នៅពេលនិយាយអំពីអាហារូបត្ថម្ភ ច្បាប់សាមញ្ញមួយដែលអាចនាំទៅរករបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាពជាងមុន គឺការញ៉ាំបន្លែរផ្លែឈើចម្រុះពណ៌។ ការបញ្ចូលផ្លែឈើ និងបន្លែចម្រុះពណ៌ទៅក្នុងអាហាររបស់អ្នកមិនត្រឹមតែទាក់ទាញភ្នែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រយោជន៍មិនគួរឱ្យជឿសម្រាប់សុខភាពទូទៅរបស់អ្នកផងដែរ។ 
ហេតុអ្វីបានជាការញ៉ាំបន្លែរផ្លែរឈើចម្រុះមានសារៈសំខាន់? តាមរយៈការញ៉ាំផ្លែឈើ និងបន្លែចម្រុះពណ៌ជាច្រើន នឹងធានាថារាងកាយរបស់អ្នកទទួលបានវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ពណ៌នីមួយៗតំណាងឱ្យសារធាតុចិញ្ចឹមដែលជួយដល់មុខងាររាងកាយរបស់អ្នកតាមវិធីផ្សេងៗគ្នា ដូចខាងក្រោម៖
១ ពណ៌ក្រហមការពារបេះដូង៖ ផ្លែឈើ និងបន្លែពណ៌ក្រហម ដូចជាប៉េងប៉ោះ ស្ត្របឺរី និងម្ទេសក្រហម សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា លីកូពីន (lycopene) និងអង់តូស៊ីយ៉ានីន (anthocyanins) ។ សារធាតុចិញ្ចឹមទាំងនេះជួយរក្សាសុខភាពបេះដូង កាត់បន្ថយការរលាក និងការពារប្រឆាំងនឹងប្រភេទមហារីកមួយចំនួន។.png)
២ ពណ៌ទឹកក្រូច និងលឿងបង្កើនភាពស៊ាំ៖ ការ៉ុត ផ្លែក្រូច និងដំឡូងជ្វាផ្ទុកទៅដោយសារធាតុបេតា-ការ៉ូទីន និងវីតាមីន C។ សារធាតុចិញ្ចឹមទាំងនេះពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក ពង្រឹងប្រព័ន្ធមើលឃើញ និងលើកកម្ពស់ស្បែកឲ្យមានសុខភាពល្អ។
៣ ពណ៌បៃតងបន្សាបជាតិពុល៖ បន្លែបៃតងដូចជា ស្ពៃខ្មៅ, ផ្កាខាត់ណាខៀវ, និងដើមខាត់ណា ផ្ទុកទៅដោយក្លរ៉ូហ្វីល (chlorophyll), ជាតិដែក និងកាល់ស្យូម។ ពួកវាជួយបន្សាបជាតិពុលក្នុងរាងកាយ ពង្រឹងឆ្អឹង និងគាំទ្រដល់ភាពរឹងមាំទាំងមូល។
៤ ខៀវ និងស្វាយជំនួយខួរក្បាល៖ ផ្លែប៊្លូបឺរី ទំពាំងបាយជូពណ៌ស្វាយ និងផ្លែត្រប់វែងមានផ្ទុកសារធាតុអង់តូស៊ីយ៉ានីន (anthocyanins) និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលធ្វើអោយប្រសើរឡើងនូវការចងចាំ ជំនួយដល់សុខភាពខួរក្បាល និងប្រឆាំងនឹងការរលាក។
៥ ពណ៌សគាំទ្រភាពស៊ាំ៖ ខ្ទឹមស ខាត់ណាផា្កស និងខ្ទឹមបារាំងអាចនឹងខ្វះពណ៌ភ្លឺ ប៉ុន្តែពួកវាសម្បូរទៅដោយសមាសធាតុដូចជាអាលីស៊ីន (allicin) និង flavonoids។ សារធាតុចិញ្ចឹមទាំងនេះបង្កើនភាពស៊ាំ និងគាំទ្រសុខភាពបេះដូងតាមរយៈការកាត់បន្ថយកូឡេស្តេរ៉ុល។
ការញ៉ាំបន្លែរផ្លែរឈើចម្រុះពណ៌ មិនមែនគ្រាន់តែជាវិធីរីករាយក្នុងការរៀបចំរអាហាររបស់អ្នកនោះទេ វាគឺជាយុទ្ធសាស្ត្រដែលបង្ហាញឱ្យឃើញតាមបែបវិទ្យាសាស្ត្រសម្រាប់សុខភាពកាន់តែប្រសើរឡើង។ ដូច្នេះ អ្នកគួរតែបំពេញចានរបស់អ្នកជាមួយនឹងការលាយបន្លែរផ្លែរឈើធម្មជាតិយ៉ាងហោចណាស់ឲ្យបានបីពណ៌ផ្សេងៗគ្នា ហើយរីករាយជាមួយរង្វាន់សុខភាពដ៏អស្ចារ្យ និងសម្បូរសារធាតុចិញ្ចឹម!










