ការស្រាវជ្រាវបង្ហាញថា អ្នកចូលចិត្តបរិភោគអាហាររសជាតិជូរ ដូចជា ៖ បុកល្ហុង សម្លតុំយ៉ាំ និងផ្លែស្វាយ នឹងមានអាយុវែងជាងមនុស្សទូទៅ ឬមានអត្រាស្លា.ប់ ដោយសារជំងឺផ្លូវដង្ហើម និងប្រព័ន្ធរំលាយអាហារ តិចជាងមនុស្សមានវ័យដូចគ្នា ។ ហេតុអ្វីអ្នកបរិភោគរសជាតិជូរ បែរជាមានអាយុវែងទៅវិញ ពីព្រោះយើងដឹងថា ការបរិភោគរសជាតិជូរនឹងប៉ះពាល់ក្រពះ ។
.png)
មូលហេតុធ្វើឱ្យការបរិភោគរសជាតិជូរមានអាយុវែង ដោយសារគ្រឿងផ្សំក្នុងអាហាររសជាតិជូរមួយចំនួន មានប្រយោជន៍ដល់សុខភាពរាងកាយមិននឹកស្មានដល់ ដូចជា ៖ វីតាមីន C ក្នុងក្រូចឆ្មារ ផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្រព័ន្ធការពាររាងកាយ ។ រីឯសារធាតុ Lactobacillus ក្នុងជ្រក់បន្លែ ក៏ផ្តល់ប្រយោជន៍ដល់ពោះវៀនដែរ ។ អាហាររសជាតិជូរ ដូចជា ៖ អាហារដាក់ទឹកខ្មេះ គឺផ្ទុកអាស៊ីតសរីរាង្គជួយដល់ការរំលាយអាហារ, បន្សាបជាតិពុល និងកាត់បន្ថយការរលាក ។

*ការបរិភោគអាហាររសជាតិជូរផ្តល់ផលប្រយោជន៍ដល់សុខភាពជាច្រើនផ្នែក រួមមាន ៖
១-ប្រព័ន្ធផ្លូវដង្ហើម ៖ ទោះជាអាហាររសជាតិជូរខ្លះប៉ះពាល់ដល់សុខភាពអ្នកជំងឺ ប៉ុន្តែវានឹងផ្តល់ផលល្អសម្រាប់អ្នកមានសុខភាពមាំមួន និងគ្មានបញ្ហាប្រព័ន្ធរំលាយអាហារ ដូចជា ៖ បន្លែជ្រក់ នឹងផ្តល់ប្រយោជន៍ដល់សុខភាពពោះវៀន និងផ្លូវដង្ហើម ។ ក្រៅពីនេះ អាហាររសជាតិជូរខ្លះសម្បូរអាស៊ីត Citric ជួយកម្ចាត់កាកសំណល់ និងជាតិពុលចេញពីរាងកាយ ហើយវាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការថែទាំប្រព័ន្ធដកដង្ហើម ។ អ្នកមានបញ្ហាបំពង់ខ្យល់ គួរតែបរិភោគអាហាររសជាតិជូរសមល្មម ដើម្បីកម្ចាត់ស្មេស្ត៍ និងស្រួលដកដង្ហើម ។
២-ប្រព័ន្ធរំលាយអាហារ ៖ ការបរិភោគអាហាររសជាតិជូរ មិនត្រឹមតែជួយឱ្យយើងចង់បរិភោគអាហារប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយជំរុញដល់ការបញ្ចេញទឹកក្នុងក្រពះ និងងាយស្រួលរំលាយអាហារ ។ នេះជាមូលហេតុធ្វើឱ្យអ្នកចូលចិត្តបរិភោគជូរ គ្មានបញ្ហាប្រព័ន្ធរំលាយអាហារ ។ ផ្លែក្រូចឆ្មារ និងក្រូចថ្លុង មិនត្រឹមតែជំរុញដល់ការបញ្ចេញទឹកក្នុងក្រពះទេ ប៉ុន្តែវានឹងជួយថែទាំពោះវៀន និងកុំឱ្យទល់លាមក ។

*ហេតុអ្វីអ្នកបរិភោគអាហាររសជាតិជូរ មានអាយុវែងជាងមនុស្សទូទៅ?
ទម្លាប់ការបរិភោគប្រចាំថ្ងៃនឹងពាក់ព័ន្ធជាមួយអាយុរបស់មនុស្សម្នាក់ៗ ដូចជា ៖ អ្នកចូលចិត្តបរិភោគជូរ អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺរ៉ាំរ៉ៃ ។ លើសពីនេះ អាហារជូរ នឹងជួយពន្យារភាពចាស់ជរា និងការពារការកើតជំងឺមហារីក ។
ការស្រាវជ្រាវបង្ហាញថា អាហារមានវីតាមីន C ខ្ពស់ គឺអាហារដាក់ក្រូចឆ្មារ នឹងជួយបណ្តេញជាតិពុលក្នុងរាងកាយ, កាត់បន្ថយសម្ពាធឈាម, ការពារជំងឺបេះដូង និងការពារដាច់សរសៃឈាម ។ លើសពីនេះ អាស៊ីតសរីរាង្គធម្មជាតិក្នុងអាហារជូរ នឹងការពារជំងឺធាត់ ខណៈជំងឺធាត់ពាក់ព័ន្ធនឹងជំងឺផ្សេងៗ ដូចជា ៖ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងមហារីក ។ ដូច្នេះ អ្នកបរិភោគជូរ អាចការពារខ្លួនពីការឆ្លងជំងឺខាងក្រៅ ព្រោះជំងឺទាំងនេះប៉ះពាល់ដល់សុខភាព និងអាយុជីវិត ។
ហេតុនេះ អ្នកបរិភោគអាហារជូររយៈពេលយូរ អាចកាត់បន្ថយហានិភ័យកើតជំងឺរលាក និងជំងឺរ៉ាំរ៉ៃ ហើយធ្វើឱ្យពួកគេមានអាយុវែងជាងអ្នកបរិភោគអាហាររសជាតិផ្សេង (សម្រាប់អ្នកមានវ័យដូចគ្នា) ៕










