBw7bFthQCn3_qR2MjdxxjS_KTV_zGNZjriicB0M2rTTofqcw1mqTUWiutvEgRFcp8PP_MZjFC2A1V5xeMnBAYugYBuIVkJ74QbgfGvs6etA2ZUEGX4/s2048/image_2025-03-18_13-49-12.png

២-ប្រព័ន្ធរំលាយអាហារ ៖ ការបរិភោគអាហាររសជាតិជូរ មិនត្រឹមតែជួយឱ្យយើងចង់បរិភោគអាហារប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយជំរុញដល់ការបញ្ចេញទឹកក្នុងក្រពះ និងងាយស្រួលរំលាយអាហារ ។ នេះជាមូលហេតុធ្វើឱ្យអ្នកចូលចិត្តបរិភោគជូរ គ្មានបញ្ហាប្រព័ន្ធរំលាយអាហារ ។ ផ្លែក្រូចឆ្មារ និងក្រូចថ្លុង មិនត្រឹមតែជំរុញដល់ការបញ្ចេញទឹកក្នុងក្រពះទេ ប៉ុន្តែវានឹងជួយថែទាំពោះវៀន និងកុំឱ្យទល់លាមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh23WNWh5PgOfP1yzZNoon2PorvNadPLIsMNX-8nOKs5EnWBUrf49tuxk8MmDhLBxAoKGSrVvvmmX0fG0GoVBSCkz_orr0vT0sH-VG37onteugfpW2AV-s7WZqE2kG9YcMM67T_Esyq1TX2uF1iH1P6Nm0jLTuYg0r20xZ73M_ldVVmrAEJ-wPpudMThKfZ/s676/image_2025-03-18_13-49-11.png
*ហេតុអ្វីអ្នកបរិភោគអាហាររសជាតិជូរ មានអាយុវែងជាងមនុស្សទូទៅ?

ទម្លាប់ការបរិភោគប្រចាំថ្ងៃនឹងពាក់ព័ន្ធជាមួយអាយុរបស់មនុស្សម្នាក់ៗ ដូចជា ៖ អ្នកចូលចិត្តបរិភោគជូរ អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺរ៉ាំរ៉ៃ ។ លើសពីនេះ អាហារជូរ នឹងជួយពន្យារភាពចាស់ជរា និងការពារការកើតជំងឺមហារីក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOlwOfVsXpROidJulb1db3sc8R0v-j_Exav5T-0cn3IYDCbwq_2b5_YOWnqbjttkUZhKrf8wc3-d1f6HrqFSVa51j4e1wshMOcn-x_2vLIGZRApuRi3zqfUBh4JotfVF1SAiBFhAzVEIiK89k53mOe8hY8Y6MlFZzBcnH3raeMgIk723qtmRw9Y03DGHbK/s2048/image_2025-03-18_13-49-09.png

ការស្រាវជ្រាវបង្ហាញថា អាហារមានវីតាមីន C ខ្ពស់ គឺអាហារដាក់ក្រូចឆ្មារ នឹងជួយបណ្តេញជាតិពុលក្នុងរាងកាយ, កាត់បន្ថយសម្ពាធឈាម, ការពារជំងឺបេះដូង និងការពារដាច់សរសៃឈាម ។ លើសពីនេះ អាស៊ីតសរីរាង្គធម្មជាតិក្នុងអាហារជូរ នឹងការពារជំងឺធាត់ ខណៈជំងឺធាត់ពាក់ព័ន្ធនឹងជំងឺផ្សេងៗ ដូចជា ៖ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងមហារីក ។ ដូច្នេះ អ្នកបរិភោគជូរ អាចការពារខ្លួនពីការឆ្លងជំងឺខាងក្រៅ ព្រោះជំងឺទាំងនេះប៉ះពាល់ដល់សុខភាព និងអាយុជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2prtL0finiHiyVNurkHBOk7dpSG8mlWOFF0RSl4wLxiNP4wL9Aj6MX9U8d5IQcobyfmQsHq1T3TCPWt2Don5Z16s8p3URS-QCdA2QLTvW4n1yUdqgg9Jri_I1pOSxJXlFupqdyHjKXtDOERiAN5W57zD1iAxfVegltdc_oWh6eHXbGOlVFiMcQCpLZrgP/s4000/image_2025-03-18_13-49-04.png

ហេតុនេះ អ្នកបរិភោគអាហារជូររយៈពេលយូរ អាចកាត់បន្ថយហានិភ័យកើតជំងឺរលាក និងជំងឺរ៉ាំរ៉ៃ ហើយធ្វើឱ្យពួកគេមានអាយុវែងជាងអ្នកបរិភោគអាហាររសជាតិផ្សេង (សម្រាប់អ្នកមានវ័យដូចគ្នា) ៕

ហេតុអ្វីបានជាការរត់យឺតៗអាចល្អប្រសើរសម្រាប់បេះដូងរបស់អ្នក

0

ការរត់យឺតៗអាចមើលទៅហាក់បីដូចជាការប្រឆាំង ប៉ុន្តែវាផ្តល់អត្ថប្រយោជន៍គួរឱ្យកត់សម្គាល់សម្រាប់បេះដូង និងសុខុមាលភាពទូទៅរបស់អ្នក។ ការរត់យឺតៗជួយកាត់បន្ថយសម្ពាធឈាម ពង្រឹងសាច់ដុំបេះដូង និងធ្វើឱ្យឈាមរត់បានប្រសើរឡើងដោយការពង្រីកបន្ទប់បេះដូង។ នេះអនុញ្ញាតឱ្យបេះដូងរបស់អ្នកបូមឈាមបានកាន់តែមានប្រសិទ្ធភាព ធ្វើអោយចង្វាក់បេះដូងដំណើរការល្អ និងផ្តល់អុកស៊ីសែនពេញរាងកាយរបស់អ្នក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbdXAxVujPmZL8W9LzUzzLqzrsZmFlSBS-0-V6S1OZbWxLqYcj6W3TqhUOwcOTJIk_bwO0NcsGthSqUqwOp3L-T24UHBk6o9nMzjmtvlbdjLabNH86zkEUrPcAZg6T2VWC_5PhFPZbFN4dMiXSaX4kqDeN7fBuwonb1CLHCYBXPSNtA2IuD1aMk_y7BfGO/s1200/image_2025-03-18_13-34-04.png
មិនដូចការហាត់ប្រាណខ្លាំងនោះទេ ការរត់យឺតៗគឺមានភាពទន់ភ្លន់លើរាងកាយ ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកចាប់ផ្តើមដំបូង ឬអ្នកដែលត្រឡប់មកហាត់ប្រាណវីញដើម្បីជាទម្លាប់។ ការសិក្សារបស់ដាណឺម៉ាក ដែលមានអ្នកចូលរួម 5,000 នាក់ក្នុងរយៈពេល 12 ឆ្នាំ បានរកឃើញថា អ្នករត់ហាត់ប្រាណយឺតៗ និងមធ្យមមានអត្រាមរណៈទាបបំផុត លើសពីអ្នករត់ហាត់ប្រាណខ្លាំងៗ និងអ្នកដែលអង្គុយស្ងៀម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnD0sCuh3M1Jjj8e3jM6SBjQVKA_xTljUzBcuZldyjvNTO0UxZQEr2cNsFqs3IYOc1k5rT1OY8R30t5l4PEXVoJngFxSEJPdxapqrnsfHYcAiRE1J8I7nhjeAYkDv58vnDze6DNbvAzLzymFeQcK4FpYBOvzgKKGHhHKC150PPtkdqjS3GJSXie9Fsm6SE/s767/image_2025-03-18_13-34-05%20(2).png
លើសពីការរត់ ការធ្វើលំហាត់ប្រាណកម្រិតមធ្យមផ្សេងទៀតដូចជាហែលទឹក ឬជិះកង់អាចផ្តល់ផលប៉ះពាល់ដល់សុខភាពបេះដូងស្រដៀងគ្នា។ តាមរយៈការចាប់យកល្បឿនយឺត អ្នកអាចបង្កើនសុខភាពសរសៃឈាមបេះដូងរយៈពេលវែង ខណៈពេលដែលកំពុងរីករាយនឹងសកម្មភាពដែលមាននិរន្តរភាព និងហានិភ័យទាប។ ដូច្នេះ មិនថាអ្នកកំពុងរត់ ឬជិះកង់ទេ សូមចាំថា ការយឺត និងស្ថិរភាព មិនមែនសម្រាប់តែការប្រណាំងនោះទេ ប៉ុន្តែវាគឺសម្រាប់បេះដូងរបស់អ្នកផងដែរ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFc1Vl-9ILl71P6xjhMIphwF2FZV5mv57pi-r92jJVOLJ_32jBUxUlsWY7yPWGvdr3-gaQ3pfwjgOzBbeL3AD_baLL5rT3Vv-z49W1jYqdBErUHeX4qZouLZ4GX3TICcECr81Dr1slRt6BGSVrKTvaQxkk4XzsNUJwfX9x3YTJq_umVJRoJYl4oDsBdInP/s926/image_2025-03-18_13-34-05.png

ទេសភាពស្អាត! «កោះដំបូង» ជារមណីយដ្ឋានថ្មីមួយលើទឹកដីនៃខេត្តកំពត!

0

«កោះដំបូង» គឺជារមណីយដ្ឋានថ្មីស្រឡាងមួយ ដែលមានទីតាំងស្ថិតនៅភូមិបឹងតាព្រៀម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។ កោះនេះមានទេសភាពជាប់នឹងដងព្រែកកំពត ហើយកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ វាមានចម្ងាយប្រមាណ ៩ គីឡូម៉ែត្រពីក្រុងកំពត ដោយលោកអ្នកធ្វើដំណើរប្រហែល ២០ នាទីនឹងបានទៅដល់គោលដៅហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9tlEJapEHaLxQFk381thnJJS6deSoTdO4OI93DulAxiSKAilcUSZ6c8PWH3sfQoh4HqkmYs2FPytJM-PGQ3smBTpMAYNdEJDWxMQJ5gVZRwFsA4xISeBNbYPua-WUELHjNfTBkr-seCko7bZbrEtZJJDu5Bf4XBA3gdUhso4yA2FENDLndihMzeaNCO2Y/s1280/photo_2025-03-17_15-22-56.jpg
កោះដំបូងគឺជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយ ដែលបច្ចុប្បន្នកោះនេះគឺកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនានូវទិដ្ឋភាពដ៏ស្រស់បំព្រងនៃព្រៃឈើខៀវស្រងាត់ លាយឡំនឹងខ្សាច់សក្បុស ទឹកសមុទ្រថ្លាឈ្វង់ ហាក់ដូចជាកំពុងស្ថិតនៅលើឋានសួគ៌ក្រោមមេឃអ៉ីចឹង។ នៅទីនេះ មានខ្យល់អាកាសបរិសុទ្ធ បរិយាកាសត្រជាក់ភ្នែក ស្ងប់ស្ងាត់ល្អ ដែលអាចឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ ជ្រះអស់ទុក្ខកង្វល់ទាំងឡាយ និងមានសេក្តីសុខបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-MnWxuvqSDSf9GwMm3p-4bgGO8_GZzvcsdxQZM2w60ZcX1CDGRWdppNuW_Z9EBEzXdjoDmNLlyMIRufnib2nYrcD6FZJdOQcEyTdtgD8dErpgSzMLHji9X5fNX6qeL9dvDHArd6W436R8Bp9CRToDld7nKwK4nKMyU2Agr3Tz7sekN-QDWgmZ0CxI9T19/s1280/photo_2025-03-17_15-23-05.jpg

នៅទីនោះក៏មានកន្លែងបោះតង់សម្រាប់សម្រាកលម្ហែកាយ ក៏ដូចជាមានជម្រើសកន្លែងស្នាក់នៅជាច្រើនទៀត ហើយក្រៅពីការស្នាក់នៅ លោកអ្នកក៏អាចគយគន់ទេសភាពនៃភ្នំបូកគោ ផ្តិតយករូបថតស្អាតៗ ជិះកាយ៉ាក អាំងសាច់ និងរៀបចំកម្មវិធីផ្សេងៗបានផងដែ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWMbLbBUzc4vHmBewIHF6-1UFJRa5eGfZXluiqnPwIYftpP-Le_bEiojrDTSHiRbmKzA0HUjRVbKkJq6U6xg5ElPlWiG-0GJlEfsj3U5OP4U-OeppS2y2xuJjFXJrIEU-9HEiAXbPQ17CaODrzu98nZdXD5CRptDGJdO4Hr3sDjfvYt0xU1zb0_n_3qMg2/s1280/photo_2025-03-17_15-23-06.jpg
កោះដំបូង ជាប្រភេទកោះ/ឆ្នេរ និងជាតំបន់ទឹកប្រៃ ថែមទាំងស្ថិតនៅចំពីមុខភ្នំ​ដែលអាចមើលឃើញអ័ព្ទចុះ ឬពពកបានយ៉ាងច្បាស់ទៀតផង។ ហេតុនេះសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់អាចមកទស្សនារមណីយដ្ឋាននេះបាន ធានាថាទៅដល់ហើយដឹងតែមិនខកបំណងនោះទេ៕

មកដឹងពីអត្ថប្រយោជន៍នៃការញ៉ាំបន្លែរផ្លែឈើចម្រុះពណ៌ និងមុខងាររបស់វាចំពោះសុខភាព

0

នៅពេលនិយាយអំពីអាហារូបត្ថម្ភ ច្បាប់សាមញ្ញមួយដែលអាចនាំទៅរករបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាពជាងមុន គឺការញ៉ាំបន្លែរផ្លែឈើចម្រុះពណ៌។ ការបញ្ចូលផ្លែឈើ និងបន្លែចម្រុះពណ៌ទៅក្នុងអាហាររបស់អ្នកមិនត្រឹមតែទាក់ទាញភ្នែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រយោជន៍មិនគួរឱ្យជឿសម្រាប់សុខភាពទូទៅរបស់អ្នកផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4xYD6EX5_Vbe1pPGtH6jkp6nwtgFuDv2WCE-0c4LhVBHyj5meKDFnCUiWmb_j2hSV94b-BKZrMNoCthF-TzniOo3a3UnuQKocEdblFINcY_8bly3xiPs05uhr7fYRPvwduwJlcv8a9Z_Ef6FhKEidJjC-TXEbkm069QdTd46V4674r6d8TwVa5HMd4ArO/s1200/image_2025-03-18_13-29-28.png

ហេតុអ្វីបានជាការញ៉ាំបន្លែរផ្លែរឈើចម្រុះមានសារៈសំខាន់? តាមរយៈការញ៉ាំផ្លែឈើ និងបន្លែចម្រុះពណ៌ជាច្រើន នឹងធានាថារាងកាយរបស់អ្នកទទួលបានវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ពណ៌នីមួយៗតំណាងឱ្យសារធាតុចិញ្ចឹមដែលជួយដល់មុខងាររាងកាយរបស់អ្នកតាមវិធីផ្សេងៗគ្នា ដូចខាងក្រោម៖

១ ពណ៌ក្រហមការពារបេះដូង៖ ផ្លែឈើ និងបន្លែពណ៌ក្រហម ដូចជាប៉េងប៉ោះ ស្ត្របឺរី និងម្ទេសក្រហម សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា លីកូពីន (lycopene) និងអង់តូស៊ីយ៉ានីន (anthocyanins) ។ សារធាតុចិញ្ចឹមទាំងនេះជួយរក្សាសុខភាពបេះដូង កាត់បន្ថយការរលាក និងការពារប្រឆាំងនឹងប្រភេទមហារីកមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ1gfWY2RVeISN3bPa90rvd1kQBcvJbsgNVHFBOawgGvJ-Op5UsMof4vJpB9Jq-mL_6aEiH8LyIxX2GYkrGkC7J1DsEY9RI2mB0Vjfuw4kOgu4tGIuPSeOgtS9JDIYF7WK6trIW7h3KnuQOs_Mr_MCv6FVmAFc3DNcrO5ShSpw3iQUlHtT4cYsvBwVedCh/s940/image_2025-03-18_13-29-29%20(2).png
២ ពណ៌ទឹកក្រូច និងលឿងបង្កើនភាពស៊ាំ៖ ការ៉ុត ផ្លែក្រូច និងដំឡូងជ្វាផ្ទុកទៅដោយសារធាតុបេតា-ការ៉ូទីន និងវីតាមីន C។ សារធាតុចិញ្ចឹមទាំងនេះពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក ពង្រឹងប្រព័ន្ធមើលឃើញ និងលើកកម្ពស់ស្បែកឲ្យមានសុខភាពល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAwnK6FESMLABwwLCdeJtn_DEkRETn6Tr583hsyKQov05RS7ODe0RnGyr7RY7KbSViAT9P6cIo8GQ5NCZ-CZubpZoXFZ1GAfKsemmXduXdTyghp-BpnlURxC1maBRT3FI441kncqsivDzh-Z8_be2Y6Vgu4yeUvb_7LhOpLnu0oFSqswphhpAmdVf7B7nu/s900/image_2025-03-18_13-29-29.png
៣ ពណ៌បៃតងបន្សាបជាតិពុល៖ បន្លែបៃតងដូចជា ស្ពៃខ្មៅ, ផ្កាខាត់ណាខៀវ, និងដើមខាត់ណា ផ្ទុកទៅដោយក្លរ៉ូហ្វីល (chlorophyll), ជាតិដែក និងកាល់ស្យូម។ ពួកវាជួយបន្សាបជាតិពុលក្នុងរាងកាយ ពង្រឹងឆ្អឹង និងគាំទ្រដល់ភាពរឹងមាំទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh_BTtPK2onG67Jf5ZTTn2JsFawbfaUInHGqb9-Eyefd57ZIeAyEoPsA8I3cK-jFoBqk-8ahFRWGqPux8ffE5fDflKtWY5pZ8tNGOJ4kbw-SDf1Za8SfN6KrIGZVyD0xMCuHvyicIh7rhnQS9CbPcSsNt-g60q_dHRoIqrrZUq6hZ3BFIR5Ox6uss1hIZT/s1600/image_2025-03-18_13-29-30.png
៤ ខៀវ និងស្វាយជំនួយខួរក្បាល៖ ផ្លែប៊្លូបឺរី ទំពាំងបាយជូពណ៌ស្វាយ និងផ្លែត្រប់វែងមានផ្ទុកសារធាតុអង់តូស៊ីយ៉ានីន (anthocyanins) និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលធ្វើអោយប្រសើរឡើងនូវការចងចាំ ជំនួយដល់សុខភាពខួរក្បាល និងប្រឆាំងនឹងការរលាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJKbE8QTwcBdLaK7FhCTPmZ_MU8owv85qK547vdiU0JKBSmsesLElkosJxnr8ijav0kNFAafvjGj2d7L4C4TNgse8H2mQQmrTY7qn0MNHaukxeavcy2yBLhjD4X9Ed2i0MOg_A8cRkiKp7n03AHJFvglrAfO_9Axs-njwjpkiD5TKe_N2hkR2fJEzpo0U4/s1600/image_2025-03-18_13-29-31.png
៥ ពណ៌សគាំទ្រភាពស៊ាំ៖ ខ្ទឹមស ខាត់ណាផា្កស និងខ្ទឹមបារាំងអាចនឹងខ្វះពណ៌ភ្លឺ ប៉ុន្តែពួកវាសម្បូរទៅដោយសមាសធាតុដូចជាអាលីស៊ីន (allicin) និង flavonoids។ សារធាតុចិញ្ចឹមទាំងនេះបង្កើនភាពស៊ាំ និងគាំទ្រសុខភាពបេះដូងតាមរយៈការកាត់បន្ថយកូឡេស្តេរ៉ុល។

ការញ៉ាំបន្លែរផ្លែរឈើចម្រុះពណ៌ មិនមែនគ្រាន់តែជាវិធីរីករាយក្នុងការរៀបចំរអាហាររបស់អ្នកនោះទេ វាគឺជាយុទ្ធសាស្ត្រដែលបង្ហាញឱ្យឃើញតាមបែបវិទ្យាសាស្ត្រសម្រាប់សុខភាពកាន់តែប្រសើរឡើង។ ដូច្នេះ អ្នកគួរតែបំពេញចានរបស់អ្នកជាមួយនឹងការលាយបន្លែរផ្លែរឈើធម្មជាតិយ៉ាងហោចណាស់ឲ្យបានបីពណ៌ផ្សេងៗគ្នា ហើយរីករាយជាមួយរង្វាន់សុខភាពដ៏អស្ចារ្យ និងសម្បូរសារធាតុចិញ្ចឹម!

ស្ងាត់ៗ! ប្រទេសជប៉ុនបានបង្កើតឧបករណ៍ 6G ដែលលឿនជាងបណ្តាញ 5G ដល់ទៅ ២០ ដង

0

ប្រទេសជប៉ុន៖ ក្រុមហ៊ុនទូរគមនាគមន៍ជប៉ុនមួយក្រុមបានបង្កើតឧបករណ៍ឥតខ្សែល្បឿនលឿន 6G ដំបូងបង្អស់របស់ពិភពលោក ដែលអាចផ្ទុកទិន្នន័យបានដល់ទៅ ២០ ដងនៃល្បឿន 5G ដោយឧបករណ៍នេះអាចបញ្ជូនទិន្នន័យក្នុងល្បឿន ១០០ ជីហ្គាបៃក្នុងមួយវិនាទី (Gbps) នៅចម្ងាយរហូតដល់ ១០០ ម៉ែត្រ នេះបើយោងតាមការចុះផ្សាយរបស់ Interesting Engineering។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSREadV-ykQia4k5z1HnNjl5mf0rL0oHQpqkjXtCnTzy_Bz6F_JcT11JOCfwgeIOQS5IdUHb4afRMC91yC9NUqzya1zqqPqwaTptTIh4VPxU1Q-XuqRhqxJxQlTV91VkW09VFCUV7mtmooWxEy5oemFv66sDVMJkXNpAMNps49Io5kq0olem6EbZeatDsA/s900/photo_2025-03-17_15-15-58%20(2).jpg
ក្រុមហ៊ុនចំនួនបួនគឺ DOCOMO, NTT Corporation, NEC Corporation និង Fujitsu បានបង្កើតសម្ព័ន្ធភាពសម្រាប់គម្រោងនេះ។ ចាប់តាំងពីឆ្នាំ ២០២១ ក្រុមហ៊ុនទាំងនេះបានសហការលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ទាក់ទងនឹងឧបករណ៍ terahertz ដោយត្រួសត្រាយផ្លូវសម្រាប់យុគសម័យ 6G។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1-yfN3gZnjY8NwJe4j6eD95HV8w1pWGQxKZCq8nYoK97HQbd2eoEkpj1PS9TdoGzSXlkwt7x-Be66FD9xosq9UbebXpoqw8Rae3NE5MJTFyv4DTCfoxRjO-UQSB2_HghntAKM2WsjBG_q26PhL1DRk1wDSTJ5wrN2gKq98wHM6iSW3GVH6wYazPKfASMp/s1200/photo_2025-03-17_15-15-55.jpg

យោងតាមក្រុមហ៊ុន ការធ្វើតេស្តនាពេលថ្មីៗនេះសម្រេចបាននូវការបញ្ជូនល្បឿនលឿនបំផុត ១០០ ជីហ្គាបៃក្នុងមួយវិនាទី (Gbps) នៅលើប្រេកង់ 100 GHz និង 300 GHz នៅចម្ងាយរហូតដល់ ១០០ ម៉ែត្រ។ ដើម្បីបង្កើតឧបករណ៍ 6G ដែលមានល្បឿនលឿនបែបនេះ ក្រុមហ៊ុនសមាជិកនីមួយៗបានរួមចំណែកយ៉ាងធំធេងក្នុងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យា sub-terahertz ។ ដោយក្រុមហ៊ុន DOCOMO បានធ្វើការវិភាគការកំណត់រចនាសម្ព័ន្ធប្រព័ន្ធឥតខ្សែសម្រាប់កម្មវិធីទូរគមនាគមន៍ 100 GHz ។ បន្ទាប់មកពួកគេបានកែសម្រួលឧបករណ៍បញ្ជូនឥតខ្សែដើម្បីឱ្យអាចបញ្ជូនទិន្នន័យក្នុងល្បឿនរហូតដល់ 100 Gbps លើសពី 100 ម៉ែត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8gKwAEC2NpCedI8Iw0aE7ErIYPJwFqNZs6ktPJqJN8UOm-49wSB1sYh7tnFjLNEWdgz17MtxlhAiQjr8k4-b-uvXixw-1oT__0iarnajRL5YYraax8TVCGc6a1T9QPL2kUQjlhvdrbBeZHGVewvFOhR9g3D5cnmnc8mhu1imJmLiTTtvdG_M-784qW6MB/s800/photo_2025-03-17_15-15-58.jpg
រីឯក្រុមហ៊ុន NTT ក៏បានបន្តការអភិវឌ្ឍន៍ឧបករណ៍ឥតខ្សែកម្រិតខ្ពស់ដោយផ្តោតលើឧបករណ៍ 300 GHz ។ សមិទ្ធិផលរបស់ពួកគេបាននាំឱ្យមានការអភិវឌ្ឍន៍ឧបករណ៍ឥតខ្សែ 300 GHz ដែលអាចបញ្ជូនបានក្នុងល្បឿន 100 Gbps លើសពី 100 ម៉ែត្រ។ ចំណែក NEC វិញក៏បានប្រើប្រាស់ធនធានដើម្បីស្រាវជ្រាវដំណោះស្រាយសម្រាប់ប្រព័ន្ធឥតខ្សែ 100 GHz ។ លទ្ធផលគឺអង់តែនអារេសកម្មដំណាក់កាលស្មុគស្មាញ (APAA) ដែលមានច្រើនជាង 100 ផ្នែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwqWdAvgW6fOZtv8RnNpAujQmGHmQLPnUZDtHtqdJBvDdT54ddx655eBjYZg9XAFPXAY9147elqltw9o-aYvBevMKX1J5DC_IG8cry60ff1H5Ljf4aad8buuL5w9NSdCSEsPbgs7glr5er144OZQ0Tf4goMbc-PCctNi5rfsuAER3DA1VxDhPgrQiulrjB/s910/photo_2025-03-17_15-15-58%20(3).jpg
Fujitsu ដែលជាក្រុមហ៊ុនចុងក្រោយក៏បានបង្កើតបច្ចេកវិទ្យា semiconductor ថ្មីដែលបង្កើនសញ្ញានៅប្រេកង់ 100 GHz និង 300 GHz ជាមួយនឹងដំណើរការខ្ពស់។ អ្នកជំនាញសង្កត់ធ្ងន់ថាសក្ដានុពលនៃបច្ចេកវិទ្យា 6G កម្រិតខ្ពស់គឺគ្មានដែនកំណត់នោះទេ ព្រោះវាផ្តល់នូវការតភ្ជាប់គ្មានថ្នេរនាពេលអនាគត ដែលអនុញ្ញាតឱ្យមានកម្មវិធីជាច្រើនចាប់ពីការបញ្ជូនវីដេអូដែលមាននិយមន័យខ្ពស់រហូតដល់ការគ្រប់គ្រងយានយន្តដោយស្វ័យភាពក្នុងពេលជាក់ស្តែង ខណៈពេលដែលបង្កើនតម្រូវការទំនាក់ទំនង៕